Cambodia



អាមេរិក គ្រោងបញ្ចេញកញ្ចប់ថវិកាជាង ៣០០ លានដុល្លារ សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺផ្តាសាយបក្សី H5N1

រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិកជិតផុតអាណត្តិ ចូ បៃដិន បានប្រកាសកាលពីថ្ងៃសុក្រ ទី៣ មករា អ

ក្រសួងយុត្តិធម៌ចាត់ទុកបណ្តឹងលើលោកហ៊ុន តូដែលបង្ហោះតាមបណ្តាញសង្គមជាបណ្តឹងក្រៅផ្លូវការ

ក្រសួងយុត្តិធម៌បានបញ្ជាក់នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ នេះថា បណ្តឹងលើលោក ហ៊ុន តូដែលបានផ្សព្វផ

ក្រសួងយុត្តិធម៌ចាត់ទុកបណ្តឹងលើលោកហ៊ុន តូដែលបង្ហោះតាមបណ្តាញសង្គមជាបណ្តឹងក្រៅផ្លូវការ

ក្រសួងយុត្តិធម៌បានបញ្ជាក់នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ នេះថា បណ្តឹងលើលោក ហ៊ុន តូដែលបានផ្សព្វផ្សាយលើបណ្តាញសង្គមគ្រាន់តែជាព័ត៌មានសម្រាប់ក្រសួងពិនិត្យ និងវិភាគប៉ុណ្ណោះ ពោលមិនមែនជាបណ្តឹងផ្លូវការដែលត្រូវតែចាត់ការទៅតាមនីតិវិធីនោះទេ។ ការចេញមកអះអាងយ៉ាងដូច្នេះរបស់ក្រសួងយុត្តិធម៌ធ្វើឡើង បន្ទាប់ពីមានភាពចម្រូងចម្រាសទាក់ទងនឹងការដាក់ពាក្យប្តឹងលោក ហ៊ុន តូ ជុំវិញរឿងរត់ការសុំអាជ្ញាបណ្ណអាជីវកម្មរ៉ែមាសក្រៅផ្លូវការនៅខេត្តមណ្ឌលគិរីក្នុងទឹកប្រាក់ ៩លានដុល្លារ។

អាមេរិក​រង​ព្យុះ​ទឹកកក​ដ៏​ខ្លាំងក្លា​​មិន​ធ្លាប់​មាន​ តាំងពី​១០​ឆ្នាំ​មក

​​ព្យុះ​ទឹកកក​ដ៏​ខ្លាំង​ក្លា​បំផុត​មួយ​កំពុង​បោក​បក់​លើ​រដ្ឋ​ជា​ច្រើន​របស់អាមេរិក និង​ប

អាមេរិក​រង​ព្យុះ​ទឹកកក​ដ៏​ខ្លាំងក្លា​​មិន​ធ្លាប់​មាន​ តាំងពី​១០​ឆ្នាំ​មក

​​ព្យុះ​ទឹកកក​ដ៏​ខ្លាំង​ក្លា​បំផុត​មួយ​កំពុង​បោក​បក់​លើ​រដ្ឋ​ជា​ច្រើន​របស់អាមេរិក និង​បង្ក​ផល​ប៉ះពាល់​ដល់​ជីវិត​រស់​នៅ​របស់ប្រជាពលរដ្ឋអាមេរិក​ជាង​៦០​លាន​នាក់។​ អភិបាល​​ខ្លះ​បានប្រកាស​ដាក់​រដ្ឋ​ក្នុង​ភាព​អាសន្ន ​ខ្លះ​បាន​ចេញ​សេចក្តី​អំពាវនាវ​តាម​បណ្តាញ​សង្គម​ឱ្យ​ប្រជាជន​សំងំ​ក្នុង​ផ្ទះ។

កូរ៉េខាងជើង​បាញ់​មីស៊ីល​សំដែងស្វាគមន៍​ទស្សនកិច្ច​ចុងក្រោយ​របស់​ប្រមុខការទូត​អាមេរិក​នៅសេអ៊ូល

២សប្តាហ៍មុន រដ្ឋបាល​លោក​ចូ បៃដិន​បញ្ចប់​អាណត្តិ និង​ប្រគល់​សេតវិមាន​ទៅ​ឲ្យប្រធានាធិបតីបន

កូរ៉េខាងជើង​បាញ់​មីស៊ីល​សំដែងស្វាគមន៍​ទស្សនកិច្ច​ចុងក្រោយ​របស់​ប្រមុខការទូត​អាមេរិក​នៅសេអ៊ូល

២សប្តាហ៍មុន រដ្ឋបាល​លោក​ចូ បៃដិន​បញ្ចប់​អាណត្តិ និង​ប្រគល់​សេតវិមាន​ទៅ​ឲ្យប្រធានាធិបតីបន្តវេន ​លោក​ដូណាល់ ត្រាំ ប្រមុខការទូត​អាមេរិក លោក​អង់តូនី ប្លីងកិន​បំពេញ​ទស្សនកិច្ច​ចុងក្រោយ​របស់លោក​នៅ​បណ្តាប្រទេស​សម្ព័ន្ធមិត្ត។ នៅថ្ងៃចន្ទទី ៦​មករា នេះ រដ្ឋមន្រ្តីការបរទេស​អាមេរិក​បានធ្វើដំណើរ​ទៅ​ទីក្រុង​សេអ៊ូល ជាទី ដែល​ក្រុមស៊ើបអង្កេត​បន្ត​ប៉ុនប៉ង​ចាប់ខ្លួន​ប្រធានាធិបតី​ព្យួរតំណែង លោក​យូន ស៊ុកយោល។ នៅថ្ងៃទស្សនកិច្ច​ចុងក្រោយ​របស់​រដ្ឋមន្រ្តីការបរទេស​អាមេរិក នៅទីក្រុង​សេអ៊ូល កូរ៉េខាងជើង ឯណោះវិញ បាន​បាញ់​មីស៊ីល​បាលីស្ទិក លើកទី១ នៅ​ដើមឆ្នាំ ២០២៥។

ឃាត់ខ្លួននាយទាហាន ២នាក់ក្នុងខេត្តតាកែវពាក់ព័ន្ធនឹងរឿងមិនបង្ក្រាបបទល្មើសគ្រឿងញៀន

នាយទាហានចំនួន២នាក់នៃកងរាជអាវុធហត្ថខេត្តតាកែវត្រូវបានរកឃើញជាប់ពាក់ព័ន្ធនឹងបទល្មើសទទួលប្

ឃាត់ខ្លួននាយទាហាន ២នាក់ក្នុងខេត្តតាកែវពាក់ព័ន្ធនឹងរឿងមិនបង្ក្រាបបទល្មើសគ្រឿងញៀន

នាយទាហានចំនួន២នាក់នៃកងរាជអាវុធហត្ថខេត្តតាកែវត្រូវបានរកឃើញជាប់ពាក់ព័ន្ធនឹងបទល្មើសទទួលប្រាក់ជាថ្នូរនឹងការមិនបង្ក្រាបបទល្មើសគ្រឿងញៀន និង១នាក់ទៀតមិនគោរពភារៈកិច្ច។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ និងបានបញ្ជាក់ថា កងរាជអាវុធហត្ថបានបញ្ចូននាយទាហានទាំង៣នាក់ទៅអនុវត្តបន្តតាមនីតិវិធីច្បាប់។

