Cambodia



ពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិកត្រៀមធ្វើបាតុកម្មការពារកោះគុត

នៅថ្ងៃអាទិត្យ ទី១៩ ខែមករានេះ សកម្មជននយោបាយបក្សប្រឆាំង និងពលរដ្ឋខ្មែររស់នៅក្នុងទីក្រុងឡុងប

ប្រាសាទសំបូរព្រៃគុកជាទីទាក់ទាញភ្ញៀវទេសចរ តែពិបាកផ្លូវធ្វើដំណើរ

ប្រាសាទសំបូរព្រៃគុក ជាតំបន់ប្រាសាទមួយក្នុងចំណោមប្រាសាទចំណាស់ជាច្រើនក្នុងប្រទេសកម្ពុជា ដ

ប្រាសាទសំបូរព្រៃគុកជាទីទាក់ទាញភ្ញៀវទេសចរ តែពិបាកផ្លូវធ្វើដំណើរ

ប្រាសាទសំបូរព្រៃគុក ជាតំបន់ប្រាសាទមួយក្នុងចំណោមប្រាសាទចំណាស់ជាច្រើនក្នុងប្រទេសកម្ពុជា ដែលបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីឆ្នាំ២០១៧។ ប៉ុន្តែប្រាសាទក្នុងខេត្តកំពង់ធំមួយនេះហាក់មានការថមថយភ្ញៀវទេសចរ ដោយសារកត្តាផ្លូវចូលតំបន់នោះមានភាពហុយដីត្រលោម។ មុគ្គទេ្ទសក៍ទេសចរណ៍ និងភ្ញៀវទេសចរដែលបានទៅទស្សនានៅក្នុងតំបន់ប្រាសាទសំបូរព្រៃគុក អំពាវនាវឲ្យអាជ្ញាធរមូលដ្ឋានសាងសង់ផ្លូវបេតុង ដើម្បីសម្រួលដល់ការធ្វើដំណើរ។

«សំណេរអង្គរ»​​ លើកកម្ពស់ការសរសេរអក្សរខ្មែរឲ្យបានត្រឹមត្រូវតាមអក្ខរាវិរុទ្ធ និងក្បួនខ្នាតវេយ្យាករណ៍

ព្រឹត្តិការណ៍​ «សំណេរអង្គរ» លើកទី២បានប្រព្រឹត្តឡើងនៅថ្ងៃទី១៩ មករា ឆ្នាំ២០២៥នេះ ដោយមានការចូ

«សំណេរអង្គរ»​​ លើកកម្ពស់ការសរសេរអក្សរខ្មែរឲ្យបានត្រឹមត្រូវតាមអក្ខរាវិរុទ្ធ និងក្បួនខ្នាតវេយ្យាករណ៍

ព្រឹត្តិការណ៍​ «សំណេរអង្គរ» លើកទី២បានប្រព្រឹត្តឡើងនៅថ្ងៃទី១៩ មករា ឆ្នាំ២០២៥នេះ ដោយមានការចូលរួមពីបេក្ខជនប្រកួតសរសេរសំណេរប្រមាណ ១២២០អង្គ/នាក់។ កម្មវត្ថុនៃការសរសេរតាមអាន «សំណេរអង្គរ» គឺដើម្បីលើកកម្ពស់​សមត្ថភាពការ​សរសេរ​ឱ្យបានត្រឹមត្រូវតាមអក្ខរាវិរុទ្ធ ក្បួនខ្នាតវេយ្យាករណ៍ និងចេះពីរបៀបសរសេរអត្ថបទឲ្យបានច្បាស់។

កំពង់ធំ៖ ចំណូលធ្លាក់ចុះធ្វើឲ្យប្រជានេសាទក្នុងឃុំផាត់សណ្ដាយមានជីវភាពលំបាក និងជាប់បំណុលវ័ណ្ឌក

នៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ប្រជានេសាទអាចខ្ចីប្រាក់ពីធនាគារបានយ៉ាងច្រើន

កំពង់ធំ៖ ចំណូលធ្លាក់ចុះធ្វើឲ្យប្រជានេសាទក្នុងឃុំផាត់សណ្ដាយមានជីវភាពលំបាក និងជាប់បំណុលវ័ណ្ឌក

នៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ប្រជានេសាទអាចខ្ចីប្រាក់ពីធនាគារបានយ៉ាងច្រើនត្រឹម ៣លានរៀលប៉ុណ្ណោះ។ នេះក៏ដោយសារតែពួកគាត់គ្មានប័ណ្ណកម្មសិទ្ធិអចលទ្រព្យសម្រាប់ធ្វើជាទ្រព្យបញ្ចាំ។ តែដើម្បីអាចបង្គ្រប់ដើមទុនទិញសម្ភារៈ និងទូកនេសាទបាន ពួកគាត់បានបង្ខំចិត្តខ្ចីលុយពីឯកជនជាមួយអត្រាការប្រាក់ ១០ភាគរយក្នុងមួយខែ។ បញ្ហានៅត្រង់ថា ជាមួយនឹងចំណូលធ្លាក់ចុះ ពួកគេកំពុងមានជីវភាពលំបាកលំបិន ពិសេសការរកប្រាក់ដើម្បីសងបំណុល។ 

លោក ហ្វ្រង់ស័រ​ ប៉ុងស្ហូ​ដ៍ ​​សាក្សីសំខាន់ពី​ប្រវត្តិសាស្ត្រខ្មែរក្រហម ​ទទួល​មរណភាព

លោក​បូជាចារ្យ ហ្វ្រង់ស័រ ប៉ុងស្ហូដ៍ ជាអ្នកនិពន្ធជនជាតិ​បារាំង ​និង​ជា​សាក្សីប្រវត្តិសាស្ត

លោក ហ្វ្រង់ស័រ​ ប៉ុងស្ហូ​ដ៍ ​​សាក្សីសំខាន់ពី​ប្រវត្តិសាស្ត្រខ្មែរក្រហម ​ទទួល​មរណភាព

លោក​បូជាចារ្យ ហ្វ្រង់ស័រ ប៉ុងស្ហូដ៍ ជាអ្នកនិពន្ធជនជាតិ​បារាំង ​និង​ជា​សាក្សីប្រវត្តិសាស្ត្រដ៏សំខាន់​មួយ​រូប​ស្តីពី​សំណុំ​រឿង​ខ្មែរក្រហម។​ ក្នុង​មុខនាទី​ជា​បុព្វជិត​សាសនាគ្រិស្ត​និកាយកាតូលិក លោកនិយាយ​និងប្រើប្រាស់​ភាសា​ខ្មែរ​យ៉ាង​ប៉ិន​ប្រសប់ ហើយ​​បាន​រស់នៅក្នុង​ប្រទេស​កម្ពុជា ជាងកន្លះ​សតវត្ស​រ៍​។ ​ ​អ្នកនិពន្ធ​ដ៏ល្បីល្បាញរូបនេះ បានទទួលអនិច្ចកម្ម​ ក្នុងជន្មាយុ ៨៥ ឆ្នាំ​ នៅប្រទេស​បារាំង ពីថ្ងៃ​សុក្រ ទី​១៧ មករា​។ 

បណ្តាញសង្គមចិន TikTok ប្រឈមនឹងបិទទ្វារ នៅអាមេរិក

តុលាការកំពូលអាមេរិក បានដាក់ឱសានវាទឲ្យបណ្តាញសង្គមចិន TikTok ដែលមានប្រជាជន​អាមេរិក​ប្រើប្រាស់ប

