Cambodia



ឥណ្ឌា​ផ្តើម​ពិធីបុណ្យ​មហាកុម្ភមេលា ធម្មយាត្រាក្នុង​សាសនា​ហិណ្ឌូ​​ ដ៏​ធំ​ជាង​គេ​បំផុត​នៅលើ​ពិភពលោក

មហា​កុម្ភមេលា​ ធម្មយាត្រាក្នុង​សាសនា​ហិណ្ឌូ ដ៏​ធំ​ជាង​គេ​បំផុតនៅ​លើ​ពិភពលោក ​ដែល​តែង​រៀប

ពលរដ្ឋខ្មែរនៅកម្ពុជា និងនៅក្រៅប្រទេសធ្វើបុណ្យគម្រប់៧ថ្ងៃជូនសព លោក លិម គិមយ៉ា

ពល​រដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​បាន​ធ្វើ​បុណ្យ​គម្រប់​៧​ថ្ងៃ​នៅ​ទី​កន្លែង​ផ្សេងៗ​គ្នា​ជូន

ពលរដ្ឋខ្មែរនៅកម្ពុជា និងនៅក្រៅប្រទេសធ្វើបុណ្យគម្រប់៧ថ្ងៃជូនសព លោក លិម គិមយ៉ា

ពល​រដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​បាន​ធ្វើ​បុណ្យ​គម្រប់​៧​ថ្ងៃ​នៅ​ទី​កន្លែង​ផ្សេងៗ​គ្នា​ជូន​សព​ លោក លិម គិមយ៉ា តំណាង​រាស្ត្រ​នៃ​អតីត​គណ​បក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​បាន​បាញ់​សម្លាប់​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០២៥​។​ ចំណែក​នៅ​ប្រទេស​កម្ពុជា គណ​បក្ស​កម្លាំង​ជាតិ​បាន​រៀប​ចំ​បុណ្យ៧​ថ្ងៃជូន​សព​អ្នក​នយោបាយ​ប្រឆាំង​រូប​នេះ​នៅ​ថ្ងៃ​ទី​១៣​ ខែ​មករា​នេះ​ក្នុង​ទី​ស្នាក់​គណបក្ស​នៅ​រាជ​ធានី​ភ្នំ​ពេញ​។

ថៃ៖ អេកាឡាក់ ភាណយ ត្រូវបានបញ្ជូនទៅតុលាការក្នុងសំណុំរឿងឃាតកម្មលោក លិម គិមយ៉ា

នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០២៥ សមត្ថកិច្ចថៃ​សម្រេច​បញ្ជូន​ជន​សង្ស័យ អេកាឡាក់ ភាណយ (

ថៃ៖ អេកាឡាក់ ភាណយ ត្រូវបានបញ្ជូនទៅតុលាការក្នុងសំណុំរឿងឃាតកម្មលោក លិម គិមយ៉ា

នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០២៥ សមត្ថកិច្ចថៃ​សម្រេច​បញ្ជូន​ជន​សង្ស័យ អេកាឡាក់ ភាណយ (Ekkalak Pheanou) ដែល​បាញ់​សម្លាប់​លោក លិម គិមយ៉ា តំ​ណាង​រាស្ត្រនៃ​អតីត​គណ​បក្ស​សង្គ្រោះជាតិ​ទៅតុលាការ​ព្រហ្ម​ទណ្ឌថៃ​ដើម្បី​បន្ត​នីតិ​វិធី​តាម​ច្បាប់​។ បើ​តាម​សារ​ព័ត៌មាន​ក្នុង​ស្រុក​របស់​ថៃ ជនល្មើស​រូប​នេះ​ប្រឈម​នឹង​បទ​ចោទ​ឃាតកម្ម​គិត​ទុក​ជាមុន និង​បទ​ល្មើស​ប្រើប្រាស់​អាវុធ​បាញ់​បោះ​នៅ​ទីសា​ធារណៈ​។

ការនាំចេញទំនិញចិនឡើងខ្ពស់ មុនលោក ដូណាល់ ត្រាំ ចូលកាន់តំណែងជាផ្លូវការ

នៅប្រទេស​​​ចិន មន្ទីររដ្ឋបាល​ពន្ធគយ ប្រកាសរបាយការណ៍ថ្មី​ ដោយ​បញ្ជាក់​ថា ក្នុង​ឆ្នាំ២០២៤ ក

ការនាំចេញទំនិញចិនឡើងខ្ពស់ មុនលោក ដូណាល់ ត្រាំ ចូលកាន់តំណែងជាផ្លូវការ

នៅប្រទេស​​​ចិន មន្ទីររដ្ឋបាល​ពន្ធគយ ប្រកាសរបាយការណ៍ថ្មី​ ដោយ​បញ្ជាក់​ថា ក្នុង​ឆ្នាំ២០២៤ ការ​​នាំចេញទំនិញចិន​ បាន​កើនឡើង​ខ្ពស់​បំផុត បើ​គិត​ចាប់ពីពេល​​ផ្ទុះ​ជំងឺ​រាតត្បាតសកល​កូវីដ​១៩​។ ចំណែក​ ការ​នាំចូល​ទំនិញ​វិញ​ ក៏​កើនឡើង គួរ​ឲ្យ​កត់​សម្គាល់​ដែរ។ កត្តា​ទាំង​នេះ​​ជំរុញ​សុខភាព​សេដ្ឋកិច្ច​ចិន​ ឲ្យ​មាន​ភាព​ធន់ និង​មាន​លំនឹង​​ស្ថិរភាព​ល្អ នាប៉ុន្មាន​ខែចុងក្រោយ​នេះ​។ ផ្ទុយទៅវិញ ការ​វិលត្រឡប់​មកកាន់អំណាចសេតវិមាន​​ជាថ្មី​របស់​លោក ដូណាល់ ត្រាំ អាច​នឹង​បង្កហានិភ័យ​ថ្មី​ និងនាំឲ្យ​ស្រពិចស្រពិល​ចំពោះ​វឌ្ឍនភាពសេដ្ឋកិច្ច​ចិន។​​

លោក ឆេង មករា៖ បើមានការគាំទ្រអង្ករមិត្តក្រៀល សត្វក្រៀលនឹងនៅគង់វង្សយូរអង្វែង

លទ្ធផលជំរឿនឆ្នាំ២០២៣ ដែលចេញផ្សាយដោយអង្គការជីវិតធម្មជាតិនៅកម្ពុជាបង្ហាញថា សត្វក្រៀលនៅសល់

លោក ឆេង មករា៖ បើមានការគាំទ្រអង្ករមិត្តក្រៀល សត្វក្រៀលនឹងនៅគង់វង្សយូរអង្វែង

លទ្ធផលជំរឿនឆ្នាំ២០២៣ ដែលចេញផ្សាយដោយអង្គការជីវិតធម្មជាតិនៅកម្ពុជាបង្ហាញថា សត្វក្រៀលនៅសល់តែ ១៨០ក្បាលប៉ុណ្ណោះ។ តែដើម្បីជួយបង្កើនសត្វក្រៀលឡើងវិញ អង្គការជីវិតធម្មជាតិនៅកម្ពុជាបានសហការជាមួយកសិករនៅក្នុងតំបន់អន្លង់ព្រីង ស្រុកកំពង់ត្រាច ខេត្តកំពតដោយបង្កើត«គម្រោងស្រូវមិត្តក្រៀល»ក្នុងឆ្នាំ២០១៩។ ជាគម្រោងដែលជំរុញឲ្យមានការដាំដុះពូជស្រូវដែលសត្វក្រៀលចូលចិត្តស៊ីដោយមិនប្រើថ្នាំគីមីកសិកម្ម ឬជីគីមីកសិកម្ម។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥នេះ លោក ឆេង មករា អគ្គនាយកក្រុមហ៊ុនដាវ៉ាន់បានឲ្យដឹងថា បើមានការគាំទ្រពីមហាជនដល់«អង្ករមិត្តក្រៀល» នោះសត្វក្រៀលនៅកម្ពុជានឹងស្ថិតនៅគង់វង្សយូរអង្វែង៕

