Cambodia



លោក អួន ស៊ីឡុត៖ ស្វាយចន្ទីខ្មែរមានគុណភាព តែកម្ពុជានៅមិនទាន់មានលទ្ធភាពកែច្នៃដើម្បីនាំចេញ

ក្នុងឆ្នាំ២០២៤ កម្ពុជាប្រមូលទិន្នផលគ្រាប់ស្វាយចន្ទីឆៅបានចំនួន ៨៥០ ០០០ តោនដែលភាគច្រើននាំចេ

The Lancet ថា​អ្នក​ស្លាប់ជាក់ស្តែង​នៅ​ហ្កាហ្សា មានចំនួនច្រើន​ជាង​ការប្រកាស

នៅ​ថ្ងៃសុក្រ ទី១០ ខែ​មករា​ ទស្សនាវដ្តីវិទ្យាសាស្ត្រអង់គ្លេស The Lancet ចេញផ្សាយ​របាយការណ៍​សិក្សា

The Lancet ថា​អ្នក​ស្លាប់ជាក់ស្តែង​នៅ​ហ្កាហ្សា មានចំនួនច្រើន​ជាង​ការប្រកាស

នៅ​ថ្ងៃសុក្រ ទី១០ ខែ​មករា​ ទស្សនាវដ្តីវិទ្យាសាស្ត្រអង់គ្លេស The Lancet ចេញផ្សាយ​របាយការណ៍​សិក្សា​ថ្មី ដោយ​បញ្ជាក់ថា អ្នកស្លាប់នៅហ្កាហ្សាជាក់ស្តែង មានចំនួនច្រើន​​ជាង​ការប្រកាស​ផ្លូ​វការ។ ពោល​គឺច្រើន​ជាង​ ៤០% នៃ​ចំនួន​ប្រកាស​របស់​​អាជ្ញាធរសុខាភិបាលប្រចាំតំបន់ហ្កាហ្សា។ នេះបើ​គិត​ត្រឹម​តែ​ ៩ ខែ​ដំបូង​នៃភ្នក់ភ្លើង​​សង្គ្រាមរវាង​អ៊ីស្រាអែល​និង​ក្រុម​ប្រដាប់​អាវុធ​ហាម៉ាស។

អាមេរិក​ផ្តល់​រង្វាន់​២៥លាន​ដុល្លារ​ដល់​អ្នកផ្តល់ព័ត៌មាន​ឈានទៅចាប់​ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា

នៅថ្ងៃ​ស្បថ​ចូល​កាន់​តំណែង​របស់​លោក​នីកូឡា ម៉ាឌូរ៉ូ ក្នុង​នាម​ជា​ប្រធានាធិបតី​វ៉េណេស៊ុយ

អាមេរិក​ផ្តល់​រង្វាន់​២៥លាន​ដុល្លារ​ដល់​អ្នកផ្តល់ព័ត៌មាន​ឈានទៅចាប់​ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា

នៅថ្ងៃ​ស្បថ​ចូល​កាន់​តំណែង​របស់​លោក​នីកូឡា ម៉ាឌូរ៉ូ ក្នុង​នាម​ជា​ប្រធានាធិបតី​វ៉េណេស៊ុយអេឡា លោកខាងលិច នាំមុខ​ដោយ​អាមេរិក មិនត្រឹម​តែ​មិន​អបអរសាទរ ប៉ុន្តែ​ផ្ទុយទៅវិញ បាន​សម្រេច​ដាក់ទណ្ឌកម្ម​លើ​មន្រ្តីរដ្ឋាភិបាលថ្មី។ នៅថ្ងៃសុក្រទី ១០​មករា ក្រសួងសេដ្ឋកិច្ច​អាមេរិក​បាន​ប្រកាសផ្តល់រង្វាន់ ២៥លាន​ដុល្លារ ដល់​អ្នកដែល​ព័ត៌មាន ឲ្យគេ​ចាប់ខ្លួន ឬ​កាត់ទោស ប្រធានាធិបតី​វ៉េណេស៊ុយអេឡា លោកនីកូឡា ម៉ាឌូរ៉ូ។

រុស្ស៊ី គាំទ្រលោក ដូណាល់ ត្រាំ ដែលចង់ដោះស្រាយបញ្ហាទ្វេភាគី ដោយសន្ទនាគ្នា

ថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ ២០២៥ រុស្ស៊ីបានសម្តែងការសាទរ ចំពោះប្រធានាធិបតីអាមេរិក ជាប់ឆ្នោត

រុស្ស៊ី គាំទ្រលោក ដូណាល់ ត្រាំ ដែលចង់ដោះស្រាយបញ្ហាទ្វេភាគី ដោយសន្ទនាគ្នា

ថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ ២០២៥ រុស្ស៊ីបានសម្តែងការសាទរ ចំពោះប្រធានាធិបតីអាមេរិក ជាប់ឆ្នោតថ្មី លោក ដូណាល់ ត្រាំ ដែលបានបង្ហាញគោលជំហរចង់ ជួបសន្ទនាគ្នា ដើម្បីស្វែងរក ដំណោះស្រាយ លើបញ្ហារកាំរកូសមួយចំនួន រវាងមហាអំណាចទាំងពីរ។ នេះ បើយោងតាមសេចក្តីប្រកាស របស់អ្នកនាំ ពាក្យវិមានក្រេមឡាំង ដោយបានបញ្ជាក់ជាថ្មីម្តងទៀតថា ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន ត្រៀមខ្លួនរួចជាស្រេច ដើម្បីជួបពិភាក្សា ជាមួយលោក ដូណាល់ ត្រាំ។

អ្នកស្រីសោម សូនី៖ កុមារអូទីស្សឹមក៏ត្រូវទទួលការអប់រំដូចកុមារផ្សេងទៀត

អ្នកស្រីសោម សូនី ជាប្រជាពលរដ្ឋសាមញ្ញម្នាក់ដែលរស់នៅសង្កាត់ទួលពង្រ ជាយរាជធានីភ្នំពេញ និងជាជ

អ្នកស្រីសោម សូនី៖ កុមារអូទីស្សឹមក៏ត្រូវទទួលការអប់រំដូចកុមារផ្សេងទៀត

អ្នកស្រីសោម សូនី ជាប្រជាពលរដ្ឋសាមញ្ញម្នាក់ដែលរស់នៅសង្កាត់ទួលពង្រ ជាយរាជធានីភ្នំពេញ និងជាជីដូនរបស់កុមារអូទីស្សឹមដែលកំពុងសិក្សារៀនសូត្រក្នុងសាលាអប់រំពិសេសសម្រាប់កុមារអូទីស្សឹម និងខ្សោយសតិបញ្ញា ឈ្មោះ « សាលារៀនទន្សាយ »។ ជារៀងរាល់ថ្ងៃ អ្នកស្រី សូនីត្រូវជូនចៅទៅសាលារៀន និងត្រូវអង្គុយចាំចៅរហូតដល់ម៉ោងចេញទៅផ្ទះវិញនៅវេលាថ្ងៃត្រង់។ សព្វថ្ងៃនេះ អ្នកស្រីសូនីមានក្តីសង្ឃឹម និងការជឿជាក់ ព្រោះ « សាលារៀនទន្សាយ » កំពុងធ្វើឲ្យកុមារអូទីស្សឹមមានការផ្លាស់ប្តូរ ទាំងឥរិយាបថ និងទំនាក់ទំនងល្អប្រសើរដើម្បីចូលរួមនៅក្នុងសង្គម និងគ្រួសារដូចកុមារធម្មតា៕