បណ្តាញសង្គមចិន TikTok ប្រឈមនឹងបិទទ្វារ នៅអាមេរិក

តុលាការកំពូលអាមេរិក បានដាក់ឱសានវាទឲ្យបណ្តាញសង្គមចិន TikTok ដែលមានប្រជាជន​អាមេរិក​ប្រើប្រាស់ប្រមាណជា១៤០លាននាក់ ត្រូវ​ផ្តាច់ខ្លួនចេញពី​ក្រុមហ៊ុនចិន ByteDance និងត្រូវ​លក់ឲ្យក្រុមហ៊ុនអាមេរិក នៅត្រឹម ថ្ងៃអាទិត្យ ទី១៩ មករា។ បើមិនដូច្នោះទេ ក្រុមហ៊ុន TikTok នឹងត្រូវបិទទ្វារ ហើយត្រូវ​ហាមឃាត់ឈប់ឲ្យប្រើប្រាស់នៅលើទឹកដីសហរដ្ឋអាមេរិក។

សហរដ្ឋអាមេរិក​​ ប្រកាស​ផ្តល់​ជំនួយ​ ១១៧ លាន​ដុល្លារ​ ជួយកងការពារ​ជាតិ​លីបង់

នៅលីបង់ ក្រោយ​ពី​ជ្រើសរើស​បាន​ប្រធានាធិបតី​និង​នាយករដ្ឋមន្ត្រីថ្មី​ សហគមន៍​អន្តរជាតិ​ផ្

សហរដ្ឋអាមេរិក​​ ប្រកាស​ផ្តល់​ជំនួយ​ ១១៧ លាន​ដុល្លារ​ ជួយកងការពារ​ជាតិ​លីបង់

នៅលីបង់ ក្រោយ​ពី​ជ្រើសរើស​បាន​ប្រធានាធិបតី​និង​នាយករដ្ឋមន្ត្រីថ្មី​ សហគមន៍​អន្តរជាតិ​ផ្តើម​ជ្រោម​ជ្រែង​ផ្តល់​ជំនួយ​ជាបន្តបន្ទាប់។ រដ្ឋបាល​ទីក្រុង​វ៉ាស៊ីនតោន ប្រកាស​​ផ្តល់ជំនួយជា​ទឹក​ប្រាក់​មុន​គេ​ ចំនួន ១១៧ លានដុល្លារ ដើម្បី​ជួយពង្រឹង​កម្លាំង​យោធាជាតិលីបង់ ។ ទន្ទឹមនឹងគ្នានេះ រដ្ឋបាលទីក្រុង​ប៉ារីស ក៏​ប្រកាសឲ្យ​​បើក​ជើង​ហោះហើរឡើងវិញ​។

អ៊ីរ៉ង់៖ ចៅក្រមតុលាការកំពូលពីរនាក់ ត្រូវឃាតករបាញ់សម្លាប់ក្នុងការិយាល័យរបស់ខ្លួន

នៅអ៊ីរ៉ង់ ថ្ងៃសៅរ៍ ទី១៨ មករា បុរសខ្មាន់កាំភ្លើងម្នាក់បានបាញ់សម្លាប់ចៅក្រមតុលាការកំពូលពីរន

អ៊ីរ៉ង់៖ ចៅក្រមតុលាការកំពូលពីរនាក់ ត្រូវឃាតករបាញ់សម្លាប់ក្នុងការិយាល័យរបស់ខ្លួន

នៅអ៊ីរ៉ង់ ថ្ងៃសៅរ៍ ទី១៨ មករា បុរសខ្មាន់កាំភ្លើងម្នាក់បានបាញ់សម្លាប់ចៅក្រមតុលាការកំពូលពីរនាក់ ។ កន្លងមក ចៅក្រមទាំងពីរនាក់នេះធ្លាប់បានកាត់ក្តីសំណុំរឿងសំខាន់ៗ ជុំវិញបញ្ហាសន្តិសុខជាតិ អំពើភេរវកម្ម និង ចារកម្ម។ ក្រោយបង្កហេតុ ជនល្មើសបានធ្វើអត្តឃាតខ្លួនឯង នៅនឹងកន្លែង។

ម៉ាឡេស៊ីត្រៀមតែងតាំងអ្នកការទូតខ្មែរលោក អូស្មាន់ ហាស្សាន់ ជាប្រេសិតពិសេសដោះស្រាយវិបត្តិភូមា

អ្នកការទូតជើងចាស់កម្ពុជាលោក អូស្មាន់ ហាស្សាន់ (Othsman Hassan) ត្រូវបានម៉ាឡេស៊ីដែលជាប្រធានអាស៊ានឆ្ន

ម៉ាឡេស៊ីត្រៀមតែងតាំងអ្នកការទូតខ្មែរលោក អូស្មាន់ ហាស្សាន់ ជាប្រេសិតពិសេសដោះស្រាយវិបត្តិភូមា

អ្នកការទូតជើងចាស់កម្ពុជាលោក អូស្មាន់ ហាស្សាន់ (Othsman Hassan) ត្រូវបានម៉ាឡេស៊ីដែលជាប្រធានអាស៊ានឆ្នាំ២០២៥នេះ ត្រៀមតែងតាំងធ្វើជាប្រេសិតពិសេសសម្រាប់ដោះស្រាយវិបត្តិនយោបាយនៅភូមា។ នេះបើយោងតាមការចុះផ្សាយដោយកាសែតថៃ Thai PBS នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ និងថា ការប្រកាសតែងតាំងលោក អូស្មាន់ ហាស្សាន់ ជាផ្លូវការនឹងធ្វើឡើងក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាននាសប្តាហ៍ក្រោយ។ ទោះយ៉ាងណា គេនៅពុំទាន់ដឹងពីមូលហេតុពិតប្រាកដដែលធ្វើឱ្យម៉ាឡេស៊ីសម្រេចយកអ្នកការទូតជើងចាស់កម្ពុជាធ្វើជាប្រេសិតពិសេស ជំនួសឱ្យការយកអ្នកការទូតរបស់ខ្លួនទៅវិញ។

ពលរដ្ឋម្នាក់ស្លាប់ក្នុងហេតុការណ៍ផ្ទុះមីនតោននៅខេត្តបាត់ដំបង

គ្រាប់មីនតោន បានសម្លាប់ពលរដ្ឋម្នាក់ នៅក្នុងភូមិកូនភ្នំខាងត្បូង ឃុំតាស្តា ស្រុកសំពៅលូន ខេត

ពលរដ្ឋម្នាក់ស្លាប់ក្នុងហេតុការណ៍ផ្ទុះមីនតោននៅខេត្តបាត់ដំបង

គ្រាប់មីនតោន បានសម្លាប់ពលរដ្ឋម្នាក់ នៅក្នុងភូមិកូនភ្នំខាងត្បូង ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង នៅថ្ងៃសុក្រទី១៧មករា ឆ្នាំ​២០២៥។ បើតាម​មន្ត្រី ជំនាញរបស់ CMAC ការផ្ទុះមីនតោននេះ ដោយសារពលរដ្ឋម្នាក់បើកបររថយន្តប្រមូលផលដំឡូងមីក្នុងចម្ការរបស់ខ្លួន រួចក៏ជាន់ត្រូវគ្រាប់មីនតោនដែលជាសំណល់ពីសង្គ្រាម។

ជនពិការយកជើងគូរគំនូរ ទទួលបានអំណោយនិងទីតាំងធ្វើអាជីវកម្មពីអាជ្ញាធរ

នៅថ្ងៃសៅរ៍ទី១៨មករា អាជ្ញាធរក្រុងភ្នំពេញតាមរយៈលោក ឃួង ស្រេង បាននាំយកអំណោយមួយចំនួននិងបានផ្ត

