Cambodia



មេធាវីសុក សំអឿន៖ តុលាការថៃ កម្ពុជា និងបារាំងមានសមត្ថកិច្ចដូចគ្នាលើឃាតកម្មលោក លិម គិមយ៉ា

ឃាតកម្មលើ លោក លិម គិមយ៉ា អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិនៅក្រុងបាងកក ប្រទេសថៃ កាល

អ្នកស្រីសោម សូនី៖ កុមារអូទីស្សឹមក៏ត្រូវទទួលការអប់រំដូចកុមារផ្សេងទៀត

អ្នកស្រីសោម សូនី ជាប្រជាពលរដ្ឋសាមញ្ញម្នាក់ដែលរស់នៅសង្កាត់ទួលពង្រ ជាយរាជធានីភ្នំពេញ និងជាជ

អ្នកស្រីសោម សូនី៖ កុមារអូទីស្សឹមក៏ត្រូវទទួលការអប់រំដូចកុមារផ្សេងទៀត

អ្នកស្រីសោម សូនី ជាប្រជាពលរដ្ឋសាមញ្ញម្នាក់ដែលរស់នៅសង្កាត់ទួលពង្រ ជាយរាជធានីភ្នំពេញ និងជាជីដូនរបស់កុមារអូទីស្សឹមដែលកំពុងសិក្សារៀនសូត្រក្នុងសាលាអប់រំពិសេសសម្រាប់កុមារអូទីស្សឹម និងខ្សោយសតិបញ្ញា ឈ្មោះ « សាលារៀនទន្សាយ »។ ជារៀងរាល់ថ្ងៃ អ្នកស្រី សូនីត្រូវជូនចៅទៅសាលារៀន និងត្រូវអង្គុយចាំចៅរហូតដល់ម៉ោងចេញទៅផ្ទះវិញនៅវេលាថ្ងៃត្រង់។ សព្វថ្ងៃនេះ អ្នកស្រីសូនីមានក្តីសង្ឃឹម និងការជឿជាក់ ព្រោះ « សាលារៀនទន្សាយ » កំពុងធ្វើឲ្យកុមារអូទីស្សឹមមានការផ្លាស់ប្តូរ ទាំងឥរិយាបថ និងទំនាក់ទំនងល្អប្រសើរដើម្បីចូលរួមនៅក្នុងសង្គម និងគ្រួសារដូចកុមារធម្មតា៕

មេបញ្ជាការយោធាលីបង់ជាប់ឆ្នោតធ្វើជាប្រធានាធិបតីថ្មី

នៅលីបង់ ឧត្តមសេនីយ៍យោធា លោកមេបញ្ជាការ ហ្សូសែហ្វ អាអ៊ូន ត្រូវ​សភា​ជាតិ​​​បោះឆ្នោតតែងតាំង​ឲ

មេបញ្ជាការយោធាលីបង់ជាប់ឆ្នោតធ្វើជាប្រធានាធិបតីថ្មី

នៅលីបង់ ឧត្តមសេនីយ៍យោធា លោកមេបញ្ជាការ ហ្សូសែហ្វ អាអ៊ូន ត្រូវ​សភា​ជាតិ​​​បោះឆ្នោតតែងតាំង​ឲ្យ​ធ្វើជាប្រធានាធិបតីថ្មី។ ប្រមុខ​រដ្ឋ​លីបង់​ថ្មី​ទទួលបានការអបអរ​សាទរពីគ្រប់មជ្ឈដ្ឋានអន្តរជាតិ ក្រោយពីប្រទេសនេះ គ្មានប្រមុខរដ្ឋ រយៈពេល ២ ឆ្នាំហើយ ។ ការ​បោះឆ្នោត​​នេះ មិនសូវ​ប្រទាញប្រទង់គ្នា​ខ្លាំង​ដូច​លើកមុនៗ ក៏ពីព្រោះតែ​កង​ទ័ពអ៊ីស្រាអែល បាន​កាច់​បំបាក់ធ្មុងរបស់​​ក្រុម​ប្រដាប់​អាវុធ​ហេសបូឡា​លីបង់​។​​​

អាជ្ញាធរស៊ើបអង្កេតកូរ៉េខាងត្បូងត្រៀមកម្លាំង​១០០០នាក់ ដើម្បី​ចូលចាប់​លោក​យូន ស៊ុកយោល

ក្រោម​អាកាសធាតុដ៏ត្រជាក់ក្រោមសូន្យ ទីក្រុង​សេអ៊ូល​គ្របដណ្តប់​ដោយភាពតានតឹង​សាជាថ្មី នៅថ្

អាជ្ញាធរស៊ើបអង្កេតកូរ៉េខាងត្បូងត្រៀមកម្លាំង​១០០០នាក់ ដើម្បី​ចូលចាប់​លោក​យូន ស៊ុកយោល

ក្រោម​អាកាសធាតុដ៏ត្រជាក់ក្រោមសូន្យ ទីក្រុង​សេអ៊ូល​គ្របដណ្តប់​ដោយភាពតានតឹង​សាជាថ្មី នៅថ្ងៃសុក្រនេះ ថ្ងៃ​ដែល​ក្រុមស៊ើបអង្កេត​អំពើពុករលួយ​របស់​ឥស្សរជនជាន់ខ្ពស់​ប៉ុនប៉ង​ជាលើកទី ២ ដើម្បី​ចូលចាប់ខ្លួន ប្រធានាធិបតី ព្យួរពី​តំណែង លោក​យូន ស៊ុកយោល។ នៅ​ថ្ងៃសុក្រនេះដែរ ប្រធាន​កងការពារសន្តិសុខ​ប្រធានាធិបតី ដែលធ្លាប់បញ្ជា​ឲ្យ​រារាំងក្រុមស៊ើបអង្កេត​មិន​ឲ្យចូលចាប់ខ្លួន​លោក​យូន ស៊ុកយោល កាលសប្តាហ៍មុន បានប្រកាសចុះចេញពីមុខតំណែង នៅ​ថ្ងៃ​សុក្រទី ១០​មករា។

កម្ពុជា៖ គ្រោះមហន្តរាយធម្មជាតិបានបណ្តាលឱ្យមនុស្សស្លាប់ និងរបួសជិត ២០០នាក់ក្នុងឆ្នាំ ២០២៤

របាយការណ៍ប្រចាំឆ្នាំរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា ក្នុងឆ្នាំ២០

កម្ពុជា៖ គ្រោះមហន្តរាយធម្មជាតិបានបណ្តាលឱ្យមនុស្សស្លាប់ និងរបួសជិត ២០០នាក់ក្នុងឆ្នាំ ២០២៤

របាយការណ៍ប្រចាំឆ្នាំរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា ក្នុងឆ្នាំ២០២៤ គ្រោះមហន្តរាយធម្មជាតិ រួមមានខ្យល់កន្រ្តាក់ រន្ធះបាញ់ និងគ្រោះអគ្គិភ័យបានបណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសជិត ២០០នាក់ និងមានផ្ទះសម្បែងជាង ៦ពាន់ខ្នងត្រូវបានបំផ្លាញ។ តាមរបាយការណ៍ដដែល ករណីគ្រោះមហន្តរាយធម្មជាតិនេះបានកើនឡើងជិត ៨០លើក បើធៀបនឹងឆ្នាំ២០២៣។

ហេតុអ្វីបន្តមានការយកឡានសារ៉ែនទៅបម្រើប្រយោជន៍ឯកជន ហើយទង្វើនេះអាចជះផលវិបាកអ្វីខ្លះ?