ភ្លើងឆេះព្រៃនៅLos Angeles កាន់តែកាចសាហាវ សម្លាប់មនុស្សនិងដុតបំផ្លាញផ្ទះថ្លៃៗរបស់​តារាHollywood

គ្រោះមហន្តរាយភ្លើងឆេះព្រៃនៅទីក្រុង Los Angeles ​ហាក់មិន​ថមថយចុះទាល់តែសោះ។ បន្ទាប់ពីសង្ឃឹមបាន​មួ

ភ្លើងឆេះព្រៃនៅLos Angeles កាន់តែកាចសាហាវ សម្លាប់មនុស្សនិងដុតបំផ្លាញផ្ទះថ្លៃៗរបស់​តារាHollywood

គ្រោះមហន្តរាយភ្លើងឆេះព្រៃនៅទីក្រុង Los Angeles ​ហាក់មិន​ថមថយចុះទាល់តែសោះ។ បន្ទាប់ពីសង្ឃឹមបាន​មួយភ្លែត​នៅ​ពេល​ខ្យល់ចាប់ចុះខ្សោយ​បន្តិច ​នៅល្ងាចថ្ងៃសុក្រ ក្រុមពន្លត់អគ្គិភ័យ​ត្រូ​វប្រយុទ្ធ​នឹង​អំណាចភ្លើងឆេះសន្ធោសន្ធៅ ដោយសារ​តែ​កម្លាំងខ្យល់ចាប់បក់​លឿនខ្លាំងឡើងវិញ នៅថ្ងៃសៅរ៍។ គិតត្រឹម​ព្រឹកថ្ងៃអាទិត្យ ភ្លើងឆេះព្រៃ​ដែលផ្ទុះឡើង​ជាលើកដំបូង​នៅថ្ងៃអង្គារ​ ទី ៧មករា បាន​សម្លាប់មនុស្ស​១៦នាក់ ដុតបំផ្លាញសំណង់អគារ ​ប្រមាណ ១២០០០ និង​បណ្តាល​ឲ្យ​មនុស្ស​ជាង ១សែន​៥ម៉ឺននាក់​ត្រូវ​ជម្លៀសចេញពី​ផ្ទះសម្បែង។

អាជីវករនិងអ្នកដាំក្រូចថ្លុងកោះទ្រង់ថា ក្រូចថ្លុងនៅចុងឆ្នាំផ្តល់ផលមិនសូវល្អ

ក្រូចថ្លុងកោះទ្រង់ជាដំណាំផ្លែឈើមួយប្រភេទដែលមានឈ្មោះល្បីល្បាញប្រចាំខេត្តក្រចេះ។ក្រូចថ្ល

អាជីវករនិងអ្នកដាំក្រូចថ្លុងកោះទ្រង់ថា ក្រូចថ្លុងនៅចុងឆ្នាំផ្តល់ផលមិនសូវល្អ

ក្រូចថ្លុងកោះទ្រង់ជាដំណាំផ្លែឈើមួយប្រភេទដែលមានឈ្មោះល្បីល្បាញប្រចាំខេត្តក្រចេះ។ក្រូចថ្លុងកោះទ្រង់មានរសជាតិផ្អែម និងកំពឹសទន់ មានឱជារសឆ្ងាញ់ពិសា។ ប៉ុន្តែ នៅចុងឆ្នាំកន្លងទៅនេះក្រូចថ្លុងកោះទ្រង់ជួបបញ្ហាមួយចំនួន ដែលធ្វើឱ្យការទទួលផលមិនសូវបានល្អ។ ទាំងអាជីវករនិងអ្នកដាំក្រូចបានលើកឡើងដូចគ្នាបែបនេះ និងថា ត្រូវរង់ចាំដល់ប៉ុន្មានខែខាងមុខ ក្រែងទិន្នផលបានល្អប្រសើរឡើងវិញ។

ឯកអគ្គរដ្ឋទូតចិន៖ នៅឆ្នាំ២០២៥ ទេសចរចិននឹងមកកម្ពុជាកាន់តែច្រើនឡើង

នៅឆ្នាំ២០២៤ មានទេសចរចិនជាង៨៤ម៉ឺននាក់ បានមកទស្សនានៅកម្ពុជា ពោលគឺកើនឡើង៥៥% បើធៀបនឹងឆ្នាំ២០២

ឯកអគ្គរដ្ឋទូតចិន៖ នៅឆ្នាំ២០២៥ ទេសចរចិននឹងមកកម្ពុជាកាន់តែច្រើនឡើង

នៅឆ្នាំ២០២៤ មានទេសចរចិនជាង៨៤ម៉ឺននាក់ បានមកទស្សនានៅកម្ពុជា ពោលគឺកើនឡើង៥៥% បើធៀបនឹងឆ្នាំ២០២៣។ ថ្មីៗនេះ លោក វ៉ាង វិនពីន(Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានអះអាងថា ក្នុងឆ្នាំ២០២៥នេះ ទេសចរជនជាតិចិននឹងមកប្រទេសកម្ពុជាកាន់តែច្រើនជាងឆ្នាំមុន ។ លោកស្រី ហ៊ុន ដានី រដ្ឋលេខាធិខា និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍បានប្រាប់វិទ្យុបារាំងអន្ដរជាតិRFI នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ថា ក្រសួងបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាច្រើនដើម្បីទាក់ទាញភ្ញៀវទេសចរចិនឱ្យមកទស្សនាកម្ពុជា។

កម្មវិធីព័ត៌មានប្រចាំថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២៥

ការផ្សាយកម្មវិធីព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិ ថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២

កម្មវិធីព័ត៌មានប្រចាំថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២៥

ការផ្សាយកម្មវិធីព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិ ថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២៥ រៀបចំដោយ សាំ ឧត្តម

អ៊ុយក្រែន​ប្រកាសចាប់​ទាហាន​កូរ៉េខាង​ជើង​បាន​ពីរនាក់

ភ្នាក់ងារចារកិច្ច​​កូរ៉េខាង​ត្បូង បាន​បញ្ជាក់​នៅ​ថ្ងៃ​អាទិត្យ​ទី​១២មករា​២០២៥ថា​ អ៊ុយក្រ

អ៊ុយក្រែន​ប្រកាសចាប់​ទាហាន​កូរ៉េខាង​ជើង​បាន​ពីរនាក់

ភ្នាក់ងារចារកិច្ច​​កូរ៉េខាង​ត្បូង បាន​បញ្ជាក់​នៅ​ថ្ងៃ​អាទិត្យ​ទី​១២មករា​២០២៥ថា​ អ៊ុយក្រែន​ពិត​ជា​ចាប់​ខ្លួន​ទាហាន​កូរ៉េខាង​ជើង​បាន​ពីរ​នាក់​ នៅក្នុង​ដែន​ដី​រុស្ស៊ី​គួរស្ក៍។ ក្រុមចារកិច្ច​កូរ៉េខាងត្បូង​​បាន​ថែម​ទាំងចូល​រួម​សួរ​ចម្លើយ​​ឈ្លើយ​សង្គ្រាម​ជាមួយ​ភ្នាក់ងារ​អ៊ុយក្រែន​ទៀត។

