Cambodia



កម្ពុជាហាមអ្នកកាសែតបរិស្ថានជនជាតិអង់គ្លេសម្នាក់មិនឱ្យចូលកម្ពុជា ជាអចិន្ដ្រៃយ៍

អ្នកកាសែតជនជាតិអង់គ្លេសម្នាក់ឈ្មោះ ជឺរល ហ្វីលីន (Gerald Flynn) ត្រូវបានអាជ្ញាធរអន្ដោប្រវេសន៍កម្ពុជ

នគរបាលច្រកព្រំដែនប៉ោយប៉ែតចាប់បញ្ជូនជនជាតិថៃរស់នៅខុសច្បាប់ ២៥នាក់ទៅថៃវិញ

នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នគរបាលច្រកព្រំដែនអន្ដរជាតិប៉ោយបែតបានចាប់បញ្ជូនជនជាតិថៃចំ

នគរបាលច្រកព្រំដែនប៉ោយប៉ែតចាប់បញ្ជូនជនជាតិថៃរស់នៅខុសច្បាប់ ២៥នាក់ទៅថៃវិញ

នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នគរបាលច្រកព្រំដែនអន្ដរជាតិប៉ោយបែតបានចាប់បញ្ជូនជនជាតិថៃចំនួន ២៥នាក់ទៅកាន់ប្រទេសកំណើតវិញ។ តាមការបញ្ជាក់របស់នគរបាលច្រកព្រំដែនអន្ដរជាតិប៉ោយបែត ជនជាតិថៃទាំងនេះគ្មានលិខិតឆ្លងដែន និងរស់នៅធ្វើការដោយខុសច្បាប់នៅខេត្តបន្ទាយមានជ័យ។

ចិន បានប្រកាសសងសឹកអាមេរិកវិញ ដោយដំឡើងពន្ធលើទំនិញមួយចំនួនពីអាមេរិក

ទីបំផុតនៅថ្ងៃចន្ទ ទី៣ កុម្ភៈ និងបន្ទាប់ពីបានជួបជជែកតាមទូរស័ព្ទជាមួយប្រធានាធិបតីម៉ិកស៊ិក ន

ចិន បានប្រកាសសងសឹកអាមេរិកវិញ ដោយដំឡើងពន្ធលើទំនិញមួយចំនួនពីអាមេរិក

ទីបំផុតនៅថ្ងៃចន្ទ ទី៣ កុម្ភៈ និងបន្ទាប់ពីបានជួបជជែកតាមទូរស័ព្ទជាមួយប្រធានាធិបតីម៉ិកស៊ិក និងនាយករដ្ឋមន្រ្តីកាណាដាមក ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំបានយល់ព្រមពន្យាររយៈពេល ១ខែ ចំពោះការដំឡើងពន្ធលើទំនិញនាំចូលពីប្រទេសម៉ិកស៊ិក និងកាណាដា។ ការសម្រេចរបស់លោកត្រាំធ្វើឡើង ១ថ្ងៃមុនក្រិត្យដំឡើងពន្ធលើទំនិញនាំចូលពីកាណាដា ម៉ិកស៊ិក និងចិនចូលជាធរមាននាថ្ងៃអង្គារ ទី៤ កុម្ភៈនេះ។ ដោយឡែក ការដំឡើងពន្ធលើទំនិញចិនត្រូវបានលោកត្រាំរក្សាទុកដដែល និងត្រូវបានចិនវាយបកសងសឹកវិញដោយដំឡើងពន្ធលើទំនិញមួយចំនួននាំចូលពីអាមេរិក។

អ្វី​ជា​កម្មវត្ថុ​នៃ​​ជំនួប​​លើក​ទីមួយ​រវាង​ប្រធានាធិបតី​អាមេរិក​​និងនាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​?

លោក​នេតាន់យ៉ាហ៊ូ ជា​ប្រមុខ​ដឹកនាំ​បរទេស​ទីមួយ ដែល​ប្រធានាធិបតី​អាមេរិក​ជ្រើសរើស​ទទួល​ជួ

អ្វី​ជា​កម្មវត្ថុ​នៃ​​ជំនួប​​លើក​ទីមួយ​រវាង​ប្រធានាធិបតី​អាមេរិក​​និងនាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​?

លោក​នេតាន់យ៉ាហ៊ូ ជា​ប្រមុខ​ដឹកនាំ​បរទេស​ទីមួយ ដែល​ប្រធានាធិបតី​អាមេរិក​ជ្រើសរើស​ទទួល​ជួប​ស្វាគមន៍​​នៅ​សេតវិមាន​​ គិត​ចាប់​តាំង​ពី​លោក​ត្រាំ​ចូល​កាន់​តំណែង​មក។ នេះជា​និម្មិត្តរូប​នៃ​សម្ព័ន្ធ​ភាព​ដ៏​ស្អិត​ល្មួត​រវាង​អាមេរិក​និង​អ៊ីស្រាអែល។ ក្នុង​ជំនួប​ ដែល​​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អង្គារ​ទី ៤​កុម្ភៈ​២០២៥​ ​បុរស​រដ្ឋទាំងពីរនឹង​ជជែក​គ្នា​អំពី​ប្រធានបទ​ជា​ច្រើន មាន​ជាអាទិ៍​ ​សង្គ្រាម​​នៅ​​ហ្កាហ្សា​ និង​ការ​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ការ​ទូត ​​រវាង​អារ៉ាប៊ីសាអូឌីត​និង​អ៊ីស្រាអែល។

រុស្ស៊ីនឹងរៀបចំកម្មវិធីប្រកួតចម្រៀងថ្មី ដើម្បីប្រជែងជាមួយ Eurovision របស់អឺរ៉ុប

ថ្ងៃទី ៣ ខែកុម្ភៈ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានចុះហត្ថលេខាលើបទបញ្ជាថ្មីមួយ ដ

រុស្ស៊ីនឹងរៀបចំកម្មវិធីប្រកួតចម្រៀងថ្មី ដើម្បីប្រជែងជាមួយ Eurovision របស់អឺរ៉ុប

ថ្ងៃទី ៣ ខែកុម្ភៈ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានចុះហត្ថលេខាលើបទបញ្ជាថ្មីមួយ ដែលតម្រូវឲ្យប្រទេសរុស្ស៊ី បង្កើតកម្មវិធីប្រឡងចម្រៀងលំដាប់អន្តរជាតិ ឈ្មោះថា Intervision។ គួរបញ្ជាក់ថា ព្រឹត្តិការណ៍តន្ត្រីថ្មីនេះ គឺធ្វើឡើង ក្រោមកម្មវត្ថុប្រកួតប្រជែង ជាមួយកម្មវិធី Eurovision ដែលជាការប្រឡងចម្រៀងដ៏ល្បីល្បាញប្រចាំប្រទេសអឺរ៉ុប។ អឺរ៉ុប ដែលបានដកឈ្មោះរុស្សី ចេញពីការប្រកួត Eurovision បន្ទាប់ពីរុស្ស៊ី បានចូលវាយលុកឈ្លានពានអ៊ុយក្រែន ក្នុងឆ្នាំ ២០២២។

