ហេតុការណ៍ជនបរទេសកាន់ដំបង និងបំពង់ទីបសម្រុកចេញពីកាស៊ីណូអូរស្មាច់រីសត ខេត្តឧត្តរមានជ័យ
newsare.net
តាមរូបភាពវីដេអូដែលត្រូវបានបង្ហោះចែកចាយក្នុងបណ្តាញសង្គមថ្មីៗនេះបង្ហាញថា មានជនបរទេសជាច្រើហេតុការណ៍ជនបរទេសកាន់ដំបង និងបំពង់ទីបសម្រុកចេញពីកាស៊ីណូអូរស្មាច់រីសត ខេត្តឧត្តរមានជ័យ
តាមរូបភាពវីដេអូដែលត្រូវបានបង្ហោះចែកចាយក្នុងបណ្តាញសង្គមថ្មីៗនេះបង្ហាញថា មានជនបរទេសជាច្រើននាក់ដែលកាន់ដំបងឈើ និងបំពង់ទីបបាននាំគ្នារត់ចេញពីកាស៊ីណូអូរស្មាច់រីសត ក្នុងស្រុកសំរោង ខេត្តឧត្តរមានជ័យនាល្ងាចថ្ងៃទី៥ មករា។ រូបភាពវីដេអូដដែលក៏បានបង្ហាញផងដែរពីការចុះចាប់ជនបរទេសទាំងនោះពីកងកម្លាំងខេត្តឧត្តរមានជ័យ ហើយជនបរទេសទាំងនោះត្រូវបានសមត្ថកិច្ចខេត្តបញ្ជូនខ្លួនទៅសួរនាំបន្ត ខណៈជនបរទេសខ្លះមានរបួសតិចតួចផង។ មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលខេត្តឧត្តរមានជ័យដែលសុំមិនបញ្ចេញឈ្មោះបានបញ្ជាក់ប្រាប់វិទ្យុបារាំង RFI ថា ហេតុការណ៍នេះពិតជាកើតមានមែន និងថា អាជ្ញាធរបានគ្រប់គ្រង និងដោះស្រាយបានភ្លាមៗដែរ។ Read more