ឃាតករបាញ់សម្លាប់លោក លិម គិមយ៉ា មិនហ៊ានប្រាប់មេខ្លោងនៅពីក្រោយ ដោយបារម្ភពីសុវត្ថិភាពរបស់ក្រុមគ្រួសារ

ឃាតករ អេកាឡាក់ ភាណយ បានសារភាពប្រាប់សមត្ថកិច្ចថៃថា ខ្លួនជាអ្នកសម្លាប់លោក លិម គិមយ៉ា ប៉ុន្តែម

ឃាតករបាញ់សម្លាប់លោក លិម គិមយ៉ា មិនហ៊ានប្រាប់មេខ្លោងនៅពីក្រោយ ដោយបារម្ភពីសុវត្ថិភាពរបស់ក្រុមគ្រួសារ

ឃាតករ អេកាឡាក់ ភាណយ បានសារភាពប្រាប់សមត្ថកិច្ចថៃថា ខ្លួនជាអ្នកសម្លាប់លោក លិម គិមយ៉ា ប៉ុន្តែមិនហ៊ានប្រាប់ឈ្មោះមេខ្លោងនៅពីក្រោយខ្នងនៃការបាញ់សម្លាប់អតីតសមាជិកសភាកម្ពុជាលោក លិម គិមយ៉ានោះទេ ព្រោះបារម្ភពីសុវត្ថិភាពក្រុមគ្រួសារ។ មួយវិញទៀត ការចង្អុលមុខអ្នកបញ្ជាឲ្យសម្លាប់លោកលិម គិមយ៉ា នឹងអាចប៉ះពាល់ដល់គណបក្សនយោបាយមួយចំនួន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។ ឃាតករអេកាឡាក់ ភាណយឆ្លើយសារភាពប្រាប់សមត្ថកិច្ចថៃ បន្ទាប់ពីត្រូវបញ្ជូនខ្លួនពីប្រទេសកម្ពុជា នៅថ្ងៃសៅរ៍ទី ១១ មករាម្សិលមិញ។ 

បណ្ឌិត សេង សុវឌ្ឍនា៖ ការពារសេរីភាពបញ្ចេញមតិ ជាការងារអាទិភាពក្នុងមុខតំណែងថ្មី

លោក សេង សុវឌ្ឍនា ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​កាន់​មុខ​តំណែង​ជា​នាយក​ប្រតិ​បត្តិ​ នៃ​មជ្ឈ​មណ្ឌ

បណ្ឌិត សេង សុវឌ្ឍនា៖ ការពារសេរីភាពបញ្ចេញមតិ ជាការងារអាទិភាពក្នុងមុខតំណែងថ្មី

លោក សេង សុវឌ្ឍនា ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​កាន់​មុខ​តំណែង​ជា​នាយក​ប្រតិ​បត្តិ​ នៃ​មជ្ឈ​មណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ ចាប់​ពី​ថ្ងៃ​ទី​០២ ​ខែ​មករា​ ឆ្នាំ​២០២៥​តទៅ។​ នៅ​ក្នុង​មុខ​តំណែង​ជា​ប្រធាន​ស្ថាប័ន​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​មួយ​នេះ ​លោក យល់ថា នេះ​ជា​ឱកាស​ ប៉ុន្តែ​វា​ក៏​ជា​ការ​ប្រឈម​ផង​ដែរ​។​ ប៉ុន្តែ​ ដោយ​ឆ្លង​កាត់​បទ​ពិសោធន៍​ការ​ងារ​សិទ្ធិ​មនុស្ស​ជាង​២០​ឆ្នាំ ​បណ្ឌិត ​សេង ​សុវឌ្ឍនា​ ចាត់​ទុក​ កិច្ច​ការ​ពារ​សេរី​ភាព​បញ្ចេញ​មតិ ជា​ការ​ងារ​អាទិភាព​របស់​លោក​ក្នុង​មុខ​តំណែង​ថ្មី​។

លោក ពេជ្រ ស្រស់ បដិសេធការទាញភ្ជាប់ថាលោក ពេជ្រ គឹមស្រ៊ិន ជាប្អូនប្រុសខ្លួន

លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានចេញមកបដិសេធការទាញភ្ជាប់រូបលោក ថា ជាបងប្អូននឹងប

លោក ពេជ្រ ស្រស់ បដិសេធការទាញភ្ជាប់ថាលោក ពេជ្រ គឹមស្រ៊ិន ជាប្អូនប្រុសខ្លួន

លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានចេញមកបដិសេធការទាញភ្ជាប់រូបលោក ថា ជាបងប្អូននឹងបុគ្គល ពេជ្រ គឹមស្រ៊ិន ដែលអាជ្ញាធរថៃបានចេញដីកាតាមចាប់ខ្លួន ពាក់ព័ន្ធនឹងករណីឃាតកម្មលើលោក លិម គិមយ៉ា តំណាងរាស្ត្រអតីតបក្សសង្គ្រោះជាតិ។ នៅមួយរយៈចុងក្រោយនេះ អ្នកប្រើប្រាញ់បណ្តាញសង្គមមួយចំនួន បានបង្ហោះព័ត៌មានផ្ទាល់ខ្លួនរបស់បុគ្គល ពេជ្រ គឹមស្រ៊ិន និងលោក ពេជ្រ ស្រស់ ដែលថា មានឪពុកម្តាយឈ្មោះដូចគ្នា។ តែយ៉ាងណា លោក ពេជ្រ ស្រស់ សុំមិនធ្វើអត្ថាធិប្បាយអ្វីទាំងអស់ ដោយចាត់ទុកការទាញភ្ជាប់នេះ ជាចេតនាចង់បំផ្លាញកេរ្តិ៍ឈ្មោះរបស់លោក។ 

រដ្ឋាភិបាលដាក់តំបន់ភ្នំកំពង់ត្រាចទំហំ៤៦០ហិកតា ជាទីតាំងអភិរក្សសាសនា វប្បធម៌ និងទេសចរណ៍

ក្រសួងរ៉ែ និងថាមពល ព្រមទាំងរដ្ឋបាលខេត្តកំពត នៅថ្ងៃទី០៩ ខែមករា បានប្រកាសដាក់តំបន់ភ្នំកំពង់

រដ្ឋាភិបាលដាក់តំបន់ភ្នំកំពង់ត្រាចទំហំ៤៦០ហិកតា ជាទីតាំងអភិរក្សសាសនា វប្បធម៌ និងទេសចរណ៍

ក្រសួងរ៉ែ និងថាមពល ព្រមទាំងរដ្ឋបាលខេត្តកំពត នៅថ្ងៃទី០៩ ខែមករា បានប្រកាសដាក់តំបន់ភ្នំកំពង់ត្រាចក្នុងខេត្តកំពត ជាទីតាំងបដិបត្តិសាសនា អេកូទេសចរណ៍ និងវប្បធម៌។ ការប្រែក្លាយទីតាំងធ្លាប់ផ្តល់អាជ្ញាបណ្ណអាជីវកម្មរ៉ែឲ្យទៅជាតំបន់អភិរក្ស ធ្វើឡើងបន្ទាប់ពី លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤ បានប្រកាសលុបចោលអាជ្ញាបណ្ណធ្វើអាជីវកម្មធនធានរ៉ែក្នុងទំហំដីប្រមាណ៤៦០ហិកតា ដែលស្ថិតក្នុងឃុំដំណាក់កន្ទួតខាងត្បូង និងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។

