Cambodia



សភាជាន់ទាប​ហ្វីលីពីនបោះឆ្នោត​ទម្លាក់​លោកស្រី​អនុប្រធានាធិតបី សារ៉ា ឌុយទែរតេ

សភាជាន់ទាបហ្វីលីពីន​ បានបោះឆ្នោត​កាលពីថ្ងៃពុធទី​៥កុម្ភៈ យល់ព្រមទម្លាក់លោក​ស្រី​អនុប្រធា

អ៊ីស្រាអែល​ប្រាប់​កងទ័ព​ឲ្យ​ត្រៀម​រៀបចំ​ដំណើរចាកចេញ​របស់​ប្រជាជនប៉ាឡេស្ទីន​ពីតំបន់ហ្កាហ្សា

នៅ​មួយថ្ងៃ​ក្រោយ​ប្រធានាធិបតីអាមេរិក ប្រកាស​ចង់​ត្រួតត្រា​តំបន់​ហ្កាហ្សា ដោយ​ស្នើ​ផ្ទេរ

អ៊ីស្រាអែល​ប្រាប់​កងទ័ព​ឲ្យ​ត្រៀម​រៀបចំ​ដំណើរចាកចេញ​របស់​ប្រជាជនប៉ាឡេស្ទីន​ពីតំបន់ហ្កាហ្សា

នៅ​មួយថ្ងៃ​ក្រោយ​ប្រធានាធិបតីអាមេរិក ប្រកាស​ចង់​ត្រួតត្រា​តំបន់​ហ្កាហ្សា ដោយ​ស្នើ​ផ្ទេរ​ប្រជាជនប៉ាឡេស្ទីន​ទៅ​កាន់​ប្រទេស​ជិតខាង រដ្ឋមន្រ្តី​ការពារជាតិ​អ៊ីស្រាអែល នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ៦កុម្ភៈ បាន​បញ្ជា​ឲ្យ​កងទ័ព​ត្រៀម​រៀបចំ​ផែនការ​ជម្លៀស​ប្រជាជន​ប៉ាឡេស្ទីន​ដែលស្ម័គ្រចិត្ត​ចាកចេញពី​ទឹកដីហ្កាហ្សា។ អគ្គលេខាធិការអង្គការ​សហប្រជាជាតិ​វិញបាន​ព្រមាន​ប្រាប់​ឲ្យគេជៀសវាង​គម្រោងការ​បោសសម្អាត​ជនជាតិ​ប៉ាឡេស្ទីន​ដែលជា​ម្ចាស់ទឹកដី​ហ្កាហ្សា។

រុស្ស៊ី មិនជឿថា មេដឹកនាំអ៊ុយក្រែន ពិតជាចង់ចរចាជាមួយ លោក ពូទីន ដើម្បីបញ្ចប់សង្គ្រាម

ថ្ងៃពុធទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៥ វិមានក្រេមឡាំង បានថ្លែងថា រុស្ស៊ីមិនអាចយកជាការ សំដីរបស់ប្រធ

រុស្ស៊ី មិនជឿថា មេដឹកនាំអ៊ុយក្រែន ពិតជាចង់ចរចាជាមួយ លោក ពូទីន ដើម្បីបញ្ចប់សង្គ្រាម

ថ្ងៃពុធទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៥ វិមានក្រេមឡាំង បានថ្លែងថា រុស្ស៊ីមិនអាចយកជាការ សំដីរបស់ប្រធានាធិបតីអ៊ុយក្រែន ដែលអះអាងថា អ៊ុយក្រែន ត្រៀមខ្លួនរួចជាស្រេច ដើម្បីជួបចរចាជាមួយ សមភាគីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន និង មេដឹកនាំប្រទេសផ្សេងទៀត ដើម្បីរកដំណោះស្រាយ បិទបញ្ចប់សង្គ្រាម។ រុស្ស៊ី ចាត់ទុកថា ការលើកឡើង របស់លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ថាសំដីប្រហោងក្នុង និង មិនអាចយកជាការបាន។

បារាំង និងកម្ពុជាអបអរកិច្ចសហប្រតិបត្តិការក្នុងវិស័យឧត្តមសិក្សារយៈពេលជាង៣០ឆ្នាំ

នៅថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថានទូតបារាំងប្រចាំនៅកម្ពុជាបានរៀបចំពិធីមួយដើម្បីអបអរភ

បារាំង និងកម្ពុជាអបអរកិច្ចសហប្រតិបត្តិការក្នុងវិស័យឧត្តមសិក្សារយៈពេលជាង៣០ឆ្នាំ

នៅថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថានទូតបារាំងប្រចាំនៅកម្ពុជាបានរៀបចំពិធីមួយដើម្បីអបអរភាពជាដៃគូជាង៣០ឆ្នាំ រវាងប្រទេសបារាំង និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។ ពិធីនេះដឹកនាំដោយលោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និងមានការចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា គឺលោក សាម៉ឺឌី ស៊ីវឌ្ឍនា ដែលជារដ្ឋលេខាធិការ។

ថៃពន្យារបណ្ណអនុញ្ញាតការងារដល់ពលករកម្ពុជា និងប្រទេសផ្សេងទៀត

គណៈរដ្ឋមន្ត្រីថៃបានអនុញ្ញាតឱ្យក្រសួងការងារថៃពន្យារបណ្ណការងាររយៈពេល៦ខែបន្ថែមទៀតរហូតដល់ថ

ថៃពន្យារបណ្ណអនុញ្ញាតការងារដល់ពលករកម្ពុជា និងប្រទេសផ្សេងទៀត

គណៈរដ្ឋមន្ត្រីថៃបានអនុញ្ញាតឱ្យក្រសួងការងារថៃពន្យារបណ្ណការងាររយៈពេល៦ខែបន្ថែមទៀតរហូតដល់ថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២៥ សម្រាប់ពលករខ្មែរ និងពលករបរទេសមួយចំនួនទៀត។ នេះបើតាមការចុះផ្សាយរបស់កាសែតថៃ The Nation នៅថ្ងៃទី៥កុម្ភៈនេះ ដោយបញ្ជាក់បន្ថែមថា ការសម្រេចរបស់គណៈរដ្ឋមន្ត្រីថៃ គឺដោយផ្អែកតាមអនុស្សរណៈយោគយល់រវាងប្រទេស និងប្រទេស។

ហេតុអ្វីកម្ពុជាចាំបាច់ត្រូវដាក់អ្នកសារព័ត៌មានម៉ុងហ្គាបេចូលក្នុងបញ្ជីខ្មៅ?

អ្នកសារព័ត៌មាន ម៉ុងហ្គាបេ លោក ជឺរល ហ្វីលីន ត្រូវបានរដ្ឋាភិបាលកម្ពុជាដាក់ក្នុងបញ្ជីខ្មៅកាល

ហេតុអ្វីកម្ពុជាចាំបាច់ត្រូវដាក់អ្នកសារព័ត៌មានម៉ុងហ្គាបេចូលក្នុងបញ្ជីខ្មៅ?