ជនពិការយកជើងគូរគំនូរ ទទួលបានអំណោយនិងទីតាំងធ្វើអាជីវកម្មពីអាជ្ញាធរ

នៅថ្ងៃសៅរ៍ទី១៨មករា អាជ្ញាធរក្រុងភ្នំពេញតាមរយៈលោក ឃួង ស្រេង បាននាំយកអំណោយមួយចំនួននិងបានផ្តល់ទីតាំងអាជីវកម្មមួយកន្លែងនៅវត្តភ្នំដល់ លោក សល់ សុខចាន់ ជនមានពិការភាពដែលមានសមត្ថភាពអាចយកជើងគូរគំនូរ។ ការផ្តល់អំណោយនិងទីតាំងអាជីវកម្មនេះ ធ្វើឡើងបន្ទាប់ពីការផ្សាយរបស់វិទ្យុបារាំងអន្តរជាតិRFI ដែលលោក សល់ សុខចាន់ ត្រូវមន្ទីរសង្គមកិច្ចបញ្ឈប់មិនឲ្យធ្វើអាជីវកម្មនៅសួនច្បារវិមានឯករាជ្យ ក្រោមហេតុផលប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ។

តើតុលាការបារាំងអាចចាត់ការសំណុំរឿងឃាតកម្ម លោក លិម គិមយ៉ា ដំណាលគ្នានឹងតុលាការថៃដែរឬ?

ភរិយា​សព ​លោក លិម គិមយ៉ា ជា​ជន​ជាតិ​បារាំង ​បាន​អះ​អាង​ថា តុ​លាការ​បារាំង​បាន​សាក​សួរ​លោក​

តើតុលាការបារាំងអាចចាត់ការសំណុំរឿងឃាតកម្ម លោក លិម គិមយ៉ា ដំណាលគ្នានឹងតុលាការថៃដែរឬ?

ភរិយា​សព ​លោក លិម គិមយ៉ា ជា​ជន​ជាតិ​បារាំង ​បាន​អះ​អាង​ថា តុ​លាការ​បារាំង​បាន​សាក​សួរ​លោក​ស្រី​ជុំ​វិញ​ឃាតកម្ម​ទៅ​លើ​ស្វាមី​របស់​គាត់​រួច​ហើយ​តាំង​តែ​ក្រោយ​មាន​ការ​បាញ់​សម្លាប់​លោក លិម គិមយ៉ា​ក្នុង​ទី​ក្រុង​បាង​កក​។​ អ្នក​ច្បាប់​ពន្យល់​ថា ករណី​ឃាត​កម្ម​នេះ គឺ​ជា​បទ​ល្មើស​ព្រហ្មទណ្ឌ​ថ្នាក់​ឧក្រិដ្ឋ​ ដែល​តំណាង​អយ្យ​ការ​ត្រូវ​តែ​អនុវត្តន៍​ទៅ​តាម​នីតិវិ​ធី​ច្បាប់​ បើ​ទោះ​ជា​គ្មាន​ពាក្យ​បណ្តឹង​ពី​តំណាង​ជន​រង​គ្រោះក៏​ដោយ​។​ ​តើ​តុលាការ​បារាំង​មាន​សមត្ថ​កិច្ច​អ្វី​ខ្លះ ​ចំពោះ​ករណី​ឃាត​កម្ម​ទៅ​លើ​អ្នក​នយោបាយ​បក្ស​ប្រឆាំង​របស់​កម្ពុជា​ ខណៈ​តុលា​ការ​ថៃ​កំពុង​ដំណើរ​ការ​រឿង​ក្តី​ឧក្រិដ្ឋ​កម្ម​មួយ​នេះ​?

ថៃចេញ​ច្បាប់​​ឱ្យ​បើក​កាស៊ីណូ ប្រទេស​ជិត​ខាង​គួរ​ព្រួយ​បារម្ភទេ?

ពីពេល​នេះ​ដល់​ឆ្នាំ​២០២៩ ថៃអាច​នឹង​ក្លាយ​ជា​វិមាន​កាស៊ីណូ​ប្រចាំ​តំបន់​អាស៊ី។ នេះ​ជា​កម

ថៃចេញ​ច្បាប់​​ឱ្យ​បើក​កាស៊ីណូ ប្រទេស​ជិត​ខាង​គួរ​ព្រួយ​បារម្ភទេ?

ពីពេល​នេះ​ដល់​ឆ្នាំ​២០២៩ ថៃអាច​នឹង​ក្លាយ​ជា​វិមាន​កាស៊ីណូ​ប្រចាំ​តំបន់​អាស៊ី។ នេះ​ជា​កម្មវត្ថុ​របស់​រដ្ឋាភិបាល​ថៃដែល​ទើប​អនុម័ត​គម្រោង​ច្បាប់​អនុញ្ញាត​ឱ្យ​​បើក​​កាស៊ីណូ​និង​កន្លែង​លេង​ល្បែង​ស៊ីសង​ដោយ​ស្រប​ច្បាប់ នៅ​ក្នុង​រាជាណាចក្រ​ថៃ។ គំនិត​ផ្តួច​ផ្តើម​របស់​ក្រសួង​ហិរញ្ញវត្ថុនេះ​ ធ្វើ​ឡើង​ក្នុង​​ទិសដៅ​លើក​ស្ទួយវិស័យ​ទេសចរណ៍ និង​ពង្រឹង​​សេដ្ឋកិច្ច ព្រម​ទាំង​ប្រយុទ្ធ​ប្រឆាំង​នឹង​កាស៊ីណូ​ខុស​ច្បាប់។

ឃាតកម្ម​លិម គិមយ៉ា៖ ភរិយាបារាំងមិន​ចុះចាញ់ និងសន្យា​ស្វែងរក​យុត្តិធម៌​ឲ្យ​ស្វាមី

សហគមន៍ខ្មែរនៅប្រទេសបារាំង ជាពិសេសអ្នកដែលស្គាល់លោកលិម គិមយ៉ានៅរន្ធត់មិនទាន់បាត់ ក្រោយពីដឹ