ផលវិជ្ជមាន និងអវិជ្ជមានដែលអ្នកទិញផ្ទះទៅបង់រំលស់ជាមួយធនាគារជាជាងជាមួយម្ចាស់បុរី

កាល​ពី​ថ្ងៃ​ទី​០៣ ​មករា ឆ្នាំ​២០២៥ អគ្គ​ទេសា​ភិបាល​ធនា​គារ​ជាតិ​កម្ពុជា​បាន​ពិភាក្សា​ជា​

ផលវិជ្ជមាន និងអវិជ្ជមានដែលអ្នកទិញផ្ទះទៅបង់រំលស់ជាមួយធនាគារជាជាងជាមួយម្ចាស់បុរី

កាល​ពី​ថ្ងៃ​ទី​០៣ ​មករា ឆ្នាំ​២០២៥ អគ្គ​ទេសា​ភិបាល​ធនា​គារ​ជាតិ​កម្ពុជា​បាន​ពិភាក្សា​ជា​មួយ​រដ្ឋ​មន្ត្រី​ក្រសួង​រៀប​ចំ​ដែន​ដី រួម​ទាំង​អ្នក​ធ្វើការ​ក្នុង​វិស័យ​អចលន​ទ្រព្យ និង​ស្ថាប័ន​ហិរញ្ញ​វត្ថុ​ដើម្បី​សម្រប​សម្រួល​ឱ្យ​អតិថិ​ជន​ដែល​ទិញ​ផ្ទះ​ដោយ​បង់​រំលស់​ជា​មួយ​ម្ចាស់​បុរី​ផ្ទាល់​អាច​ផ្ទេរ​បំណុល​របស់​ខ្លួន​ទៅ​បង់​ជា​មួយ​ធនាគារ​ ឬ​មីក្រូហិរញ្ញ​វត្ថុ​ដែល​មាន​អត្រា​ការ​ប្រាក់​ទាប​ជាង​។​ តើ​យន្ត​ការ​ថ្មី​នេះ​មាន​ផល​ប្រយោជន៍​អ្វីខ្លះ​ដល់​ភាគី​ពាក់​ព័ន្ធ និង​ថា​តើ​វិធាន​ការ​មួយ​នេះ​អាច​បញ្ចៀស​បាន​ពី​ការ​រឹប​អូស​យក​ផ្ទះ​ដោយ​ម្ចាស់​បុរី ឬទេ ​ក្នុង​ករណី​កូន​បំណុល​មិន​មាន​លទ្ធភាព​បង់​រំលស់​ទាន់​ពេល​?

លោក សុខ ឥសាន៖ គណបក្សប្រជាជនស្វាគមន៍ការចូលរួមពីខ្មែរគ្រប់និន្នាការនយោបាយក្នុងខួប៧មករា

គណបក្សប្រជាជនកម្ពុជាត្រៀមប្រារព្ធពិធីដ៏ធំមួយនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ នៅកោះពេជ្រ ដើម្បី

លោក សុខ ឥសាន៖ គណបក្សប្រជាជនស្វាគមន៍ការចូលរួមពីខ្មែរគ្រប់និន្នាការនយោបាយក្នុងខួប៧មករា

គណបក្សប្រជាជនកម្ពុជាត្រៀមប្រារព្ធពិធីដ៏ធំមួយនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ នៅកោះពេជ្រ ដើម្បីអបអរខួប៤៦ឆ្នាំ ថ្ងៃជ័យជម្នះលើរបបប្រល័យពូជសាសន៍ដោយមានអ្នកចូលរួមប្រមាណ៥ម៉ឺននាក់។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥នេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានប្រាប់ឲ្យដឹងថា ការប្រារព្ធពិធីថ្ងៃ៧ មករា ត្រូវធ្វើឡើងដូចសព្វមួយដង ដោយមានការចូលរួមពីតំណាងស្ថានទូតនានា ដែលមានទំនាក់ទំនងការទូតជាមួយកម្ពុជា។ លោក សុខ ឥសាន ក៏បានបន្ថែមដែរថាគណបក្សនយោបាយ ដែលជាសម្ព័ន្ធភាពរបស់គណបក្សប្រជាជនក៏ត្រូវបានអញ្ជើញឲ្យចូលរួម ព្រមទាំងស្វាគមន៍ដល់គណបក្សប្រឆាំងផងដែរ ប្រសិនបើពួកគេចង់ចូលរួម៕

ក្រសួងមហាផ្ទៃថា នាយកវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈនគរបាលមិនមែនជាជនជាតិវៀតណាម

ក្រសួងមហាផ្ទៃ តាមរយៈអ្នកនាំពាក្យរងលោកទូច សុខៈបានអះអាងក្នុងថ្ងៃទី៦ វិច្ឆិកានេះថា លោក ប៊ុន ភ

ក្រសួងមហាផ្ទៃថា នាយកវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈនគរបាលមិនមែនជាជនជាតិវៀតណាម

ក្រសួងមហាផ្ទៃ តាមរយៈអ្នកនាំពាក្យរងលោកទូច សុខៈបានអះអាងក្នុងថ្ងៃទី៦ វិច្ឆិកានេះថា លោក ប៊ុន ភក្តីដែលមានមុខតំណែងជានាយកវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈនគរបាល គឺជាជនជាតិខ្មែរសុទ្ធសាធ។ ការអះអាងយ៉ាងដូច្នេះរបស់ក្រសួងមហាផ្ទៃធ្វើឡើង បន្ទាប់ពីមានការចុះផ្សាយថា លោកប៊ុន ភក្តីជាជនជាតិវៀតណាមដែលទើបទទួលបានសញ្ជាតិខ្មែរនៅក្នុងឆ្នាំ២០២៣។

ស៊ីរី អំពាវនាវជាថ្មីម្តងទៀត សុំឲ្យ​អន្តរជាតិដកទណ្ឌកម្ម​សេដ្ឋកិច្ច

ពី​ប្រទេស​កាតា ប្រមុខ​​ការទូត​ថ្មីរបស់​អាជ្ញាធរ​ដឹកនាំស៊ីរី បាន​ថ្លែងអំពាវនាវក្រុមប្រទេ