មេបញ្ជាការយោធាលីបង់ជាប់ឆ្នោតធ្វើជាប្រធានាធិបតីថ្មី

នៅលីបង់ ឧត្តមសេនីយ៍យោធា លោកមេបញ្ជាការ ហ្សូសែហ្វ អាអ៊ូន ត្រូវ​សភា​ជាតិ​​​បោះឆ្នោតតែងតាំង​ឲ

មេបញ្ជាការយោធាលីបង់ជាប់ឆ្នោតធ្វើជាប្រធានាធិបតីថ្មី

នៅលីបង់ ឧត្តមសេនីយ៍យោធា លោកមេបញ្ជាការ ហ្សូសែហ្វ អាអ៊ូន ត្រូវ​សភា​ជាតិ​​​បោះឆ្នោតតែងតាំង​ឲ្យ​ធ្វើជាប្រធានាធិបតីថ្មី។ ប្រមុខ​រដ្ឋ​លីបង់​ថ្មី​ទទួលបានការអបអរ​សាទរពីគ្រប់មជ្ឈដ្ឋានអន្តរជាតិ ក្រោយពីប្រទេសនេះ គ្មានប្រមុខរដ្ឋ រយៈពេល ២ ឆ្នាំហើយ ។ ការ​បោះឆ្នោត​​នេះ មិនសូវ​ប្រទាញប្រទង់គ្នា​ខ្លាំង​ដូច​លើកមុនៗ ក៏ពីព្រោះតែ​កង​ទ័ពអ៊ីស្រាអែល បាន​កាច់​បំបាក់ធ្មុងរបស់​​ក្រុម​ប្រដាប់​អាវុធ​ហេសបូឡា​លីបង់​។​​​

អាជ្ញាធរស៊ើបអង្កេតកូរ៉េខាងត្បូងត្រៀមកម្លាំង​១០០០នាក់ ដើម្បី​ចូលចាប់​លោក​យូន ស៊ុកយោល

ក្រោម​អាកាសធាតុដ៏ត្រជាក់ក្រោមសូន្យ ទីក្រុង​សេអ៊ូល​គ្របដណ្តប់​ដោយភាពតានតឹង​សាជាថ្មី នៅថ្

អាជ្ញាធរស៊ើបអង្កេតកូរ៉េខាងត្បូងត្រៀមកម្លាំង​១០០០នាក់ ដើម្បី​ចូលចាប់​លោក​យូន ស៊ុកយោល

ក្រោម​អាកាសធាតុដ៏ត្រជាក់ក្រោមសូន្យ ទីក្រុង​សេអ៊ូល​គ្របដណ្តប់​ដោយភាពតានតឹង​សាជាថ្មី នៅថ្ងៃសុក្រនេះ ថ្ងៃ​ដែល​ក្រុមស៊ើបអង្កេត​អំពើពុករលួយ​របស់​ឥស្សរជនជាន់ខ្ពស់​ប៉ុនប៉ង​ជាលើកទី ២ ដើម្បី​ចូលចាប់ខ្លួន ប្រធានាធិបតី ព្យួរពី​តំណែង លោក​យូន ស៊ុកយោល។ នៅ​ថ្ងៃសុក្រនេះដែរ ប្រធាន​កងការពារសន្តិសុខ​ប្រធានាធិបតី ដែលធ្លាប់បញ្ជា​ឲ្យ​រារាំងក្រុមស៊ើបអង្កេត​មិន​ឲ្យចូលចាប់ខ្លួន​លោក​យូន ស៊ុកយោល កាលសប្តាហ៍មុន បានប្រកាសចុះចេញពីមុខតំណែង នៅ​ថ្ងៃ​សុក្រទី ១០​មករា។

កម្ពុជា៖ គ្រោះមហន្តរាយធម្មជាតិបានបណ្តាលឱ្យមនុស្សស្លាប់ និងរបួសជិត ២០០នាក់ក្នុងឆ្នាំ ២០២៤

របាយការណ៍ប្រចាំឆ្នាំរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា ក្នុងឆ្នាំ២០

កម្ពុជា៖ គ្រោះមហន្តរាយធម្មជាតិបានបណ្តាលឱ្យមនុស្សស្លាប់ និងរបួសជិត ២០០នាក់ក្នុងឆ្នាំ ២០២៤

របាយការណ៍ប្រចាំឆ្នាំរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា ក្នុងឆ្នាំ២០២៤ គ្រោះមហន្តរាយធម្មជាតិ រួមមានខ្យល់កន្រ្តាក់ រន្ធះបាញ់ និងគ្រោះអគ្គិភ័យបានបណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសជិត ២០០នាក់ និងមានផ្ទះសម្បែងជាង ៦ពាន់ខ្នងត្រូវបានបំផ្លាញ។ តាមរបាយការណ៍ដដែល ករណីគ្រោះមហន្តរាយធម្មជាតិនេះបានកើនឡើងជិត ៨០លើក បើធៀបនឹងឆ្នាំ២០២៣។

មេធាវីសុក សំអឿន៖ តុលាការថៃ កម្ពុជា និងបារាំងមានសមត្ថកិច្ចដូចគ្នាលើឃាតកម្មលោក លិម គិមយ៉ា

ឃាតកម្មលើ លោក លិម គិមយ៉ា អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិនៅក្រុងបាងកក ប្រទេសថៃ កាល

មេធាវីសុក សំអឿន៖ តុលាការថៃ កម្ពុជា និងបារាំងមានសមត្ថកិច្ចដូចគ្នាលើឃាតកម្មលោក លិម គិមយ៉ា

ឃាតកម្មលើ លោក លិម គិមយ៉ា អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិនៅក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ បានក្លាយជាករណីព្រហ្មទណ្ឌឆ្លងដែនដ៏កម្រមួយ និងជាប្រធានបទសំខាន់ ដែលមានការចាប់អារម្មណ៍ច្រើនពីមហាជន និងអ្នកសិក្សាផ្នែកច្បាប់នៅកម្ពុជា។ ចាប់អារម្មណ៍ ព្រោះជនរងគ្រោះមានសញ្ជាតិខ្មែរ និងបារាំង ទីតាំងកើតហេតុស្ថិតក្នុងប្រទេសថៃ ជនសង្ស័យខ្មាន់កាំភ្លើង ដែលជាជនជាតិថៃបានរត់គេចចូលទឹកដីខ្មែរ និងត្រូវបានចាប់ខ្លួនក្នុងទឹកដីខ្មែរ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ លោក សុក សំអឿន ទីប្រឹក្សាច្បាប់មេធាវីអមរិន្ទបញ្ជាក់ថា តុលាការកម្ពុជា តុលាការថៃ និងតុលាការបារាំងមានសមត្ថកិច្ចកាត់ក្តីដូចគ្នាលើឃាតកម្មលោក លិម គិមយ៉ា៕

ហេតុអ្វីបន្តមានការយកឡានសារ៉ែនទៅបម្រើប្រយោជន៍ឯកជន ហើយទង្វើនេះអាចជះផលវិបាកអ្វីខ្លះ?

