ក្រសួងយុត្តិធម៌បានបញ្ជាក់នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ នេះថា បណ្តឹងលើលោក ហ៊ុន តូដែលបានផ្សព្វផ្សាយលើបណ្តាញសង្គមគ្រាន់តែជាព័ត៌មានសម្រាប់ក្រសួងពិនិត្យ និងវិភាគប៉ុណ្ណោះ ពោលមិនមែនជាបណ្តឹងផ្លូវការដែលត្រូវតែចាត់ការទៅតាមនីតិវិធីនោះទេ។ ការចេញមកអះអាងយ៉ាងដូច្នេះរបស់ក្រសួងយុត្តិធម៌ធ្វើឡើង បន្ទាប់ពីមានភាពចម្រូងចម្រាសទាក់ទងនឹងការដាក់ពាក្យប្តឹងលោក ហ៊ុន តូ ជុំវិញរឿងរត់ការសុំអាជ្ញាបណ្ណអាជីវកម្មរ៉ែមាសក្រៅផ្លូវការនៅខេត្តមណ្ឌលគិរីក្នុងទឹកប្រាក់ ៩លានដុល្លារ។
ព្យុះទឹកកកដ៏ខ្លាំងក្លាបំផុតមួយកំពុងបោកបក់លើរដ្ឋជាច្រើនរបស់អាមេរិក និងបង្កផលប៉ះពាល់ដល់ជីវិតរស់នៅរបស់ប្រជាពលរដ្ឋអាមេរិកជាង៦០លាននាក់។ អភិបាលខ្លះបានប្រកាសដាក់រដ្ឋក្នុងភាពអាសន្ន ខ្លះបានចេញសេចក្តីអំពាវនាវតាមបណ្តាញសង្គមឱ្យប្រជាជនសំងំក្នុងផ្ទះ។
២សប្តាហ៍មុន រដ្ឋបាលលោកចូ បៃដិនបញ្ចប់អាណត្តិ និងប្រគល់សេតវិមានទៅឲ្យប្រធានាធិបតីបន្តវេន លោកដូណាល់ ត្រាំ ប្រមុខការទូតអាមេរិក លោកអង់តូនី ប្លីងកិនបំពេញទស្សនកិច្ចចុងក្រោយរបស់លោកនៅបណ្តាប្រទេសសម្ព័ន្ធមិត្ត។ នៅថ្ងៃចន្ទទី ៦មករា នេះ រដ្ឋមន្រ្តីការបរទេសអាមេរិកបានធ្វើដំណើរទៅទីក្រុងសេអ៊ូល ជាទី ដែលក្រុមស៊ើបអង្កេតបន្តប៉ុនប៉ងចាប់ខ្លួនប្រធានាធិបតីព្យួរតំណែង លោកយូន ស៊ុកយោល។ នៅថ្ងៃទស្សនកិច្ចចុងក្រោយរបស់រដ្ឋមន្រ្តីការបរទេសអាមេរិក នៅទីក្រុងសេអ៊ូល កូរ៉េខាងជើង ឯណោះវិញ បានបាញ់មីស៊ីលបាលីស្ទិក លើកទី១ នៅដើមឆ្នាំ ២០២៥។
នាយទាហានចំនួន២នាក់នៃកងរាជអាវុធហត្ថខេត្តតាកែវត្រូវបានរកឃើញជាប់ពាក់ព័ន្ធនឹងបទល្មើសទទួលប្រាក់ជាថ្នូរនឹងការមិនបង្ក្រាបបទល្មើសគ្រឿងញៀន និង១នាក់ទៀតមិនគោរពភារៈកិច្ច។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ និងបានបញ្ជាក់ថា កងរាជអាវុធហត្ថបានបញ្ចូននាយទាហានទាំង៣នាក់ទៅអនុវត្តបន្តតាមនីតិវិធីច្បាប់។
កាលពីថ្ងៃទី០៣ មករា ឆ្នាំ២០២៥ អគ្គទេសាភិបាលធនាគារជាតិកម្ពុជាបានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី រួមទាំងអ្នកធ្វើការក្នុងវិស័យអចលនទ្រព្យ និងស្ថាប័នហិរញ្ញវត្ថុដើម្បីសម្របសម្រួលឱ្យអតិថិជនដែលទិញផ្ទះដោយបង់រំលស់ជាមួយម្ចាស់បុរីផ្ទាល់អាចផ្ទេរបំណុលរបស់ខ្លួនទៅបង់ជាមួយធនាគារ ឬមីក្រូហិរញ្ញវត្ថុដែលមានអត្រាការប្រាក់ទាបជាង។ តើយន្តការថ្មីនេះមានផលប្រយោជន៍អ្វីខ្លះដល់ភាគីពាក់ព័ន្ធ និងថាតើវិធានការមួយនេះអាចបញ្ចៀសបានពីការរឹបអូសយកផ្ទះដោយម្ចាស់បុរី ឬទេ ក្នុងករណីកូនបំណុលមិនមានលទ្ធភាពបង់រំលស់ទាន់ពេល?
