មន្ទីរឃុំឃាំង Saidnaya៖ និមិត្តរូបនៃអំពើព្រៃផ្សៃ ក្នុងរបបផ្តាច់ការស៊ីរី
newsare.net
មន្ទីរឃុំឃាំង Saidnaya គឺជាទីកន្លែង ដែលរបបផ្តាច់ការ របស់អតីតប្រធានាធិបតីស៊ីរី លោក Bachar al-Assad បានចាប់ឃមន្ទីរឃុំឃាំង Saidnaya៖ និមិត្តរូបនៃអំពើព្រៃផ្សៃ ក្នុងរបបផ្តាច់ការស៊ីរី
មន្ទីរឃុំឃាំង Saidnaya គឺជាទីកន្លែង ដែលរបបផ្តាច់ការ របស់អតីតប្រធានាធិបតីស៊ីរី លោក Bachar al-Assad បានចាប់ឃុំឃាំង ធ្វើទារុណកម្ម និង ផ្តាច់ជវិតអ្នកទោសនយោបាយ ក្នុងចំនួនដ៏ច្រើនហួសពីការស្មាន។ Melissa Barra អ្នកកាសែតម្នាក់ របស់វិទ្យុបារាំងអន្តរជាតិ RFI បានចូលទៅដល់មន្ទីរឃុំឃាំង Saidyana។ Melissa បានជួបសម្ភាសដោយផ្ទាល់ ជាមួយលោក Hadi Haroun ដែលបានរួចផុតជីវិតពីមន្ទីរឃុំឃាំង និង ជាសមាជិកម្នាក់ របស់អង្គការមួយក្នុងប្រទេសស៊ីរី ដែលជួយស្វែងរកអ្នកទោសនយោបាយ ដែលបានជាប់ឃុំ ឬ បាត់ខ្លួននៅ Saidnaya។ សរុបទាំងអស់ មានមនុស្សចន្លោះពី ១សែន ទៅ ៣សែន នាក់ ដែលបានបាត់បង់ជីវិត ឬ បាត់ខ្លួន នៅក្នុងមន្ទីរឃុំឃាំង ដ៏រន្ធត់នេះ។ Read more