សកម្មភាពជួសជុលស្ពានហាលខាងលិច នៃជណ្ដើរឡើងទៅជាន់បាកាណនៃប្រាសាទអង្គរវត្ត

ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា កំពុងជួសជុលឲ្យប្រសើរឡើងវិញ

សកម្មភាពជួសជុលស្ពានហាលខាងលិច នៃជណ្ដើរឡើងទៅជាន់បាកាណនៃប្រាសាទអង្គរវត្ត

ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា កំពុងជួសជុលឲ្យប្រសើរឡើងវិញនូវទម្រជើងសរសរ ជើងទ្រនាគ និង ខ្លួននាគ ក្នុងបរិវេណ ស្ពានហាលមុខខាងលិច នៃជណ្ដើរឡើងជាន់ទី២ ដែលតភ្ជាប់ទៅប្រាង្គបាកាណ នៃប្រាសាទអង្គរវត្ត។ ការងារជួសជុលនេះ ជាការអនុវត្តតាមអនុសាសន៍របស់គណៈកម្មាធិការ ICC-Angkor និងបច្ចេកទេស រួមទាំងការណែនាំរបស់អង្គការយូណេស្កូ។ 

លោកដូណាល់ត្រាំ​រួច​ទោស​ នៅ​១០​ថ្ងៃ​មុន​ចូល​កាន់​តំណែងប្រធានាធិបតី

អនាគត​ប្រធានាធិបតីទី​៤៧​របស់​សហរដ្ឋ​​អាមេរិក​ លោក ដូណាល់ត្រាំ បាន​រួចខ្លួន​ពីការ​ផ្តន្ទា

លោកដូណាល់ត្រាំ​រួច​ទោស​ នៅ​១០​ថ្ងៃ​មុន​ចូល​កាន់​តំណែងប្រធានាធិបតី

អនាគត​ប្រធានាធិបតីទី​៤៧​របស់​សហរដ្ឋ​​អាមេរិក​ លោក ដូណាល់ត្រាំ បាន​រួចខ្លួន​ពីការ​ផ្តន្ទា​ទោស ​ជា​ផ្លូវការ​នៅថ្ងៃ​សុក្រ​ទី​១០មករា ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ​យក​លុយ​ទៅ​បំបិទ​មាត់​តារា​ភាពយន្តអាសអាភៀស។ ទោះ​ការ​​ផ្តន្ទាទោស​ព្រហ្មទណ្ឌ​ត្រូវ​បិទ​បញ្ចប់ក៏​ដោយ ក៏​លោកដូណាល់​ត្រាំ នៅ​តែ​មានឈ្មោះ​ជា​ប្រធានាធិបតី​អាមេរិក​ទីមួយ ដែលធ្លាប់​​ជាប់​ក្នុង​បញ្ជី​ថ្កោលទោសដែរ។

ខ្មាន់កាំភ្លើង អេកាឡាក់ ភាណយ សារភាពថា ជាអ្នកបាញ់សម្លាប់លោក លិម គិមយ៉ា

បន្ទាប់ពីត្រូវអាជ្ញាធរកម្ពុជាចាប់បញ្ជូនទៅឲ្យសមត្ថកិច្ចថៃ នៅថ្ងៃសៅរ៍ទី ១១មករានេះ ខ្មាន់កា

ខ្មាន់កាំភ្លើង អេកាឡាក់ ភាណយ សារភាពថា ជាអ្នកបាញ់សម្លាប់លោក លិម គិមយ៉ា

បន្ទាប់ពីត្រូវអាជ្ញាធរកម្ពុជាចាប់បញ្ជូនទៅឲ្យសមត្ថកិច្ចថៃ នៅថ្ងៃសៅរ៍ទី ១១មករានេះ ខ្មាន់កាំភ្លើង អេកាឡាក់ ភាណយ បានឆ្លើយសារភាពប្រាប់ប៉ូលិសថៃថា ខ្លួនពិតជាបានបាញ់សម្លាប់លោក លិម គិមយ៉ា តំណាងរាស្ត្រអតីតបក្សសង្គ្រោះជាតិ នៅកណ្តាលក្រុងបាងកក កាលពីថ្ងៃទី ៧មករា។ ជនសង្ស័យអេកាឡាក់ ភាណយបាននិយាយសារភាពនៅមុខប៉ូលិស និងអ្នកកាសែត បន្ទាប់ពីរងការចោទប្រកាន់ថា បានប្រព្រឹត្តអំពើឃាតកម្មគិតទុកជាមុន និងកាន់កាប់អាវុធដោយគ្មានច្បាប់អនុញ្ញាត។

លោក អួន ស៊ីឡុត៖ ស្វាយចន្ទីខ្មែរមានគុណភាព តែកម្ពុជានៅមិនទាន់មានលទ្ធភាពកែច្នៃដើម្បីនាំចេញ

ក្នុងឆ្នាំ២០២៤ កម្ពុជាប្រមូលទិន្នផលគ្រាប់ស្វាយចន្ទីឆៅបានចំនួន ៨៥០ ០០០ តោនដែលភាគច្រើននាំចេ

លោក អួន ស៊ីឡុត៖ ស្វាយចន្ទីខ្មែរមានគុណភាព តែកម្ពុជានៅមិនទាន់មានលទ្ធភាពកែច្នៃដើម្បីនាំចេញ

ក្នុងឆ្នាំ២០២៤ កម្ពុជាប្រមូលទិន្នផលគ្រាប់ស្វាយចន្ទីឆៅបានចំនួន ៨៥០ ០០០ តោនដែលភាគច្រើននាំចេញទៅបរទេស ក្នុងនោះមាន ៧៩៥ ០០០តោននាំទៅវៀតណាម។ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១០ មករា លោក អួន ស៊ីឡុតប្រធានសមាគមស្វាយចន្ទីកម្ពុជាលើកឡើងថា គ្រាប់ស្វាយចន្ទីខ្មែរមានគុណភាព និងគ្រាប់មានទំហំធំ តែបញ្ហានៅត្រង់ថា កម្ពុជានៅមិនទាន់មានលទ្ធភាពកែច្នៃគ្រាប់ស្វាយចន្ទីស្រស់ទៅជាផលិតផលសម្រេចដើម្បីនាំចេញបាននៅឡើយ។ ត្រង់ចំណុចនេះត្រូវបានលោក អួន ស៊ីឡុតបញ្ជាក់ថា គឺមកពីសហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទីគ្មានទុនបង្វិល ខណៈថ្លៃដើមផលិតវិញមានតម្លៃខ្ពស់កប់ពពក។

The Lancet ថា​អ្នក​ស្លាប់ជាក់ស្តែង​នៅ​ហ្កាហ្សា មានចំនួនច្រើន​ជាង​ការប្រកាស

នៅ​ថ្ងៃសុក្រ ទី១០ ខែ​មករា​ ទស្សនាវដ្តីវិទ្យាសាស្ត្រអង់គ្លេស The Lancet ចេញផ្សាយ​របាយការណ៍​សិក្សា