WHO អាចកាត់បន្ថយថវិការបស់ខ្លួន ក្រោយការប្រកាសដកខ្លួនរបស់សហរដ្ឋអាមរិក

ប្រទេសសមាជិកនៃអង្គការសុខភាពពិភពលោកហៅកាត់ជាភាសាអង់គ្លេស WHO ពិភាក្សាគ្នាអំពីលទ្ធភាពនៃការកា

WHO អាចកាត់បន្ថយថវិការបស់ខ្លួន ក្រោយការប្រកាសដកខ្លួនរបស់សហរដ្ឋអាមរិក

ប្រទេសសមាជិកនៃអង្គការសុខភាពពិភពលោកហៅកាត់ជាភាសាអង់គ្លេស WHO ពិភាក្សាគ្នាអំពីលទ្ធភាពនៃការកាត់បន្ថយថវិកាប្រមាណ ៤០០លានដុល្លារ។ នេះយោងតាមឯកសារមួយដែលបានចេញផ្សាយនៅថ្ងៃចន្ទ ទី០៣ កុម្ភៈ។ ការពិភាក្សាអំពីលទ្ធភាពនៃការកាត់បន្ថយថវិកានេះធ្វើឡើង ក្រោយពីសហរដ្ឋអាមេរិកបានប្រកាសដកខ្លួនចេញអង្គការរបស់អង្គការសហប្រជាជាតិមួយនេះ។ ទន្ទឹមនឹងពិភាក្សាពីការកាត់បន្ថយថវិកា WHO ក៏បានអំពាវនាវឲ្យអាមេរិកពិចារណាឡើងវិញលើការសម្រេចចិត្តរបស់ខ្លួន។

តើសង្គ្រាម​ពាណិជ្ជកម្ម​របស់​លោកដូណាល់ ត្រាំ នឹងជះផលវិបាកអ្វីខ្លះ​ដល់សេដ្ឋកិច្ចពិភពលោក​?

ដូចអ្វីដែលគេបានព្រួយបារម្ភ សង្គ្រាមពាណិជ្ជកម្ម​ដែល​លោក​ដូណាល់ ត្រាំបានគម្រាម នឹង​ចាប់​ផ្

តើសង្គ្រាម​ពាណិជ្ជកម្ម​របស់​លោកដូណាល់ ត្រាំ នឹងជះផលវិបាកអ្វីខ្លះ​ដល់សេដ្ឋកិច្ចពិភពលោក​?

ដូចអ្វីដែលគេបានព្រួយបារម្ភ សង្គ្រាមពាណិជ្ជកម្ម​ដែល​លោក​ដូណាល់ ត្រាំបានគម្រាម នឹង​ចាប់​ផ្ដើម​ជាផ្លូវការហើយ នៅថ្ងៃអង្គារទី​៤កុម្ភៈនេះ។ សហរដ្ឋអាមេរិក​នឹងដំឡើងពន្ធចំនួន​ ២៥% លើទំនិញនាំចូល​ពីកាណាដា និងពីម៉ិកស៊ិក សម្រាប់ទំនិញចិន​ អត្រាពន្ធនាំចូលនឹងឡើងបន្ថែម​១០% ពីលើអត្រាពន្ធដែលមានស្រាប់។ លោកត្រាំអះអាងទៀតថា ទំនិញ​អឺរ៉ុប​ក៏នឹងមិន​រួចខ្លួនដែរ។ តើសង្គ្រាម​ពាណិជ្ជកម្មរបស់​លោកដូណាល់ ត្រាំ នឹងបង្កឲ្យ​មានផលវិបាកអ្វីខ្លះ ដល់សេដ្ឋកិច្ចពិភពលោក​ដែលកំពុងតែយ៉ាប់យ៉ឺនខ្លាំង​ទៅហើយ​នោះ?

ហេតុអ្វីវត្តមានរូបស្តូបវិមានឈ្នះ ឈ្នះលើគម្របសៀវភៅប្រវត្តិវិទ្យាថ្មីបង្កឲ្យមានការតស៊ូមតិ?

សៀវភៅប្រវត្តិវិទ្យាថ្នាក់ទី ៦របស់ក្រសួងអប់រំ យុវជន និងកីឡា ក្រោមចំណងជើងថា «ខ្មែរ និងដំណើរឆ

ហេតុអ្វីវត្តមានរូបស្តូបវិមានឈ្នះ ឈ្នះលើគម្របសៀវភៅប្រវត្តិវិទ្យាថ្មីបង្កឲ្យមានការតស៊ូមតិ?

សៀវភៅប្រវត្តិវិទ្យាថ្នាក់ទី ៦របស់ក្រសួងអប់រំ យុវជន និងកីឡា ក្រោមចំណងជើងថា «ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព» កំពុងរងប្រតិកម្មយ៉ាងខ្លាំងពីសំណាក់មហាជនក្នុងបណ្ដាញទំនាក់ទំនងសង្គម។ អ្វីដែលនាំមហាជនប្រតិកម្មនោះ គឺសៀវភៅនេះបានដាក់រូបស្តូបវិមានឈ្នះ ឈ្នះធ្វើជាគម្របខាងមុខ។ ចំពោះអ្នកស្រាវជ្រាវប្រវត្តិសាស្ដ្រ ការយករូបស្តូបវិមានឈ្នះ ឈ្នះមករចនាធ្វើជាគម្របសៀភៅថ្មីក្នុងប្រព័ន្ធអប់រំរដ្ឋ គឺជារឿងត្រឹមត្រូវ ព្រោះស្តូបវិមានឈ្នះ ឈ្នះជាកន្លែងប្រមូលផ្តុំប្រវិត្តសាស្ត្រពិតរបស់កម្ពុជា។ តែមហាជនខ្លះចាត់ទុកការធ្វើដូចនេះជាការកែប្រែប្រវត្តិសាស្ដ្រ និងបង្ហាញពីការដឹងគុណវៀតណាម។ តើសៀវភៅប្រវត្តិវិទ្យាថ្មីក្នុងប្រព័ន្ធអប់រំរដ្ឋនេះនឹងអាចកែប្រែប្រវត្តិសាស្ដ្រខ្មែរ ឬយ៉ាងណា?

សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិសេរីភាព និងជំនឿសាសនានៅកម្ពុជានឹងបញ្ចប់នៅចុងឆ្នាំ២០២៥

ក្រសួងធម្មការ និងសាសនាកំពុងរៀបចំសេចក្តីព្រាងច្បាប់មួយស្តីពីសិទ្ធិសេរីភាព និងជំនឿសាសនានៅ

សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិសេរីភាព និងជំនឿសាសនានៅកម្ពុជានឹងបញ្ចប់នៅចុងឆ្នាំ២០២៥

ក្រសួងធម្មការ និងសាសនាកំពុងរៀបចំសេចក្តីព្រាងច្បាប់មួយស្តីពីសិទ្ធិសេរីភាព និងជំនឿសាសនានៅកម្ពុជាដែលបានអូសបន្លាយជាច្រើនឆ្នាំមកហើយ។ ក្រសួងធម្មការបានអះអាងថា សេចក្តីព្រាងច្បាប់នេះនឹងត្រូវធ្វើឡើងឲ្យចប់នៅចុងឆ្នាំ២០២៥នេះ។ ការពន្លឿនសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិសេរីភាព និងជំនឿសាសនានេះត្រូវគេមើលឃើញថា ទំនងស្របពេលដែលការគោរពជំនឿសាសនានៅក្នុងសង្គមខ្មែរបច្ចុប្បន្នបានបង្ហាញនូវភាពរញ៉េរញ៉ៃ និងពិបាកគ្រប់គ្រង។

