Cambodia



អ្នក​ជំនាញ​អ.​ស.ប.ជំរុញ​ឲ្យ​ថៃ​រំលាយ​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ

ក្រុម​អ្នក​ច្បាប់របស់អង្គការ​សហប្រជាជាតិ ​បាន​អំពាវនាវ​​ប្រទេស​ថៃ ឲ្យ​​កែប្រែ ឬ​រំលាយ​ច្

អ.ស.ប.ថា ភូមាធ្លាក់ក្នុងអំពើហិង្សាកាន់តែធ្ងន់ធ្ងរនារយៈពេល ៤ឆ្នាំក្រោយរដ្ឋប្រហារ

អ្នកអង្កេតឯករាជ្យរបស់អង្គការសហប្រជាជាតិនៅភូមាបានអះអាងថា ៤ឆ្នាំក្រោយរដ្ឋប្រហារ ឧក្រិដ្ឋក

អ.ស.ប.ថា ភូមាធ្លាក់ក្នុងអំពើហិង្សាកាន់តែធ្ងន់ធ្ងរនារយៈពេល ៤ឆ្នាំក្រោយរដ្ឋប្រហារ

អ្នកអង្កេតឯករាជ្យរបស់អង្គការសហប្រជាជាតិនៅភូមាបានអះអាងថា ៤ឆ្នាំក្រោយរដ្ឋប្រហារ ឧក្រិដ្ឋកម្មអន្តរជាតិជាច្រើនបាន និងកំពុងកើតមាននៅក្នុងប្រទេសភូមា។ តាមការត្រួតពិនិត្យ និងវាយតម្លៃ អ្នកអង្កេតឯករាជ្យរបស់អង្គការសហប្រជាជាតិបានរកឃើញថា ក្រុមយោធាបានប្រព្រឹត្តិអំពើហិង្សាទៅលើក្រុមប្រឆាំងយ៉ាងឃោរឃៅព្រៃផ្សៃ រួមមានការធ្វើទារុណកម្ម និងការរំលោភបំពាន។

ឥណ្ឌូណេស៊ី​និង​បារាំង​​ប្តេជ្ញាសហការវិស័យ​ការពារជាតិ​ឲ្យ​កាន់តែ​ស៊ីជម្រៅ

ថ្ងៃ​សុក្រ​ ទី​៣១មករា​​ រដ្ឋមន្ត្រីក្រសួង​ការពារជាតិបារាំង អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅ​ឥណ

ឥណ្ឌូណេស៊ី​និង​បារាំង​​ប្តេជ្ញាសហការវិស័យ​ការពារជាតិ​ឲ្យ​កាន់តែ​ស៊ីជម្រៅ

ថ្ងៃ​សុក្រ​ ទី​៣១មករា​​ រដ្ឋមន្ត្រីក្រសួង​ការពារជាតិបារាំង អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅ​ឥណ្ឌូណេស៊ី ហើយ​ប្រទេស​ទាំង​ ២​​ បាន​​​ប្តេជ្ញាចិត្ត​​រឹត​បន្តឹង​កិច្ច​សហការវិស័យការពារជាតិឲ្យកាន់តែស៊ីជម្រៅ។​ ដំណើរទស្សនកិច្ច​របស់​ប្រមុខ​ការពារជាតិ​បារាំង​នៅ​ក្រុង​ហ្សាការតា​ ពេលនេះ ធ្វើឡើង​ក្រោយពី ​​ឥណ្ឌូណេស៊ី បាន​​យល់​​ព្រមផ្ទេរ​​ទណ្ឌិតបារាំងម្នាក់ដែល​​​​ជាប់ទោស​ប្រហារជីវិត​ ឲ្យ​មក​បារាំង​​ កាលពី​សប្តាហ៍​មុន​។ ​

តើកម្ពុជាគួរធ្វើអ្វីខ្លះដើម្បីកាត់បន្ថយផលប៉ះពាល់ពីការកាត់ ឬព្យួរជំនួយបរទេស?

មន្ដ្រីរដ្ឋាភិបាលកម្ពុជា និងសង្គមស៊ីវិលបានត្អូញត្អែរពីផលប៉ះពាល់ដែលកើតឡើងពីការកាត់បន្ថយ

តើកម្ពុជាគួរធ្វើអ្វីខ្លះដើម្បីកាត់បន្ថយផលប៉ះពាល់ពីការកាត់ ឬព្យួរជំនួយបរទេស?

មន្ដ្រីរដ្ឋាភិបាលកម្ពុជា និងសង្គមស៊ីវិលបានត្អូញត្អែរពីផលប៉ះពាល់ដែលកើតឡើងពីការកាត់បន្ថយ ឬព្យួរជំនួយអភិវឌ្ឍន៍ពីបរទេស។ លោក លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនបានឱ្យដឹងនៅថ្ងៃទី៣០ មករាថា បុគ្គលិកដោះមីនជាង ១ពាន់នាក់ប្រឈមនឹងភាពអត់ការងារធ្វើ។ ចំណែកមន្ដ្រីសង្គមស៊ីវិលមួយចំនួនបានលើកឡើងពីការផ្អាកគម្រោងមួយចំនួនដោយសារការព្យួរជំនួយពីបរទេសដែរ។ ផ្ទុយទៅវិញ រដ្ឋាភិបាល តាមរយៈអ្នកនាំពាក្យលោក ប៉ែន បូណា បានអះអាងថា ការព្យួរជំនួយបរទេសមិនប៉ះពាល់ដល់កិច្ចការអភិវឌ្ឍន៍របស់រដ្ឋាភិបាលកម្ពុជាទេ។ តើកម្ពុជាគួរធ្វើអ្វីខ្លះដើម្បីកាត់បន្ថយផលប៉ះពាល់ពីការកាត់ ឬព្យួរជំនួយបរទេស?

លោក លិម តូម៉ាស៍៖ ទាល់តែចាប់ជនសង្ស័យខ្មែរទាំង២នាក់ ទើបអាចបំភ្លឺការពិតជុំវិញឃាតកម្មឪពុកខ្ញុំ

​សពលោក លិម គិមយ៉ា អតីតអ្នកតំណាងរាស្ត្របក្សប្រឆាំងមណ្ឌលកំពង់ធំ បានបញ្ជូនមកដល់ប្រទេសបារាំងក

លោក លិម តូម៉ាស៍៖ ទាល់តែចាប់ជនសង្ស័យខ្មែរទាំង២នាក់ ទើបអាចបំភ្លឺការពិតជុំវិញឃាតកម្មឪពុកខ្ញុំ

