ស្ថាប័នព្រះពុទ្ធសាសនាស្នើចាត់វិធានការលើបុគ្គលដែលថា«បួសជាសង្ឃគឺទម្ងន់ដល់អ្នកស្រុក»
newsare.net
នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នានាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ពុទ្ធស្ថាប័នព្រះពុទ្ធសាសនាស្នើចាត់វិធានការលើបុគ្គលដែលថា«បួសជាសង្ឃគឺទម្ងន់ដល់អ្នកស្រុក»
នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នានាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ពុទ្ធិកសមាគមកម្ពុជរដ្ឋ និងគណៈសង្ឃនាយកបានសម្តែងក្តីបារម្ភ និងថ្កោលទោសចំពោះគណនីហ្វេសប៊ុកឈ្មោះ «សមាគម ទេវ សក្ខី ភគវន្ត» ដែលបានតាំងខ្លួនជាអ្នកដើរពន្យល់ធម៌ដោយប្រាសចាកខ្លឹមសារដើមនៃព្រះពុទ្ធវចនៈ និងបានបំភាន់ជំនឿធ្វើឲ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនា។ តែ «សមាគម ទេវ សក្ខី ភគវន្ត» បានចេញសេចក្តីប្រកាសដោយអះអាងថា សមាគមរបស់ខ្លួនបានបង្កើតឡើងដោយស្របច្បាប់ និងមិនពាក់ព័ន្ធនយោបាយ ឬក្រុមជ្រុលនិយមណាមួយដែលនាំឲ្យប៉ះពាល់ដល់សន្តិសុខសង្គមឡើយ។ Read more