ថ្មីៗនេះ គេហទំព័របណ្ដាញសង្គមមួយចំនួនបានបង្ហោះវីដេអូមួយបង្ហាញឡានសារ៉ែនពាក់ស្លាកខេមរភូមិន

ហេតុអ្វីបន្តមានការយកឡានសារ៉ែនទៅបម្រើប្រយោជន៍ឯកជន ហើយទង្វើនេះអាចជះផលវិបាកអ្វីខ្លះ?

ថ្មីៗនេះ គេហទំព័របណ្ដាញសង្គមមួយចំនួនបានបង្ហោះវីដេអូមួយបង្ហាញឡានសារ៉ែនពាក់ស្លាកខេមរភូមិន្ទបើកផ្លូវឱ្យអ្នករកស៊ីអនឡាញម្នាក់ចូលរួមកម្មវិធីផ្ទាល់ខ្លួន។ វីដេអូមួយនេះត្រូវបានមហាជនចោទសួរថា ហេតុអ្វីយកឡានសារ៉ែនរបស់រដ្ឋ ឬស្ថានប័នជាតិទៅប្រើក្នុងគោលដៅផ្ទាល់ខ្លួនយ៉ាងដូច្នេះ។ ចំណែកក្រសួងការពារជាតិ និងកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបញ្ជាក់ពីការពិនិត្យ និងចាត់វិធានការលើករណីមួយនេះ។ ហេតុអ្វីបន្តមានការយកឡានសារ៉ែនទៅបម្រើប្រយោជន៍ឯកជន ហើយទង្វើនេះអាចជះផលវិបាកអ្វីខ្លះ?

ខេត្តព្រះសីហនុ៖តុលាការកាត់ទោសជនជាតិចិនតៃវ៉ាន់ ១០នាក់ពាក់ព័ន្ធនឹងគ្រឿងញៀន

នៅខេត្តព្រះសីហនុ សេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងបានឲ្យដឹងនៅថ្ងៃទី៩ មករា ឆ្នាំ២០២៥ ជនជាត

ខេត្តព្រះសីហនុ៖តុលាការកាត់ទោសជនជាតិចិនតៃវ៉ាន់ ១០នាក់ពាក់ព័ន្ធនឹងគ្រឿងញៀន

នៅខេត្តព្រះសីហនុ សេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងបានឲ្យដឹងនៅថ្ងៃទី៩ មករា ឆ្នាំ២០២៥ ជនជាតិចិនតៃវ៉ាន់ចំនួន១០នាក់ត្រូវបានតុលាការខេត្តព្រះសីហនុកាត់ទោសឲ្យជាប់ពន្ធនាគារម្នាក់ៗអស់មួយជីវិត និងពិន័យជាប្រាក់ ១០០លានរៀល ឬស្មើនឹង ២ម៉ឺន៥ពាន់ដុល្លារក្នុងបទល្មើសជួញដូរគ្រឿងញៀនចំនួន ១៤តោន។

ប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជាទៅសួរសុខទុក្ខកញ្ញា សេង ធារីដោយផ្ទាល់នៅពន្ធនាគារ

ជាលើកទី១ ដែលគេឃើញលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានទៅជួប និងសួរសុខទុ

ប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជាទៅសួរសុខទុក្ខកញ្ញា សេង ធារីដោយផ្ទាល់នៅពន្ធនាគារ

ជាលើកទី១ ដែលគេឃើញលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានទៅជួប និងសួរសុខទុក្ខកញ្ញា សេង ធារី សកម្មជនសិទ្ធិមនុស្ស និងជាមេធាវីសញ្ជាតិខ្មែរ-អាមេរិកាំងដែលកំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃស។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាចេញផ្សាយ ថ្ងៃទី៩ មករា ដោយបានបញ្ជាក់បន្ថែមថា កញ្ញា សេង ធារី មានសុខភាពល្អជាធម្មតាទាំងស្មារតី និងកាយសម្បទា។ 

របបសឹកប្រើ​យុទ្ធសាស្រ្ត​របស់​ក្រុមឧទ្ទាម ដោយ​ប្រើដ្រូន​វាយប្រហារចំៗដើម្បីដណ្តើម​ទឹកដីមកវិញ

បន្ទាប់ពី​ធ្លាក់ដៃ ចាញ់​ក្រុមឧទ្ទាម និងក្រុមប្រឆាំង​ប្រដាប់អាវុធ នៅ​ឆ្នាំ ២០២៤ មេដឹកនាំយោ

របបសឹកប្រើ​យុទ្ធសាស្រ្ត​របស់​ក្រុមឧទ្ទាម ដោយ​ប្រើដ្រូន​វាយប្រហារចំៗដើម្បីដណ្តើម​ទឹកដីមកវិញ

បន្ទាប់ពី​ធ្លាក់ដៃ ចាញ់​ក្រុមឧទ្ទាម និងក្រុមប្រឆាំង​ប្រដាប់អាវុធ នៅ​ឆ្នាំ ២០២៤ មេដឹកនាំយោធា​របស់​របបសឹក​ភូមា​បាន​ចម្លង​យុទ្ធសាស្រ្ត របស់ក្រុមឧទ្ទាម ដោយ​ងាក​មក​ប្រើ​ដ្រូន វាយដៅចំៗ ដើម្បីដណ្តើម​យក​ទឹកដី​ពីដៃ​ក្រុមប្រឆាំងវិញ។ ក្រៅពី​ដ្រូន របបសឹកភូមា​បាន​រងការចោទប្រកាន់​ថា បានបញ្ជូន​យន្តហោះ​ចម្បាំង​ទៅទម្លាក់គ្រាប់ ធ្វើ​ឲ្យឆេះភូមិ នៅក្នុង​រដ្ឋ រ៉ាឃីនភាគខាងលិចភូមា ដោយ​បាន​សម្លាប់មនុស្ស​យ៉ាងហោច ៤០នាក់ កាលពីថ្ងៃ ពុធទី ៨ មករា។

« ទឹកជួរកាំពី » ជារមណីយដ្ឋានធម្មជាតិមួយដ៏ល្បីល្បាញក្នុងខេត្តក្រចេះ

រមណីយដ្ឋានទេសចរធម្មជាតិ ទឹកជួរកាំពីជាកន្លែងទេសចរណ៍ដ៏ពេញនិយមបំផុតមួយក្នុងខេត្តក្រចេះ។ រម

