សៀវភៅប្រវត្តិវិទ្យាថ្នាក់ទី ៦របស់ក្រសួងអប់រំ យុវជន និងកីឡា ក្រោមចំណងជើងថា «ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព» កំពុងរងប្រតិកម្មយ៉ាងខ្លាំងពីសំណាក់មហាជនក្នុងបណ្ដាញទំនាក់ទំនងសង្គម។ អ្វីដែលនាំមហាជនប្រតិកម្មនោះ គឺសៀវភៅនេះបានដាក់រូបស្តូបវិមានឈ្នះ ឈ្នះធ្វើជាគម្របខាងមុខ។ ចំពោះអ្នកស្រាវជ្រាវប្រវត្តិសាស្ដ្រ ការយករូបស្តូបវិមានឈ្នះ ឈ្នះមករចនាធ្វើជាគម្របសៀភៅថ្មីក្នុងប្រព័ន្ធអប់រំរដ្ឋ គឺជារឿងត្រឹមត្រូវ ព្រោះស្តូបវិមានឈ្នះ ឈ្នះជាកន្លែងប្រមូលផ្តុំប្រវិត្តសាស្ត្រពិតរបស់កម្ពុជា។ តែមហាជនខ្លះចាត់ទុកការធ្វើដូចនេះជាការកែប្រែប្រវត្តិសាស្ដ្រ និងបង្ហាញពីការដឹងគុណវៀតណាម។ តើសៀវភៅប្រវត្តិវិទ្យាថ្មីក្នុងប្រព័ន្ធអប់រំរដ្ឋនេះនឹងអាចកែប្រែប្រវត្តិសាស្ដ្រខ្មែរ ឬយ៉ាងណា?
ក្រសួងធម្មការ និងសាសនាកំពុងរៀបចំសេចក្តីព្រាងច្បាប់មួយស្តីពីសិទ្ធិសេរីភាព និងជំនឿសាសនានៅកម្ពុជាដែលបានអូសបន្លាយជាច្រើនឆ្នាំមកហើយ។ ក្រសួងធម្មការបានអះអាងថា សេចក្តីព្រាងច្បាប់នេះនឹងត្រូវធ្វើឡើងឲ្យចប់នៅចុងឆ្នាំ២០២៥នេះ។ ការពន្លឿនសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិសេរីភាព និងជំនឿសាសនានេះត្រូវគេមើលឃើញថា ទំនងស្របពេលដែលការគោរពជំនឿសាសនានៅក្នុងសង្គមខ្មែរបច្ចុប្បន្នបានបង្ហាញនូវភាពរញ៉េរញ៉ៃ និងពិបាកគ្រប់គ្រង។
នៅថ្ងៃទី៣កុម្ភៈ ក្រុមប្រទេសសមាជិកសហភាពអឺរ៉ុបទាំង២៧ រួមទាំងអង់គ្លេស បានបើកជំនួបកំពូលពិសេសមួយជាមួយអង្គការសម្ព័ន្ធមិត្តអូតង់ នៅទីក្រុងព្រុចស៊ែល។ កម្មវត្ថុនៃជំនួបកំពូលនេះ គឺនិយាយគ្នាអំពីបញ្ហាការពារសន្តិសុខ ដែលជារឿងដ៏ស្មុគស្មាញនិងកាន់តែបន្ទាន់បំផុត ព្រោះថារុស្ស៊ីកាន់តែគំរាមខ្លាំងឡើង ហើយចំណែកសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោកដូណាល់ ត្រាំវិញ កាន់តែរករឿងលែងចង់ជួយការពារអឺរ៉ុប ប្រសិនបើមិនបង់ប្រាក់ឲ្យបានច្រើនទេនោះ។
នៅទីក្រុងដាកា ប្រទេសបង់ក្លាដែស អ្នកកាន់សាសនាអ៊ីស្លាមរាប់ម៉ឺននាក់បានជួបជុំគ្នាប្រារព្ធពិធីបុណ្យ ប៊ីស្សវ៉ា អ៊ីជតេម៉ា Bishwa Ijtema ក្នុងថ្ងៃសៅរ៍ ទី៣ និង ថ្ងៃអាទិត្យ ទី៤ កុម្ភៈ។ ព្រឹត្តិការណ៍ជួបជុំដ៏ធំសម្បើមនេះបានបង្កឲ្យមានមនុស្សស្លាប់យ៉ាងតិច ៤នាក់។ គួរបញ្ជាក់ថា ប៊ីស្សវ៉ា អ៊ីជតេម៉ា គឺជាធម្មយាត្រាសាសនាអ៊ីស្លាមដែលមានអ្នកចូលរួមដ៏ច្រើនជាងគេលំដាប់ទី២ ក្នុងលោក បន្ទាប់ពីបុណ្យសាសនាអ៊ីស្លាមធំជាងគេ នៅទីក្រុង ឡាម៉ិក ប្រទេសអារ៉ាប៊ីសាអូឌីត។ ជារៀងរាល់ឆ្នាំ សាសនិកអ៊ីស្លាមរាប់សែននាក់បានធ្វើដំណើរមកទីក្រុងដាកាដើម្បីស្តាប់ធម៌ និង ធ្វើអធិដ្ឋានតាមបែបសាសនាអ៊ីស្លាម។