ស៊ីរី អំពាវនាវជាថ្មីម្តងទៀត សុំឲ្យ​អន្តរជាតិដកទណ្ឌកម្ម​សេដ្ឋកិច្ច

ពី​ប្រទេស​កាតា ប្រមុខ​​ការទូត​ថ្មីរបស់​អាជ្ញាធរ​ដឹកនាំស៊ីរី បាន​ថ្លែងអំពាវនាវក្រុមប្រទេស​អន្តរជាតិ ជា​ពិសេស​សហរដ្ឋអាមេរិកនិង​សហភាព​អឺរ៉ុប​ សុំ​ឲ្យដកទណ្ឌកម្មសេដ្ឋកិច្ច ចេញពី​ប្រទេស​របស់ខ្លួន។ ​សំណើ​យ៉ាងដូច្នេះ ធ្វើឡើងម្តងជាពីរ​ដង​ ចាប់តាំង​ពី​អាជ្ញាធរ​ដឹកនាំ​ស៊ីរីថ្មី​ បាន​ផ្តួល​រំលំ​របបដឹកនាំ​ស៊ីរីចាស់ របស់អតីតប្រធានាធិបតី​ ​លោក បាស្ហា អាល់អាសាដ នៅថ្ងៃទី៨ធ្នូកន្លងទៅ។

ជប៉ុន សម្លាប់មាន់ រាប់ម៉ឺនក្បាល ដើម្បីបង្ការការរីករាលដាលនៃជំងឺផ្តាសាយបក្សី

នៅថ្ងៃអាទិត្យ ទី៥ មករា ជប៉ុនបានរកឃើញករណីឆ្លងមេរោគផ្តាសាយបក្សី នៅកសិដ្ឋានចញ្ចឹមមាន់មួយកន្ល

ជប៉ុន សម្លាប់មាន់ រាប់ម៉ឺនក្បាល ដើម្បីបង្ការការរីករាលដាលនៃជំងឺផ្តាសាយបក្សី

នៅថ្ងៃអាទិត្យ ទី៥ មករា ជប៉ុនបានរកឃើញករណីឆ្លងមេរោគផ្តាសាយបក្សី នៅកសិដ្ឋានចញ្ចឹមមាន់មួយកន្លែង ស្ថិតនៅភាគខាងជើងនៃប្រទេសជប៉ុន។ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺផ្តាសាយបក្សីទៅកាន់បណ្តាកសិដ្ឋានផ្សេងទៀត អាជ្ញាធរជប៉ុនបានសម្លាប់មាន់ចំនួនប្រមាណ ៥ម៉ឺនក្បាល។ នេះបើយោងតាមការបញ្ជាក់របស់អាជ្ញាធរមូលដ្ឋាន។

ក្រសួងដែនដី និងវិស័យឯកជនសម្រួលឱ្យអ្នកទិញផ្ទះបង់រំលស់នឹងបុរី ទៅបង់រំលស់ជាមួយធនាគារវិញ

រដ្ឋមន្ត្រីក្រសួងដែនដី លោក សាយ សំអាល់ នៅថ្ងៃទី០៣​ មករា បានបើកកិច្ចប្រជុំជាមួយធនាគារជាតិ រួម

ក្រសួងដែនដី និងវិស័យឯកជនសម្រួលឱ្យអ្នកទិញផ្ទះបង់រំលស់នឹងបុរី ទៅបង់រំលស់ជាមួយធនាគារវិញ

រដ្ឋមន្ត្រីក្រសួងដែនដី លោក សាយ សំអាល់ នៅថ្ងៃទី០៣​ មករា បានបើកកិច្ចប្រជុំជាមួយធនាគារជាតិ រួមនឹងអ្នកធ្វើការលើវិស័យអចលនទ្រព្យ និងស្ថាប័នហិរញ្ញវត្ថុ ដើម្បីសម្របសម្រួល ឱ្យអតិថិជនដែលទិញផ្ទះ ដោយបង់រំលស់ជាមួយម្ចាស់បុរីអាចផ្ទេរបំណុលទៅបង់ជាមួយធនាគារ ឬមីក្រូហិរញ្ញវត្ថុវិញ។​ ការពិភាក្សានេះ ធ្វើឡើងបន្ទាប់ពីអ្នកពាក់ព័ន្ធសង្កេតឃើញថាការទិញផ្ទះដោយបង់រំលស់ជាមួយម្ចាស់បុរី គឺមានអត្រាការប្រាក់ខ្ពស់ ខណៈការបង់ជាមួយធនាគារ ឬុមីក្រូហិរញ្ញវត្ថុមានអត្រាការប្រាក់ទាបជាង។

សង្គ្រាម​ហ្កាហ្សា៖ ដើមឆ្នាំថ្មី អាមេរិកបន្តលក់អាវុធ​ឲ្យអ៊ីស្រាអែលក្នុងតម្លៃ ៨ ពាន់ដុល្លារ

ឆ្នាំថ្មី សង្គ្រាមនៅហ្កាហ្សាចេះតែបន្ត។ ថ្ងៃសៅរ៍ ទី៤ ខែមករា  ​អាជ្ញាធរសុខាភិបាល​ប្រចាំ​​តំប

សង្គ្រាម​ហ្កាហ្សា៖ ដើមឆ្នាំថ្មី អាមេរិកបន្តលក់អាវុធ​ឲ្យអ៊ីស្រាអែលក្នុងតម្លៃ ៨ ពាន់ដុល្លារ

ឆ្នាំថ្មី សង្គ្រាមនៅហ្កាហ្សាចេះតែបន្ត។ ថ្ងៃសៅរ៍ ទី៤ ខែមករា  ​អាជ្ញាធរសុខាភិបាល​ប្រចាំ​​តំបន់​ហ្កាហ្សា ប្រកាសថា​ អ៊ីស្រាអែល​បាញ់​ប្លោង​សម្លាប់​មនុស្ស​ជាង៣០នាក់​ ហើយ​បើ​សរុប​អំលុង​ ៤៨ម៉ោង​ចុង​ក្រោយ ស្លាប់​មនុស្ស​ជាង ១៣០នាក់​។​ ថ្ងៃដដែល សហរដ្ឋអាមេរិក បាន​សម្រេច​បន្តលក់អាវុធបន្ថែមទៀត ទៅឲ្យសម្ព័ន្ធមិត្ត អ៊ីស្រាអែល ក្នុងតម្លៃ ៨ ពាន់ដុល្លារ។ 

នៅឥណ្ឌា កងទ័ពរដ្ឋអំណាចនិងក្រុមឧទ្ទាមម៉ៅនិយម ប្រយុទ្ធគ្នា ស្លាប់មនុស្ស ៥ នាក់

នៅភាគខាងកើតឥណ្ឌា នាថ្ងៃអាទិត្យ ទី៥ មករា ការប្រយុទ្ធគ្នារវាងកងទ័ពរដ្ឋអំណាចនិងក្រុមឧទ្ទាមម៉