​សពលោក លិម គិមយ៉ា អតីតអ្នកតំណាងរាស្ត្របក្សប្រឆាំងមណ្ឌលកំពង់ធំ បានបញ្ជូនមកដល់ប្រទេសបារាំងក្នុងថ្ងៃចន្ទ ទី២៧ មករា ហើយក្រុមគ្រួសារគ្រោងរៀបចំពិធីបុណ្យសព នៅថ្ងៃចន្ទ ទី៣ កុម្ភៈខាងមុខ។ ឆ្លៀតក្នុងឱកាសនេះ វិទ្យុបារាំង RFI បានជួបសម្ភាសលោក លិម តូម៉ាស៍ កូនប្រុសពៅរបស់លោក លិម គិមយ៉ា ដែល​ខ្មាន់កាំភ្លើងជនជាតិថៃបាញ់សម្លាប់ ក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី៧ មករា។ ឆ្លើយនឹងសំណួររបស់RFI លោក លិម តូម៉ាស៍ បានចាត់ទុកឃាតកម្មលោក លិម គិមយ៉ា ថាជារឿងនយោបាយច្រើនជាងរឿងគំនុំផ្ទាល់ខ្លួន។ បើតាមលោក លិម តូម៉ាស៍ គឺទាល់មានតែការចាប់ខ្លួនជនសង្ស័យ ជាជនជាតិ​ខ្មែរទាំង ២នាក់ គឺលោក លី រតនៈរស្មី និងលោក ពេជ្រ គឹមស្រ៊ិន ទៅឲ្យតុលាការថៃ ទើបអាចបំភ្លឺការពិត ជុំវិញឃាតកម្មលោក លិម គិមយ៉ាបាន។ សូមអញ្ជើញស្តាប់បទសម្ភាសន៍របស់RFI ជាមួយលោក លិម តូម៉ាស៍ នៅក្នុងស្ទូឌីយោក្រុងប៉ារីស។

គ្មានអ្នករួចរស់ជីវិតនៅក្នុង​គ្រោះថ្នាក់ឧទ្ធម្ភាគចក្រយោធាបុកយន្តហោះនៅវ៉ាស៊ីនតោន

ទីភ្នាក់ងារជាតិសុវត្ថិភាពដឹកជញ្ជូនរបស់អាមេរិកបានអះអាងនៅល្ងាចថ្ងៃព្រហស្បតិ៍ ទី៣០ មករាថា គ

គ្មានអ្នករួចរស់ជីវិតនៅក្នុង​គ្រោះថ្នាក់ឧទ្ធម្ភាគចក្រយោធាបុកយន្តហោះនៅវ៉ាស៊ីនតោន

ទីភ្នាក់ងារជាតិសុវត្ថិភាពដឹកជញ្ជូនរបស់អាមេរិកបានអះអាងនៅល្ងាចថ្ងៃព្រហស្បតិ៍ ទី៣០ មករាថា គេរកឃើញប្រអប់ខ្មៅទាំងពីររបស់យន្តហោះដឹកអ្នកដំណើរ ដែលបានបុកផ្ទុះជាមួយឧទ្ធម្ភាគចក្រនៅអាកាសយានដ្ឋានRonald Reaganកាលពីយប់ថ្ងៃពុធ ទី២៩ មករា។ នៅក្នុងពេលរង់ចាំការវិភាគសំឡេង និងទិន្នន័យក្នុងប្រអប់ខ្មៅដើម្បីស្វែងរកមូលហេតុដែលធ្វើឲ្យកើតមានគ្រោះថ្នាក់ ក្រុមជួយសង្រ្គោះបាននិយាយថា គេស្រង់បានសាកសពមនុស្ស៤០នាក់ គិតត្រឹមយប់ថ្ងៃព្រហស្បតិ៍ ទី៣០ មករា និងជឿថា មនុស្សទាំងអស់ក្នុងយន្តហោះដែលមានអ្នកដំណើរ៦០នាក់ និងបុគ្គលិក៤នាក់ស្លាប់ទាំងអស់នៅក្នុងសោកនាដកម្ម បូករួមទាំងទាហាន៣នាក់ដែលមានវត្តមាននៅក្នុងឧទ្ធម្ភាគចក្រយោធា។

ចិនបដិសេធលើព័ត៌មានដែលថា ខ្លួនព្យាយាមដកខ្លួនចេញពីគម្រោងព្រែកជីកហ្វូណនកម្ពុជា

ស្ថានទូតចិនប្រចាំនៅកម្ពុជាបានចេញមុខបញ្ជាក់ថា រដ្ឋាភិបាលចិនគ្មានគំនិតគិតចង់ដកខ្លួនចេញពីគ

ចិនបដិសេធលើព័ត៌មានដែលថា ខ្លួនព្យាយាមដកខ្លួនចេញពីគម្រោងព្រែកជីកហ្វូណនកម្ពុជា

ស្ថានទូតចិនប្រចាំនៅកម្ពុជាបានចេញមុខបញ្ជាក់ថា រដ្ឋាភិបាលចិនគ្មានគំនិតគិតចង់ដកខ្លួនចេញពីគម្រោងព្រែកជីកហ្វូណនរបស់កម្ពុជាទេ។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែតហុងកុង South China Morning Post ចុះផ្សាយនៅថ្ងៃទី២៩ មករា និងថា រដ្ឋាភិបាលចិនបានចាត់ទុកការចុះផ្សាយព័ត៌មានស្តីពីការរារែករបស់ចិនក្នុងគម្រោងព្រែកជីកហ្វូនថាជារឿងអត់ប្រយោជន៍។

រដ្ឋគួរធ្វើអ្វីខ្លះដើម្បីឲ្យការអនុវត្តកម្មវិធី «ផ្តល់ដី ការពារព្រៃ» ទទួលជោគជ័យ និងមានតម្លាភាព?

ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែតបានបញ្ជាក់ក្នុងសារពិសេសមួយកាលពីថ្ងៃទី២៨ មករាថា រដ្

រដ្ឋគួរធ្វើអ្វីខ្លះដើម្បីឲ្យការអនុវត្តកម្មវិធី «ផ្តល់ដី ការពារព្រៃ» ទទួលជោគជ័យ និងមានតម្លាភាព?

ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែតបានបញ្ជាក់ក្នុងសារពិសេសមួយកាលពីថ្ងៃទី២៨ មករាថា រដ្ឋាភិបាលត្រៀមអនុវត្តកម្មវិធី «ផ្តល់ដី ការពារព្រៃ» ជូនពលរដ្ឋក្រីក្រដែលគ្មានដីធ្វើផ្ទះចាប់ពីខែកុម្ភៈទៅ។ តាមអ្នកតាមដានសង្គម យន្តការរបស់រដ្ឋពេលនេះជាយន្តការល្អប្រសើរដើម្បីជួយទប់ស្កាត់ការទន្រ្ទានដីព្រៃដោយខុសច្បាប់ និងជួយដោះស្រាយជីវភាពពលរដ្ឋក្រីក្រដែលគ្មានដីពិតប្រាកដ។ តែតាមអ្នកតាមដានសង្គមមិនភ្លេចបញ្ជាក់ថា ដើម្បីឲ្យការអនុវត្តយន្តការមួយនេះសម្រេចបានជោគជ័យ និងមានតម្លាភាព រដ្ឋាភិបាលត្រូវមានគោលការណ៍ និងការធានាច្បាស់លាស់។

សមត្ថកិច្ចចាប់ខ្លួនជនជាតិចិន ២នាក់ក្នុងបទសង្ស័យបានចាប់មនុស្សញាត់វ៉ាលីដើម្បីជំរិតទារប្រាក់

នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលជាតិរបស់ក្រស

សមត្ថកិច្ចចាប់ខ្លួនជនជាតិចិន ២នាក់ក្នុងបទសង្ស័យបានចាប់មនុស្សញាត់វ៉ាលីដើម្បីជំរិតទារប្រាក់

នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលជាតិរបស់ក្រសួងមហាផ្ទៃបានឱ្យដឹងថា សមត្ថកិច្ចបានចាប់ខ្លួនជនជាតិចិន ២នាក់ ក្រោមបទចោទ បង្ខាំងមនុស្សដើម្បីជំរិតទារប្រាក់។ បើតាមការស៊ើបអង្កេតរបស់សមត្ថកិច្ច ជនសង្ស័យដែលជាជនជាតិចិនទាំង ២នាក់នេះបានញាត់មនុស្សស្រីចូលក្នុងវ៉ាលី និងយកទៅបង្ខាំងទុកក្នុងផ្ទះសំណាក់ដើម្បីជំរិតទារប្រាក់។

លោក ពូទីន ត្រៀមចរចាបញ្ចប់សង្គ្រាមអ៊ុយក្រែន តែមិនចង់ជួបលោក ហ្សេឡេនស្គី ដោយផ្ទាល់

លោក វ៉្លាឌីមៀរ ពូទីន បានថ្លែងថា រុស្ស៊ីកំពុងត្រៀមខ្លួនរួចជាស្រេច ដើម្បីជួបចរចាបិទបញ្ចប់ សង

លោក ពូទីន ត្រៀមចរចាបញ្ចប់សង្គ្រាមអ៊ុយក្រែន តែមិនចង់ជួបលោក ហ្សេឡេនស្គី ដោយផ្ទាល់

លោក វ៉្លាឌីមៀរ ពូទីន បានថ្លែងថា រុស្ស៊ីកំពុងត្រៀមខ្លួនរួចជាស្រេច ដើម្បីជួបចរចាបិទបញ្ចប់ សង្គ្រាមនៅអ៊ុយក្រែន។ តែទន្ទឹមគ្នានេះ លោក ពូទីន បានបដិសេធ មិនជួបចរចាដោយផ្ទាល់ ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេរឡេនស្គី។ មេដឹកនាំរុស្ស៊ី បន្ថែមទៀតថា ភាគីអ៊ុយក្រែន ពុំបង្ហាញឆន្ទៈ ជួបភិភាក្សាដើម្បីខណ្ឌចប់សង្គ្រាមដ៏រ៉ាំរ៉ៃនេះឡើយ។

ឧទ្ធម្ភាគចក្រយោធា និង​យន្តហោះដឹកអ្នកដំណើរ​បុកគ្នា ធ្លាក់​ក្នុង​ទឹកទន្លេនៅ​រដ្ឋធានី​វ៉ាស៊ីនតោន

នៅដើមឆ្នាំ​២០២៥ អាកាសចរណ៍​ស៊ីវិល​នៅក្នុង​ពិភពលោក​ជួបដំណឹង​អាក្រក់​សឹងតែរាល់ថ្ងៃ។ បន្ទាប

ឧទ្ធម្ភាគចក្រយោធា និង​យន្តហោះដឹកអ្នកដំណើរ​បុកគ្នា ធ្លាក់​ក្នុង​ទឹកទន្លេនៅ​រដ្ឋធានី​វ៉ាស៊ីនតោន

នៅដើមឆ្នាំ​២០២៥ អាកាសចរណ៍​ស៊ីវិល​នៅក្នុង​ពិភពលោក​ជួបដំណឹង​អាក្រក់​សឹងតែរាល់ថ្ងៃ។ បន្ទាប់ពី​យន្តហោះឆេះ ធ្វើឲ្យរបួសអ្នកដំណើរ​នៅ​កូរ៉េខាងត្បូង នៅ​សហរដ្ឋអាមេរិក និយាយ​ឲ្យចំ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពីយប់​ថ្ងៃ​ពុធម្សិលមិញ ឧទ្ធម្ភាគចក្រ​យោធាមួយគ្រឿងបាន​បោះបុក​យន្តហោះ​អ្នកដំណើរ​មួយគ្រឿង​ដែលមាន​ដឹកមនុស្ស​៦៤នាក់។ យន្តហោះទាំងពីរ​បាន​ធ្លាក់ទៅ​ក្នុង​ទឹកទន្លេ​ក្បែរ​អាកាសយានដ្ឋាន​ក្នុងរដ្ឋធានី​វ៉ាស៊ីនតោន។ ខណៈពេល​ដែលអាជ្ញាធរ​បដិសេធ​មិនទាន់ផ្តល់ព័ត៌មាន​ពីជនរងគ្រោះ ទូរទស្សន៍អាមេរិក បាន​ចុះផ្សាយ​ថា នៅក្នុង​ប្រតិបត្តិការ​ស្វែងរក​ជនរងគ្រោះ គេ​ស្រង់បាន​សាកសព​ជិត​២០នាក់។

កាហ្សាក់ស្ថាន ប្រកាសថានឹងផលិតប្រេងឆៅឈីសត៍ ក្នុងឆ្នាំ ២០២៥

ថ្ងៃអង្គារទី ២៨ ខែមករា ឆ្នាំ ២០២៥ កាហ្សាក់ស្ថាន ប្រទេសក្នុងតំបន់អាស៊ីកណ្តាល ដែលសម្បូរដោយធនធ

កាហ្សាក់ស្ថាន ប្រកាសថានឹងផលិតប្រេងឆៅឈីសត៍ ក្នុងឆ្នាំ ២០២៥

ថ្ងៃអង្គារទី ២៨ ខែមករា ឆ្នាំ ២០២៥ កាហ្សាក់ស្ថាន ប្រទេសក្នុងតំបន់អាស៊ីកណ្តាល ដែលសម្បូរដោយធនធានធម្មជាតិ បានប្រកាសថា នឹងជីកយកប្រេងឆៅឈីសត៍ ក្នុងឆ្នាំ ២០២៥ នេះ។ រដ្ឋាភិបាលកាហ្សាក់ស្ថាន ពន្យល់ថា ការជីកយកប្រេងឆៅប្រភេទនេះ គឺដើម្បីទ្រទ្រង់ សេដ្ឋកិច្ចជាតិ ដែលពុំមានកំណើនគ្រប់គ្រាន់។ គួរបញ្ជាក់ថា គិតមកទល់ពេលបច្ចុប្បន្ន សេដ្ឋកិច្ចកាហ្សាក់ស្ថាន នៅតែបន្តពឹងផ្អែកមួយភាគធំលើរុស្ស៊ី បើទោះបីជា ប្រទេស​អាស៊ីកណ្តាលមួយនេះ ខំពង្រីកភាពជាដៃគូ ជាមួយបណ្តាប្រទេសបស្ចិមលោក និង មហាអំណាចចិន យ៉ាងណាក្តី។

ឥណ្ឌា៖ ស្លាប់យ៉ាង​ហោច​​១៥នាក់ របួស​ច្រើនរយនាក់ ក្នុង​ពិធីបុណ្យ​​សាសនា​ហិណ្ឌូ​កុម្ភមេឡា

ពិធីបុណ្យសាសនាហិណ្ឌូ កុម្ភមេឡា ដែលប្រព្រឹត្តទៅរៀងរាល់១២ឆ្នាំ​ម្តងនៅប្រទេស​ឥណ្ឌា បានពើប​ប

