Cambodia



'There are lakhs of Punjabis living in Delhi ': AAP demands apology from BJP's Parvesh Verma over 'Punjab cars' remark

AAP criticizes BJP leader Parvesh Verma's remarks about Punjab vehicles in Delhi, calling it an insult to Punjabis' legacy and sacrifices. Arvind Kejriwal demands an apology, and Punjab CM Bhagwant Mann supports the criticism, emphasizing the patriotism of Pu

កម្ពុជារកចំណូលបានប្រមាណ ១៨លានដុល្លារពីការលក់ផ្លាកលេខពិសេសក្នុងឆ្នាំ២០២៤

នៅក្នុងឆ្នាំ២០២៤ ក្រសួងសាធារណការ និងដឹកជញ្ជូនអាចលក់ផ្លាកលេខពិសេស និងលេខពិសេសផ្ទាល់ខ្លួនប

កម្ពុជារកចំណូលបានប្រមាណ ១៨លានដុល្លារពីការលក់ផ្លាកលេខពិសេសក្នុងឆ្នាំ២០២៤

នៅក្នុងឆ្នាំ២០២៤ ក្រសួងសាធារណការ និងដឹកជញ្ជូនអាចលក់ផ្លាកលេខពិសេស និងលេខពិសេសផ្ទាល់ខ្លួនបានប្រមាណជាង ៣ម៉ឺន៣រយលេខដោយទទួលចំណូលបានប្រមាណ ១៨លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូនដែលបានប្រកាសឱ្យដឹងនៅក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ ២០២៥ នាថ្ងៃទី២២មករា ឆ្នាំ២០២៥។

គ្រួសារជនរងគ្រោះទារសំណងម្នាក់៥០ម៉ឺនដុល្លារបន្ថែម ក្រោយទណ្ឌិតស្រី ស៊ីណាប្តឹងទៅឧទ្ធរណ៍

នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ គ្រួសារជនរងគ្រោះបានបន្តដាក់ពាក្យបណ្តឹងទៅសាលាឧទ្ធរណ៍ ក្រោយអតីត

គ្រួសារជនរងគ្រោះទារសំណងម្នាក់៥០ម៉ឺនដុល្លារបន្ថែម ក្រោយទណ្ឌិតស្រី ស៊ីណាប្តឹងទៅឧទ្ធរណ៍

នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ គ្រួសារជនរងគ្រោះបានបន្តដាក់ពាក្យបណ្តឹងទៅសាលាឧទ្ធរណ៍ ក្រោយអតីតឧកញ៉ាស្រី ស៊ីណាប្តឹងទៅសាលាឧទ្ធរណ៍ពាក់ព័ន្ធនឹងសាលក្រមសាលាដំបូងរាជធានីភ្នំពេញដែលបានសម្រេចឱ្យស្រី ស៊ីណាជាប់ក្នុងពន្ធនាគាររយៈពេល ៣១ឆ្នាំ និងបង់សំណងជំងឺចិត្តឲ្យគ្រួសារជនរងគ្រោះជាង២លាន៥០ម៉ឺនដុល្លារ។ នៅក្នុងការបន្តប្តឹងទៅសាលាឧទ្ធរណ៍នេះ គ្រួសារជនរងគ្រោះបានទារសំណងជំងឺចិត្តបន្ថែមម្នាក់៥០ម៉ឺនដុល្លារ និងស្នើឱ្យតុលាការកាត់ទោសដាក់ទណ្ឌិតស្រី ស៊ីណាមួយជីវិត។ 

តើរដ្ឋាភិបាលគួរធ្វើអ្វីខ្លះដើម្បីបញ្ចុះបញ្ចូលកសិករឲ្យចូលក្នុងសហគមន៍កសិកម្មទំនើប?

ប្រមុខរដ្ឋាភិបាលកម្ពុជាកំពុងជំរុញគោលនយោបាយបង្កើតសហគមន៍កសិកម្មទំនើប តាមរយៈការចងក្រងកសិករ

តើរដ្ឋាភិបាលគួរធ្វើអ្វីខ្លះដើម្បីបញ្ចុះបញ្ចូលកសិករឲ្យចូលក្នុងសហគមន៍កសិកម្មទំនើប?

ប្រមុខរដ្ឋាភិបាលកម្ពុជាកំពុងជំរុញគោលនយោបាយបង្កើតសហគមន៍កសិកម្មទំនើប តាមរយៈការចងក្រងកសិករដែលមានដីដាំដុះកសិកម្មឲ្យដាំដុះរួមគ្នាជាលក្ខណៈសហគមន៍ដោយមានការគាំទ្រផ្នែកបច្ចេកទេស ទុន និងទីផ្សារ។ តាមមន្ត្រីក្រសួងកសិកម្ម សហគមន៍កសិកម្មទំនើបនឹងជួយឱ្យកសិករកាត់បន្ថយថ្លៃដើមផលិត មិនប្រឈមបញ្ហាកង្វះទុន និងមិនបារម្ភពីបញ្ហាគុណភាពក្រោយប្រមូលផលបាន ពិសេសមានទីផ្សារសម្រាប់លក់មួយច្បាស់លាស់។ អ្នកជំនាញផ្នែកកសិកម្មបង្ហាញជំហរគាំទ្រគោលនយោបាយបង្កើតសហគមន៍កសិកម្មទំនើប តែបានស្នើឱ្យរដ្ឋាភិបាលមានឆន្ទៈជួយកសិករឱ្យបានផុលផុស៕

លោក​យូនស៊ុកយោល បង្ហាញ​ខ្លួនជា​លើក​ទីមួយ​​ក្នុង​តុលាការ​ធម្មនុញ្ញកូរ៉េខាង​ត្បូង

ប្រធានាធិបតី​ព្យួរ​តំណែង​កូរ៉េខាង​ត្បូង លោក​ យូន ស៊ុកយោល បាន​បង្ហាញ​ខ្លួន​​ជា​លើក​ទី​មួយ

លោក​យូនស៊ុកយោល បង្ហាញ​ខ្លួនជា​លើក​ទីមួយ​​ក្នុង​តុលាការ​ធម្មនុញ្ញកូរ៉េខាង​ត្បូង

ប្រធានាធិបតី​ព្យួរ​តំណែង​កូរ៉េខាង​ត្បូង លោក​ យូន ស៊ុកយោល បាន​បង្ហាញ​ខ្លួន​​ជា​លើក​ទី​មួយ នៅថ្ងៃ​អង្គារ​ទីទី​២១​មករា​២០២៥នេះ នៅ​ក្នុង​អង្គសវនាការ​នៃ​តុលាការ​ធម្មនុញ្ញ។ តុលាការ​ធម្មនុញ្ញបើក​ការ​​ជំនុំ​ជម្រះ​ដើម្បី​ឈាន​ទៅ​សម្រេចជោគវាសនាលោក យូន​ស៊ុកយោលថា​ត្រូវ​អស់​អំណាច​ទាំងស្រុង​ ឬត្រលប់​មកកាន់​​​តួនាទី​ជា​ធម្មតា​ឡើង​វិញ។