អ្នកសារព័ត៌មាន ម៉ុងហ្គាបេ លោក ជឺរល ហ្វីលីន ត្រូវបានរដ្ឋាភិបាលកម្ពុជាដាក់ក្នុងបញ្ជីខ្មៅកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ និងត្រូវហាមឃាត់មិនឱ្យជាន់ទឹកដីកម្ពុជា។ ការដាក់លោក ជឺរល ហ្វីលីន ក្នុងបញ្ជីខ្មៅ ដោយសារតែអ្នកសារព័ត៌មានជនជាតិអង់គ្លេសរូបនេះកាន់ទិដ្ឋាការក្លែងក្លាយ។ គួរបញ្ជាក់ថា លោក ជឺរល ហ្វីលីន ជាអ្នកកាសែតបែបស៊ើបអង្កេតដែលតែងរាយការណ៍អំពីឧក្រិដ្ឋកម្មបំផ្លាញព្រៃឈើ និងបរិស្ថាននៅក្នុងប្រទេសកម្ពុជា។ ការដាក់អ្នកសារព័ត៌មានម៉ុងហ្គាបេរូបនេះក្នុងបញ្ជីខ្មៅត្រូវបានសង្គមស៊ីវិលខាងផ្នែកប្រព័ន្ធផ្សព្វផ្សាយមើលឃើញថា ដោយសាររដ្ឋាភិបាលសម្លឹងឃើញលោកជឺរល ហ្វីលីនរាយការណ៍ពីបញ្ហាបរិស្ថាន។ តែខាងភាគីរដ្ឋាភិបាល តាមរយៈអ្នកនាំពាក្យក្រសួងមហាផ្ទៃលើកឡើងថា ការដាក់អ្នកសារព័ត៌មានម៉ុងហ្គាបេក្នុងបញ្ជីខ្មៅដោយសារតែអ្នកកាសែតបរទេសរូបនេះបានប្រព្រឹត្តិល្មើសនឹងច្បាប់ស្តីពីអន្តោប្រវេសន៍។

បន្ទាប់ពី​អូស្ត្រាលី​និង​អ៊ីតាលី ក្រសួង​កូរ៉េខាងត្បូង២ហាម​ឃាត់ការប្រើ បញ្ញា​​សិប្បនិម្មិត​DeepSeek

យ៉ាងហោចណាស់ មានក្រសួងកូរ៉េខាងត្បូងចំនួន​២ គឺក្រសួង​ការពារជាតិ​និង​ក្រសួងពាណិជ្ជកម្ម ដែល​

បន្ទាប់ពី​អូស្ត្រាលី​និង​អ៊ីតាលី ក្រសួង​កូរ៉េខាងត្បូង២ហាម​ឃាត់ការប្រើ បញ្ញា​​សិប្បនិម្មិត​DeepSeek

យ៉ាងហោចណាស់ មានក្រសួងកូរ៉េខាងត្បូងចំនួន​២ គឺក្រសួង​ការពារជាតិ​និង​ក្រសួងពាណិជ្ជកម្ម ដែល​បានសម្រេច​ហាមឃាត់ជាបណ្ដោះអាសន្ន ​មិន​ឲ្យ​ប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត DeepSeek របស់ចិន​។ មូលហេតុនៃការហាមឃាត់នេះ គឺបណ្តាល​មកពី​ក្រុមហ៊ុន​DeepSeek មិនទាន់ពន្យល់លម្អិត ស្តីអំពី​របៀប​នៃការ​​ប្រមូល​ និង​ការ​គ្រប់គ្រងទិន្នន័យ​ព័ត៌មានរបស់អ្នកប្រើ​ប្រាស់​។ គួរកត់សំគាល់ថា ក្រៅពីកូរ៉េខាងត្បូង រដ្ឋាភិបាល​អ៊ីតាលីនិង​អូស្ត្រាលី​ ក៏បានប្រកាសបន្តបន្ទាប់គ្នាដែរ ថាគេបានហាមឃាត់​ការប្រើបច្ចេកវិទ្យាDeepSeek របស់ចិន ដោយសារតែមានការព្រួយ​បារម្ភ អំ​ពីសន្តិសុខទិន្នន័យ​។​

គ​ណៈកម្មាធិការអចិន្ត្រៃយ៍ CITES ច្រានចោលសំណើផ្អាកការនាំចូលស្វាកន្ទុយវែងពីកម្ពុជា

នៅថ្ងៃទី៤ កុម្ភៈ គណៈកម្មាធិការអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានអនុសញ្ញាស្តីពីណិជ្ជកម្មអន្តរជា

គ​ណៈកម្មាធិការអចិន្ត្រៃយ៍ CITES ច្រានចោលសំណើផ្អាកការនាំចូលស្វាកន្ទុយវែងពីកម្ពុជា

នៅថ្ងៃទី៤ កុម្ភៈ គណៈកម្មាធិការអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានអនុសញ្ញាស្តីពីណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វព្រៃជិតផុតពូជ និងរុក្ខជាតិ ឬ CITES បានសម្រេចមិនទទួលយកសំណើផ្អាកការនាំចូលស្វាកន្ទុយវែងពីប្រទេសកម្ពុជា។ ការអនុម័តនេះធ្វើឡើង បន្ទាប់ពីរដ្ឋបាលអាមេរិករបស់លោក ដូណាល់ ត្រាំ បានស្នើមិនឱ្យ CITES ធ្វើសេចក្តីសម្រេចថ្មីណាមួយដែលនាំឱ្យរំខានដល់ការពង្រឹងគោលនយោបាយអន្តរជាតិរបស់អាមេរិក។

លោក សំ វិច្ឆិកា៖ ស្លាប់២នាក់ និងរបួស៥នាក់ក្នុងហេតុការណ៍ភ្លើងឆេះក្លឹបកម្សាន្តនៅភ្នំពេញ

មនុស្ស២នាក់បានបាត់បង់ជីវិត និង៥នាក់ផ្សេងទៀតត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យនៅក្នុងហេត

លោក សំ វិច្ឆិកា៖ ស្លាប់២នាក់ និងរបួស៥នាក់ក្នុងហេតុការណ៍ភ្លើងឆេះក្លឹបកម្សាន្តនៅភ្នំពេញ

មនុស្ស២នាក់បានបាត់បង់ជីវិត និង៥នាក់ផ្សេងទៀតត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យនៅក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្តឈ្មោះ «មីតណាយក្លឹប» ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញនាវេលាម៉ោង១០ និង៣០នាទី ព្រឹកថ្ងៃពុធទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥។ នេះបើតាមការបញ្ជាក់ចុងក្រោយរបស់លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃពុធ​ ទី៥ កុម្ភៈនេះ។ តាមលោក សំ វិច្ឆិកា មូលហេតុនៃការកើតមានភ្លើងឆេះ គឺដោយសារតែមានជាងចូលទៅផ្សារដែកក្នុងបរិវេណក្លឹប ដោយមិនបានប្រុងប្រយ័ត្ន។

គ​ណៈកម្មាធិការអចិន្ត្រៃយ៍ CITES ច្រានចោលសំណើផ្អាកការនាំចូលស្វាកន្ទុយវែងពីប្រទេសកម្ពុជា

នៅថ្ងៃទី៤ កុម្ភៈ គណៈកម្មាធិការអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានអនុសញ្ញាស្តីពីណិជ្ជកម្មអន្តរជា

គ​ណៈកម្មាធិការអចិន្ត្រៃយ៍ CITES ច្រានចោលសំណើផ្អាកការនាំចូលស្វាកន្ទុយវែងពីប្រទេសកម្ពុជា