ឥណ្ឌា៖ ស្លាប់យ៉ាង​ហោច​​១៥នាក់ របួស​ច្រើនរយនាក់ ក្នុង​ពិធីបុណ្យ​​សាសនា​ហិណ្ឌូ​កុម្ភមេឡា

ពិធីបុណ្យសាសនាហិណ្ឌូ កុម្ភមេឡា ដែលប្រព្រឹត្តទៅរៀងរាល់១២ឆ្នាំ​ម្តងនៅប្រទេស​ឥណ្ឌា បានពើប​ប្រទះ​នឹងហេតុការណ៍អកុសល កាលពីយប់ថ្ងៃអង្គារឈានចូលថ្ងៃពុធទី​២៩​មករា។ យ៉ាងហោចណាស់ មាន​មនុស្ស​ចំនួន​១៥​នាក់​បានស្លាប់ និង​របួសច្រើន​រយនាក់ បន្ទាប់ពី​មនុស្ស​ផ្អើលជាន់​ប្រញាយគ្នា​ចូលទៅ​ក្នុងទឹកទន្លេគង្គា។ នេះមិនមែនជាលើក​ទី១​ទេ ដែល​មានករណី​ស្លាប់មនុស្ស​ដោយ​ការរត់ជាន់​​ប្រជ្រៀតគ្នា ក្នុងពិធីបុណ្យសាសនា​បែបនេះ នៅប្រទេសឥណ្ឌា​។

សហរដ្ឋអាមេរិកផ្អាក​កម្ម​វិធីជំនួយដល់ប្រទេស​កំពុងអភិវឌ្ឍ ក្នុងការ​ប្រយុទ្ធប្រឆាំងនឹងជំងឺ​អេដស៍

អង្គការសុខភាពពិភពលោក បានបង្ហាញ​ការព្រួយបារម្ភជាខ្លាំង កាលពីថ្ងៃទី​២៨មករា បន្ទាប់ពី​បាន​ទ

សហរដ្ឋអាមេរិកផ្អាក​កម្ម​វិធីជំនួយដល់ប្រទេស​កំពុងអភិវឌ្ឍ ក្នុងការ​ប្រយុទ្ធប្រឆាំងនឹងជំងឺ​អេដស៍

អង្គការសុខភាពពិភពលោក បានបង្ហាញ​ការព្រួយបារម្ភជាខ្លាំង កាលពីថ្ងៃទី​២៨មករា បន្ទាប់ពី​បាន​ទទួលដំណឹងថា រដ្ឋបាល​របស់​លោកដូណាល់ ត្រាំ បានសម្រេច​ផ្អាកលែងជួយថវិកា​ នៅក្នុង​កម្មវិធី​ប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ នៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍ។ អង្គការសុខភាពពិភពលោក​បានអំពាវនាវ ឲ្យ​រដ្ឋាភិបាលអាមេរិក ​ពិចារណា​គិតជាថ្មីឡើងវិញ ព្រោះអាយុជីវិតមនុស្ស​រាប់សិបលាននាក់រំពឹងលើថវិកានេះ​។​

ពលរដ្ឋរស់ក្បែរប្រាសាទទន្លេបាទីស្នើឲ្យអាជ្ញាធរធ្វើបណ្ណកម្មសិទ្ធិដីធ្លីដូចពលរដ្ឋផ្សេង

អ្នកភូមិរស់នៅជុំវិញតំបន់ប្រាសាទតាព្រហ្ម ឬហៅ ប្រាសាទទន្លេបាទីស្ថិតក្នុងរមណីដ្ឋានទន្លេបាទ

ពលរដ្ឋរស់ក្បែរប្រាសាទទន្លេបាទីស្នើឲ្យអាជ្ញាធរធ្វើបណ្ណកម្មសិទ្ធិដីធ្លីដូចពលរដ្ឋផ្សេង

អ្នកភូមិរស់នៅជុំវិញតំបន់ប្រាសាទតាព្រហ្ម ឬហៅ ប្រាសាទទន្លេបាទីស្ថិតក្នុងរមណីដ្ឋានទន្លេបាទី ខេត្តតាកែវបានទទូចឲ្យអាជ្ញាធរជួយធ្វើបណ្ណកម្មសិទ្ធិដីធ្លីឱ្យពួកគេ ដ្បិតពួកគេព្រួយបារម្ភពីការបណ្តេញចេញដោយបង្ខំនៅពេលខាងមុខ។ ការទទូចនេះធ្វើឡើង ក្រោយអាជ្ញាធរបដិសេធមិនធ្វើប្លង់ដីឱ្យដោយលើកយកហេតុផលទៅពន្យល់ថា ដីដែលពលរដ្ឋទាំងនោះកំពុងតាំងទីលំនៅសព្វថ្ងៃនៅគៀកនឹងតំបន់ដែលអាជ្ញាធរកំពុងត្រៀមដាក់បញ្ចូលទៅក្នុងតំបន់ការពារ។ ពីភូមិថ

រដ្ឋាភិបាលកម្ពុជាត្រៀមផ្តល់ដីឱ្យពលរដ្ឋក្រីក្រតាមរយៈកម្មវិធី «ផ្តល់ដី ការពារព្រៃ»

ក្នុងសេចក្តីថ្លែងសារពិសេសនាថ្ងៃទី២៨ មករា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតបានប្រកាសពីការត្រៀ

រដ្ឋាភិបាលកម្ពុជាត្រៀមផ្តល់ដីឱ្យពលរដ្ឋក្រីក្រតាមរយៈកម្មវិធី «ផ្តល់ដី ការពារព្រៃ»

ក្នុងសេចក្តីថ្លែងសារពិសេសនាថ្ងៃទី២៨ មករា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតបានប្រកាសពីការត្រៀមខ្លួនអនុវត្តកម្មវិធី «ផ្តល់ដី ការពារព្រៃ» ក្នុងគោលដៅដោះស្រាយបញ្ហាជូនពលរដ្ឋក្រីក្រដែលគ្មានដី ទប់ស្កាត់ការទន្ទ្រានដីរដ្ឋ និងជំរុញការចូលរួមរបស់ពលរដ្ឋក្នុងការការពារ និងអភិរក្សព្រៃឈើ។ តាមលោក ហ៊ុន ម៉ាណែត កម្មវិធី «ផ្តល់ដី ការពារព្រៃ» នឹងបើកទទួលពាក្យស្នើសុំរបស់ពលរដ្ឋចាប់ពីខែកុម្ភៈ ឆ្នាំ២០២៥។

ព្រែកជីកហ្វូណននឹងចាប់ផ្តើមជីក ក្រោយបញ្ចប់ដំណោះស្រាយផលប៉ះពាល់ជូនពលរដ្ឋ

ព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមដំណើរការជីកក្នុងពេលឆាប់ៗខាងមុខ ខណៈក្រសួងសាធារណការបានបញ្ចប

ព្រែកជីកហ្វូណននឹងចាប់ផ្តើមជីក ក្រោយបញ្ចប់ដំណោះស្រាយផលប៉ះពាល់ជូនពលរដ្ឋ

ព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមដំណើរការជីកក្នុងពេលឆាប់ៗខាងមុខ ខណៈក្រសួងសាធារណការបានបញ្ចប់នីតិវិធីកំណត់និយាមកាកំណាត់ទី ១ ដែលមានប្រវែងជាង ២០គីឡូម៉ែត្រ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥នេះ និងបន្ថែមថា ការកំណត់និយាមកាកំណាត់ទី២ នឹងគ្រោងបញ្ចប់អំឡុងខែមេសា ឆ្នាំ២០២៥ខាងមុននេះ។