ឃាតកម្ម​លិម គិមយ៉ា៖ ភរិយាបារាំងមិន​ចុះចាញ់ និងសន្យា​ស្វែងរក​យុត្តិធម៌​ឲ្យ​ស្វាមី

សហគមន៍ខ្មែរនៅប្រទេសបារាំង ជាពិសេសអ្នកដែលស្គាល់លោកលិម គិមយ៉ានៅរន្ធត់មិនទាន់បាត់ ក្រោយពីដឹងលឺថា លោកលិម កិមយ៉ាត្រូវខ្មាន់កាំភ្លើងជនជាតិថៃបាញ់សម្លាប់នៅទីក្រុងបាងកកកាលពីថ្ងៃទី ៧មករា។ នៅថ្ងៃព្រហស្បតិ៍ទី ១៦មករា ប្រជាជនខ្មែរជិត២០០នាក់ ដែលនៅក្នុងនោះមានមិត្តភក្តិ សាច់ញាតិ និងសមាជិករបស់អតីតគណបក្សសង្រ្គោះជាតិ ដែលលោកលិម គិមយ៉ាធ្លាប់ចូលរួមជីវភាពនយោបាយបានទៅចូលរួមក្នុងពិធីបុណ្យសពរំលឹកវិញ្ញាណក្ខន្ធរបស់លោកលិម គិមយ៉ា។ នៅក្នុងពិធីបុណ្យទកិ្ខណានុប្បទានតាមបែបព្រះពុទ្ធសាសនានៅវត្តពោធិវង្សជាយក្រុងប៉ារីស ភរិយាបារាំង និងកូនប្រុសស្រីរបស់លោកលិម គិមយ៉ាបានទទួលការជួយជ្រោមជ្រែងលើកទឹកចិត្តពីមិត្តភក្តិខ្មែរ និងចំណុះជើងវត្តដែលមានសមានចិត្តនឹកអាណិតអាសូរដល់ក្រុមគ្រួសាររបស់លិម គិមយ៉ា។ នៅមុន​ឃាតករ​បាញ់សម្លាប់​នៅទីក្រុង​បាងកក លោកលិម គិមយ៉ា​ ធ្លាប់ជា​អតីតអ្នកតំណាងរាស្រ្ត​របស់​អតីតគណបក្ស​សង្រ្គោះជាតិ។ ដោយទទួលបាន​សញ្ញាប័ត្រ​វិស្វករស្ថិតិ​​ និងបម្រើការជា​អធិការកិច្ច​ត្រួតពិនិត្យ​ហិរញ្ញវត្ថុ​របស់​ក្រសួងសេដ្ឋកិច្ច​បារាំង លោក​លិម គិមយ៉ា​ជាមនុស្ស​ចូលចិត្ត​គណិតវិទ្យា និងជំរុញ​កូនៗ​ឲ្យរៀនបានខ្ពង់ខ្ពស់នៅប្រទេស​បារាំង។ នៅចូលនិវត្ត​ន៍​ លោក​បាន​ចូលបម្រើ​ក្នុង​គណបក្ស​នយោបាយ​សង្រ្គោះជាតិ នៅ​ឆ្នាំ ២០១៣ និង​បានជាប់ជា​អ្នកតំណាងរាស្រ្ត​មណ្ឌលកំពង់ធំ។ យើងស្តាប់បទយកការណ៍របស់ឈាង បុប្ផា ដែលមានជំនួយបច្ចេកទេសរូបភាពពីទុយ ដានែល។

មេបក្ស​ប្រឆាំង​ប៉ាគីស្ថានជា​​អតីត​នាយករដ្ឋមន្ត្រី ជាប់​ទោស​១៤​ឆ្នាំពី​បទពុក​រលួយ

លោក អ៊ីមរ៉ាន់ ខាន់ អតីត​នាយករដ្ឋមន្ត្រី​ និង​ជា​ប្រមុខ​បក្ស​ប្រឆាំង​ដ៏​ចម្បងនៅ​​​ប៉ាគីស្ថ

មេបក្ស​ប្រឆាំង​ប៉ាគីស្ថានជា​​អតីត​នាយករដ្ឋមន្ត្រី ជាប់​ទោស​១៤​ឆ្នាំពី​បទពុក​រលួយ

លោក អ៊ីមរ៉ាន់ ខាន់ អតីត​នាយករដ្ឋមន្ត្រី​ និង​ជា​ប្រមុខ​បក្ស​ប្រឆាំង​ដ៏​ចម្បងនៅ​​​ប៉ាគីស្ថាន ដែល​កំពុង​ជាប់​ឃុំ​ស្រាប់​ទៅ​ហើយ ត្រូវបាន​តុលាការ​កាត់ទោស​ ឱ្យ​ជាប់ពន្ធនាគារ​១៤​ឆ្នាំ ក្នុង​សំណុំ​រឿង​ពុក​រលួយ​មួយ​ទៀត។ ពី​មន្ទីរ​ឃុំឃាំង លោក​អ៊ីមរ៉ាន់​ខាន់​នៅ​តែ​​សង្ឃឹម​ថា​នឹង​អាច​វិល​ត្រលប់​មក​ធ្វើ​នយោបាយ​វិញ​ជានិច្ច។

ចិន៖ ហេតុអ្វីចំនួនប្រជាជនបន្តធ្លាក់ចុះចំនួន ៣ឆ្នាំជាប់ៗគ្នា?

របាយការណ៍ថ្មីស្តីពីអត្រាប្រជាសាស្ត្រចិនបានបង្ហាញថា ក្នុងឆ្នាំ២០២៤ ចំនួនប្រជាជនចិនបន្តធ្

ចិន៖ ហេតុអ្វីចំនួនប្រជាជនបន្តធ្លាក់ចុះចំនួន ៣ឆ្នាំជាប់ៗគ្នា?

របាយការណ៍ថ្មីស្តីពីអត្រាប្រជាសាស្ត្រចិនបានបង្ហាញថា ក្នុងឆ្នាំ២០២៤ ចំនួនប្រជាជនចិនបន្តធ្លាក់ចុះមកនៅត្រឹម ១ពាន់ ៤០៨លាននាក់។ ទំនោរនេះបានបង្កឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងដល់សង្វាក់សេដ្ឋកិច្ចរបស់ចិន ខណៈចំនួនមនុស្សចាស់ចេះតែកើនឡើង ហើយចំនួនពលរដ្ឋវ័យក្មេងកាន់តែធ្លាក់ចុះ។

ប៉ូឡូញចោទរុស្ស៊ីថា បានរៀបគម្រោងបង្កចលាចល និង បំភិតបំភ័យ ក្នុងវិស័យអាកាសចរណ៍អន្តរជាតិ

ថ្ងៃព្រហស្បតិ៍ទី ១៦ ខែមករា វិមានក្រេមឡាំង បានទាត់ចោល ការចោទប្រកាន់របស់ប៉ូឡូញ ដែលថារុស្ស៊ី ប

ប៉ូឡូញចោទរុស្ស៊ីថា បានរៀបគម្រោងបង្កចលាចល និង បំភិតបំភ័យ ក្នុងវិស័យអាកាសចរណ៍អន្តរជាតិ

ថ្ងៃព្រហស្បតិ៍ទី ១៦ ខែមករា វិមានក្រេមឡាំង បានទាត់ចោល ការចោទប្រកាន់របស់ប៉ូឡូញ ដែលថារុស្ស៊ី បានរៀបគម្រោងបង្កចលាចល និង ការភ័យខ្លាច ក្នុងវិស័យអាកាសចរណ៍អន្តរជាតិ។ រុស្ស៊ីចាត់ទុក ការចោទប្រកាន់ពីសំណាក់ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក ដូណាល់ ទូស្ក ខាងលើនេះថា គ្មានមូលដ្ឋាន និង គ្មានភស្តុតាង ច្បាស់លាស់។

ឃាតកម្មលោកលិម គិមយ៉ា៖ ហេតុអ្វីបក្សប្រជាជនទើបបញ្ចេញលិខិតបញ្ចប់សមាជិកភាព លី រតនរស្មីពេលនេះ?

នៅព្រឹកថ្ងៃសុក្រ ទី១៧ មករា លិខិតបញ្ចប់សមាជិកភាពលោក លី រតនរស្មី ពីទីប្រឹក្សាប្រធានគណបក្សប្រ

ឃាតកម្មលោកលិម គិមយ៉ា៖ ហេតុអ្វីបក្សប្រជាជនទើបបញ្ចេញលិខិតបញ្ចប់សមាជិកភាព លី រតនរស្មីពេលនេះ?

