Cambodia



ឃាតកម្មលោកលិម គិមយ៉ា៖ អាំងទែប៉ូលចេញនិវេទន៍ក្រហមឃាត់ខ្លួនពេជ្រ គឹមស្រ៊ិនតាមសំណើប៉ូលិសថៃ

ប៉ូលិសអន្តរជាតិអាំងទែប៉ូលបានចេញនិវេទន៍ក្រហមស្វែងរក និងឃាត់ខ្លួន ពេជ្រ គឹមស្រ៊ិន ជនសង្ស័យដ

នៅបារាំង បក្សប្រឆាំង​​ធ្វើ​ញត្តិ​ទម្លាក់នាយករដ្ឋមន្ត្រី​ ក្រោយលោក​​ថ្លែង​គោលនយោបាយ​​ទូទៅ

​បន្ទាប់ពី​ចូល​កាន់តំណែង​បាន​២០ថ្ងៃ នាយករដ្ឋមន្ត្រីបារាំង ហ្វ្រង់ស័រ បៃរូ បាន​ថ្លែងសុន្ទរ

នៅបារាំង បក្សប្រឆាំង​​ធ្វើ​ញត្តិ​ទម្លាក់នាយករដ្ឋមន្ត្រី​ ក្រោយលោក​​ថ្លែង​គោលនយោបាយ​​ទូទៅ

​បន្ទាប់ពី​ចូល​កាន់តំណែង​បាន​២០ថ្ងៃ នាយករដ្ឋមន្ត្រីបារាំង ហ្វ្រង់ស័រ បៃរូ បាន​ថ្លែងសុន្ទរកថា​នៅក្នុង​រដ្ឋសភាជាតិ​ ស្តីពី​​ គោលនយោបាយដឹកនាំទូទៅ របស់​រដ្ឋាភិបាល​ថ្មី។ ខ្លឹមសារ​រួមផ្តោត​ទៅលើវិស័យ​សិក្សាធិការជាតិ សុខាភិបាល សង្គមកិច្ច និង​អភិបាលកិច្ច​ ជាដើម។​ ក៏ប៉ុន្តែ សមាជិកសភាមួយចំនួន​​របស់បណ្តាក្រុម​​​គណបក្ស​ប្រឆាំង​ ហាក់​មិនពេញចិត្ត​នឹង​គោលនយោបាយ​នោះឡើយ ពិសេស​បញ្ហា​កំណែទម្រង់​ចូល​និវត្តន៍​ ហើយបក្សប្រឆាំង​បាន​ប្រកូក​ប្រកាស​​ធ្វើ​ញត្តិ​ទម្លាក់​នាយករដ្ឋមន្ត្រី​។

លោកស្រី ដោ សម្ផស្ស៖សមត្ថកិច្ចនឹងពង្រឹងច្បាប់ចរាចរណ៍លើផ្លូវ៦០ម៉ែត្រ ក្រោយដាក់កាម៉េរ៉ាចាប់ល្បឿន

នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នេះ សាលាខណ្ឌមានជ័យ និងសាលាខណ្ឌដង្កោបាននិមន្តព្រះសង្ឃជាច្រើនអង

លោកស្រី ដោ សម្ផស្ស៖សមត្ថកិច្ចនឹងពង្រឹងច្បាប់ចរាចរណ៍លើផ្លូវ៦០ម៉ែត្រ ក្រោយដាក់កាម៉េរ៉ាចាប់ល្បឿន

នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នេះ សាលាខណ្ឌមានជ័យ និងសាលាខណ្ឌដង្កោបាននិមន្តព្រះសង្ឃជាច្រើនអង្គធ្វើពិធីសូត្រមន្តរំដោះគ្រោះនៅលើផ្លូវ៦០ម៉ែត្រ។ ពិធីសាសនានេះធ្វើឡើង ក្រោយមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ ដែលភាគច្រើនបណ្តាលមកពីការបើកបរលើសល្បឿនកំណត់។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី១៥ ខែមករានេះ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានថ្លែងថា ពិធីសាសនានេះធ្វើឡើងដើម្បីរំងាប់អារម្មណ៍ពលរដ្ឋ និងក៏ជាជំនឿក្នុងការជំរះគ្រោះចង្រៃតាមប្រពៃណីផងដែរ។ តាមលោកស្រី ដោ សម្ផស្ស សមត្ថកិច្ចនឹងពង្រឹងការអនុវត្តន៍ច្បាប់ចរាចរណ៍បន្ថែមទៀត ក្រោយដាក់កាម៉េរាចាប់ល្បឿនរួចរាល់៕

ស្រូវប្រភេទ OM ធ្លាក់ថ្លៃធ្វើឲ្យកសិករខ្លះនៅស្រុកបាទី ខេត្តតាកែវអស់ទឹកចិត្តធ្វើស្រែប្រាំង

គ្មានទីផ្សារ តម្លៃស្រូវចុះថោក ជីឡើងថ្លៃ គ្មានទឹកធ្វើស្រែគ្រប់គ្រាន់ នេះសុទ្ធសឹងជាបញ្ហាដែល

ស្រូវប្រភេទ OM ធ្លាក់ថ្លៃធ្វើឲ្យកសិករខ្លះនៅស្រុកបាទី ខេត្តតាកែវអស់ទឹកចិត្តធ្វើស្រែប្រាំង

គ្មានទីផ្សារ តម្លៃស្រូវចុះថោក ជីឡើងថ្លៃ គ្មានទឹកធ្វើស្រែគ្រប់គ្រាន់ នេះសុទ្ធសឹងជាបញ្ហាដែលកសិករក្នុងស្រុកបាទី ខេត្តតាកែវបានលើកឡើង ខណៈដែលពួកគេកំពុងជួបប្រទះនឹងការធ្វើស្រែប្រាំងឆ្នាំនេះ។ កសិករខ្លះខកចិត្តនឹងតម្លៃស្រូវប្រភេទ OM ដែលឈ្មួញកំពុងទម្លាក់តម្លៃ និងបានធ្វើពួកគេបាក់ទឹកចិត្ត លែងចង់បន្តធ្វើស្រែនៅឆ្នាំក្រោយ ហើយងាកទៅធ្វើការរោងចក្រ សំណង់ ឬចំណាកស្រុកវិញ។ ចំណែកកសិករខ្លះទៀតបានបញ្ជាក់ពីការកាត់បន្ថយដីធ្វើស្រែ។

កូរ៉េខា​ងត្បូងចាប់​ខ្លួន​ប្រធានាធិបតី​ព្យួរ​តំណែង​ ​យូន ស៊ុកយោល

បន្ទាប់​ពី​បរាជ័យ​ម្តង​កាលពី​ដើម​ខែ នៅ​ថ្ងៃពុធ​ទី​១៥​មករា​២០២៥នេះ​​ ក្រុម​ភ្នាក់ងារអង្ក

កូរ៉េខា​ងត្បូងចាប់​ខ្លួន​ប្រធានាធិបតី​ព្យួរ​តំណែង​ ​យូន ស៊ុកយោល

បន្ទាប់​ពី​បរាជ័យ​ម្តង​កាលពី​ដើម​ខែ នៅ​ថ្ងៃពុធ​ទី​១៥​មករា​២០២៥នេះ​​ ក្រុម​ភ្នាក់ងារអង្កេត​ប្រឆាំង​​​នឹង​អំពើ​ពុក​រលួយ​​កូរ៉េខាង​ត្បូង អាច​ចាប់​ខ្លួន លោក​​ប្រធានាធិបតី​ព្យួរ​អំណាច យូន ស៊ុកយោល បាន ហើយ​​ឃុំខ្លួនលោក​​ជា​បណ្តោះ​អាសន្នរយៈ​ពេល​៤៨​ម៉ោង​។ អាជ្ញាធរ​ទំនង​ត្រូវ​ចេញ​ដីកា​ថ្មី​មួយ​ទៀត​ ​ដើម្បី​អាច​បន្ត​ឃុំឃាំង​លោក​ យូន ស៊ុកយោល លើស​ពី​​ពីរ​ថ្ងៃ។

ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍រៀបចំការផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជា

រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍បានសហការគ្នារៀបចំកម្មវិធីផ្សព្វផ្ស

ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍រៀបចំការផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជា

រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍បានសហការគ្នារៀបចំកម្មវិធីផ្សព្វផ្សាយលើកកម្ពស់វិស័យទេសចរណ៍ និងប្រឆាំងព័ត៌មានក្លែងក្លាយស្តីពីប្រទេសកម្ពុជា។ កម្មវិធីនេះមានគោលបំណងផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយជាងមុនដល់អ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកាក្នុងបណ្តាញសង្គមនូវសក្តានុពលទេសចរណ៍របស់កម្ពុជា។

បារាំង៖ គម្រោង «ចតុ» ជួយគាំទ្រការតែងនិពន្ធ និងការបង្កើតស្នាដៃថ្មីៗរបស់យុវជនខ្មែរ

ស្ថានទូតបារាំង និងវិទ្យាស្ថានបារាំងប្រចាំនៅកម្ពុជាប្រកាសដាក់ឲ្យដំណើរការគម្រោងថ្មីមួយឈ្ម

បារាំង៖ គម្រោង «ចតុ» ជួយគាំទ្រការតែងនិពន្ធ និងការបង្កើតស្នាដៃថ្មីៗរបស់យុវជនខ្មែរ

ស្ថានទូតបារាំង និងវិទ្យាស្ថានបារាំងប្រចាំនៅកម្ពុជាប្រកាសដាក់ឲ្យដំណើរការគម្រោងថ្មីមួយឈ្មោះ «ចតុ» ជាផ្លូវការ ដើម្បីជួយគាំទ្រដល់ការតែងនិពន្ធ និងការបង្កើតស្នាដៃថ្មីៗរបស់យុវជនកម្ពុជាដែលមានទេពកោសល្យនៅក្នុងឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិតនៅកម្ពុជា។ តាមស្ថានទូតបារាំង គម្រោងនេះមានគោលដៅពង្រឹងសមត្ថភាពយុវជន និងយុវនារីខ្មែរដែលមានទេពកោសល្យក្នុងវិស័យសំខាន់ៗចំនួន៤ គឺគំនូរជីវចល ភាពយន្ត តន្ត្រី និងការរាំ រួមទាំងការផ្តោតលើសារៈសំខាន់នៃការតែងនិពន្ធក្នុងដំណើរការច្នៃប្រឌិត។

វៀតណាម និងរុស្ស៊ី ចុះកិច្ចព្រមព្រៀងស្តីពីថាមពលនុយក្លេអ៊ែរ

រយៈពេល ​៦ ខែចុងក្រោយ នាយករដ្ឋមន្ត្រីវៀតណាម​និង​រុស្ស៊ី​ បានជួប​សន្ទនាគ្នាដោយផ្ទាល់ចំនួន ៣

វៀតណាម និងរុស្ស៊ី ចុះកិច្ចព្រមព្រៀងស្តីពីថាមពលនុយក្លេអ៊ែរ

រយៈពេល ​៦ ខែចុងក្រោយ នាយករដ្ឋមន្ត្រីវៀតណាម​និង​រុស្ស៊ី​ បានជួប​សន្ទនាគ្នាដោយផ្ទាល់ចំនួន ៣ ដង។ នេះបើ​​គិត​ចាប់ពី លោកប្រមុខរដ្ឋរុស្ស៊ី វ៉ាឌីមៀរ ពូទីន ដាក់ជើង​ជាន់ដីវៀតណាម កាលពីកន្លះឆ្នាំមុន​​​។ ​ក្នុង​ដំណើរ​ទស្សនកិច្ច ចំនួន ២ ថ្ងៃ​​របស់នាយករដ្ឋមន្ត្រីរុស្ស៊ី ​នៅរដ្ឋធានី​ហាណូយ ​ថ្នាក់ដឹកនាំ​ប្រទេសសម្ព័ន្ធ​មិត្ត​ចាស់វស្សា​​ទាំង ២ បានចុះ​កិច្ចព្រមព្រៀង​ស្តីពី​ថាមពល​នុយក្លេអ៊ែរ​​។

អូតង់បញ្ចេញ​ដ្រូន យន្តហោះ និងនាវាចម្បាំង​ដើម្បី​ល្បាត​តាមរកមុខអ្នកបំផ្លាញ​ខ្សែកាប​ក្រោមសមុទ្របាល់ទិក

ប្រទេសសមាជិកអូតង់បានរួមដៃ សហការគ្នាដើម្បីតាមដាន​សកម្មភាព​ប៉ុនប៉ង​បំផ្លាញ​ខ្សែកាប​ក្រោមស

អូតង់បញ្ចេញ​ដ្រូន យន្តហោះ និងនាវាចម្បាំង​ដើម្បី​ល្បាត​តាមរកមុខអ្នកបំផ្លាញ​ខ្សែកាប​ក្រោមសមុទ្របាល់ទិក

ប្រទេសសមាជិកអូតង់បានរួមដៃ សហការគ្នាដើម្បីតាមដាន​សកម្មភាព​ប៉ុនប៉ង​បំផ្លាញ​ខ្សែកាប​ក្រោមសមុទ្របាល់ទិក។ នៅក្នុងសេចក្តីប្រកាស​រួមកាលពីថ្ងៃអង្គារ​ទី ១៤មករា ក្រុមប្រទេស​ជាប់សមុទ្រ​បាល់ទិក ដែលជាសមាជិក​របស់​អូតង់អះអាង​បញ្ជូន យន្តហោះ នាវាចម្បាំង និងដ្រូនជាច្រើនគ្រឿង​ទៅ​បើកឆ្វែល​ល្បាត​នៅ សមុទ្រ​បាល់ទិក បន្ទាប់ពី​ខ្សែកាប​៦ខ្សែ តភ្ជាប់ពី​ហ្វាំងឡង់ទៅ​អេស្តូនី​ត្រូវ​បំផ្លាញ​ ដោយ​សកម្មភាពទុច្ចរិត។ រុស្ស៊ី​បានរងការចោទប្រកាន់ថា អាច​នៅពីក្រោយ​វិច្ឆេទកម្មក្រោមសមុទ្រ បន្ទាប់ពី​​កប៉ាល់​ខ្មោចដឹកប្រេងរបស់រុស្ស៊ី​មានវត្តមាននៅក្នុងតំបន់ទឹកដែលមាន​ខ្សែកាបក្រោមសមុទ្រ​ត្រូវ​បំផ្លាញ។

បក្សកម្លាំងជាតិស្នើបណ្តាទូតលោកខាងលិចជួយពិនិត្យស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិតេយ្យនៅកម្ពុជា

លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិបានដឹកនាំសមាជិកបក្សទៅជួបជាមួយបណ្ដាស្ថានទូតនានាប្

បក្សកម្លាំងជាតិស្នើបណ្តាទូតលោកខាងលិចជួយពិនិត្យស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិតេយ្យនៅកម្ពុជា

លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិបានដឹកនាំសមាជិកបក្សទៅជួបជាមួយបណ្ដាស្ថានទូតនានាប្រចាំនៅកម្ពុជា។ បន្ទាប់ពីបានជួបជាមួយស្ថានទូតអាមេរិកកាលពីថ្ងៃទី១៣ មករា លោករ៉ុង ឈុនបានដឹកនាំសមាជិកបក្សទៅជួបជាមួយស្ថានទូតសហភាពអឺរ៉ុបនៅថ្ងៃទី១៤ មករានេះ។ ក្នុងជំនួបទាំងពីរនេះត្រូវបានលោក រ៉ុង ឈុន ប្រាប់វិទ្យុបារាំងអន្ដរជាតិ RFI នៅថ្ងៃទី១៤មករានេះថា តំណាងគណបក្សកម្លាំងជាតិបានលើកឡើងពីក្តីបារម្ភរបស់ខ្លួនជុំវិញបញ្ហាសិទ្ធិមនុស្ស និងប្រជាធិតេយ្យកម្ពុជាដែលនៅតែបន្តមានការគំរាមកំហែង និងចាប់ខ្លួនសំឡេងប្រឆាំងជាបន្តបន្ទាប់នារយៈពេលចុងក្រោយនេះ។

ក្រសួងសេដ្ឋកិច្ចត្រៀមបោះផ្សាយលក់មូលបត្ររដ្ឋក្នុងទឹកប្រាក់ប្រមាណ ១២០លានដុល្លារក្នុងឆ្នាំ ២០២៥

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុគ្រោងបោះផ្សាយលក់មូលបត្ររដ្ឋក្នុងឆ្នាំ២០២៥ ក្នុងទឹកប្រាក់

ក្រសួងសេដ្ឋកិច្ចត្រៀមបោះផ្សាយលក់មូលបត្ររដ្ឋក្នុងទឹកប្រាក់ប្រមាណ ១២០លានដុល្លារក្នុងឆ្នាំ ២០២៥

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុគ្រោងបោះផ្សាយលក់មូលបត្ររដ្ឋក្នុងឆ្នាំ២០២៥ ក្នុងទឹកប្រាក់ចំនួន៥០០ពាន់លានរៀល ឬស្មើប្រមាណ ១២០លានដុល្លារអាមេរិក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចចេញផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥។

អាមេរិក៖ ​មុន​ចុះពីតំណែង លោក ចូ បៃដិន ​អួត​អាង​ពី​នយោបាយ​ការបរទេស​​​ដែល​សម្រេច​បាន

លោក ចូ បៃដិន បាន​ថ្លែងកោតសរសើរនយោបាយការបរទេស​អាមេរិក ដែល​ឋិតក្រោមអំណាច​ដឹកនាំរបស់​ខ្លួន​

អាមេរិក៖ ​មុន​ចុះពីតំណែង លោក ចូ បៃដិន ​អួត​អាង​ពី​នយោបាយ​ការបរទេស​​​ដែល​សម្រេច​បាន

លោក ចូ បៃដិន បាន​ថ្លែងកោតសរសើរនយោបាយការបរទេស​អាមេរិក ដែល​ឋិតក្រោមអំណាច​ដឹកនាំរបស់​ខ្លួន​។   ប្រធានាធិបតីអាមេរិក​​ផុត​អាណត្តិ​រូបនេះ ​​អះអាង​ថា សហរដ្ឋអាមេរិក​ខ្លាំង​ក្លា​ជាង​៤ឆ្នាំមុន ហើយ​សម្ព័ន្ធមិត្ត​អាមេរិក​ក៏​ខ្លាំង​ពូកែ​ជាងមុន​ដែរ។ លោក បៃដិន ក៏​បាន​ឌឺដង​ចំអក​ឲ្យ​ប្រមុខរដ្ឋ​រុស្ស៊ី​ថា កម្មវត្ថុសង្គ្រាម​របស់​លោក ពូទីន បរាជ័យធ្លាក់​ទឹក​​ ​និងបញ្ជាក់​ថា សេដ្ឋកិច្ច​របស់​រដ្ឋអំណាច​ចិន ពុំ​អាច​វ៉ាដាច់​ សហរដ្ឋ​អាមេរិក​ឡើយ។ ប្រសាសន៍របស់​លោក ចូ បៃដិន ​ដែល​ថ្លែង​លើកសរសើរ​ខ្លួន​ឯងយ៉ាងដូច្នេះ ធ្វើឡើង​មួយ​សប្តាហ៍មុននឹង​ប្រគល់​សេតវិមាន​អាមេរិក​ទៅ​ឲ្យ​លោក ដូណាល់​ ត្រាំ។

អ៊ីរ៉ង់សម្ញែង​ដ្រូន និង​ធ្វើសមយុទ្ធការពារ​រោងចក្រ​ចម្រើន​សារធាតុអ៊ុយរ៉ានីញ៉ូម

ក្រសួងការពារជាតិអ៊ីរ៉ង់កាលពីថ្ងៃចន្ទទី ១៣ខែមករា ឆ្នាំ ២០២៥បានតាំងបង្ហាញដ្រូនវាយប្រហារប្រ

អ៊ីរ៉ង់សម្ញែង​ដ្រូន និង​ធ្វើសមយុទ្ធការពារ​រោងចក្រ​ចម្រើន​សារធាតុអ៊ុយរ៉ានីញ៉ូម

ក្រសួងការពារជាតិអ៊ីរ៉ង់កាលពីថ្ងៃចន្ទទី ១៣ខែមករា ឆ្នាំ ២០២៥បានតាំងបង្ហាញដ្រូនវាយប្រហារប្រមាណ១ពាន់គ្រឿងដែលត្រូវយកទៅបំពាក់ឲ្យទីតាំងកងទ័ពរបស់អ៊ីរ៉ង់នៅទូទាំងប្រទេស។ ការតាំងសម្ញែងដ្រូនទំនើបៗ និងរៀបចំសមយុទ្ធជាច្រើនខែ ជាពិសេស នៅជុំវិញមជ្ឈមណ្ឌលចម្រើនសារធាតុអ៊ុយរ៉ានីញ៉ូមពេលនេះធ្វើឡើង មួយសប្តាហ៍មុន លោកដូណាល់ ត្រាំស្បថចូលកាន់តំណែងប្រធានាធិបតីអាមេរិក នៅថ្ងៃទី២០ មករាសប្តាហ៍ក្រោយ។ ចំពោះអ៊ីរ៉ង់ លោកដូណាល់ ត្រាំជាប្រធានាធិបតីអាមេរិកដែលអរិភាព ស្អប់អ៊ីរ៉ង់ និងជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់អ៊ីស្រាអែលដែលជាសត្រូវរបស់អ៊ីរ៉ង់។

អ៊ុយក្រែន ប្រើដ្រូនវាយប្រហារលើទីតាំងថាមពល និង រោងចក្រឧស្សាហកម្ម នៅរុស្ស៊ី

ថ្ងៃអង្គារ ទី ១៤ ខែមករា ឆ្នាំ ២០២៥ ទីតាំងថាមពល និង រោងចក្រឧស្សាហកម្ម មួយចំនួន ដែលស្ថិតក្នុងខេ