« ទឹកជួរកាំពី » ជារមណីយដ្ឋានធម្មជាតិមួយដ៏ល្បីល្បាញក្នុងខេត្តក្រចេះ

រមណីយដ្ឋានទេសចរធម្មជាតិ ទឹកជួរកាំពីជាកន្លែងទេសចរណ៍ដ៏ពេញនិយមបំផុតមួយក្នុងខេត្តក្រចេះ។ រមណីយដ្ឋាននេះបានផ្ដល់ឱ្យភ្ញៀវទេសចរនូវអារម្មណ៍ស្រស់ស្រាយតាមរយៈទេសភាព និងធនធានធម្មជាតិ ដូចជាទឹកហូរកាត់តាមជ្រលងថ្ម និងម្ហូបអាហារ ពិសេសត្រីស្រស់ៗក្នុងទឹកទន្លេមេគង្គ។

វៀតណាម​​កាត់​ទោស​មេធាវីដែលរិះគន់​ប្រព័ន្ធយុត្តិធម៌

នៅរដ្ឋធានីហាណូយ តុលាការ​ផ្តើម​បើកសវនាការកាត់ទោសមេធាវី​ដែលហ៊ាន​រិះគន់មន្ត្រីជាន់ខ្ពស់ និ

វៀតណាម​​កាត់​ទោស​មេធាវីដែលរិះគន់​ប្រព័ន្ធយុត្តិធម៌

នៅរដ្ឋធានីហាណូយ តុលាការ​ផ្តើម​បើកសវនាការកាត់ទោសមេធាវី​ដែលហ៊ាន​រិះគន់មន្ត្រីជាន់ខ្ពស់ និង​ប្រព័ន្ធយុត្តិធម៌​វៀតណាម។ ​មេធាវី​ ជ្រិន ឌិញ ជ្រៀន ជាប់​ចោទពីបទ​បំផ្លិច​បំផ្លាញ​ផលប្រយោជន៍​សាធារណៈ ហើយ​​​អាច​នឹង​ត្រូវ​ប្រឈម​មុខ​ជាប់​ពន្ធនាគារ ៧ ឆ្នាំ។ នេះក៏ព្រោះតែ​លោក​ហ៊ាន​បញ្ចេញ​យោបល់​រិះគន់អតីត​​ប្រធានតុលាការ​កំពូល​​ដែល​បច្ចុប្បន្ន​ជាឧបនាយករដ្ឋមន្ត្រី​។​

លោក ហ៊ុន តូគ្រោងប្ដឹងបកទៅលោក ហេង សិទ្ធីដែលចោទលោករឿងរត់ការអាជ្ញាបណ្ណឲ្យជនជាតិចិន

នៅក្នុងលិខិតមួយចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ លោកហ៊ុន តូដែលត្រូវជាបងប្អូនជីដូនមួយលោកនាយករដ្ឋ

លោក ហ៊ុន តូគ្រោងប្ដឹងបកទៅលោក ហេង សិទ្ធីដែលចោទលោករឿងរត់ការអាជ្ញាបណ្ណឲ្យជនជាតិចិន

នៅក្នុងលិខិតមួយចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ លោកហ៊ុន តូដែលត្រូវជាបងប្អូនជីដូនមួយលោកនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែតបានអះអាងថា លោកនឹងប្ដឹងបកទៅអតីតឧកញ៉ា ហេង សិទ្ធីដែលបានចោទប្រកាន់លោកដោយគ្មានភស្ដុតាង ជុំវិញរឿងរត់ការសុំអាជ្ញាបណ្ណអាជីវកម្មរ៉ែមាសក្រៅផ្លូវការនៅខេត្តមណ្ឌលគិរីក្នុងទឹកប្រាក់ ៩លានដុល្លារ។ ការសម្រេចប្ដឹងបកនេះត្រូវបានលោក ហ៊ុន តូ បញ្ជាក់ថា គឺដើម្បីការពារសិទ្ធិ និងភាពត្រឹមត្រូវរបស់លោកចំពោះមុខច្បាប់។ យោងតាមលិខិតរបស់ខ្លួនចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ លោក ហ៊ុន តូបានបញ្ជាក់ពីមូលហេតុដែលលោកបានសម្រេចប្ដឹងបកទៅកាន់លោក ហេង សិទ្ធីវិញ។

អង្គការអន្ដរជាតិទាមទារឱ្យមានការស៊ើបអង្កេតដោយតម្លាភាពលើឃាតកម្មលោក លិម គិមយ៉ា

អង្គការអន្ដរជាតិខាងលើកកម្ពស់សិទ្ធិមនុស្សធំៗបានចេញសេចក្តីថ្លែងការណ៍ស្នើឱ្យអាជ្ញាធរថៃស៊ើ

អង្គការអន្ដរជាតិទាមទារឱ្យមានការស៊ើបអង្កេតដោយតម្លាភាពលើឃាតកម្មលោក លិម គិមយ៉ា

អង្គការអន្ដរជាតិខាងលើកកម្ពស់សិទ្ធិមនុស្សធំៗបានចេញសេចក្តីថ្លែងការណ៍ស្នើឱ្យអាជ្ញាធរថៃស៊ើបអង្កេតករណីឃាតកម្មលើលោក លិម គិមយ៉ា អតីតសមាជិកសភានៃអតីតគណបក្សសង្គ្រោះជាតិឱ្យបានហ្មត់ចង់ យុត្តិធម៌ និងតម្លាភាព។ ទន្ទឹមគ្នានេះ អង្គការអន្ដរជាតិទាំងនោះក៏បានអំពាវនាវឱ្យរដ្ឋាភិបាលបារាំងដែលជាប្រទេសផ្ដល់សញ្ជាតិឱ្យលោក លិម គិមយ៉ាចូលខ្លួនអន្តរាគមន៍នៅក្នុងរឿងនេះដែរដើម្បីវែករកមុខអ្នកនៅពីក្រោយឃាតកម្មនោះ។ 

ភ្លើងឆេះព្រៃគំរាម​លេបត្របាក់​សង្កាត់​ថតកុន​ហូលីវូដរបស់​អាមេរិក

មិនដល់​២ថ្ងៃផង ភ្លើងឆេះព្រៃ ឆេះកប្ប ដ៏​សន្ធោសន្ធៅ​បាន​លេបត្របាក់​អគារ ផ្ទះសម្បែងជាង​១៥០០