OTANនិងសហភាព​អឺរ៉ុបប្រជុំគ្នាអំពីបញ្ហា​​ការពារជាតិ ក្នុងបរិបទដែលលោកដូណាល់ ត្រាំ​​កាន់តែ​រករឿង

នៅថ្ងៃទី​៣កុម្ភៈ ក្រុមប្រទេសសមាជិក​សហភាពអឺរ៉ុបទាំង​២៧​ រួមទាំងអង់គ្លេស បានបើក​ជំនួបកំពូល

OTANនិងសហភាព​អឺរ៉ុបប្រជុំគ្នាអំពីបញ្ហា​​ការពារជាតិ ក្នុងបរិបទដែលលោកដូណាល់ ត្រាំ​​កាន់តែ​រករឿង

នៅថ្ងៃទី​៣កុម្ភៈ ក្រុមប្រទេសសមាជិក​សហភាពអឺរ៉ុបទាំង​២៧​ រួមទាំងអង់គ្លេស បានបើក​ជំនួបកំពូលពិសេសមួយជាមួយ​អង្គការសម្ព័ន្ធមិត្តអូតង់ នៅទីក្រុង​ព្រុចស៊ែល​។ កម្មវត្ថុនៃជំនួបកំពូលនេះ គឺនិយាយគ្នា​អំពី​បញ្ហាការពារសន្តិសុខ​ ដែល​ជារឿងដ៏ស្មុគស្មាញ​និង​កាន់តែបន្ទាន់បំផុត ព្រោះថា​​រុស្ស៊ី​កាន់តែគំរាមខ្លាំងឡើង​ ហើយចំណែក​​​សហរដ្ឋអាមេរិក​ ក្រោម​ការដឹកនាំរបស់​លោក​ដូណាល់ ត្រាំវិញ​ កាន់តែរករឿងលែងចង់ជួយការពារអឺរ៉ុប​ ប្រសិន​បើមិនបង់ប្រាក់​ឲ្យ​បានច្រើន​ទេនោះ​។

បង់ក្លាដែស៖ ស្លាប់៤នាក់ ក្នុងថ្ងៃទី១នៃពិធីបុណ្យសាសនាអ៊ីស្លាម Bishwa Ijtema

នៅទីក្រុងដាកា ប្រទេសបង់ក្លាដែស អ្នកកាន់សាសនាអ៊ីស្លាមរាប់ម៉ឺននាក់បានជួបជុំគ្នាប្រារព្ធពិ

បង់ក្លាដែស៖ ស្លាប់៤នាក់ ក្នុងថ្ងៃទី១នៃពិធីបុណ្យសាសនាអ៊ីស្លាម Bishwa Ijtema

នៅទីក្រុងដាកា ប្រទេសបង់ក្លាដែស អ្នកកាន់សាសនាអ៊ីស្លាមរាប់ម៉ឺននាក់បានជួបជុំគ្នាប្រារព្ធពិធីបុណ្យ ប៊ីស្សវ៉ា អ៊ីជតេម៉ា Bishwa Ijtema ក្នុងថ្ងៃសៅរ៍ ទី៣ និង ថ្ងៃអាទិត្យ ទី៤ កុម្ភៈ។ ព្រឹត្តិការណ៍ជួបជុំដ៏ធំសម្បើមនេះបានបង្កឲ្យមានមនុស្សស្លាប់យ៉ាងតិច ៤នាក់។ គួរបញ្ជាក់ថា ប៊ីស្សវ៉ា អ៊ីជតេម៉ា គឺជាធម្មយាត្រាសាសនាអ៊ីស្លាមដែលមានអ្នកចូលរួមដ៏ច្រើនជាងគេលំដាប់ទី២ ក្នុងលោក បន្ទាប់ពីបុណ្យសាសនាអ៊ីស្លាមធំជាងគេ នៅទីក្រុង ឡាម៉ិក ប្រទេសអារ៉ាប៊ីសាអូឌីត។ ជារៀងរាល់ឆ្នាំ សាសនិកអ៊ីស្លាមរាប់សែននាក់បានធ្វើដំណើរមកទីក្រុងដាកាដើម្បីស្តាប់ធម៌ និង ធ្វើអធិដ្ឋានតាមបែបសាសនាអ៊ីស្លាម។

លោកស្រី ឃួន វិច្ឆិកា៖ក្រសួងអប់រំរៀបចំប្រឡងសិស្សពូកែឡើងវិញក្រោយមានសំណូមពរពីសិស្ស និងគ្រូ

ក្រសួងអប់រំ យុវជន និងកីឡាបានប្រាប់ទៅមន្ទីរអប់រំរាជធានី-ខេត្ត ទាំងអស់នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្

លោកស្រី ឃួន វិច្ឆិកា៖ក្រសួងអប់រំរៀបចំប្រឡងសិស្សពូកែឡើងវិញក្រោយមានសំណូមពរពីសិស្ស និងគ្រូ

ក្រសួងអប់រំ យុវជន និងកីឡាបានប្រាប់ទៅមន្ទីរអប់រំរាជធានី-ខេត្ត ទាំងអស់នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ នេះថា ក្រសួងនឹងរៀបចំប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសឡើងវិញសម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥នេះ ឲ្យដូចលំនាំនៃការប្រឡងក្នុងឆ្នាំសិក្សា ២០២៣-២០២៤។ សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែមករាកន្លងទៅថ្មីៗនេះ ក្រសួងអប់រំបានប្រកាសផ្អាកការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ក្រោមហេតុផលផ្តោតការយកចិត្តទុកដាក់លើការងារអាទិភាពមួយចំនួន ដើម្បីលើកកម្ពស់ និងគាំទ្រសាលារៀនឲ្យក្លាយជាសាលាគំរូ។ តែការដែលក្រសួងបានសម្រេចរៀបចំប្រឡងជ្រើសរើសសិស្សពូកែឡើងវិញពេលនេះ ត្រូវបានលោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំបញ្ជាក់ថា គឺដោយសារមានសំណូមពរពីសិស្សានុសិស្ស គ្រូបង្រៀន និងអាណាព្យាបាលសិស្ស។ សូមស្តាប់ការលើកឡើងរបស់លោកស្រី ឃួន វិច្ឆិកា ដែលរៀបចំដោយ ញឹម សុផល៖

គណបក្សកាន់អំណាចណែនាំឱ្យសមាជិកខ្លួនបង្កើតក្រុមទំនាក់ទំនងគ្នាតាមកម្មវិធី Cool App

នៅថ្ងៃទី៣ ខែមករា គណបក្សប្រជាជនកម្ពុជាបានចេញសេចក្តីជូនដំណឹងមួយដោយណែនាំឱ្យសមាជិករបស់ខ្លួន