គណបក្សប្រជាជនកម្ពុជាត្រៀមប្រារព្ធពិធីដ៏ធំមួយនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ នៅកោះពេជ្រ ដើម្បីអបអរខួប៤៦ឆ្នាំ ថ្ងៃជ័យជម្នះលើរបបប្រល័យពូជសាសន៍ដោយមានអ្នកចូលរួមប្រមាណ៥ម៉ឺននាក់។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥នេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានប្រាប់ឲ្យដឹងថា ការប្រារព្ធពិធីថ្ងៃ៧ មករា ត្រូវធ្វើឡើងដូចសព្វមួយដង ដោយមានការចូលរួមពីតំណាងស្ថានទូតនានា ដែលមានទំនាក់ទំនងការទូតជាមួយកម្ពុជា។ លោក សុខ ឥសាន ក៏បានបន្ថែមដែរថាគណបក្សនយោបាយ ដែលជាសម្ព័ន្ធភាពរបស់គណបក្សប្រជាជនក៏ត្រូវបានអញ្ជើញឲ្យចូលរួម ព្រមទាំងស្វាគមន៍ដល់គណបក្សប្រឆាំងផងដែរ ប្រសិនបើពួកគេចង់ចូលរួម៕
ក្រសួងមហាផ្ទៃ តាមរយៈអ្នកនាំពាក្យរងលោកទូច សុខៈបានអះអាងក្នុងថ្ងៃទី៦ វិច្ឆិកានេះថា លោក ប៊ុន ភក្តីដែលមានមុខតំណែងជានាយកវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈនគរបាល គឺជាជនជាតិខ្មែរសុទ្ធសាធ។ ការអះអាងយ៉ាងដូច្នេះរបស់ក្រសួងមហាផ្ទៃធ្វើឡើង បន្ទាប់ពីមានការចុះផ្សាយថា លោកប៊ុន ភក្តីជាជនជាតិវៀតណាមដែលទើបទទួលបានសញ្ជាតិខ្មែរនៅក្នុងឆ្នាំ២០២៣។
ពីប្រទេសកាតា ប្រមុខការទូតថ្មីរបស់អាជ្ញាធរដឹកនាំស៊ីរី បានថ្លែងអំពាវនាវក្រុមប្រទេសអន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប សុំឲ្យដកទណ្ឌកម្មសេដ្ឋកិច្ច ចេញពីប្រទេសរបស់ខ្លួន។ សំណើយ៉ាងដូច្នេះ ធ្វើឡើងម្តងជាពីរដង ចាប់តាំងពីអាជ្ញាធរដឹកនាំស៊ីរីថ្មី បានផ្តួលរំលំរបបដឹកនាំស៊ីរីចាស់ របស់អតីតប្រធានាធិបតី លោក បាស្ហា អាល់អាសាដ នៅថ្ងៃទី៨ធ្នូកន្លងទៅ។
នៅថ្ងៃអាទិត្យ ទី៥ មករា ជប៉ុនបានរកឃើញករណីឆ្លងមេរោគផ្តាសាយបក្សី នៅកសិដ្ឋានចញ្ចឹមមាន់មួយកន្លែង ស្ថិតនៅភាគខាងជើងនៃប្រទេសជប៉ុន។ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺផ្តាសាយបក្សីទៅកាន់បណ្តាកសិដ្ឋានផ្សេងទៀត អាជ្ញាធរជប៉ុនបានសម្លាប់មាន់ចំនួនប្រមាណ ៥ម៉ឺនក្បាល។ នេះបើយោងតាមការបញ្ជាក់របស់អាជ្ញាធរមូលដ្ឋាន។