ថ្មីៗនេះ គេហទំព័របណ្ដាញសង្គមមួយចំនួនបានបង្ហោះវីដេអូមួយបង្ហាញឡានសារ៉ែនពាក់ស្លាកខេមរភូមិន

ហេតុអ្វីបន្តមានការយកឡានសារ៉ែនទៅបម្រើប្រយោជន៍ឯកជន ហើយទង្វើនេះអាចជះផលវិបាកអ្វីខ្លះ?

ថ្មីៗនេះ គេហទំព័របណ្ដាញសង្គមមួយចំនួនបានបង្ហោះវីដេអូមួយបង្ហាញឡានសារ៉ែនពាក់ស្លាកខេមរភូមិន្ទបើកផ្លូវឱ្យអ្នករកស៊ីអនឡាញម្នាក់ចូលរួមកម្មវិធីផ្ទាល់ខ្លួន។ វីដេអូមួយនេះត្រូវបានមហាជនចោទសួរថា ហេតុអ្វីយកឡានសារ៉ែនរបស់រដ្ឋ ឬស្ថានប័នជាតិទៅប្រើក្នុងគោលដៅផ្ទាល់ខ្លួនយ៉ាងដូច្នេះ។ ចំណែកក្រសួងការពារជាតិ និងកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបញ្ជាក់ពីការពិនិត្យ និងចាត់វិធានការលើករណីមួយនេះ។ ហេតុអ្វីបន្តមានការយកឡានសារ៉ែនទៅបម្រើប្រយោជន៍ឯកជន ហើយទង្វើនេះអាចជះផលវិបាកអ្វីខ្លះ?

ខេត្តព្រះសីហនុ៖តុលាការកាត់ទោសជនជាតិចិនតៃវ៉ាន់ ១០នាក់ពាក់ព័ន្ធនឹងគ្រឿងញៀន

នៅខេត្តព្រះសីហនុ សេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងបានឲ្យដឹងនៅថ្ងៃទី៩ មករា ឆ្នាំ២០២៥ ជនជាត

ខេត្តព្រះសីហនុ៖តុលាការកាត់ទោសជនជាតិចិនតៃវ៉ាន់ ១០នាក់ពាក់ព័ន្ធនឹងគ្រឿងញៀន

នៅខេត្តព្រះសីហនុ សេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងបានឲ្យដឹងនៅថ្ងៃទី៩ មករា ឆ្នាំ២០២៥ ជនជាតិចិនតៃវ៉ាន់ចំនួន១០នាក់ត្រូវបានតុលាការខេត្តព្រះសីហនុកាត់ទោសឲ្យជាប់ពន្ធនាគារម្នាក់ៗអស់មួយជីវិត និងពិន័យជាប្រាក់ ១០០លានរៀល ឬស្មើនឹង ២ម៉ឺន៥ពាន់ដុល្លារក្នុងបទល្មើសជួញដូរគ្រឿងញៀនចំនួន ១៤តោន។

ប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជាទៅសួរសុខទុក្ខកញ្ញា សេង ធារីដោយផ្ទាល់នៅពន្ធនាគារ

ជាលើកទី១ ដែលគេឃើញលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានទៅជួប និងសួរសុខទុ

ប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជាទៅសួរសុខទុក្ខកញ្ញា សេង ធារីដោយផ្ទាល់នៅពន្ធនាគារ

ជាលើកទី១ ដែលគេឃើញលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានទៅជួប និងសួរសុខទុក្ខកញ្ញា សេង ធារី សកម្មជនសិទ្ធិមនុស្ស និងជាមេធាវីសញ្ជាតិខ្មែរ-អាមេរិកាំងដែលកំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃស។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាចេញផ្សាយ ថ្ងៃទី៩ មករា ដោយបានបញ្ជាក់បន្ថែមថា កញ្ញា សេង ធារី មានសុខភាពល្អជាធម្មតាទាំងស្មារតី និងកាយសម្បទា។ 

របបសឹកប្រើ​យុទ្ធសាស្រ្ត​របស់​ក្រុមឧទ្ទាម ដោយ​ប្រើដ្រូន​វាយប្រហារចំៗដើម្បីដណ្តើម​ទឹកដីមកវិញ

បន្ទាប់ពី​ធ្លាក់ដៃ ចាញ់​ក្រុមឧទ្ទាម និងក្រុមប្រឆាំង​ប្រដាប់អាវុធ នៅ​ឆ្នាំ ២០២៤ មេដឹកនាំយោ

របបសឹកប្រើ​យុទ្ធសាស្រ្ត​របស់​ក្រុមឧទ្ទាម ដោយ​ប្រើដ្រូន​វាយប្រហារចំៗដើម្បីដណ្តើម​ទឹកដីមកវិញ

បន្ទាប់ពី​ធ្លាក់ដៃ ចាញ់​ក្រុមឧទ្ទាម និងក្រុមប្រឆាំង​ប្រដាប់អាវុធ នៅ​ឆ្នាំ ២០២៤ មេដឹកនាំយោធា​របស់​របបសឹក​ភូមា​បាន​ចម្លង​យុទ្ធសាស្រ្ត របស់ក្រុមឧទ្ទាម ដោយ​ងាក​មក​ប្រើ​ដ្រូន វាយដៅចំៗ ដើម្បីដណ្តើម​យក​ទឹកដី​ពីដៃ​ក្រុមប្រឆាំងវិញ។ ក្រៅពី​ដ្រូន របបសឹកភូមា​បាន​រងការចោទប្រកាន់​ថា បានបញ្ជូន​យន្តហោះ​ចម្បាំង​ទៅទម្លាក់គ្រាប់ ធ្វើ​ឲ្យឆេះភូមិ នៅក្នុង​រដ្ឋ រ៉ាឃីនភាគខាងលិចភូមា ដោយ​បាន​សម្លាប់មនុស្ស​យ៉ាងហោច ៤០នាក់ កាលពីថ្ងៃ ពុធទី ៨ មករា។

« ទឹកជួរកាំពី » ជារមណីយដ្ឋានធម្មជាតិមួយដ៏ល្បីល្បាញក្នុងខេត្តក្រចេះ

រមណីយដ្ឋានទេសចរធម្មជាតិ ទឹកជួរកាំពីជាកន្លែងទេសចរណ៍ដ៏ពេញនិយមបំផុតមួយក្នុងខេត្តក្រចេះ។ រម