នៅថ្ងៃទី៤ កុម្ភៈ គណៈកម្មាធិការអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានអនុសញ្ញាស្តីពីណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វព្រៃជិតផុតពូជ និងរុក្ខជាតិ ឬ CITES បានសម្រេចមិនទទួលយកសំណើផ្អាកការនាំចូលស្វាកន្ទុយវែងពីប្រទេសកម្ពុជា។ ការអនុម័តនេះធ្វើឡើង បន្ទាប់ពីរដ្ឋបាលអាមេរិករបស់លោក ដូណាល់ ត្រាំ បានស្នើមិនឱ្យ CITES ធ្វើសេចក្តីសម្រេចថ្មីណាមួយដែលនាំឱ្យរំខានដល់ការពង្រឹងគោលនយោបាយអន្តរជាតិរបស់អាមេរិក។

ឧកញ៉ា ចាន់ សុឃាំង៖ អឺរ៉ុបទម្លាក់កម្រិតប្រើថ្នាំកសិកម្ម ១០០ដងលើអង្ករកម្ពុជាមិនមែនជាសម្ពាធ

ក្រសួងកសិកម្មបានឱ្យដឹងកាលពីថ្ងៃទី២០ មករាថា មានអង្ករខ្មែរមួយចំនួនដែលនាំចេញទៅអឺរ៉ុបត្រូវប

ឧកញ៉ា ចាន់ សុឃាំង៖ អឺរ៉ុបទម្លាក់កម្រិតប្រើថ្នាំកសិកម្ម ១០០ដងលើអង្ករកម្ពុជាមិនមែនជាសម្ពាធ

ក្រសួងកសិកម្មបានឱ្យដឹងកាលពីថ្ងៃទី២០ មករាថា មានអង្ករខ្មែរមួយចំនួនដែលនាំចេញទៅអឺរ៉ុបត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញដោយសារតែមានសំណល់ថ្នាំកសិកម្មលើសកម្រិតបញ្ញត្តិថ្មីរបស់សហភាពអឺរ៉ុបដែលកម្រិតត្រឹម ០,០១មីលីក្រាមក្នុងអង្ករ១គីឡូក្រាម។ បញ្ញត្តិថ្មីនេះមានន័យថា អឺរ៉ុបបានទម្លាក់រហូតដល់ ១០០ដងពីកម្រិតចាស់ដែលមាន ១មីលីក្រាមក្នុងអង្ករ១គីឡូក្រាម។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ លោកឧកញ៉ា ចាន់ សុឃាំង នាយកប្រតិបត្តិសហព័ន្ធស្រូវអង្ករកម្ពុជាបានបញ្ជាក់ថា ការទម្លាក់កម្រិតប្រើថ្នាំកសិកម្មលើអង្ករកម្ពុជាពីអឺរ៉ុបនេះមិនមែនជាសម្ពាធទេ ព្រោះអង្ករកម្ពុជាដែលលើសកម្រិតថ្នាំកសិកម្មកំណត់ដោយអឺរ៉ុបមានតិចតួច ពោលជាប្រភេទអង្ករស។ ចំណែកប្រភេទអង្ករប្រណិត ដូចជាអង្ករក្រអូប អង្ករផ្ការំដួល គឺស្ទើរតែដូចអង្ករសរីរាង្គទៅហើយ៕

ប្រធានាធិបតី​អាមេរិក​ប្រកាស​ចង់​ធ្វើ​ជា​ម្ចាស់​កម្មសិទ្ធិតំបន់​ហ្កាហ្សា

ក្នុង​សន្និសីទ​កាសែត​ជាមួយ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល នៅ​ទីក្រុង​វ៉ាស៊ីនតោន លោកប្រធានាធ

ប្រធានាធិបតី​អាមេរិក​ប្រកាស​ចង់​ធ្វើ​ជា​ម្ចាស់​កម្មសិទ្ធិតំបន់​ហ្កាហ្សា

ក្នុង​សន្និសីទ​កាសែត​ជាមួយ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល នៅ​ទីក្រុង​វ៉ាស៊ីនតោន លោកប្រធានាធិបតី​អាមេរិក​ ដូណាល់ ត្រាំ បាន​ធ្វើ​សេចក្តីប្រកាស​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​បំផុត ថា អាមេរិក​ចង់​ក្លាយ​ជា​អ្នក​ត្រួត​ត្រា​​តំបន់​ហ្កាហ្សា ដែល​រង​ការ​បំផ្លិចបំផ្លាញ​ស្ទើរ​គ្មាន​សល់​ដោយ​សង្គ្រាម​។ សំណើ​របស់​លោក​ដូណាល់ត្រាំនេះ អាច​នឹង​ប្តូរ​ផ្លាស់​ប្រវត្តិសាស្ត្រ​។ នេះ​បើ​តាម​ទស្សនៈ​របស់​លោក​នេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល។ អង្គការ​រំដោះ​ប៉ាឡេស្ទីន និងចលនា​ហាម៉ាសប៉ាឡេស្ទីន​​ បានបញ្ចេញ​ប្រតិកម្ម​ភ្លាម​​ច្រាន​ចោល​​​​​​គំនិត​របស់​លោក​ត្រាំ​ដោយ​បរិហារថា​ជា​គំនិត​រើស​អើង​ពូជសាសន៍។

លោក​ហ្សេឡេនស្គី អះអាងថាអ៊ុយក្រែនសុខចិត្ត​​ចរចា ប្រសិនបើវាជាជម្រើសតែមួយគត់ដើម្បីបញ្ចប់សង្គ្រាម

អ៊ុយក្រែន​សុខចិត្ត​ចូលតុចរចាជាមួយរុស្ស៊ី​ ប្រសិនបើវាជាជម្រើសតែមួយគត់ ដែល​អាចបញ្ចប់សង្គ្

លោក​ហ្សេឡេនស្គី អះអាងថាអ៊ុយក្រែនសុខចិត្ត​​ចរចា ប្រសិនបើវាជាជម្រើសតែមួយគត់ដើម្បីបញ្ចប់សង្គ្រាម

អ៊ុយក្រែន​សុខចិត្ត​ចូលតុចរចាជាមួយរុស្ស៊ី​ ប្រសិនបើវាជាជម្រើសតែមួយគត់ ដែល​អាចបញ្ចប់សង្គ្រាម​ និងនាំសន្តិភាព​មកវិញ។ នេះគឺជាសម្តីលើកឡើង របស់​លោកប្រធានាធិបតី​អ៊ុយក្រែន វ្លូឌីមៀរ ហ្សេឡេនស្គី ​ដែលបាន​ផ្តល់​បទសម្ភាសន៍​មួយ​ ឲ្យ​អ្នក​សារព័ត៌មានអង់គ្លេស Piers Morgan ចាក់ផ្សាយ​កាលពីល្ងាចថ្ងៃអង្គារទី​៤កុម្ភៈ។ តែលោក​ហ្សេឡេនស្គី បានបញ្ជាក់ថា ការចរចានោះគឺត្រូវតែមាន​៤ភាគី ពោលគឺមានសហរដ្ឋ​​អាមេរិក​និង​សហភាព​អឺរ៉ុបចូលរួមដែរ​។

តើត្រឹមផ្លាស់ប្តូរប្រធានមន្ទីរបរិស្ថាននៅតំបន់ព្រៃឡង់អាចបញ្ឈប់បទល្មើសព្រៃឈើបានដែរឬទេ?