អ៊ុយក្រែន ប្រើដ្រូនវាយប្រហារលើទីតាំងថាមពល និង រោងចក្រឧស្សាហកម្ម នៅរុស្ស៊ី

ថ្ងៃអង្គារ ទី ១៤ ខែមករា ឆ្នាំ ២០២៥ ទីតាំងថាមពល និង រោងចក្រឧស្សាហកម្ម មួយចំនួន ដែលស្ថិតក្នុងខេត្តពីរផ្សេងគ្នាក្នុងសហព័ន្ធរុស្ស៊ី បានរងការវាយប្រហារ ដោយដ្រូនផ្ទុកគ្រាប់ផ្ទុះរបស់អ៊ុយក្រែន។ ផ្អែកតាមសេចក្តីរាយការណ៍ របស់អាជ្ញាធររុស្ស៊ី និង រូបភាព ដែលបានបង្ហោះផ្សព្វផ្សាយក្នុងបណ្តាញសង្គម ការវាយប្រហារលើទីតាំងយុទ្ធសាស្ត្ររុស្ស៊ី ពីសំណាក់អ៊ុយក្រែនលើកនេះ បានបង្កឲ្យមានការខូតខាត ដោយអគ្គិភ័យយ៉ាងសន្ធោសន្ធៅ។

សហពន្ធ័ខ្មែរសាក់យ័ន្ត្រ​​​​កំពុងបន្តផ្សព្វផ្សាយពីវប្បធម៌សាក់យ័ន្ត្រ​​តាមបែបបុរាណខ្មែរ

វប្បធម៌នៃការសាក់យ័ន្ត្រ​​​វេទមន្តតាមបែបបុរាណខ្មែរធ្លាប់មានប្រវត្តិយូរលង់នៅក្នុងសង្គមខ្

សហពន្ធ័ខ្មែរសាក់យ័ន្ត្រ​​​​កំពុងបន្តផ្សព្វផ្សាយពីវប្បធម៌សាក់យ័ន្ត្រ​​តាមបែបបុរាណខ្មែរ

វប្បធម៌នៃការសាក់យ័ន្ត្រ​​​វេទមន្តតាមបែបបុរាណខ្មែរធ្លាប់មានប្រវត្តិយូរលង់នៅក្នុងសង្គមខ្មែរតាំងពីសម័យបុរាណមកដល់ពេលបច្ចុប្បន្ន។ តែគេមិនត្រូវភ្លេចនិយាយទេថា ប្រពៃណីមួយនេះវិះនឹងបាត់បង់នៅក្នុងរបបខ្មែរក្រហម និងហាក់កំពុងត្រូវបានគ្របដោយវប្បធម៌ប្រពៃណីដ៏សម្បូរបែបនៃសម័យទំនើបសព្វថ្ងៃ។ អ៊ីចឹងហើយបានជាក្នុងរយៈពេលជាង ១០ឆ្នាំចុងក្រោយនេះ សហពន្ធ័ខ្មែរសាក់យ័ន្ត្រ​​​បានរួបរួមគ្នាខិតខំបន្តថែរក្សា ចងក្រងឯកសារ បង្ហាត់បង្រៀន និងជាពិសេស គឺការផ្សព្វផ្សាយដល់មហាជនទូទៅជាថ្មីដើម្បីបន្តកេរដំណែលបុរាណខ្មែរមួយឲ្យបាននៅគង់វង្សសម្រាប់ក្មេងៗជំនាន់ក្រោយ៕

បាតុករ​ហ្វីលីពីន​ជាង​មួយ​លាន​នាក់ផ្តុំ​គ្នា​​​ប្រឆាំង​នឹង​គម្រោង​​ទម្លាក់​អនុប្រធានាធិបតី

នៅ​ថ្ងៃ​ចន្ទទី​១៣​មករា​២០២៥​នេះ បាតុករ​ហ្វីលីពីន​ជាង​មួយ​លាន​នាក់​ដែល​ជា​សមាជិកសាសនា​​ន

បាតុករ​ហ្វីលីពីន​ជាង​មួយ​លាន​នាក់ផ្តុំ​គ្នា​​​ប្រឆាំង​នឹង​គម្រោង​​ទម្លាក់​អនុប្រធានាធិបតី

នៅ​ថ្ងៃ​ចន្ទទី​១៣​មករា​២០២៥​នេះ បាតុករ​ហ្វីលីពីន​ជាង​មួយ​លាន​នាក់​ដែល​ជា​សមាជិកសាសនា​​និកាយ Iglesia ni Cristo ​(Eglise pour le Christ) បាន​ប្រមូល​ផ្តុំ​គ្នា​ជា​ច្រើន​កន្លែង​ ក្នុង​​ផ្ទៃ​ប្រទេស។ បុព្វហេតុ​នៃ​បាតុកម្ម ​គឺ​ ដើម្បីប្រឆាំង​នឹង​គម្រោងរៀប​ចំ​​ទម្លាក់​​លោកស្រី ​អនុប្រធានាធិបតី​ចេញ​ពី​តំណែង។ លោកស្រីសារ៉ា ឌុយទែរតេ បាន​ក្លាយ​ជា​​អនុប្រធានាធិបតី​នៅឆ្នាំ​២០២២។

តើរដ្ឋាភិបាលកម្ពុជាគួររួមចំណែកយ៉ាងណាដើម្បីរកយុត្តិធម៌ឱ្យលោកលិម គិមយ៉ា?

ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នេះជាខួប៧ថ្ងៃនៃឃាតកម្មលោក លិម គិមយ៉ា សមាជិកសភានៃអតីតគណបក្សសង្គ្រ

តើរដ្ឋាភិបាលកម្ពុជាគួររួមចំណែកយ៉ាងណាដើម្បីរកយុត្តិធម៌ឱ្យលោកលិម គិមយ៉ា?

ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នេះជាខួប៧ថ្ងៃនៃឃាតកម្មលោក លិម គិមយ៉ា សមាជិកសភានៃអតីតគណបក្សសង្គ្រោះជាតិនៅក្នុងទីក្រុងបាងកក ប្រទេសថៃកាលពីល្ងាចថ្ងៃទី៧ មករា។ ក្នុងខួប ៧ថ្ងៃនេះ បក្សនយោបាយខ្មែរខ្លះ រួមទាំងសង្គមស៊ីវិលនៅកម្ពុជា និងនៅក្រៅប្រទេសបានរៀបចំពិធីបុណ្យរៀងៗខ្លួន។ តែពីខាងរដ្ឋាភិបាលកម្ពុជាវិញ អ្នកនាំពាក្យលោកប៉ែន បូណាបានអះអាងថា ក្នុងនាមជាខ្មែរតែមួយ និងនៅពេលដែលមានករណីបែបនេះ ខ្មែរតែងតែមានសម្មានចិត្តចូលរួមរំលែកទុក្ខ និងសោកស្តាយ ព្រោះនេះជាគុណធម៌របស់ខ្មែរទូទៅ និងថា រដ្ឋាភិបាលកម្ពុជាមានជំហរចូលរួមយ៉ាងសកម្មនៅក្នុងរឿងឃាតកម្មនេះ។ តើរដ្ឋាភិបាលកម្ពុជាគួររួមចំណែកយ៉ាងណាដើម្បីរកយុត្តិធម៌ឱ្យលោកលិម គិមយ៉ា?