The Lancet ថា​អ្នក​ស្លាប់ជាក់ស្តែង​នៅ​ហ្កាហ្សា មានចំនួនច្រើន​ជាង​ការប្រកាស

នៅ​ថ្ងៃសុក្រ ទី១០ ខែ​មករា​ ទស្សនាវដ្តីវិទ្យាសាស្ត្រអង់គ្លេស The Lancet ចេញផ្សាយ​របាយការណ៍​សិក្សា​ថ្មី ដោយ​បញ្ជាក់ថា អ្នកស្លាប់នៅហ្កាហ្សាជាក់ស្តែង មានចំនួនច្រើន​​ជាង​ការប្រកាស​ផ្លូ​វការ។ ពោល​គឺច្រើន​ជាង​ ៤០% នៃ​ចំនួន​ប្រកាស​របស់​​អាជ្ញាធរសុខាភិបាលប្រចាំតំបន់ហ្កាហ្សា។ នេះបើ​គិត​ត្រឹម​តែ​ ៩ ខែ​ដំបូង​នៃភ្នក់ភ្លើង​​សង្គ្រាមរវាង​អ៊ីស្រាអែល​និង​ក្រុម​ប្រដាប់​អាវុធ​ហាម៉ាស។

អាមេរិក​ផ្តល់​រង្វាន់​២៥លាន​ដុល្លារ​ដល់​អ្នកផ្តល់ព័ត៌មាន​ឈានទៅចាប់​ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា

នៅថ្ងៃ​ស្បថ​ចូល​កាន់​តំណែង​របស់​លោក​នីកូឡា ម៉ាឌូរ៉ូ ក្នុង​នាម​ជា​ប្រធានាធិបតី​វ៉េណេស៊ុយ

អាមេរិក​ផ្តល់​រង្វាន់​២៥លាន​ដុល្លារ​ដល់​អ្នកផ្តល់ព័ត៌មាន​ឈានទៅចាប់​ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា

នៅថ្ងៃ​ស្បថ​ចូល​កាន់​តំណែង​របស់​លោក​នីកូឡា ម៉ាឌូរ៉ូ ក្នុង​នាម​ជា​ប្រធានាធិបតី​វ៉េណេស៊ុយអេឡា លោកខាងលិច នាំមុខ​ដោយ​អាមេរិក មិនត្រឹម​តែ​មិន​អបអរសាទរ ប៉ុន្តែ​ផ្ទុយទៅវិញ បាន​សម្រេច​ដាក់ទណ្ឌកម្ម​លើ​មន្រ្តីរដ្ឋាភិបាលថ្មី។ នៅថ្ងៃសុក្រទី ១០​មករា ក្រសួងសេដ្ឋកិច្ច​អាមេរិក​បាន​ប្រកាសផ្តល់រង្វាន់ ២៥លាន​ដុល្លារ ដល់​អ្នកដែល​ព័ត៌មាន ឲ្យគេ​ចាប់ខ្លួន ឬ​កាត់ទោស ប្រធានាធិបតី​វ៉េណេស៊ុយអេឡា លោកនីកូឡា ម៉ាឌូរ៉ូ។

រុស្ស៊ី គាំទ្រលោក ដូណាល់ ត្រាំ ដែលចង់ដោះស្រាយបញ្ហាទ្វេភាគី ដោយសន្ទនាគ្នា

ថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ ២០២៥ រុស្ស៊ីបានសម្តែងការសាទរ ចំពោះប្រធានាធិបតីអាមេរិក ជាប់ឆ្នោត

រុស្ស៊ី គាំទ្រលោក ដូណាល់ ត្រាំ ដែលចង់ដោះស្រាយបញ្ហាទ្វេភាគី ដោយសន្ទនាគ្នា

ថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ ២០២៥ រុស្ស៊ីបានសម្តែងការសាទរ ចំពោះប្រធានាធិបតីអាមេរិក ជាប់ឆ្នោតថ្មី លោក ដូណាល់ ត្រាំ ដែលបានបង្ហាញគោលជំហរចង់ ជួបសន្ទនាគ្នា ដើម្បីស្វែងរក ដំណោះស្រាយ លើបញ្ហារកាំរកូសមួយចំនួន រវាងមហាអំណាចទាំងពីរ។ នេះ បើយោងតាមសេចក្តីប្រកាស របស់អ្នកនាំ ពាក្យវិមានក្រេមឡាំង ដោយបានបញ្ជាក់ជាថ្មីម្តងទៀតថា ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន ត្រៀមខ្លួនរួចជាស្រេច ដើម្បីជួបពិភាក្សា ជាមួយលោក ដូណាល់ ត្រាំ។

អ្នកស្រីសោម សូនី៖ កុមារអូទីស្សឹមក៏ត្រូវទទួលការអប់រំដូចកុមារផ្សេងទៀត

អ្នកស្រីសោម សូនី ជាប្រជាពលរដ្ឋសាមញ្ញម្នាក់ដែលរស់នៅសង្កាត់ទួលពង្រ ជាយរាជធានីភ្នំពេញ និងជាជ

អ្នកស្រីសោម សូនី៖ កុមារអូទីស្សឹមក៏ត្រូវទទួលការអប់រំដូចកុមារផ្សេងទៀត

អ្នកស្រីសោម សូនី ជាប្រជាពលរដ្ឋសាមញ្ញម្នាក់ដែលរស់នៅសង្កាត់ទួលពង្រ ជាយរាជធានីភ្នំពេញ និងជាជីដូនរបស់កុមារអូទីស្សឹមដែលកំពុងសិក្សារៀនសូត្រក្នុងសាលាអប់រំពិសេសសម្រាប់កុមារអូទីស្សឹម និងខ្សោយសតិបញ្ញា ឈ្មោះ « សាលារៀនទន្សាយ »។ ជារៀងរាល់ថ្ងៃ អ្នកស្រី សូនីត្រូវជូនចៅទៅសាលារៀន និងត្រូវអង្គុយចាំចៅរហូតដល់ម៉ោងចេញទៅផ្ទះវិញនៅវេលាថ្ងៃត្រង់។ សព្វថ្ងៃនេះ អ្នកស្រីសូនីមានក្តីសង្ឃឹម និងការជឿជាក់ ព្រោះ « សាលារៀនទន្សាយ » កំពុងធ្វើឲ្យកុមារអូទីស្សឹមមានការផ្លាស់ប្តូរ ទាំងឥរិយាបថ និងទំនាក់ទំនងល្អប្រសើរដើម្បីចូលរួមនៅក្នុងសង្គម និងគ្រួសារដូចកុមារធម្មតា៕

មេបញ្ជាការយោធាលីបង់ជាប់ឆ្នោតធ្វើជាប្រធានាធិបតីថ្មី

នៅលីបង់ ឧត្តមសេនីយ៍យោធា លោកមេបញ្ជាការ ហ្សូសែហ្វ អាអ៊ូន ត្រូវ​សភា​ជាតិ​​​បោះឆ្នោតតែងតាំង​ឲ

មេបញ្ជាការយោធាលីបង់ជាប់ឆ្នោតធ្វើជាប្រធានាធិបតីថ្មី

នៅលីបង់ ឧត្តមសេនីយ៍យោធា លោកមេបញ្ជាការ ហ្សូសែហ្វ អាអ៊ូន ត្រូវ​សភា​ជាតិ​​​បោះឆ្នោតតែងតាំង​ឲ្យ​ធ្វើជាប្រធានាធិបតីថ្មី។ ប្រមុខ​រដ្ឋ​លីបង់​ថ្មី​ទទួលបានការអបអរ​សាទរពីគ្រប់មជ្ឈដ្ឋានអន្តរជាតិ ក្រោយពីប្រទេសនេះ គ្មានប្រមុខរដ្ឋ រយៈពេល ២ ឆ្នាំហើយ ។ ការ​បោះឆ្នោត​​នេះ មិនសូវ​ប្រទាញប្រទង់គ្នា​ខ្លាំង​ដូច​លើកមុនៗ ក៏ពីព្រោះតែ​កង​ទ័ពអ៊ីស្រាអែល បាន​កាច់​បំបាក់ធ្មុងរបស់​​ក្រុម​ប្រដាប់​អាវុធ​ហេសបូឡា​លីបង់​។​​​