« ទឹកជួរកាំពី » ជារមណីយដ្ឋានធម្មជាតិមួយដ៏ល្បីល្បាញក្នុងខេត្តក្រចេះ

រមណីយដ្ឋានទេសចរធម្មជាតិ ទឹកជួរកាំពីជាកន្លែងទេសចរណ៍ដ៏ពេញនិយមបំផុតមួយក្នុងខេត្តក្រចេះ។ រមណីយដ្ឋាននេះបានផ្ដល់ឱ្យភ្ញៀវទេសចរនូវអារម្មណ៍ស្រស់ស្រាយតាមរយៈទេសភាព និងធនធានធម្មជាតិ ដូចជាទឹកហូរកាត់តាមជ្រលងថ្ម និងម្ហូបអាហារ ពិសេសត្រីស្រស់ៗក្នុងទឹកទន្លេមេគង្គ។

វៀតណាម​​កាត់​ទោស​មេធាវីដែលរិះគន់​ប្រព័ន្ធយុត្តិធម៌

នៅរដ្ឋធានីហាណូយ តុលាការ​ផ្តើម​បើកសវនាការកាត់ទោសមេធាវី​ដែលហ៊ាន​រិះគន់មន្ត្រីជាន់ខ្ពស់ និ

វៀតណាម​​កាត់​ទោស​មេធាវីដែលរិះគន់​ប្រព័ន្ធយុត្តិធម៌

នៅរដ្ឋធានីហាណូយ តុលាការ​ផ្តើម​បើកសវនាការកាត់ទោសមេធាវី​ដែលហ៊ាន​រិះគន់មន្ត្រីជាន់ខ្ពស់ និង​ប្រព័ន្ធយុត្តិធម៌​វៀតណាម។ ​មេធាវី​ ជ្រិន ឌិញ ជ្រៀន ជាប់​ចោទពីបទ​បំផ្លិច​បំផ្លាញ​ផលប្រយោជន៍​សាធារណៈ ហើយ​​​អាច​នឹង​ត្រូវ​ប្រឈម​មុខ​ជាប់​ពន្ធនាគារ ៧ ឆ្នាំ។ នេះក៏ព្រោះតែ​លោក​ហ៊ាន​បញ្ចេញ​យោបល់​រិះគន់អតីត​​ប្រធានតុលាការ​កំពូល​​ដែល​បច្ចុប្បន្ន​ជាឧបនាយករដ្ឋមន្ត្រី​។​

លោក ហ៊ុន តូគ្រោងប្ដឹងបកទៅលោក ហេង សិទ្ធីដែលចោទលោករឿងរត់ការអាជ្ញាបណ្ណឲ្យជនជាតិចិន

នៅក្នុងលិខិតមួយចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ លោកហ៊ុន តូដែលត្រូវជាបងប្អូនជីដូនមួយលោកនាយករដ្ឋ

លោក ហ៊ុន តូគ្រោងប្ដឹងបកទៅលោក ហេង សិទ្ធីដែលចោទលោករឿងរត់ការអាជ្ញាបណ្ណឲ្យជនជាតិចិន

នៅក្នុងលិខិតមួយចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ លោកហ៊ុន តូដែលត្រូវជាបងប្អូនជីដូនមួយលោកនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែតបានអះអាងថា លោកនឹងប្ដឹងបកទៅអតីតឧកញ៉ា ហេង សិទ្ធីដែលបានចោទប្រកាន់លោកដោយគ្មានភស្ដុតាង ជុំវិញរឿងរត់ការសុំអាជ្ញាបណ្ណអាជីវកម្មរ៉ែមាសក្រៅផ្លូវការនៅខេត្តមណ្ឌលគិរីក្នុងទឹកប្រាក់ ៩លានដុល្លារ។ ការសម្រេចប្ដឹងបកនេះត្រូវបានលោក ហ៊ុន តូ បញ្ជាក់ថា គឺដើម្បីការពារសិទ្ធិ និងភាពត្រឹមត្រូវរបស់លោកចំពោះមុខច្បាប់។ យោងតាមលិខិតរបស់ខ្លួនចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ លោក ហ៊ុន តូបានបញ្ជាក់ពីមូលហេតុដែលលោកបានសម្រេចប្ដឹងបកទៅកាន់លោក ហេង សិទ្ធីវិញ។

អង្គការអន្ដរជាតិទាមទារឱ្យមានការស៊ើបអង្កេតដោយតម្លាភាពលើឃាតកម្មលោក លិម គិមយ៉ា

អង្គការអន្ដរជាតិខាងលើកកម្ពស់សិទ្ធិមនុស្សធំៗបានចេញសេចក្តីថ្លែងការណ៍ស្នើឱ្យអាជ្ញាធរថៃស៊ើ

អង្គការអន្ដរជាតិទាមទារឱ្យមានការស៊ើបអង្កេតដោយតម្លាភាពលើឃាតកម្មលោក លិម គិមយ៉ា

អង្គការអន្ដរជាតិខាងលើកកម្ពស់សិទ្ធិមនុស្សធំៗបានចេញសេចក្តីថ្លែងការណ៍ស្នើឱ្យអាជ្ញាធរថៃស៊ើបអង្កេតករណីឃាតកម្មលើលោក លិម គិមយ៉ា អតីតសមាជិកសភានៃអតីតគណបក្សសង្គ្រោះជាតិឱ្យបានហ្មត់ចង់ យុត្តិធម៌ និងតម្លាភាព។ ទន្ទឹមគ្នានេះ អង្គការអន្ដរជាតិទាំងនោះក៏បានអំពាវនាវឱ្យរដ្ឋាភិបាលបារាំងដែលជាប្រទេសផ្ដល់សញ្ជាតិឱ្យលោក លិម គិមយ៉ាចូលខ្លួនអន្តរាគមន៍នៅក្នុងរឿងនេះដែរដើម្បីវែករកមុខអ្នកនៅពីក្រោយឃាតកម្មនោះ។ 

ភ្លើងឆេះព្រៃគំរាម​លេបត្របាក់​សង្កាត់​ថតកុន​ហូលីវូដរបស់​អាមេរិក

មិនដល់​២ថ្ងៃផង ភ្លើងឆេះព្រៃ ឆេះកប្ប ដ៏​សន្ធោសន្ធៅ​បាន​លេបត្របាក់​អគារ ផ្ទះសម្បែងជាង​១៥០០