រដ្ឋាភិបាល​អង់គ្លេស​រងសម្ពាធ​ទាមទារ​ឲ្យ​ដក​តំណែងរដ្ឋមន្ត្រី​ប្រឆាំង​អំពើពុ​ករលួយ

នាយករដ្ឋមន្ត្រីអង់គ្លេស លោក​ គៀរ ស្តារមឺ កំពុងតែ​រងសម្ពាធរិះគន់ពីសំណាក់​គណបក្សប្រឆាំង ដែល

រដ្ឋាភិបាល​អង់គ្លេស​រងសម្ពាធ​ទាមទារ​ឲ្យ​ដក​តំណែងរដ្ឋមន្ត្រី​ប្រឆាំង​អំពើពុ​ករលួយ

នាយករដ្ឋមន្ត្រីអង់គ្លេស លោក​ គៀរ ស្តារមឺ កំពុងតែ​រងសម្ពាធរិះគន់ពីសំណាក់​គណបក្សប្រឆាំង ដែល​ទាមទារ​ឲ្យដកតំណែងរដ្ឋមន្ត្រីប្រឆាំងអំពើពុករលួយ។ នេះក៏ព្រោះតែសំណុំរឿង​​ស៊ើប​អង្កេត​ប្រឆាំងអំពើពុករលួយ​នៅ​បង់ក្លាដែស ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​គ្រួសារ​របស់​អតីត​នាយករដ្ឋមន្ត្រី​​ លោកស្រី ​ឆេក ហាស៊ីណា។ ក្មួយ​ស្រីម្នាក់​​របស់​លោកស្រី ហាស៊ីណា ជា​មន្ត្រី​ជាន់​ខ្ពស់​របស់រដ្ឋាភិបាល​អង់គ្លេស។

ពលរដ្ឋខ្មែរនៅកម្ពុជា និងនៅក្រៅប្រទេសធ្វើបុណ្យគម្រប់៧ថ្ងៃជូនសព លោក លិម គិមយ៉ា

ពល​រដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​បាន​ធ្វើ​បុណ្យ​គម្រប់​៧​ថ្ងៃ​នៅ​ទី​កន្លែង​ផ្សេងៗ​គ្នា​ជូន

ពលរដ្ឋខ្មែរនៅកម្ពុជា និងនៅក្រៅប្រទេសធ្វើបុណ្យគម្រប់៧ថ្ងៃជូនសព លោក លិម គិមយ៉ា

ពល​រដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​បាន​ធ្វើ​បុណ្យ​គម្រប់​៧​ថ្ងៃ​នៅ​ទី​កន្លែង​ផ្សេងៗ​គ្នា​ជូន​សព​ លោក លិម គិមយ៉ា តំណាង​រាស្ត្រ​នៃ​អតីត​គណ​បក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​បាន​បាញ់​សម្លាប់​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០២៥​។​ ចំណែក​នៅ​ប្រទេស​កម្ពុជា គណ​បក្ស​កម្លាំង​ជាតិ​បាន​រៀប​ចំ​បុណ្យ៧​ថ្ងៃជូន​សព​អ្នក​នយោបាយ​ប្រឆាំង​រូប​នេះ​នៅ​ថ្ងៃ​ទី​១៣​ ខែ​មករា​នេះ​ក្នុង​ទី​ស្នាក់​គណបក្ស​នៅ​រាជ​ធានី​ភ្នំ​ពេញ​។

ថៃ៖ អេកាឡាក់ ភាណយ ត្រូវបានបញ្ជូនទៅតុលាការក្នុងសំណុំរឿងឃាតកម្មលោក លិម គិមយ៉ា

នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០២៥ សមត្ថកិច្ចថៃ​សម្រេច​បញ្ជូន​ជន​សង្ស័យ អេកាឡាក់ ភាណយ (

ថៃ៖ អេកាឡាក់ ភាណយ ត្រូវបានបញ្ជូនទៅតុលាការក្នុងសំណុំរឿងឃាតកម្មលោក លិម គិមយ៉ា

នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០២៥ សមត្ថកិច្ចថៃ​សម្រេច​បញ្ជូន​ជន​សង្ស័យ អេកាឡាក់ ភាណយ (Ekkalak Pheanou) ដែល​បាញ់​សម្លាប់​លោក លិម គិមយ៉ា តំ​ណាង​រាស្ត្រនៃ​អតីត​គណ​បក្ស​សង្គ្រោះជាតិ​ទៅតុលាការ​ព្រហ្ម​ទណ្ឌថៃ​ដើម្បី​បន្ត​នីតិ​វិធី​តាម​ច្បាប់​។ បើ​តាម​សារ​ព័ត៌មាន​ក្នុង​ស្រុក​របស់​ថៃ ជនល្មើស​រូប​នេះ​ប្រឈម​នឹង​បទ​ចោទ​ឃាតកម្ម​គិត​ទុក​ជាមុន និង​បទ​ល្មើស​ប្រើប្រាស់​អាវុធ​បាញ់​បោះ​នៅ​ទីសា​ធារណៈ​។

ការនាំចេញទំនិញចិនឡើងខ្ពស់ មុនលោក ដូណាល់ ត្រាំ ចូលកាន់តំណែងជាផ្លូវការ

នៅប្រទេស​​​ចិន មន្ទីររដ្ឋបាល​ពន្ធគយ ប្រកាសរបាយការណ៍ថ្មី​ ដោយ​បញ្ជាក់​ថា ក្នុង​ឆ្នាំ២០២៤ ក

ការនាំចេញទំនិញចិនឡើងខ្ពស់ មុនលោក ដូណាល់ ត្រាំ ចូលកាន់តំណែងជាផ្លូវការ

នៅប្រទេស​​​ចិន មន្ទីររដ្ឋបាល​ពន្ធគយ ប្រកាសរបាយការណ៍ថ្មី​ ដោយ​បញ្ជាក់​ថា ក្នុង​ឆ្នាំ២០២៤ ការ​​នាំចេញទំនិញចិន​ បាន​កើនឡើង​ខ្ពស់​បំផុត បើ​គិត​ចាប់ពីពេល​​ផ្ទុះ​ជំងឺ​រាតត្បាតសកល​កូវីដ​១៩​។ ចំណែក​ ការ​នាំចូល​ទំនិញ​វិញ​ ក៏​កើនឡើង គួរ​ឲ្យ​កត់​សម្គាល់​ដែរ។ កត្តា​ទាំង​នេះ​​ជំរុញ​សុខភាព​សេដ្ឋកិច្ច​ចិន​ ឲ្យ​មាន​ភាព​ធន់ និង​មាន​លំនឹង​​ស្ថិរភាព​ល្អ នាប៉ុន្មាន​ខែចុងក្រោយ​នេះ​។ ផ្ទុយទៅវិញ ការ​វិលត្រឡប់​មកកាន់អំណាចសេតវិមាន​​ជាថ្មី​របស់​លោក ដូណាល់ ត្រាំ អាច​នឹង​បង្កហានិភ័យ​ថ្មី​ និងនាំឲ្យ​ស្រពិចស្រពិល​ចំពោះ​វឌ្ឍនភាពសេដ្ឋកិច្ច​ចិន។​​

ឥណ្ឌា​ផ្តើម​ពិធីបុណ្យ​មហាកុម្ភមេលា ធម្មយាត្រាក្នុង​សាសនា​ហិណ្ឌូ​​ ដ៏​ធំ​ជាង​គេ​បំផុត​នៅលើ​ពិភពលោក

មហា​កុម្ភមេលា​ ធម្មយាត្រាក្នុង​សាសនា​ហិណ្ឌូ ដ៏​ធំ​ជាង​គេ​បំផុតនៅ​លើ​ពិភពលោក ​ដែល​តែង​រៀប

ឥណ្ឌា​ផ្តើម​ពិធីបុណ្យ​មហាកុម្ភមេលា ធម្មយាត្រាក្នុង​សាសនា​ហិណ្ឌូ​​ ដ៏​ធំ​ជាង​គេ​បំផុត​នៅលើ​ពិភពលោក