អាជ្ញាធរស៊ើបអង្កេតកូរ៉េខាងត្បូងត្រៀមកម្លាំង​១០០០នាក់ ដើម្បី​ចូលចាប់​លោក​យូន ស៊ុកយោល

ក្រោម​អាកាសធាតុដ៏ត្រជាក់ក្រោមសូន្យ ទីក្រុង​សេអ៊ូល​គ្របដណ្តប់​ដោយភាពតានតឹង​សាជាថ្មី នៅថ្

អាជ្ញាធរស៊ើបអង្កេតកូរ៉េខាងត្បូងត្រៀមកម្លាំង​១០០០នាក់ ដើម្បី​ចូលចាប់​លោក​យូន ស៊ុកយោល

ក្រោម​អាកាសធាតុដ៏ត្រជាក់ក្រោមសូន្យ ទីក្រុង​សេអ៊ូល​គ្របដណ្តប់​ដោយភាពតានតឹង​សាជាថ្មី នៅថ្ងៃសុក្រនេះ ថ្ងៃ​ដែល​ក្រុមស៊ើបអង្កេត​អំពើពុករលួយ​របស់​ឥស្សរជនជាន់ខ្ពស់​ប៉ុនប៉ង​ជាលើកទី ២ ដើម្បី​ចូលចាប់ខ្លួន ប្រធានាធិបតី ព្យួរពី​តំណែង លោក​យូន ស៊ុកយោល។ នៅ​ថ្ងៃសុក្រនេះដែរ ប្រធាន​កងការពារសន្តិសុខ​ប្រធានាធិបតី ដែលធ្លាប់បញ្ជា​ឲ្យ​រារាំងក្រុមស៊ើបអង្កេត​មិន​ឲ្យចូលចាប់ខ្លួន​លោក​យូន ស៊ុកយោល កាលសប្តាហ៍មុន បានប្រកាសចុះចេញពីមុខតំណែង នៅ​ថ្ងៃ​សុក្រទី ១០​មករា។

កម្ពុជា៖ គ្រោះមហន្តរាយធម្មជាតិបានបណ្តាលឱ្យមនុស្សស្លាប់ និងរបួសជិត ២០០នាក់ក្នុងឆ្នាំ ២០២៤

របាយការណ៍ប្រចាំឆ្នាំរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា ក្នុងឆ្នាំ២០

កម្ពុជា៖ គ្រោះមហន្តរាយធម្មជាតិបានបណ្តាលឱ្យមនុស្សស្លាប់ និងរបួសជិត ២០០នាក់ក្នុងឆ្នាំ ២០២៤

របាយការណ៍ប្រចាំឆ្នាំរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា ក្នុងឆ្នាំ២០២៤ គ្រោះមហន្តរាយធម្មជាតិ រួមមានខ្យល់កន្រ្តាក់ រន្ធះបាញ់ និងគ្រោះអគ្គិភ័យបានបណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសជិត ២០០នាក់ និងមានផ្ទះសម្បែងជាង ៦ពាន់ខ្នងត្រូវបានបំផ្លាញ។ តាមរបាយការណ៍ដដែល ករណីគ្រោះមហន្តរាយធម្មជាតិនេះបានកើនឡើងជិត ៨០លើក បើធៀបនឹងឆ្នាំ២០២៣។

មេធាវីសុក សំអឿន៖ តុលាការថៃ កម្ពុជា និងបារាំងមានសមត្ថកិច្ចដូចគ្នាលើឃាតកម្មលោក លិម គិមយ៉ា

ឃាតកម្មលើ លោក លិម គិមយ៉ា អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិនៅក្រុងបាងកក ប្រទេសថៃ កាល

មេធាវីសុក សំអឿន៖ តុលាការថៃ កម្ពុជា និងបារាំងមានសមត្ថកិច្ចដូចគ្នាលើឃាតកម្មលោក លិម គិមយ៉ា

ឃាតកម្មលើ លោក លិម គិមយ៉ា អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិនៅក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ បានក្លាយជាករណីព្រហ្មទណ្ឌឆ្លងដែនដ៏កម្រមួយ និងជាប្រធានបទសំខាន់ ដែលមានការចាប់អារម្មណ៍ច្រើនពីមហាជន និងអ្នកសិក្សាផ្នែកច្បាប់នៅកម្ពុជា។ ចាប់អារម្មណ៍ ព្រោះជនរងគ្រោះមានសញ្ជាតិខ្មែរ និងបារាំង ទីតាំងកើតហេតុស្ថិតក្នុងប្រទេសថៃ ជនសង្ស័យខ្មាន់កាំភ្លើង ដែលជាជនជាតិថៃបានរត់គេចចូលទឹកដីខ្មែរ និងត្រូវបានចាប់ខ្លួនក្នុងទឹកដីខ្មែរ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ លោក សុក សំអឿន ទីប្រឹក្សាច្បាប់មេធាវីអមរិន្ទបញ្ជាក់ថា តុលាការកម្ពុជា តុលាការថៃ និងតុលាការបារាំងមានសមត្ថកិច្ចកាត់ក្តីដូចគ្នាលើឃាតកម្មលោក លិម គិមយ៉ា៕

ហេតុអ្វីបន្តមានការយកឡានសារ៉ែនទៅបម្រើប្រយោជន៍ឯកជន ហើយទង្វើនេះអាចជះផលវិបាកអ្វីខ្លះ?

ថ្មីៗនេះ គេហទំព័របណ្ដាញសង្គមមួយចំនួនបានបង្ហោះវីដេអូមួយបង្ហាញឡានសារ៉ែនពាក់ស្លាកខេមរភូមិន

ហេតុអ្វីបន្តមានការយកឡានសារ៉ែនទៅបម្រើប្រយោជន៍ឯកជន ហើយទង្វើនេះអាចជះផលវិបាកអ្វីខ្លះ?

ថ្មីៗនេះ គេហទំព័របណ្ដាញសង្គមមួយចំនួនបានបង្ហោះវីដេអូមួយបង្ហាញឡានសារ៉ែនពាក់ស្លាកខេមរភូមិន្ទបើកផ្លូវឱ្យអ្នករកស៊ីអនឡាញម្នាក់ចូលរួមកម្មវិធីផ្ទាល់ខ្លួន។ វីដេអូមួយនេះត្រូវបានមហាជនចោទសួរថា ហេតុអ្វីយកឡានសារ៉ែនរបស់រដ្ឋ ឬស្ថានប័នជាតិទៅប្រើក្នុងគោលដៅផ្ទាល់ខ្លួនយ៉ាងដូច្នេះ។ ចំណែកក្រសួងការពារជាតិ និងកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបញ្ជាក់ពីការពិនិត្យ និងចាត់វិធានការលើករណីមួយនេះ។ ហេតុអ្វីបន្តមានការយកឡានសារ៉ែនទៅបម្រើប្រយោជន៍ឯកជន ហើយទង្វើនេះអាចជះផលវិបាកអ្វីខ្លះ?