ភ្លើងឆេះព្រៃគំរាម​លេបត្របាក់​សង្កាត់​ថតកុន​ហូលីវូដរបស់​អាមេរិក

មិនដល់​២ថ្ងៃផង ភ្លើងឆេះព្រៃ ឆេះកប្ប ដ៏​សន្ធោសន្ធៅ​បាន​លេបត្របាក់​អគារ ផ្ទះសម្បែងជាង​១៥០០ នៅក្នុង​ទីក្រុង​Los Angeles ក្នុង​រដ្ឋ​កាលីហ្វ័នីញ៉ា។ គិត​ត្រឹម​យប់​ថ្ងៃ​ពុធទី ៨​មករា ភ្លើង​ឆេះព្រៃ កំពុងគំរាមកំហែង​សង្កាត់​ថតកុន​ហូលីវូដ​របស់អាមេរិក បន្ទាប់​ឆេះ បំផ្លាញ​ផ្ទះវីឡា​ថ្លៃរាប់លាន​របស់​តារា​ល្បីៗ កាលពីថ្ងៃ​អង្គារទី​៧មករា។ នៅភាគខាងកើត អាមេរិក​កំពុង​រងគ្រោះដោយសារ​ព្យុះទឹកកក ត្រជាក់រឹងថ្គាម ខណៈនៅខាងលិច​ប្រទេស រដ្ឋកាលីហ្វ័នីញ៉ា​កំពុង​ធ្លាក់ខ្លួនក្នុង​អណ្តាតភ្លើង ដោយសារ​អាកាសធាតុ​ស្ងួត និង​ខ្យល់បក់​លឿនខ្លាំង ខុសប្រក្រតី។ តើ​នេះមិនមែនជា​លទ្ធផល​នៃ​កតា្តប្រែប្រួល​អាកាសធាតុ ដែល​មនុស្សលោក​ជាអ្នកបង្កឡើងទេ ឬ​យ៉ាងណា? យើង​ស្តាប់​ឈាង បុប្ផា

លោក កត្តា អ៊ន៖កម្មករចង់បានប្រាក់ខែច្រើន តែក្រសួងការងារត្រូវថ្លឹងថ្លែងពីសេដ្ឋកិច្ចជាតិនិងអន្តរជាតិ

ចាប់ពីថ្ងៃទី១ មករា ២០២៥ ប្រាក់ឈ្នួលអប្បបរមាកម្មករក្នុងវិស័យកាត់ដេរនឹងទទួលបានចំនួន ២០៨ដុល្

លោក កត្តា អ៊ន៖កម្មករចង់បានប្រាក់ខែច្រើន តែក្រសួងការងារត្រូវថ្លឹងថ្លែងពីសេដ្ឋកិច្ចជាតិនិងអន្តរជាតិ

ចាប់ពីថ្ងៃទី១ មករា ២០២៥ ប្រាក់ឈ្នួលអប្បបរមាកម្មករក្នុងវិស័យកាត់ដេរនឹងទទួលបានចំនួន ២០៨ដុល្លារក្នុងមួយខែ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃព្រហស្បតិ៍ ទី៩ មករានេះ លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបញ្ជាក់ថា ប្រាក់ឈ្នួល ២០៨ដុល្លារជាកម្រិតប្រាក់ឈ្នួលមួយខ្ពស់សម្រាប់ការចាយវាយរបស់កម្មករ បើប្រៀបធៀបជាមួយបណ្តាប្រទេសក្នុងតំបន់។ តែលោកមិនភ្លេចបញ្ជាក់ថា ក្រសួងពិតជាយល់ច្បាស់ថាកម្មករចង់បានប្រាក់ខែច្រើនជាងនេះ ហើយក្រសួងក៏ត្រូវការថ្លឹងថ្លែងពីកត្តាសេដ្ឋកិច្ចជាតិ និងអន្តរជាតិដែរ។

សមត្ថកិច្ចថៃកំណត់ជនសង្ស័យទី២ ពាក់ព័ន្ធនឹងឃាតកម្មលើលោកលិម គិមយ៉ា

សមត្ថកិច្ចថៃប្រកាសតាមវែកមុខជនសង្ស័យទី ២ដែលបានបោះតម្រុយឱ្យខ្មាន់កាំភ្លើងបាញ់សម្លាប់លោក ល

សមត្ថកិច្ចថៃកំណត់ជនសង្ស័យទី២ ពាក់ព័ន្ធនឹងឃាតកម្មលើលោកលិម គិមយ៉ា

សមត្ថកិច្ចថៃប្រកាសតាមវែកមុខជនសង្ស័យទី ២ដែលបានបោះតម្រុយឱ្យខ្មាន់កាំភ្លើងបាញ់សម្លាប់លោក លិម គិមយ៉ា អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិនៅក្នុងទីក្រុងបាងកក ប្រទេសថៃកាលពីយប់ថ្ងៃទី៧ មករា។ នេះបើតាមការអះអាងរបស់កាសែតស្រុកថៃ និងថា ប៉ូលិសថៃកំពុងស្វែងរកដីកាចាប់ខ្លួនពីតុលាការឧក្រិដ្ឋជនថៃដើម្បីនាំខ្លួនជននោះទៅទទួលទោសនៅក្នុងប្រទេសថៃ។

ចិនចោទថាតៃវ៉ាន់យករឿងដាច់ខ្សែកាបក្រោមសមុទ្រ ទៅឃោសនាសម្អុយឈ្មោះចិន

នៅថ្ងៃពុធ ទី​៨មករា មន្ត្រីជាន់​ខ្ពស់​ចិនបាន​វាយបក​​ថា អាជ្ញាធរ​ក្រុង​តៃប៉ិ​​យករឿងដាច់ខ្ស

ចិនចោទថាតៃវ៉ាន់យករឿងដាច់ខ្សែកាបក្រោមសមុទ្រ ទៅឃោសនាសម្អុយឈ្មោះចិន

នៅថ្ងៃពុធ ទី​៨មករា មន្ត្រីជាន់​ខ្ពស់​ចិនបាន​វាយបក​​ថា អាជ្ញាធរ​ក្រុង​តៃប៉ិ​​យករឿងដាច់ខ្សែកាបក្រោមសមុទ្រ ទាំង​គ្មា​នមូលដ្ឋាន​ភស្តុតាងអ្វី​​សោះ​ ទៅឃោសនាផ្សព្វផ្សាយ​ដោយមាន​ចេតនា​សម្អុយ​​កិត្តិយស​ចិន។ ប្រតិកម្ម​របស់​មន្ត្រីចិន​យ៉ាងដូច្នេះ ធ្វើឡើង​ក្រោយ​ពីអាជ្ញាធរ​តៃវ៉ាន់​បាន​ចោទ​ប្រកាន់​ក្រុង​ប៉េកាំង​ ថា​ជាអ្នក​នៅពីក្រោយ​​ហេតុការណ៍​ដាច់​ខ្សែកាប​ក្រោម​សមុទ្រតៃវ៉ាន់​ កាលពីសប្តាហ៍​មុន។​

WHOថា​​ពិភពលោក​​មិន​ទាន់​អាច​​តតាំង​​នឹង​ជំងឺរាត​ត្បាត​សកលថ្មី បាន​ទេ

វិបត្តិ​​​កូវីដ​១៩ជា​មេរៀនសុខភាព​សាធារណៈ​​ដ៏​ជូរ​ចត់មួយ​​សម្រាប់​ពិភពលោក។ ប៉ុន្តែ​៥​ឆ្ន

