លោក ហេង រតនា៖ កម្ពុជាបន្តប្រឈមនឹងគ្រាប់មីន ខណៈមន្ត្រីCMAC ១៨នាក់ស្លាប់ និងរបួស៨០នាក់
newsare.net
មន្ត្រីជំនាញរបស់មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា(CMAC) ចំនួន២រូប បានបាត់បង់ជីវិតដោយការផ្ទុះគ្រាប់មលោក ហេង រតនា៖ កម្ពុជាបន្តប្រឈមនឹងគ្រាប់មីន ខណៈមន្ត្រីCMAC ១៨នាក់ស្លាប់ និងរបួស៨០នាក់
មន្ត្រីជំនាញរបស់មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា(CMAC) ចំនួន២រូប បានបាត់បង់ជីវិតដោយការផ្ទុះគ្រាប់មីនតោនកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ក្នុងពេលបំពេញការងារនៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នេះ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃមជ្ឈមណ្ឌល CMAC បានសម្តែងការសោកស្តាយចំពោះការបាត់បងជីវិតយុទ្ធជនរបស់លោក ដែលជាធនធានមនុស្សជំនាញ។ តាមលោក ហេង រតនា កម្ពុជានៅតែប្រឈមនឹងគ្រោះថ្នាក់ដោយសារគ្រាប់មីន ដែលបានសម្លាប់មន្ត្រីជំនាញរបស់ CMAC ចំនួន១៨នាក់ រងរបួសជាង៨០នាក់ និងពលរដ្ឋប្រមាណ ៦ម៉ឺននាក់បានរងគ្រោះគិតចាប់តាំងពីជាង៣០ឆ្នាំកន្លងទៅនេះ៕ Read more