គណបក្សកាន់អំណាចណែនាំឱ្យសមាជិកខ្លួនបង្កើតក្រុមទំនាក់ទំនងគ្នាតាមកម្មវិធី Cool App

នៅថ្ងៃទី៣ ខែមករា គណបក្សប្រជាជនកម្ពុជាបានចេញសេចក្តីជូនដំណឹងមួយដោយណែនាំឱ្យសមាជិករបស់ខ្លួនបង្កើតក្រុមការងារទំនាក់ទំនងថ្មីតាមកម្មវិធី Cool App ជំនួសឱ្យបណ្តាញសង្គមតេលេក្រាមរបស់រុស្ស៊ី។ Cool App គឺជាកម្មវិធីដែលត្រូវបានលោក ហ៊ុន សែនតែងលើកសរសើរមិនដាច់ពីមាត់ថា គឺជាកម្មវិធីដែលមានលក្ខណៈស្តង់ដារអន្តរជាតិ និងមានសុវត្ថិភាពខ្ពស់សម្រាប់អ្នកប្រើប្រាស់ ពិសេសការពារដល់សន្តិសុខជាតិ។

លោក ហ៊ុន ម៉ាណែត សរសេរឌឺដងដាក់ លោក សម រង្ស៊ី ដែលនិយាយពី លោក ដូណាល់ ត្រាំ

ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​សរសេរ​សារ​មួយ​សំដៅ​ចំៗ​ទៅ​ ​លោក សម រង្ស៊ី ​ដ

លោក ហ៊ុន ម៉ាណែត សរសេរឌឺដងដាក់ លោក សម រង្ស៊ី ដែលនិយាយពី លោក ដូណាល់ ត្រាំ

ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​សរសេរ​សារ​មួយ​សំដៅ​ចំៗ​ទៅ​ ​លោក សម រង្ស៊ី ​ដោយចោទ​សួរ​ថា តើ​អ្នក​នយោបាយ​ចាស់​វស្សា​រូបនេះ​ត្រូវ​ធ្វើ​មុខ​ក្រាស់ ឬ​ដាក់​ខ្លួន​ងាក​មក​និយាយ​ល្អអំពី ​លោក​ដូណាល់ ត្រាំ ​ដើម្បី​ទទួល​បាន​ការ​ជួយ ឬ ទេ?។ ​សំណេរ​ឌឺដង​របស់ ​លោក ហ៊ុន ម៉ាណែត ​ទៅ ​លោក សម រង្ស៊ី ​ពេលនេះ​ធ្វើ​ឡើង ក្រោយ​ពេល​មាន​វីដេ​អូ​បទសម្ភាស​មួយ​ដែល ​លោក សម រង្ស៊ី ​បាន​រិះគន់​មិន​សំចៃ​មាត់​ទៅ​លើ​បុគ្គលិក​លក្ខណៈ​របស់ ​លោក ​ដូណាល់ ត្រាំ ​ថា​ជា​មនុស្ស​និយាយ​មិន​ពិត និង​ចូល​ចិត្ត​ធ្វើ​ប្រជា​ភិថុត​។

បុរសម្នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការកាប់ឈើទាលជាង ៥០ដើមនៅតំបន់ព្រៃការពារ

អាជ្ញាធរ​ខេត្ត​ស្ទឹង​ត្រែង​បាន​ឃាត់​ខ្លួន​បុរស​ម្នាក់​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ក្នុង

បុរសម្នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការកាប់ឈើទាលជាង ៥០ដើមនៅតំបន់ព្រៃការពារ

អាជ្ញាធរ​ខេត្ត​ស្ទឹង​ត្រែង​បាន​ឃាត់​ខ្លួន​បុរស​ម្នាក់​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ក្នុង​បទ​ចោទ​ពាក់​ព័ន្ធ​នឹង​ការ​កាប់​រំលំ​ដើម​ឈើទាល​ធំៗ​នៅ​ដែន​ជម្រក​សត្វ​ព្រៃ-ព្រៃឡង់ ស្ថិត​ក្នុង​ភូមិ​ទាល់ ឃុំ​អន្លង់​ភេ​ ស្រុក​ថាឡាបរិវ៉ាត់​។ សកម្មជន​ការ​ពារ​ព្រៃឈើ​ប្រចាំ​ខេត្តស្ទឹង​ត្រែង​បាន​គាំទ្រ​ចំណាត់​ការ​នេះ ​តែ​ពួកគេ​ចង់​ឃើញ​មាន​ការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ស្មើភាព​គ្នា​។

លោក ឡុង ឌីម៉ង់៖ ហាមពលរដ្ឋមុជទឹកនៅឆ្នេរព្រែកត្រែងយ៉ាងតិច ១សប្តាហ៍ ក្រោយលេចប្រេងចូលសមុទ្រ

អាជ្ញាធរខេត្តព្រះសីហនុ ក្រសួងបរិស្ថាន ក្រសួងរ៉ែ និងក្រសួងពាក់ព័ន្ធផ្សេងទៀតបាន និងកំពុងបើក

លោក ឡុង ឌីម៉ង់៖ ហាមពលរដ្ឋមុជទឹកនៅឆ្នេរព្រែកត្រែងយ៉ាងតិច ១សប្តាហ៍ ក្រោយលេចប្រេងចូលសមុទ្រ

អាជ្ញាធរខេត្តព្រះសីហនុ ក្រសួងបរិស្ថាន ក្រសួងរ៉ែ និងក្រសួងពាក់ព័ន្ធផ្សេងទៀតបាន និងកំពុងបើកប្រតិបត្តិការសម្អាតឆ្នេរព្រែកត្រែង បន្ទាប់ពីមានការលេចធ្លាយប្រេងប្រមាណ ២ពាន់លីត្រចូលទឹកសមុទ្រ។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី៣កុម្ភៈនេះ លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យ និងជាអភិបាលរងខេត្តព្រះសីហនុប្រាប់ឱ្យដឹងថា មានប្រេងប្រមាណ ២ពាន់លីត្របានលេចធ្លាយចេញពីឃ្លាំងស្តុកប្រេងមួយកន្លែងកាលពីថ្ងៃទី២៩មករា។ អាជ្ញាធរបានប្រទះឃើញប្រេងនោះអណ្តែត​ពេញផ្ទៃសមុទ្រនៅឆ្នេរព្រែកត្រែង និងតាមទីតាំងមួយចំនួនទៀតនៅថ្ងៃទី១​ កុម្ភៈ។ តាមលោក ឡុង ឌីម៉ង់ ប្រតិបត្តិការសម្អាតឆ្នេរសម្រេចបានស្ទើរតែទាំងស្រុង​ និងថា​ ពលរដ្ឋត្រូវរងចាំយ៉ាងតិច​១សប្តាហ៍ទើបអាចចុះមុជទឹកនៅឆ្នេរព្រែកត្រែងជាថ្មី៕

ច្បាប់​គ្រប់គ្រង​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​អឺរ៉ុប​ចូល​ជា​ធរមាន

​​ច្បាប់​ស្តី​ពី​បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត​ប្រកបដោយ​មហិច្ឆតា​បំផុត​របស់​សហភាព​អឺរ

ច្បាប់​គ្រប់គ្រង​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​អឺរ៉ុប​ចូល​ជា​ធរមាន