WHOថា​​ពិភពលោក​​មិន​ទាន់​អាច​​តតាំង​​នឹង​ជំងឺរាត​ត្បាត​សកលថ្មី បាន​ទេ

វិបត្តិ​​​កូវីដ​១៩ជា​មេរៀនសុខភាព​សាធារណៈ​​ដ៏​ជូរ​ចត់មួយ​​សម្រាប់​ពិភពលោក។ ប៉ុន្តែ​៥​ឆ្នាំ​ក្រោយ​ តើ​ពិភពលោក​បានរៀន​សូត្រ​និង​ចង​ចាំយ៉ាងណា​ខ្លះ?​ បើ​តាម​អង្គការ​សុខភាព​ពិភពលោក និង​អ្នក​ជំនាញ ថ្វី​បើ​ពិភពលោក​​រៀប​ចំ​ខ្លួន​បាន​ប្រសើរ​ជាង​មុន​មែន ប៉ុន្តែ​មិន​ ​អាច​ប្រឈម​នឹង​ជំងឺ​រាតត្បាត​សកល​ថ្មី​ជា​យថាហេតុ​ណា​មួយ​បាន​ទេ។

ជនសង្ស័យសម្លាប់លោក លិម គិមយ៉ា នៅថៃត្រូវបានអាជ្ញាធរខ្មែរឃាត់ខ្លួនក្នុងខេត្តបាត់ដំបង

អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានភ្លាមៗមួយនៅយប់ថ្ងៃពុធទី០៨ មក

ជនសង្ស័យសម្លាប់លោក លិម គិមយ៉ា នៅថៃត្រូវបានអាជ្ញាធរខ្មែរឃាត់ខ្លួនក្នុងខេត្តបាត់ដំបង

អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានភ្លាមៗមួយនៅយប់ថ្ងៃពុធទី០៨ មករានេះដោយបញ្ជាក់ពីការចាប់ខ្លួនជនសង្ស័យជាឃាតករបាញ់សម្លាប់លោក លិម គិមយ៉ា តំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិនៅក្នុងក្រុងបាងកក ប្រទេសកាលពីយប់ថ្ងៃទី៧ មករា។ សេចក្តីប្រកាសរបស់អគ្គស្នងការដ្ឋានបានឲ្យដឹងថា ជនសង្ស័យជាខ្មាន់កាំភ្លើងឈ្មោះ អេកាឡាក់ ភាណយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ក្រោយរូបគេបានព្យាយាមរត់គេចពីការតាមចាប់របស់សមត្ថកិច្ចថៃ។

កម្ពុជា៖ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានថយចុះ ១៤% ក្នុងឆ្នាំ ២០២៤

ក្នុងរយៈពេលពេញ ១ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកចំនួន ២ ៨៤៤លើកដោយបានបង្កឲ្យមាន

កម្ពុជា៖ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានថយចុះ ១៤% ក្នុងឆ្នាំ ២០២៤

ក្នុងរយៈពេលពេញ ១ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកចំនួន ២ ៨៤៤លើកដោយបានបង្កឲ្យមានមនុស្សស្លាប់ចំនួន ១ ៥០៩នាក់។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំ២០២៤ របស់ក្រសួងសាធារណការ និងដឹកជញ្ចូននៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥។ តាមរបាយការណ៍ដដែល ចំនួនគ្រោះថ្នាក់ចររាចរណ៍ផ្លូវគោកក្នុងឆ្នាំ២០២៤ បានថយចុះចំនួន ១៤% បើធៀបនឹងឆ្នាំ ២០២៣។ 

កម្ពុជារកចំណូលបានជាង ៦០លានដុល្លារពីវិស័យល្បែងក្នុងឆ្នាំ២០២៤

របាយការណ៍របស់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មនៃក្រសួងសេដ្ឋកិច្ចបានឲ្យដឹងនៅថ្ងៃទី៨ ខែ

កម្ពុជារកចំណូលបានជាង ៦០លានដុល្លារពីវិស័យល្បែងក្នុងឆ្នាំ២០២៤

របាយការណ៍របស់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មនៃក្រសួងសេដ្ឋកិច្ចបានឲ្យដឹងនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ នេះថា កម្ពុជាប្រមូលចំណូលពីវិស័យល្បែងបានចំនួនជាង ៦០លានដុល្លារក្នុងឆ្នាំ ២០២៤។ ទឹកប្រាក់នេះមានការកើនឡើងចំនួន ៨៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ តាមរបាយការណ៍ដែល ចំណូលពីវិស័យល្បែងក្នុងទឹកប្រាក់ជាង ៦០លានដុល្លានេះប្រមូលចេញពីល្បែងកាស៊ីណូ និងល្បែងផ្សងសំណាងនានា។

លោកស សុខាប្រាប់មន្ត្រីថ្នាក់ក្រោមឲ្យត្រៀមរៀបចំសន្និបាតស្មៀនទូទាំងប្រទេស

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខាបានប្រាប់ឲ្យមន្ត្រីថ្នាក់ក្រោមត្រៀមរៀបចំសន្និបាតស្មៀន

លោកស សុខាប្រាប់មន្ត្រីថ្នាក់ក្រោមឲ្យត្រៀមរៀបចំសន្និបាតស្មៀនទូទាំងប្រទេស

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខាបានប្រាប់ឲ្យមន្ត្រីថ្នាក់ក្រោមត្រៀមរៀបចំសន្និបាតស្មៀននៅទូទាំងប្រទេស។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃដោយបន្ថែមថា ការរៀបចំសន្និបាតស្មៀននេះជាការពង្រឹងគុណភាព និងតួនាទី និងភារកិច្ចរបស់ស្មៀនឃុំ-សង្កាត់។

លោកដូណាល់​ត្រាំ​ពិត​ជា​ចង់​ក្រសោប​យក​តំបន់​Groenlandមែនឬ?

មិន​ទាន់ចូល​កាន់​តំណែង​ជា​ផ្លូវការ​ទេ ហើយ​គ្រាន់​តែ​សភា​អាមេរិក​អនុម័ត​លទ្ធផល​ឆ្នោតថា​ល

លោកដូណាល់​ត្រាំ​ពិត​ជា​ចង់​ក្រសោប​យក​តំបន់​Groenlandមែនឬ?

មិន​ទាន់ចូល​កាន់​តំណែង​ជា​ផ្លូវការ​ទេ ហើយ​គ្រាន់​តែ​សភា​អាមេរិក​អនុម័ត​លទ្ធផល​ឆ្នោតថា​លោកត្រាំ​ពិត​ជា​អ្នក​ឈ្នះ​ ​អនាគត​ប្រធានាធិបតី​អាមេរិក​ថ្មី បានផ្តើម​បញ្ឆេះ​កំហឹង​គេ​ឯង។ លោក​ដូណាល់ត្រាំ​​បាន​​អះអាង​ជា​ថ្មី​ថានឹង​​ក្រសោប​យក​ដែនដីហ្ក្រូអិនឡង់ដ៍ និងព្រែក​ជីក​ប៉ាណាម៉ា​ ដោយ​ប្រើ​កម្លាំង​ផង​បើ​ចាំបាច់។ សេចក្តី​ប្រកាស​នេះ​ធ្វើ​ឡើង​ចំពេល​កូន​ប្រុស​ច្បង​របស់​លោក ទៅ​លេង​តំបន់ហ្ក្រូអិនឡង់ដ៍។ ជា​ដំណើរ​ទេសចរណ៍​ឯកជន​ទេ ប៉ុន្តែ​លោកស្រី​នាយករដ្ឋមន្ត្រី​ដាណឺម៉ាក អត់​មិន​បញ្ចេញ​ប្រតិកម្ម​មិន​បានឡើយ។