ក្រសួងអប់រំ យុវជន និងកីឡាបានប្រាប់ទៅមន្ទីរអប់រំរាជធានី-ខេត្ត ទាំងអស់នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ នេះថា ក្រសួងនឹងរៀបចំប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសឡើងវិញសម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥នេះ ឲ្យដូចលំនាំនៃការប្រឡងក្នុងឆ្នាំសិក្សា ២០២៣-២០២៤។ សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែមករាកន្លងទៅថ្មីៗនេះ ក្រសួងអប់រំបានប្រកាសផ្អាកការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ក្រោមហេតុផលផ្តោតការយកចិត្តទុកដាក់លើការងារអាទិភាពមួយចំនួន ដើម្បីលើកកម្ពស់ និងគាំទ្រសាលារៀនឲ្យក្លាយជាសាលាគំរូ។ តែការដែលក្រសួងបានសម្រេចរៀបចំប្រឡងជ្រើសរើសសិស្សពូកែឡើងវិញពេលនេះ ត្រូវបានលោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំបញ្ជាក់ថា គឺដោយសារមានសំណូមពរពីសិស្សានុសិស្ស គ្រូបង្រៀន និងអាណាព្យាបាលសិស្ស។ សូមស្តាប់ការលើកឡើងរបស់លោកស្រី ឃួន វិច្ឆិកា ដែលរៀបចំដោយ ញឹម សុផល៖
នៅថ្ងៃទី៣ ខែមករា គណបក្សប្រជាជនកម្ពុជាបានចេញសេចក្តីជូនដំណឹងមួយដោយណែនាំឱ្យសមាជិករបស់ខ្លួនបង្កើតក្រុមការងារទំនាក់ទំនងថ្មីតាមកម្មវិធី Cool App ជំនួសឱ្យបណ្តាញសង្គមតេលេក្រាមរបស់រុស្ស៊ី។ Cool App គឺជាកម្មវិធីដែលត្រូវបានលោក ហ៊ុន សែនតែងលើកសរសើរមិនដាច់ពីមាត់ថា គឺជាកម្មវិធីដែលមានលក្ខណៈស្តង់ដារអន្តរជាតិ និងមានសុវត្ថិភាពខ្ពស់សម្រាប់អ្នកប្រើប្រាស់ ពិសេសការពារដល់សន្តិសុខជាតិ។
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានសរសេរសារមួយសំដៅចំៗទៅ លោក សម រង្ស៊ី ដោយចោទសួរថា តើអ្នកនយោបាយចាស់វស្សារូបនេះត្រូវធ្វើមុខក្រាស់ ឬដាក់ខ្លួនងាកមកនិយាយល្អអំពី លោកដូណាល់ ត្រាំ ដើម្បីទទួលបានការជួយ ឬ ទេ?។ សំណេរឌឺដងរបស់ លោក ហ៊ុន ម៉ាណែត ទៅ លោក សម រង្ស៊ី ពេលនេះធ្វើឡើង ក្រោយពេលមានវីដេអូបទសម្ភាសមួយដែល លោក សម រង្ស៊ី បានរិះគន់មិនសំចៃមាត់ទៅលើបុគ្គលិកលក្ខណៈរបស់ លោក ដូណាល់ ត្រាំ ថាជាមនុស្សនិយាយមិនពិត និងចូលចិត្តធ្វើប្រជាភិថុត។
អាជ្ញាធរខេត្តស្ទឹងត្រែងបានឃាត់ខ្លួនបុរសម្នាក់បញ្ជូនទៅសាលាដំបូងខេត្តក្នុងបទចោទពាក់ព័ន្ធនឹងការកាប់រំលំដើមឈើទាលធំៗនៅដែនជម្រកសត្វព្រៃ-ព្រៃឡង់ ស្ថិតក្នុងភូមិទាល់ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់។ សកម្មជនការពារព្រៃឈើប្រចាំខេត្តស្ទឹងត្រែងបានគាំទ្រចំណាត់ការនេះ តែពួកគេចង់ឃើញមានការអនុវត្តច្បាប់ឲ្យបានស្មើភាពគ្នា។