ក្រសួង​បរិស្ថាន​កំពុង​រៀប​ចំ​ផ្លាស់​ប្តូរ​ប្រធាន​មន្ទីរ​បរិស្ថាន​នៅតាម​ខេត្ត​មួយ​ចំនួន

តើត្រឹមផ្លាស់ប្តូរប្រធានមន្ទីរបរិស្ថាននៅតំបន់ព្រៃឡង់អាចបញ្ឈប់បទល្មើសព្រៃឈើបានដែរឬទេ?

ក្រសួង​បរិស្ថាន​កំពុង​រៀប​ចំ​ផ្លាស់​ប្តូរ​ប្រធាន​មន្ទីរ​បរិស្ថាន​នៅតាម​ខេត្ត​មួយ​ចំនួន​នៅ​ទូទាំង​ប្រទេស ​រួម​ទាំង​ខេត្ត៤ នៅ​ជុំវិញ​តំបន់​ព្រៃឡង់​ផង​។​ អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​បញ្ជាក់​ថា ការ​ផ្លាស់​ប្តូរ​នេះធ្វើ​ឡើង​ដើម្បី​ពង្រឹង​អភិបាល​កិច្ច​ថ្នាក់​ក្រោម​ជាតិ​ ពិសេស​ការ​ពង្រឹង​វិធាន​ការ​គ្រប់​គ្រង​ធន​ធាន​ធម្មជាតិ​។​ ទោះ​ជា​យ៉ាង​ណា សកម្មជន​ការ​ពារ​ព្រៃ​ឈើ​ហាក់​មិន​រំពឹង​ថា​ ការ​ផ្លាស់​ប្ដូរ​ប្រធាន​មន្ទីរ​បរិស្ថាន​ថ្មី​នេះ​នឹង​អាច​ធានា​មិន​ឲ្យមាន​បទ​ល្មើសព្រៃ​ឈើនៅ​តំបន់​ព្រៃឡង់​នោះ​បាន​ឡើយ​។

អ.ស.ប.៖ អាហ្វហ្កានីស្ថាន ប្រឈមនឹងកំណើនមរណភាពស្រ្តី ក្រោយអាមេរិកផ្អាកជំនួយ

អង្គការសហប្រជាជាតិបានបញ្ជាក់នៅថ្ងៃអង្គារ ទី៤ កុម្ភៈថា ការផ្អាកជំនួយរបស់អាមេរិកអាចបណ្តាលឲ

អ.ស.ប.៖ អាហ្វហ្កានីស្ថាន ប្រឈមនឹងកំណើនមរណភាពស្រ្តី ក្រោយអាមេរិកផ្អាកជំនួយ

អង្គការសហប្រជាជាតិបានបញ្ជាក់នៅថ្ងៃអង្គារ ទី៤ កុម្ភៈថា ការផ្អាកជំនួយរបស់អាមេរិកអាចបណ្តាលឲ្យស្លាប់ស្រ្តីអាហ្វហ្កានីស្ថានកំពុងមានផ្ទៃពោះ ឬពេលសម្រាលកូនចំនួន ១ ២០០នាក់បន្ថែមទៀត ចាប់ពីពេលនេះទៅឆ្នាំ ២០២៨។

នគរបាលច្រកព្រំដែនប៉ោយប៉ែតចាប់បញ្ជូនជនជាតិថៃរស់នៅខុសច្បាប់ ២៥នាក់ទៅថៃវិញ

នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នគរបាលច្រកព្រំដែនអន្ដរជាតិប៉ោយបែតបានចាប់បញ្ជូនជនជាតិថៃចំ

នគរបាលច្រកព្រំដែនប៉ោយប៉ែតចាប់បញ្ជូនជនជាតិថៃរស់នៅខុសច្បាប់ ២៥នាក់ទៅថៃវិញ

នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នគរបាលច្រកព្រំដែនអន្ដរជាតិប៉ោយបែតបានចាប់បញ្ជូនជនជាតិថៃចំនួន ២៥នាក់ទៅកាន់ប្រទេសកំណើតវិញ។ តាមការបញ្ជាក់របស់នគរបាលច្រកព្រំដែនអន្ដរជាតិប៉ោយបែត ជនជាតិថៃទាំងនេះគ្មានលិខិតឆ្លងដែន និងរស់នៅធ្វើការដោយខុសច្បាប់នៅខេត្តបន្ទាយមានជ័យ។

ចិន បានប្រកាសសងសឹកអាមេរិកវិញ ដោយដំឡើងពន្ធលើទំនិញមួយចំនួនពីអាមេរិក

ទីបំផុតនៅថ្ងៃចន្ទ ទី៣ កុម្ភៈ និងបន្ទាប់ពីបានជួបជជែកតាមទូរស័ព្ទជាមួយប្រធានាធិបតីម៉ិកស៊ិក ន

ចិន បានប្រកាសសងសឹកអាមេរិកវិញ ដោយដំឡើងពន្ធលើទំនិញមួយចំនួនពីអាមេរិក

ទីបំផុតនៅថ្ងៃចន្ទ ទី៣ កុម្ភៈ និងបន្ទាប់ពីបានជួបជជែកតាមទូរស័ព្ទជាមួយប្រធានាធិបតីម៉ិកស៊ិក និងនាយករដ្ឋមន្រ្តីកាណាដាមក ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំបានយល់ព្រមពន្យាររយៈពេល ១ខែ ចំពោះការដំឡើងពន្ធលើទំនិញនាំចូលពីប្រទេសម៉ិកស៊ិក និងកាណាដា។ ការសម្រេចរបស់លោកត្រាំធ្វើឡើង ១ថ្ងៃមុនក្រិត្យដំឡើងពន្ធលើទំនិញនាំចូលពីកាណាដា ម៉ិកស៊ិក និងចិនចូលជាធរមាននាថ្ងៃអង្គារ ទី៤ កុម្ភៈនេះ។ ដោយឡែក ការដំឡើងពន្ធលើទំនិញចិនត្រូវបានលោកត្រាំរក្សាទុកដដែល និងត្រូវបានចិនវាយបកសងសឹកវិញដោយដំឡើងពន្ធលើទំនិញមួយចំនួននាំចូលពីអាមេរិក។

អ្វី​ជា​កម្មវត្ថុ​នៃ​​ជំនួប​​លើក​ទីមួយ​រវាង​ប្រធានាធិបតី​អាមេរិក​​និងនាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​?

លោក​នេតាន់យ៉ាហ៊ូ ជា​ប្រមុខ​ដឹកនាំ​បរទេស​ទីមួយ ដែល​ប្រធានាធិបតី​អាមេរិក​ជ្រើសរើស​ទទួល​ជួ

អ្វី​ជា​កម្មវត្ថុ​នៃ​​ជំនួប​​លើក​ទីមួយ​រវាង​ប្រធានាធិបតី​អាមេរិក​​និងនាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​?

