ក្រសួងដែនដី និងវិស័យឯកជនសម្រួលឱ្យអ្នកទិញផ្ទះបង់រំលស់នឹងបុរី ទៅបង់រំលស់ជាមួយធនាគារវិញ
newsare.net
រដ្ឋមន្ត្រីក្រសួងដែនដី លោក សាយ សំអាល់ នៅថ្ងៃទី០៣ មករា បានបើកកិច្ចប្រជុំជាមួយធនាគារជាតិ រួមក្រសួងដែនដី និងវិស័យឯកជនសម្រួលឱ្យអ្នកទិញផ្ទះបង់រំលស់នឹងបុរី ទៅបង់រំលស់ជាមួយធនាគារវិញ
រដ្ឋមន្ត្រីក្រសួងដែនដី លោក សាយ សំអាល់ នៅថ្ងៃទី០៣ មករា បានបើកកិច្ចប្រជុំជាមួយធនាគារជាតិ រួមនឹងអ្នកធ្វើការលើវិស័យអចលនទ្រព្យ និងស្ថាប័នហិរញ្ញវត្ថុ ដើម្បីសម្របសម្រួល ឱ្យអតិថិជនដែលទិញផ្ទះ ដោយបង់រំលស់ជាមួយម្ចាស់បុរីអាចផ្ទេរបំណុលទៅបង់ជាមួយធនាគារ ឬមីក្រូហិរញ្ញវត្ថុវិញ។ ការពិភាក្សានេះ ធ្វើឡើងបន្ទាប់ពីអ្នកពាក់ព័ន្ធសង្កេតឃើញថាការទិញផ្ទះដោយបង់រំលស់ជាមួយម្ចាស់បុរី គឺមានអត្រាការប្រាក់ខ្ពស់ ខណៈការបង់ជាមួយធនាគារ ឬុមីក្រូហិរញ្ញវត្ថុមានអត្រាការប្រាក់ទាបជាង។ Read more