ក្រុមអ្នកច្បាប់របស់អង្គការសហប្រជាជាតិ បានអំពាវនាវប្រទេសថៃ ឲ្យកែប្រែ ឬរំលាយច្បាប់ ជេរប្រមាថព្រះមហាក្សត្រ។ សេចក្តីអំពាវនាវនេះ ធ្វើឡើងចួនចំពេលដែល អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែលជាប់ចោទក្នុងបទល្មើសប្រមាថព្រះមហាក្សត្រ ទើបតែបានទទួលការអនុញ្ញាតពិសេសពីតុលាការ ឲ្យមានសិទ្ធិចេញទៅក្រៅប្រទេស។
អ្នកអង្កេតឯករាជ្យរបស់អង្គការសហប្រជាជាតិនៅភូមាបានអះអាងថា ៤ឆ្នាំក្រោយរដ្ឋប្រហារ ឧក្រិដ្ឋកម្មអន្តរជាតិជាច្រើនបាន និងកំពុងកើតមាននៅក្នុងប្រទេសភូមា។ តាមការត្រួតពិនិត្យ និងវាយតម្លៃ អ្នកអង្កេតឯករាជ្យរបស់អង្គការសហប្រជាជាតិបានរកឃើញថា ក្រុមយោធាបានប្រព្រឹត្តិអំពើហិង្សាទៅលើក្រុមប្រឆាំងយ៉ាងឃោរឃៅព្រៃផ្សៃ រួមមានការធ្វើទារុណកម្ម និងការរំលោភបំពាន។
ថ្ងៃសុក្រ ទី៣១មករា រដ្ឋមន្ត្រីក្រសួងការពារជាតិបារាំង អញ្ជើញបំពេញទស្សនកិច្ចនៅឥណ្ឌូណេស៊ី ហើយប្រទេសទាំង ២ បានប្តេជ្ញាចិត្តរឹតបន្តឹងកិច្ចសហការវិស័យការពារជាតិឲ្យកាន់តែស៊ីជម្រៅ។ ដំណើរទស្សនកិច្ចរបស់ប្រមុខការពារជាតិបារាំងនៅក្រុងហ្សាការតា ពេលនេះ ធ្វើឡើងក្រោយពី ឥណ្ឌូណេស៊ី បានយល់ព្រមផ្ទេរទណ្ឌិតបារាំងម្នាក់ដែលជាប់ទោសប្រហារជីវិត ឲ្យមកបារាំង កាលពីសប្តាហ៍មុន។
មន្ដ្រីរដ្ឋាភិបាលកម្ពុជា និងសង្គមស៊ីវិលបានត្អូញត្អែរពីផលប៉ះពាល់ដែលកើតឡើងពីការកាត់បន្ថយ ឬព្យួរជំនួយអភិវឌ្ឍន៍ពីបរទេស។ លោក លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនបានឱ្យដឹងនៅថ្ងៃទី៣០ មករាថា បុគ្គលិកដោះមីនជាង ១ពាន់នាក់ប្រឈមនឹងភាពអត់ការងារធ្វើ។ ចំណែកមន្ដ្រីសង្គមស៊ីវិលមួយចំនួនបានលើកឡើងពីការផ្អាកគម្រោងមួយចំនួនដោយសារការព្យួរជំនួយពីបរទេសដែរ។ ផ្ទុយទៅវិញ រដ្ឋាភិបាល តាមរយៈអ្នកនាំពាក្យលោក ប៉ែន បូណា បានអះអាងថា ការព្យួរជំនួយបរទេសមិនប៉ះពាល់ដល់កិច្ចការអភិវឌ្ឍន៍របស់រដ្ឋាភិបាលកម្ពុជាទេ។ តើកម្ពុជាគួរធ្វើអ្វីខ្លះដើម្បីកាត់បន្ថយផលប៉ះពាល់ពីការកាត់ ឬព្យួរជំនួយបរទេស?