លោក​នេតាន់យ៉ាហ៊ូ ជា​ប្រមុខ​ដឹកនាំ​បរទេស​ទីមួយ ដែល​ប្រធានាធិបតី​អាមេរិក​ជ្រើសរើស​ទទួល​ជួប​ស្វាគមន៍​​នៅ​សេតវិមាន​​ គិត​ចាប់​តាំង​ពី​លោក​ត្រាំ​ចូល​កាន់​តំណែង​មក។ នេះជា​និម្មិត្តរូប​នៃ​សម្ព័ន្ធ​ភាព​ដ៏​ស្អិត​ល្មួត​រវាង​អាមេរិក​និង​អ៊ីស្រាអែល។ ក្នុង​ជំនួប​ ដែល​​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អង្គារ​ទី ៤​កុម្ភៈ​២០២៥​ ​បុរស​រដ្ឋទាំងពីរនឹង​ជជែក​គ្នា​អំពី​ប្រធានបទ​ជា​ច្រើន មាន​ជាអាទិ៍​ ​សង្គ្រាម​​នៅ​​ហ្កាហ្សា​ និង​ការ​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ការ​ទូត ​​រវាង​អារ៉ាប៊ីសាអូឌីត​និង​អ៊ីស្រាអែល។

កម្ពុជាហាមអ្នកកាសែតបរិស្ថានជនជាតិអង់គ្លេសម្នាក់មិនឱ្យចូលកម្ពុជា ជាអចិន្ដ្រៃយ៍

អ្នកកាសែតជនជាតិអង់គ្លេសម្នាក់ឈ្មោះ ជឺរល ហ្វីលីន (Gerald Flynn) ត្រូវបានអាជ្ញាធរអន្ដោប្រវេសន៍កម្ពុជ

កម្ពុជាហាមអ្នកកាសែតបរិស្ថានជនជាតិអង់គ្លេសម្នាក់មិនឱ្យចូលកម្ពុជា ជាអចិន្ដ្រៃយ៍

អ្នកកាសែតជនជាតិអង់គ្លេសម្នាក់ឈ្មោះ ជឺរល ហ្វីលីន (Gerald Flynn) ត្រូវបានអាជ្ញាធរអន្ដោប្រវេសន៍កម្ពុជាហាមមិនឱ្យចូលកម្ពុជាវិញ បន្ទាប់ពីទៅសម្រាកវិស្សមកាលនៅប្រទេសថៃ។ តាមសារព័ត៌មានអន្ដរជាតិម៉ុងហ្គាបេ ការបិទផ្លូវលោកជឺរល ហ្វីលីនមិនឱ្យចូលមកកម្ពុជាវិញពេលនេះដោយសារតែលោក ជឺរល ហ្វីលីន កាន់ទិដ្ឋាការក្លែងក្លាយ និងកំពុងជាប់ឈ្មោះក្នុងបញ្ជីខ្មៅរបស់រដ្ឋាភិបាលកម្ពុជា។

រុស្ស៊ីនឹងរៀបចំកម្មវិធីប្រកួតចម្រៀងថ្មី ដើម្បីប្រជែងជាមួយ Eurovision របស់អឺរ៉ុប

ថ្ងៃទី ៣ ខែកុម្ភៈ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានចុះហត្ថលេខាលើបទបញ្ជាថ្មីមួយ ដ

រុស្ស៊ីនឹងរៀបចំកម្មវិធីប្រកួតចម្រៀងថ្មី ដើម្បីប្រជែងជាមួយ Eurovision របស់អឺរ៉ុប

ថ្ងៃទី ៣ ខែកុម្ភៈ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានចុះហត្ថលេខាលើបទបញ្ជាថ្មីមួយ ដែលតម្រូវឲ្យប្រទេសរុស្ស៊ី បង្កើតកម្មវិធីប្រឡងចម្រៀងលំដាប់អន្តរជាតិ ឈ្មោះថា Intervision។ គួរបញ្ជាក់ថា ព្រឹត្តិការណ៍តន្ត្រីថ្មីនេះ គឺធ្វើឡើង ក្រោមកម្មវត្ថុប្រកួតប្រជែង ជាមួយកម្មវិធី Eurovision ដែលជាការប្រឡងចម្រៀងដ៏ល្បីល្បាញប្រចាំប្រទេសអឺរ៉ុប។ អឺរ៉ុប ដែលបានដកឈ្មោះរុស្សី ចេញពីការប្រកួត Eurovision បន្ទាប់ពីរុស្ស៊ី បានចូលវាយលុកឈ្លានពានអ៊ុយក្រែន ក្នុងឆ្នាំ ២០២២។

WHO អាចកាត់បន្ថយថវិការបស់ខ្លួន ក្រោយការប្រកាសដកខ្លួនរបស់សហរដ្ឋអាមរិក

ប្រទេសសមាជិកនៃអង្គការសុខភាពពិភពលោកហៅកាត់ជាភាសាអង់គ្លេស WHO ពិភាក្សាគ្នាអំពីលទ្ធភាពនៃការកា

WHO អាចកាត់បន្ថយថវិការបស់ខ្លួន ក្រោយការប្រកាសដកខ្លួនរបស់សហរដ្ឋអាមរិក

ប្រទេសសមាជិកនៃអង្គការសុខភាពពិភពលោកហៅកាត់ជាភាសាអង់គ្លេស WHO ពិភាក្សាគ្នាអំពីលទ្ធភាពនៃការកាត់បន្ថយថវិកាប្រមាណ ៤០០លានដុល្លារ។ នេះយោងតាមឯកសារមួយដែលបានចេញផ្សាយនៅថ្ងៃចន្ទ ទី០៣ កុម្ភៈ។ ការពិភាក្សាអំពីលទ្ធភាពនៃការកាត់បន្ថយថវិកានេះធ្វើឡើង ក្រោយពីសហរដ្ឋអាមេរិកបានប្រកាសដកខ្លួនចេញអង្គការរបស់អង្គការសហប្រជាជាតិមួយនេះ។ ទន្ទឹមនឹងពិភាក្សាពីការកាត់បន្ថយថវិកា WHO ក៏បានអំពាវនាវឲ្យអាមេរិកពិចារណាឡើងវិញលើការសម្រេចចិត្តរបស់ខ្លួន។

តើសង្គ្រាម​ពាណិជ្ជកម្ម​របស់​លោកដូណាល់ ត្រាំ នឹងជះផលវិបាកអ្វីខ្លះ​ដល់សេដ្ឋកិច្ចពិភពលោក​?

ដូចអ្វីដែលគេបានព្រួយបារម្ភ សង្គ្រាមពាណិជ្ជកម្ម​ដែល​លោក​ដូណាល់ ត្រាំបានគម្រាម នឹង​ចាប់​ផ្

តើសង្គ្រាម​ពាណិជ្ជកម្ម​របស់​លោកដូណាល់ ត្រាំ នឹងជះផលវិបាកអ្វីខ្លះ​ដល់សេដ្ឋកិច្ចពិភពលោក​?

ដូចអ្វីដែលគេបានព្រួយបារម្ភ សង្គ្រាមពាណិជ្ជកម្ម​ដែល​លោក​ដូណាល់ ត្រាំបានគម្រាម នឹង​ចាប់​ផ្ដើម​ជាផ្លូវការហើយ នៅថ្ងៃអង្គារទី​៤កុម្ភៈនេះ។ សហរដ្ឋអាមេរិក​នឹងដំឡើងពន្ធចំនួន​ ២៥% លើទំនិញនាំចូល​ពីកាណាដា និងពីម៉ិកស៊ិក សម្រាប់ទំនិញចិន​ អត្រាពន្ធនាំចូលនឹងឡើងបន្ថែម​១០% ពីលើអត្រាពន្ធដែលមានស្រាប់។ លោកត្រាំអះអាងទៀតថា ទំនិញ​អឺរ៉ុប​ក៏នឹងមិន​រួចខ្លួនដែរ។ តើសង្គ្រាម​ពាណិជ្ជកម្មរបស់​លោកដូណាល់ ត្រាំ នឹងបង្កឲ្យ​មានផលវិបាកអ្វីខ្លះ ដល់សេដ្ឋកិច្ចពិភពលោក​ដែលកំពុងតែយ៉ាប់យ៉ឺនខ្លាំង​ទៅហើយ​នោះ?