នៅឥណ្ឌា កងទ័ពរដ្ឋអំណាចនិងក្រុមឧទ្ទាមម៉ៅនិយម ប្រយុទ្ធគ្នា ស្លាប់មនុស្ស ៥ នាក់

នៅភាគខាងកើតឥណ្ឌា នាថ្ងៃអាទិត្យ ទី៥ មករា ការប្រយុទ្ធគ្នារវាងកងទ័ពរដ្ឋអំណាចនិងក្រុមឧទ្ទាមម៉ៅនិយម បានសម្លាប់មនុស្ស យ៉ាងហោច ៥នាក់។ តែបើគិតត្រឹម ៥០ឆ្នាំចុងក្រោយនេះ មនុស្សជាង ១ម៉ឺននាក់ បានស្លាប់បាត់ជីវិតនៅក្នុងជម្លោះប្រដាប់អាវុធនេះ។

សំបកណែមជាអត្តសញ្ញាណរបស់អ្នកភូមិដូនទាវខេត្តបាត់ដំបង

នៅភូមិដូនទាវ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង មុខរបរធ្វើសំបកណែមដោយប្រើម្សៅអង្ករជាមុខរបរ

សំបកណែមជាអត្តសញ្ញាណរបស់អ្នកភូមិដូនទាវខេត្តបាត់ដំបង

នៅភូមិដូនទាវ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង មុខរបរធ្វើសំបកណែមដោយប្រើម្សៅអង្ករជាមុខរបរមួយដែលបានបន្សល់ទុកតាំងពីជំនាន់ដូនតា។ បច្ចុប្បន្ននេះ អ្នកភូមិដូនទាវមួយចំនួនបានបន្តប្រកបរបរធ្វើសំបកណែមដើម្បីទទួលបានប្រាក់ចំណូលសម្រាប់ជីវភាពគ្រួសារប្រចាំថ្ងៃ។

លោក វន់ ពៅ៖ ជាតិជាសកម្មជនសង្គម ខ្ញុំរងនូវការប្រើហិង្សាស្ទើរតែបាត់បង់ជីវិត

ទោះ​បី​ជា​ធ្លាប់​រង​ការ​ប្រើ​ហិង្សា​ស្ទើរ​តែ​បាត់​បង់​ជីវិត​កាល​ពី​ដើម​ឆ្នាំ​២០១៤ ​ធ្លា

លោក វន់ ពៅ៖ ជាតិជាសកម្មជនសង្គម ខ្ញុំរងនូវការប្រើហិង្សាស្ទើរតែបាត់បង់ជីវិត

ទោះ​បី​ជា​ធ្លាប់​រង​ការ​ប្រើ​ហិង្សា​ស្ទើរ​តែ​បាត់​បង់​ជីវិត​កាល​ពី​ដើម​ឆ្នាំ​២០១៤ ​ធ្លាប់​រង​ការ​គំរាម​កំហែង ​និង​ជួបភាព​អយុត្តិ​ធម៌​ជា​ច្រើន​លើក​ច្រើន​សារ​ តែ ​លោក​ វន់ ពៅ ​ប្រធាន​សមាគម​ប្រជា​ធិប​តេយ្យ​ឯក​រាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ នៅ​តែ​ប្តេជ្ញា​ចិត្ត​ក្រាញ​ននៀល​ជា​មួយ​ការ​ងារ​សង្គម​ដោយ​ឥត​ងាក​រេ​។​ នោះ​ក៏ព្រោះ​តែ​លោក​ធ្លាប់​បាន​ហែល​ឆ្លង​កាត់​ខ្សែ​ជីវិត​ជា​ក្មេង​កំព្រា​ឳពុក​តាំង​ពីអាយុ​១​ខួប​ និង​កំព្រា​ម្តាយ​តាំង​ពី​អាយុ​៨​ឆ្នាំ ​ដោយ​សារ​របប​ខ្មែរ​ក្រហម​។ ​មក​ដល់​ពេល​នេះ​ លោក​ វន់​ ពៅ អះ​អាង​ថា ​លោក​នៅ​បន្ត​ការ​ងារ​សង្គម​បន្ត​ទៀត​ ទោះ​ជា​ប្រាក់​ឧបត្ថម្ភ​បាន​ត្រឹម​តែ​បង់​ថ្លៃ​ផ្ទះ​ជួល​ និង​អាហារ​៣​ពេល ក្នុង​មួយ​ថ្ងៃ​។

បើកឆាកឆ្នាំថ្មី អាមេរិកលក់អាវុធឲ្យ​ជប៉ុន ក្នុងតម្លៃជាង ៣,៦ ពាន់លានដុល្លារ

​រដ្ឋបាលទីក្រុង​វ៉ាស៊ីន​តោន​ បាន​សម្រេច​លក់គ្រឿងសព្វាវុធ និង​កាំជ្រួច​មីស៊ីល​​ ឲ្យរដ្ឋបា

បើកឆាកឆ្នាំថ្មី អាមេរិកលក់អាវុធឲ្យ​ជប៉ុន ក្នុងតម្លៃជាង ៣,៦ ពាន់លានដុល្លារ

​រដ្ឋបាលទីក្រុង​វ៉ាស៊ីន​តោន​ បាន​សម្រេច​លក់គ្រឿងសព្វាវុធ និង​កាំជ្រួច​មីស៊ីល​​ ឲ្យរដ្ឋបាល​ទីក្រុង​តូក្យូ​ ដែល​ជាសម្ព័ន្ធមិត្ត​ដ៏សំខាន់​នៅអាស៊ី។ សហរដ្ឋអាមេរិក ​បញ្ជាក់ថា ការលក់​អាវុធ​ឲ្យ​ជប៉ុននេះ​ ​ស្រប​តាម​គោលការណ៍​នយោបាយ​យោធា​អាមេរិកនៅបរ​ទេស​ ហើយ​ក៏​ដើម្បី​ឲ្យ​ប្រទេស​នេះការពារខ្លួន​ ទប់ទល់​នឹង​ការ​គំរាម​កំហែង​ក្នុង​តំបន់​អាស៊ីប៉ាស៊ី​ហ្វីក។ 

ភូមា លើកលែងទោសដល់ទណ្ឌិតជិត ៦០០០នាក់ ក្នុងឱកាសខួបឯករាជ្យជាតិ

ក្នុងបរិបទប្រារព្ធបុណ្យឯករាជ្យជាតិប្រចាំឆ្នាំ របបសឹកភូមាបានប្រកាសនៅថ្ងៃសៅរ៍ ទី៤ ធ្នូ អំពី

ភូមា លើកលែងទោសដល់ទណ្ឌិតជិត ៦០០០នាក់ ក្នុងឱកាសខួបឯករាជ្យជាតិ

ក្នុងបរិបទប្រារព្ធបុណ្យឯករាជ្យជាតិប្រចាំឆ្នាំ របបសឹកភូមាបានប្រកាសនៅថ្ងៃសៅរ៍ ទី៤ ធ្នូ អំពីការលើកលែងទោសចំពោះទណ្ឌិតប្រមាណ ៦០០០នាក់ ក្នុងនោះមានទណ្ឌិតបរទេសចំនួន ១៨០នាក់។ របបសឹកភូមាក៏បានអំពាវនាវឲ្យក្រុមឧទ្ទាមជនជាតិភាគតិចភូមា ទម្លាក់អាវុធ និង ងាកមករកការចរចាដោយសន្តិវិធី ដើម្បីដោះស្រាយភាពតានតឹងនយោបាយក្នុងប្រទេស។

