លោក សុខ ឥសាន៖ បក្សប្រជាជនមិនការពារមន្ត្រីមានពិរុទ្ធក្នុងឃាតកម្មលោក លិម គិមយ៉ា
newsare.net
យោងតាមកាសែតក្នុងស្រុកថៃ សមត្ថកិច្ចថៃបានស្នើឱ្យប៉ូលិសអាំងទែប៉ូលចេញនិវេទន៍ក្រហមតាមស្វែងរលោក សុខ ឥសាន៖ បក្សប្រជាជនមិនការពារមន្ត្រីមានពិរុទ្ធក្នុងឃាតកម្មលោក លិម គិមយ៉ា
យោងតាមកាសែតក្នុងស្រុកថៃ សមត្ថកិច្ចថៃបានស្នើឱ្យប៉ូលិសអាំងទែប៉ូលចេញនិវេទន៍ក្រហមតាមស្វែងរក និងចាប់ខ្លួនបុគ្គលឈ្មោះ លី រតនរស្មី ជនជាតិខ្មែរដែលសង្ស័យជាអ្នកបញ្ជាផ្ទាល់ឲ្យខ្មាន់កាំភ្លើងបាញ់សម្លាប់លោក លិម គិមយ៉ា អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិនៅក្នុងប្រទេសថៃកាលពីថ្ងៃទី ៧ មករា។ ក្រុមសំឡេងប្រឆាំងបានទម្លាយថា បុគ្គលឈ្មោះ លី រតនរស្មី ដែលថៃកំពុងរកមុខនេះមានតួនាទីជាទីប្រឹក្សា លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងចោទចំៗថា គណបក្សប្រជាជនកម្ពុជាជាប់ពាក់ព័ន្ធនឹងឃាតកម្មបាញ់សម្លាប់លោក លិម គិមយ៉ា។ តែលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាមិនអាចបញ្ជាក់បានទេថា តើបុគ្គលឈ្មោះ លី រតនរស្មី ជាទីប្រឹក្សារបស់លោក ហ៊ុន សែន មែន ឬក៏យ៉ាងណាទេ។ អ្វីដែលលោកអាចធានាបានពេលនេះគឺថា គណបក្សប្រជាជនកម្ពុជាមិនការពារមន្ត្រីដែលមានពិរុទ្ធក្នុងឃាតកម្មបាញ់សម្លាប់លោក លិម គិមយ៉ា នោះឡើយ។ Read more