អឺរ៉ុបបានបញ្ជូនអង្ករខ្មែរមួយចំនួនមកកម្ពុជាវិញ ក្រោយរកឃើញមានលើសសំណល់ថ្នាំកសិកម្ម

ថ្មីៗនេះ សហភាពអឺរ៉ុបបានបញ្ជូនអង្ករខ្មែរមួយចំនួនឲ្យត្រលប់មកប្រទេសកម្ពុជាវិញ បន្ទាប់ពីបាន

អឺរ៉ុបបានបញ្ជូនអង្ករខ្មែរមួយចំនួនមកកម្ពុជាវិញ ក្រោយរកឃើញមានលើសសំណល់ថ្នាំកសិកម្ម

ថ្មីៗនេះ សហភាពអឺរ៉ុបបានបញ្ជូនអង្ករខ្មែរមួយចំនួនឲ្យត្រលប់មកប្រទេសកម្ពុជាវិញ បន្ទាប់ពីបានរកឃើញនៅមានសំណល់ថ្នាំកសិកម្មលើសកម្រិតបញ្ញត្តិ។ នេះបើតាមក្រសួងកសិកម្មក្នុងថ្ងៃទី២០ មករាដោយអះអាងបន្ថែមថា បញ្ហានេះពិតជាបាន និងកំពុងជះឥទ្ធិពលអាក្រក់ដល់ការនាំចេញអង្ករខ្មែរទៅកាន់សហភាពអឺរ៉ុប។

នៅថ្ងៃស្បថចូលកាន់តំណែង លោកដូណាល់ ត្រាំបញ្ជូនសារ «យុគមាសអាមេរិក»ទៅអង្រួនពិភពលោក

ត្រលប់មកកាន់អំណាចដឹកនាំអាមេរិកជាថ្មី លោក ដូណាល់ ត្រាំបានបញ្ជូនសញ្ញាឲ្យគេភ័យព្រួយ ស្លុតចិត

នៅថ្ងៃស្បថចូលកាន់តំណែង លោកដូណាល់ ត្រាំបញ្ជូនសារ «យុគមាសអាមេរិក»ទៅអង្រួនពិភពលោក

ត្រលប់មកកាន់អំណាចដឹកនាំអាមេរិកជាថ្មី លោក ដូណាល់ ត្រាំបានបញ្ជូនសញ្ញាឲ្យគេភ័យព្រួយ ស្លុតចិត្ត តាមរយៈការចុះហត្ថលេខាលើក្រឹត្យប្រធានាធិបតីដែលបញ្ជាក់ជំហរដាច់ណាត់របស់អាមេរិកក្នុងអាណត្តិរបស់លោក។ ក្រៅពីប្រកាសដកអាមេរិកចេញពីកិច្ចព្រមព្រៀងប៉ារីស និងអង្គការសុខភាពពិភពលោក លោកដូណាល់ ត្រាំ បានចុះហត្ថលេខាលើក្រឹត្យប្រកាសអាសន្នជាតិនៅព្រំដែនជាមួយម៉ិកស៊ិក បង្កើនការបូមប្រេងនៅទឹកដីអាមេរិក និងបញ្ជាក់ជំហរចង់ចូលគ្រប់គ្រងព្រែកជីករបស់ប្រទេសប៉ាណាម៉ា។ លោកដូណាល់ ត្រាំ បានសន្យាធ្វើអ្វីគ្រប់បែបយ៉ាងដើម្បីផលប្រយោជន៍របស់អាមេរិកមុនគេ។ តើពិភពលោកត្រូវភ័យ ឬត្រេកអរនៅពេលលោកដូណាល់ ត្រាំត្រលប់មកដឹកនាំអាមេរិកជាថ្មី?

លោក វ៉ី សំណាង៖ កសិករធ្វើស្រែដល់ទៅ៤ពាន់ហិចតា ខណៈទឹកធានាបានតែ២ពាន់ហិចតា

នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះ កសិករជាច្រើននាក់មកពីឃុំចំនួន៥ ស្ថិតនៅក្នុងស្រុកបាទី ខេត្តត

លោក វ៉ី សំណាង៖ កសិករធ្វើស្រែដល់ទៅ៤ពាន់ហិចតា ខណៈទឹកធានាបានតែ២ពាន់ហិចតា

នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះ កសិករជាច្រើននាក់មកពីឃុំចំនួន៥ ស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ បាននាំគ្នាបិទផ្លូវជាតិលេខ២ ដើម្បីជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធជួយដោះស្រាយរឿងខ្វះទឹកដើម្បីសង្គ្រោះស្រូវប្រាំងរបស់ពួកគេ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះ លោក វ៉ី សំណាង អភិបាលខេត្តតាកែវបានបញ្ជាក់ថា អាជ្ញាធរខេត្តតាកែវ និងអង្គភាពពាក់ព័ន្ធបានជួយអន្តរាគមន៍ឆ្លើយតបនឹងសំណូមពររបស់កសិករហើយ។ តាមលោកអភិបាលខេត្ត កង្វះទឹកដោយសារតែកសិករបានធ្វើស្រែលើសពីផែនការកំណត់ដល់ទៅពីរដង ខណៈអាជ្ញាធរបានជូនដំណឹងពីដើមរដូវថា អាជ្ញាធរមានការអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រផ្នែកខាងលើឲ្យប្រសើរឡើង៕

អឺរ៉ុបបានដឹកអង្ករខ្មែរមួយចំនួនមកកម្ពុជាវិញ ក្រោយរកឃើញមានលើសសំណល់ថ្នាំកសិកម្ម

ថ្មីៗនេះ សហភាពអឺរ៉ុបបានបញ្ជូនអង្ករខ្មែរមួយចំនួនឲ្យត្រលប់មកប្រទេសកម្ពុជាវិញ បន្ទាប់ពីបាន

អឺរ៉ុបបានដឹកអង្ករខ្មែរមួយចំនួនមកកម្ពុជាវិញ ក្រោយរកឃើញមានលើសសំណល់ថ្នាំកសិកម្ម

ថ្មីៗនេះ សហភាពអឺរ៉ុបបានបញ្ជូនអង្ករខ្មែរមួយចំនួនឲ្យត្រលប់មកប្រទេសកម្ពុជាវិញ បន្ទាប់ពីបានរកឃើញនៅមានសំណល់ថ្នាំកសិកម្មលើសកម្រិតបញ្ញត្តិ។ នេះបើតាមក្រសួងកសិកម្មក្នុងថ្ងៃទី២០ មករាដោយអះអាងបន្ថែមថា បញ្ហានេះពិតជាបាន និងកំពុងជះឥទ្ធិពលអាក្រក់ដល់ការនាំចេញអង្ករខ្មែរទៅកាន់សហភាពអឺរ៉ុប។

លោក ហ៊ុន ម៉ាណែត៖រដ្ឋតម្លើងឥណទានដល់១៥០លានដុល្លារដើម្បីធានាដល់កម្ចីរបស់រោងម៉ាស៊ីនកិនស្រូវ

នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានានៅមជ្ឈមណ្ឌលអតីតយុទ្ធជន ប៊ុនរ៉ានីសែនជ័យដំណ

លោក ហ៊ុន ម៉ាណែត៖រដ្ឋតម្លើងឥណទានដល់១៥០លានដុល្លារដើម្បីធានាដល់កម្ចីរបស់រោងម៉ាស៊ីនកិនស្រូវ

នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានានៅមជ្ឈមណ្ឌលអតីតយុទ្ធជន ប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ស្ថិតនៅក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថា រដ្ឋាភិបាលបានតម្លើងឥណទានរហូតដល់ ១៥០លានដុល្លារ ដើម្បីប្រមូលទិញស្រូវពីកសិករ។ ការប្រកាសរបស់លោកនាយករដ្ឋមន្ត្រីដូច្នេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងវិបត្តិស្រូវធ្លាក់ថ្លៃនៅក្នុងប្រទេសកម្ពុជា។ តាមលោក ហ៊ុន ម៉ាណែត ការទំលាក់លុយ១៥០លានរបស់រដ្ឋ គឺដើម្បីធានាដល់រោងម៉ាស៊ីនកិនស្រូវនៅពេលម្ចាស់រោងម៉ាស៊ីនកិនស្រូវទៅខ្ចីលុយពីធនាគារឯកជន។ សូមស្តាប់ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលរៀបចំដោយ ញឹម សុផល៖

កម្មករប្រមូលសំរាមក្រុមហ៊ុន 800 Super-GAEA ធ្វើកូដកម្មប្រឆាំងនឹងការរំលោភសិទ្ធិការងារ

នៅព្រឹកថ្ងៃទី២០ មករានេះ បុគ្គលិកកម្មករក្រុមហ៊ុនប្រមូលសំរាម 800 Super-GAEA Cambodia ជាច្រើននាក់ធ្វើកូដកម្

កម្មករប្រមូលសំរាមក្រុមហ៊ុន 800 Super-GAEA ធ្វើកូដកម្មប្រឆាំងនឹងការរំលោភសិទ្ធិការងារ

នៅព្រឹកថ្ងៃទី២០ មករានេះ បុគ្គលិកកម្មករក្រុមហ៊ុនប្រមូលសំរាម 800 Super-GAEA Cambodia ជាច្រើននាក់ធ្វើកូដកម្មតវ៉ាប្រឆាំងនឹងការបណ្តេញតំណាងសហជីព ៤នាក់ចេញពីការងារ។ ឆ្លៀតនៅក្នុងឱកាសកូដកម្មនោះ ក្រុមបុគ្គលិកកម្មករក៏បានតវ៉ាទាមទារឱ្យក្រុមហ៊ុនប្រមូលសំរាម 800 Super-GAEA ផ្តល់អត្ថប្រយោជន៍ឱ្យពួកគេស្របតាមច្បាប់ការងារកម្ពុជា។

រដ្ឋាភិបាលកម្ពុជាគួរធ្វើអ្វីខ្លះដើម្បីចូលរួមកាត់បន្ថយបញ្ហាផ្លូវចិត្ត និងស្ត្រេសរបស់និយោជិក?

របាយការណ៍ឆ្នាំ២០២៤ ស្តីពីស្ថានភាពការងារជាសកលរបស់ក្រុមអ្នកស្រាវជ្រាវទិន្នន័យ Gallup បង្ហាញថា ក

រដ្ឋាភិបាលកម្ពុជាគួរធ្វើអ្វីខ្លះដើម្បីចូលរួមកាត់បន្ថយបញ្ហាផ្លូវចិត្ត និងស្ត្រេសរបស់និយោជិក?

របាយការណ៍ឆ្នាំ២០២៤ ស្តីពីស្ថានភាពការងារជាសកលរបស់ក្រុមអ្នកស្រាវជ្រាវទិន្នន័យ Gallup បង្ហាញថា កម្ពុជាជាប់ចំណាត់ថ្នាក់លេខ៤ ដែលបុគ្គលិកនិយោជិកមានកម្រិតបញ្ហាផ្លូវចិត្ត និងស្រ្តេសខ្ពស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ មូលហេតុគឺ ដោយសារស្ថានភាពទីផ្សារការងារ ស្ថានភាពសេដ្ឋកិច្ច និងការចូលរួមរបស់ក្រុមនិយោជិក រួមទាំងការគោរពសិទ្ធិការងារ។ តាមរយៈរបាយការណ៍មួយនេះ អ្នកជំនាញផ្នែកចិត្តសាស្ត្រ និងអ្នកតាមដានសង្គមជំរុញឲ្យរដ្ឋាភិបាលបញ្ចូលសេវាសុខភាពផ្លូវចិត្តទៅក្នុងបណ្ណបេឡាជាតិរបបសន្តិសុខសង្គម ឬ ប.ស.ស សម្រាប់បុគ្គលិកនិយោជិកដើម្បីឲ្យពួកគេមានឱកាសទទួលបានសេវាពិនិត្យ និងពិគ្រោះសុខភាពផ្លូវចិត្ត។

លោក ហ៊ុន ម៉ាណែត ថារដ្ឋាភិបាលចាប់ឃាតករបញ្ជូនឲ្យថៃដើម្បីបញ្ជាក់ពីភាពស្អាតស្អំ និងតម្លាភាព

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា រដ្ឋាភិបាលកម្ពុជាចាំបាច់បញ្ជូនឃាតករទៅឲ្យថៃធ្វើអ

លោក ហ៊ុន ម៉ាណែត ថារដ្ឋាភិបាលចាប់ឃាតករបញ្ជូនឲ្យថៃដើម្បីបញ្ជាក់ពីភាពស្អាតស្អំ និងតម្លាភាព

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា រដ្ឋាភិបាលកម្ពុជាចាំបាច់បញ្ជូនឃាតករទៅឲ្យថៃធ្វើអ្វី ប្រសិនបើខ្លួនឯងនៅពីក្រោយខ្នងឃាតកម្មលោក លិម គិមយ៉ា។ ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត ដូច្នេះធ្វើឡើងនៅក្នុងពិធីសម្ពោធសមិទ្ធផលនានានៅមជ្ឈមណ្ឌលអតីតយុទ្ធជន ប៊ុន រ៉ានីសែនជ័យដំណាក់ត្រយឹង ស្ថិតក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។

បទ​ឈប់បាញ់​នៅ​ហ្កាហ្សាចូល​ជា​ធរមាន ហាម៉ាស​ដោះលែង​​ចំណាប់​ខ្មាំងអ៊ីស្រាអែល​បី​នាក់ដំបូង

ទោះបី​យឺត​យ៉ាវ​បន្តិច​មែន ប៉ុន្តែ​បទ​ឈប់​បាញ់​រវាង​អ៊ីស្រាអែល​និង​ចលនា​ហាម៉ាស​នៅ​ហ្កាហ្

បទ​ឈប់បាញ់​នៅ​ហ្កាហ្សាចូល​ជា​ធរមាន ហាម៉ាស​ដោះលែង​​ចំណាប់​ខ្មាំងអ៊ីស្រាអែល​បី​នាក់ដំបូង