សពលោក លិម គិមយ៉ា អតីតអ្នកតំណាងរាស្ត្របក្សប្រឆាំងមណ្ឌលកំពង់ធំ បានបញ្ជូនមកដល់ប្រទេសបារាំងក្នុងថ្ងៃចន្ទ ទី២៧ មករា ហើយក្រុមគ្រួសារគ្រោងរៀបចំពិធីបុណ្យសព នៅថ្ងៃចន្ទ ទី៣ កុម្ភៈខាងមុខ។ ឆ្លៀតក្នុងឱកាសនេះ វិទ្យុបារាំង RFI បានជួបសម្ភាសលោក លិម តូម៉ាស៍ កូនប្រុសពៅរបស់លោក លិម គិមយ៉ា ដែលខ្មាន់កាំភ្លើងជនជាតិថៃបាញ់សម្លាប់ ក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី៧ មករា។ ឆ្លើយនឹងសំណួររបស់RFI លោក លិម តូម៉ាស៍ បានចាត់ទុកឃាតកម្មលោក លិម គិមយ៉ា ថាជារឿងនយោបាយច្រើនជាងរឿងគំនុំផ្ទាល់ខ្លួន។ បើតាមលោក លិម តូម៉ាស៍ គឺទាល់មានតែការចាប់ខ្លួនជនសង្ស័យ ជាជនជាតិខ្មែរទាំង ២នាក់ គឺលោក លី រតនៈរស្មី និងលោក ពេជ្រ គឹមស្រ៊ិន ទៅឲ្យតុលាការថៃ ទើបអាចបំភ្លឺការពិត ជុំវិញឃាតកម្មលោក លិម គិមយ៉ាបាន។ សូមអញ្ជើញស្តាប់បទសម្ភាសន៍របស់RFI ជាមួយលោក លិម តូម៉ាស៍ នៅក្នុងស្ទូឌីយោក្រុងប៉ារីស។
ទីភ្នាក់ងារជាតិសុវត្ថិភាពដឹកជញ្ជូនរបស់អាមេរិកបានអះអាងនៅល្ងាចថ្ងៃព្រហស្បតិ៍ ទី៣០ មករាថា គេរកឃើញប្រអប់ខ្មៅទាំងពីររបស់យន្តហោះដឹកអ្នកដំណើរ ដែលបានបុកផ្ទុះជាមួយឧទ្ធម្ភាគចក្រនៅអាកាសយានដ្ឋានRonald Reaganកាលពីយប់ថ្ងៃពុធ ទី២៩ មករា។ នៅក្នុងពេលរង់ចាំការវិភាគសំឡេង និងទិន្នន័យក្នុងប្រអប់ខ្មៅដើម្បីស្វែងរកមូលហេតុដែលធ្វើឲ្យកើតមានគ្រោះថ្នាក់ ក្រុមជួយសង្រ្គោះបាននិយាយថា គេស្រង់បានសាកសពមនុស្ស៤០នាក់ គិតត្រឹមយប់ថ្ងៃព្រហស្បតិ៍ ទី៣០ មករា និងជឿថា មនុស្សទាំងអស់ក្នុងយន្តហោះដែលមានអ្នកដំណើរ៦០នាក់ និងបុគ្គលិក៤នាក់ស្លាប់ទាំងអស់នៅក្នុងសោកនាដកម្ម បូករួមទាំងទាហាន៣នាក់ដែលមានវត្តមាននៅក្នុងឧទ្ធម្ភាគចក្រយោធា។
ស្ថានទូតចិនប្រចាំនៅកម្ពុជាបានចេញមុខបញ្ជាក់ថា រដ្ឋាភិបាលចិនគ្មានគំនិតគិតចង់ដកខ្លួនចេញពីគម្រោងព្រែកជីកហ្វូណនរបស់កម្ពុជាទេ។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែតហុងកុង South China Morning Post ចុះផ្សាយនៅថ្ងៃទី២៩ មករា និងថា រដ្ឋាភិបាលចិនបានចាត់ទុកការចុះផ្សាយព័ត៌មានស្តីពីការរារែករបស់ចិនក្នុងគម្រោងព្រែកជីកហ្វូនថាជារឿងអត់ប្រយោជន៍។