រញ្ជួយ​ដី​នៅ​ទីបេ ស្លាប់​មនុស្ស​ជាច្រើន​​នាក់

នៅទីបេ យ៉ាងហោច មាន​មនុស្ស​ស្លាប់ ១២៦ នាក់ និង​របួស​ប្រមាណ ១៨៨ នាក់​ ក្នុងគ្រោះថ្នាក់​រញ្ជួយ

រញ្ជួយ​ដី​នៅ​ទីបេ ស្លាប់​មនុស្ស​ជាច្រើន​​នាក់

នៅទីបេ យ៉ាងហោច មាន​មនុស្ស​ស្លាប់ ១២៦ នាក់ និង​របួស​ប្រមាណ ១៨៨ នាក់​ ក្នុងគ្រោះថ្នាក់​រញ្ជួយដីដ៏​ធ្ងន់ធ្ងរ​ នៅ​ប៉ែក​ខាង​និរតី​ប្រទេស​ចិន។ ប្រជា​ពលរដ្ឋ​ច្រើន​ម៉ឺននាក់​ត្រូវផ្លាស់ទីជម្រកជាបន្ទាន់។​ ​សម្តេច​​សង្ឃ ដាឡៃ​ ឡាម៉ា មេដឹកនាំពុទ្ធសាសនាទីបេ ​បង្ហាញ​ក្តីតក់ស្លុត​ចំពោះ​​សោកនាដកម្ម។ ប្រធានាធិបតី​ចិន ស៊ី​ ជីនពីង ចេញបញ្ជាឲ្យ​ប្រើគ្រប់​មធ្យោបាយ​ដើម្បី​ជួយ​សង្គ្រោះ​​។

អគ្គនាយកដ្ឋានក្រោមចំណុះក្រសួងមហាផ្ទៃច្រានចោលការចោទលោកស សុខាក្នុងរឿងពុករលួយ

​អគ្គនាយកដ្ឋានក្រោមចំណុះក្រសួងមហាផ្ទៃបានចេញមកបដិសេធជាបន្តបន្ទាប់លើបណ្តឹងរបស់អតីតឧកញ៉ាហ

អគ្គនាយកដ្ឋានក្រោមចំណុះក្រសួងមហាផ្ទៃច្រានចោលការចោទលោកស សុខាក្នុងរឿងពុករលួយ

​អគ្គនាយកដ្ឋានក្រោមចំណុះក្រសួងមហាផ្ទៃបានចេញមកបដិសេធជាបន្តបន្ទាប់លើបណ្តឹងរបស់អតីតឧកញ៉ាហេង សិទ្ធីដែលបានចោទលោកស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃពីបទប្រព្រឹត្តិអំពើពុករលួយ។ តាមអតីតឧកញ៉ាហេង សិទ្ធី លោកស សុខា ជារដ្ឋមន្ត្រីគាបសង្កត់មន្ត្រីថ្នាក់ក្រោមគ្រប់អគ្គនាយកដ្ឋាននៅក្រសួងមហាផ្ទៃដើម្បីរកលុយឱ្យខ្លួនក្នុងពេលបំពេញការងារ និងប្រព្រឹត្តិបទល្មើសជាប្រព័ន្ធក្នុងការ ការពារឧក្រិដ្ឋជនខុសច្បាប់នៅកម្ពុជា។

ប្រតិកម្មជុំវិញការបាញ់សម្លាប់លោកលិម គិមយ៉ា តំណាងរាស្ត្រអតីតគណបក្សសង្រ្គោះជាតិ ក្នុងប្រទេសថៃ

ប្រតិកម្មថ្កោលទោស និងទាមទារឲ្យមានការស៊ើបអង្កេតដោយឯករាជ្យបានកើតឡើងភ្លាមៗពីសំណាក់អ្នកនយោប

ប្រតិកម្មជុំវិញការបាញ់សម្លាប់លោកលិម គិមយ៉ា តំណាងរាស្ត្រអតីតគណបក្សសង្រ្គោះជាតិ ក្នុងប្រទេសថៃ

ប្រតិកម្មថ្កោលទោស និងទាមទារឲ្យមានការស៊ើបអង្កេតដោយឯករាជ្យបានកើតឡើងភ្លាមៗពីសំណាក់អ្នកនយោបាយបក្សប្រឆាំង និងសហគមន៍អន្តរជាតិជុំវិញការបាញ់សម្លាប់លោក លិម គិមយ៉ា អតីតតំណាងរាស្ត្រនៃអតីតបក្សសង្រ្គោះជាតិក្នុងទីក្រុងបាងកក ប្រទេសថៃនាយប់ថ្ងៃអង្គារ ទី៧ មករា។ សូមរម្លឹកជូនថា លោក លិម គិមយ៉ាជាអតីតតំណាងរាស្ត្រមណ្ឌលកំពង់ធំនៃអតីតបក្សសង្រ្គោះជាតិ។

លោក ខ្វៃ អាទិត្យា៖ យុទ្ធនាការសម្អាតផ្លូវជាតិនឹងធ្វើឲ្យផ្លូវជាតិមានបរិស្ថាន និងសោភណភាពល្អ

ក្រសួងបរិស្ថានបានចាប់ផ្តើមបើកយុទ្ធនាការកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ ដើម្បីសម្អាតផ្លវជា

លោក ខ្វៃ អាទិត្យា៖ យុទ្ធនាការសម្អាតផ្លូវជាតិនឹងធ្វើឲ្យផ្លូវជាតិមានបរិស្ថាន និងសោភណភាពល្អ

ក្រសួងបរិស្ថានបានចាប់ផ្តើមបើកយុទ្ធនាការកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ ដើម្បីសម្អាតផ្លវជាតិក្រោមប្រធានបទ«ផ្លូវជាតិគ្មានសំរាមប្លាស្ទិក»។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ នេះ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានប្រាប់ឲ្យដឹងថា យុទ្ធនាការនេះនឹងប្រែក្លាយផ្លូវជាតិនៅទូទាំងប្រទេសកម្ពុជាពីកន្លែងបោះសំរាមចោលយ៉ាងអាណាធិបតេយ្យទៅជាផ្លូវជាតិដែលមានបរិស្ថាន និងអនាម័យល្អប្រកបដោយសោភណភាព។

បច្ចុប្បន្ន​ ការទិញត្រីធ្វើប្រហុកមិនចំណាយ​ពេលច្រើនថ្ងៃដូចកាលជា​ង ១០ឆ្នាំមុន

កាលពីជាង​ ១០ឆ្នាំមុន ពលរដ្ឋដែលត្រូវធ្វើ​ដំណើរមកទិញត្រីប្រហុក មានអ្នកខ្លះវេចបាយម្ហូប និងគេ