ទោះបី​យឺត​យ៉ាវ​បន្តិច​មែន ប៉ុន្តែ​បទ​ឈប់​បាញ់​រវាង​អ៊ីស្រាអែល​និង​ចលនា​ហាម៉ាស​នៅ​ហ្កាហ្សា​ បាន​ជា​ចូល​ជា​ធរមាន នៅ​ថ្ងៃ​អាទិត្យ​ទី ១៩​មករា​២០២៥ ដូច​សេចក្តី​ប្រកាសក្នុង​កិច្ចព្រមព្រៀង។ ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​ចលនា​ហាម៉ាស​បានដោះលែង​​​ចំណាប់​ខ្មាំងអ៊ីស្រាអែល​​បីនាក់​ដំបូងមក​ អាជ្ញាធរ​អ៊ីស្រាអែល​បានផ្តល់​សេរីភាព​ដល់​​អ្នក​ទោស​ប៉ាឡេស្ទីន​ចំនួន​៩០​នាក់​ជា​ថ្នូរ។

លោក ទីវ តារារិទ្ធិ៖​បេស​កម្ម​ជិះ​កង់​ឆ្លង​ទ្វីប​បាន​ធ្វើ​ឲ្យ​ក្តី​ស្រ​មៃ​ក្លាយ​ជា​ការ​ពិត

លោក ទីវ តារារិទ្ធិ បាន​ចំណាយ​ពេល​ជិះ​កង់​ឆ្លង​ទ្វីប​បាន​ចម្ងាយ​ជិត​ ២ម៉ឺន​គីឡូ​ម៉ែត្រ ​ចា

លោក ទីវ តារារិទ្ធិ៖​បេស​កម្ម​ជិះ​កង់​ឆ្លង​ទ្វីប​បាន​ធ្វើ​ឲ្យ​ក្តី​ស្រ​មៃ​ក្លាយ​ជា​ការ​ពិត

លោក ទីវ តារារិទ្ធិ បាន​ចំណាយ​ពេល​ជិះ​កង់​ឆ្លង​ទ្វីប​បាន​ចម្ងាយ​ជិត​ ២ម៉ឺន​គីឡូ​ម៉ែត្រ ​ចាប់​តាំង​ពី​ពាក់​កណ្តាល​ឆ្នាំ​២០២៤​មក​ទល់​ពេល​នេះ​។ ​មាន​អាយុ​៣៥​ឆ្នាំ លោក ​តារា​រិទ្ធិ ​ត្រូវ​បាន​គេ​ឲ្យ​រហ័ស​នាម​ថា​«វីរជនកុមារ​កម្ពុជា»​ នោះ​ក៏​ព្រោះតែ​លោក​បាន​ចំណាយ​ពេល​៦​ឆ្នាំ​ក្នុង​ការ​ជិះ​កង់​ដើម្បី​អង្គាស​ប្រាក់​ជួយ​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​។​ ពី​ប្រទេស​ក្នុង​តំបន់​អាស៊ី​កណ្តាល ​លោក ​តារា​រិទ្ធិ ​បាន​ចាត់​ទុក​បេសកម្ម​ជិះកង់​ឆ្លង​ទ្វីប​របស់​លោក​លើក​នេះ​ប្រៀប​ដូច​បាន​ទៅ​ដល់​ក្តី​ស្រ​មៃ​នៃ​ឋាន​សួគ៌​ពិតៗ​។

សេដ្ឋកិច្ច​តំបន់​អាហ្វ្រិក​មាន​សុខភាពល្អ ២ ឆ្នាំ​ជាប់គ្នា

ធនាគារពិភពលោក បញ្ជាក់ថា ​តំបន់​អាហ្វ្រិកបាន​ជួប​កំណើន​សន្ទុះ​វឌ្ឍនភាព​សេដ្ឋកិច្ច ២ ឆ្នាំ​

សេដ្ឋកិច្ច​តំបន់​អាហ្វ្រិក​មាន​សុខភាពល្អ ២ ឆ្នាំ​ជាប់គ្នា

ធនាគារពិភពលោក បញ្ជាក់ថា ​តំបន់​អាហ្វ្រិកបាន​ជួប​កំណើន​សន្ទុះ​វឌ្ឍនភាព​សេដ្ឋកិច្ច ២ ឆ្នាំ​ជាប់គ្នា។ ក៏ប៉ុន្តែ ​ប្រទេសអាហ្វ្រិកនីមួយៗ មានភាព​រីកចម្រើនមិនស្មើគ្នាទេ ហើយ​នៅ​មាន​បញ្ហា​ច្រើន​ណាស់​ដែល​បង្កហានិភ័យ​ចំពោះ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ក្នុង​តំបន់​នេះ​។

ហេតុអ្វីមានការផ្តល់អនុសាសន៍ឲ្យប្រទេសមួយចំនួនបញ្ឈប់ការនាំចូលស្វាកន្ទុយវែងពីកម្ពុជា?

លេខាធិការដ្ឋាននៃអនុសញ្ញាស្តីពីពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វព្រៃជិតផុតពូជ និងរុក្ខជាត

ហេតុអ្វីមានការផ្តល់អនុសាសន៍ឲ្យប្រទេសមួយចំនួនបញ្ឈប់ការនាំចូលស្វាកន្ទុយវែងពីកម្ពុជា?

លេខាធិការដ្ឋាននៃអនុសញ្ញាស្តីពីពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វព្រៃជិតផុតពូជ និងរុក្ខជាតិ (CITES) បានលើកឡើងពីអនុសាសន៍របស់ខ្លួន នៅថ្ងៃទី១៩មករា ឆ្នាំ​២០២៥ ប្រាប់ទៅបណ្តាប្រទេសដែលធ្លាប់នាំចូលសត្វស្វាកន្ទុយវែងពីកម្ពុជា ត្រូវផ្អាកការនាំចូលសត្វប្រភេទនេះទៅធ្វើការពិសោធន៍ ចាប់ពីពេលនេះតទៅ។ ការផ្តល់អនុសាសន៍នេះធ្វើឡើងបន្ទាប់ពី CITES រកឃើញពីភាពជិតផុតពូជនៃសត្វស្វាកន្ទុយវែង និងបានស្នើឲ្យកម្ពុជាផ្តល់ព័ត៌មាន ដោយតម្លាភាពពីការនាំចេញស្វាកន្ទុយវែងទៅទីផ្សារខាងក្រៅ។

បាតុករកូរ៉េខាងត្បូង សម្រុកចូលតុលាការ ប្រឆាំងសេចក្តីសម្រេចបន្តឃុំខ្លួន លោក យូន ស៊ុកយោល

នៅថ្ងៃអាទិត្យ ទី១៩ មករា តុលាការទីក្រុងសេអ៊ូល បានសម្រេចបន្តឃុំខ្លួនលោកប្រធានាធិបតីព្យួរតំណ

បាតុករកូរ៉េខាងត្បូង សម្រុកចូលតុលាការ ប្រឆាំងសេចក្តីសម្រេចបន្តឃុំខ្លួន លោក យូន ស៊ុកយោល

នៅថ្ងៃអាទិត្យ ទី១៩ មករា តុលាការទីក្រុងសេអ៊ូល បានសម្រេចបន្តឃុំខ្លួនលោកប្រធានាធិបតីព្យួរតំណែង យូន ស៊ុកយោល។ សាលក្រមនេះ បានធ្វើឲ្យក្រុមបាតុករគាំទ្ររូបលោក ផ្ទុះកំហឹងយ៉ាងខ្លាំង និង បាននាំគ្នាសម្រុកចូលតុលាការ បង្កជាចលាចល។