​​ច្បាប់​ស្តី​ពី​បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត​ប្រកបដោយ​មហិច្ឆតា​បំផុត​របស់​សហភាព​អឺរ៉ុប បាន​ចូល​ជា​ធរមាន​នៅថ្ងៃ​អាទិត្យ​ទី​២​កុម្ភៈ​២០២៥​នេះ។ ប៉ុន្តែ​គេ​ទំនង​ជា​អាច​បន្ត​ជជែក​វែក​ញែក ឬ​តវ៉ា​ប្រឆាំង​នឹង​ច្បាប់​នេះ​បាន​ទៀត ជា​ពិសេស​នា​ឱកាស​ជំនួប​កំពូល​ក្រុង​ប៉ារីស​ស្តីពី​បញ្ញាសិប្បនិម្មិត​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​១០-១១​កុម្ភៈ​២០២៥ខាង​មុខ។

ប្រមុខដឹកនាំស៊ីរីថ្មី បំពេញទស្សនកិច្ចលើកដំបូង នៅក្រៅប្រទេស

នៅថ្ងៃអាទិត្យ ទី០២ កុម្ភៈ ប្រធានាធិបតីស្តីទីស៊ីរី​បានអញ្ជើញទៅដល់ប្រទេសអារ៉ាប៊ីសាអូឌីត។ ជា

ប្រមុខដឹកនាំស៊ីរីថ្មី បំពេញទស្សនកិច្ចលើកដំបូង នៅក្រៅប្រទេស

នៅថ្ងៃអាទិត្យ ទី០២ កុម្ភៈ ប្រធានាធិបតីស្តីទីស៊ីរី​បានអញ្ជើញទៅដល់ប្រទេសអារ៉ាប៊ីសាអូឌីត។ ជាទស្សនកិច្ចលើកដំបូងរបស់ប្រមុខដឹកនាំស៊ីរីថ្មី នៅក្រៅប្រទស ចាប់តាំង​ពី​បាន​ផ្តួល​រំលំ​របបដឹកនាំ​ស៊ីរីចាស់ របស់អតីតប្រធានាធិបតី​ផ្តាច់ការ ​លោក បាស្ហា អាល់អាសាដ នៅថ្ងៃទី៨ធ្នូ កន្លងទៅ។ ដំណើរទស្សនកិច្ចនៅប្រទេសអារ៉ាប់មួយនេះ ដើម្បីស្វែងរកជំនួយហិរញ្ញវត្ថុ កសាងប្រទេសស៊ីរីឡើងវិញ។

អ៊ីរ៉ង់បង្អួតមូលដ្ឋានកងទ័ពជើងទឹកក្រោមដីទីពីរ និងអាវុធទំនើបៗ

កងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍ ទី១១ មករា​ ឆ្នាំ២០២៥ បានបង្ហាញទីតំាងមូ

អ៊ីរ៉ង់បង្អួតមូលដ្ឋានកងទ័ពជើងទឹកក្រោមដីទីពីរ និងអាវុធទំនើបៗ

កងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍ ទី១១ មករា​ ឆ្នាំ២០២៥ បានបង្ហាញទីតំាងមូលដ្ឋានកងទ័ពជើងទឹកក្រោមដីទីពីរ ដែលស្ថិតនៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់។ កាលពីពីរសប្តាហ៍មុន អ៊ីរ៉ង់ក៏ធ្លាប់បានបង្អួតមូលដ្ឋានកងទ័ពជើងទឹកក្រោមដីទី១ ដែលមានជំរៅប្រមាណ ៥០០ ម៉ែត្រ និងជាកន្លែងស្តុកអាវុធទំនើបៗ រួមមានមីស៊ីលបាញ់រយៈចម្ងាយឆ្ងាយ។ ការបង្អួតសម្ញែងនេះ ធ្វើឡើងស្របពេលដែលលោក ដូណាល់ ត្រាំ ទើបចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក នៅថ្ងៃទី ២០ មករា កន្លងទៅ។

លោក រិន វីរៈ ៖ ខ្ញុំបោះបង់ប្រាក់ខែសមរម្យ មកបង្កើតអាជីវកម្មផ្ទាល់ខ្លួនដើម្បីផ្តល់ការងារដល់កូនខ្មែរ

លោក ​រិន​ វីរៈ​ ហៅ TJ ​គឺ​ជា​សហ​គ្រិន​វ័យ​ក្មេង​ដែល​ទទួល​បាន​ភាព​ជោគ​ជ័យ​លើ​អាជី​វកម្ម​ផ្តល

លោក រិន វីរៈ ៖ ខ្ញុំបោះបង់ប្រាក់ខែសមរម្យ មកបង្កើតអាជីវកម្មផ្ទាល់ខ្លួនដើម្បីផ្តល់ការងារដល់កូនខ្មែរ

លោក ​រិន​ វីរៈ​ ហៅ TJ ​គឺ​ជា​សហ​គ្រិន​វ័យ​ក្មេង​ដែល​ទទួល​បាន​ភាព​ជោគ​ជ័យ​លើ​អាជី​វកម្ម​ផ្តល់​សេវា​កម្ម​បិទ​Film ​ការ​ពារ​រថ​យន្ត​ល្បី​ឈ្មោះ​មួយ​នៅ​កម្ពុជា​។​ មុន​នឹង​ទទួល​បាន​ជោគ​ជ័យ​បែប​នេះ ​យុវ​ជន​វ័យ​ជាង​៣០​ឆ្នាំ​រូប​នេះ ​ក៏​ធ្លាប់​ជួប​រឿង​បរាជ័យ ចង់​បោះ​បង់​អាជីវ​កម្ម​មួយ​នេះ​ជា​ច្រើន​ដង​។​ តែ​ដោយ​មាន ​មហិច្ឆតា​ចង់​ជួយ​យុវ​ជន​ដែល​មិន​ទទួល​បាន​ការ​សិក្សា​ខ្ពស់​ អតីត​កូន​អ្នក​ឡើង​ត្នោត​រូប​នេះ ​មិន​ខក​បំណង​ក្នុង​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​ដោយ​បោះ​បង់​ប្រាក់​ខែ​សម​រម្យ​ ងាក​មក​បង្កើត​អាជី​វកម្ម​ផ្ទាល់​ខ្លួន​នោះ​ឡើយ​។​

ជនសង្ស័យពាក់ព័ន្ធការប្រើប្រាស់ និងជួញដូរគ្រឿងញៀនជាង១ពាន់នាក់ត្រូវបានចាប់ខ្លួនក្នុងខែមករា

ត្រឹមរយៈពេល១ខែដើមឆ្នាំ២០២៥ មនុស្សចំនួន១ ៣១១នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធនឹងក

ជនសង្ស័យពាក់ព័ន្ធការប្រើប្រាស់ និងជួញដូរគ្រឿងញៀនជាង១ពាន់នាក់ត្រូវបានចាប់ខ្លួនក្នុងខែមករា

ត្រឹមរយៈពេល១ខែដើមឆ្នាំ២០២៥ មនុស្សចំនួន១ ៣១១នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធនឹងការជួញដូរ និងប្រើប្រាស់គ្រឿងញៀន។ នេះបើតាមរបាយការណ៍របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនចេញផ្សាយនាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥។ តាមសមត្ថកិច្ច គ្រឿងញៀនចំនួន៤២៣.៣គីឡូក្រាមត្រូវបានរឹបអូសពីជនសង្ស័យដែលបានចុះប្រតិបត្តិការបង្ក្រាបរយៈពេលពេញមួយខែមករា។