លោក រ៉ុង ឈុនថា មានមន្រ្តីជាន់ខ្ពស់គណបក្សកម្លាំងជាតិម្នាក់នៅខេត្តតាកែវត្រូវបានចាប់ខ្លួន

មន្រ្តីជាន់ខ្ពស់មួយរូបនៃគណបក្សកម្លាំងជាតិខេត្តតាកែវត្រូវបានចាប់ខ្លួនដោយគ្មានដីកា ឬមូលហេ

លោក រ៉ុង ឈុនថា មានមន្រ្តីជាន់ខ្ពស់គណបក្សកម្លាំងជាតិម្នាក់នៅខេត្តតាកែវត្រូវបានចាប់ខ្លួន

មន្រ្តីជាន់ខ្ពស់មួយរូបនៃគណបក្សកម្លាំងជាតិខេត្តតាកែវត្រូវបានចាប់ខ្លួនដោយគ្មានដីកា ឬមូលហេតុច្បាស់លាស់កាលពីថ្ងៃទី២៨ មករា ឆ្នាំ២០២៥។ នេះបើតាមលោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិនៅថ្ងៃទី២៩ មករានេះ។ គណបក្សកម្លាំងជាតិបានចាត់ទុកការចាប់សមាជិកខ្លួនពេលនេះថាជារូបភាពបំភិតបំភ័យថ្មីមួយលើថ្នាក់ដឹកនាំ និងសមាជិករបស់គណបក្សកម្លាំងជាតិ។

នៅកូរ៉េខាងត្បូង​​ ឆេះយន្តហោះ​ របួស​ ៧ នាក់

នៅ​កូរ៉េ​ខាងត្បូង យ៉ាង​​ហោចមនុស្ស​ ៧ នាក់​ រងរបួស ​ព្រោះ​តែ​ឆេះយន្តហោះ​ដឹកអ្នកដំណើរ​ ១គ្រឿ

នៅកូរ៉េខាងត្បូង​​ ឆេះយន្តហោះ​ របួស​ ៧ នាក់

នៅ​កូរ៉េ​ខាងត្បូង យ៉ាង​​ហោចមនុស្ស​ ៧ នាក់​ រងរបួស ​ព្រោះ​តែ​ឆេះយន្តហោះ​ដឹកអ្នកដំណើរ​ ១គ្រឿង​​​។ ហេតុការណ៍​នេះ​​កើតឡើង​នៅ​ព្រលាន​យន្តហោះ​ ក្រុង​ប៊ូសាន​ កាលពី​យប់​ថ្ងៃ​អង្គារ​ ទី​២៨មករា​។ កាសែត​ក្នុង​ស្រុក​កូរ៉េ​ខាងត្បូង​​រាយការណ៍​ថា ដើមហេតុ​នៃអគ្គិភ័យ​​ឆេះ​យន្តហោះ​នេះ​ អាច​បង្កឡើង​ពី​ថ្មសាកទូរស័ព្ទ​មួយ​ ដែល​អ្នក​ដំណើរម្នាក់ទុក​ក្នុង​វ៉ាលីសយួរដៃ​​​​របស់​ខ្លួន​​។

ហេតុអ្វីមានការផ្ទុះឡើងនូវរឿងចម្រូងចម្រាសផ្នែកសាសនាក្នុងសង្គមខ្មែរ?

នា​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ មាន​ប្រតិកម្ម​ពី​សំណាក់​ស្ថាប័ន​ព្រះពុទ្ធ​សាសនា​ទៅ​លើ​បុគ

ហេតុអ្វីមានការផ្ទុះឡើងនូវរឿងចម្រូងចម្រាសផ្នែកសាសនាក្នុងសង្គមខ្មែរ?

នា​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ មាន​ប្រតិកម្ម​ពី​សំណាក់​ស្ថាប័ន​ព្រះពុទ្ធ​សាសនា​ទៅ​លើ​បុគ្គល​ដែល​ហៅខ្លួន​ឯង​ថា ​«សាស្តា សក្ខី ភគវន្ត»។ ​បុគ្គល​រូប​នេះបាន​ធ្វើ​សកម្ម​ភាព​តាម​រយៈ​ «សមាគម ទេវ សក្ខី ភគវន្ត»​ ដោយ​ដើរ​ពន្យល់​ធម៌​ទៅ​កាន់​ប្រជា​ពល​រដ្ឋ​ខ្មែរ​។​ ស្ថាប័ន​ព្រះពុទ្ធ​សាសនា​បាន​ចាត់​ទុក​សកម្ម​ភាព​នេះ​ថា​ប្រាស​ចាក​ខ្លឹម​សារ​ដើម​នៃ​ព្រះ​ពុទ្ធ​វចនៈ​ និង​បាន​បំភាន់​ជំនឿ​ធ្វើ​ឲ្យប៉ះ​ពាល់​ដល់​ព្រះពុទ្ធ​សាសនា​។ ​តែ​ក្នុង​ពេល​ជា​មួយ​គ្នា​នេះ ​ក៏មាន​បុគ្គល​ខ្លះ​ចេញ​មុខ​ការ​ពារ​សកម្ម​ភាព​របស់​ «សាស្តា ​សក្ខី ភគវន្ត»​ ដែរ​។ ​ហេតុ​អ្វី​មាន​ការ​ផ្ទុះឡើង​នូវ​រឿង​ចម្រូង​ចម្រាស​ផ្នែក​សាសនា​ក្នុង​សង្គម​ខ្មែរ​?

លោក ពូទីន អបអរសាទរ ប្រធានាធិបតីបេឡារុស ដែលឈ្នះឆ្នោតបន្តកាន់តំណែងអាណត្តិទី ៧

ថ្ងៃចន្ទទី ២៧ ខែមករា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានផ្ញើសារអបអរសាទរ ចំពោះលោក អា

លោក ពូទីន អបអរសាទរ ប្រធានាធិបតីបេឡារុស ដែលឈ្នះឆ្នោតបន្តកាន់តំណែងអាណត្តិទី ៧

ថ្ងៃចន្ទទី ២៧ ខែមករា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានផ្ញើសារអបអរសាទរ ចំពោះលោក អាឡិចសង់ លូកាឆេនកូ ដែលឈ្នះឆ្នោត បន្តកាន់តំណែងប្រធានាធិបតី ក្នុងអាណត្តិទី ៧។ មេដឹកនាំរុស្ស៊ី សង្កត់ធ្ងន់ថា ជ័យជំនះដ៏ត្រចះត្រចង់នេះ សរឲ្យឃើញច្បាស់អំពី អំណាចនយោបាយ ដ៏រឹងមាំ របស់ លោក លូកាឆេនកូ។ តែគួរបញ្ជាក់ដែរថា ការបោះឆ្នោត នាថ្ងៃអាទិត្យទី ២៦ ខែមករា កន្លងទៅថ្មីៗនេះ បានប្រព្រឹត្តទៅ ដោយគ្មានបក្សប្រឆាំងណាមួយ ចូលរួមប្រកួតប្រជែងឡើយ។