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែតបានបញ្ជាក់ក្នុងសារពិសេសមួយកាលពីថ្ងៃទី២៨ មករាថា រដ្ឋាភិបាលត្រៀមអនុវត្តកម្មវិធី «ផ្តល់ដី ការពារព្រៃ» ជូនពលរដ្ឋក្រីក្រដែលគ្មានដីធ្វើផ្ទះចាប់ពីខែកុម្ភៈទៅ។ តាមអ្នកតាមដានសង្គម យន្តការរបស់រដ្ឋពេលនេះជាយន្តការល្អប្រសើរដើម្បីជួយទប់ស្កាត់ការទន្រ្ទានដីព្រៃដោយខុសច្បាប់ និងជួយដោះស្រាយជីវភាពពលរដ្ឋក្រីក្រដែលគ្មានដីពិតប្រាកដ។ តែតាមអ្នកតាមដានសង្គមមិនភ្លេចបញ្ជាក់ថា ដើម្បីឲ្យការអនុវត្តយន្តការមួយនេះសម្រេចបានជោគជ័យ និងមានតម្លាភាព រដ្ឋាភិបាលត្រូវមានគោលការណ៍ និងការធានាច្បាស់លាស់។
នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលជាតិរបស់ក្រសួងមហាផ្ទៃបានឱ្យដឹងថា សមត្ថកិច្ចបានចាប់ខ្លួនជនជាតិចិន ២នាក់ ក្រោមបទចោទ បង្ខាំងមនុស្សដើម្បីជំរិតទារប្រាក់។ បើតាមការស៊ើបអង្កេតរបស់សមត្ថកិច្ច ជនសង្ស័យដែលជាជនជាតិចិនទាំង ២នាក់នេះបានញាត់មនុស្សស្រីចូលក្នុងវ៉ាលី និងយកទៅបង្ខាំងទុកក្នុងផ្ទះសំណាក់ដើម្បីជំរិតទារប្រាក់។
លោក វ៉្លាឌីមៀរ ពូទីន បានថ្លែងថា រុស្ស៊ីកំពុងត្រៀមខ្លួនរួចជាស្រេច ដើម្បីជួបចរចាបិទបញ្ចប់ សង្គ្រាមនៅអ៊ុយក្រែន។ តែទន្ទឹមគ្នានេះ លោក ពូទីន បានបដិសេធ មិនជួបចរចាដោយផ្ទាល់ ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេរឡេនស្គី។ មេដឹកនាំរុស្ស៊ី បន្ថែមទៀតថា ភាគីអ៊ុយក្រែន ពុំបង្ហាញឆន្ទៈ ជួបភិភាក្សាដើម្បីខណ្ឌចប់សង្គ្រាមដ៏រ៉ាំរ៉ៃនេះឡើយ។
នៅដើមឆ្នាំ២០២៥ អាកាសចរណ៍ស៊ីវិលនៅក្នុងពិភពលោកជួបដំណឹងអាក្រក់សឹងតែរាល់ថ្ងៃ។ បន្ទាប់ពីយន្តហោះឆេះ ធ្វើឲ្យរបួសអ្នកដំណើរនៅកូរ៉េខាងត្បូង នៅសហរដ្ឋអាមេរិក និយាយឲ្យចំ នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីយប់ថ្ងៃពុធម្សិលមិញ ឧទ្ធម្ភាគចក្រយោធាមួយគ្រឿងបានបោះបុកយន្តហោះអ្នកដំណើរមួយគ្រឿងដែលមានដឹកមនុស្ស៦៤នាក់។ យន្តហោះទាំងពីរបានធ្លាក់ទៅក្នុងទឹកទន្លេក្បែរអាកាសយានដ្ឋានក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ ខណៈពេលដែលអាជ្ញាធរបដិសេធមិនទាន់ផ្តល់ព័ត៌មានពីជនរងគ្រោះ ទូរទស្សន៍អាមេរិក បានចុះផ្សាយថា នៅក្នុងប្រតិបត្តិការស្វែងរកជនរងគ្រោះ គេស្រង់បានសាកសពជិត២០នាក់។