អាជ្ញាធរខេត្តព្រះសីហនុ ក្រសួងបរិស្ថាន ក្រសួងរ៉ែ និងក្រសួងពាក់ព័ន្ធផ្សេងទៀតបាន និងកំពុងបើកប្រតិបត្តិការសម្អាតឆ្នេរព្រែកត្រែង បន្ទាប់ពីមានការលេចធ្លាយប្រេងប្រមាណ ២ពាន់លីត្រចូលទឹកសមុទ្រ។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី៣កុម្ភៈនេះ លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យ និងជាអភិបាលរងខេត្តព្រះសីហនុប្រាប់ឱ្យដឹងថា មានប្រេងប្រមាណ ២ពាន់លីត្របានលេចធ្លាយចេញពីឃ្លាំងស្តុកប្រេងមួយកន្លែងកាលពីថ្ងៃទី២៩មករា។ អាជ្ញាធរបានប្រទះឃើញប្រេងនោះអណ្តែតពេញផ្ទៃសមុទ្រនៅឆ្នេរព្រែកត្រែង និងតាមទីតាំងមួយចំនួនទៀតនៅថ្ងៃទី១ កុម្ភៈ។ តាមលោក ឡុង ឌីម៉ង់ ប្រតិបត្តិការសម្អាតឆ្នេរសម្រេចបានស្ទើរតែទាំងស្រុង និងថា ពលរដ្ឋត្រូវរងចាំយ៉ាងតិច១សប្តាហ៍ទើបអាចចុះមុជទឹកនៅឆ្នេរព្រែកត្រែងជាថ្មី៕
ច្បាប់ស្តីពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតប្រកបដោយមហិច្ឆតាបំផុតរបស់សហភាពអឺរ៉ុប បានចូលជាធរមាននៅថ្ងៃអាទិត្យទី២កុម្ភៈ២០២៥នេះ។ ប៉ុន្តែគេទំនងជាអាចបន្តជជែកវែកញែក ឬតវ៉ាប្រឆាំងនឹងច្បាប់នេះបានទៀត ជាពិសេសនាឱកាសជំនួបកំពូលក្រុងប៉ារីសស្តីពីបញ្ញាសិប្បនិម្មិត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០-១១កុម្ភៈ២០២៥ខាងមុខ។
នៅថ្ងៃអាទិត្យ ទី០២ កុម្ភៈ ប្រធានាធិបតីស្តីទីស៊ីរីបានអញ្ជើញទៅដល់ប្រទេសអារ៉ាប៊ីសាអូឌីត។ ជាទស្សនកិច្ចលើកដំបូងរបស់ប្រមុខដឹកនាំស៊ីរីថ្មី នៅក្រៅប្រទស ចាប់តាំងពីបានផ្តួលរំលំរបបដឹកនាំស៊ីរីចាស់ របស់អតីតប្រធានាធិបតីផ្តាច់ការ លោក បាស្ហា អាល់អាសាដ នៅថ្ងៃទី៨ធ្នូ កន្លងទៅ។ ដំណើរទស្សនកិច្ចនៅប្រទេសអារ៉ាប់មួយនេះ ដើម្បីស្វែងរកជំនួយហិរញ្ញវត្ថុ កសាងប្រទេសស៊ីរីឡើងវិញ។
កងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍ ទី១១ មករា ឆ្នាំ២០២៥ បានបង្ហាញទីតំាងមូលដ្ឋានកងទ័ពជើងទឹកក្រោមដីទីពីរ ដែលស្ថិតនៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់។ កាលពីពីរសប្តាហ៍មុន អ៊ីរ៉ង់ក៏ធ្លាប់បានបង្អួតមូលដ្ឋានកងទ័ពជើងទឹកក្រោមដីទី១ ដែលមានជំរៅប្រមាណ ៥០០ ម៉ែត្រ និងជាកន្លែងស្តុកអាវុធទំនើបៗ រួមមានមីស៊ីលបាញ់រយៈចម្ងាយឆ្ងាយ។ ការបង្អួតសម្ញែងនេះ ធ្វើឡើងស្របពេលដែលលោក ដូណាល់ ត្រាំ ទើបចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក នៅថ្ងៃទី ២០ មករា កន្លងទៅ។