នៅព្រឹកថ្ងៃសុក្រ ទី១៧ មករា លិខិតបញ្ចប់សមាជិកភាពលោក លី រតនរស្មី ពីទីប្រឹក្សាប្រធានគណបក្សប្រជាជនកម្ពុជាតាំងពីថ្ងៃទី១៣ មីនា ឆ្នាំ ២០២៤ ទើបត្រូវបានចែកចាយលើបណ្តាញសង្គមយ៉ាងព្រោងព្រាតពីសំណាក់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា។ លោក លី រតនរស្មី ជាបុគ្គលដែលសមត្ថកិច្ចថៃចេញដីកាចាប់ខ្លួនក្នុងសំណុំរឿងឃាតកម្មលោក លិម គិមយ៉ា តំណាងរាស្ត្រនៃអតីតបក្សសង្រ្គោះជាតិកាលពីថ្ងៃទី៧ មករា ឆ្នាំ ២០២៥។ តែមានសំណួរងឿងឆ្ងល់ថា ហេតុអ្វីទើបបញ្ចេញលិខិតបញ្ចប់សមាជិកភាព លី រតនរស្មី ពីទីប្រឹក្សាប្រធានគណបក្សប្រជាជនកម្ពុជាដែលធ្វើឡើងតាំងពីថ្ងៃទី១៣ មីនា ឆ្នាំ២០២៤ ខណៈដែលបុគ្គលលី រតនរស្មីកំពុងជាប់សង្ស័យក្នុងរឿងឃាតកម្មលោកលិម គិមយ៉ា។

HRWថា លោក ហ៊ុន ម៉ាណែតបន្តដឹកនាំតាមគំរូឪពុកដោយយកច្បាប់ និងតុលាការបំបិទសិទ្ធិសេរីភាព

នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ ២០២៤ ដែលទើបចេញផ្សាយនាថ្ងៃទី១៦ មករា ២០២៥ អង្គការឃ្លាំមើលសិទ្ធិ

HRWថា លោក ហ៊ុន ម៉ាណែតបន្តដឹកនាំតាមគំរូឪពុកដោយយកច្បាប់ និងតុលាការបំបិទសិទ្ធិសេរីភាព

នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ ២០២៤ ដែលទើបចេញផ្សាយនាថ្ងៃទី១៦ មករា ២០២៥ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Right Watch) បានរិះគន់លើការដឹកនាំរបស់នាយករដ្ឋមន្ត្រីកម្ពុជា លោកហ៊ុន ម៉ាណែត។ តាម Human Right Watch លោកហ៊ុន ម៉ាណែតបានបន្តយកគំរូពីឪពុកដោយបន្តគៀបសង្កត់ និងបំបិទសិទ្ធិសេរីភាពរបស់ពលរដ្ឋ ការចូលរួមផ្នែកនយោបាយ និងសិទ្ធិជាមូលដ្ឋានផ្សេងទៀត។ ការអះអាងបែបនេះរបស់ Human Right Watch បន្ទាប់ពីអង្គការអន្តរជាតិមួយនេះសង្កេតឃើញថា រដ្ឋាភិបាលកម្ពុជាបន្តបំបិទសំឡេង និងចាប់ឃុំអ្នកប្រឆាំង និងអ្នកហ៊ានរិះគន់រដ្ឋាភិបាលឥតស្រាកស្រាន្ត។ 

« ផ្ទះសសរ១០០ » ដែលមានអាយុកាលរាប់រយឆ្នាំក្លាយជាសារមន្ទីរតាំងសម្ភារៈប្រើប្រាស់បុរាណៗ

បន្ទាប់ពីបានប្រគល់ឱ្យមន្ទីរវប្បធម៌ខេត្តក្រចេះគ្រប់គ្រងនៅដើមឆ្នាំ២០២៣ ផ្ទះសសរ១០០ បានក្លា

« ផ្ទះសសរ១០០ » ដែលមានអាយុកាលរាប់រយឆ្នាំក្លាយជាសារមន្ទីរតាំងសម្ភារៈប្រើប្រាស់បុរាណៗ

បន្ទាប់ពីបានប្រគល់ឱ្យមន្ទីរវប្បធម៌ខេត្តក្រចេះគ្រប់គ្រងនៅដើមឆ្នាំ២០២៣ ផ្ទះសសរ១០០ បានក្លាយជាសារមន្ទីរសម្រាប់ដាក់តាំងសម្ភារៈប្រើប្រាស់បុរាណៗ។ តាមមន្ដ្រីមន្ទីរវប្បធម៌ខេត្តក្រចេះ សារមន្ទីរតាំងសម្ភារៈប្រើប្រាស់បុរាណៗនេះមានតម្លៃខាងវប្បធម៌ដែលអាចឱ្យភ្ញៀវទេសចរ និងសាធារណជនស្គាល់ពីវត្ថុប្រើប្រាស់ចំណាស់ៗដែលមានអាយុកាលរាប់សិបឆ្នាំនៅក្នុងទឹកដីខេត្តក្រចេះ។

លោក ហេង រតនា៖ កម្ពុជាបន្តប្រឈមនឹងគ្រាប់មីន ខណៈមន្ត្រីCMAC ១៨នាក់ស្លាប់ និងរបួស៨០នាក់

មន្ត្រីជំនាញរបស់មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា(CMAC) ចំនួន២រូប បានបាត់បង់ជីវិតដោយការផ្ទុះគ្រាប់ម

លោក ហេង រតនា៖ កម្ពុជាបន្តប្រឈមនឹងគ្រាប់មីន ខណៈមន្ត្រីCMAC ១៨នាក់ស្លាប់ និងរបួស៨០នាក់

មន្ត្រីជំនាញរបស់មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា(CMAC) ចំនួន២រូប បានបាត់បង់ជីវិតដោយការផ្ទុះគ្រាប់មីនតោនកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ក្នុងពេលបំពេញការងារនៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នេះ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃមជ្ឈមណ្ឌល CMAC បានសម្តែងការសោកស្តាយចំពោះការបាត់បងជីវិតយុទ្ធជនរបស់លោក ដែលជាធនធានមនុស្សជំនាញ។ តាមលោក ហេង រតនា កម្ពុជានៅតែប្រឈមនឹងគ្រោះថ្នាក់ដោយសារគ្រាប់មីន ដែលបានសម្លាប់មន្ត្រីជំនាញរបស់ CMAC ចំនួន១៨នាក់ រងរបួសជាង៨០នាក់ និងពលរដ្ឋប្រមាណ ៦ម៉ឺននាក់បានរងគ្រោះគិតចាប់តាំងពីជាង៣០ឆ្នាំកន្លងទៅនេះ៕

មេធាវីលោក រ៉ុង ឈុន ស្នើឲ្យតុលាការពន្យារពេលសវនាការដោយសារលោកផ្តាសាយ

លោក ជូង ជូងី មេធាវីការពារសិទ្ធិលោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិបានដាក់ពាក្យស្នើសាល

មេធាវីលោក រ៉ុង ឈុន ស្នើឲ្យតុលាការពន្យារពេលសវនាការដោយសារលោកផ្តាសាយ

លោក ជូង ជូងី មេធាវីការពារសិទ្ធិលោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិបានដាក់ពាក្យស្នើសាលាដំបូងរាជធានីភ្នំពេញដើម្បីសុំពន្យារពេលសវនាការករណីលោក រ៉ុង ឈុន ដែលគ្រោងធ្វើនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥។ សំណើនេះត្រូវបានលោក ជូង ជូងី ពន្យល់ថា គឺមកពីលោកមានជំងឺផ្តាសាយដែលត្រូវទៅពិនិត្យសុខភាព។

លោក សុខ ឥសាន៖ បក្សប្រជាជនមិនការពារមន្ត្រីមានពិរុទ្ធក្នុងឃាតកម្មលោក លិម គិមយ៉ា

យោងតាមកាសែតក្នុងស្រុកថៃ សមត្ថកិច្ចថៃបានស្នើឱ្យប៉ូលិសអាំងទែប៉ូលចេញនិវេទន៍ក្រហមតាមស្វែងរ

