បណ្ឌិត ហុង វណ្ណៈ៖ លំហូរវិនិយោគិនចិនកាន់តែច្រើនក៏ព្រោះទំនាក់ទំនងកម្ពុជា-ចិនកាន់តែស្អិតរមួត
newsare.net
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានប្រកាសនៅថ្ងៃទី១៣ មករាថា ក្នុងឆ្នាំ២០២៤ កម្ពុជាបានអនុម័តគបណ្ឌិត ហុង វណ្ណៈ៖ លំហូរវិនិយោគិនចិនកាន់តែច្រើនក៏ព្រោះទំនាក់ទំនងកម្ពុជា-ចិនកាន់តែស្អិតរមួត
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានប្រកាសនៅថ្ងៃទី១៣ មករាថា ក្នុងឆ្នាំ២០២៤ កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន ៤១៤គម្រោងដែលជាចំនួនបំបែកកំណត់ត្រាប្រចាំឆ្នាំ។ ចិននៅតែជាវិនិយោគិនបរទេសឈរលេខរៀងទី១ នៅកម្ពុជា ពោលមានចំនួន ៤៩.៨២% ក្នុងចំនួនវិនិយោគិនបរទេសសរុប។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី១៦ មករានេះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាកត់សម្គាល់ថា វិនិយោគិនចិនកាន់តែច្រើនមកវិនិយោគនៅកម្ពុជាក៏ព្រោះតែពួកគេមើលឃើញឱកាស និងបូកផ្សំជាមួយទំនាក់ទំនងស្អិតរមួតរវាងកម្ពុជា និងចិន។ Read more