មហា​កុម្ភមេលា​ ធម្មយាត្រាក្នុង​សាសនា​ហិណ្ឌូ ដ៏​ធំ​ជាង​គេ​បំផុតនៅ​លើ​ពិភពលោក ​ដែល​តែង​រៀប​ចំ​ធ្វើ​ជា​រៀង​រាល់​១២​ឆ្នាំ​ម្តង បាន​ចាប់​ផ្តើម​នៅ​ថ្ងៃ​ចន្ទទី ១៣​មករា​រហូត​ដល់​ថ្ងៃទី​២៦​កុម្ភៈ​ នៅ​ក្នុង​ប្រទេស​ឥណ្ឌា។ ជា​​ពិធី​បុណ្យ​​​​​ដែល​ប្រមូល​ផ្តុំ​មនុស្ស​យ៉ាង​ច្រើន​បំផុត​ ដល់​ទៅប្រមាណ​ជាង​៤០០លាន​នាក់។ ​បរិស័ទ​​ហិណ្ឌូ ក្រុម​ដំបូង​គេ​​​ បាន​មក​ដល់​ទីបុណ្យ និង​ចុះ​លាង​បាប​ក្នុង​ទន្លេ​គង្គា តាំងពី​ព្រលឹម​ថ្ងៃ​មិន​ទាន់​រះ។

លោក ឆេង មករា៖ បើមានការគាំទ្រអង្ករមិត្តក្រៀល សត្វក្រៀលនឹងនៅគង់វង្សយូរអង្វែង

លទ្ធផលជំរឿនឆ្នាំ២០២៣ ដែលចេញផ្សាយដោយអង្គការជីវិតធម្មជាតិនៅកម្ពុជាបង្ហាញថា សត្វក្រៀលនៅសល់

លោក ឆេង មករា៖ បើមានការគាំទ្រអង្ករមិត្តក្រៀល សត្វក្រៀលនឹងនៅគង់វង្សយូរអង្វែង

លទ្ធផលជំរឿនឆ្នាំ២០២៣ ដែលចេញផ្សាយដោយអង្គការជីវិតធម្មជាតិនៅកម្ពុជាបង្ហាញថា សត្វក្រៀលនៅសល់តែ ១៨០ក្បាលប៉ុណ្ណោះ។ តែដើម្បីជួយបង្កើនសត្វក្រៀលឡើងវិញ អង្គការជីវិតធម្មជាតិនៅកម្ពុជាបានសហការជាមួយកសិករនៅក្នុងតំបន់អន្លង់ព្រីង ស្រុកកំពង់ត្រាច ខេត្តកំពតដោយបង្កើត«គម្រោងស្រូវមិត្តក្រៀល»ក្នុងឆ្នាំ២០១៩។ ជាគម្រោងដែលជំរុញឲ្យមានការដាំដុះពូជស្រូវដែលសត្វក្រៀលចូលចិត្តស៊ីដោយមិនប្រើថ្នាំគីមីកសិកម្ម ឬជីគីមីកសិកម្ម។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥នេះ លោក ឆេង មករា អគ្គនាយកក្រុមហ៊ុនដាវ៉ាន់បានឲ្យដឹងថា បើមានការគាំទ្រពីមហាជនដល់«អង្ករមិត្តក្រៀល» នោះសត្វក្រៀលនៅកម្ពុជានឹងស្ថិតនៅគង់វង្សយូរអង្វែង៕

ភ្លើងឆេះព្រៃនៅLos Angeles កាន់តែកាចសាហាវ សម្លាប់មនុស្សនិងដុតបំផ្លាញផ្ទះថ្លៃៗរបស់​តារាHollywood

គ្រោះមហន្តរាយភ្លើងឆេះព្រៃនៅទីក្រុង Los Angeles ​ហាក់មិន​ថមថយចុះទាល់តែសោះ។ បន្ទាប់ពីសង្ឃឹមបាន​មួ

ភ្លើងឆេះព្រៃនៅLos Angeles កាន់តែកាចសាហាវ សម្លាប់មនុស្សនិងដុតបំផ្លាញផ្ទះថ្លៃៗរបស់​តារាHollywood

គ្រោះមហន្តរាយភ្លើងឆេះព្រៃនៅទីក្រុង Los Angeles ​ហាក់មិន​ថមថយចុះទាល់តែសោះ។ បន្ទាប់ពីសង្ឃឹមបាន​មួយភ្លែត​នៅ​ពេល​ខ្យល់ចាប់ចុះខ្សោយ​បន្តិច ​នៅល្ងាចថ្ងៃសុក្រ ក្រុមពន្លត់អគ្គិភ័យ​ត្រូ​វប្រយុទ្ធ​នឹង​អំណាចភ្លើងឆេះសន្ធោសន្ធៅ ដោយសារ​តែ​កម្លាំងខ្យល់ចាប់បក់​លឿនខ្លាំងឡើងវិញ នៅថ្ងៃសៅរ៍។ គិតត្រឹម​ព្រឹកថ្ងៃអាទិត្យ ភ្លើងឆេះព្រៃ​ដែលផ្ទុះឡើង​ជាលើកដំបូង​នៅថ្ងៃអង្គារ​ ទី ៧មករា បាន​សម្លាប់មនុស្ស​១៦នាក់ ដុតបំផ្លាញសំណង់អគារ ​ប្រមាណ ១២០០០ និង​បណ្តាល​ឲ្យ​មនុស្ស​ជាង ១សែន​៥ម៉ឺននាក់​ត្រូវ​ជម្លៀសចេញពី​ផ្ទះសម្បែង។

អាជីវករនិងអ្នកដាំក្រូចថ្លុងកោះទ្រង់ថា ក្រូចថ្លុងនៅចុងឆ្នាំផ្តល់ផលមិនសូវល្អ

ក្រូចថ្លុងកោះទ្រង់ជាដំណាំផ្លែឈើមួយប្រភេទដែលមានឈ្មោះល្បីល្បាញប្រចាំខេត្តក្រចេះ។ក្រូចថ្ល

អាជីវករនិងអ្នកដាំក្រូចថ្លុងកោះទ្រង់ថា ក្រូចថ្លុងនៅចុងឆ្នាំផ្តល់ផលមិនសូវល្អ

ក្រូចថ្លុងកោះទ្រង់ជាដំណាំផ្លែឈើមួយប្រភេទដែលមានឈ្មោះល្បីល្បាញប្រចាំខេត្តក្រចេះ។ក្រូចថ្លុងកោះទ្រង់មានរសជាតិផ្អែម និងកំពឹសទន់ មានឱជារសឆ្ងាញ់ពិសា។ ប៉ុន្តែ នៅចុងឆ្នាំកន្លងទៅនេះក្រូចថ្លុងកោះទ្រង់ជួបបញ្ហាមួយចំនួន ដែលធ្វើឱ្យការទទួលផលមិនសូវបានល្អ។ ទាំងអាជីវករនិងអ្នកដាំក្រូចបានលើកឡើងដូចគ្នាបែបនេះ និងថា ត្រូវរង់ចាំដល់ប៉ុន្មានខែខាងមុខ ក្រែងទិន្នផលបានល្អប្រសើរឡើងវិញ។

ឯកអគ្គរដ្ឋទូតចិន៖ នៅឆ្នាំ២០២៥ ទេសចរចិននឹងមកកម្ពុជាកាន់តែច្រើនឡើង

នៅឆ្នាំ២០២៤ មានទេសចរចិនជាង៨៤ម៉ឺននាក់ បានមកទស្សនានៅកម្ពុជា ពោលគឺកើនឡើង៥៥% បើធៀបនឹងឆ្នាំ២០២

