លោកស្រី ឃួន វិច្ឆិកា៖ក្រសួងអប់រំរៀបចំប្រឡងសិស្សពូកែឡើងវិញក្រោយមានសំណូមពរពីសិស្ស និងគ្រូ
newsare.net
ក្រសួងអប់រំ យុវជន និងកីឡាបានប្រាប់ទៅមន្ទីរអប់រំរាជធានី-ខេត្ត ទាំងអស់នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្លោកស្រី ឃួន វិច្ឆិកា៖ក្រសួងអប់រំរៀបចំប្រឡងសិស្សពូកែឡើងវិញក្រោយមានសំណូមពរពីសិស្ស និងគ្រូ
ក្រសួងអប់រំ យុវជន និងកីឡាបានប្រាប់ទៅមន្ទីរអប់រំរាជធានី-ខេត្ត ទាំងអស់នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ នេះថា ក្រសួងនឹងរៀបចំប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសឡើងវិញសម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥នេះ ឲ្យដូចលំនាំនៃការប្រឡងក្នុងឆ្នាំសិក្សា ២០២៣-២០២៤។ សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែមករាកន្លងទៅថ្មីៗនេះ ក្រសួងអប់រំបានប្រកាសផ្អាកការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ក្រោមហេតុផលផ្តោតការយកចិត្តទុកដាក់លើការងារអាទិភាពមួយចំនួន ដើម្បីលើកកម្ពស់ និងគាំទ្រសាលារៀនឲ្យក្លាយជាសាលាគំរូ។ តែការដែលក្រសួងបានសម្រេចរៀបចំប្រឡងជ្រើសរើសសិស្សពូកែឡើងវិញពេលនេះ ត្រូវបានលោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំបញ្ជាក់ថា គឺដោយសារមានសំណូមពរពីសិស្សានុសិស្ស គ្រូបង្រៀន និងអាណាព្យាបាលសិស្ស។ សូមស្តាប់ការលើកឡើងរបស់លោកស្រី ឃួន វិច្ឆិកា ដែលរៀបចំដោយ ញឹម សុផល៖ Read more