លោក រិន វីរៈ ហៅ TJ គឺជាសហគ្រិនវ័យក្មេងដែលទទួលបានភាពជោគជ័យលើអាជីវកម្មផ្តល់សេវាកម្មបិទFilm ការពាររថយន្តល្បីឈ្មោះមួយនៅកម្ពុជា។ មុននឹងទទួលបានជោគជ័យបែបនេះ យុវជនវ័យជាង៣០ឆ្នាំរូបនេះ ក៏ធ្លាប់ជួបរឿងបរាជ័យ ចង់បោះបង់អាជីវកម្មមួយនេះជាច្រើនដង។ តែដោយមាន មហិច្ឆតាចង់ជួយយុវជនដែលមិនទទួលបានការសិក្សាខ្ពស់ អតីតកូនអ្នកឡើងត្នោតរូបនេះ មិនខកបំណងក្នុងការសម្រេចចិត្តរបស់ខ្លួនដោយបោះបង់ប្រាក់ខែសមរម្យ ងាកមកបង្កើតអាជីវកម្មផ្ទាល់ខ្លួននោះឡើយ។
ត្រឹមរយៈពេល១ខែដើមឆ្នាំ២០២៥ មនុស្សចំនួន១ ៣១១នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធនឹងការជួញដូរ និងប្រើប្រាស់គ្រឿងញៀន។ នេះបើតាមរបាយការណ៍របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនចេញផ្សាយនាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥។ តាមសមត្ថកិច្ច គ្រឿងញៀនចំនួន៤២៣.៣គីឡូក្រាមត្រូវបានរឹបអូសពីជនសង្ស័យដែលបានចុះប្រតិបត្តិការបង្ក្រាបរយៈពេលពេញមួយខែមករា។
ចក្រភពអង់គ្លេសអះអាងពីការបន្តជួយគាំទ្រដល់កម្ពុជា តាមរយៈការបន្តផ្ដល់ភាពអនុគ្រោះផ្នែកពាណិជ្ជកម្ម រយៈពេល ៣ឆ្នាំបន្ថែមទៀត និងបន្តរហូតដល់ឆ្នាំ២០៣២ ក្រោមគម្រោងDCTS បន្ទាប់ពីកម្ពុជាចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩។ ការបញ្ជាក់របស់ភាគីអង់គ្លេសយ៉ាងដូច្នេះ គឺនៅជំនួបរវាងលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា និងលោក Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជាកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះ។
កាលពីពេលថ្មីៗនេះ ការិយាល័យអន្តោប្រវេសន៍និងគយអាមេរិក បានបញ្ចេញតួលេខជនអន្តោប្រវេសន៍ខុសច្បាប់ក្នុងទឹកដីអាមេរិកដែលត្រៀមបញ្ជូនឲ្យប្រទេសសាមីវិញ ក្នុងរង្វង់ជាង១លាននាក់។ ក្នុងនោះពលរដ្ឋខ្មែរចំនួន ១៧៤៧នាក់ ក៏ប្រឈមនឹងការចាប់បញ្ជូនត្រលប់មកប្រទេសកម្ពុជា នាពេលខាងមុខនេះ។ អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ កត់សម្គាល់ថា នេះជាយន្តការរឹតបន្តឹងច្បាប់អន្តោប្រវេសន៍របស់រដ្ឋអំណាចអាមេរិក តែវាមិនបណ្តាលឲ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងកម្ពុជានិងអាមេរិកឡើយ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានលើកឡើងពីការធានារកទីផ្សារក្នុងការលក់គ្រាប់ស្វាយចន្ទីរបស់ប្រជាសហគមន៍ ខណៈលោកចុះជួបជាមួយប្រជាសហគមន៍កសិកម្មទំនើបប្រាសាទសំបូរ ក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅថ្ងៃទី៣១ មករា។ បើតាមប្រមុខរដ្ឋាភិបាល ខេត្តកំពង់ធំគឺជាខេត្តអាទិភាពមួយរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការទាក់ទាញអ្នកវិនិយោគការកែច្នៃគ្រាប់ស្វាយចន្ទីទៅលក់នៅទីផ្សារអន្តរជាតិ។