ភ្លើងឆេះព្រៃគំរាម​លេបត្របាក់​សង្កាត់​ថតកុន​ហូលីវូដរបស់​អាមេរិក

មិនដល់​២ថ្ងៃផង ភ្លើងឆេះព្រៃ ឆេះកប្ប ដ៏​សន្ធោសន្ធៅ​បាន​លេបត្របាក់​អគារ ផ្ទះសម្បែងជាង​១៥០០ នៅក្នុង​ទីក្រុង​Los Angeles ក្នុង​រដ្ឋ​កាលីហ្វ័នីញ៉ា។ គិត​ត្រឹម​យប់​ថ្ងៃ​ពុធទី ៨​មករា ភ្លើង​ឆេះព្រៃ កំពុងគំរាមកំហែង​សង្កាត់​ថតកុន​ហូលីវូដ​របស់អាមេរិក បន្ទាប់​ឆេះ បំផ្លាញ​ផ្ទះវីឡា​ថ្លៃរាប់លាន​របស់​តារា​ល្បីៗ កាលពីថ្ងៃ​អង្គារទី​៧មករា។ នៅភាគខាងកើត អាមេរិក​កំពុង​រងគ្រោះដោយសារ​ព្យុះទឹកកក ត្រជាក់រឹងថ្គាម ខណៈនៅខាងលិច​ប្រទេស រដ្ឋកាលីហ្វ័នីញ៉ា​កំពុង​ធ្លាក់ខ្លួនក្នុង​អណ្តាតភ្លើង ដោយសារ​អាកាសធាតុ​ស្ងួត និង​ខ្យល់បក់​លឿនខ្លាំង ខុសប្រក្រតី។ តើ​នេះមិនមែនជា​លទ្ធផល​នៃ​កតា្តប្រែប្រួល​អាកាសធាតុ ដែល​មនុស្សលោក​ជាអ្នកបង្កឡើងទេ ឬ​យ៉ាងណា? យើង​ស្តាប់​ឈាង បុប្ផា

លោក កត្តា អ៊ន៖កម្មករចង់បានប្រាក់ខែច្រើន តែក្រសួងការងារត្រូវថ្លឹងថ្លែងពីសេដ្ឋកិច្ចជាតិនិងអន្តរជាតិ

ចាប់ពីថ្ងៃទី១ មករា ២០២៥ ប្រាក់ឈ្នួលអប្បបរមាកម្មករក្នុងវិស័យកាត់ដេរនឹងទទួលបានចំនួន ២០៨ដុល្

លោក កត្តា អ៊ន៖កម្មករចង់បានប្រាក់ខែច្រើន តែក្រសួងការងារត្រូវថ្លឹងថ្លែងពីសេដ្ឋកិច្ចជាតិនិងអន្តរជាតិ

ចាប់ពីថ្ងៃទី១ មករា ២០២៥ ប្រាក់ឈ្នួលអប្បបរមាកម្មករក្នុងវិស័យកាត់ដេរនឹងទទួលបានចំនួន ២០៨ដុល្លារក្នុងមួយខែ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃព្រហស្បតិ៍ ទី៩ មករានេះ លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបញ្ជាក់ថា ប្រាក់ឈ្នួល ២០៨ដុល្លារជាកម្រិតប្រាក់ឈ្នួលមួយខ្ពស់សម្រាប់ការចាយវាយរបស់កម្មករ បើប្រៀបធៀបជាមួយបណ្តាប្រទេសក្នុងតំបន់។ តែលោកមិនភ្លេចបញ្ជាក់ថា ក្រសួងពិតជាយល់ច្បាស់ថាកម្មករចង់បានប្រាក់ខែច្រើនជាងនេះ ហើយក្រសួងក៏ត្រូវការថ្លឹងថ្លែងពីកត្តាសេដ្ឋកិច្ចជាតិ និងអន្តរជាតិដែរ។

សមត្ថកិច្ចថៃកំណត់ជនសង្ស័យទី២ ពាក់ព័ន្ធនឹងឃាតកម្មលើលោកលិម គិមយ៉ា

សមត្ថកិច្ចថៃប្រកាសតាមវែកមុខជនសង្ស័យទី ២ដែលបានបោះតម្រុយឱ្យខ្មាន់កាំភ្លើងបាញ់សម្លាប់លោក ល

សមត្ថកិច្ចថៃកំណត់ជនសង្ស័យទី២ ពាក់ព័ន្ធនឹងឃាតកម្មលើលោកលិម គិមយ៉ា

សមត្ថកិច្ចថៃប្រកាសតាមវែកមុខជនសង្ស័យទី ២ដែលបានបោះតម្រុយឱ្យខ្មាន់កាំភ្លើងបាញ់សម្លាប់លោក លិម គិមយ៉ា អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិនៅក្នុងទីក្រុងបាងកក ប្រទេសថៃកាលពីយប់ថ្ងៃទី៧ មករា។ នេះបើតាមការអះអាងរបស់កាសែតស្រុកថៃ និងថា ប៉ូលិសថៃកំពុងស្វែងរកដីកាចាប់ខ្លួនពីតុលាការឧក្រិដ្ឋជនថៃដើម្បីនាំខ្លួនជននោះទៅទទួលទោសនៅក្នុងប្រទេសថៃ។

ចិនចោទថាតៃវ៉ាន់យករឿងដាច់ខ្សែកាបក្រោមសមុទ្រ ទៅឃោសនាសម្អុយឈ្មោះចិន

នៅថ្ងៃពុធ ទី​៨មករា មន្ត្រីជាន់​ខ្ពស់​ចិនបាន​វាយបក​​ថា អាជ្ញាធរ​ក្រុង​តៃប៉ិ​​យករឿងដាច់ខ្ស

ចិនចោទថាតៃវ៉ាន់យករឿងដាច់ខ្សែកាបក្រោមសមុទ្រ ទៅឃោសនាសម្អុយឈ្មោះចិន

នៅថ្ងៃពុធ ទី​៨មករា មន្ត្រីជាន់​ខ្ពស់​ចិនបាន​វាយបក​​ថា អាជ្ញាធរ​ក្រុង​តៃប៉ិ​​យករឿងដាច់ខ្សែកាបក្រោមសមុទ្រ ទាំង​គ្មា​នមូលដ្ឋាន​ភស្តុតាងអ្វី​​សោះ​ ទៅឃោសនាផ្សព្វផ្សាយ​ដោយមាន​ចេតនា​សម្អុយ​​កិត្តិយស​ចិន។ ប្រតិកម្ម​របស់​មន្ត្រីចិន​យ៉ាងដូច្នេះ ធ្វើឡើង​ក្រោយ​ពីអាជ្ញាធរ​តៃវ៉ាន់​បាន​ចោទ​ប្រកាន់​ក្រុង​ប៉េកាំង​ ថា​ជាអ្នក​នៅពីក្រោយ​​ហេតុការណ៍​ដាច់​ខ្សែកាប​ក្រោម​សមុទ្រតៃវ៉ាន់​ កាលពីសប្តាហ៍​មុន។​

WHOថា​​ពិភពលោក​​មិន​ទាន់​អាច​​តតាំង​​នឹង​ជំងឺរាត​ត្បាត​សកលថ្មី បាន​ទេ

វិបត្តិ​​​កូវីដ​១៩ជា​មេរៀនសុខភាព​សាធារណៈ​​ដ៏​ជូរ​ចត់មួយ​​សម្រាប់​ពិភពលោក។ ប៉ុន្តែ​៥​ឆ្ន