អ៊ីតាលី​ និងអ៊ីរ៉ង់ ​មើលមុខគ្នាមិនចំ ក្រោយ​ចាប់ឃុំពលរដ្ឋ​​ទៅវិញទៅមក

​ក្នុងសប្តាហ៍នេះ រដ្ឋបាលទីក្រុង​រ៉ូម​​និងទីក្រុង​តេហេរ៉ង់ ​ទាស់ទែង​ផ្លូវ​ទូត​ជា​​ខ្លាំង

អ៊ីតាលី​ និងអ៊ីរ៉ង់ ​មើលមុខគ្នាមិនចំ ក្រោយ​ចាប់ឃុំពលរដ្ឋ​​ទៅវិញទៅមក

​ក្នុងសប្តាហ៍នេះ រដ្ឋបាលទីក្រុង​រ៉ូម​​និងទីក្រុង​តេហេរ៉ង់ ​ទាស់ទែង​ផ្លូវ​ទូត​ជា​​ខ្លាំង រហូត​ដល់​កោះហៅ​ ឯកអគ្គរដ្ឋទូត ​ទៅសួរ​ដេញដោល តែរៀងៗខ្លួន។ ជម្លោះការទូត​នេះ កើតឡើង​បន្ទាប់ពីសមត្ថកិច្ច​អ៊ីតាលី​ចាប់ឃាត់​ខ្លួនពលរដ្ឋអ៊ីរ៉ង់​ម្នាក់ តាម​ការ​បង្គាប់​របស់សហរដ្ឋអាមេរិក​ ក្នុងបទ​​សង្ស័យលួច​ផ្ទេរ​បច្ចេកវិទ្យាសម្ងាត់​​ទៅឲ្យ​អ៊ីរ៉ង់​​។ ជាការ​សងសឹក អាជ្ញាធរ​អ៊ីរ៉ង់​ចាប់ខ្លួន​អ្នក​កាសែត​អ៊ីតាលី​ ម្នាក់វិញ។

សមត្ថកិច្ចចាប់ខ្លួនមន្រ្តីកងរាជអាវុធហត្ថខេត្តតាកែវ៣នាក់សង្ស័យពាក់ព័ន្ធគ្រឿងញៀន

មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ១នាក់ និងមន្រ្តីអាវុធហត្ថ ២នាក់ត្រូវបានឃាត់ខ្លួន និង

សមត្ថកិច្ចចាប់ខ្លួនមន្រ្តីកងរាជអាវុធហត្ថខេត្តតាកែវ៣នាក់សង្ស័យពាក់ព័ន្ធគ្រឿងញៀន

មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ១នាក់ និងមន្រ្តីអាវុធហត្ថ ២នាក់ត្រូវបានឃាត់ខ្លួន និងយកទៅសួរនាំ ក្រោយសង្ស័យថាមានពាក់ព័ន្ធករណីគ្រឿងញៀន។ នេះបើតាមការបញ្ជាក់របស់លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥។

នាយករដ្ឋមន្ត្រីថៃលោកស្រីភែថងថានប្រកាសមានទ្រព្យសម្បតិ្តសរុបជាង ៤០០លានដុល្លារ

នៅក្នុងប្រទេសថៃ គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយបានលាតត្រដាងនាថ្ងៃទី៣ មករានេះនូវទ្រព

នាយករដ្ឋមន្ត្រីថៃលោកស្រីភែថងថានប្រកាសមានទ្រព្យសម្បតិ្តសរុបជាង ៤០០លានដុល្លារ

នៅក្នុងប្រទេសថៃ គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយបានលាតត្រដាងនាថ្ងៃទី៣ មករានេះនូវទ្រព្យសម្បត្តិរបស់នាយករដ្ឋមន្ត្រី លោកស្រី ភែថងថាន ស៊ីណាវ៉ាត់។ តាមសេចក្តីប្រកាសទ្រព្យសម្បត្តិ លោកស្រី ភែថងថាន ស៊ីណាវ៉ាត់មានទ្រព្យសម្បត្តិសរុបជាង ៤០០លានដុល្លារ ក្នុងនោះមាន កាបូបម៉ាកល្បីៗ ឡានទំនើបៗ អចលនទ្រព្យ លុយក្នុងធនាគារ និងគ្រឿងអលង្ការជាច្រើន។

ប្រមុខការទូត​បារាំង​និង​អាល្លឺម៉ង់ជួប​មេដឹកនាំ​ថ្មី​ស៊ីរី​នៅដាម៉ាស

ប្រមុខ​ការទូត​បារាំង​និង​អាល្លឺម៉ង់ បាន​អញ្ជើញ​ទៅ​ដល់​ក្រុង​ដាម៉ាស​នៅ​ថ្ងៃ​សុក្រ​ទី​៣​ម

ប្រមុខការទូត​បារាំង​និង​អាល្លឺម៉ង់ជួប​មេដឹកនាំ​ថ្មី​ស៊ីរី​នៅដាម៉ាស

ប្រមុខ​ការទូត​បារាំង​និង​អាល្លឺម៉ង់ បាន​អញ្ជើញ​ទៅ​ដល់​ក្រុង​ដាម៉ាស​នៅ​ថ្ងៃ​សុក្រ​ទី​៣​មករា​២០២៥។ ក្នុង​ជំនួបជាមួយ​​ប្រមុខ​ដឹកនាំ​ថ្មីរបស់​​​ស៊ីរីដែល​ជា​មេចលនា​អ៊ីស្លាម​ជ្រុលនិយម​ ប្រមុខ​ការទូត​អឺរ៉ុប​ទាំងពីរ​បាន​សង្កត់​ធ្ងន់​​អំពី​ភាព​ចាំបាច់​នៃ​ការ​ដឹកនាំ​ប្រទេស​ឆ្លង​អន្តរកាល​ដោយ​សន្តិវិធី​និង​ជា​លក្ខណៈ​រួម។

តើកម្ពុជាចាំបាច់ត្រូវរៀនសូត្រពីរបៀបគ្រប់គ្រងរដ្ឋ និងបក្សពីចិនកុម្មុយនិស្ត?

ថ្មីៗនេះ គណបក្សប្រជាជនកម្ពុជាបានបញ្ជូនគណៈប្រតិភូគណបក្សចំនួន ៣០រូបទៅប្រទេសចិនដើម្បីសិក្ស

តើកម្ពុជាចាំបាច់ត្រូវរៀនសូត្រពីរបៀបគ្រប់គ្រងរដ្ឋ និងបក្សពីចិនកុម្មុយនិស្ត?

