លោក ឆេង មករា៖ បើមានការគាំទ្រអង្ករមិត្តក្រៀល សត្វក្រៀលនឹងនៅគង់វង្សយូរអង្វែង
newsare.net
លទ្ធផលជំរឿនឆ្នាំ២០២៣ ដែលចេញផ្សាយដោយអង្គការជីវិតធម្មជាតិនៅកម្ពុជាបង្ហាញថា សត្វក្រៀលនៅសល់លោក ឆេង មករា៖ បើមានការគាំទ្រអង្ករមិត្តក្រៀល សត្វក្រៀលនឹងនៅគង់វង្សយូរអង្វែង
លទ្ធផលជំរឿនឆ្នាំ២០២៣ ដែលចេញផ្សាយដោយអង្គការជីវិតធម្មជាតិនៅកម្ពុជាបង្ហាញថា សត្វក្រៀលនៅសល់តែ ១៨០ក្បាលប៉ុណ្ណោះ។ តែដើម្បីជួយបង្កើនសត្វក្រៀលឡើងវិញ អង្គការជីវិតធម្មជាតិនៅកម្ពុជាបានសហការជាមួយកសិករនៅក្នុងតំបន់អន្លង់ព្រីង ស្រុកកំពង់ត្រាច ខេត្តកំពតដោយបង្កើត«គម្រោងស្រូវមិត្តក្រៀល»ក្នុងឆ្នាំ២០១៩។ ជាគម្រោងដែលជំរុញឲ្យមានការដាំដុះពូជស្រូវដែលសត្វក្រៀលចូលចិត្តស៊ីដោយមិនប្រើថ្នាំគីមីកសិកម្ម ឬជីគីមីកសិកម្ម។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥នេះ លោក ឆេង មករា អគ្គនាយកក្រុមហ៊ុនដាវ៉ាន់បានឲ្យដឹងថា បើមានការគាំទ្រពីមហាជនដល់«អង្ករមិត្តក្រៀល» នោះសត្វក្រៀលនៅកម្ពុជានឹងស្ថិតនៅគង់វង្សយូរអង្វែង៕ Read more