ចិនចាប់ខ្លួនមេឧក្រិដ្ឋជនជួញដូរមនុស្សនិងឆបោកតាមអនឡាញក្នុងតំបន់អាស៊ីអាគ្នេយ៍

ការជួញដូរមនុស្ស និងឆបោកតាមអនឡាញបង្កក្តីព្រួយបារម្ភខ្លាំងនៅក្នុងមជ្ឈដ្ឋានប្រជាជន ចិន និងព

ចិនចាប់ខ្លួនមេឧក្រិដ្ឋជនជួញដូរមនុស្សនិងឆបោកតាមអនឡាញក្នុងតំបន់អាស៊ីអាគ្នេយ៍

ការជួញដូរមនុស្ស និងឆបោកតាមអនឡាញបង្កក្តីព្រួយបារម្ភខ្លាំងនៅក្នុងមជ្ឈដ្ឋានប្រជាជន ចិន និងពលរដ្ឋ ក្នុងតំបន់អាស៊ីអាគ្នេយ៍។ តួកុនចិនដ៏ល្បីម្នាក់ត្រូវគេបោកប្រាស់ថាជួលឲ្យថតភាពយន្តនៅប្រទេសថៃ តែបែរជាត្រូវបានក្រុមឧក្រិដ្ឋជនជួញដូរមនុស្សចាប់បញ្ចូនទៅព្រំដែនភូមាទៅវិញ។ ក្រោយផ្ទុះរឿងអាស្រូវនេះ អាជ្ញាធរចិនបានប្រកាសពីការតាមចាប់ខ្លួនមេក្រុមឧក្រិដ្ឋជនដ៏ធំម្នាក់ដែលបានធ្វើព្យុះធ្វើភ្លៀងក្នុងអំពើជួញដូរមនុស្ស និងឆបោកតាមអនឡាញក្នុងតំបន់អាស៊ី។

វត្តមាន​របស់បញ្ញាសិប្បនិម្មិតចិន DeepSeek ធ្វើឲ្យរញ្ជួយ​វិស័យ​បច្ចេកវិទ្យា​ និងទីផ្សារ​មូលបត្រ

វិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដែលភាគច្រើនលើសលុបសុទ្ធតែជាក្រុមហ៊ុន​អាមេរិកនេះ​ ត្រូ

វត្តមាន​របស់បញ្ញាសិប្បនិម្មិតចិន DeepSeek ធ្វើឲ្យរញ្ជួយ​វិស័យ​បច្ចេកវិទ្យា​ និងទីផ្សារ​មូលបត្រ

វិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដែលភាគច្រើនលើសលុបសុទ្ធតែជាក្រុមហ៊ុន​អាមេរិកនេះ​ ត្រូវរំជើបរំជួលយ៉ាងខ្លាំងក្នុងពេលនេះ ជាមួយ​នឹងវត្តមានថ្មី របស់បច្ចេកវិទ្យាចិន ឈ្មោះថា DeepSeek។ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត DeepSeek  របស់ចិននេះ បានញាំងឲ្យ​មានការកោតសរសើរ លាយ​ឡំដោយ​ចម្ងល់ ព្រមទាំងការប្រុងប្រយ័ត្នផងដែរ​។ នៅថ្ងៃអង្គារ​២៨​មករា​​​នេះ​ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន​បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត បានធ្លាក់ថ្លៃខ្លាំងបន្តបន្ទាប់គ្នា នៅលើទីផ្សារមូលបត្រ មិនថានៅ​អាមេរិកឬនៅជប៉ុន​។​​ តើហេតុអ្វីបាន​ជា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតDeepSeekរបស់ចិន ធ្វើ​ឲ្យកក្រើក រំជើបរំជួលខ្លាំង​ដូច្នេះ?

មុន​ចរចា ​ចិន​ចង់ឃើញ​អាមេរិក​និងរុស្ស៊ី​កាត់បន្ថយ​អាវុធនុយក្លេអ៊ែរជាមុន​សិន

មុន​នឹង​ចូលរួម​ចរចា​គ្នា​ស្តីពី​ការ​កាត់​បន្ថយ​អាវុធនុយក្លេអ៊ែរ រដ្ឋអំណាច​ចិនបាន​បញ្ជាក

មុន​ចរចា ​ចិន​ចង់ឃើញ​អាមេរិក​និងរុស្ស៊ី​កាត់បន្ថយ​អាវុធនុយក្លេអ៊ែរជាមុន​សិន

មុន​នឹង​ចូលរួម​ចរចា​គ្នា​ស្តីពី​ការ​កាត់​បន្ថយ​អាវុធនុយក្លេអ៊ែរ រដ្ឋអំណាច​ចិនបាន​បញ្ជាក់ជំហរ​ថាចង់ឃើញ​រដ្ឋបាល​ទីក្រុង​​វ៉ាស៊ីនតោន​និង​ក្រុង​ម៉ូស្គូបង្ហាញ​សញ្ញាណ​ឲ្យ​ច្បាស់​លាស់​​ជាមុន​សិន ជុំវិញ​ការ​កាត់បន្ថយគ្រាប់បែក​​បរមាណូ និង​​បន្ថយ​ឃ្លាំង​ស្តុកនុយក្លេអ៊ែរ​។ ការ​ប្រកាស​របស់​ក្រុងប៉េកាំង​​យ៉ាងដូច្នេះ ធ្វើឡើង​បន្ទាប់ពី​​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​បបួល​ចិន​និងរុស្ស៊ី​ ដើម្បី​​ពិភាក្សា​គ្នា​អំ​ពីការ​កាត់បន្ថយ​អាវុធប្រល័យលោក​។

ហេតុអ្វីក្រសួងអប់រំផ្អាកការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសក្នុងឆ្នាំសិក្សា ២០២៤-២០២៥?

នៅក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ក្រសួងអប់រំ យុវជន និងកីឡាបានផ្អាកការរៀ

ហេតុអ្វីក្រសួងអប់រំផ្អាកការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសក្នុងឆ្នាំសិក្សា ២០២៤-២០២៥?

នៅក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ក្រសួងអប់រំ យុវជន និងកីឡាបានផ្អាកការរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសក្នុងឆ្នាំសិក្សា២០២៤-២០២៥។ ការផ្អាកនេះត្រូវបានក្រសួងផ្ដល់ហេតុផលយ៉ាងខ្លីថា គឺមានភាពចាំបាច់។ តែទន្ទឹមគ្នានេះ ក្រសួងបានអនុញ្ញាតឲ្យបណ្ដារាជធានី-ខេត្តរៀបចំការប្រឡងសិស្សពូកែប្រចាំរាជធានី-ខេត្តរបស់ខ្លួនតាមលទ្ធភាព និងការទទួលខុសត្រូវខ្ពស់។ សូមបញ្ជាក់ថា ក្រសួងតែងតែរៀបចំការប្រឡងសិស្សពូកែទូទាំងប្រទេសជារៀងរាល់ឆ្នាំ។ ចុះហេតុអ្វីបានជាសម្រេចផ្អាកសម្រាប់ឆ្នាំសិក្សាថ្មី ២០២៤-២០២៥ នេះទៅវិញ?