ឯកអគ្គរដ្ឋទូតចិន៖ នៅឆ្នាំ២០២៥ ទេសចរចិននឹងមកកម្ពុជាកាន់តែច្រើនឡើង

នៅឆ្នាំ២០២៤ មានទេសចរចិនជាង៨៤ម៉ឺននាក់ បានមកទស្សនានៅកម្ពុជា ពោលគឺកើនឡើង៥៥% បើធៀបនឹងឆ្នាំ២០២៣។ ថ្មីៗនេះ លោក វ៉ាង វិនពីន(Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានអះអាងថា ក្នុងឆ្នាំ២០២៥នេះ ទេសចរជនជាតិចិននឹងមកប្រទេសកម្ពុជាកាន់តែច្រើនជាងឆ្នាំមុន ។ លោកស្រី ហ៊ុន ដានី រដ្ឋលេខាធិខា និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍បានប្រាប់វិទ្យុបារាំងអន្ដរជាតិRFI នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ថា ក្រសួងបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាច្រើនដើម្បីទាក់ទាញភ្ញៀវទេសចរចិនឱ្យមកទស្សនាកម្ពុជា។

កម្មវិធីព័ត៌មានប្រចាំថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២៥

ការផ្សាយកម្មវិធីព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិ ថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២

កម្មវិធីព័ត៌មានប្រចាំថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២៥

ការផ្សាយកម្មវិធីព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិ ថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២៥ រៀបចំដោយ សាំ ឧត្តម

អ៊ុយក្រែន​ប្រកាសចាប់​ទាហាន​កូរ៉េខាង​ជើង​បាន​ពីរនាក់

ភ្នាក់ងារចារកិច្ច​​កូរ៉េខាង​ត្បូង បាន​បញ្ជាក់​នៅ​ថ្ងៃ​អាទិត្យ​ទី​១២មករា​២០២៥ថា​ អ៊ុយក្រ

អ៊ុយក្រែន​ប្រកាសចាប់​ទាហាន​កូរ៉េខាង​ជើង​បាន​ពីរនាក់

ភ្នាក់ងារចារកិច្ច​​កូរ៉េខាង​ត្បូង បាន​បញ្ជាក់​នៅ​ថ្ងៃ​អាទិត្យ​ទី​១២មករា​២០២៥ថា​ អ៊ុយក្រែន​ពិត​ជា​ចាប់​ខ្លួន​ទាហាន​កូរ៉េខាង​ជើង​បាន​ពីរ​នាក់​ នៅក្នុង​ដែន​ដី​រុស្ស៊ី​គួរស្ក៍។ ក្រុមចារកិច្ច​កូរ៉េខាងត្បូង​​បាន​ថែម​ទាំងចូល​រួម​សួរ​ចម្លើយ​​ឈ្លើយ​សង្គ្រាម​ជាមួយ​ភ្នាក់ងារ​អ៊ុយក្រែន​ទៀត។

ឃាតករបាញ់សម្លាប់លោក លិម គិមយ៉ា មិនហ៊ានប្រាប់មេខ្លោងនៅពីក្រោយ ដោយបារម្ភពីសុវត្ថិភាពរបស់ក្រុមគ្រួសារ

ឃាតករ អេកាឡាក់ ភាណយ បានសារភាពប្រាប់សមត្ថកិច្ចថៃថា ខ្លួនជាអ្នកសម្លាប់លោក លិម គិមយ៉ា ប៉ុន្តែម

ឃាតករបាញ់សម្លាប់លោក លិម គិមយ៉ា មិនហ៊ានប្រាប់មេខ្លោងនៅពីក្រោយ ដោយបារម្ភពីសុវត្ថិភាពរបស់ក្រុមគ្រួសារ

ឃាតករ អេកាឡាក់ ភាណយ បានសារភាពប្រាប់សមត្ថកិច្ចថៃថា ខ្លួនជាអ្នកសម្លាប់លោក លិម គិមយ៉ា ប៉ុន្តែមិនហ៊ានប្រាប់ឈ្មោះមេខ្លោងនៅពីក្រោយខ្នងនៃការបាញ់សម្លាប់អតីតសមាជិកសភាកម្ពុជាលោក លិម គិមយ៉ានោះទេ ព្រោះបារម្ភពីសុវត្ថិភាពក្រុមគ្រួសារ។ មួយវិញទៀត ការចង្អុលមុខអ្នកបញ្ជាឲ្យសម្លាប់លោកលិម គិមយ៉ា នឹងអាចប៉ះពាល់ដល់គណបក្សនយោបាយមួយចំនួន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។ ឃាតករអេកាឡាក់ ភាណយឆ្លើយសារភាពប្រាប់សមត្ថកិច្ចថៃ បន្ទាប់ពីត្រូវបញ្ជូនខ្លួនពីប្រទេសកម្ពុជា នៅថ្ងៃសៅរ៍ទី ១១ មករាម្សិលមិញ។ 

បណ្ឌិត សេង សុវឌ្ឍនា៖ ការពារសេរីភាពបញ្ចេញមតិ ជាការងារអាទិភាពក្នុងមុខតំណែងថ្មី

លោក សេង សុវឌ្ឍនា ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​កាន់​មុខ​តំណែង​ជា​នាយក​ប្រតិ​បត្តិ​ នៃ​មជ្ឈ​មណ្ឌ

បណ្ឌិត សេង សុវឌ្ឍនា៖ ការពារសេរីភាពបញ្ចេញមតិ ជាការងារអាទិភាពក្នុងមុខតំណែងថ្មី

លោក សេង សុវឌ្ឍនា ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​កាន់​មុខ​តំណែង​ជា​នាយក​ប្រតិ​បត្តិ​ នៃ​មជ្ឈ​មណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ ចាប់​ពី​ថ្ងៃ​ទី​០២ ​ខែ​មករា​ ឆ្នាំ​២០២៥​តទៅ។​ នៅ​ក្នុង​មុខ​តំណែង​ជា​ប្រធាន​ស្ថាប័ន​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​មួយ​នេះ ​លោក យល់ថា នេះ​ជា​ឱកាស​ ប៉ុន្តែ​វា​ក៏​ជា​ការ​ប្រឈម​ផង​ដែរ​។​ ប៉ុន្តែ​ ដោយ​ឆ្លង​កាត់​បទ​ពិសោធន៍​ការ​ងារ​សិទ្ធិ​មនុស្ស​ជាង​២០​ឆ្នាំ ​បណ្ឌិត ​សេង ​សុវឌ្ឍនា​ ចាត់​ទុក​ កិច្ច​ការ​ពារ​សេរី​ភាព​បញ្ចេញ​មតិ ជា​ការ​ងារ​អាទិភាព​របស់​លោក​ក្នុង​មុខ​តំណែង​ថ្មី​។

លោក ពេជ្រ ស្រស់ បដិសេធការទាញភ្ជាប់ថាលោក ពេជ្រ គឹមស្រ៊ិន ជាប្អូនប្រុសខ្លួន

លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានចេញមកបដិសេធការទាញភ្ជាប់រូបលោក ថា ជាបងប្អូននឹងប