លោក សុខ ឥសាន៖ បក្សប្រជាជនមិនការពារមន្ត្រីមានពិរុទ្ធក្នុងឃាតកម្មលោក លិម គិមយ៉ា

យោងតាមកាសែតក្នុងស្រុកថៃ សមត្ថកិច្ចថៃបានស្នើឱ្យប៉ូលិសអាំងទែប៉ូលចេញនិវេទន៍ក្រហមតាមស្វែងរក និងចាប់ខ្លួនបុគ្គលឈ្មោះ លី រតនរស្មី ជនជាតិខ្មែរដែលសង្ស័យជាអ្នកបញ្ជាផ្ទាល់ឲ្យខ្មាន់កាំភ្លើងបាញ់សម្លាប់លោក លិម គិមយ៉ា អតីត​តំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិនៅក្នុងប្រទេសថៃកាលពីថ្ងៃទី ៧ មករា។ ក្រុមសំឡេងប្រឆាំងបានទម្លាយថា បុគ្គលឈ្មោះ លី រតនរស្មី ដែលថៃកំពុងរកមុខនេះមានតួនាទីជាទីប្រឹក្សា លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងចោទចំៗថា គណបក្សប្រជាជនកម្ពុជាជាប់ពាក់ព័ន្ធនឹងឃាតកម្មបាញ់សម្លាប់លោក លិម គិមយ៉ា។ តែលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាមិនអាចបញ្ជាក់បានទេថា តើបុគ្គលឈ្មោះ លី រតនរស្មី ជាទីប្រឹក្សារបស់លោក ហ៊ុន សែន មែន ឬក៏យ៉ាងណាទេ។ អ្វីដែលលោកអាចធានាបានពេលនេះគឺថា គណបក្សប្រជាជនកម្ពុជាមិនការពារមន្ត្រីដែលមានពិរុទ្ធក្នុងឃាតកម្មបាញ់សម្លាប់លោក លិម គិមយ៉ា នោះឡើយ។

បណ្ឌិត ហុង វណ្ណៈ៖ លំហូរវិនិយោគិនចិនកាន់តែច្រើនក៏ព្រោះទំនាក់ទំនងកម្ពុជា-ចិនកាន់តែស្អិតរមួត

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានប្រកាសនៅថ្ងៃទី១៣ មករាថា ក្នុងឆ្នាំ២០២៤ កម្ពុជាបានអនុម័តគ

បណ្ឌិត ហុង វណ្ណៈ៖ លំហូរវិនិយោគិនចិនកាន់តែច្រើនក៏ព្រោះទំនាក់ទំនងកម្ពុជា-ចិនកាន់តែស្អិតរមួត

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានប្រកាសនៅថ្ងៃទី១៣ មករាថា ក្នុងឆ្នាំ២០២៤ កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន ៤១៤គម្រោងដែលជាចំនួនបំបែកកំណត់ត្រាប្រចាំឆ្នាំ។ ចិននៅតែជាវិនិយោគិនបរទេសឈរលេខរៀងទី១ នៅកម្ពុជា ពោលមានចំនួន ៤៩.៨២% ក្នុងចំនួនវិនិយោគិនបរទេសសរុប។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី១៦ មករានេះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាកត់សម្គាល់ថា វិនិយោគិនចិនកាន់តែច្រើនមកវិនិយោគនៅកម្ពុជាក៏ព្រោះតែពួកគេមើលឃើញឱកាស និងបូកផ្សំជាមួយទំនាក់ទំនងស្អិតរមួតរវាងកម្ពុជា និងចិន។

សង្គ្រាម​ហ្កាហ្សា៖ ​អ៊ីស្រាអែល​និង​ហាម៉ាស ព្រមព្រៀង​ឈប់​បាញ់

បើ​តាម​កាតា​ដែល​​ជា​អន្តរការី​ដ៏​ចម្បង អ៊ីស្រាអែល​និង​ចលនា​ហាម៉ាស​ បាន​​ព្រមព្រៀង​នៅក្រ

សង្គ្រាម​ហ្កាហ្សា៖ ​អ៊ីស្រាអែល​និង​ហាម៉ាស ព្រមព្រៀង​ឈប់​បាញ់

បើ​តាម​កាតា​ដែល​​ជា​អន្តរការី​ដ៏​ចម្បង អ៊ីស្រាអែល​និង​ចលនា​ហាម៉ាស​ បាន​​ព្រមព្រៀង​នៅក្រុង​ដូហានៅរសៀល​ថ្ងៃពុធ​ទី​១៥​មករា​ម្សិលមិញ ទទួល​យក​បទ​​​ឈប់​បាញ់​និងការ​​ដោះ​លែង​ចំណាប់​ថ្នូរ។​ ​​​ប្រធានាធិបតី​អាមេរិក លោក​ដូណាល់​ត្រាំ និង​​ ​លោក​ចូបៃដិន ក៏​បាន​បញ្ជាក់​តាម​ក្រោយ​ជា​បន្តបន្ទាប់ អំពី​ការសម្រេច​បាន​នូវ​កិច្ច​​ព្រមព្រៀង​ឈប់​បាញ់​នៅ​ហ្កាហ្សានេះ​ដែរ។ ថ្វីបើ​ពុំ​ទាន់​មាន​ការចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទាំង​ស្រុង ហើយ​​​អ៊ីស្រាអែល​ថា​នៅ​មាន​ចំណុច​ត្រូវជជែក​ទៀតក៏​ដោយ ក៏ក្រុម​អន្តរការី​បាន​ព្រលយ​ឱ្យ​ដឹង​ថា​ កិច្ចព្រមព្រៀង​មាន​ច្រើន​ដំណាក់កាល។ កិច្ចព្រមព្រៀង​ដំបូង​ ​ត្រូវ​ចូលជា​ធរមាន​នៅ​ថ្ងៃ​អាទិត្យ​ទី​១៩​មករា​២០២៥ និង​មាន​រយៈ​ពេល​៤២​ថ្ងៃ។

តើរដ្ឋាភិបាលគួរមានយន្តការអ្វីខ្លះដើម្បីដោះស្រាយបញ្ហាតម្លៃស្រូវធ្លាក់ថ្លៃ?

ក្រោយពីមានការតវ៉ារបស់ប្រជាពលរដ្ឋជុំវិញការធ្លាក់ចុះតម្លៃស្រូវ រដ្ឋាភិបាលកម្ពុជាតាម​រយៈធន

តើរដ្ឋាភិបាលគួរមានយន្តការអ្វីខ្លះដើម្បីដោះស្រាយបញ្ហាតម្លៃស្រូវធ្លាក់ថ្លៃ?

ក្រោយពីមានការតវ៉ារបស់ប្រជាពលរដ្ឋជុំវិញការធ្លាក់ចុះតម្លៃស្រូវ រដ្ឋាភិបាលកម្ពុជាតាម​រយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) សម្រេចទម្លាក់ថវិកាចំនួន ៣០លានដុល្លារ ដើម្បីជួយរក្សាលំនឹងតម្លៃស្រូវរបស់កសិករ។ ចំណែកក្រសួងកសិកម្មបានអំពាវនាវ​ឲ្យកសិករងាកទៅដាំពូជស្រូវសែនក្រអូបរបស់ខ្មែវិញជំនួសពូជស្រូវ OM របស់វៀតណាមដែលកំពុងធ្លាក់ថ្លៃ។ អ្នកជំនាញសេដ្ឋកិច្ច និងកសិកម្មយល់ថា ដំណោះស្រាយដោយបញ្ចេញទុនពិសេសរបស់រដ្ឋាភិបាលពេលនេះគ្រាន់ជាដំណោះស្រាយរយៈពេលខ្លីប៉ុណ្ណោះ។ តើរដ្ឋាភិបាល​គួរមានយន្តការអ្វីខ្លះដើម្បីដោះស្រាយបញ្ហាតម្លៃស្រូវធ្លាក់ថ្លៃ?។

សង្គ្រាមអ៊ុយក្រែន៖ លោក ហ៊ុន សែន ចង់ឲ្យមានការចរចាកាន់តែឆាប់

ដោយសំអាងលើបទពិសោធន៍ប្រទេសកម្ពុជា លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានលើកទឹកចិត្តឲ្យប្រ