WHOថា​​ពិភពលោក​​មិន​ទាន់​អាច​​តតាំង​​នឹង​ជំងឺរាត​ត្បាត​សកលថ្មី បាន​ទេ

វិបត្តិ​​​កូវីដ​១៩ជា​មេរៀនសុខភាព​សាធារណៈ​​ដ៏​ជូរ​ចត់មួយ​​សម្រាប់​ពិភពលោក។ ប៉ុន្តែ​៥​ឆ្នាំ​ក្រោយ​ តើ​ពិភពលោក​បានរៀន​សូត្រ​និង​ចង​ចាំយ៉ាងណា​ខ្លះ?​ បើ​តាម​អង្គការ​សុខភាព​ពិភពលោក និង​អ្នក​ជំនាញ ថ្វី​បើ​ពិភពលោក​​រៀប​ចំ​ខ្លួន​បាន​ប្រសើរ​ជាង​មុន​មែន ប៉ុន្តែ​មិន​ ​អាច​ប្រឈម​នឹង​ជំងឺ​រាតត្បាត​សកល​ថ្មី​ជា​យថាហេតុ​ណា​មួយ​បាន​ទេ។

ជនសង្ស័យសម្លាប់លោក លិម គិមយ៉ា នៅថៃត្រូវបានអាជ្ញាធរខ្មែរឃាត់ខ្លួនក្នុងខេត្តបាត់ដំបង

អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានភ្លាមៗមួយនៅយប់ថ្ងៃពុធទី០៨ មក

ជនសង្ស័យសម្លាប់លោក លិម គិមយ៉ា នៅថៃត្រូវបានអាជ្ញាធរខ្មែរឃាត់ខ្លួនក្នុងខេត្តបាត់ដំបង

អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានភ្លាមៗមួយនៅយប់ថ្ងៃពុធទី០៨ មករានេះដោយបញ្ជាក់ពីការចាប់ខ្លួនជនសង្ស័យជាឃាតករបាញ់សម្លាប់លោក លិម គិមយ៉ា តំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិនៅក្នុងក្រុងបាងកក ប្រទេសកាលពីយប់ថ្ងៃទី៧ មករា។ សេចក្តីប្រកាសរបស់អគ្គស្នងការដ្ឋានបានឲ្យដឹងថា ជនសង្ស័យជាខ្មាន់កាំភ្លើងឈ្មោះ អេកាឡាក់ ភាណយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ក្រោយរូបគេបានព្យាយាមរត់គេចពីការតាមចាប់របស់សមត្ថកិច្ចថៃ។

កម្ពុជា៖ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានថយចុះ ១៤% ក្នុងឆ្នាំ ២០២៤

ក្នុងរយៈពេលពេញ ១ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកចំនួន ២ ៨៤៤លើកដោយបានបង្កឲ្យមាន

កម្ពុជា៖ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានថយចុះ ១៤% ក្នុងឆ្នាំ ២០២៤

ក្នុងរយៈពេលពេញ ១ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកចំនួន ២ ៨៤៤លើកដោយបានបង្កឲ្យមានមនុស្សស្លាប់ចំនួន ១ ៥០៩នាក់។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំ២០២៤ របស់ក្រសួងសាធារណការ និងដឹកជញ្ចូននៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥។ តាមរបាយការណ៍ដដែល ចំនួនគ្រោះថ្នាក់ចររាចរណ៍ផ្លូវគោកក្នុងឆ្នាំ២០២៤ បានថយចុះចំនួន ១៤% បើធៀបនឹងឆ្នាំ ២០២៣។ 

កម្ពុជារកចំណូលបានជាង ៦០លានដុល្លារពីវិស័យល្បែងក្នុងឆ្នាំ២០២៤

របាយការណ៍របស់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មនៃក្រសួងសេដ្ឋកិច្ចបានឲ្យដឹងនៅថ្ងៃទី៨ ខែ

កម្ពុជារកចំណូលបានជាង ៦០លានដុល្លារពីវិស័យល្បែងក្នុងឆ្នាំ២០២៤

របាយការណ៍របស់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មនៃក្រសួងសេដ្ឋកិច្ចបានឲ្យដឹងនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ នេះថា កម្ពុជាប្រមូលចំណូលពីវិស័យល្បែងបានចំនួនជាង ៦០លានដុល្លារក្នុងឆ្នាំ ២០២៤។ ទឹកប្រាក់នេះមានការកើនឡើងចំនួន ៨៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ តាមរបាយការណ៍ដែល ចំណូលពីវិស័យល្បែងក្នុងទឹកប្រាក់ជាង ៦០លានដុល្លានេះប្រមូលចេញពីល្បែងកាស៊ីណូ និងល្បែងផ្សងសំណាងនានា។

លោកស សុខាប្រាប់មន្ត្រីថ្នាក់ក្រោមឲ្យត្រៀមរៀបចំសន្និបាតស្មៀនទូទាំងប្រទេស

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខាបានប្រាប់ឲ្យមន្ត្រីថ្នាក់ក្រោមត្រៀមរៀបចំសន្និបាតស្មៀន

លោកស សុខាប្រាប់មន្ត្រីថ្នាក់ក្រោមឲ្យត្រៀមរៀបចំសន្និបាតស្មៀនទូទាំងប្រទេស

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខាបានប្រាប់ឲ្យមន្ត្រីថ្នាក់ក្រោមត្រៀមរៀបចំសន្និបាតស្មៀននៅទូទាំងប្រទេស។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃដោយបន្ថែមថា ការរៀបចំសន្និបាតស្មៀននេះជាការពង្រឹងគុណភាព និងតួនាទី និងភារកិច្ចរបស់ស្មៀនឃុំ-សង្កាត់។

លោកដូណាល់​ត្រាំ​ពិត​ជា​ចង់​ក្រសោប​យក​តំបន់​Groenlandមែនឬ?

មិន​ទាន់ចូល​កាន់​តំណែង​ជា​ផ្លូវការ​ទេ ហើយ​គ្រាន់​តែ​សភា​អាមេរិក​អនុម័ត​លទ្ធផល​ឆ្នោតថា​ល

លោកដូណាល់​ត្រាំ​ពិត​ជា​ចង់​ក្រសោប​យក​តំបន់​Groenlandមែនឬ?