ថ្ងៃអង្គារទី ២៨ ខែមករា ឆ្នាំ ២០២៥ កាហ្សាក់ស្ថាន ប្រទេសក្នុងតំបន់អាស៊ីកណ្តាល ដែលសម្បូរដោយធនធានធម្មជាតិ បានប្រកាសថា នឹងជីកយកប្រេងឆៅឈីសត៍ ក្នុងឆ្នាំ ២០២៥ នេះ។ រដ្ឋាភិបាលកាហ្សាក់ស្ថាន ពន្យល់ថា ការជីកយកប្រេងឆៅប្រភេទនេះ គឺដើម្បីទ្រទ្រង់ សេដ្ឋកិច្ចជាតិ ដែលពុំមានកំណើនគ្រប់គ្រាន់។ គួរបញ្ជាក់ថា គិតមកទល់ពេលបច្ចុប្បន្ន សេដ្ឋកិច្ចកាហ្សាក់ស្ថាន នៅតែបន្តពឹងផ្អែកមួយភាគធំលើរុស្ស៊ី បើទោះបីជា ប្រទេសអាស៊ីកណ្តាលមួយនេះ ខំពង្រីកភាពជាដៃគូ ជាមួយបណ្តាប្រទេសបស្ចិមលោក និង មហាអំណាចចិន យ៉ាងណាក្តី។
ពិធីបុណ្យសាសនាហិណ្ឌូ កុម្ភមេឡា ដែលប្រព្រឹត្តទៅរៀងរាល់១២ឆ្នាំម្តងនៅប្រទេសឥណ្ឌា បានពើបប្រទះនឹងហេតុការណ៍អកុសល កាលពីយប់ថ្ងៃអង្គារឈានចូលថ្ងៃពុធទី២៩មករា។ យ៉ាងហោចណាស់ មានមនុស្សចំនួន១៥នាក់បានស្លាប់ និងរបួសច្រើនរយនាក់ បន្ទាប់ពីមនុស្សផ្អើលជាន់ប្រញាយគ្នាចូលទៅក្នុងទឹកទន្លេគង្គា។ នេះមិនមែនជាលើកទី១ទេ ដែលមានករណីស្លាប់មនុស្សដោយការរត់ជាន់ប្រជ្រៀតគ្នា ក្នុងពិធីបុណ្យសាសនាបែបនេះ នៅប្រទេសឥណ្ឌា។
អង្គការសុខភាពពិភពលោក បានបង្ហាញការព្រួយបារម្ភជាខ្លាំង កាលពីថ្ងៃទី២៨មករា បន្ទាប់ពីបានទទួលដំណឹងថា រដ្ឋបាលរបស់លោកដូណាល់ ត្រាំ បានសម្រេចផ្អាកលែងជួយថវិកា នៅក្នុងកម្មវិធីប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ នៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍ។ អង្គការសុខភាពពិភពលោកបានអំពាវនាវ ឲ្យរដ្ឋាភិបាលអាមេរិក ពិចារណាគិតជាថ្មីឡើងវិញ ព្រោះអាយុជីវិតមនុស្សរាប់សិបលាននាក់រំពឹងលើថវិកានេះ។
អ្នកភូមិរស់នៅជុំវិញតំបន់ប្រាសាទតាព្រហ្ម ឬហៅ ប្រាសាទទន្លេបាទីស្ថិតក្នុងរមណីដ្ឋានទន្លេបាទី ខេត្តតាកែវបានទទូចឲ្យអាជ្ញាធរជួយធ្វើបណ្ណកម្មសិទ្ធិដីធ្លីឱ្យពួកគេ ដ្បិតពួកគេព្រួយបារម្ភពីការបណ្តេញចេញដោយបង្ខំនៅពេលខាងមុខ។ ការទទូចនេះធ្វើឡើង ក្រោយអាជ្ញាធរបដិសេធមិនធ្វើប្លង់ដីឱ្យដោយលើកយកហេតុផលទៅពន្យល់ថា ដីដែលពលរដ្ឋទាំងនោះកំពុងតាំងទីលំនៅសព្វថ្ងៃនៅគៀកនឹងតំបន់ដែលអាជ្ញាធរកំពុងត្រៀមដាក់បញ្ចូលទៅក្នុងតំបន់ការពារ។ ពីភូមិថ