បច្ចុប្បន្ន​ ការទិញត្រីធ្វើប្រហុកមិនចំណាយ​ពេលច្រើនថ្ងៃដូចកាលជា​ង ១០ឆ្នាំមុន

កាលពីជាង​ ១០ឆ្នាំមុន ពលរដ្ឋដែលត្រូវធ្វើ​ដំណើរមកទិញត្រីប្រហុក មានអ្នកខ្លះវេចបាយម្ហូប និងគេងជាច្រើនថ្ងៃដើម្បីចាំសម្អាត និងកាត់ក្បាលត្រីរួចទើបត្រឡប់ទៅផ្ទះវិញ។ តែទិដ្ឋភាពបែបនេះស្ទើរតែរលុបបាត់សឹងទាំងស្រុងព្រោះបច្ចុប្បន្ន​ គេបានប្រើម៉ាស៊ីនដើម្បីសម្អាត និងកាត់ក្បាលត្រីជំនួសមនុស្សវិញ។ នេះហើយជាហេតុផលដែលធ្វើឱ្យពលរដ្ឋ​មិនចំណាយពេលយូរដូចមុន។ 

អ្នកនយោបាយបារាំងស្តាំនិយមជ្រុល​​ ​ហ្សង់-ម៉ារី ឡឺប៉ែន ស្លាប់វ័យ ៩៦ ឆ្នាំ

នៅ​បារាំង ថ្ងៃ​៧មករា អ្នកនយោបាយ​ស្តាំនិយមជ្រុល លោក ហ្សង់-ម៉ារី ឡឺប៉ែន  ស្លាប់​ក្នុង​វ័យ​ ៩៦ឆ

អ្នកនយោបាយបារាំងស្តាំនិយមជ្រុល​​ ​ហ្សង់-ម៉ារី ឡឺប៉ែន ស្លាប់វ័យ ៩៦ ឆ្នាំ

នៅ​បារាំង ថ្ងៃ​៧មករា អ្នកនយោបាយ​ស្តាំនិយមជ្រុល លោក ហ្សង់-ម៉ារី ឡឺប៉ែន  ស្លាប់​ក្នុង​វ័យ​ ៩៦ឆ្នាំ​ នៅ​គេហដ្ឋាន​ប៉ែក​ខាងលិច​ក្រុង​ប៉ារីស​។ លោក​​ធ្លាប់​ល្បីឈ្មោះ​ខាងរើសអើង​ជន​បរទេស និង​ស្អប់ខ្ពើម​ជនជាតិ​ជីហ្វ។ ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​បារាំង កាលពី​ជាង​២ទសវត្សរ៍​មុន អ្នក​នយោបាយ​ជើង​ចាស់រូប​​នេះ​ ធ្លាប់ជាប់​​ឆ្នោតឡើង​​ដល់​ជុំទី​២​។​

សារមន្ទីរប្រវត្តិសាស្រ្តសង្គ្រាមបង្ហាញពីភស្តុតាងនៃសង្គ្រាមស៊ីវិលនៅកម្ពុជា

នៅក្នុងសារមន្ទីរប្រវត្តិសាស្ត្រសង្គ្រាមនាខេត្តសៀមរាបមានដាក់តាំងនូវអាវុធយុទ្ធភណ្ឌដែលសល់

សារមន្ទីរប្រវត្តិសាស្រ្តសង្គ្រាមបង្ហាញពីភស្តុតាងនៃសង្គ្រាមស៊ីវិលនៅកម្ពុជា

នៅក្នុងសារមន្ទីរប្រវត្តិសាស្ត្រសង្គ្រាមនាខេត្តសៀមរាបមានដាក់តាំងនូវអាវុធយុទ្ធភណ្ឌដែលសល់ពីសម័យសង្គ្រាមស៊ីវិលនៅកម្ពុជាពីទសវត្ស ៧០ ដល់ទសវត្ស ៩០ ។ គោលបំណងនៃការរក្សាទុកអាវុធយុទ្ធភណ្ឌចាស់ៗទាំងនេះ គឺចង់ឱ្យអ្នកទស្សនាយល់ដឹងពីភាពឈឺចាប់ ការបំផ្លិចបំផ្លាញ និងការបាត់បង់ដោយសារសង្គ្រាម។ ទន្ទឹមគ្នានេះ សារមន្ទីរមួយនេះក៏អាចជួយដាស់ស្មារតីឲ្យអ្នកទស្សនាស្អប់ខ្ពើមសង្គ្រាម និងបញ្ចៀសកុំឲ្យសង្រ្គាមកើតមានជាថ្មី៕

បារាំង​ប្រារព្ធ​ខួប១០​ឆ្នាំ​នៃ​​ភេរវកម្ម​ប្រឆាំង​នឹង​សេរីភាព​សារព័ត៌មាន

ថ្ងៃ​នេះ​ជា​គម្រប់​១០​ឆ្នាំ​គត់​នៃ​ភេរវកម្ម​ជីហាត​អ៊ីស្លាម​ប្រឆាំងនឹង​សេរីភាព​នៃការ​បញ

បារាំង​ប្រារព្ធ​ខួប១០​ឆ្នាំ​នៃ​​ភេរវកម្ម​ប្រឆាំង​នឹង​សេរីភាព​សារព័ត៌មាន

ថ្ងៃ​នេះ​ជា​គម្រប់​១០​ឆ្នាំ​គត់​នៃ​ភេរវកម្ម​ជីហាត​អ៊ីស្លាម​ប្រឆាំងនឹង​សេរីភាព​នៃការ​បញ្ចេញ​មតិ ដោយបាន​​វាយប្រហារចូល​ទីស្នាក់ការ​​កាសែត Charlie Hebdo សម្លាប់​អ្ន​កកាសែត១២​នាក់ នៅ​ថ្ងៃទី​៧មករា​២០១៥​​ រួច​បន្ត​ដោយ​ការ​សម្លាប់​ប៉ូលិស​នៅ​តាម​ដង​ផ្លូវ និង​ ចាប់​មនុស្ស​​ក្នុង​ផ្សារទំនើប​របស់​សហគមន៍​ជ្វីហ្វ ជា​ចំណាប់​ខ្មាំង នៅ​ថ្ងៃ​បន្ត​បន្ទាប់។ ១០​ឆ្នាំ​ក្រោយ កាសែត​ដែល​និយម​បោះផ្សាយ​រូប​ត្លុកកំប្លែង​​រិះគន់ នៅ​តែបន្ត​អាជីព និងបាន​​ចេញលេខ​ពិសេស​ក្នុង​ថ្ងៃទី​៧​មករា​២០២៥​នេះ ក្រោម​ចំណងជើង​នៅ​ទំព័រ​មុខ​ថា “Charlie អមតៈ”។​