មិន​ទាន់ចូល​កាន់​តំណែង​ជា​ផ្លូវការ​ទេ ហើយ​គ្រាន់​តែ​សភា​អាមេរិក​អនុម័ត​លទ្ធផល​ឆ្នោតថា​លោកត្រាំ​ពិត​ជា​អ្នក​ឈ្នះ​ ​អនាគត​ប្រធានាធិបតី​អាមេរិក​ថ្មី បានផ្តើម​បញ្ឆេះ​កំហឹង​គេ​ឯង។ លោក​ដូណាល់ត្រាំ​​បាន​​អះអាង​ជា​ថ្មី​ថានឹង​​ក្រសោប​យក​ដែនដីហ្ក្រូអិនឡង់ដ៍ និងព្រែក​ជីក​ប៉ាណាម៉ា​ ដោយ​ប្រើ​កម្លាំង​ផង​បើ​ចាំបាច់។ សេចក្តី​ប្រកាស​នេះ​ធ្វើ​ឡើង​ចំពេល​កូន​ប្រុស​ច្បង​របស់​លោក ទៅ​លេង​តំបន់ហ្ក្រូអិនឡង់ដ៍។ ជា​ដំណើរ​ទេសចរណ៍​ឯកជន​ទេ ប៉ុន្តែ​លោកស្រី​នាយករដ្ឋមន្ត្រី​ដាណឺម៉ាក អត់​មិន​បញ្ចេញ​ប្រតិកម្ម​មិន​បានឡើយ។

រញ្ជួយ​ដី​នៅ​ទីបេ ស្លាប់​មនុស្ស​ជាច្រើន​​នាក់

នៅទីបេ យ៉ាងហោច មាន​មនុស្ស​ស្លាប់ ១២៦ នាក់ និង​របួស​ប្រមាណ ១៨៨ នាក់​ ក្នុងគ្រោះថ្នាក់​រញ្ជួយ

រញ្ជួយ​ដី​នៅ​ទីបេ ស្លាប់​មនុស្ស​ជាច្រើន​​នាក់

នៅទីបេ យ៉ាងហោច មាន​មនុស្ស​ស្លាប់ ១២៦ នាក់ និង​របួស​ប្រមាណ ១៨៨ នាក់​ ក្នុងគ្រោះថ្នាក់​រញ្ជួយដីដ៏​ធ្ងន់ធ្ងរ​ នៅ​ប៉ែក​ខាង​និរតី​ប្រទេស​ចិន។ ប្រជា​ពលរដ្ឋ​ច្រើន​ម៉ឺននាក់​ត្រូវផ្លាស់ទីជម្រកជាបន្ទាន់។​ ​សម្តេច​​សង្ឃ ដាឡៃ​ ឡាម៉ា មេដឹកនាំពុទ្ធសាសនាទីបេ ​បង្ហាញ​ក្តីតក់ស្លុត​ចំពោះ​​សោកនាដកម្ម។ ប្រធានាធិបតី​ចិន ស៊ី​ ជីនពីង ចេញបញ្ជាឲ្យ​ប្រើគ្រប់​មធ្យោបាយ​ដើម្បី​ជួយ​សង្គ្រោះ​​។

អគ្គនាយកដ្ឋានក្រោមចំណុះក្រសួងមហាផ្ទៃច្រានចោលការចោទលោកស សុខាក្នុងរឿងពុករលួយ

​អគ្គនាយកដ្ឋានក្រោមចំណុះក្រសួងមហាផ្ទៃបានចេញមកបដិសេធជាបន្តបន្ទាប់លើបណ្តឹងរបស់អតីតឧកញ៉ាហ

អគ្គនាយកដ្ឋានក្រោមចំណុះក្រសួងមហាផ្ទៃច្រានចោលការចោទលោកស សុខាក្នុងរឿងពុករលួយ

​អគ្គនាយកដ្ឋានក្រោមចំណុះក្រសួងមហាផ្ទៃបានចេញមកបដិសេធជាបន្តបន្ទាប់លើបណ្តឹងរបស់អតីតឧកញ៉ាហេង សិទ្ធីដែលបានចោទលោកស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃពីបទប្រព្រឹត្តិអំពើពុករលួយ។ តាមអតីតឧកញ៉ាហេង សិទ្ធី លោកស សុខា ជារដ្ឋមន្ត្រីគាបសង្កត់មន្ត្រីថ្នាក់ក្រោមគ្រប់អគ្គនាយកដ្ឋាននៅក្រសួងមហាផ្ទៃដើម្បីរកលុយឱ្យខ្លួនក្នុងពេលបំពេញការងារ និងប្រព្រឹត្តិបទល្មើសជាប្រព័ន្ធក្នុងការ ការពារឧក្រិដ្ឋជនខុសច្បាប់នៅកម្ពុជា។

ប្រតិកម្មជុំវិញការបាញ់សម្លាប់លោកលិម គិមយ៉ា តំណាងរាស្ត្រអតីតគណបក្សសង្រ្គោះជាតិ ក្នុងប្រទេសថៃ

ប្រតិកម្មថ្កោលទោស និងទាមទារឲ្យមានការស៊ើបអង្កេតដោយឯករាជ្យបានកើតឡើងភ្លាមៗពីសំណាក់អ្នកនយោប

ប្រតិកម្មជុំវិញការបាញ់សម្លាប់លោកលិម គិមយ៉ា តំណាងរាស្ត្រអតីតគណបក្សសង្រ្គោះជាតិ ក្នុងប្រទេសថៃ

ប្រតិកម្មថ្កោលទោស និងទាមទារឲ្យមានការស៊ើបអង្កេតដោយឯករាជ្យបានកើតឡើងភ្លាមៗពីសំណាក់អ្នកនយោបាយបក្សប្រឆាំង និងសហគមន៍អន្តរជាតិជុំវិញការបាញ់សម្លាប់លោក លិម គិមយ៉ា អតីតតំណាងរាស្ត្រនៃអតីតបក្សសង្រ្គោះជាតិក្នុងទីក្រុងបាងកក ប្រទេសថៃនាយប់ថ្ងៃអង្គារ ទី៧ មករា។ សូមរម្លឹកជូនថា លោក លិម គិមយ៉ាជាអតីតតំណាងរាស្ត្រមណ្ឌលកំពង់ធំនៃអតីតបក្សសង្រ្គោះជាតិ។

លោក ខ្វៃ អាទិត្យា៖ យុទ្ធនាការសម្អាតផ្លូវជាតិនឹងធ្វើឲ្យផ្លូវជាតិមានបរិស្ថាន និងសោភណភាពល្អ

ក្រសួងបរិស្ថានបានចាប់ផ្តើមបើកយុទ្ធនាការកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ ដើម្បីសម្អាតផ្លវជា

លោក ខ្វៃ អាទិត្យា៖ យុទ្ធនាការសម្អាតផ្លូវជាតិនឹងធ្វើឲ្យផ្លូវជាតិមានបរិស្ថាន និងសោភណភាពល្អ

ក្រសួងបរិស្ថានបានចាប់ផ្តើមបើកយុទ្ធនាការកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ ដើម្បីសម្អាតផ្លវជាតិក្រោមប្រធានបទ«ផ្លូវជាតិគ្មានសំរាមប្លាស្ទិក»។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ នេះ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានប្រាប់ឲ្យដឹងថា យុទ្ធនាការនេះនឹងប្រែក្លាយផ្លូវជាតិនៅទូទាំងប្រទេសកម្ពុជាពីកន្លែងបោះសំរាមចោលយ៉ាងអាណាធិបតេយ្យទៅជាផ្លូវជាតិដែលមានបរិស្ថាន និងអនាម័យល្អប្រកបដោយសោភណភាព។