ខេត្តព្រះសីហនុ៖តុលាការកាត់ទោសជនជាតិចិនតៃវ៉ាន់ ១០នាក់ពាក់ព័ន្ធនឹងគ្រឿងញៀន

នៅខេត្តព្រះសីហនុ សេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងបានឲ្យដឹងនៅថ្ងៃទី៩ មករា ឆ្នាំ២០២៥ ជនជាត

ខេត្តព្រះសីហនុ៖តុលាការកាត់ទោសជនជាតិចិនតៃវ៉ាន់ ១០នាក់ពាក់ព័ន្ធនឹងគ្រឿងញៀន

នៅខេត្តព្រះសីហនុ សេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងបានឲ្យដឹងនៅថ្ងៃទី៩ មករា ឆ្នាំ២០២៥ ជនជាតិចិនតៃវ៉ាន់ចំនួន១០នាក់ត្រូវបានតុលាការខេត្តព្រះសីហនុកាត់ទោសឲ្យជាប់ពន្ធនាគារម្នាក់ៗអស់មួយជីវិត និងពិន័យជាប្រាក់ ១០០លានរៀល ឬស្មើនឹង ២ម៉ឺន៥ពាន់ដុល្លារក្នុងបទល្មើសជួញដូរគ្រឿងញៀនចំនួន ១៤តោន។

ប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជាទៅសួរសុខទុក្ខកញ្ញា សេង ធារីដោយផ្ទាល់នៅពន្ធនាគារ

ជាលើកទី១ ដែលគេឃើញលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានទៅជួប និងសួរសុខទុ

ប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជាទៅសួរសុខទុក្ខកញ្ញា សេង ធារីដោយផ្ទាល់នៅពន្ធនាគារ

ជាលើកទី១ ដែលគេឃើញលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានទៅជួប និងសួរសុខទុក្ខកញ្ញា សេង ធារី សកម្មជនសិទ្ធិមនុស្ស និងជាមេធាវីសញ្ជាតិខ្មែរ-អាមេរិកាំងដែលកំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃស។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាចេញផ្សាយ ថ្ងៃទី៩ មករា ដោយបានបញ្ជាក់បន្ថែមថា កញ្ញា សេង ធារី មានសុខភាពល្អជាធម្មតាទាំងស្មារតី និងកាយសម្បទា។ 

របបសឹកប្រើ​យុទ្ធសាស្រ្ត​របស់​ក្រុមឧទ្ទាម ដោយ​ប្រើដ្រូន​វាយប្រហារចំៗដើម្បីដណ្តើម​ទឹកដីមកវិញ

បន្ទាប់ពី​ធ្លាក់ដៃ ចាញ់​ក្រុមឧទ្ទាម និងក្រុមប្រឆាំង​ប្រដាប់អាវុធ នៅ​ឆ្នាំ ២០២៤ មេដឹកនាំយោ

របបសឹកប្រើ​យុទ្ធសាស្រ្ត​របស់​ក្រុមឧទ្ទាម ដោយ​ប្រើដ្រូន​វាយប្រហារចំៗដើម្បីដណ្តើម​ទឹកដីមកវិញ

បន្ទាប់ពី​ធ្លាក់ដៃ ចាញ់​ក្រុមឧទ្ទាម និងក្រុមប្រឆាំង​ប្រដាប់អាវុធ នៅ​ឆ្នាំ ២០២៤ មេដឹកនាំយោធា​របស់​របបសឹក​ភូមា​បាន​ចម្លង​យុទ្ធសាស្រ្ត របស់ក្រុមឧទ្ទាម ដោយ​ងាក​មក​ប្រើ​ដ្រូន វាយដៅចំៗ ដើម្បីដណ្តើម​យក​ទឹកដី​ពីដៃ​ក្រុមប្រឆាំងវិញ។ ក្រៅពី​ដ្រូន របបសឹកភូមា​បាន​រងការចោទប្រកាន់​ថា បានបញ្ជូន​យន្តហោះ​ចម្បាំង​ទៅទម្លាក់គ្រាប់ ធ្វើ​ឲ្យឆេះភូមិ នៅក្នុង​រដ្ឋ រ៉ាឃីនភាគខាងលិចភូមា ដោយ​បាន​សម្លាប់មនុស្ស​យ៉ាងហោច ៤០នាក់ កាលពីថ្ងៃ ពុធទី ៨ មករា។

« ទឹកជួរកាំពី » ជារមណីយដ្ឋានធម្មជាតិមួយដ៏ល្បីល្បាញក្នុងខេត្តក្រចេះ

រមណីយដ្ឋានទេសចរធម្មជាតិ ទឹកជួរកាំពីជាកន្លែងទេសចរណ៍ដ៏ពេញនិយមបំផុតមួយក្នុងខេត្តក្រចេះ។ រម

« ទឹកជួរកាំពី » ជារមណីយដ្ឋានធម្មជាតិមួយដ៏ល្បីល្បាញក្នុងខេត្តក្រចេះ

រមណីយដ្ឋានទេសចរធម្មជាតិ ទឹកជួរកាំពីជាកន្លែងទេសចរណ៍ដ៏ពេញនិយមបំផុតមួយក្នុងខេត្តក្រចេះ។ រមណីយដ្ឋាននេះបានផ្ដល់ឱ្យភ្ញៀវទេសចរនូវអារម្មណ៍ស្រស់ស្រាយតាមរយៈទេសភាព និងធនធានធម្មជាតិ ដូចជាទឹកហូរកាត់តាមជ្រលងថ្ម និងម្ហូបអាហារ ពិសេសត្រីស្រស់ៗក្នុងទឹកទន្លេមេគង្គ។

វៀតណាម​​កាត់​ទោស​មេធាវីដែលរិះគន់​ប្រព័ន្ធយុត្តិធម៌

នៅរដ្ឋធានីហាណូយ តុលាការ​ផ្តើម​បើកសវនាការកាត់ទោសមេធាវី​ដែលហ៊ាន​រិះគន់មន្ត្រីជាន់ខ្ពស់ និ

វៀតណាម​​កាត់​ទោស​មេធាវីដែលរិះគន់​ប្រព័ន្ធយុត្តិធម៌

នៅរដ្ឋធានីហាណូយ តុលាការ​ផ្តើម​បើកសវនាការកាត់ទោសមេធាវី​ដែលហ៊ាន​រិះគន់មន្ត្រីជាន់ខ្ពស់ និង​ប្រព័ន្ធយុត្តិធម៌​វៀតណាម។ ​មេធាវី​ ជ្រិន ឌិញ ជ្រៀន ជាប់​ចោទពីបទ​បំផ្លិច​បំផ្លាញ​ផលប្រយោជន៍​សាធារណៈ ហើយ​​​អាច​នឹង​ត្រូវ​ប្រឈម​មុខ​ជាប់​ពន្ធនាគារ ៧ ឆ្នាំ។ នេះក៏ព្រោះតែ​លោក​ហ៊ាន​បញ្ចេញ​យោបល់​រិះគន់អតីត​​ប្រធានតុលាការ​កំពូល​​ដែល​បច្ចុប្បន្ន​ជាឧបនាយករដ្ឋមន្ត្រី​។​

លោក ហ៊ុន តូគ្រោងប្ដឹងបកទៅលោក ហេង សិទ្ធីដែលចោទលោករឿងរត់ការអាជ្ញាបណ្ណឲ្យជនជាតិចិន

នៅក្នុងលិខិតមួយចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ លោកហ៊ុន តូដែលត្រូវជាបងប្អូនជីដូនមួយលោកនាយករដ្ឋ