រដ្ឋមន្ត្រីក្រសួងដែនដី លោក សាយ សំអាល់ នៅថ្ងៃទី០៣ មករា បានបើកកិច្ចប្រជុំជាមួយធនាគារជាតិ រួមនឹងអ្នកធ្វើការលើវិស័យអចលនទ្រព្យ និងស្ថាប័នហិរញ្ញវត្ថុ ដើម្បីសម្របសម្រួល ឱ្យអតិថិជនដែលទិញផ្ទះ ដោយបង់រំលស់ជាមួយម្ចាស់បុរីអាចផ្ទេរបំណុលទៅបង់ជាមួយធនាគារ ឬមីក្រូហិរញ្ញវត្ថុវិញ។ ការពិភាក្សានេះ ធ្វើឡើងបន្ទាប់ពីអ្នកពាក់ព័ន្ធសង្កេតឃើញថាការទិញផ្ទះដោយបង់រំលស់ជាមួយម្ចាស់បុរី គឺមានអត្រាការប្រាក់ខ្ពស់ ខណៈការបង់ជាមួយធនាគារ ឬុមីក្រូហិរញ្ញវត្ថុមានអត្រាការប្រាក់ទាបជាង។
ឆ្នាំថ្មី សង្គ្រាមនៅហ្កាហ្សាចេះតែបន្ត។ ថ្ងៃសៅរ៍ ទី៤ ខែមករា អាជ្ញាធរសុខាភិបាលប្រចាំតំបន់ហ្កាហ្សា ប្រកាសថា អ៊ីស្រាអែលបាញ់ប្លោងសម្លាប់មនុស្សជាង៣០នាក់ ហើយបើសរុបអំលុង ៤៨ម៉ោងចុងក្រោយ ស្លាប់មនុស្សជាង ១៣០នាក់។ ថ្ងៃដដែល សហរដ្ឋអាមេរិក បានសម្រេចបន្តលក់អាវុធបន្ថែមទៀត ទៅឲ្យសម្ព័ន្ធមិត្ត អ៊ីស្រាអែល ក្នុងតម្លៃ ៨ ពាន់ដុល្លារ។
នៅភាគខាងកើតឥណ្ឌា នាថ្ងៃអាទិត្យ ទី៥ មករា ការប្រយុទ្ធគ្នារវាងកងទ័ពរដ្ឋអំណាចនិងក្រុមឧទ្ទាមម៉ៅនិយម បានសម្លាប់មនុស្ស យ៉ាងហោច ៥នាក់។ តែបើគិតត្រឹម ៥០ឆ្នាំចុងក្រោយនេះ មនុស្សជាង ១ម៉ឺននាក់ បានស្លាប់បាត់ជីវិតនៅក្នុងជម្លោះប្រដាប់អាវុធនេះ។
នៅភូមិដូនទាវ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង មុខរបរធ្វើសំបកណែមដោយប្រើម្សៅអង្ករជាមុខរបរមួយដែលបានបន្សល់ទុកតាំងពីជំនាន់ដូនតា។ បច្ចុប្បន្ននេះ អ្នកភូមិដូនទាវមួយចំនួនបានបន្តប្រកបរបរធ្វើសំបកណែមដើម្បីទទួលបានប្រាក់ចំណូលសម្រាប់ជីវភាពគ្រួសារប្រចាំថ្ងៃ។
ទោះបីជាធ្លាប់រងការប្រើហិង្សាស្ទើរតែបាត់បង់ជីវិតកាលពីដើមឆ្នាំ២០១៤ ធ្លាប់រងការគំរាមកំហែង និងជួបភាពអយុត្តិធម៌ជាច្រើនលើកច្រើនសារ តែ លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅតែប្តេជ្ញាចិត្តក្រាញននៀលជាមួយការងារសង្គមដោយឥតងាករេ។ នោះក៏ព្រោះតែលោកធ្លាប់បានហែលឆ្លងកាត់ខ្សែជីវិតជាក្មេងកំព្រាឳពុកតាំងពីអាយុ១ខួប និងកំព្រាម្តាយតាំងពីអាយុ៨ឆ្នាំ ដោយសាររបបខ្មែរក្រហម។ មកដល់ពេលនេះ លោក វន់ ពៅ អះអាងថា លោកនៅបន្តការងារសង្គមបន្តទៀត ទោះជាប្រាក់ឧបត្ថម្ភបានត្រឹមតែបង់ថ្លៃផ្ទះជួល និងអាហារ៣ពេល ក្នុងមួយថ្ងៃ។