ក្នុងសេចក្តីថ្លែងសារពិសេសនាថ្ងៃទី២៨ មករា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតបានប្រកាសពីការត្រៀមខ្លួនអនុវត្តកម្មវិធី «ផ្តល់ដី ការពារព្រៃ» ក្នុងគោលដៅដោះស្រាយបញ្ហាជូនពលរដ្ឋក្រីក្រដែលគ្មានដី ទប់ស្កាត់ការទន្ទ្រានដីរដ្ឋ និងជំរុញការចូលរួមរបស់ពលរដ្ឋក្នុងការការពារ និងអភិរក្សព្រៃឈើ។ តាមលោក ហ៊ុន ម៉ាណែត កម្មវិធី «ផ្តល់ដី ការពារព្រៃ» នឹងបើកទទួលពាក្យស្នើសុំរបស់ពលរដ្ឋចាប់ពីខែកុម្ភៈ ឆ្នាំ២០២៥។
ព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមដំណើរការជីកក្នុងពេលឆាប់ៗខាងមុខ ខណៈក្រសួងសាធារណការបានបញ្ចប់នីតិវិធីកំណត់និយាមកាកំណាត់ទី ១ ដែលមានប្រវែងជាង ២០គីឡូម៉ែត្រ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥នេះ និងបន្ថែមថា ការកំណត់និយាមកាកំណាត់ទី២ នឹងគ្រោងបញ្ចប់អំឡុងខែមេសា ឆ្នាំ២០២៥ខាងមុននេះ។
មន្រ្តីជាន់ខ្ពស់មួយរូបនៃគណបក្សកម្លាំងជាតិខេត្តតាកែវត្រូវបានចាប់ខ្លួនដោយគ្មានដីកា ឬមូលហេតុច្បាស់លាស់កាលពីថ្ងៃទី២៨ មករា ឆ្នាំ២០២៥។ នេះបើតាមលោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិនៅថ្ងៃទី២៩ មករានេះ។ គណបក្សកម្លាំងជាតិបានចាត់ទុកការចាប់សមាជិកខ្លួនពេលនេះថាជារូបភាពបំភិតបំភ័យថ្មីមួយលើថ្នាក់ដឹកនាំ និងសមាជិករបស់គណបក្សកម្លាំងជាតិ។
នៅកូរ៉េខាងត្បូង យ៉ាងហោចមនុស្ស ៧ នាក់ រងរបួស ព្រោះតែឆេះយន្តហោះដឹកអ្នកដំណើរ ១គ្រឿង។ ហេតុការណ៍នេះកើតឡើងនៅព្រលានយន្តហោះ ក្រុងប៊ូសាន កាលពីយប់ថ្ងៃអង្គារ ទី២៨មករា។ កាសែតក្នុងស្រុកកូរ៉េខាងត្បូងរាយការណ៍ថា ដើមហេតុនៃអគ្គិភ័យឆេះយន្តហោះនេះ អាចបង្កឡើងពីថ្មសាកទូរស័ព្ទមួយ ដែលអ្នកដំណើរម្នាក់ទុកក្នុងវ៉ាលីសយួរដៃរបស់ខ្លួន។
នាប៉ុន្មានថ្ងៃកន្លងទៅនេះ មានប្រតិកម្មពីសំណាក់ស្ថាប័នព្រះពុទ្ធសាសនាទៅលើបុគ្គលដែលហៅខ្លួនឯងថា «សាស្តា សក្ខី ភគវន្ត»។ បុគ្គលរូបនេះបានធ្វើសកម្មភាពតាមរយៈ «សមាគម ទេវ សក្ខី ភគវន្ត» ដោយដើរពន្យល់ធម៌ទៅកាន់ប្រជាពលរដ្ឋខ្មែរ។ ស្ថាប័នព្រះពុទ្ធសាសនាបានចាត់ទុកសកម្មភាពនេះថាប្រាសចាកខ្លឹមសារដើមនៃព្រះពុទ្ធវចនៈ និងបានបំភាន់ជំនឿធ្វើឲ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនា។ តែក្នុងពេលជាមួយគ្នានេះ ក៏មានបុគ្គលខ្លះចេញមុខការពារសកម្មភាពរបស់ «សាស្តា សក្ខី ភគវន្ត» ដែរ។ ហេតុអ្វីមានការផ្ទុះឡើងនូវរឿងចម្រូងចម្រាសផ្នែកសាសនាក្នុងសង្គមខ្មែរ?