បច្ចុប្បន្ន​ ការទិញត្រីធ្វើប្រហុកមិនចំណាយ​ពេលច្រើនថ្ងៃដូចកាលជា​ង ១០ឆ្នាំមុន

កាលពីជាង​ ១០ឆ្នាំមុន ពលរដ្ឋដែលត្រូវធ្វើ​ដំណើរមកទិញត្រីប្រហុក មានអ្នកខ្លះវេចបាយម្ហូប និងគេ

បច្ចុប្បន្ន​ ការទិញត្រីធ្វើប្រហុកមិនចំណាយ​ពេលច្រើនថ្ងៃដូចកាលជា​ង ១០ឆ្នាំមុន

កាលពីជាង​ ១០ឆ្នាំមុន ពលរដ្ឋដែលត្រូវធ្វើ​ដំណើរមកទិញត្រីប្រហុក មានអ្នកខ្លះវេចបាយម្ហូប និងគេងជាច្រើនថ្ងៃដើម្បីចាំសម្អាត និងកាត់ក្បាលត្រីរួចទើបត្រឡប់ទៅផ្ទះវិញ។ តែទិដ្ឋភាពបែបនេះស្ទើរតែរលុបបាត់សឹងទាំងស្រុងព្រោះបច្ចុប្បន្ន​ គេបានប្រើម៉ាស៊ីនដើម្បីសម្អាត និងកាត់ក្បាលត្រីជំនួសមនុស្សវិញ។ នេះហើយជាហេតុផលដែលធ្វើឱ្យពលរដ្ឋ​មិនចំណាយពេលយូរដូចមុន។ 

អ្នកនយោបាយបារាំងស្តាំនិយមជ្រុល​​ ​ហ្សង់-ម៉ារី ឡឺប៉ែន ស្លាប់វ័យ ៩៦ ឆ្នាំ

នៅ​បារាំង ថ្ងៃ​៧មករា អ្នកនយោបាយ​ស្តាំនិយមជ្រុល លោក ហ្សង់-ម៉ារី ឡឺប៉ែន  ស្លាប់​ក្នុង​វ័យ​ ៩៦ឆ

អ្នកនយោបាយបារាំងស្តាំនិយមជ្រុល​​ ​ហ្សង់-ម៉ារី ឡឺប៉ែន ស្លាប់វ័យ ៩៦ ឆ្នាំ

នៅ​បារាំង ថ្ងៃ​៧មករា អ្នកនយោបាយ​ស្តាំនិយមជ្រុល លោក ហ្សង់-ម៉ារី ឡឺប៉ែន  ស្លាប់​ក្នុង​វ័យ​ ៩៦ឆ្នាំ​ នៅ​គេហដ្ឋាន​ប៉ែក​ខាងលិច​ក្រុង​ប៉ារីស​។ លោក​​ធ្លាប់​ល្បីឈ្មោះ​ខាងរើសអើង​ជន​បរទេស និង​ស្អប់ខ្ពើម​ជនជាតិ​ជីហ្វ។ ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​បារាំង កាលពី​ជាង​២ទសវត្សរ៍​មុន អ្នក​នយោបាយ​ជើង​ចាស់រូប​​នេះ​ ធ្លាប់ជាប់​​ឆ្នោតឡើង​​ដល់​ជុំទី​២​។​

សារមន្ទីរប្រវត្តិសាស្រ្តសង្គ្រាមបង្ហាញពីភស្តុតាងនៃសង្គ្រាមស៊ីវិលនៅកម្ពុជា

នៅក្នុងសារមន្ទីរប្រវត្តិសាស្ត្រសង្គ្រាមនាខេត្តសៀមរាបមានដាក់តាំងនូវអាវុធយុទ្ធភណ្ឌដែលសល់

សារមន្ទីរប្រវត្តិសាស្រ្តសង្គ្រាមបង្ហាញពីភស្តុតាងនៃសង្គ្រាមស៊ីវិលនៅកម្ពុជា

នៅក្នុងសារមន្ទីរប្រវត្តិសាស្ត្រសង្គ្រាមនាខេត្តសៀមរាបមានដាក់តាំងនូវអាវុធយុទ្ធភណ្ឌដែលសល់ពីសម័យសង្គ្រាមស៊ីវិលនៅកម្ពុជាពីទសវត្ស ៧០ ដល់ទសវត្ស ៩០ ។ គោលបំណងនៃការរក្សាទុកអាវុធយុទ្ធភណ្ឌចាស់ៗទាំងនេះ គឺចង់ឱ្យអ្នកទស្សនាយល់ដឹងពីភាពឈឺចាប់ ការបំផ្លិចបំផ្លាញ និងការបាត់បង់ដោយសារសង្គ្រាម។ ទន្ទឹមគ្នានេះ សារមន្ទីរមួយនេះក៏អាចជួយដាស់ស្មារតីឲ្យអ្នកទស្សនាស្អប់ខ្ពើមសង្គ្រាម និងបញ្ចៀសកុំឲ្យសង្រ្គាមកើតមានជាថ្មី៕

បារាំង​ប្រារព្ធ​ខួប១០​ឆ្នាំ​នៃ​​ភេរវកម្ម​ប្រឆាំង​នឹង​សេរីភាព​សារព័ត៌មាន

ថ្ងៃ​នេះ​ជា​គម្រប់​១០​ឆ្នាំ​គត់​នៃ​ភេរវកម្ម​ជីហាត​អ៊ីស្លាម​ប្រឆាំងនឹង​សេរីភាព​នៃការ​បញ

បារាំង​ប្រារព្ធ​ខួប១០​ឆ្នាំ​នៃ​​ភេរវកម្ម​ប្រឆាំង​នឹង​សេរីភាព​សារព័ត៌មាន

ថ្ងៃ​នេះ​ជា​គម្រប់​១០​ឆ្នាំ​គត់​នៃ​ភេរវកម្ម​ជីហាត​អ៊ីស្លាម​ប្រឆាំងនឹង​សេរីភាព​នៃការ​បញ្ចេញ​មតិ ដោយបាន​​វាយប្រហារចូល​ទីស្នាក់ការ​​កាសែត Charlie Hebdo សម្លាប់​អ្ន​កកាសែត១២​នាក់ នៅ​ថ្ងៃទី​៧មករា​២០១៥​​ រួច​បន្ត​ដោយ​ការ​សម្លាប់​ប៉ូលិស​នៅ​តាម​ដង​ផ្លូវ និង​ ចាប់​មនុស្ស​​ក្នុង​ផ្សារទំនើប​របស់​សហគមន៍​ជ្វីហ្វ ជា​ចំណាប់​ខ្មាំង នៅ​ថ្ងៃ​បន្ត​បន្ទាប់។ ១០​ឆ្នាំ​ក្រោយ កាសែត​ដែល​និយម​បោះផ្សាយ​រូប​ត្លុកកំប្លែង​​រិះគន់ នៅ​តែបន្ត​អាជីព និងបាន​​ចេញលេខ​ពិសេស​ក្នុង​ថ្ងៃទី​៧​មករា​២០២៥​នេះ ក្រោម​ចំណងជើង​នៅ​ទំព័រ​មុខ​ថា “Charlie អមតៈ”។​

Get more results via ClueGoal