ស្ថាប័នព្រះពុទ្ធសាសនាស្នើចាត់វិធានការលើបុគ្គលដែលថា«បួសជាសង្ឃគឺទម្ងន់ដល់អ្នកស្រុក»

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ដាច់​ដោយ​ឡែក​ពី​គ្នា​នា​ថ្ងៃទី​២៧ ខែ​មករា ឆ្នាំ​២០២៥ ​ពុទ្ធ

ស្ថាប័នព្រះពុទ្ធសាសនាស្នើចាត់វិធានការលើបុគ្គលដែលថា«បួសជាសង្ឃគឺទម្ងន់ដល់អ្នកស្រុក»

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ដាច់​ដោយ​ឡែក​ពី​គ្នា​នា​ថ្ងៃទី​២៧ ខែ​មករា ឆ្នាំ​២០២៥ ​ពុទ្ធិក​សមាគម​កម្ពុជ​រដ្ឋ និង​គណៈ​សង្ឃ​នាយក​បាន​សម្តែង​ក្តី​បារម្ភ និង​ថ្កោលទោស​ចំពោះ​គណនី​ហ្វេស​ប៊ុក​ឈ្មោះ ​«សមាគម​ ទេវ សក្ខី ភគវន្ត» ដែល​បាន​តាំង​ខ្លួន​ជាអ្នក​ដើរ​ពន្យល់​ធម៌​ដោយ​ប្រាស​ចាក​ខ្លឹម​សារ​ដើម​នៃ​ព្រះពុទ្ធ​វចនៈ​ និងបាន​បំភាន់​ជំនឿ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ព្រះ​ពុទ្ធ​សាសនា​។​ តែ ​«សមាគម ទេវ សក្ខី ភគវន្ត» បាន​ចេញ​សេច​ក្តីប្រកាស​ដោយ​អះ​អាង​ថា សមាគម​របស់​ខ្លួន​បាន​បង្កើត​ឡើង​ដោយ​ស្រប​ច្បាប់ និងមិន​ពាក់​ព័ន្ធ​នយោបាយ ឬ​ក្រុម​ជ្រុល​និយម​ណាមួយ​ដែល​នាំ​ឲ្យប៉ះពាល់​ដល់​សន្តិសុខ​សង្គម​ឡើយ​។

« ដែនដីក្នុងក្តីស្រមៃ » ជាការដំឡើងស្នាដៃសិល្បៈសម្រាប់ការកសាងអនាគត

បន្ទាប់ពីបានដាក់តាំងបង្ហាញស្នាដៃដោយជោគជ័យនៅក្នុងទឹកដីខេត្តបាត់ដំបងមក ទីភ្នាក់ងារបារាំងស

« ដែនដីក្នុងក្តីស្រមៃ » ជាការដំឡើងស្នាដៃសិល្បៈសម្រាប់ការកសាងអនាគត

បន្ទាប់ពីបានដាក់តាំងបង្ហាញស្នាដៃដោយជោគជ័យនៅក្នុងទឹកដីខេត្តបាត់ដំបងមក ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ ហៅកាត់ (AFD) រួមសហការជាមួយអង្គការហ្វារពន្លឺសិល្បៈ និងវិទ្យាស្ថានបារាំងប្រចាំកម្ពុជាកំពុងបើកសម្ពោធនូវពិព៌រណ៍ស្នាដៃសិល្បៈបែបផែនថ្មីមួយឈ្មោះ "ដែនដីក្នុងក្តីស្រមៃ៖ សិល្បៈសម្រាប់ការកសាងអនាគត”។ គោលបំណងរបស់ពិព៌រណ៍ស្នាដៃសិល្បៈមួយនេះជាការបង្ហាញពីបញ្ហាប្រឈម និងតួនាទីរបស់សិល្បៈនៅក្នុងការអភិវឌ្ឍប្រកបដោយចីរភាព។

IMFថា សេដ្ឋកិច្ចកម្ពុជានៅតែដើរទៅមុខ តែអាចមានល្បឿនយឺតជាងការរំពឹងទុក

មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ជាភាសាអង់គ្លេស IMF បានចេញផ្សាយរបាយការណ៍ស្រាវជ្រាវមួយនៅថ្ង

IMFថា សេដ្ឋកិច្ចកម្ពុជានៅតែដើរទៅមុខ តែអាចមានល្បឿនយឺតជាងការរំពឹងទុក

មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ជាភាសាអង់គ្លេស IMF បានចេញផ្សាយរបាយការណ៍ស្រាវជ្រាវមួយនៅថ្ងៃទី២៧ ខែមករាដែលផ្តោតលើទស្សនវិស័យ និងហានិភ័យនៃស្ថានភាពសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៥។ IMF បានអះអាងនៅក្នុងរបាយការណ៍ថា សេដ្ឋកិច្ចកម្ពុជានៅតែបន្តដើរទៅមុខ តែអាចមានភាពយឺតយ៉ាវជាងការគ្រោងទុក និងថា សេដ្ឋកិច្ចកម្ពុជាអាចងាយរងគ្រោះព្រោះតែលក្ខខណ្ឌម៉ាក្រូសេដ្ឋកិច្ចពិភពលោក។ ក្នុងន័យនេះ IMF បានផ្តល់ជាអនុសាសន៍ថា កម្ពុជាត្រូវរៀបចំគោលនយោបាយសំខាន់ៗមួយចំនួនដូចជា វិស័យសារពើពន្ធ រូបិយវត្ថុ ហិរញ្ញវត្ថុ និងរចនាសម្ព័ន្ធ។

អង្គការសិទ្ធិមនុស្សសម្តែងការខកចិត្តចំពោះការដោះស្រាយបណ្តឹងជាមួយក្រុមហ៊ុន Oikocredit

នៅ​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ ២០២៥ នេះ អង្គការ​សិទ្ធិ​មនុស្ស ​លីកាដូ​ អង្គការ​សម​ធម៌​កម្ពុជា

អង្គការសិទ្ធិមនុស្សសម្តែងការខកចិត្តចំពោះការដោះស្រាយបណ្តឹងជាមួយក្រុមហ៊ុន Oikocredit

នៅ​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ ២០២៥ នេះ អង្គការ​សិទ្ធិ​មនុស្ស ​លីកាដូ​ អង្គការ​សម​ធម៌​កម្ពុជា និង​អង្គ​ការ ​FIAN អាឡឺម៉ង់ ​បាន​សេចក្តី​ថ្លែង​ការណ៍រួម​គ្នាមួយ​ដោយ​សម្តែង​ការ​ខក​ចិត្ត​ចំពោះ​ការ​ដោះស្រាយ​បណ្តឹង​ជា​មួយ​ក្រុម​ហ៊ុន ​Oikocredit។​ គឺ​ជា​បណ្តឹង​ដែល​ធ្វើ​ឡើង​កាល​ពី​ខែ​ធ្នូ ​ឆ្នាំ​២០២២ ​ជាប់​ពាក់​ព័ន្ធ​នឹង​ការរំលោភ​បំពាន​សិទិ្ធ​មនុស្ស​យ៉ាង​ធ្ងន់​ធ្ងរ​នៅ​ក្នុង​វិស័យ​មីក្រូ​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា​។