ថ្មីៗនេះ គណបក្សប្រជាជនកម្ពុជាបានបញ្ជូនគណៈប្រតិភូគណបក្សចំនួន ៣០រូបទៅប្រទេសចិនដើម្បីសិក្សារៀនសូត្រ និងដកស្រង់បទពិសោធន៍ការងារគ្រប់គ្រងរដ្ឋ និងបក្ស រួមទាំងសិក្សាពីកិច្ចការអភិវឌ្ឍប្រទេសជាតិក្នុងការធ្វើទំនើបកម្មបែបចិន។ ការបញ្ជូនគណៈប្រតិភូគណបក្សទៅសិក្សានៅចិនត្រូវបានបក្សកាន់អំណាចពន្យល់ថា គឺដើម្បីជាមូលដ្ឋាននៃការបង្កើតកិច្ចសហប្រតិបត្តិការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន។ នៅក្នុងការគ្រប់គ្រងរដ្ឋ និងបក្សនេះ តើកម្ពុជាអាចរៀនសូត្រអ្វីខ្លះពីចិនកុម្មុយនិស្ត ខណៈដែលកម្ពុជាជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ?

លោករ៉ុង ឈុនភ្ញាក់ផ្អើលដែលទទួលកាដូឆ្នាំថ្មីដោយការកោះហៅចូលសវនាការ

លោករ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិបានបញ្ចេញប្រតិកម្មភ្ញាក់ផ្អើលចំពោះការទទួលបានកាដូ

លោករ៉ុង ឈុនភ្ញាក់ផ្អើលដែលទទួលកាដូឆ្នាំថ្មីដោយការកោះហៅចូលសវនាការ

លោករ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិបានបញ្ចេញប្រតិកម្មភ្ញាក់ផ្អើលចំពោះការទទួលបានកាដូឆ្នាំថ្មី ២០២៥ ដោយការកោះហៅឲ្យលោកចូលសវនាការ។ ប្រតិកម្មនេះកើតឡើង បន្ទាប់ពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាក្នុងថ្ងៃ៣១ ធ្នូ ឆ្នាំ២០២៤ កោះហៅលោករ៉ុង ឈុនឲ្យចូលបំភ្លឺក្នុងបទល្មើសមិនរាងចាលនៅថ្ងៃទី១៧ មករាខាងមុខ។

បារាំង​ចង់​មាន​​ច្បាប់​កំរិត​ការ​ប្រើប្រាស់​អេក្រង់​របស់​កុមារ

​​ដោយចង់​ដាស់​ស្មារតី​អ្នក​ជា​ឪពុកម្តាយ​ទាំងអស់ឱ្យ​យល់​​អំពី​គ្រោះ​ថ្នាក់​នៃ​ការ​ប្រើប

បារាំង​ចង់​មាន​​ច្បាប់​កំរិត​ការ​ប្រើប្រាស់​អេក្រង់​របស់​កុមារ

​​ដោយចង់​ដាស់​ស្មារតី​អ្នក​ជា​ឪពុកម្តាយ​ទាំងអស់ឱ្យ​យល់​​អំពី​គ្រោះ​ថ្នាក់​នៃ​ការ​ប្រើប្រាស់​អេក្រង់​របស់​ក្មេង ​អាជ្ញាធរ​បារាំង​បាន​បញ្ចូល​អនុសាសន៍​ស្តីពីការ​ប្រើប្រាស់អេក្រង់​ក្នុង​សៀវភៅតាម​ដាន​​សុខភាព​កុមារ​ ចាប់​ពី​ថ្ងៃទី​១​មករា​២០២៥​នេះ​ទៅ។ តើការ​លេង​​ទូរស័ព្ទ ឬ​នៅ​មុខ​អេក្រង់​ តាំង​ពី​តូច ​មាន​​គ្រោះថ្នាក់យ៉ាងណា?

កូរ៉េខាង​ត្បូងវឹកវរ​ខ្លាំង​​ពេល​ប៉ុន​ប៉ង​​ចាប់ខ្លួន​​ប្រធានាធិបតី​ព្យួរ​​អំណាច

នៅ​ថ្ងៃ​សុក្រ​ទី​៣​មករា ប៉ូលិស​និង​ក្រុម​រដ្ឋ​អាជ្ញា​​​កូរ៉េខាង​ត្បូង​បាន​នាំ​គ្នាទៅ​ចា

កូរ៉េខាង​ត្បូងវឹកវរ​ខ្លាំង​​ពេល​ប៉ុន​ប៉ង​​ចាប់ខ្លួន​​ប្រធានាធិបតី​ព្យួរ​​អំណាច

នៅ​ថ្ងៃ​សុក្រ​ទី​៣​មករា ប៉ូលិស​និង​ក្រុម​រដ្ឋ​អាជ្ញា​​​កូរ៉េខាង​ត្បូង​បាន​នាំ​គ្នាទៅ​ចាប់​ខ្លួន​លោក ​យូន សុកយោល ប្រធានាធិបតីដែល​សភា​បាន​​​​ព្យួរតំណែង ដល់​​គេហដ្ឋាន​ ប៉ុន្តែមិន​បាន​សម្រេច។ ប្រធានាធិបតី​ជាប់​ចោទ​​ ​យូនសុកយោល បាន​ទទួល​ការ​​ការពារពីសំណាក់​​សកម្មជនស្មោះស្ម័គ្រ​​និង​កង​អង្គរក្ស​ ច្រើន​ទ្វេជាង​សព្វដង។ ការ​ចាប់​ខ្លួន​ហាក់​បាន​និង​កំពុងរុញ​ច្រាន​កូរ៉េខាង​ត្បូង​ឱ្យ​ធ្លាក់​ក្នុងទិដ្ឋភាព​វឹកវរ​ច្របូកច្របល់​ជា​ថ្មី។

រដ្ឋាភិបាលបដិសេធលើការលើកឡើងថា ការដឹកនាំរបស់លោក ហ៊ុន ម៉ាណែតបង្កហានិភ័យដល់ប្រទេសជាតិ

នៅថ្ងៃព្រហស្បតិ៍ ទី០២ មករា ក្រុមអ្នកតស៊ូមតិកម្ពុជាបានចេញផ្សាយរបាយការណ៍ស្តីពីការសង្កេត និង

រដ្ឋាភិបាលបដិសេធលើការលើកឡើងថា ការដឹកនាំរបស់លោក ហ៊ុន ម៉ាណែតបង្កហានិភ័យដល់ប្រទេសជាតិ

នៅថ្ងៃព្រហស្បតិ៍ ទី០២ មករា ក្រុមអ្នកតស៊ូមតិកម្ពុជាបានចេញផ្សាយរបាយការណ៍ស្តីពីការសង្កេត និងវាយតម្លៃពីសកម្មភាពរបស់រដ្ឋាភិបាលក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែតក្នុងរយៈពេល ១៦ខែ។ តាមក្រុមអ្នកតស៊ូមតិកម្ពុជា ការដឹកនាំរបស់លោកហ៊ុន ម៉ាណែតក្នុងរយៈពេល ១៦ខែកំពុងបង្កហានិភ័យដល់ប្រទេសជាតិ និងប្រជាពលរដ្ឋ។ តែអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានបដិសេធលើការអះអាងនេះដោយបញ្ជាក់ថា ការដឹកនាំរបស់លោកហ៊ុន ម៉ាណែតកំពុងមានភាពរីកចម្រើនដល់កម្ពុជា។