រដ្ឋបាលទីក្រុងវ៉ាស៊ីនតោន បានសម្រេចលក់គ្រឿងសព្វាវុធ និងកាំជ្រួចមីស៊ីល ឲ្យរដ្ឋបាលទីក្រុងតូក្យូ ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់នៅអាស៊ី។ សហរដ្ឋអាមេរិក បញ្ជាក់ថា ការលក់អាវុធឲ្យជប៉ុននេះ ស្របតាមគោលការណ៍នយោបាយយោធាអាមេរិកនៅបរទេស ហើយក៏ដើម្បីឲ្យប្រទេសនេះការពារខ្លួន ទប់ទល់នឹងការគំរាមកំហែងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វីក។
ក្នុងបរិបទប្រារព្ធបុណ្យឯករាជ្យជាតិប្រចាំឆ្នាំ របបសឹកភូមាបានប្រកាសនៅថ្ងៃសៅរ៍ ទី៤ ធ្នូ អំពីការលើកលែងទោសចំពោះទណ្ឌិតប្រមាណ ៦០០០នាក់ ក្នុងនោះមានទណ្ឌិតបរទេសចំនួន ១៨០នាក់។ របបសឹកភូមាក៏បានអំពាវនាវឲ្យក្រុមឧទ្ទាមជនជាតិភាគតិចភូមា ទម្លាក់អាវុធ និង ងាកមករកការចរចាដោយសន្តិវិធី ដើម្បីដោះស្រាយភាពតានតឹងនយោបាយក្នុងប្រទេស។
ក្នុងសប្តាហ៍នេះ រដ្ឋបាលទីក្រុងរ៉ូមនិងទីក្រុងតេហេរ៉ង់ ទាស់ទែងផ្លូវទូតជាខ្លាំង រហូតដល់កោះហៅ ឯកអគ្គរដ្ឋទូត ទៅសួរដេញដោល តែរៀងៗខ្លួន។ ជម្លោះការទូតនេះ កើតឡើងបន្ទាប់ពីសមត្ថកិច្ចអ៊ីតាលីចាប់ឃាត់ខ្លួនពលរដ្ឋអ៊ីរ៉ង់ម្នាក់ តាមការបង្គាប់របស់សហរដ្ឋអាមេរិក ក្នុងបទសង្ស័យលួចផ្ទេរបច្ចេកវិទ្យាសម្ងាត់ទៅឲ្យអ៊ីរ៉ង់។ ជាការសងសឹក អាជ្ញាធរអ៊ីរ៉ង់ចាប់ខ្លួនអ្នកកាសែតអ៊ីតាលី ម្នាក់វិញ។
រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិកជិតផុតអាណត្តិ ចូ បៃដិន បានប្រកាសកាលពីថ្ងៃសុក្រ ទី៣ មករា អំពីការត្រៀមបញ្ចេញកញ្ចប់ថវិការាប់រយលានដុល្លារ ដើម្បីពង្រឹងការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺផ្តាសាយបក្សីប្រភេទ H5N1។
មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ១នាក់ និងមន្រ្តីអាវុធហត្ថ ២នាក់ត្រូវបានឃាត់ខ្លួន និងយកទៅសួរនាំ ក្រោយសង្ស័យថាមានពាក់ព័ន្ធករណីគ្រឿងញៀន។ នេះបើតាមការបញ្ជាក់របស់លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥។