លោក ពេជ្រ ស្រស់ បដិសេធការទាញភ្ជាប់ថាលោក ពេជ្រ គឹមស្រ៊ិន ជាប្អូនប្រុសខ្លួន

លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានចេញមកបដិសេធការទាញភ្ជាប់រូបលោក ថា ជាបងប្អូននឹងបុគ្គល ពេជ្រ គឹមស្រ៊ិន ដែលអាជ្ញាធរថៃបានចេញដីកាតាមចាប់ខ្លួន ពាក់ព័ន្ធនឹងករណីឃាតកម្មលើលោក លិម គិមយ៉ា តំណាងរាស្ត្រអតីតបក្សសង្គ្រោះជាតិ។ នៅមួយរយៈចុងក្រោយនេះ អ្នកប្រើប្រាញ់បណ្តាញសង្គមមួយចំនួន បានបង្ហោះព័ត៌មានផ្ទាល់ខ្លួនរបស់បុគ្គល ពេជ្រ គឹមស្រ៊ិន និងលោក ពេជ្រ ស្រស់ ដែលថា មានឪពុកម្តាយឈ្មោះដូចគ្នា។ តែយ៉ាងណា លោក ពេជ្រ ស្រស់ សុំមិនធ្វើអត្ថាធិប្បាយអ្វីទាំងអស់ ដោយចាត់ទុកការទាញភ្ជាប់នេះ ជាចេតនាចង់បំផ្លាញកេរ្តិ៍ឈ្មោះរបស់លោក។ 

រដ្ឋាភិបាលដាក់តំបន់ភ្នំកំពង់ត្រាចទំហំ៤៦០ហិកតា ជាទីតាំងអភិរក្សសាសនា វប្បធម៌ និងទេសចរណ៍

ក្រសួងរ៉ែ និងថាមពល ព្រមទាំងរដ្ឋបាលខេត្តកំពត នៅថ្ងៃទី០៩ ខែមករា បានប្រកាសដាក់តំបន់ភ្នំកំពង់

រដ្ឋាភិបាលដាក់តំបន់ភ្នំកំពង់ត្រាចទំហំ៤៦០ហិកតា ជាទីតាំងអភិរក្សសាសនា វប្បធម៌ និងទេសចរណ៍

ក្រសួងរ៉ែ និងថាមពល ព្រមទាំងរដ្ឋបាលខេត្តកំពត នៅថ្ងៃទី០៩ ខែមករា បានប្រកាសដាក់តំបន់ភ្នំកំពង់ត្រាចក្នុងខេត្តកំពត ជាទីតាំងបដិបត្តិសាសនា អេកូទេសចរណ៍ និងវប្បធម៌។ ការប្រែក្លាយទីតាំងធ្លាប់ផ្តល់អាជ្ញាបណ្ណអាជីវកម្មរ៉ែឲ្យទៅជាតំបន់អភិរក្ស ធ្វើឡើងបន្ទាប់ពី លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤ បានប្រកាសលុបចោលអាជ្ញាបណ្ណធ្វើអាជីវកម្មធនធានរ៉ែក្នុងទំហំដីប្រមាណ៤៦០ហិកតា ដែលស្ថិតក្នុងឃុំដំណាក់កន្ទួតខាងត្បូង និងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។

សកម្មភាពជួសជុលស្ពានហាលខាងលិច នៃជណ្ដើរឡើងទៅជាន់បាកាណនៃប្រាសាទអង្គរវត្ត

ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា កំពុងជួសជុលឲ្យប្រសើរឡើងវិញ

សកម្មភាពជួសជុលស្ពានហាលខាងលិច នៃជណ្ដើរឡើងទៅជាន់បាកាណនៃប្រាសាទអង្គរវត្ត

ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា កំពុងជួសជុលឲ្យប្រសើរឡើងវិញនូវទម្រជើងសរសរ ជើងទ្រនាគ និង ខ្លួននាគ ក្នុងបរិវេណ ស្ពានហាលមុខខាងលិច នៃជណ្ដើរឡើងជាន់ទី២ ដែលតភ្ជាប់ទៅប្រាង្គបាកាណ នៃប្រាសាទអង្គរវត្ត។ ការងារជួសជុលនេះ ជាការអនុវត្តតាមអនុសាសន៍របស់គណៈកម្មាធិការ ICC-Angkor និងបច្ចេកទេស រួមទាំងការណែនាំរបស់អង្គការយូណេស្កូ។ 

លោកដូណាល់ត្រាំ​រួច​ទោស​ នៅ​១០​ថ្ងៃ​មុន​ចូល​កាន់​តំណែងប្រធានាធិបតី

អនាគត​ប្រធានាធិបតីទី​៤៧​របស់​សហរដ្ឋ​​អាមេរិក​ លោក ដូណាល់ត្រាំ បាន​រួចខ្លួន​ពីការ​ផ្តន្ទា

លោកដូណាល់ត្រាំ​រួច​ទោស​ នៅ​១០​ថ្ងៃ​មុន​ចូល​កាន់​តំណែងប្រធានាធិបតី

អនាគត​ប្រធានាធិបតីទី​៤៧​របស់​សហរដ្ឋ​​អាមេរិក​ លោក ដូណាល់ត្រាំ បាន​រួចខ្លួន​ពីការ​ផ្តន្ទា​ទោស ​ជា​ផ្លូវការ​នៅថ្ងៃ​សុក្រ​ទី​១០មករា ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ​យក​លុយ​ទៅ​បំបិទ​មាត់​តារា​ភាពយន្តអាសអាភៀស។ ទោះ​ការ​​ផ្តន្ទាទោស​ព្រហ្មទណ្ឌ​ត្រូវ​បិទ​បញ្ចប់ក៏​ដោយ ក៏​លោកដូណាល់​ត្រាំ នៅ​តែ​មានឈ្មោះ​ជា​ប្រធានាធិបតី​អាមេរិក​ទីមួយ ដែលធ្លាប់​​ជាប់​ក្នុង​បញ្ជី​ថ្កោលទោសដែរ។

ខ្មាន់កាំភ្លើង អេកាឡាក់ ភាណយ សារភាពថា ជាអ្នកបាញ់សម្លាប់លោក លិម គិមយ៉ា

បន្ទាប់ពីត្រូវអាជ្ញាធរកម្ពុជាចាប់បញ្ជូនទៅឲ្យសមត្ថកិច្ចថៃ នៅថ្ងៃសៅរ៍ទី ១១មករានេះ ខ្មាន់កា

ខ្មាន់កាំភ្លើង អេកាឡាក់ ភាណយ សារភាពថា ជាអ្នកបាញ់សម្លាប់លោក លិម គិមយ៉ា

បន្ទាប់ពីត្រូវអាជ្ញាធរកម្ពុជាចាប់បញ្ជូនទៅឲ្យសមត្ថកិច្ចថៃ នៅថ្ងៃសៅរ៍ទី ១១មករានេះ ខ្មាន់កាំភ្លើង អេកាឡាក់ ភាណយ បានឆ្លើយសារភាពប្រាប់ប៉ូលិសថៃថា ខ្លួនពិតជាបានបាញ់សម្លាប់លោក លិម គិមយ៉ា តំណាងរាស្ត្រអតីតបក្សសង្គ្រោះជាតិ នៅកណ្តាលក្រុងបាងកក កាលពីថ្ងៃទី ៧មករា។ ជនសង្ស័យអេកាឡាក់ ភាណយបាននិយាយសារភាពនៅមុខប៉ូលិស និងអ្នកកាសែត បន្ទាប់ពីរងការចោទប្រកាន់ថា បានប្រព្រឹត្តអំពើឃាតកម្មគិតទុកជាមុន និងកាន់កាប់អាវុធដោយគ្មានច្បាប់អនុញ្ញាត។

Get more results via ClueGoal