អាស៊ានប្រាប់​ភូមា​ឲ្យជំរុញ​សន្តិភាព​ មុន​នឹង​រៀបចំបោះឆ្នោត

សមាគមប្រជាជាតិ​អាស៊ីអាគ្នេយ៍ ហៅកាត់ អាស៊ាន​ បាន​ដាស់តឿន​របបសឹក​ភូមា ឲ្យ​ប្រញាប់​ធ្វើបទឈប់

អាស៊ានប្រាប់​ភូមា​ឲ្យជំរុញ​សន្តិភាព​ មុន​នឹង​រៀបចំបោះឆ្នោត

សមាគមប្រជាជាតិ​អាស៊ីអាគ្នេយ៍ ហៅកាត់ អាស៊ាន​ បាន​ដាស់តឿន​របបសឹក​ភូមា ឲ្យ​ប្រញាប់​ធ្វើបទឈប់​បាញ់និង​បញ្ឈប់​ជម្លោះបង្ហូរឈាម មុន​នឹង​គិត​ពី​រឿង​​រៀប​ចំ​​​បោះឆ្នោត​។​ ការ​ជំរុញ​ឲ្យ​បញ្ចប់​ជម្លោះប្រដាប់អាវុធ​និង​បង្កើត​សន្តិភាព​ឲ្យ​ឆាប់​នេះ ធ្វើឡើង​នៅក្នុង​ឱកាស​កិច្ចប្រជុំ​ថ្នាក់រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​។

ប្រាសាទសំបូរព្រៃគុកជាទីទាក់ទាញភ្ញៀវទេសចរ តែពិបាកផ្លូវធ្វើដំណើរ

ប្រាសាទសំបូរព្រៃគុក ជាតំបន់ប្រាសាទមួយក្នុងចំណោមប្រាសាទចំណាស់ជាច្រើនក្នុងប្រទេសកម្ពុជា ដ

ប្រាសាទសំបូរព្រៃគុកជាទីទាក់ទាញភ្ញៀវទេសចរ តែពិបាកផ្លូវធ្វើដំណើរ

ប្រាសាទសំបូរព្រៃគុក ជាតំបន់ប្រាសាទមួយក្នុងចំណោមប្រាសាទចំណាស់ជាច្រើនក្នុងប្រទេសកម្ពុជា ដែលបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីឆ្នាំ២០១៧។ ប៉ុន្តែប្រាសាទក្នុងខេត្តកំពង់ធំមួយនេះហាក់មានការថមថយភ្ញៀវទេសចរ ដោយសារកត្តាផ្លូវចូលតំបន់នោះមានភាពហុយដីត្រលោម។ មុគ្គទេ្ទសក៍ទេសចរណ៍ និងភ្ញៀវទេសចរដែលបានទៅទស្សនានៅក្នុងតំបន់ប្រាសាទសំបូរព្រៃគុក អំពាវនាវឲ្យអាជ្ញាធរមូលដ្ឋានសាងសង់ផ្លូវបេតុង ដើម្បីសម្រួលដល់ការធ្វើដំណើរ។

ពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិកត្រៀមធ្វើបាតុកម្មការពារកោះគុត

នៅថ្ងៃអាទិត្យ ទី១៩ ខែមករានេះ សកម្មជននយោបាយបក្សប្រឆាំង និងពលរដ្ឋខ្មែររស់នៅក្នុងទីក្រុងឡុងប

ពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិកត្រៀមធ្វើបាតុកម្មការពារកោះគុត

នៅថ្ងៃអាទិត្យ ទី១៩ ខែមករានេះ សកម្មជននយោបាយបក្សប្រឆាំង និងពលរដ្ឋខ្មែររស់នៅក្នុងទីក្រុងឡុងប៊ិច សហរដ្ឋអាមេរិក បានប្រកាសធ្វើបាតុកម្មទ្រង់ទ្រាយធំមួយ ដើម្បីជំរុញឱ្យរដ្ឋាភិបាលកម្ពុជាទាមទារយកផ្នែកខ្លះនៃកោះគុតមកធ្វើជាកម្មសិទ្ធិវិញ។  លោក អ៊ុំ សំអាន មន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិរំពឹងថា រដ្ឋាភិបាលកម្ពុជានឹងស្តាប់សំឡេងទាមទារបស់ពលរដ្ឋ ប្រមាណ៣០០នាក់ ដែលចូលរួមបាតុកម្មនោះ ដើម្បីរក្សាផលប្រយោជន៍ជាតិ។  

«សំណេរអង្គរ»​​ លើកកម្ពស់ការសរសេរអក្សរខ្មែរឲ្យបានត្រឹមត្រូវតាមអក្ខរាវិរុទ្ធ និងក្បួនខ្នាតវេយ្យាករណ៍

ព្រឹត្តិការណ៍​ «សំណេរអង្គរ» លើកទី២បានប្រព្រឹត្តឡើងនៅថ្ងៃទី១៩ មករា ឆ្នាំ២០២៥នេះ ដោយមានការចូ

«សំណេរអង្គរ»​​ លើកកម្ពស់ការសរសេរអក្សរខ្មែរឲ្យបានត្រឹមត្រូវតាមអក្ខរាវិរុទ្ធ និងក្បួនខ្នាតវេយ្យាករណ៍

ព្រឹត្តិការណ៍​ «សំណេរអង្គរ» លើកទី២បានប្រព្រឹត្តឡើងនៅថ្ងៃទី១៩ មករា ឆ្នាំ២០២៥នេះ ដោយមានការចូលរួមពីបេក្ខជនប្រកួតសរសេរសំណេរប្រមាណ ១២២០អង្គ/នាក់។ កម្មវត្ថុនៃការសរសេរតាមអាន «សំណេរអង្គរ» គឺដើម្បីលើកកម្ពស់​សមត្ថភាពការ​សរសេរ​ឱ្យបានត្រឹមត្រូវតាមអក្ខរាវិរុទ្ធ ក្បួនខ្នាតវេយ្យាករណ៍ និងចេះពីរបៀបសរសេរអត្ថបទឲ្យបានច្បាស់។

កំពង់ធំ៖ ចំណូលធ្លាក់ចុះធ្វើឲ្យប្រជានេសាទក្នុងឃុំផាត់សណ្ដាយមានជីវភាពលំបាក និងជាប់បំណុលវ័ណ្ឌក

នៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ប្រជានេសាទអាចខ្ចីប្រាក់ពីធនាគារបានយ៉ាងច្រើន

កំពង់ធំ៖ ចំណូលធ្លាក់ចុះធ្វើឲ្យប្រជានេសាទក្នុងឃុំផាត់សណ្ដាយមានជីវភាពលំបាក និងជាប់បំណុលវ័ណ្ឌក

នៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ប្រជានេសាទអាចខ្ចីប្រាក់ពីធនាគារបានយ៉ាងច្រើនត្រឹម ៣លានរៀលប៉ុណ្ណោះ។ នេះក៏ដោយសារតែពួកគាត់គ្មានប័ណ្ណកម្មសិទ្ធិអចលទ្រព្យសម្រាប់ធ្វើជាទ្រព្យបញ្ចាំ។ តែដើម្បីអាចបង្គ្រប់ដើមទុនទិញសម្ភារៈ និងទូកនេសាទបាន ពួកគាត់បានបង្ខំចិត្តខ្ចីលុយពីឯកជនជាមួយអត្រាការប្រាក់ ១០ភាគរយក្នុងមួយខែ។ បញ្ហានៅត្រង់ថា ជាមួយនឹងចំណូលធ្លាក់ចុះ ពួកគេកំពុងមានជីវភាពលំបាកលំបិន ពិសេសការរកប្រាក់ដើម្បីសងបំណុល។ 