នៅក្នុងប្រទេសថៃ គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយបានលាតត្រដាងនាថ្ងៃទី៣ មករានេះនូវទ្រព្យសម្បត្តិរបស់នាយករដ្ឋមន្ត្រី លោកស្រី ភែថងថាន ស៊ីណាវ៉ាត់។ តាមសេចក្តីប្រកាសទ្រព្យសម្បត្តិ លោកស្រី ភែថងថាន ស៊ីណាវ៉ាត់មានទ្រព្យសម្បត្តិសរុបជាង ៤០០លានដុល្លារ ក្នុងនោះមាន កាបូបម៉ាកល្បីៗ ឡានទំនើបៗ អចលនទ្រព្យ លុយក្នុងធនាគារ និងគ្រឿងអលង្ការជាច្រើន។
ប្រមុខការទូតបារាំងនិងអាល្លឺម៉ង់ បានអញ្ជើញទៅដល់ក្រុងដាម៉ាសនៅថ្ងៃសុក្រទី៣មករា២០២៥។ ក្នុងជំនួបជាមួយប្រមុខដឹកនាំថ្មីរបស់ស៊ីរីដែលជាមេចលនាអ៊ីស្លាមជ្រុលនិយម ប្រមុខការទូតអឺរ៉ុបទាំងពីរបានសង្កត់ធ្ងន់អំពីភាពចាំបាច់នៃការដឹកនាំប្រទេសឆ្លងអន្តរកាលដោយសន្តិវិធីនិងជាលក្ខណៈរួម។
ថ្មីៗនេះ គណបក្សប្រជាជនកម្ពុជាបានបញ្ជូនគណៈប្រតិភូគណបក្សចំនួន ៣០រូបទៅប្រទេសចិនដើម្បីសិក្សារៀនសូត្រ និងដកស្រង់បទពិសោធន៍ការងារគ្រប់គ្រងរដ្ឋ និងបក្ស រួមទាំងសិក្សាពីកិច្ចការអភិវឌ្ឍប្រទេសជាតិក្នុងការធ្វើទំនើបកម្មបែបចិន។ ការបញ្ជូនគណៈប្រតិភូគណបក្សទៅសិក្សានៅចិនត្រូវបានបក្សកាន់អំណាចពន្យល់ថា គឺដើម្បីជាមូលដ្ឋាននៃការបង្កើតកិច្ចសហប្រតិបត្តិការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន។ នៅក្នុងការគ្រប់គ្រងរដ្ឋ និងបក្សនេះ តើកម្ពុជាអាចរៀនសូត្រអ្វីខ្លះពីចិនកុម្មុយនិស្ត ខណៈដែលកម្ពុជាជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ?
លោករ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិបានបញ្ចេញប្រតិកម្មភ្ញាក់ផ្អើលចំពោះការទទួលបានកាដូឆ្នាំថ្មី ២០២៥ ដោយការកោះហៅឲ្យលោកចូលសវនាការ។ ប្រតិកម្មនេះកើតឡើង បន្ទាប់ពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាក្នុងថ្ងៃ៣១ ធ្នូ ឆ្នាំ២០២៤ កោះហៅលោករ៉ុង ឈុនឲ្យចូលបំភ្លឺក្នុងបទល្មើសមិនរាងចាលនៅថ្ងៃទី១៧ មករាខាងមុខ។
ដោយចង់ដាស់ស្មារតីអ្នកជាឪពុកម្តាយទាំងអស់ឱ្យយល់អំពីគ្រោះថ្នាក់នៃការប្រើប្រាស់អេក្រង់របស់ក្មេង អាជ្ញាធរបារាំងបានបញ្ចូលអនុសាសន៍ស្តីពីការប្រើប្រាស់អេក្រង់ក្នុងសៀវភៅតាមដានសុខភាពកុមារ ចាប់ពីថ្ងៃទី១មករា២០២៥នេះទៅ។ តើការលេងទូរស័ព្ទ ឬនៅមុខអេក្រង់ តាំងពីតូច មានគ្រោះថ្នាក់យ៉ាងណា?