អង់គ្លេសថាបន្តគាំទ្រកម្ពុជា ទោះចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច

ចក្រភពអង់គ្លេសអះអាងពីការបន្តជួយគាំទ្រដល់កម្ពុជា តាមរយៈការបន្តផ្ដល់ភាពអនុគ្រោះផ្នែកពាណិជ

អង់គ្លេសថាបន្តគាំទ្រកម្ពុជា ទោះចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច

ចក្រភពអង់គ្លេសអះអាងពីការបន្តជួយគាំទ្រដល់កម្ពុជា តាមរយៈការបន្តផ្ដល់ភាពអនុគ្រោះផ្នែកពាណិជ្ជកម្ម រយៈពេល ៣ឆ្នាំបន្ថែមទៀត និងបន្តរហូតដល់ឆ្នាំ២០៣២ ក្រោម​គម្រោងDCTS បន្ទាប់ពីកម្ពុជាចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩។ ការបញ្ជាក់របស់ភាគីអង់គ្លេសយ៉ាងដូច្នេះ គឺនៅជំនួបរវាងលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា និងលោក Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជាកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះ។

តើការត្រៀមបញ្ជូនពលរដ្ឋខ្មែរពីអាមេរិកអាចប៉ះពាល់ទំនាក់ទំនងកម្ពុជា-អាមេរិក?

កាលពីពេលថ្មីៗនេះ ការិយាល័យអន្តោប្រវេសន៍និងគយអាមេរិក បានបញ្ចេញតួលេខជនអន្តោប្រវេសន៍ខុសច្ប

តើការត្រៀមបញ្ជូនពលរដ្ឋខ្មែរពីអាមេរិកអាចប៉ះពាល់ទំនាក់ទំនងកម្ពុជា-អាមេរិក?

កាលពីពេលថ្មីៗនេះ ការិយាល័យអន្តោប្រវេសន៍និងគយអាមេរិក បានបញ្ចេញតួលេខជនអន្តោប្រវេសន៍ខុសច្បាប់ក្នុងទឹកដីអាមេរិកដែលត្រៀមបញ្ជូនឲ្យប្រទេសសាមីវិញ ក្នុងរង្វង់ជាង១លាននាក់។ ក្នុងនោះពលរដ្ឋខ្មែរចំនួន ១៧៤៧នាក់ ក៏ប្រឈមនឹងការចាប់បញ្ជូនត្រលប់មកប្រទេសកម្ពុជា នាពេលខាងមុខនេះ។ អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ កត់សម្គាល់ថា នេះជាយន្តការរឹតបន្តឹងច្បាប់អន្តោប្រវេសន៍របស់រដ្ឋអំណាចអាមេរិក តែវាមិនបណ្តាលឲ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងកម្ពុជានិងអាមេរិកឡើយ។

លោក ហ៊ុន ម៉ាណែត អះអាងធានាតម្លៃគ្រាប់ស្វាយចន្ទីដល់ប្រជាពលរដ្ឋ

លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានលើកឡើងពីការធានារកទីផ្សារក្នុងការលក់គ្រាប់ស្វាយចន្ទីរបស

លោក ហ៊ុន ម៉ាណែត អះអាងធានាតម្លៃគ្រាប់ស្វាយចន្ទីដល់ប្រជាពលរដ្ឋ

លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានលើកឡើងពីការធានារកទីផ្សារក្នុងការលក់គ្រាប់ស្វាយចន្ទីរបស់ប្រជាសហគមន៍ ខណៈលោកចុះជួបជាមួយប្រជាសហគមន៍កសិកម្មទំនើបប្រាសាទសំបូរ ក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅថ្ងៃទី៣១ មករា។ បើតាមប្រមុខ​រដ្ឋាភិបាល ​ខេត្តកំពង់ធំគឺជាខេត្តអាទិភាពមួយរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការទាក់ទាញអ្នកវិនិយោគការកែច្នៃគ្រាប់ស្វាយចន្ទីទៅលក់នៅទីផ្សារអន្តរជាតិ។

បារាំង​ប្រឈមនឹង​ការបាត់បង់មហាសេដ្ឋី ដោយសារ​តែ​នយោបាយដំឡើងពន្ធលើអ្នកមាន?

មហាសេដ្ឋីមានលុយច្រើនបំផុត​របស់បារាំង​គំរាមរើទីតាំង​រោងចក្រ​ចេញពីប្រទេស​កំណើត ដោយសារតែ​ន

បារាំង​ប្រឈមនឹង​ការបាត់បង់មហាសេដ្ឋី ដោយសារ​តែ​នយោបាយដំឡើងពន្ធលើអ្នកមាន?

មហាសេដ្ឋីមានលុយច្រើនបំផុត​របស់បារាំង​គំរាមរើទីតាំង​រោងចក្រ​ចេញពីប្រទេស​កំណើត ដោយសារតែ​នយោបាយ​ដំឡើង​ពន្ធថ្មី​របស់​រដ្ឋាភិបាល។ ពាក្យគំរាម​របស់​មហាសេដ្ឋី ដែលមានទ្រព្យសម្បត្តិ​ផ្ទាល់​ខ្លួន​ដល់ទៅ ១៩០ពាន់លាន​ដុល្លារ បានបណ្តាល​ឲ្យ​ប្រតិកម្ម​រិះគន់​ និងគាំទ្រ​នៅក្នុងពិភពអ្នកជំនួញបារាំង។ ខណៈពេល​ដែល​សភា​កំពុង​ត្រៀម​បោះឆ្នោត​លើ​គម្រោងច្បាប់​ថវិកា​ឆ្នាំ ២០២៥ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច​បារាំង​បានអំពាវនាវ​ឲ្យ​មហាសេដ្ឋី​ ម្ចាស់ក្រុមហ៊ុន ​ចូលរួម​វិភាគទានទាំងអស់គ្នា​ជួយ​ប្រទេសជាតិ​ដែលកំពុងមានសេដ្ឋកិច្ច​ទន់ខ្សោយ​ ជួប​ឱនភាពថវិកាជាបន្តបន្ទាប់នៅប៉ុន្មាន​ឆ្នាំចុងក្រោយនេះ។

ក្រុមហាម៉ាសដោះលែងចំណាប់ខ្មាំង​៣នាក់ ក្នុងនោះមាន​ជនជាតិបារាំងម្នាក់និង​អាមេរិក​ម្នាក់

ក្រុមហាម៉ាសប៉ាឡេស្ទីន បានដោះលែងចំណាប់ខ្មាំងចំនួន​៣នាក់ទៀត នៅព្រឹកថ្ងៃសៅរ៍ ទី​១កុម្ភៈ។ ក្ន

ក្រុមហាម៉ាសដោះលែងចំណាប់ខ្មាំង​៣នាក់ ក្នុងនោះមាន​ជនជាតិបារាំងម្នាក់និង​អាមេរិក​ម្នាក់