លោក ចាន់ យុត្ថា៖ សីតុណ្ហភាពឆ្នាំនេះនៅកម្ពុជាត្រជាក់ខ្លាំងរហូត១៣អង្សារសេនៅតំបន់ខ្លះ

ចាប់ពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ ទៅប៉ុន្មានថ្ងៃខាងមុខ សីតុណ្ហភាពអប្បបរមានៅក្នុងប្រទេសកម្ពុ

លោក ចាន់ យុត្ថា៖ សីតុណ្ហភាពឆ្នាំនេះនៅកម្ពុជាត្រជាក់ខ្លាំងរហូត១៣អង្សារសេនៅតំបន់ខ្លះ

ចាប់ពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ ទៅប៉ុន្មានថ្ងៃខាងមុខ សីតុណ្ហភាពអប្បបរមានៅក្នុងប្រទេសកម្ពុជានឹងចុះត្រជាក់ខ្លាំងរហូតដល់ ១៣អង្សារសេ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥នេះ លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧត្តុនិយម បានឲ្យដឹងថាអាកាសធាតុនៅរដូវរំហើយ ឬរដូវរងារនៅឆ្នាំនេះត្រជាក់ខ្លាំងជាងឆ្នាំកន្លងទៅ។ តែលោកថា មិនមែនជាទូទៅទេ ពោលគឺការចុះត្រជាក់ខ្លាំង ភាគច្រើននៅតំបន់ជួរភ្នំ តំបន់ខ្ពង់រាប និងខេត្តមួយចំនួន។

ចូល​ឆ្នាំ​ថ្មី​ភ្លាម អាមេរិក​រង​ឧប្បត្តិហេតុបែប​ភេរវក​ម្មពីរបន្ត​បន្ទាប់​គ្នា

នៅ​សហរដ្ឋ​អាមេរិក ក្រោយ​​ភេរវកម្ម​​ ឡានបើក​បុកហ្វូង​​មនុស្ស ក្នុង​សង្កាត់​ទេសចរណ៍​​នៃក្រ

ចូល​ឆ្នាំ​ថ្មី​ភ្លាម អាមេរិក​រង​ឧប្បត្តិហេតុបែប​ភេរវក​ម្មពីរបន្ត​បន្ទាប់​គ្នា

នៅ​សហរដ្ឋ​អាមេរិក ក្រោយ​​ភេរវកម្ម​​ ឡានបើក​បុកហ្វូង​​មនុស្ស ក្នុង​សង្កាត់​ទេសចរណ៍​​នៃក្រុង​​នូវែលអរឡេអង់ ក្នុង​យប់​ឆ្លង​ឆ្នាំ នៅ​ថ្ងៃ​ពុធ​ទី​១​មករា​ដដែល​នេះ​ មាន​ករណី​បំផ្ទុះ​រថយន្ត​មួយ​គ្រឿងស្លាប់​មនុស្ស​ម្នាក់​​នៅ​មុខ​សណ្ឋាគារTrump នៅ​ក្រុង​Las Vegas។ អាជ្ញាធរ​អាមេរិក​កំពុង​អង្កេត​ថា​តើ​ហេតុការណ៍​ទាំងពីរ​នេះមាន​ទំនាក់ទំនង​នឹង​គ្នា​ដែរ​ឬ​អត់។

លោក ស សុខា៖ គួរបង្កើតក្រុមការងារចល័តត្រួតពិនិត្យ និងដាក់ទោសអ្នកប្រើផ្លាកលេខក្លែងក្លាយ

ផ្លាកលេខយានយន្តក្លែងក្លាយទាំងរថយន្ត និងម៉ូតូនៅតែជាបញ្ហាប្រឈម ពិសេសករណីយានយន្តពីរផ្សេងគ្

លោក ស សុខា៖ គួរបង្កើតក្រុមការងារចល័តត្រួតពិនិត្យ និងដាក់ទោសអ្នកប្រើផ្លាកលេខក្លែងក្លាយ

ផ្លាកលេខយានយន្តក្លែងក្លាយទាំងរថយន្ត និងម៉ូតូនៅតែជាបញ្ហាប្រឈម ពិសេសករណីយានយន្តពីរផ្សេងគ្នាពាក់ផ្លាកលេខតែមួយ ដោយសំអាងថាផ្លាកលេខដើមបានបាត់។ នៅក្នុងពិធីបិទសន្និបាតរបស់អគ្គស្នងការដ្ឋាននគរបាលជាតិកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានប្រាប់ឲ្យសមត្ថកិច្ចយកចិត្តទុកដាក់ខ្ពស់ចំពោះផ្លាកលេខយានយន្តក្លែងក្លាយ។ តាម លោក ស សុខា សមត្ថកិច្ចអាចបង្កើតក្រុមការងារចល័តមួយ ដើម្បីត្រួតពិនិត្យបញ្ហាផ្លាកលេខយានយន្តក្លែងក្លាយ និងដាក់ទោសទណ្ឌទៅលើជនល្មើស។ សូមស្តាប់ការលើកឡើងរបស់លោក ស សុខា ដែលរៀបចំឡើងដោយ ញឹម សុផល៖

តើកម្ពុជាគួរធ្វើអ្វីបន្ថែមដើម្បីបង្កើនប្រសិទ្ធភាពក្នុងការកម្ចាត់គ្រឿងញៀនខុសច្បាប់?

របាយការណ៍បឋមរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបង្ហាញថា ក្នុងមួយឆ្នាំ២០២៤ កម្ពុជារឹ

តើកម្ពុជាគួរធ្វើអ្វីបន្ថែមដើម្បីបង្កើនប្រសិទ្ធភាពក្នុងការកម្ចាត់គ្រឿងញៀនខុសច្បាប់?