ហេតុអ្វីវត្តមានរូបស្តូបវិមានឈ្នះ ឈ្នះលើគម្របសៀវភៅប្រវត្តិវិទ្យាថ្មីបង្កឲ្យមានការតស៊ូមតិ?

សៀវភៅប្រវត្តិវិទ្យាថ្នាក់ទី ៦របស់ក្រសួងអប់រំ យុវជន និងកីឡា ក្រោមចំណងជើងថា «ខ្មែរ និងដំណើរឆ

ហេតុអ្វីវត្តមានរូបស្តូបវិមានឈ្នះ ឈ្នះលើគម្របសៀវភៅប្រវត្តិវិទ្យាថ្មីបង្កឲ្យមានការតស៊ូមតិ?

សៀវភៅប្រវត្តិវិទ្យាថ្នាក់ទី ៦របស់ក្រសួងអប់រំ យុវជន និងកីឡា ក្រោមចំណងជើងថា «ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព» កំពុងរងប្រតិកម្មយ៉ាងខ្លាំងពីសំណាក់មហាជនក្នុងបណ្ដាញទំនាក់ទំនងសង្គម។ អ្វីដែលនាំមហាជនប្រតិកម្មនោះ គឺសៀវភៅនេះបានដាក់រូបស្តូបវិមានឈ្នះ ឈ្នះធ្វើជាគម្របខាងមុខ។ ចំពោះអ្នកស្រាវជ្រាវប្រវត្តិសាស្ដ្រ ការយករូបស្តូបវិមានឈ្នះ ឈ្នះមករចនាធ្វើជាគម្របសៀភៅថ្មីក្នុងប្រព័ន្ធអប់រំរដ្ឋ គឺជារឿងត្រឹមត្រូវ ព្រោះស្តូបវិមានឈ្នះ ឈ្នះជាកន្លែងប្រមូលផ្តុំប្រវិត្តសាស្ត្រពិតរបស់កម្ពុជា។ តែមហាជនខ្លះចាត់ទុកការធ្វើដូចនេះជាការកែប្រែប្រវត្តិសាស្ដ្រ និងបង្ហាញពីការដឹងគុណវៀតណាម។ តើសៀវភៅប្រវត្តិវិទ្យាថ្មីក្នុងប្រព័ន្ធអប់រំរដ្ឋនេះនឹងអាចកែប្រែប្រវត្តិសាស្ដ្រខ្មែរ ឬយ៉ាងណា?

សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិសេរីភាព និងជំនឿសាសនានៅកម្ពុជានឹងបញ្ចប់នៅចុងឆ្នាំ២០២៥

ក្រសួងធម្មការ និងសាសនាកំពុងរៀបចំសេចក្តីព្រាងច្បាប់មួយស្តីពីសិទ្ធិសេរីភាព និងជំនឿសាសនានៅ

សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិសេរីភាព និងជំនឿសាសនានៅកម្ពុជានឹងបញ្ចប់នៅចុងឆ្នាំ២០២៥

ក្រសួងធម្មការ និងសាសនាកំពុងរៀបចំសេចក្តីព្រាងច្បាប់មួយស្តីពីសិទ្ធិសេរីភាព និងជំនឿសាសនានៅកម្ពុជាដែលបានអូសបន្លាយជាច្រើនឆ្នាំមកហើយ។ ក្រសួងធម្មការបានអះអាងថា សេចក្តីព្រាងច្បាប់នេះនឹងត្រូវធ្វើឡើងឲ្យចប់នៅចុងឆ្នាំ២០២៥នេះ។ ការពន្លឿនសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិសេរីភាព និងជំនឿសាសនានេះត្រូវគេមើលឃើញថា ទំនងស្របពេលដែលការគោរពជំនឿសាសនានៅក្នុងសង្គមខ្មែរបច្ចុប្បន្នបានបង្ហាញនូវភាពរញ៉េរញ៉ៃ និងពិបាកគ្រប់គ្រង។

OTANនិងសហភាព​អឺរ៉ុបប្រជុំគ្នាអំពីបញ្ហា​​ការពារជាតិ ក្នុងបរិបទដែលលោកដូណាល់ ត្រាំ​​កាន់តែ​រករឿង

នៅថ្ងៃទី​៣កុម្ភៈ ក្រុមប្រទេសសមាជិក​សហភាពអឺរ៉ុបទាំង​២៧​ រួមទាំងអង់គ្លេស បានបើក​ជំនួបកំពូល

OTANនិងសហភាព​អឺរ៉ុបប្រជុំគ្នាអំពីបញ្ហា​​ការពារជាតិ ក្នុងបរិបទដែលលោកដូណាល់ ត្រាំ​​កាន់តែ​រករឿង

នៅថ្ងៃទី​៣កុម្ភៈ ក្រុមប្រទេសសមាជិក​សហភាពអឺរ៉ុបទាំង​២៧​ រួមទាំងអង់គ្លេស បានបើក​ជំនួបកំពូលពិសេសមួយជាមួយ​អង្គការសម្ព័ន្ធមិត្តអូតង់ នៅទីក្រុង​ព្រុចស៊ែល​។ កម្មវត្ថុនៃជំនួបកំពូលនេះ គឺនិយាយគ្នា​អំពី​បញ្ហាការពារសន្តិសុខ​ ដែល​ជារឿងដ៏ស្មុគស្មាញ​និង​កាន់តែបន្ទាន់បំផុត ព្រោះថា​​រុស្ស៊ី​កាន់តែគំរាមខ្លាំងឡើង​ ហើយចំណែក​​​សហរដ្ឋអាមេរិក​ ក្រោម​ការដឹកនាំរបស់​លោក​ដូណាល់ ត្រាំវិញ​ កាន់តែរករឿងលែងចង់ជួយការពារអឺរ៉ុប​ ប្រសិន​បើមិនបង់ប្រាក់​ឲ្យ​បានច្រើន​ទេនោះ​។

បង់ក្លាដែស៖ ស្លាប់៤នាក់ ក្នុងថ្ងៃទី១នៃពិធីបុណ្យសាសនាអ៊ីស្លាម Bishwa Ijtema

នៅទីក្រុងដាកា ប្រទេសបង់ក្លាដែស អ្នកកាន់សាសនាអ៊ីស្លាមរាប់ម៉ឺននាក់បានជួបជុំគ្នាប្រារព្ធពិ