លោក ហ៊ុន តូគ្រោងប្ដឹងបកទៅលោក ហេង សិទ្ធីដែលចោទលោករឿងរត់ការអាជ្ញាបណ្ណឲ្យជនជាតិចិន

នៅក្នុងលិខិតមួយចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ លោកហ៊ុន តូដែលត្រូវជាបងប្អូនជីដូនមួយលោកនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែតបានអះអាងថា លោកនឹងប្ដឹងបកទៅអតីតឧកញ៉ា ហេង សិទ្ធីដែលបានចោទប្រកាន់លោកដោយគ្មានភស្ដុតាង ជុំវិញរឿងរត់ការសុំអាជ្ញាបណ្ណអាជីវកម្មរ៉ែមាសក្រៅផ្លូវការនៅខេត្តមណ្ឌលគិរីក្នុងទឹកប្រាក់ ៩លានដុល្លារ។ ការសម្រេចប្ដឹងបកនេះត្រូវបានលោក ហ៊ុន តូ បញ្ជាក់ថា គឺដើម្បីការពារសិទ្ធិ និងភាពត្រឹមត្រូវរបស់លោកចំពោះមុខច្បាប់។ យោងតាមលិខិតរបស់ខ្លួនចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ លោក ហ៊ុន តូបានបញ្ជាក់ពីមូលហេតុដែលលោកបានសម្រេចប្ដឹងបកទៅកាន់លោក ហេង សិទ្ធីវិញ។

អង្គការអន្ដរជាតិទាមទារឱ្យមានការស៊ើបអង្កេតដោយតម្លាភាពលើឃាតកម្មលោក លិម គិមយ៉ា

អង្គការអន្ដរជាតិខាងលើកកម្ពស់សិទ្ធិមនុស្សធំៗបានចេញសេចក្តីថ្លែងការណ៍ស្នើឱ្យអាជ្ញាធរថៃស៊ើ

អង្គការអន្ដរជាតិទាមទារឱ្យមានការស៊ើបអង្កេតដោយតម្លាភាពលើឃាតកម្មលោក លិម គិមយ៉ា

អង្គការអន្ដរជាតិខាងលើកកម្ពស់សិទ្ធិមនុស្សធំៗបានចេញសេចក្តីថ្លែងការណ៍ស្នើឱ្យអាជ្ញាធរថៃស៊ើបអង្កេតករណីឃាតកម្មលើលោក លិម គិមយ៉ា អតីតសមាជិកសភានៃអតីតគណបក្សសង្គ្រោះជាតិឱ្យបានហ្មត់ចង់ យុត្តិធម៌ និងតម្លាភាព។ ទន្ទឹមគ្នានេះ អង្គការអន្ដរជាតិទាំងនោះក៏បានអំពាវនាវឱ្យរដ្ឋាភិបាលបារាំងដែលជាប្រទេសផ្ដល់សញ្ជាតិឱ្យលោក លិម គិមយ៉ាចូលខ្លួនអន្តរាគមន៍នៅក្នុងរឿងនេះដែរដើម្បីវែករកមុខអ្នកនៅពីក្រោយឃាតកម្មនោះ។ 

ភ្លើងឆេះព្រៃគំរាម​លេបត្របាក់​សង្កាត់​ថតកុន​ហូលីវូដរបស់​អាមេរិក

មិនដល់​២ថ្ងៃផង ភ្លើងឆេះព្រៃ ឆេះកប្ប ដ៏​សន្ធោសន្ធៅ​បាន​លេបត្របាក់​អគារ ផ្ទះសម្បែងជាង​១៥០០

ភ្លើងឆេះព្រៃគំរាម​លេបត្របាក់​សង្កាត់​ថតកុន​ហូលីវូដរបស់​អាមេរិក

មិនដល់​២ថ្ងៃផង ភ្លើងឆេះព្រៃ ឆេះកប្ប ដ៏​សន្ធោសន្ធៅ​បាន​លេបត្របាក់​អគារ ផ្ទះសម្បែងជាង​១៥០០ នៅក្នុង​ទីក្រុង​Los Angeles ក្នុង​រដ្ឋ​កាលីហ្វ័នីញ៉ា។ គិត​ត្រឹម​យប់​ថ្ងៃ​ពុធទី ៨​មករា ភ្លើង​ឆេះព្រៃ កំពុងគំរាមកំហែង​សង្កាត់​ថតកុន​ហូលីវូដ​របស់អាមេរិក បន្ទាប់​ឆេះ បំផ្លាញ​ផ្ទះវីឡា​ថ្លៃរាប់លាន​របស់​តារា​ល្បីៗ កាលពីថ្ងៃ​អង្គារទី​៧មករា។ នៅភាគខាងកើត អាមេរិក​កំពុង​រងគ្រោះដោយសារ​ព្យុះទឹកកក ត្រជាក់រឹងថ្គាម ខណៈនៅខាងលិច​ប្រទេស រដ្ឋកាលីហ្វ័នីញ៉ា​កំពុង​ធ្លាក់ខ្លួនក្នុង​អណ្តាតភ្លើង ដោយសារ​អាកាសធាតុ​ស្ងួត និង​ខ្យល់បក់​លឿនខ្លាំង ខុសប្រក្រតី។ តើ​នេះមិនមែនជា​លទ្ធផល​នៃ​កតា្តប្រែប្រួល​អាកាសធាតុ ដែល​មនុស្សលោក​ជាអ្នកបង្កឡើងទេ ឬ​យ៉ាងណា? យើង​ស្តាប់​ឈាង បុប្ផា

លោក កត្តា អ៊ន៖កម្មករចង់បានប្រាក់ខែច្រើន តែក្រសួងការងារត្រូវថ្លឹងថ្លែងពីសេដ្ឋកិច្ចជាតិនិងអន្តរជាតិ

ចាប់ពីថ្ងៃទី១ មករា ២០២៥ ប្រាក់ឈ្នួលអប្បបរមាកម្មករក្នុងវិស័យកាត់ដេរនឹងទទួលបានចំនួន ២០៨ដុល្

លោក កត្តា អ៊ន៖កម្មករចង់បានប្រាក់ខែច្រើន តែក្រសួងការងារត្រូវថ្លឹងថ្លែងពីសេដ្ឋកិច្ចជាតិនិងអន្តរជាតិ

ចាប់ពីថ្ងៃទី១ មករា ២០២៥ ប្រាក់ឈ្នួលអប្បបរមាកម្មករក្នុងវិស័យកាត់ដេរនឹងទទួលបានចំនួន ២០៨ដុល្លារក្នុងមួយខែ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃព្រហស្បតិ៍ ទី៩ មករានេះ លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបញ្ជាក់ថា ប្រាក់ឈ្នួល ២០៨ដុល្លារជាកម្រិតប្រាក់ឈ្នួលមួយខ្ពស់សម្រាប់ការចាយវាយរបស់កម្មករ បើប្រៀបធៀបជាមួយបណ្តាប្រទេសក្នុងតំបន់។ តែលោកមិនភ្លេចបញ្ជាក់ថា ក្រសួងពិតជាយល់ច្បាស់ថាកម្មករចង់បានប្រាក់ខែច្រើនជាងនេះ ហើយក្រសួងក៏ត្រូវការថ្លឹងថ្លែងពីកត្តាសេដ្ឋកិច្ចជាតិ និងអន្តរជាតិដែរ។

Get more results via ClueGoal