លោកហ៊ុន សែនថា ដល់ពេលបង្កើតច្បាប់ដាក់ក្រុមជ្រុលនិយមជាភេរវជន

លោកហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់នៅព្រឹក ថ្ងៃទី០៧ ខែ

លោកហ៊ុន សែនថា ដល់ពេលបង្កើតច្បាប់ដាក់ក្រុមជ្រុលនិយមជាភេរវជន

លោកហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់នៅព្រឹក ថ្ងៃទី០៧ ខែមករានេះថា កម្ពុជាដល់ពេលបង្កើតច្បាប់កំណត់បុគ្គល ឬក្រុមណាដែលមានគម្រោងការ និងអំពើឃុបឃិតបង្កើតចលនាប្រឆាំងជ្រុលនិយមប៉ុនប៉ងផ្តួលរលំរដ្ឋាភិបាលស្របច្បាប់ទៅជាក្រុមភេរវជន។ ការថ្លែងរបស់លោកហ៊ុន សែនដូចនេះធ្វើឡើងនៅក្នុងមិទ្ទិញរំព្ញកខួបលើកទី៤៦នៃទិវាជ័យជម្នះ៧មករា ១៩៧៩ ដោយបន្ថែមថា ក្រុមប្រឆាំងជ្រុលនិយមទាំងនោះនឹងត្រូវនាំខ្លួនទៅវិនិច្ឆ័យទោសដើម្បីការពារសន្តិភាព។

ហេតុការណ៍ជនបរទេសកាន់ដំបង និងបំពង់ទីបសម្រុកចេញពីកាស៊ីណូអូរស្មាច់រីសត ខេត្តឧត្តរមានជ័យ

តាមរូបភាពវីដេអូដែលត្រូវបានបង្ហោះចែកចាយក្នុងបណ្តាញសង្គមថ្មីៗនេះបង្ហាញថា មានជនបរទេសជាច្រើ

ហេតុការណ៍ជនបរទេសកាន់ដំបង និងបំពង់ទីបសម្រុកចេញពីកាស៊ីណូអូរស្មាច់រីសត ខេត្តឧត្តរមានជ័យ

តាមរូបភាពវីដេអូដែលត្រូវបានបង្ហោះចែកចាយក្នុងបណ្តាញសង្គមថ្មីៗនេះបង្ហាញថា មានជនបរទេសជាច្រើននាក់ដែលកាន់ដំបងឈើ និងបំពង់ទីបបាននាំគ្នារត់ចេញពីកាស៊ីណូអូរស្មាច់រីសត ក្នុងស្រុកសំរោង ខេត្តឧត្តរមានជ័យនាល្ងាចថ្ងៃទី៥ មករា។ រូបភាពវីដេអូដដែលក៏បានបង្ហាញផងដែរពីការចុះចាប់ជនបរទេសទាំងនោះពីកងកម្លាំងខេត្តឧត្តរមានជ័យ ហើយជនបរទេសទាំងនោះត្រូវបានសមត្ថកិច្ចខេត្តបញ្ជូនខ្លួនទៅសួរនាំបន្ត ខណៈជនបរទេសខ្លះមានរបួសតិចតួចផង។ មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលខេត្តឧត្តរមានជ័យដែលសុំមិនបញ្ចេញឈ្មោះបានបញ្ជាក់ប្រាប់វិទ្យុបារាំង RFI ថា ហេតុការណ៍នេះពិតជាកើតមានមែន និងថា អាជ្ញាធរបានគ្រប់គ្រង និងដោះស្រាយបានភ្លាមៗដែរ។

អង្គការជីវិតធម្មជាតិនៅកម្ពុជាបារម្ភពីការធ្លាក់ចុះចំនួនសត្វក្រៀលក្នុងតំបន់ដីសណ្តរមេគង្គក្រោម

អង្គការជីវិតធម្មជាតិនៅកម្ពុជា ឬ NatureLife Cambodia បានឱ្យដឹងថា ចំនួនសត្វក្រៀលនៅក្នុងតំបន់ការពារទេសភា

អង្គការជីវិតធម្មជាតិនៅកម្ពុជាបារម្ភពីការធ្លាក់ចុះចំនួនសត្វក្រៀលក្នុងតំបន់ដីសណ្តរមេគង្គក្រោម

អង្គការជីវិតធម្មជាតិនៅកម្ពុជា ឬ NatureLife Cambodia បានឱ្យដឹងថា ចំនួនសត្វក្រៀលនៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ខេត្តតាកែវ និងតំបន់ការពារទេសភាពអន្លង់ព្រីង ខេត្តកំពតបានធ្លាក់ចុះចំនួន ១៥ក្បាលដែលជាចំនួនមួយគួរឱ្យព្រួយបារម្ភ។ លទ្ធផលជំរឿនសត្វក្រៀលប្រចាំខែធ្នូ ឆ្នាំ២០២៤ នៅក្នុងតំបន់ដីសណ្តរមេគង្គក្រោមបានបង្ហាញថា សត្វក្រៀលក្នុងតំបន់ការពារទាំងពីរខាងលើមានចំនួនសរុប ៥២ក្បាល ខណៈលទ្ធផលជំរឿនកាលពីខែធ្នូ ឆ្នាំ២០២៣ មានសត្វក្រៀលសរុបដល់ទៅ ៦៧ក្បាល។ នេះជាលទ្ធផលដែលអង្គការ NatureLife Cambodia បានសម្តែងក្តីកង្វល់ និងទាមទារឱ្យសហគមន៍ត្រូវការពារប្រភេទបក្សីដ៏កម្រទាំងនេះ ពិសេសទីជម្រករបស់វា។

នាយករដ្ឋមន្ត្រីកាណាដា​ប្រកាសលា​ឈប់​​ពី​​តំណែង​ ក្រោយ​កាន់​អំណាច​ជិត​ ១០ ឆ្នាំ

ថ្ងៃចន្ទ ​ទី​៦មករា​ ​ ប្រមុខ​រដ្ឋាភិបាល​កាដាណា ហ្សូសស្តាំង ទ្រុយដូ បាន​ប្រកាស​លាចុះចេញពីតំ

នាយករដ្ឋមន្ត្រីកាណាដា​ប្រកាសលា​ឈប់​​ពី​​តំណែង​ ក្រោយ​កាន់​អំណាច​ជិត​ ១០ ឆ្នាំ

ថ្ងៃចន្ទ ​ទី​៦មករា​ ​ ប្រមុខ​រដ្ឋាភិបាល​កាដាណា ហ្សូសស្តាំង ទ្រុយដូ បាន​ប្រកាស​លាចុះចេញពីតំណែង​។ ការសម្រេច​ចិត្ត​យ៉ាងដូច្នេះ ក៏ពីព្រោះតែ​​​លោកទទួល​​រង​សម្ពាធច្រើន​ពីគ្រប់​មជ្ឈដ្ឋាន។ សម្ពាធធ្ងន់សម្បើម​​នោះមានតាំងពីក្នុង​រង្វង់​គណបក្ស​កាន់អំណាច​ខ្លួន​ឯង​ផង និង​សម្ពាធ​ពីគណ​​បក្ស​ប្រឆាំង​ ព្រមទាំង​ទម្ងន់​សម្ពាធសេដ្ឋកិច្ចក្នុង​ស្រុក រួម​និង​សម្ពាធ​ពីសហរដ្ឋអាមេរិក​ មិត្តក្បែរខាង​។ ថ្លែង​ពី​​កម្រិត​​ប្រជាប្រិយភាព​វិញ លោក​ ហ្សូសស្តាំង ទ្រុយដូ បាន​ធ្លាក់​កូដ បាត់បង់​ប្រជាប្រិយភាព​ខ្លាំង។ 

Get more results via ClueGoal