របាយការណ៍បឋមរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបង្ហាញថា ក្នុងមួយឆ្នាំ២០២៤ កម្ពុជារឹបអូសបានគ្រឿងញៀនខុសច្បាប់ចំនួន ១៤,៧តោន និងក៏បានឃាត់ខ្លួនមនុស្សជាង ២ម៉ឺន៦ពាន់នាក់។ ចំនួននេះបានកើនឡើង ៣០,៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ សម្រាប់អ្នកតាមដានសង្គម បញ្ហាគ្រឿងញៀននៅតែជាចំណោតក្នុងសង្គមកម្ពុជា ព្រោះវាបានបង្កផលប៉ះពាល់ជាច្រើនដល់ប្រជាពលរដ្ឋ ពិសេសយុវជន។ ក្នុងន័យនេះ អ្នកវិភាគសង្គមចង់ឲ្យរដ្ឋាភិបាលពង្រឹងការអនុវត្តច្បាប់ និងលុបបំបាត់អំពើពុករលួយដើម្បីទប់ស្កាត់បញ្ហាគ្រឿងញៀននេះឱ្យមានប្រសិទ្ធភាព។

អាមេរិករង​ភេរវកម្ម​​ឡានបើកបុកហ្វូង​​មនុស្សក្នុង​យប់​ឆ្លង​ឆ្នាំស្លាប់​ជា​ច្រើន​នាក់

មាន​ស្លាប់​យ៉ាង​ហោច​ណាស់​១០​នាក់ និង​របួស​ជា​ច្រើន​នាក់​ នៅ​ក្នុង​ភេរវកម្ម​​បើក​ឡាន​ បុក

អាមេរិករង​ភេរវកម្ម​​ឡានបើកបុកហ្វូង​​មនុស្សក្នុង​យប់​ឆ្លង​ឆ្នាំស្លាប់​ជា​ច្រើន​នាក់

មាន​ស្លាប់​យ៉ាង​ហោច​ណាស់​១០​នាក់ និង​របួស​ជា​ច្រើន​នាក់​ នៅ​ក្នុង​ភេរវកម្ម​​បើក​ឡាន​ បុក​​សម្លាប់​មនុស្ស ក្នុង​សង្កាត់​ទេសចរណ៍ដ៏​ល្បីល្បាញ​បំផុត​មួយ​​នៃក្រុង​​នូវែលអរឡេអង់ របស់​សហរដ្ឋ​អាមេរិក។ ហេតុការណ៍​បាន​កើត​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពីធីបុណ្យ​​ឆ្លង​ឆ្នាំថ្មី​ឆ្នាំ​២០២៥។

ឆ្នាំ​២០២៤ ​បង់ក្លាដែស​មានហិង្សាបង្ហូរឈាមនិង​ព្រួតវាយសម្លាប់​ច្រើន​​ខ្លាំង

ក្រុម​អង្គការសង្គមស៊ីវិលការពារសិទ្ធិមនុស្ស ចំនួន​៣ នៅបង់ក្លាដែស នាំគ្នា​ថ្កោលទោស​រិះគន់ថ

ឆ្នាំ​២០២៤ ​បង់ក្លាដែស​មានហិង្សាបង្ហូរឈាមនិង​ព្រួតវាយសម្លាប់​ច្រើន​​ខ្លាំង

ក្រុម​អង្គការសង្គមស៊ីវិលការពារសិទ្ធិមនុស្ស ចំនួន​៣ នៅបង់ក្លាដែស នាំគ្នា​ថ្កោលទោស​រិះគន់ថា ប្រទេសនេះ​​ ជួប​​អំពើហិង្សាបង្ហូរឈាម និង​ការ​រួម​ព្រួតដៃគ្នា​វាយសម្លាប់ច្រើន​សម្បើមណាស់ ក្នុង​ឆ្នាំ២០២៤កន្លងទៅនេះ។ ករណី​ប្រើ​ហិង្សានិងការ​កាត់ទោស​តាម​ទំនើងចិត្តក្រៅប្រព័ន្ធ​តុលាការ កើតមាន​​ជាហូរហែ ក្រោយ​ពី​បាតុកម្ម​​​បណ្តេញ​នាយករដ្ឋមន្ត្រី កាលពី​ខែសីហា ឆ្នាំ២០២៤។ ទង្វើឃោរឃៅ​នេះ បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជាច្រើន​សិបនាក់។

អាមេរិករង​ភេរវកម្ម​បើក​ឡានបំបុក​​មនុស្សក្នុង​យប់​ឆ្លង​ឆ្នាំស្លាប់​ជា​ច្រើន​នាក់

មាន​ស្លាប់​យ៉ាង​ហោច​ណាស់​១០​នាក់ និង​របួស​ជា​ច្រើន​នាក់​ នៅ​ក្នុង​ភេរវកម្ម​​បើក​ឡាន​ បុក

អាមេរិករង​ភេរវកម្ម​បើក​ឡានបំបុក​​មនុស្សក្នុង​យប់​ឆ្លង​ឆ្នាំស្លាប់​ជា​ច្រើន​នាក់

មាន​ស្លាប់​យ៉ាង​ហោច​ណាស់​១០​នាក់ និង​របួស​ជា​ច្រើន​នាក់​ នៅ​ក្នុង​ភេរវកម្ម​​បើក​ឡាន​ បុក​​សម្លាប់​មនុស្ស ក្នុង​សង្កាត់​ទេសចរណ៍ដ៏​ល្បីល្បាញ​បំផុត​មួយ​​នៃក្រុង​​នូវែលអរឡេអង់ របស់​សហរដ្ឋ​អាមេរិក។ ហេតុការណ៍​បាន​កើត​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពីធីបុណ្យ​​ឆ្លង​ឆ្នាំថ្មី​ឆ្នាំ​២០២៥។

លោក នួន ប៊ុនថុល៖ទេសចរជាតិ និងបរទេសជាច្រើនបានជ្រើសរើសកោះរ៉ុងជាកន្លែងឆ្លងឆ្នាំសកល

ផ្ទះសំណាក់ និងបឹងកាឡូនៅលើកោះរ៉ុងពេញទៅដោយទេសចរជាតិ និងអន្តរជាតិអំឡុងពេលឆ្លងឆ្នាំសកល ២០២៥ ក

លោក នួន ប៊ុនថុល៖ទេសចរជាតិ និងបរទេសជាច្រើនបានជ្រើសរើសកោះរ៉ុងជាកន្លែងឆ្លងឆ្នាំសកល

ផ្ទះសំណាក់ និងបឹងកាឡូនៅលើកោះរ៉ុងពេញទៅដោយទេសចរជាតិ និងអន្តរជាតិអំឡុងពេលឆ្លងឆ្នាំសកល ២០២៥ កាលពីយប់ថ្ងៃអង្គារ ទី៣១ ធ្នូ ឆ្នាំ ២០២៤។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI លោក នួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុង ដែលជាដែនដីមួយស្ថិតក្នុងរដ្ឋបាលខេត្តព្រះសីហនុបានឲ្យដឹងថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិជិត១ម៉ឺននាក់ បានជ្រើសរើសកោះរ៉ុងជាទីតាំងដ៏ពិសិដ្ឋសម្រាប់អបអរឆ្នាំសកល ២០២៥។ តែលោកមិនភ្លេចបញ្ជាក់ថា កន្លែងស្នាក់នៅ នៅមិនទាន់អាចឆ្លើយតបនឹងចំនួនទេសចរដ៏ច្រើនសន្ធឹកសន្ធាប់ ដែលទាមទារឲ្យមានការចូលរួមកសាងបន្ថែមទៀតពីសំណាក់ម្ចាស់កម្មសិទ្ធិដីធ្លីលើកោះរ៉ុង និងពីសំណាក់វិនិយោគិនបរទេស៕

Get more results via ClueGoal