លោក ហ្វ្រង់ស័រ​ ប៉ុងស្ហូ​ដ៍ ​​សាក្សីសំខាន់ពី​ប្រវត្តិសាស្ត្រខ្មែរក្រហម ​ទទួល​មរណភាព

លោក​បូជាចារ្យ ហ្វ្រង់ស័រ ប៉ុងស្ហូដ៍ ជាអ្នកនិពន្ធជនជាតិ​បារាំង ​និង​ជា​សាក្សីប្រវត្តិសាស្ត

លោក ហ្វ្រង់ស័រ​ ប៉ុងស្ហូ​ដ៍ ​​សាក្សីសំខាន់ពី​ប្រវត្តិសាស្ត្រខ្មែរក្រហម ​ទទួល​មរណភាព

លោក​បូជាចារ្យ ហ្វ្រង់ស័រ ប៉ុងស្ហូដ៍ ជាអ្នកនិពន្ធជនជាតិ​បារាំង ​និង​ជា​សាក្សីប្រវត្តិសាស្ត្រដ៏សំខាន់​មួយ​រូប​ស្តីពី​សំណុំ​រឿង​ខ្មែរក្រហម។​ ក្នុង​មុខនាទី​ជា​បុព្វជិត​សាសនាគ្រិស្ត​និកាយកាតូលិក លោកនិយាយ​និងប្រើប្រាស់​ភាសា​ខ្មែរ​យ៉ាង​ប៉ិន​ប្រសប់ ហើយ​​បាន​រស់នៅក្នុង​ប្រទេស​កម្ពុជា ជាងកន្លះ​សតវត្ស​រ៍​។ ​ ​អ្នកនិពន្ធ​ដ៏ល្បីល្បាញរូបនេះ បានទទួលអនិច្ចកម្ម​ ក្នុងជន្មាយុ ៨៥ ឆ្នាំ​ នៅប្រទេស​បារាំង ពីថ្ងៃ​សុក្រ ទី​១៧ មករា​។ 

បណ្តាញសង្គមចិន TikTok ប្រឈមនឹងបិទទ្វារ នៅអាមេរិក

តុលាការកំពូលអាមេរិក បានដាក់ឱសានវាទឲ្យបណ្តាញសង្គមចិន TikTok ដែលមានប្រជាជន​អាមេរិក​ប្រើប្រាស់ប

បណ្តាញសង្គមចិន TikTok ប្រឈមនឹងបិទទ្វារ នៅអាមេរិក

តុលាការកំពូលអាមេរិក បានដាក់ឱសានវាទឲ្យបណ្តាញសង្គមចិន TikTok ដែលមានប្រជាជន​អាមេរិក​ប្រើប្រាស់ប្រមាណជា១៤០លាននាក់ ត្រូវ​ផ្តាច់ខ្លួនចេញពី​ក្រុមហ៊ុនចិន ByteDance និងត្រូវ​លក់ឲ្យក្រុមហ៊ុនអាមេរិក នៅត្រឹម ថ្ងៃអាទិត្យ ទី១៩ មករា។ បើមិនដូច្នោះទេ ក្រុមហ៊ុន TikTok នឹងត្រូវបិទទ្វារ ហើយត្រូវ​ហាមឃាត់ឈប់ឲ្យប្រើប្រាស់នៅលើទឹកដីសហរដ្ឋអាមេរិក។

សហរដ្ឋអាមេរិក​​ ប្រកាស​ផ្តល់​ជំនួយ​ ១១៧ លាន​ដុល្លារ​ ជួយកងការពារ​ជាតិ​លីបង់

នៅលីបង់ ក្រោយ​ពី​ជ្រើសរើស​បាន​ប្រធានាធិបតី​និង​នាយករដ្ឋមន្ត្រីថ្មី​ សហគមន៍​អន្តរជាតិ​ផ្

សហរដ្ឋអាមេរិក​​ ប្រកាស​ផ្តល់​ជំនួយ​ ១១៧ លាន​ដុល្លារ​ ជួយកងការពារ​ជាតិ​លីបង់

នៅលីបង់ ក្រោយ​ពី​ជ្រើសរើស​បាន​ប្រធានាធិបតី​និង​នាយករដ្ឋមន្ត្រីថ្មី​ សហគមន៍​អន្តរជាតិ​ផ្តើម​ជ្រោម​ជ្រែង​ផ្តល់​ជំនួយ​ជាបន្តបន្ទាប់។ រដ្ឋបាល​ទីក្រុង​វ៉ាស៊ីនតោន ប្រកាស​​ផ្តល់ជំនួយជា​ទឹក​ប្រាក់​មុន​គេ​ ចំនួន ១១៧ លានដុល្លារ ដើម្បី​ជួយពង្រឹង​កម្លាំង​យោធាជាតិលីបង់ ។ ទន្ទឹមនឹងគ្នានេះ រដ្ឋបាលទីក្រុង​ប៉ារីស ក៏​ប្រកាសឲ្យ​​បើក​ជើង​ហោះហើរឡើងវិញ​។

អ៊ីរ៉ង់៖ ចៅក្រមតុលាការកំពូលពីរនាក់ ត្រូវឃាតករបាញ់សម្លាប់ក្នុងការិយាល័យរបស់ខ្លួន

នៅអ៊ីរ៉ង់ ថ្ងៃសៅរ៍ ទី១៨ មករា បុរសខ្មាន់កាំភ្លើងម្នាក់បានបាញ់សម្លាប់ចៅក្រមតុលាការកំពូលពីរន

អ៊ីរ៉ង់៖ ចៅក្រមតុលាការកំពូលពីរនាក់ ត្រូវឃាតករបាញ់សម្លាប់ក្នុងការិយាល័យរបស់ខ្លួន

នៅអ៊ីរ៉ង់ ថ្ងៃសៅរ៍ ទី១៨ មករា បុរសខ្មាន់កាំភ្លើងម្នាក់បានបាញ់សម្លាប់ចៅក្រមតុលាការកំពូលពីរនាក់ ។ កន្លងមក ចៅក្រមទាំងពីរនាក់នេះធ្លាប់បានកាត់ក្តីសំណុំរឿងសំខាន់ៗ ជុំវិញបញ្ហាសន្តិសុខជាតិ អំពើភេរវកម្ម និង ចារកម្ម។ ក្រោយបង្កហេតុ ជនល្មើសបានធ្វើអត្តឃាតខ្លួនឯង នៅនឹងកន្លែង។

ម៉ាឡេស៊ីត្រៀមតែងតាំងអ្នកការទូតខ្មែរលោក អូស្មាន់ ហាស្សាន់ ជាប្រេសិតពិសេសដោះស្រាយវិបត្តិភូមា

អ្នកការទូតជើងចាស់កម្ពុជាលោក អូស្មាន់ ហាស្សាន់ (Othsman Hassan) ត្រូវបានម៉ាឡេស៊ីដែលជាប្រធានអាស៊ានឆ្ន