បង់ក្លាដែស៖ ស្លាប់៤នាក់ ក្នុងថ្ងៃទី១នៃពិធីបុណ្យសាសនាអ៊ីស្លាម Bishwa Ijtema

នៅទីក្រុងដាកា ប្រទេសបង់ក្លាដែស អ្នកកាន់សាសនាអ៊ីស្លាមរាប់ម៉ឺននាក់បានជួបជុំគ្នាប្រារព្ធពិធីបុណ្យ ប៊ីស្សវ៉ា អ៊ីជតេម៉ា Bishwa Ijtema ក្នុងថ្ងៃសៅរ៍ ទី៣ និង ថ្ងៃអាទិត្យ ទី៤ កុម្ភៈ។ ព្រឹត្តិការណ៍ជួបជុំដ៏ធំសម្បើមនេះបានបង្កឲ្យមានមនុស្សស្លាប់យ៉ាងតិច ៤នាក់។ គួរបញ្ជាក់ថា ប៊ីស្សវ៉ា អ៊ីជតេម៉ា គឺជាធម្មយាត្រាសាសនាអ៊ីស្លាមដែលមានអ្នកចូលរួមដ៏ច្រើនជាងគេលំដាប់ទី២ ក្នុងលោក បន្ទាប់ពីបុណ្យសាសនាអ៊ីស្លាមធំជាងគេ នៅទីក្រុង ឡាម៉ិក ប្រទេសអារ៉ាប៊ីសាអូឌីត។ ជារៀងរាល់ឆ្នាំ សាសនិកអ៊ីស្លាមរាប់សែននាក់បានធ្វើដំណើរមកទីក្រុងដាកាដើម្បីស្តាប់ធម៌ និង ធ្វើអធិដ្ឋានតាមបែបសាសនាអ៊ីស្លាម។

លោកស្រី ឃួន វិច្ឆិកា៖ក្រសួងអប់រំរៀបចំប្រឡងសិស្សពូកែឡើងវិញក្រោយមានសំណូមពរពីសិស្ស និងគ្រូ

ក្រសួងអប់រំ យុវជន និងកីឡាបានប្រាប់ទៅមន្ទីរអប់រំរាជធានី-ខេត្ត ទាំងអស់នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្

លោកស្រី ឃួន វិច្ឆិកា៖ក្រសួងអប់រំរៀបចំប្រឡងសិស្សពូកែឡើងវិញក្រោយមានសំណូមពរពីសិស្ស និងគ្រូ

ក្រសួងអប់រំ យុវជន និងកីឡាបានប្រាប់ទៅមន្ទីរអប់រំរាជធានី-ខេត្ត ទាំងអស់នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ នេះថា ក្រសួងនឹងរៀបចំប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសឡើងវិញសម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥នេះ ឲ្យដូចលំនាំនៃការប្រឡងក្នុងឆ្នាំសិក្សា ២០២៣-២០២៤។ សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែមករាកន្លងទៅថ្មីៗនេះ ក្រសួងអប់រំបានប្រកាសផ្អាកការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ក្រោមហេតុផលផ្តោតការយកចិត្តទុកដាក់លើការងារអាទិភាពមួយចំនួន ដើម្បីលើកកម្ពស់ និងគាំទ្រសាលារៀនឲ្យក្លាយជាសាលាគំរូ។ តែការដែលក្រសួងបានសម្រេចរៀបចំប្រឡងជ្រើសរើសសិស្សពូកែឡើងវិញពេលនេះ ត្រូវបានលោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំបញ្ជាក់ថា គឺដោយសារមានសំណូមពរពីសិស្សានុសិស្ស គ្រូបង្រៀន និងអាណាព្យាបាលសិស្ស។ សូមស្តាប់ការលើកឡើងរបស់លោកស្រី ឃួន វិច្ឆិកា ដែលរៀបចំដោយ ញឹម សុផល៖

គណបក្សកាន់អំណាចណែនាំឱ្យសមាជិកខ្លួនបង្កើតក្រុមទំនាក់ទំនងគ្នាតាមកម្មវិធី Cool App

នៅថ្ងៃទី៣ ខែមករា គណបក្សប្រជាជនកម្ពុជាបានចេញសេចក្តីជូនដំណឹងមួយដោយណែនាំឱ្យសមាជិករបស់ខ្លួន

គណបក្សកាន់អំណាចណែនាំឱ្យសមាជិកខ្លួនបង្កើតក្រុមទំនាក់ទំនងគ្នាតាមកម្មវិធី Cool App

នៅថ្ងៃទី៣ ខែមករា គណបក្សប្រជាជនកម្ពុជាបានចេញសេចក្តីជូនដំណឹងមួយដោយណែនាំឱ្យសមាជិករបស់ខ្លួនបង្កើតក្រុមការងារទំនាក់ទំនងថ្មីតាមកម្មវិធី Cool App ជំនួសឱ្យបណ្តាញសង្គមតេលេក្រាមរបស់រុស្ស៊ី។ Cool App គឺជាកម្មវិធីដែលត្រូវបានលោក ហ៊ុន សែនតែងលើកសរសើរមិនដាច់ពីមាត់ថា គឺជាកម្មវិធីដែលមានលក្ខណៈស្តង់ដារអន្តរជាតិ និងមានសុវត្ថិភាពខ្ពស់សម្រាប់អ្នកប្រើប្រាស់ ពិសេសការពារដល់សន្តិសុខជាតិ។

លោក ហ៊ុន ម៉ាណែត សរសេរឌឺដងដាក់ លោក សម រង្ស៊ី ដែលនិយាយពី លោក ដូណាល់ ត្រាំ

ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​សរសេរ​សារ​មួយ​សំដៅ​ចំៗ​ទៅ​ ​លោក សម រង្ស៊ី ​ដ

លោក ហ៊ុន ម៉ាណែត សរសេរឌឺដងដាក់ លោក សម រង្ស៊ី ដែលនិយាយពី លោក ដូណាល់ ត្រាំ

ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​សរសេរ​សារ​មួយ​សំដៅ​ចំៗ​ទៅ​ ​លោក សម រង្ស៊ី ​ដោយចោទ​សួរ​ថា តើ​អ្នក​នយោបាយ​ចាស់​វស្សា​រូបនេះ​ត្រូវ​ធ្វើ​មុខ​ក្រាស់ ឬ​ដាក់​ខ្លួន​ងាក​មក​និយាយ​ល្អអំពី ​លោក​ដូណាល់ ត្រាំ ​ដើម្បី​ទទួល​បាន​ការ​ជួយ ឬ ទេ?។ ​សំណេរ​ឌឺដង​របស់ ​លោក ហ៊ុន ម៉ាណែត ​ទៅ ​លោក សម រង្ស៊ី ​ពេលនេះ​ធ្វើ​ឡើង ក្រោយ​ពេល​មាន​វីដេ​អូ​បទសម្ភាស​មួយ​ដែល ​លោក សម រង្ស៊ី ​បាន​រិះគន់​មិន​សំចៃ​មាត់​ទៅ​លើ​បុគ្គលិក​លក្ខណៈ​របស់ ​លោក ​ដូណាល់ ត្រាំ ​ថា​ជា​មនុស្ស​និយាយ​មិន​ពិត និង​ចូល​ចិត្ត​ធ្វើ​ប្រជា​ភិថុត​។

បុរសម្នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការកាប់ឈើទាលជាង ៥០ដើមនៅតំបន់ព្រៃការពារ

អាជ្ញាធរ​ខេត្ត​ស្ទឹង​ត្រែង​បាន​ឃាត់​ខ្លួន​បុរស​ម្នាក់​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ក្នុង

បុរសម្នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការកាប់ឈើទាលជាង ៥០ដើមនៅតំបន់ព្រៃការពារ