Auschwitz៖ ៨០ ឆ្នាំ កន្លងផុតទៅ តែក្តីរន្ធត់ បន្តដក់ជាប់ក្នុងចិត្ត ជនរងគ្រោះ

ថ្ងៃទី ២៧ ខែមករា ឆ្នាំ ១៩៤៥ កងរំដោះសហភាពសូវៀត បានចូលទៅដល់ជំរំ Auschwitz ដែលស្ថិតក្នុងប្រទេសប៉ូឡូញ

Auschwitz៖ ៨០ ឆ្នាំ កន្លងផុតទៅ តែក្តីរន្ធត់ បន្តដក់ជាប់ក្នុងចិត្ត ជនរងគ្រោះ

ថ្ងៃទី ២៧ ខែមករា ឆ្នាំ ១៩៤៥ កងរំដោះសហភាពសូវៀត បានចូលទៅដល់ជំរំ Auschwitz ដែលស្ថិតក្នុងប្រទេសប៉ូឡូញ និង ជាទីកន្លែង ដែលរបបអាល្លឺម៉ង់-ណាហ្ស៊ី បានប្រមូលផ្តុំឃុំឃាំង បុរស ស្ត្រី និង កុមារ ជនជាតិជ្វីហ្វ រហូតដល់ទៅ ជាង ១ លាន នាក់ ក្នុងអំឡុងសង្គ្រាមលោកលើកទី ២។ រយៈពេលមិនដល់ ៣ ឆ្នាំផង មានប្រជាជន ជ្វីហ្វ ជិត ១ លាន នាក់ បានបាត់បង់ជីវិត នៅក្នុងមន្ទីរឃុំឃាំងនេះ។ បច្ចុប្បន្ន ជំរំ Auschwitz បានក្លាយជា និមិត្តរូបនៃភាពសាហាវព្រៃផ្សៃ ដែលសង្គ្រាមលោកលើកទី ២ បានបង្កឡើង។ ដើម្បីកត់ត្រាទុកហេតុការណ៍ជាប្រវត្តិសាស្ត្រដ៏រន្ធត់នេះ អង្គការសហប្រជាជាតិ បានកំណត់យកថ្ងៃទី ២៧ ខែមករា ជាទិវាអន្តរជាតិ នៃការរំឭកដល់ជនរងគ្រោះ ដែលបានស្លាប់ ក្នុងទង្វើប្រល័យពូជសាសន៍លើជនជាតិជ្វីហ្វ។

ឥណ្ឌាងាកចេញពីរុស្ស៊ី ហើយបែរ​​ទៅទិញគ្រឿងសព្វាវុធពីប្រទេសលោក​ខាងលិច និងប្រឹង​​ផលិត​ខ្លួនឯង

ក្នុងបរិបទសង្គ្រាម​នៅអ៊ុយក្រែន គេសង្កេតឃើញថា ឥណ្ឌាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីធ្វ

ឥណ្ឌាងាកចេញពីរុស្ស៊ី ហើយបែរ​​ទៅទិញគ្រឿងសព្វាវុធពីប្រទេសលោក​ខាងលិច និងប្រឹង​​ផលិត​ខ្លួនឯង

ក្នុងបរិបទសង្គ្រាម​នៅអ៊ុយក្រែន គេសង្កេតឃើញថា ឥណ្ឌាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីធ្វើទំនើបកម្ម​លើ​គ្រឿងសព្វាវុធរបស់ខ្លួន។​ ក៏ប៉ុន្តែអ្វីដែល​ជាការកត់សំគាល់ គឺឥណ្ឌា​បានកាត់​បន្ថយ​យ៉ាងខ្លាំង ឈប់ទិញគ្រឿងសព្វាវុធរបស់រុស្ស៊ីដូចមុនទៀត។ ក្រៅតែពី​ផ្តល់អាទិភាពដល់ការទិញគ្រឿងសព្វាវុធទំនើប ពីបណ្តាប្រទេសលោកខាងលិច ឥណ្ឌា​ក៏បាន​ប្រឹងបែង​ផ្តល់​ឱកាស ​ដល់​ឧស្សាហកម្ម​ផលិត​អាវុធក្នុងស្រុក ដោយ​​ខ្លួន​ឯងដែរ។

ក្រុមហ៊ុន​អចលនវត្ថុ​​ចិន​លំដាប់​ទី​បួន Vanke ​ប្រកាសខាត​បង់​ធ្ងន់ធ្ងរ

វ៉ានឃឺ Vanke ក្រុមហ៊ុន​យក្ស​ផ្នែក​អចលនវត្ថុ​​ដ៏​ធំ​លំដាប់​ទីបួន របស់​​ចិន បាន​ប្រកាស​នៅថ្ងៃ​

ក្រុមហ៊ុន​អចលនវត្ថុ​​ចិន​លំដាប់​ទី​បួន Vanke ​ប្រកាសខាត​បង់​ធ្ងន់ធ្ងរ

វ៉ានឃឺ Vanke ក្រុមហ៊ុន​យក្ស​ផ្នែក​អចលនវត្ថុ​​ដ៏​ធំ​លំដាប់​ទីបួន របស់​​ចិន បាន​ប្រកាស​នៅថ្ងៃ​ចន្ទទី ២៧​មករា​២០២៥ ថា​ខាត​បង់​ធំធេង​ណាស់​ នៅ​ឆ្នាំ​មុន ក្នុងបរិបទ​នៃ​ទីផ្សារ​អចលនទ្រព្យ​ដ៏​អាប់អួរជា​លំដាប់​។ ចំណែក​អគ្គនាយក​ក្រុមហ៊ុន​បាន​លាលែង​ចេញ​ពី​តំណែង ដោយ​ហេតុផល​សុខភាព​។  

ផ្កាយរណបថៃ៖ កម្ពុជាមានចំណុចឆេះ ឬទីតាំងក្តៅច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍

ទីភ្នាក់ងារព័ត៌មានវិទ្យា និងអវកាសថៃ ឈ្មោះ GISTDA បានឲ្យដឹងនៅថ្ងៃទី២៧ មករានេះថា ប្រទេសកម្ពុជាមា

ផ្កាយរណបថៃ៖ កម្ពុជាមានចំណុចឆេះ ឬទីតាំងក្តៅច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍

ទីភ្នាក់ងារព័ត៌មានវិទ្យា និងអវកាសថៃ ឈ្មោះ GISTDA បានឲ្យដឹងនៅថ្ងៃទី២៧ មករានេះថា ប្រទេសកម្ពុជាមានចំណុចឆេះ ឬទីតាំងក្តៅច្រើនជាងគេបង្អស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ពោលមានជាង ២០០០ទីតាំង។ ចំណុចឆេះ ឬទីតាំងក្តៅទាំងជាង ២០០០ទីតាំងនេះត្រូវបាន GISTDA បញ្ជាក់ថា គឺជាប្រភពដែលអាចបង្កឱ្យមានភ្លើងឆេះព្រៃបញ្ចេញផ្សែងពុលនៅក្នុងបរិយាកាស ខណៈប្រទេសថៃដែលកំពុងរងវិបត្តិខ្យល់ពុលរកឃើញមានត្រឹមតែ ១០០០ទីតាំងប៉ុណ្ណោះ។

Get more results via ClueGoal