ក្រុមហាម៉ាសប៉ាឡេស្ទីន បានដោះលែងចំណាប់ខ្មាំងចំនួន​៣នាក់ទៀត នៅព្រឹកថ្ងៃសៅរ៍ ទី​១កុម្ភៈ។ ក្នុងចំណោមនេះ គឺមានចំណាប់ខ្មាំងម្នាក់ ជាជនជាតិបារាំងដើមកំណើតអ៊ីស្រាអែល និងម្នាក់ទៀតមានសញ្ជាតិអាមេរិក​។ នេះគឺជា​ការ​ដោះលែងចំណាប់ខ្មាំងលើកទី​៤ហើយ នៅក្នុងដំណាក់កាលទី​១នៃ​បទឈប់បាញ់ រវាងអ៊ីស្រាអែល និង​ក្រុមហាម៉ាសនៅហ្កាហ្សា។ ក្នុងដំណាក់កាលទី១នេះ មាន​​ចំណាប់ខ្មាំងយ៉ាងហោច​៣៣នាក់ ដែលក្រុមហាម៉ាសសន្យាថានឹងដោះលែង​មកវិញ​។

ពលរដ្ឋក្នុងឃុំពាមមានជ័យ ខេត្តព្រៃវែងអះអាងថាបានរងគ្រោះបាក់ដីដោយក្រុមហ៊ុនបូមខ្សាច់

ពលរដ្ឋប្រមាណជាង២០០គ្រួសាររស់ក្នុងភូមិថ្មី ឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែងបានអះអាងថ

ពលរដ្ឋក្នុងឃុំពាមមានជ័យ ខេត្តព្រៃវែងអះអាងថាបានរងគ្រោះបាក់ដីដោយក្រុមហ៊ុនបូមខ្សាច់

ពលរដ្ឋប្រមាណជាង២០០គ្រួសាររស់ក្នុងភូមិថ្មី ឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែងបានអះអាងថា ចាប់តាំងពីមានវត្តមានក្រុមហ៊ុនសាឡង់បូមខ្សាច់មក ពួកគេបានរងគ្រោះពីការបាក់ដីច្រាំងទន្លេខាងក្រោយផ្ទះជាបន្តបន្ទាប់។ ក្នុងន័យនេះ ពលរដ្ឋរងគ្រោះ និងអាជ្ញាធរមូលដ្ឋានបានសំណូមពរយ៉ាងទទូចឲ្យក្រុមហ៊ុនបូមខ្សាច់អនុវត្តឲ្យបានត្រឹមត្រូវនូវបទដ្ឋានបច្ចេកទេស ឬដែនអាជ្ញាប័ណ្ណដែលទទួលបានពីក្រសួងរ៉ែ និងថាមពល។

ថៃទាញសញ្ញាអាសន្នពីករណីភ្លើងឆេះព្រៃនៅតំបន់ព្រំដែនជាមួយកម្ពុជា

អាជ្ញាធរខេត្តត្រាតរបស់ថៃបានទាញសញ្ញាអាសន្នពីករណីភ្លើងឆេះព្រៃនៅតំបន់ព្រំដែនជាមួយកម្ពុជា ក

ថៃទាញសញ្ញាអាសន្នពីករណីភ្លើងឆេះព្រៃនៅតំបន់ព្រំដែនជាមួយកម្ពុជា

អាជ្ញាធរខេត្តត្រាតរបស់ថៃបានទាញសញ្ញាអាសន្នពីករណីភ្លើងឆេះព្រៃនៅតំបន់ព្រំដែនជាមួយកម្ពុជា ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។ តាមកាសែតក្នុងស្រុកថៃ ករណីភ្លើងឆេះព្រៃនៅតំបន់ព្រំដែនជាមួយកម្ពុជាបានកើតឡើងជាង ២សប្តាហ៍មកនេះ និងមិនទាន់អាចពន្លត់បានទាំងស្រុងនៅឡើយ។

លោក ឃួង ស្រេង៖ ការសាកល្បងផ្លូវថ្មើរជើងក្នុងក្រុងភ្នំពេញត្រូវមានការចូលរួមពីពលរដ្ឋជាចាំបាច់

រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសនៅថ្ងៃទី៣០ មករាពីដំណើរការសាកល្បងផ្លូវថ្មើរជើងនៅតាមបណ្តោយត

លោក ឃួង ស្រេង៖ ការសាកល្បងផ្លូវថ្មើរជើងក្នុងក្រុងភ្នំពេញត្រូវមានការចូលរួមពីពលរដ្ឋជាចាំបាច់

រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសនៅថ្ងៃទី៣០ មករាពីដំណើរការសាកល្បងផ្លូវថ្មើរជើងនៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិដោយគិតចាប់ពីផ្លូវលេខ ៩៤ រហូតដល់មុខព្រះបរមរាជវាំងផ្លូវ២៤០។ ផ្លូវថ្មើរជើងនេះចាប់អនុវត្តន៍ពីថ្ងៃទី១ កុម្ភៈនៅរៀងរាល់ថ្ងៃសោរ៍ និងអាទិត្យពីម៉ោង៦ល្ងាចដល់ម៉ោង ១១យប់។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិនាថ្ងៃសុក្រទី៣១ មករា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានឲ្យដឹងថា ផ្លូវថ្មើរជើងនេះនឹងមិនអនុញ្ញាតឲ្យមានយានជំនិះឆ្លងកាត់នៅរៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យចាប់ពីម៉ោង៦ ដល់ម៉ោង ១១យប់ និងទាមទារឲ្យមានការចូលរួមសហការរបស់ប្រជាពលរដ្ឋជាចាំបាច់។

តើកម្ពុជាអាចសម្រេចចក្ខុវិស័យគ្មានមីនឆ្នាំ២០៣០ទេ បន្ទាប់ពីអាមេរិកព្យួរជំនួយ?

អាជ្ញាធរមីន និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា​(CMAC) បានប្រកាសផ្អាកបណ្តោះអាសន្ននូវសកម្មភ

តើកម្ពុជាអាចសម្រេចចក្ខុវិស័យគ្មានមីនឆ្នាំ២០៣០ទេ បន្ទាប់ពីអាមេរិកព្យួរជំនួយ?