មហាសេដ្ឋីមានលុយច្រើនបំផុតរបស់បារាំងគំរាមរើទីតាំងរោងចក្រចេញពីប្រទេសកំណើត ដោយសារតែនយោបាយដំឡើងពន្ធថ្មីរបស់រដ្ឋាភិបាល។ ពាក្យគំរាមរបស់មហាសេដ្ឋី ដែលមានទ្រព្យសម្បត្តិផ្ទាល់ខ្លួនដល់ទៅ ១៩០ពាន់លានដុល្លារ បានបណ្តាលឲ្យប្រតិកម្មរិះគន់ និងគាំទ្រនៅក្នុងពិភពអ្នកជំនួញបារាំង។ ខណៈពេលដែលសភាកំពុងត្រៀមបោះឆ្នោតលើគម្រោងច្បាប់ថវិកាឆ្នាំ ២០២៥ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចបារាំងបានអំពាវនាវឲ្យមហាសេដ្ឋី ម្ចាស់ក្រុមហ៊ុន ចូលរួមវិភាគទានទាំងអស់គ្នាជួយប្រទេសជាតិដែលកំពុងមានសេដ្ឋកិច្ចទន់ខ្សោយ ជួបឱនភាពថវិកាជាបន្តបន្ទាប់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។
ក្រុមហាម៉ាសប៉ាឡេស្ទីន បានដោះលែងចំណាប់ខ្មាំងចំនួន៣នាក់ទៀត នៅព្រឹកថ្ងៃសៅរ៍ ទី១កុម្ភៈ។ ក្នុងចំណោមនេះ គឺមានចំណាប់ខ្មាំងម្នាក់ ជាជនជាតិបារាំងដើមកំណើតអ៊ីស្រាអែល និងម្នាក់ទៀតមានសញ្ជាតិអាមេរិក។ នេះគឺជាការដោះលែងចំណាប់ខ្មាំងលើកទី៤ហើយ នៅក្នុងដំណាក់កាលទី១នៃបទឈប់បាញ់ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនៅហ្កាហ្សា។ ក្នុងដំណាក់កាលទី១នេះ មានចំណាប់ខ្មាំងយ៉ាងហោច៣៣នាក់ ដែលក្រុមហាម៉ាសសន្យាថានឹងដោះលែងមកវិញ។
ពលរដ្ឋប្រមាណជាង២០០គ្រួសាររស់ក្នុងភូមិថ្មី ឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែងបានអះអាងថា ចាប់តាំងពីមានវត្តមានក្រុមហ៊ុនសាឡង់បូមខ្សាច់មក ពួកគេបានរងគ្រោះពីការបាក់ដីច្រាំងទន្លេខាងក្រោយផ្ទះជាបន្តបន្ទាប់។ ក្នុងន័យនេះ ពលរដ្ឋរងគ្រោះ និងអាជ្ញាធរមូលដ្ឋានបានសំណូមពរយ៉ាងទទូចឲ្យក្រុមហ៊ុនបូមខ្សាច់អនុវត្តឲ្យបានត្រឹមត្រូវនូវបទដ្ឋានបច្ចេកទេស ឬដែនអាជ្ញាប័ណ្ណដែលទទួលបានពីក្រសួងរ៉ែ និងថាមពល។
អាជ្ញាធរខេត្តត្រាតរបស់ថៃបានទាញសញ្ញាអាសន្នពីករណីភ្លើងឆេះព្រៃនៅតំបន់ព្រំដែនជាមួយកម្ពុជា ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។ តាមកាសែតក្នុងស្រុកថៃ ករណីភ្លើងឆេះព្រៃនៅតំបន់ព្រំដែនជាមួយកម្ពុជាបានកើតឡើងជាង ២សប្តាហ៍មកនេះ និងមិនទាន់អាចពន្លត់បានទាំងស្រុងនៅឡើយ។
រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសនៅថ្ងៃទី៣០ មករាពីដំណើរការសាកល្បងផ្លូវថ្មើរជើងនៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិដោយគិតចាប់ពីផ្លូវលេខ ៩៤ រហូតដល់មុខព្រះបរមរាជវាំងផ្លូវ២៤០។ ផ្លូវថ្មើរជើងនេះចាប់អនុវត្តន៍ពីថ្ងៃទី១ កុម្ភៈនៅរៀងរាល់ថ្ងៃសោរ៍ និងអាទិត្យពីម៉ោង៦ល្ងាចដល់ម៉ោង ១១យប់។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិនាថ្ងៃសុក្រទី៣១ មករា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានឲ្យដឹងថា ផ្លូវថ្មើរជើងនេះនឹងមិនអនុញ្ញាតឲ្យមានយានជំនិះឆ្លងកាត់នៅរៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យចាប់ពីម៉ោង៦ ដល់ម៉ោង ១១យប់ និងទាមទារឲ្យមានការចូលរួមសហការរបស់ប្រជាពលរដ្ឋជាចាំបាច់។
អាជ្ញាធរមីន និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) បានប្រកាសផ្អាកបណ្តោះអាសន្ននូវសកម្មភាពបោសសម្អាតយុទ្ធភណ្ឌសល់ពីសង្គ្រាមនៅតាមភូមិសាស្ត្រខេត្តភាគខាងកើតចំនួន៨ ក្រោយពីសហរដ្ឋអាមេរិកបានផ្អាកជំនួយចំនួន៨៥ថ្ងៃ។ អាជ្ញាធរមីន និងអគ្គនាយក CMAC ទទួលស្គាល់ថា ការផ្អាកជំនួយអភិវឌ្ឍន៍អន្តរជាតិមួយនេះ គឺជាការរាំងស្ទះដល់សកម្មភាពបោសសម្អាតមីននៅកម្ពុជា។ ចំណែកអ្នកជំនាញកិច្ចការអភិវឌ្ឍន៍សង្គមក៏យល់ស្របដូចគ្នាដែរ តែអ្វីដែលអ្នកជំនាញបារម្ភបន្ថែមនោះ គឺវាអាចប៉ះពាល់ខ្លាំងដល់ចក្ខុវិស័យរបស់កម្ពុជាក្នុងការបោសសម្អាតមីនឱ្យអស់ត្រឹមឆ្នាំ២០៣០។ ទោះយ៉ាងណា អ្នកជំនាញរងចាំមើលបន្តថា តើអាមេរិកនឹងសម្រេចយ៉ាងណាទៀត ក្រោយពីបានព្យួរជំនួយរយៈពេល៣ខែ។
អគ្គនាយកអង្គភាពស៊ីម៉ាក លោក ហេង រតនាបានប្រកាសនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ពីការផ្អាកជាបណ្តោះអាសន្ននូវសកម្មភាពបោសសម្អាតយុទ្ធភណ្ឌសង្គ្រាមនៅតាមភូមិសាស្ត្រខេត្តចំនួន៨ ក្រោយសហរដ្ឋអាមេរិកបានផ្អាកការផ្តល់ជំនួយដល់អង្គការដែលធ្លាប់តែសហការជាមួយអង្គភាពស៊ីម៉ាក។ ការផ្អាកប្រតិបត្តិការជាបណ្តោះអាសន្ននេះនឹងមានរយៈពេលចំនួន៨៥ថ្ងៃ។ តែអង្គភាពស៊ីម៉ាកនៅមិនទាន់ចាត់ទុកការផ្អាកជំនួយរបស់អាមេរិកពេលនេះជាការផ្តាច់ជំនួយទាំងស្រុងដែលនាំឲ្យប៉ះពាល់ដល់សកម្មភាពបោសសម្អាតសំណល់សង្គ្រាមដែលបន្សល់ទុកដោយអាមេរិកនោះឡើយ។
ក្រុមអ្នកច្បាប់របស់អង្គការសហប្រជាជាតិ បានអំពាវនាវប្រទេសថៃ ឲ្យកែប្រែ ឬរំលាយច្បាប់ ជេរប្រមាថព្រះមហាក្សត្រ។ សេចក្តីអំពាវនាវនេះ ធ្វើឡើងចួនចំពេលដែល អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែលជាប់ចោទក្នុងបទល្មើសប្រមាថព្រះមហាក្សត្រ ទើបតែបានទទួលការអនុញ្ញាតពិសេសពីតុលាការ ឲ្យមានសិទ្ធិចេញទៅក្រៅប្រទេស។