សង្គ្រាមអ៊ុយក្រែន៖ លោក ហ៊ុន សែន ចង់ឲ្យមានការចរចាកាន់តែឆាប់

ដោយសំអាងលើបទពិសោធន៍ប្រទេសកម្ពុជា លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានលើកទឹកចិត្តឲ្យប្រទេសទាំងពីរ​ រុស្ស៊ី​ និងអ៊ុយក្រែនចរចាគ្នាឲ្យបានឆាប់ដើម្បីបញ្ចប់សង្គ្រាម។ ការលើកឡើងរបស់លោក ហ៊ុន សែន នៅលើហ្វេសប៊ុកដូច្នេះ គឺផ្ទុយពីប្រមុខអង្គការណាតូដែលយល់ថា​អ៊ុយក្រែនមិនទាន់រឹងមាំគ្រប់គ្រាន់ដើម្បីអាចចរចាសន្តិភាពជាមួយរុស្ស៊ីបាននៅឡើយទេ។ តែ​អ្វីដែល ​លោក ហ៊ុន ​សែន លើកឡើងគឺស្របគ្នានឹងគំនិតរបស់ប្រធានាធិបតីអាមេរិកជាប់ឆ្នោតថ្មីលោក ដូណាល់ ត្រាំ ដែលគាំទ្រឲ្យមានការចរចាសន្តិភាព។

សេដ្ឋកិច្ច​អាល្លឺម៉ង​ បន្ត​ដាំក្បាលចុះ​ ២ ឆ្នាំ​ជាប់គ្នា

​អាល្លឺម៉ង ដែល​ជា​ក្បាលម៉ាស៊ីន​​ទី១​នៃ​​តំបន់​សេដ្ឋកិច្ច​ចាយប្រាក់​អឺរ៉ូ​​ បន្ត​ជួប​​វិ

សេដ្ឋកិច្ច​អាល្លឺម៉ង​ បន្ត​ដាំក្បាលចុះ​ ២ ឆ្នាំ​ជាប់គ្នា

​អាល្លឺម៉ង ដែល​ជា​ក្បាលម៉ាស៊ីន​​ទី១​នៃ​​តំបន់​សេដ្ឋកិច្ច​ចាយប្រាក់​អឺរ៉ូ​​ បន្ត​ជួប​​វិបត្តិ​សេដ្ឋកិច្ច ​២ឆ្នាំជាប់គ្នា ហើយ​ឆ្នាំថ្មីក៏​មានសញ្ញា​មិនល្អដែរ​។ ច្រើន​ខែមកនេះ​ រដ្ឋាភិបាល​ក្រុង​ប៊ែរឡាំង​ បាន​ខំប្រឹង​ដាក់​ចេញនូវ​​វិធានការ​ជាច្រើន​ ដើម្បី​លើកកម្ពស់​សន្ទុះ​វឌ្ឍនភាព​សេដ្ឋកិច្ច​។​ បញ្ហា​សេដ្ឋកិច្ច​ បានរាលដាល​​ជះឥទ្ធិពល​ដល់​នយោបាយ ហើយ​​ក៏​ជា​ផ្នែក​ធំមួយ​ជំរុញ​ឲ្យ​អាល្លឺម៉ង់​រៀបចំ​បោះ​ឆ្នោត​សភា​មុន​អាណត្តិ​។ តើវិបត្តិនៅអាល្លឺម៉ង់​​នេះ បណ្តាល​មកពី​កត្តា​អ្វីខ្លះ​? 

ឃាតកម្មលោកលិម គិមយ៉ា៖ អាំងទែប៉ូលចេញនិវេទន៍ក្រហមឃាត់ខ្លួនពេជ្រ គឹមស្រ៊ិនតាមសំណើប៉ូលិសថៃ

ប៉ូលិសអន្តរជាតិអាំងទែប៉ូលបានចេញនិវេទន៍ក្រហមស្វែងរក និងឃាត់ខ្លួន ពេជ្រ គឹមស្រ៊ិន ជនសង្ស័យដ

ឃាតកម្មលោកលិម គិមយ៉ា៖ អាំងទែប៉ូលចេញនិវេទន៍ក្រហមឃាត់ខ្លួនពេជ្រ គឹមស្រ៊ិនតាមសំណើប៉ូលិសថៃ

ប៉ូលិសអន្តរជាតិអាំងទែប៉ូលបានចេញនិវេទន៍ក្រហមស្វែងរក និងឃាត់ខ្លួន ពេជ្រ គឹមស្រ៊ិន ជនសង្ស័យដែលឱ្យតម្រុយខ្មាន់កាំភ្លើងបាញ់សម្លាប់លោក លិម គិមយ៉ា តំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ។ និវេទន៍ក្រហមរបស់ប៉ូលិសអាំងទែប៉ូលនេះធ្វើឡើងតាមការស្នើសុំរបស់ភាគីថៃដែលជារដ្ឋសមាជិក។ ប៉ូលិសថៃជឿជាក់ថា ប៉ូលិសអន្តរជាតិអាំងទែប៉ូល និងភាគីកម្ពុជាអាចចាប់ខ្លួន ពេជ្រ គឹមស្រ៊ិន បញ្ជូនឲ្យប្រទេសថៃបាន។ នេះបើតាមការចុះផ្សាយរបស់កាសែតថ្ងៃទី១៥ មករានេះ។

នៅបារាំង បក្សប្រឆាំង​​ធ្វើ​ញត្តិ​ទម្លាក់នាយករដ្ឋមន្ត្រី​ ក្រោយលោក​​ថ្លែង​គោលនយោបាយ​​ទូទៅ

​បន្ទាប់ពី​ចូល​កាន់តំណែង​បាន​២០ថ្ងៃ នាយករដ្ឋមន្ត្រីបារាំង ហ្វ្រង់ស័រ បៃរូ បាន​ថ្លែងសុន្ទរ

នៅបារាំង បក្សប្រឆាំង​​ធ្វើ​ញត្តិ​ទម្លាក់នាយករដ្ឋមន្ត្រី​ ក្រោយលោក​​ថ្លែង​គោលនយោបាយ​​ទូទៅ

​បន្ទាប់ពី​ចូល​កាន់តំណែង​បាន​២០ថ្ងៃ នាយករដ្ឋមន្ត្រីបារាំង ហ្វ្រង់ស័រ បៃរូ បាន​ថ្លែងសុន្ទរកថា​នៅក្នុង​រដ្ឋសភាជាតិ​ ស្តីពី​​ គោលនយោបាយដឹកនាំទូទៅ របស់​រដ្ឋាភិបាល​ថ្មី។ ខ្លឹមសារ​រួមផ្តោត​ទៅលើវិស័យ​សិក្សាធិការជាតិ សុខាភិបាល សង្គមកិច្ច និង​អភិបាលកិច្ច​ ជាដើម។​ ក៏ប៉ុន្តែ សមាជិកសភាមួយចំនួន​​របស់បណ្តាក្រុម​​​គណបក្ស​ប្រឆាំង​ ហាក់​មិនពេញចិត្ត​នឹង​គោលនយោបាយ​នោះឡើយ ពិសេស​បញ្ហា​កំណែទម្រង់​ចូល​និវត្តន៍​ ហើយបក្សប្រឆាំង​បាន​ប្រកូក​ប្រកាស​​ធ្វើ​ញត្តិ​ទម្លាក់​នាយករដ្ឋមន្ត្រី​។

លោកស្រី ដោ សម្ផស្ស៖សមត្ថកិច្ចនឹងពង្រឹងច្បាប់ចរាចរណ៍លើផ្លូវ៦០ម៉ែត្រ ក្រោយដាក់កាម៉េរ៉ាចាប់ល្បឿន

នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នេះ សាលាខណ្ឌមានជ័យ និងសាលាខណ្ឌដង្កោបាននិមន្តព្រះសង្ឃជាច្រើនអង

លោកស្រី ដោ សម្ផស្ស៖សមត្ថកិច្ចនឹងពង្រឹងច្បាប់ចរាចរណ៍លើផ្លូវ៦០ម៉ែត្រ ក្រោយដាក់កាម៉េរ៉ាចាប់ល្បឿន

នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នេះ សាលាខណ្ឌមានជ័យ និងសាលាខណ្ឌដង្កោបាននិមន្តព្រះសង្ឃជាច្រើនអង្គធ្វើពិធីសូត្រមន្តរំដោះគ្រោះនៅលើផ្លូវ៦០ម៉ែត្រ។ ពិធីសាសនានេះធ្វើឡើង ក្រោយមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ ដែលភាគច្រើនបណ្តាលមកពីការបើកបរលើសល្បឿនកំណត់។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី១៥ ខែមករានេះ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានថ្លែងថា ពិធីសាសនានេះធ្វើឡើងដើម្បីរំងាប់អារម្មណ៍ពលរដ្ឋ និងក៏ជាជំនឿក្នុងការជំរះគ្រោះចង្រៃតាមប្រពៃណីផងដែរ។ តាមលោកស្រី ដោ សម្ផស្ស សមត្ថកិច្ចនឹងពង្រឹងការអនុវត្តន៍ច្បាប់ចរាចរណ៍បន្ថែមទៀត ក្រោយដាក់កាម៉េរាចាប់ល្បឿនរួចរាល់៕

ស្រូវប្រភេទ OM ធ្លាក់ថ្លៃធ្វើឲ្យកសិករខ្លះនៅស្រុកបាទី ខេត្តតាកែវអស់ទឹកចិត្តធ្វើស្រែប្រាំង

គ្មានទីផ្សារ តម្លៃស្រូវចុះថោក ជីឡើងថ្លៃ គ្មានទឹកធ្វើស្រែគ្រប់គ្រាន់ នេះសុទ្ធសឹងជាបញ្ហាដែល

ស្រូវប្រភេទ OM ធ្លាក់ថ្លៃធ្វើឲ្យកសិករខ្លះនៅស្រុកបាទី ខេត្តតាកែវអស់ទឹកចិត្តធ្វើស្រែប្រាំង

គ្មានទីផ្សារ តម្លៃស្រូវចុះថោក ជីឡើងថ្លៃ គ្មានទឹកធ្វើស្រែគ្រប់គ្រាន់ នេះសុទ្ធសឹងជាបញ្ហាដែលកសិករក្នុងស្រុកបាទី ខេត្តតាកែវបានលើកឡើង ខណៈដែលពួកគេកំពុងជួបប្រទះនឹងការធ្វើស្រែប្រាំងឆ្នាំនេះ។ កសិករខ្លះខកចិត្តនឹងតម្លៃស្រូវប្រភេទ OM ដែលឈ្មួញកំពុងទម្លាក់តម្លៃ និងបានធ្វើពួកគេបាក់ទឹកចិត្ត លែងចង់បន្តធ្វើស្រែនៅឆ្នាំក្រោយ ហើយងាកទៅធ្វើការរោងចក្រ សំណង់ ឬចំណាកស្រុកវិញ។ ចំណែកកសិករខ្លះទៀតបានបញ្ជាក់ពីការកាត់បន្ថយដីធ្វើស្រែ។

កូរ៉េខា​ងត្បូងចាប់​ខ្លួន​ប្រធានាធិបតី​ព្យួរ​តំណែង​ ​យូន ស៊ុកយោល

បន្ទាប់​ពី​បរាជ័យ​ម្តង​កាលពី​ដើម​ខែ នៅ​ថ្ងៃពុធ​ទី​១៥​មករា​២០២៥នេះ​​ ក្រុម​ភ្នាក់ងារអង្ក

កូរ៉េខា​ងត្បូងចាប់​ខ្លួន​ប្រធានាធិបតី​ព្យួរ​តំណែង​ ​យូន ស៊ុកយោល

បន្ទាប់​ពី​បរាជ័យ​ម្តង​កាលពី​ដើម​ខែ នៅ​ថ្ងៃពុធ​ទី​១៥​មករា​២០២៥នេះ​​ ក្រុម​ភ្នាក់ងារអង្កេត​ប្រឆាំង​​​នឹង​អំពើ​ពុក​រលួយ​​កូរ៉េខាង​ត្បូង អាច​ចាប់​ខ្លួន លោក​​ប្រធានាធិបតី​ព្យួរ​អំណាច យូន ស៊ុកយោល បាន ហើយ​​ឃុំខ្លួនលោក​​ជា​បណ្តោះ​អាសន្នរយៈ​ពេល​៤៨​ម៉ោង​។ អាជ្ញាធរ​ទំនង​ត្រូវ​ចេញ​ដីកា​ថ្មី​មួយ​ទៀត​ ​ដើម្បី​អាច​បន្ត​ឃុំឃាំង​លោក​ យូន ស៊ុកយោល លើស​ពី​​ពីរ​ថ្ងៃ។

ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍រៀបចំការផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជា

រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍បានសហការគ្នារៀបចំកម្មវិធីផ្សព្វផ្ស

ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍រៀបចំការផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជា

រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍បានសហការគ្នារៀបចំកម្មវិធីផ្សព្វផ្សាយលើកកម្ពស់វិស័យទេសចរណ៍ និងប្រឆាំងព័ត៌មានក្លែងក្លាយស្តីពីប្រទេសកម្ពុជា។ កម្មវិធីនេះមានគោលបំណងផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយជាងមុនដល់អ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកាក្នុងបណ្តាញសង្គមនូវសក្តានុពលទេសចរណ៍របស់កម្ពុជា។

បារាំង៖ គម្រោង «ចតុ» ជួយគាំទ្រការតែងនិពន្ធ និងការបង្កើតស្នាដៃថ្មីៗរបស់យុវជនខ្មែរ

ស្ថានទូតបារាំង និងវិទ្យាស្ថានបារាំងប្រចាំនៅកម្ពុជាប្រកាសដាក់ឲ្យដំណើរការគម្រោងថ្មីមួយឈ្ម

បារាំង៖ គម្រោង «ចតុ» ជួយគាំទ្រការតែងនិពន្ធ និងការបង្កើតស្នាដៃថ្មីៗរបស់យុវជនខ្មែរ

ស្ថានទូតបារាំង និងវិទ្យាស្ថានបារាំងប្រចាំនៅកម្ពុជាប្រកាសដាក់ឲ្យដំណើរការគម្រោងថ្មីមួយឈ្មោះ «ចតុ» ជាផ្លូវការ ដើម្បីជួយគាំទ្រដល់ការតែងនិពន្ធ និងការបង្កើតស្នាដៃថ្មីៗរបស់យុវជនកម្ពុជាដែលមានទេពកោសល្យនៅក្នុងឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិតនៅកម្ពុជា។ តាមស្ថានទូតបារាំង គម្រោងនេះមានគោលដៅពង្រឹងសមត្ថភាពយុវជន និងយុវនារីខ្មែរដែលមានទេពកោសល្យក្នុងវិស័យសំខាន់ៗចំនួន៤ គឺគំនូរជីវចល ភាពយន្ត តន្ត្រី និងការរាំ រួមទាំងការផ្តោតលើសារៈសំខាន់នៃការតែងនិពន្ធក្នុងដំណើរការច្នៃប្រឌិត។

Get more results via ClueGoal