អាជ្ញាធរមីន និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា​(CMAC) បានប្រកាសផ្អាកបណ្តោះអាសន្ននូវសកម្មភាពបោសសម្អាតយុទ្ធភណ្ឌសល់ពីសង្គ្រាមនៅតាមភូមិសាស្ត្រខេត្តភាគខាងកើតចំនួន៨ ក្រោយពីសហរដ្ឋអាមេរិកបានផ្អាកជំនួយចំនួន៨៥ថ្ងៃ។ អាជ្ញាធរមីន និងអគ្គនាយក CMAC ទទួលស្គាល់ថា ការផ្អាកជំនួយអភិវឌ្ឍន៍អន្តរជាតិមួយនេះ គឺជាការរាំងស្ទះដល់សកម្មភាពបោសសម្អាតមីននៅកម្ពុជា។ ចំណែកអ្នកជំនាញកិច្ចការអភិវឌ្ឍន៍សង្គមក៏យល់ស្របដូចគ្នាដែរ តែអ្វីដែលអ្នកជំនាញបារម្ភបន្ថែមនោះ គឺវាអាចប៉ះពាល់ខ្លាំងដល់ចក្ខុវិស័យរបស់កម្ពុជាក្នុងការបោសសម្អាតមីនឱ្យអស់ត្រឹមឆ្នាំ២០៣០។ ទោះយ៉ាងណា អ្នកជំនាញរងចាំមើលបន្តថា​ តើអាមេរិកនឹងសម្រេចយ៉ាងណាទៀត ក្រោយពីបានព្យួរជំនួយរយៈពេល៣ខែ។

ស៊ីម៉ាកផ្អាកសកម្មភាពបោសសម្អាតគ្រាប់បែករបស់អាមេរិកក្នុងខេត្តចំនួន៨ ក្រោយអាមេរិកផ្អាកជំនួយ

អគ្គនាយកអង្គភាពស៊ីម៉ាក លោក ហេង រតនាបានប្រកាសនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ពីការផ្អាកជាបណ្តោះ

ស៊ីម៉ាកផ្អាកសកម្មភាពបោសសម្អាតគ្រាប់បែករបស់អាមេរិកក្នុងខេត្តចំនួន៨ ក្រោយអាមេរិកផ្អាកជំនួយ

អគ្គនាយកអង្គភាពស៊ីម៉ាក លោក ហេង រតនាបានប្រកាសនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ពីការផ្អាកជាបណ្តោះអាសន្ននូវសកម្មភាពបោសសម្អាតយុទ្ធភណ្ឌសង្គ្រាមនៅតាមភូមិសាស្ត្រខេត្តចំនួន៨ ក្រោយសហរដ្ឋអាមេរិកបានផ្អាកការផ្តល់ជំនួយដល់អង្គការដែលធ្លាប់តែសហការជាមួយអង្គភាពស៊ីម៉ាក។ ការផ្អាកប្រតិបត្តិការជាបណ្តោះអាសន្ននេះនឹងមានរយៈពេលចំនួន៨៥ថ្ងៃ។ តែអង្គភាពស៊ីម៉ាកនៅមិនទាន់ចាត់ទុកការផ្អាកជំនួយរបស់អាមេរិកពេលនេះជាការផ្តាច់ជំនួយទាំងស្រុងដែលនាំឲ្យប៉ះពាល់ដល់សកម្មភាពបោសសម្អាតសំណល់សង្គ្រាមដែលបន្សល់ទុកដោយអាមេរិកនោះឡើយ។

អ្នក​ជំនាញ​អ.​ស.ប.ជំរុញ​ឲ្យ​ថៃ​រំលាយ​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ

ក្រុម​អ្នក​ច្បាប់របស់អង្គការ​សហប្រជាជាតិ ​បាន​អំពាវនាវ​​ប្រទេស​ថៃ ឲ្យ​​កែប្រែ ឬ​រំលាយ​ច្

អ្នក​ជំនាញ​អ.​ស.ប.ជំរុញ​ឲ្យ​ថៃ​រំលាយ​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ

ក្រុម​អ្នក​ច្បាប់របស់អង្គការ​សហប្រជាជាតិ ​បាន​អំពាវនាវ​​ប្រទេស​ថៃ ឲ្យ​​កែប្រែ ឬ​រំលាយ​ច្បាប់​ ជេរ​ប្រមាថព្រះមហាក្សត្រ។ សេចក្តី​អំពាវនាវ​នេះ ធ្វើ​ឡើង​ចួន​ចំ​ពេល​ដែល អតីត​នាយករដ្ឋមន្ត្រី​ ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែល​ជាប់ចោទក្នុង​បទល្មើស​​ប្រមាថ​ព្រះមហាក្សត្រ ទើបតែ​បាន​ទទួល​ការ​អនុញ្ញាតពិសេស​ពីតុលាការ​ ​ឲ្យ​មាន​សិទ្ធិ​​ចេញ​ទៅក្រៅប្រទេស​​។

អ.ស.ប.ថា ភូមាធ្លាក់ក្នុងអំពើហិង្សាកាន់តែធ្ងន់ធ្ងរនារយៈពេល ៤ឆ្នាំក្រោយរដ្ឋប្រហារ

អ្នកអង្កេតឯករាជ្យរបស់អង្គការសហប្រជាជាតិនៅភូមាបានអះអាងថា ៤ឆ្នាំក្រោយរដ្ឋប្រហារ ឧក្រិដ្ឋក

អ.ស.ប.ថា ភូមាធ្លាក់ក្នុងអំពើហិង្សាកាន់តែធ្ងន់ធ្ងរនារយៈពេល ៤ឆ្នាំក្រោយរដ្ឋប្រហារ

អ្នកអង្កេតឯករាជ្យរបស់អង្គការសហប្រជាជាតិនៅភូមាបានអះអាងថា ៤ឆ្នាំក្រោយរដ្ឋប្រហារ ឧក្រិដ្ឋកម្មអន្តរជាតិជាច្រើនបាន និងកំពុងកើតមាននៅក្នុងប្រទេសភូមា។ តាមការត្រួតពិនិត្យ និងវាយតម្លៃ អ្នកអង្កេតឯករាជ្យរបស់អង្គការសហប្រជាជាតិបានរកឃើញថា ក្រុមយោធាបានប្រព្រឹត្តិអំពើហិង្សាទៅលើក្រុមប្រឆាំងយ៉ាងឃោរឃៅព្រៃផ្សៃ រួមមានការធ្វើទារុណកម្ម និងការរំលោភបំពាន។

ឥណ្ឌូណេស៊ី​និង​បារាំង​​ប្តេជ្ញាសហការវិស័យ​ការពារជាតិ​ឲ្យ​កាន់តែ​ស៊ីជម្រៅ

ថ្ងៃ​សុក្រ​ ទី​៣១មករា​​ រដ្ឋមន្ត្រីក្រសួង​ការពារជាតិបារាំង អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅ​ឥណ

ឥណ្ឌូណេស៊ី​និង​បារាំង​​ប្តេជ្ញាសហការវិស័យ​ការពារជាតិ​ឲ្យ​កាន់តែ​ស៊ីជម្រៅ

ថ្ងៃ​សុក្រ​ ទី​៣១មករា​​ រដ្ឋមន្ត្រីក្រសួង​ការពារជាតិបារាំង អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅ​ឥណ្ឌូណេស៊ី ហើយ​ប្រទេស​ទាំង​ ២​​ បាន​​​ប្តេជ្ញាចិត្ត​​រឹត​បន្តឹង​កិច្ច​សហការវិស័យការពារជាតិឲ្យកាន់តែស៊ីជម្រៅ។​ ដំណើរទស្សនកិច្ច​របស់​ប្រមុខ​ការពារជាតិ​បារាំង​នៅ​ក្រុង​ហ្សាការតា​ ពេលនេះ ធ្វើឡើង​ក្រោយពី ​​ឥណ្ឌូណេស៊ី បាន​​យល់​​ព្រមផ្ទេរ​​ទណ្ឌិតបារាំងម្នាក់ដែល​​​​ជាប់ទោស​ប្រហារជីវិត​ ឲ្យ​មក​បារាំង​​ កាលពី​សប្តាហ៍​មុន​។ ​

Get more results via ClueGoal