អ្នកអង្កេតឯករាជ្យរបស់អង្គការសហប្រជាជាតិនៅភូមាបានអះអាងថា ៤ឆ្នាំក្រោយរដ្ឋប្រហារ ឧក្រិដ្ឋកម្មអន្តរជាតិជាច្រើនបាន និងកំពុងកើតមាននៅក្នុងប្រទេសភូមា។ តាមការត្រួតពិនិត្យ និងវាយតម្លៃ អ្នកអង្កេតឯករាជ្យរបស់អង្គការសហប្រជាជាតិបានរកឃើញថា ក្រុមយោធាបានប្រព្រឹត្តិអំពើហិង្សាទៅលើក្រុមប្រឆាំងយ៉ាងឃោរឃៅព្រៃផ្សៃ រួមមានការធ្វើទារុណកម្ម និងការរំលោភបំពាន។
ថ្ងៃសុក្រ ទី៣១មករា រដ្ឋមន្ត្រីក្រសួងការពារជាតិបារាំង អញ្ជើញបំពេញទស្សនកិច្ចនៅឥណ្ឌូណេស៊ី ហើយប្រទេសទាំង ២ បានប្តេជ្ញាចិត្តរឹតបន្តឹងកិច្ចសហការវិស័យការពារជាតិឲ្យកាន់តែស៊ីជម្រៅ។ ដំណើរទស្សនកិច្ចរបស់ប្រមុខការពារជាតិបារាំងនៅក្រុងហ្សាការតា ពេលនេះ ធ្វើឡើងក្រោយពី ឥណ្ឌូណេស៊ី បានយល់ព្រមផ្ទេរទណ្ឌិតបារាំងម្នាក់ដែលជាប់ទោសប្រហារជីវិត ឲ្យមកបារាំង កាលពីសប្តាហ៍មុន។
មន្ដ្រីរដ្ឋាភិបាលកម្ពុជា និងសង្គមស៊ីវិលបានត្អូញត្អែរពីផលប៉ះពាល់ដែលកើតឡើងពីការកាត់បន្ថយ ឬព្យួរជំនួយអភិវឌ្ឍន៍ពីបរទេស។ លោក លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនបានឱ្យដឹងនៅថ្ងៃទី៣០ មករាថា បុគ្គលិកដោះមីនជាង ១ពាន់នាក់ប្រឈមនឹងភាពអត់ការងារធ្វើ។ ចំណែកមន្ដ្រីសង្គមស៊ីវិលមួយចំនួនបានលើកឡើងពីការផ្អាកគម្រោងមួយចំនួនដោយសារការព្យួរជំនួយពីបរទេសដែរ។ ផ្ទុយទៅវិញ រដ្ឋាភិបាល តាមរយៈអ្នកនាំពាក្យលោក ប៉ែន បូណា បានអះអាងថា ការព្យួរជំនួយបរទេសមិនប៉ះពាល់ដល់កិច្ចការអភិវឌ្ឍន៍របស់រដ្ឋាភិបាលកម្ពុជាទេ។ តើកម្ពុជាគួរធ្វើអ្វីខ្លះដើម្បីកាត់បន្ថយផលប៉ះពាល់ពីការកាត់ ឬព្យួរជំនួយបរទេស?
សពលោក លិម គិមយ៉ា អតីតអ្នកតំណាងរាស្ត្របក្សប្រឆាំងមណ្ឌលកំពង់ធំ បានបញ្ជូនមកដល់ប្រទេសបារាំងក្នុងថ្ងៃចន្ទ ទី២៧ មករា ហើយក្រុមគ្រួសារគ្រោងរៀបចំពិធីបុណ្យសព នៅថ្ងៃចន្ទ ទី៣ កុម្ភៈខាងមុខ។ ឆ្លៀតក្នុងឱកាសនេះ វិទ្យុបារាំង RFI បានជួបសម្ភាសលោក លិម តូម៉ាស៍ កូនប្រុសពៅរបស់លោក លិម គិមយ៉ា ដែលខ្មាន់កាំភ្លើងជនជាតិថៃបាញ់សម្លាប់ ក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី៧ មករា។ ឆ្លើយនឹងសំណួររបស់RFI លោក លិម តូម៉ាស៍ បានចាត់ទុកឃាតកម្មលោក លិម គិមយ៉ា ថាជារឿងនយោបាយច្រើនជាងរឿងគំនុំផ្ទាល់ខ្លួន។ បើតាមលោក លិម តូម៉ាស៍ គឺទាល់មានតែការចាប់ខ្លួនជនសង្ស័យ ជាជនជាតិខ្មែរទាំង ២នាក់ គឺលោក លី រតនៈរស្មី និងលោក ពេជ្រ គឹមស្រ៊ិន ទៅឲ្យតុលាការថៃ ទើបអាចបំភ្លឺការពិត ជុំវិញឃាតកម្មលោក លិម គិមយ៉ាបាន។ សូមអញ្ជើញស្តាប់បទសម្ភាសន៍របស់RFI ជាមួយលោក លិម តូម៉ាស៍ នៅក្នុងស្ទូឌីយោក្រុងប៉ារីស។