ថ្ងៃចន្ទទី ២៧ ខែមករា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានផ្ញើសារអបអរសាទរ ចំពោះលោក អាឡិចសង់ លូកាឆេនកូ ដែលឈ្នះឆ្នោត បន្តកាន់តំណែងប្រធានាធិបតី ក្នុងអាណត្តិទី ៧។ មេដឹកនាំរុស្ស៊ី សង្កត់ធ្ងន់ថា ជ័យជំនះដ៏ត្រចះត្រចង់នេះ សរឲ្យឃើញច្បាស់អំពី អំណាចនយោបាយ ដ៏រឹងមាំ របស់ លោក លូកាឆេនកូ។ តែគួរបញ្ជាក់ដែរថា ការបោះឆ្នោត នាថ្ងៃអាទិត្យទី ២៦ ខែមករា កន្លងទៅថ្មីៗនេះ បានប្រព្រឹត្តទៅ ដោយគ្មានបក្សប្រឆាំងណាមួយ ចូលរួមប្រកួតប្រជែងឡើយ។
ការជួញដូរមនុស្ស និងឆបោកតាមអនឡាញបង្កក្តីព្រួយបារម្ភខ្លាំងនៅក្នុងមជ្ឈដ្ឋានប្រជាជន ចិន និងពលរដ្ឋ ក្នុងតំបន់អាស៊ីអាគ្នេយ៍។ តួកុនចិនដ៏ល្បីម្នាក់ត្រូវគេបោកប្រាស់ថាជួលឲ្យថតភាពយន្តនៅប្រទេសថៃ តែបែរជាត្រូវបានក្រុមឧក្រិដ្ឋជនជួញដូរមនុស្សចាប់បញ្ចូនទៅព្រំដែនភូមាទៅវិញ។ ក្រោយផ្ទុះរឿងអាស្រូវនេះ អាជ្ញាធរចិនបានប្រកាសពីការតាមចាប់ខ្លួនមេក្រុមឧក្រិដ្ឋជនដ៏ធំម្នាក់ដែលបានធ្វើព្យុះធ្វើភ្លៀងក្នុងអំពើជួញដូរមនុស្ស និងឆបោកតាមអនឡាញក្នុងតំបន់អាស៊ី។
វិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដែលភាគច្រើនលើសលុបសុទ្ធតែជាក្រុមហ៊ុនអាមេរិកនេះ ត្រូវរំជើបរំជួលយ៉ាងខ្លាំងក្នុងពេលនេះ ជាមួយនឹងវត្តមានថ្មី របស់បច្ចេកវិទ្យាចិន ឈ្មោះថា DeepSeek។ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត DeepSeek របស់ចិននេះ បានញាំងឲ្យមានការកោតសរសើរ លាយឡំដោយចម្ងល់ ព្រមទាំងការប្រុងប្រយ័ត្នផងដែរ។ នៅថ្ងៃអង្គារ២៨មករានេះ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត បានធ្លាក់ថ្លៃខ្លាំងបន្តបន្ទាប់គ្នា នៅលើទីផ្សារមូលបត្រ មិនថានៅអាមេរិកឬនៅជប៉ុន។ តើហេតុអ្វីបានជា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតDeepSeekរបស់ចិន ធ្វើឲ្យកក្រើក រំជើបរំជួលខ្លាំងដូច្នេះ?
មុននឹងចូលរួមចរចាគ្នាស្តីពីការកាត់បន្ថយអាវុធនុយក្លេអ៊ែរ រដ្ឋអំណាចចិនបានបញ្ជាក់ជំហរថាចង់ឃើញរដ្ឋបាលទីក្រុងវ៉ាស៊ីនតោននិងក្រុងម៉ូស្គូបង្ហាញសញ្ញាណឲ្យច្បាស់លាស់ជាមុនសិន ជុំវិញការកាត់បន្ថយគ្រាប់បែកបរមាណូ និងបន្ថយឃ្លាំងស្តុកនុយក្លេអ៊ែរ។ ការប្រកាសរបស់ក្រុងប៉េកាំងយ៉ាងដូច្នេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបបួលចិននិងរុស្ស៊ី ដើម្បីពិភាក្សាគ្នាអំពីការកាត់បន្ថយអាវុធប្រល័យលោក។
នៅក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ក្រសួងអប់រំ យុវជន និងកីឡាបានផ្អាកការរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសក្នុងឆ្នាំសិក្សា២០២៤-២០២៥។ ការផ្អាកនេះត្រូវបានក្រសួងផ្ដល់ហេតុផលយ៉ាងខ្លីថា គឺមានភាពចាំបាច់។ តែទន្ទឹមគ្នានេះ ក្រសួងបានអនុញ្ញាតឲ្យបណ្ដារាជធានី-ខេត្តរៀបចំការប្រឡងសិស្សពូកែប្រចាំរាជធានី-ខេត្តរបស់ខ្លួនតាមលទ្ធភាព និងការទទួលខុសត្រូវខ្ពស់។ សូមបញ្ជាក់ថា ក្រសួងតែងតែរៀបចំការប្រឡងសិស្សពូកែទូទាំងប្រទេសជារៀងរាល់ឆ្នាំ។ ចុះហេតុអ្វីបានជាសម្រេចផ្អាកសម្រាប់ឆ្នាំសិក្សាថ្មី ២០២៤-២០២៥ នេះទៅវិញ?
នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នានាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ពុទ្ធិកសមាគមកម្ពុជរដ្ឋ និងគណៈសង្ឃនាយកបានសម្តែងក្តីបារម្ភ និងថ្កោលទោសចំពោះគណនីហ្វេសប៊ុកឈ្មោះ «សមាគម ទេវ សក្ខី ភគវន្ត» ដែលបានតាំងខ្លួនជាអ្នកដើរពន្យល់ធម៌ដោយប្រាសចាកខ្លឹមសារដើមនៃព្រះពុទ្ធវចនៈ និងបានបំភាន់ជំនឿធ្វើឲ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនា។ តែ «សមាគម ទេវ សក្ខី ភគវន្ត» បានចេញសេចក្តីប្រកាសដោយអះអាងថា សមាគមរបស់ខ្លួនបានបង្កើតឡើងដោយស្របច្បាប់ និងមិនពាក់ព័ន្ធនយោបាយ ឬក្រុមជ្រុលនិយមណាមួយដែលនាំឲ្យប៉ះពាល់ដល់សន្តិសុខសង្គមឡើយ។
បន្ទាប់ពីបានដាក់តាំងបង្ហាញស្នាដៃដោយជោគជ័យនៅក្នុងទឹកដីខេត្តបាត់ដំបងមក ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ ហៅកាត់ (AFD) រួមសហការជាមួយអង្គការហ្វារពន្លឺសិល្បៈ និងវិទ្យាស្ថានបារាំងប្រចាំកម្ពុជាកំពុងបើកសម្ពោធនូវពិព៌រណ៍ស្នាដៃសិល្បៈបែបផែនថ្មីមួយឈ្មោះ "ដែនដីក្នុងក្តីស្រមៃ៖ សិល្បៈសម្រាប់ការកសាងអនាគត”។ គោលបំណងរបស់ពិព៌រណ៍ស្នាដៃសិល្បៈមួយនេះជាការបង្ហាញពីបញ្ហាប្រឈម និងតួនាទីរបស់សិល្បៈនៅក្នុងការអភិវឌ្ឍប្រកបដោយចីរភាព។
មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ជាភាសាអង់គ្លេស IMF បានចេញផ្សាយរបាយការណ៍ស្រាវជ្រាវមួយនៅថ្ងៃទី២៧ ខែមករាដែលផ្តោតលើទស្សនវិស័យ និងហានិភ័យនៃស្ថានភាពសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៥។ IMF បានអះអាងនៅក្នុងរបាយការណ៍ថា សេដ្ឋកិច្ចកម្ពុជានៅតែបន្តដើរទៅមុខ តែអាចមានភាពយឺតយ៉ាវជាងការគ្រោងទុក និងថា សេដ្ឋកិច្ចកម្ពុជាអាចងាយរងគ្រោះព្រោះតែលក្ខខណ្ឌម៉ាក្រូសេដ្ឋកិច្ចពិភពលោក។ ក្នុងន័យនេះ IMF បានផ្តល់ជាអនុសាសន៍ថា កម្ពុជាត្រូវរៀបចំគោលនយោបាយសំខាន់ៗមួយចំនួនដូចជា វិស័យសារពើពន្ធ រូបិយវត្ថុ ហិរញ្ញវត្ថុ និងរចនាសម្ព័ន្ធ។
នៅថ្ងៃទី២៨ ខែមករា ឆ្នាំ ២០២៥ នេះ អង្គការសិទ្ធិមនុស្ស លីកាដូ អង្គការសមធម៌កម្ពុជា និងអង្គការ FIAN អាឡឺម៉ង់ បានសេចក្តីថ្លែងការណ៍រួមគ្នាមួយដោយសម្តែងការខកចិត្តចំពោះការដោះស្រាយបណ្តឹងជាមួយក្រុមហ៊ុន Oikocredit។ គឺជាបណ្តឹងដែលធ្វើឡើងកាលពីខែធ្នូ ឆ្នាំ២០២២ ជាប់ពាក់ព័ន្ធនឹងការរំលោភបំពានសិទិ្ធមនុស្សយ៉ាងធ្ងន់ធ្ងរនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។