នៅថ្ងៃសុក្រទី៣មករា ប៉ូលិសនិងក្រុមរដ្ឋអាជ្ញាកូរ៉េខាងត្បូងបាននាំគ្នាទៅចាប់ខ្លួនលោក យូន សុកយោល ប្រធានាធិបតីដែលសភាបានព្យួរតំណែង ដល់គេហដ្ឋាន ប៉ុន្តែមិនបានសម្រេច។ ប្រធានាធិបតីជាប់ចោទ យូនសុកយោល បានទទួលការការពារពីសំណាក់សកម្មជនស្មោះស្ម័គ្រនិងកងអង្គរក្ស ច្រើនទ្វេជាងសព្វដង។ ការចាប់ខ្លួនហាក់បាននិងកំពុងរុញច្រានកូរ៉េខាងត្បូងឱ្យធ្លាក់ក្នុងទិដ្ឋភាពវឹកវរច្របូកច្របល់ជាថ្មី។
នៅថ្ងៃព្រហស្បតិ៍ ទី០២ មករា ក្រុមអ្នកតស៊ូមតិកម្ពុជាបានចេញផ្សាយរបាយការណ៍ស្តីពីការសង្កេត និងវាយតម្លៃពីសកម្មភាពរបស់រដ្ឋាភិបាលក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែតក្នុងរយៈពេល ១៦ខែ។ តាមក្រុមអ្នកតស៊ូមតិកម្ពុជា ការដឹកនាំរបស់លោកហ៊ុន ម៉ាណែតក្នុងរយៈពេល ១៦ខែកំពុងបង្កហានិភ័យដល់ប្រទេសជាតិ និងប្រជាពលរដ្ឋ។ តែអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានបដិសេធលើការអះអាងនេះដោយបញ្ជាក់ថា ការដឹកនាំរបស់លោកហ៊ុន ម៉ាណែតកំពុងមានភាពរីកចម្រើនដល់កម្ពុជា។
ចាប់ពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ ទៅប៉ុន្មានថ្ងៃខាងមុខ សីតុណ្ហភាពអប្បបរមានៅក្នុងប្រទេសកម្ពុជានឹងចុះត្រជាក់ខ្លាំងរហូតដល់ ១៣អង្សារសេ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥នេះ លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧត្តុនិយម បានឲ្យដឹងថាអាកាសធាតុនៅរដូវរំហើយ ឬរដូវរងារនៅឆ្នាំនេះត្រជាក់ខ្លាំងជាងឆ្នាំកន្លងទៅ។ តែលោកថា មិនមែនជាទូទៅទេ ពោលគឺការចុះត្រជាក់ខ្លាំង ភាគច្រើននៅតំបន់ជួរភ្នំ តំបន់ខ្ពង់រាប និងខេត្តមួយចំនួន។
នៅសហរដ្ឋអាមេរិក ក្រោយភេរវកម្ម ឡានបើកបុកហ្វូងមនុស្ស ក្នុងសង្កាត់ទេសចរណ៍នៃក្រុងនូវែលអរឡេអង់ ក្នុងយប់ឆ្លងឆ្នាំ នៅថ្ងៃពុធទី១មករាដដែលនេះ មានករណីបំផ្ទុះរថយន្តមួយគ្រឿងស្លាប់មនុស្សម្នាក់នៅមុខសណ្ឋាគារTrump នៅក្រុងLas Vegas។ អាជ្ញាធរអាមេរិកកំពុងអង្កេតថាតើហេតុការណ៍ទាំងពីរនេះមានទំនាក់ទំនងនឹងគ្នាដែរឬអត់។
ផ្លាកលេខយានយន្តក្លែងក្លាយទាំងរថយន្ត និងម៉ូតូនៅតែជាបញ្ហាប្រឈម ពិសេសករណីយានយន្តពីរផ្សេងគ្នាពាក់ផ្លាកលេខតែមួយ ដោយសំអាងថាផ្លាកលេខដើមបានបាត់។ នៅក្នុងពិធីបិទសន្និបាតរបស់អគ្គស្នងការដ្ឋាននគរបាលជាតិកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានប្រាប់ឲ្យសមត្ថកិច្ចយកចិត្តទុកដាក់ខ្ពស់ចំពោះផ្លាកលេខយានយន្តក្លែងក្លាយ។ តាម លោក ស សុខា សមត្ថកិច្ចអាចបង្កើតក្រុមការងារចល័តមួយ ដើម្បីត្រួតពិនិត្យបញ្ហាផ្លាកលេខយានយន្តក្លែងក្លាយ និងដាក់ទោសទណ្ឌទៅលើជនល្មើស។ សូមស្តាប់ការលើកឡើងរបស់លោក ស សុខា ដែលរៀបចំឡើងដោយ ញឹម សុផល៖