អាជ្ញាធរ​ខេត្ត​ស្ទឹង​ត្រែង​បាន​ឃាត់​ខ្លួន​បុរស​ម្នាក់​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ក្នុង​បទ​ចោទ​ពាក់​ព័ន្ធ​នឹង​ការ​កាប់​រំលំ​ដើម​ឈើទាល​ធំៗ​នៅ​ដែន​ជម្រក​សត្វ​ព្រៃ-ព្រៃឡង់ ស្ថិត​ក្នុង​ភូមិ​ទាល់ ឃុំ​អន្លង់​ភេ​ ស្រុក​ថាឡាបរិវ៉ាត់​។ សកម្មជន​ការ​ពារ​ព្រៃឈើ​ប្រចាំ​ខេត្តស្ទឹង​ត្រែង​បាន​គាំទ្រ​ចំណាត់​ការ​នេះ ​តែ​ពួកគេ​ចង់​ឃើញ​មាន​ការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ស្មើភាព​គ្នា​។

លោក ឡុង ឌីម៉ង់៖ ហាមពលរដ្ឋមុជទឹកនៅឆ្នេរព្រែកត្រែងយ៉ាងតិច ១សប្តាហ៍ ក្រោយលេចប្រេងចូលសមុទ្រ

អាជ្ញាធរខេត្តព្រះសីហនុ ក្រសួងបរិស្ថាន ក្រសួងរ៉ែ និងក្រសួងពាក់ព័ន្ធផ្សេងទៀតបាន និងកំពុងបើក

លោក ឡុង ឌីម៉ង់៖ ហាមពលរដ្ឋមុជទឹកនៅឆ្នេរព្រែកត្រែងយ៉ាងតិច ១សប្តាហ៍ ក្រោយលេចប្រេងចូលសមុទ្រ

អាជ្ញាធរខេត្តព្រះសីហនុ ក្រសួងបរិស្ថាន ក្រសួងរ៉ែ និងក្រសួងពាក់ព័ន្ធផ្សេងទៀតបាន និងកំពុងបើកប្រតិបត្តិការសម្អាតឆ្នេរព្រែកត្រែង បន្ទាប់ពីមានការលេចធ្លាយប្រេងប្រមាណ ២ពាន់លីត្រចូលទឹកសមុទ្រ។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី៣កុម្ភៈនេះ លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យ និងជាអភិបាលរងខេត្តព្រះសីហនុប្រាប់ឱ្យដឹងថា មានប្រេងប្រមាណ ២ពាន់លីត្របានលេចធ្លាយចេញពីឃ្លាំងស្តុកប្រេងមួយកន្លែងកាលពីថ្ងៃទី២៩មករា។ អាជ្ញាធរបានប្រទះឃើញប្រេងនោះអណ្តែត​ពេញផ្ទៃសមុទ្រនៅឆ្នេរព្រែកត្រែង និងតាមទីតាំងមួយចំនួនទៀតនៅថ្ងៃទី១​ កុម្ភៈ។ តាមលោក ឡុង ឌីម៉ង់ ប្រតិបត្តិការសម្អាតឆ្នេរសម្រេចបានស្ទើរតែទាំងស្រុង​ និងថា​ ពលរដ្ឋត្រូវរងចាំយ៉ាងតិច​១សប្តាហ៍ទើបអាចចុះមុជទឹកនៅឆ្នេរព្រែកត្រែងជាថ្មី៕

ច្បាប់​គ្រប់គ្រង​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​អឺរ៉ុប​ចូល​ជា​ធរមាន

​​ច្បាប់​ស្តី​ពី​បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត​ប្រកបដោយ​មហិច្ឆតា​បំផុត​របស់​សហភាព​អឺរ

ច្បាប់​គ្រប់គ្រង​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​អឺរ៉ុប​ចូល​ជា​ធរមាន

​​ច្បាប់​ស្តី​ពី​បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត​ប្រកបដោយ​មហិច្ឆតា​បំផុត​របស់​សហភាព​អឺរ៉ុប បាន​ចូល​ជា​ធរមាន​នៅថ្ងៃ​អាទិត្យ​ទី​២​កុម្ភៈ​២០២៥​នេះ។ ប៉ុន្តែ​គេ​ទំនង​ជា​អាច​បន្ត​ជជែក​វែក​ញែក ឬ​តវ៉ា​ប្រឆាំង​នឹង​ច្បាប់​នេះ​បាន​ទៀត ជា​ពិសេស​នា​ឱកាស​ជំនួប​កំពូល​ក្រុង​ប៉ារីស​ស្តីពី​បញ្ញាសិប្បនិម្មិត​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​១០-១១​កុម្ភៈ​២០២៥ខាង​មុខ។

ប្រមុខដឹកនាំស៊ីរីថ្មី បំពេញទស្សនកិច្ចលើកដំបូង នៅក្រៅប្រទេស

នៅថ្ងៃអាទិត្យ ទី០២ កុម្ភៈ ប្រធានាធិបតីស្តីទីស៊ីរី​បានអញ្ជើញទៅដល់ប្រទេសអារ៉ាប៊ីសាអូឌីត។ ជា

ប្រមុខដឹកនាំស៊ីរីថ្មី បំពេញទស្សនកិច្ចលើកដំបូង នៅក្រៅប្រទេស

នៅថ្ងៃអាទិត្យ ទី០២ កុម្ភៈ ប្រធានាធិបតីស្តីទីស៊ីរី​បានអញ្ជើញទៅដល់ប្រទេសអារ៉ាប៊ីសាអូឌីត។ ជាទស្សនកិច្ចលើកដំបូងរបស់ប្រមុខដឹកនាំស៊ីរីថ្មី នៅក្រៅប្រទស ចាប់តាំង​ពី​បាន​ផ្តួល​រំលំ​របបដឹកនាំ​ស៊ីរីចាស់ របស់អតីតប្រធានាធិបតី​ផ្តាច់ការ ​លោក បាស្ហា អាល់អាសាដ នៅថ្ងៃទី៨ធ្នូ កន្លងទៅ។ ដំណើរទស្សនកិច្ចនៅប្រទេសអារ៉ាប់មួយនេះ ដើម្បីស្វែងរកជំនួយហិរញ្ញវត្ថុ កសាងប្រទេសស៊ីរីឡើងវិញ។

អ៊ីរ៉ង់បង្អួតមូលដ្ឋានកងទ័ពជើងទឹកក្រោមដីទីពីរ និងអាវុធទំនើបៗ

កងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍ ទី១១ មករា​ ឆ្នាំ២០២៥ បានបង្ហាញទីតំាងមូ

អ៊ីរ៉ង់បង្អួតមូលដ្ឋានកងទ័ពជើងទឹកក្រោមដីទីពីរ និងអាវុធទំនើបៗ

កងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍ ទី១១ មករា​ ឆ្នាំ២០២៥ បានបង្ហាញទីតំាងមូលដ្ឋានកងទ័ពជើងទឹកក្រោមដីទីពីរ ដែលស្ថិតនៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់។ កាលពីពីរសប្តាហ៍មុន អ៊ីរ៉ង់ក៏ធ្លាប់បានបង្អួតមូលដ្ឋានកងទ័ពជើងទឹកក្រោមដីទី១ ដែលមានជំរៅប្រមាណ ៥០០ ម៉ែត្រ និងជាកន្លែងស្តុកអាវុធទំនើបៗ រួមមានមីស៊ីលបាញ់រយៈចម្ងាយឆ្ងាយ។ ការបង្អួតសម្ញែងនេះ ធ្វើឡើងស្របពេលដែលលោក ដូណាល់ ត្រាំ ទើបចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក នៅថ្ងៃទី ២០ មករា កន្លងទៅ។

Get more results via ClueGoal