ម៉ាឡេស៊ីត្រៀមតែងតាំងអ្នកការទូតខ្មែរលោក អូស្មាន់ ហាស្សាន់ ជាប្រេសិតពិសេសដោះស្រាយវិបត្តិភូមា

អ្នកការទូតជើងចាស់កម្ពុជាលោក អូស្មាន់ ហាស្សាន់ (Othsman Hassan) ត្រូវបានម៉ាឡេស៊ីដែលជាប្រធានអាស៊ានឆ្នាំ២០២៥នេះ ត្រៀមតែងតាំងធ្វើជាប្រេសិតពិសេសសម្រាប់ដោះស្រាយវិបត្តិនយោបាយនៅភូមា។ នេះបើយោងតាមការចុះផ្សាយដោយកាសែតថៃ Thai PBS នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ និងថា ការប្រកាសតែងតាំងលោក អូស្មាន់ ហាស្សាន់ ជាផ្លូវការនឹងធ្វើឡើងក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាននាសប្តាហ៍ក្រោយ។ ទោះយ៉ាងណា គេនៅពុំទាន់ដឹងពីមូលហេតុពិតប្រាកដដែលធ្វើឱ្យម៉ាឡេស៊ីសម្រេចយកអ្នកការទូតជើងចាស់កម្ពុជាធ្វើជាប្រេសិតពិសេស ជំនួសឱ្យការយកអ្នកការទូតរបស់ខ្លួនទៅវិញ។

ពលរដ្ឋម្នាក់ស្លាប់ក្នុងហេតុការណ៍ផ្ទុះមីនតោននៅខេត្តបាត់ដំបង

គ្រាប់មីនតោន បានសម្លាប់ពលរដ្ឋម្នាក់ នៅក្នុងភូមិកូនភ្នំខាងត្បូង ឃុំតាស្តា ស្រុកសំពៅលូន ខេត

ពលរដ្ឋម្នាក់ស្លាប់ក្នុងហេតុការណ៍ផ្ទុះមីនតោននៅខេត្តបាត់ដំបង

គ្រាប់មីនតោន បានសម្លាប់ពលរដ្ឋម្នាក់ នៅក្នុងភូមិកូនភ្នំខាងត្បូង ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង នៅថ្ងៃសុក្រទី១៧មករា ឆ្នាំ​២០២៥។ បើតាម​មន្ត្រី ជំនាញរបស់ CMAC ការផ្ទុះមីនតោននេះ ដោយសារពលរដ្ឋម្នាក់បើកបររថយន្តប្រមូលផលដំឡូងមីក្នុងចម្ការរបស់ខ្លួន រួចក៏ជាន់ត្រូវគ្រាប់មីនតោនដែលជាសំណល់ពីសង្គ្រាម។

ជនពិការយកជើងគូរគំនូរ ទទួលបានអំណោយនិងទីតាំងធ្វើអាជីវកម្មពីអាជ្ញាធរ

នៅថ្ងៃសៅរ៍ទី១៨មករា អាជ្ញាធរក្រុងភ្នំពេញតាមរយៈលោក ឃួង ស្រេង បាននាំយកអំណោយមួយចំនួននិងបានផ្ត

ជនពិការយកជើងគូរគំនូរ ទទួលបានអំណោយនិងទីតាំងធ្វើអាជីវកម្មពីអាជ្ញាធរ

នៅថ្ងៃសៅរ៍ទី១៨មករា អាជ្ញាធរក្រុងភ្នំពេញតាមរយៈលោក ឃួង ស្រេង បាននាំយកអំណោយមួយចំនួននិងបានផ្តល់ទីតាំងអាជីវកម្មមួយកន្លែងនៅវត្តភ្នំដល់ លោក សល់ សុខចាន់ ជនមានពិការភាពដែលមានសមត្ថភាពអាចយកជើងគូរគំនូរ។ ការផ្តល់អំណោយនិងទីតាំងអាជីវកម្មនេះ ធ្វើឡើងបន្ទាប់ពីការផ្សាយរបស់វិទ្យុបារាំងអន្តរជាតិRFI ដែលលោក សល់ សុខចាន់ ត្រូវមន្ទីរសង្គមកិច្ចបញ្ឈប់មិនឲ្យធ្វើអាជីវកម្មនៅសួនច្បារវិមានឯករាជ្យ ក្រោមហេតុផលប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ។

តើតុលាការបារាំងអាចចាត់ការសំណុំរឿងឃាតកម្ម លោក លិម គិមយ៉ា ដំណាលគ្នានឹងតុលាការថៃដែរឬ?

ភរិយា​សព ​លោក លិម គិមយ៉ា ជា​ជន​ជាតិ​បារាំង ​បាន​អះ​អាង​ថា តុ​លាការ​បារាំង​បាន​សាក​សួរ​លោក​

តើតុលាការបារាំងអាចចាត់ការសំណុំរឿងឃាតកម្ម លោក លិម គិមយ៉ា ដំណាលគ្នានឹងតុលាការថៃដែរឬ?

ភរិយា​សព ​លោក លិម គិមយ៉ា ជា​ជន​ជាតិ​បារាំង ​បាន​អះ​អាង​ថា តុ​លាការ​បារាំង​បាន​សាក​សួរ​លោក​ស្រី​ជុំ​វិញ​ឃាតកម្ម​ទៅ​លើ​ស្វាមី​របស់​គាត់​រួច​ហើយ​តាំង​តែ​ក្រោយ​មាន​ការ​បាញ់​សម្លាប់​លោក លិម គិមយ៉ា​ក្នុង​ទី​ក្រុង​បាង​កក​។​ អ្នក​ច្បាប់​ពន្យល់​ថា ករណី​ឃាត​កម្ម​នេះ គឺ​ជា​បទ​ល្មើស​ព្រហ្មទណ្ឌ​ថ្នាក់​ឧក្រិដ្ឋ​ ដែល​តំណាង​អយ្យ​ការ​ត្រូវ​តែ​អនុវត្តន៍​ទៅ​តាម​នីតិវិ​ធី​ច្បាប់​ បើ​ទោះ​ជា​គ្មាន​ពាក្យ​បណ្តឹង​ពី​តំណាង​ជន​រង​គ្រោះក៏​ដោយ​។​ ​តើ​តុលាការ​បារាំង​មាន​សមត្ថ​កិច្ច​អ្វី​ខ្លះ ​ចំពោះ​ករណី​ឃាត​កម្ម​ទៅ​លើ​អ្នក​នយោបាយ​បក្ស​ប្រឆាំង​របស់​កម្ពុជា​ ខណៈ​តុលា​ការ​ថៃ​កំពុង​ដំណើរ​ការ​រឿង​ក្តី​ឧក្រិដ្ឋ​កម្ម​មួយ​នេះ​?

ថៃចេញ​ច្បាប់​​ឱ្យ​បើក​កាស៊ីណូ ប្រទេស​ជិត​ខាង​គួរ​ព្រួយ​បារម្ភទេ?