ថ្ងៃទី ២៧ ខែមករា ឆ្នាំ ១៩៤៥ កងរំដោះសហភាពសូវៀត បានចូលទៅដល់ជំរំ Auschwitz ដែលស្ថិតក្នុងប្រទេសប៉ូឡូញ និង ជាទីកន្លែង ដែលរបបអាល្លឺម៉ង់-ណាហ្ស៊ី បានប្រមូលផ្តុំឃុំឃាំង បុរស ស្ត្រី និង កុមារ ជនជាតិជ្វីហ្វ រហូតដល់ទៅ ជាង ១ លាន នាក់ ក្នុងអំឡុងសង្គ្រាមលោកលើកទី ២។ រយៈពេលមិនដល់ ៣ ឆ្នាំផង មានប្រជាជន ជ្វីហ្វ ជិត ១ លាន នាក់ បានបាត់បង់ជីវិត នៅក្នុងមន្ទីរឃុំឃាំងនេះ។ បច្ចុប្បន្ន ជំរំ Auschwitz បានក្លាយជា និមិត្តរូបនៃភាពសាហាវព្រៃផ្សៃ ដែលសង្គ្រាមលោកលើកទី ២ បានបង្កឡើង។ ដើម្បីកត់ត្រាទុកហេតុការណ៍ជាប្រវត្តិសាស្ត្រដ៏រន្ធត់នេះ អង្គការសហប្រជាជាតិ បានកំណត់យកថ្ងៃទី ២៧ ខែមករា ជាទិវាអន្តរជាតិ នៃការរំឭកដល់ជនរងគ្រោះ ដែលបានស្លាប់ ក្នុងទង្វើប្រល័យពូជសាសន៍លើជនជាតិជ្វីហ្វ។
ក្នុងបរិបទសង្គ្រាមនៅអ៊ុយក្រែន គេសង្កេតឃើញថា ឥណ្ឌាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីធ្វើទំនើបកម្មលើគ្រឿងសព្វាវុធរបស់ខ្លួន។ ក៏ប៉ុន្តែអ្វីដែលជាការកត់សំគាល់ គឺឥណ្ឌាបានកាត់បន្ថយយ៉ាងខ្លាំង ឈប់ទិញគ្រឿងសព្វាវុធរបស់រុស្ស៊ីដូចមុនទៀត។ ក្រៅតែពីផ្តល់អាទិភាពដល់ការទិញគ្រឿងសព្វាវុធទំនើប ពីបណ្តាប្រទេសលោកខាងលិច ឥណ្ឌាក៏បានប្រឹងបែងផ្តល់ឱកាស ដល់ឧស្សាហកម្មផលិតអាវុធក្នុងស្រុក ដោយខ្លួនឯងដែរ។
វ៉ានឃឺ Vanke ក្រុមហ៊ុនយក្សផ្នែកអចលនវត្ថុដ៏ធំលំដាប់ទីបួន របស់ចិន បានប្រកាសនៅថ្ងៃចន្ទទី ២៧មករា២០២៥ ថាខាតបង់ធំធេងណាស់ នៅឆ្នាំមុន ក្នុងបរិបទនៃទីផ្សារអចលនទ្រព្យដ៏អាប់អួរជាលំដាប់។ ចំណែកអគ្គនាយកក្រុមហ៊ុនបានលាលែងចេញពីតំណែង ដោយហេតុផលសុខភាព។
ទីភ្នាក់ងារព័ត៌មានវិទ្យា និងអវកាសថៃ ឈ្មោះ GISTDA បានឲ្យដឹងនៅថ្ងៃទី២៧ មករានេះថា ប្រទេសកម្ពុជាមានចំណុចឆេះ ឬទីតាំងក្តៅច្រើនជាងគេបង្អស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ពោលមានជាង ២០០០ទីតាំង។ ចំណុចឆេះ ឬទីតាំងក្តៅទាំងជាង ២០០០ទីតាំងនេះត្រូវបាន GISTDA បញ្ជាក់ថា គឺជាប្រភពដែលអាចបង្កឱ្យមានភ្លើងឆេះព្រៃបញ្ចេញផ្សែងពុលនៅក្នុងបរិយាកាស ខណៈប្រទេសថៃដែលកំពុងរងវិបត្តិខ្យល់ពុលរកឃើញមានត្រឹមតែ ១០០០ទីតាំងប៉ុណ្ណោះ។