របាយការណ៍បឋមរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបង្ហាញថា ក្នុងមួយឆ្នាំ២០២៤ កម្ពុជារឹបអូសបានគ្រឿងញៀនខុសច្បាប់ចំនួន ១៤,៧តោន និងក៏បានឃាត់ខ្លួនមនុស្សជាង ២ម៉ឺន៦ពាន់នាក់។ ចំនួននេះបានកើនឡើង ៣០,៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ សម្រាប់អ្នកតាមដានសង្គម បញ្ហាគ្រឿងញៀននៅតែជាចំណោតក្នុងសង្គមកម្ពុជា ព្រោះវាបានបង្កផលប៉ះពាល់ជាច្រើនដល់ប្រជាពលរដ្ឋ ពិសេសយុវជន។ ក្នុងន័យនេះ អ្នកវិភាគសង្គមចង់ឲ្យរដ្ឋាភិបាលពង្រឹងការអនុវត្តច្បាប់ និងលុបបំបាត់អំពើពុករលួយដើម្បីទប់ស្កាត់បញ្ហាគ្រឿងញៀននេះឱ្យមានប្រសិទ្ធភាព។
មានស្លាប់យ៉ាងហោចណាស់១០នាក់ និងរបួសជាច្រើននាក់ នៅក្នុងភេរវកម្មបើកឡាន បុកសម្លាប់មនុស្ស ក្នុងសង្កាត់ទេសចរណ៍ដ៏ល្បីល្បាញបំផុតមួយនៃក្រុងនូវែលអរឡេអង់ របស់សហរដ្ឋអាមេរិក។ ហេតុការណ៍បានកើតឡើងតែប៉ុន្មានម៉ោងក្រោយពីធីបុណ្យឆ្លងឆ្នាំថ្មីឆ្នាំ២០២៥។
ក្រុមអង្គការសង្គមស៊ីវិលការពារសិទ្ធិមនុស្ស ចំនួន៣ នៅបង់ក្លាដែស នាំគ្នាថ្កោលទោសរិះគន់ថា ប្រទេសនេះ ជួបអំពើហិង្សាបង្ហូរឈាម និងការរួមព្រួតដៃគ្នាវាយសម្លាប់ច្រើនសម្បើមណាស់ ក្នុងឆ្នាំ២០២៤កន្លងទៅនេះ។ ករណីប្រើហិង្សានិងការកាត់ទោសតាមទំនើងចិត្តក្រៅប្រព័ន្ធតុលាការ កើតមានជាហូរហែ ក្រោយពីបាតុកម្មបណ្តេញនាយករដ្ឋមន្ត្រី កាលពីខែសីហា ឆ្នាំ២០២៤។ ទង្វើឃោរឃៅនេះ បណ្តាលឲ្យមានមនុស្សស្លាប់ជាច្រើនសិបនាក់។
មានស្លាប់យ៉ាងហោចណាស់១០នាក់ និងរបួសជាច្រើននាក់ នៅក្នុងភេរវកម្មបើកឡាន បុកសម្លាប់មនុស្ស ក្នុងសង្កាត់ទេសចរណ៍ដ៏ល្បីល្បាញបំផុតមួយនៃក្រុងនូវែលអរឡេអង់ របស់សហរដ្ឋអាមេរិក។ ហេតុការណ៍បានកើតឡើងតែប៉ុន្មានម៉ោងក្រោយពីធីបុណ្យឆ្លងឆ្នាំថ្មីឆ្នាំ២០២៥។
ផ្ទះសំណាក់ និងបឹងកាឡូនៅលើកោះរ៉ុងពេញទៅដោយទេសចរជាតិ និងអន្តរជាតិអំឡុងពេលឆ្លងឆ្នាំសកល ២០២៥ កាលពីយប់ថ្ងៃអង្គារ ទី៣១ ធ្នូ ឆ្នាំ ២០២៤។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI លោក នួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុង ដែលជាដែនដីមួយស្ថិតក្នុងរដ្ឋបាលខេត្តព្រះសីហនុបានឲ្យដឹងថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិជិត១ម៉ឺននាក់ បានជ្រើសរើសកោះរ៉ុងជាទីតាំងដ៏ពិសិដ្ឋសម្រាប់អបអរឆ្នាំសកល ២០២៥។ តែលោកមិនភ្លេចបញ្ជាក់ថា កន្លែងស្នាក់នៅ នៅមិនទាន់អាចឆ្លើយតបនឹងចំនួនទេសចរដ៏ច្រើនសន្ធឹកសន្ធាប់ ដែលទាមទារឲ្យមានការចូលរួមកសាងបន្ថែមទៀតពីសំណាក់ម្ចាស់កម្មសិទ្ធិដីធ្លីលើកោះរ៉ុង និងពីសំណាក់វិនិយោគិនបរទេស៕