ពីពេល​នេះ​ដល់​ឆ្នាំ​២០២៩ ថៃអាច​នឹង​ក្លាយ​ជា​វិមាន​កាស៊ីណូ​ប្រចាំ​តំបន់​អាស៊ី។ នេះ​ជា​កម

ថៃចេញ​ច្បាប់​​ឱ្យ​បើក​កាស៊ីណូ ប្រទេស​ជិត​ខាង​គួរ​ព្រួយ​បារម្ភទេ?

ពីពេល​នេះ​ដល់​ឆ្នាំ​២០២៩ ថៃអាច​នឹង​ក្លាយ​ជា​វិមាន​កាស៊ីណូ​ប្រចាំ​តំបន់​អាស៊ី។ នេះ​ជា​កម្មវត្ថុ​របស់​រដ្ឋាភិបាល​ថៃដែល​ទើប​អនុម័ត​គម្រោង​ច្បាប់​អនុញ្ញាត​ឱ្យ​​បើក​​កាស៊ីណូ​និង​កន្លែង​លេង​ល្បែង​ស៊ីសង​ដោយ​ស្រប​ច្បាប់ នៅ​ក្នុង​រាជាណាចក្រ​ថៃ។ គំនិត​ផ្តួច​ផ្តើម​របស់​ក្រសួង​ហិរញ្ញវត្ថុនេះ​ ធ្វើ​ឡើង​ក្នុង​​ទិសដៅ​លើក​ស្ទួយវិស័យ​ទេសចរណ៍ និង​ពង្រឹង​​សេដ្ឋកិច្ច ព្រម​ទាំង​ប្រយុទ្ធ​ប្រឆាំង​នឹង​កាស៊ីណូ​ខុស​ច្បាប់។

ឃាតកម្ម​លិម គិមយ៉ា៖ ភរិយាបារាំងមិន​ចុះចាញ់ និងសន្យា​ស្វែងរក​យុត្តិធម៌​ឲ្យ​ស្វាមី

សហគមន៍ខ្មែរនៅប្រទេសបារាំង ជាពិសេសអ្នកដែលស្គាល់លោកលិម គិមយ៉ានៅរន្ធត់មិនទាន់បាត់ ក្រោយពីដឹ

ឃាតកម្ម​លិម គិមយ៉ា៖ ភរិយាបារាំងមិន​ចុះចាញ់ និងសន្យា​ស្វែងរក​យុត្តិធម៌​ឲ្យ​ស្វាមី

សហគមន៍ខ្មែរនៅប្រទេសបារាំង ជាពិសេសអ្នកដែលស្គាល់លោកលិម គិមយ៉ានៅរន្ធត់មិនទាន់បាត់ ក្រោយពីដឹងលឺថា លោកលិម កិមយ៉ាត្រូវខ្មាន់កាំភ្លើងជនជាតិថៃបាញ់សម្លាប់នៅទីក្រុងបាងកកកាលពីថ្ងៃទី ៧មករា។ នៅថ្ងៃព្រហស្បតិ៍ទី ១៦មករា ប្រជាជនខ្មែរជិត២០០នាក់ ដែលនៅក្នុងនោះមានមិត្តភក្តិ សាច់ញាតិ និងសមាជិករបស់អតីតគណបក្សសង្រ្គោះជាតិ ដែលលោកលិម គិមយ៉ាធ្លាប់ចូលរួមជីវភាពនយោបាយបានទៅចូលរួមក្នុងពិធីបុណ្យសពរំលឹកវិញ្ញាណក្ខន្ធរបស់លោកលិម គិមយ៉ា។ នៅក្នុងពិធីបុណ្យទកិ្ខណានុប្បទានតាមបែបព្រះពុទ្ធសាសនានៅវត្តពោធិវង្សជាយក្រុងប៉ារីស ភរិយាបារាំង និងកូនប្រុសស្រីរបស់លោកលិម គិមយ៉ាបានទទួលការជួយជ្រោមជ្រែងលើកទឹកចិត្តពីមិត្តភក្តិខ្មែរ និងចំណុះជើងវត្តដែលមានសមានចិត្តនឹកអាណិតអាសូរដល់ក្រុមគ្រួសាររបស់លិម គិមយ៉ា។ នៅមុន​ឃាតករ​បាញ់សម្លាប់​នៅទីក្រុង​បាងកក លោកលិម គិមយ៉ា​ ធ្លាប់ជា​អតីតអ្នកតំណាងរាស្រ្ត​របស់​អតីតគណបក្ស​សង្រ្គោះជាតិ។ ដោយទទួលបាន​សញ្ញាប័ត្រ​វិស្វករស្ថិតិ​​ និងបម្រើការជា​អធិការកិច្ច​ត្រួតពិនិត្យ​ហិរញ្ញវត្ថុ​របស់​ក្រសួងសេដ្ឋកិច្ច​បារាំង លោក​លិម គិមយ៉ា​ជាមនុស្ស​ចូលចិត្ត​គណិតវិទ្យា និងជំរុញ​កូនៗ​ឲ្យរៀនបានខ្ពង់ខ្ពស់នៅប្រទេស​បារាំង។ នៅចូលនិវត្ត​ន៍​ លោក​បាន​ចូលបម្រើ​ក្នុង​គណបក្ស​នយោបាយ​សង្រ្គោះជាតិ នៅ​ឆ្នាំ ២០១៣ និង​បានជាប់ជា​អ្នកតំណាងរាស្រ្ត​មណ្ឌលកំពង់ធំ។ យើងស្តាប់បទយកការណ៍របស់ឈាង បុប្ផា ដែលមានជំនួយបច្ចេកទេសរូបភាពពីទុយ ដានែល។

មេបក្ស​ប្រឆាំង​ប៉ាគីស្ថានជា​​អតីត​នាយករដ្ឋមន្ត្រី ជាប់​ទោស​១៤​ឆ្នាំពី​បទពុក​រលួយ

លោក អ៊ីមរ៉ាន់ ខាន់ អតីត​នាយករដ្ឋមន្ត្រី​ និង​ជា​ប្រមុខ​បក្ស​ប្រឆាំង​ដ៏​ចម្បងនៅ​​​ប៉ាគីស្ថ

មេបក្ស​ប្រឆាំង​ប៉ាគីស្ថានជា​​អតីត​នាយករដ្ឋមន្ត្រី ជាប់​ទោស​១៤​ឆ្នាំពី​បទពុក​រលួយ

លោក អ៊ីមរ៉ាន់ ខាន់ អតីត​នាយករដ្ឋមន្ត្រី​ និង​ជា​ប្រមុខ​បក្ស​ប្រឆាំង​ដ៏​ចម្បងនៅ​​​ប៉ាគីស្ថាន ដែល​កំពុង​ជាប់​ឃុំ​ស្រាប់​ទៅ​ហើយ ត្រូវបាន​តុលាការ​កាត់ទោស​ ឱ្យ​ជាប់ពន្ធនាគារ​១៤​ឆ្នាំ ក្នុង​សំណុំ​រឿង​ពុក​រលួយ​មួយ​ទៀត។ ពី​មន្ទីរ​ឃុំឃាំង លោក​អ៊ីមរ៉ាន់​ខាន់​នៅ​តែ​​សង្ឃឹម​ថា​នឹង​អាច​វិល​ត្រលប់​មក​ធ្វើ​នយោបាយ​វិញ​ជានិច្ច។

Get more results via ClueGoal