ទីភ្នាក់ងារជាតិសុវត្ថិភាពដឹកជញ្ជូនរបស់អាមេរិកបានអះអាងនៅល្ងាចថ្ងៃព្រហស្បតិ៍ ទី៣០ មករាថា គេរកឃើញប្រអប់ខ្មៅទាំងពីររបស់យន្តហោះដឹកអ្នកដំណើរ ដែលបានបុកផ្ទុះជាមួយឧទ្ធម្ភាគចក្រនៅអាកាសយានដ្ឋានRonald Reaganកាលពីយប់ថ្ងៃពុធ ទី២៩ មករា។ នៅក្នុងពេលរង់ចាំការវិភាគសំឡេង និងទិន្នន័យក្នុងប្រអប់ខ្មៅដើម្បីស្វែងរកមូលហេតុដែលធ្វើឲ្យកើតមានគ្រោះថ្នាក់ ក្រុមជួយសង្រ្គោះបាននិយាយថា គេស្រង់បានសាកសពមនុស្ស៤០នាក់ គិតត្រឹមយប់ថ្ងៃព្រហស្បតិ៍ ទី៣០ មករា និងជឿថា មនុស្សទាំងអស់ក្នុងយន្តហោះដែលមានអ្នកដំណើរ៦០នាក់ និងបុគ្គលិក៤នាក់ស្លាប់ទាំងអស់នៅក្នុងសោកនាដកម្ម បូករួមទាំងទាហាន៣នាក់ដែលមានវត្តមាននៅក្នុងឧទ្ធម្ភាគចក្រយោធា។
ស្ថានទូតចិនប្រចាំនៅកម្ពុជាបានចេញមុខបញ្ជាក់ថា រដ្ឋាភិបាលចិនគ្មានគំនិតគិតចង់ដកខ្លួនចេញពីគម្រោងព្រែកជីកហ្វូណនរបស់កម្ពុជាទេ។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែតហុងកុង South China Morning Post ចុះផ្សាយនៅថ្ងៃទី២៩ មករា និងថា រដ្ឋាភិបាលចិនបានចាត់ទុកការចុះផ្សាយព័ត៌មានស្តីពីការរារែករបស់ចិនក្នុងគម្រោងព្រែកជីកហ្វូនថាជារឿងអត់ប្រយោជន៍។
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែតបានបញ្ជាក់ក្នុងសារពិសេសមួយកាលពីថ្ងៃទី២៨ មករាថា រដ្ឋាភិបាលត្រៀមអនុវត្តកម្មវិធី «ផ្តល់ដី ការពារព្រៃ» ជូនពលរដ្ឋក្រីក្រដែលគ្មានដីធ្វើផ្ទះចាប់ពីខែកុម្ភៈទៅ។ តាមអ្នកតាមដានសង្គម យន្តការរបស់រដ្ឋពេលនេះជាយន្តការល្អប្រសើរដើម្បីជួយទប់ស្កាត់ការទន្រ្ទានដីព្រៃដោយខុសច្បាប់ និងជួយដោះស្រាយជីវភាពពលរដ្ឋក្រីក្រដែលគ្មានដីពិតប្រាកដ។ តែតាមអ្នកតាមដានសង្គមមិនភ្លេចបញ្ជាក់ថា ដើម្បីឲ្យការអនុវត្តយន្តការមួយនេះសម្រេចបានជោគជ័យ និងមានតម្លាភាព រដ្ឋាភិបាលត្រូវមានគោលការណ៍ និងការធានាច្បាស់លាស់។
នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលជាតិរបស់ក្រសួងមហាផ្ទៃបានឱ្យដឹងថា សមត្ថកិច្ចបានចាប់ខ្លួនជនជាតិចិន ២នាក់ ក្រោមបទចោទ បង្ខាំងមនុស្សដើម្បីជំរិតទារប្រាក់។ បើតាមការស៊ើបអង្កេតរបស់សមត្ថកិច្ច ជនសង្ស័យដែលជាជនជាតិចិនទាំង ២នាក់នេះបានញាត់មនុស្សស្រីចូលក្នុងវ៉ាលី និងយកទៅបង្ខាំងទុកក្នុងផ្ទះសំណាក់ដើម្បីជំរិតទារប្រាក់។
លោក វ៉្លាឌីមៀរ ពូទីន បានថ្លែងថា រុស្ស៊ីកំពុងត្រៀមខ្លួនរួចជាស្រេច ដើម្បីជួបចរចាបិទបញ្ចប់ សង្គ្រាមនៅអ៊ុយក្រែន។ តែទន្ទឹមគ្នានេះ លោក ពូទីន បានបដិសេធ មិនជួបចរចាដោយផ្ទាល់ ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេរឡេនស្គី។ មេដឹកនាំរុស្ស៊ី បន្ថែមទៀតថា ភាគីអ៊ុយក្រែន ពុំបង្ហាញឆន្ទៈ ជួបភិភាក្សាដើម្បីខណ្ឌចប់សង្គ្រាមដ៏រ៉ាំរ៉ៃនេះឡើយ។