Cambodia



ជំនួបកំពូលAI៖ លោក​ម៉ាក្រុងថ្លែងសារ​ឃោសនាទាក់ទាញឲ្យគេមកវិនិយោគនៅបារាំង និងនៅអឺរ៉ុប

ជំនួបកំពូលស្តីពីបញ្ញាសិប្បនិម្មិត ដែល​បានបើកទ្វារនៅ​ទីក្រុងប៉ារីស​កាលពីថ្ងៃចន្ទទី១០​កុម

តុលាការបង្គាប់ឱ្យលោក រ៉ុង ឈុន និងសកម្មជន ២រូបបង់លុយ ១០ម៉ឺនដុល្លារឱ្យគណៈកម្មាធិការព្រំដែន

នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ តុលាការសាលាដំបូងរាជធានីភ្នំពេញបានជូនដំណឹងទៅកាន់លោក រ៉ុង

តុលាការបង្គាប់ឱ្យលោក រ៉ុង ឈុន និងសកម្មជន ២រូបបង់លុយ ១០ម៉ឺនដុល្លារឱ្យគណៈកម្មាធិការព្រំដែន

នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ តុលាការសាលាដំបូងរាជធានីភ្នំពេញបានជូនដំណឹងទៅកាន់លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ និងសកម្មជននយោបាយ ២នាក់ទៀតបង់លុយចំនួន ១០ម៉ឺនដុល្លារទៅឱ្យគណៈកម្មាធិការកិច្ចការព្រំដែន។ ការបង្គាប់របស់តុលាការដូចនេះធ្វើឡើង ក្រោយលោក រ៉ុង ឈុន និងសកម្មជននយោបាយទាំង ២រូបបានលើកឡើងក្នុងឆ្នាំ២០២១ ពីការបាត់បង់ដីកសិកម្ម អំឡុងពេលរដ្ឋាភិបាលបោះបង្គោលព្រំដែននៅខេត្តត្បូងឃ្មុំ។

សង្គ្រាមពាណិជ្ជកម្មបញ្ឆេះដោយលោក ដូណាល់ ត្រាំ ជាមួយប្រទេសខ្លះនឹងជះឥទ្ធិពលដល់កម្ពុជា?

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដំឡើងពន្ធលើមុខទំនិញមួយចំនួនដែលនាំចូលសហរដ្ឋអាមេរិក

សង្គ្រាមពាណិជ្ជកម្មបញ្ឆេះដោយលោក ដូណាល់ ត្រាំ ជាមួយប្រទេសខ្លះនឹងជះឥទ្ធិពលដល់កម្ពុជា?

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដំឡើងពន្ធលើមុខទំនិញមួយចំនួនដែលនាំចូលសហរដ្ឋអាមេរិក។ ប្រទេសដៃគូពាណិជ្ជកម្មជាមួយអាមេរិក ដែលកំពុងរងនូវការដំឡើងពន្ធពីលោក ត្រាំ មានម៉ិកស៊ិក កាណាដា ចិន និងប្រទេសអឺរ៉ុបមួយចំនួន។ ជាការកត់សម្គាល់ មានប្រទេសច្រើនក្នុងលោកហាក់មិនទាន់ស្ថិតក្នុងវិធានការដំឡើងពន្ធរបស់អាមេរិកពេលនេះទេ ពិសេសប្រទេសដែលស្ថិតលើបន្ទាត់ក្រីក្រដូចជាកម្ពុជាជាដើម។ តែទោះជាយ៉ាងណា អ្នកវិភាគនានាកំពុងតាមដានពីដំណើរវិវត្តន៍នៃសង្គ្រាមពាណិជ្ជកម្មបង្កឡើងដោយអាមេរិកពេលនេះ ពិសេសចង់ដឹងថា តើវាអាចនឹងរាលដាលដល់ប្រទេសក្រីក្រដែរ ឬយ៉ាងណា?

របាយការណ៍៖ នៅ​ឥណ្ឌា ការស្អប់ រើសអើង​អ្នកកាន់សាសនា​ក្រៅ​ពី ហិណ្ឌូកើនឡើងខ្លាំង

នៅក្រោមការដឹកនាំ​របស់​នាយករដ្ឋមន្រ្តី​ជាតិនិយម កាន់​សាសនា​ហិណ្ឌូ ប្រជាជន​ឥណ្ឌា​ដែល​កាន់

របាយការណ៍៖ នៅ​ឥណ្ឌា ការស្អប់ រើសអើង​អ្នកកាន់សាសនា​ក្រៅ​ពី ហិណ្ឌូកើនឡើងខ្លាំង

នៅក្រោមការដឹកនាំ​របស់​នាយករដ្ឋមន្រ្តី​ជាតិនិយម កាន់​សាសនា​ហិណ្ឌូ ប្រជាជន​ឥណ្ឌា​ដែល​កាន់សាសនា​ផ្សេង ក្រៅពីសាសនា​ហិណ្ឌូ​បាន​រង​ការរើសអើង​ខ្លាំង។ យោងតាម​របាយការណ៍​របស់​អង្គការIndia Hate Lab ដែលមាន​ទីតាំង​នៅ សហរដ្ឋអាមេរិក ពាក្យសំដី ស្អប់រើសអើង​អ្នកកាន់សាសនា​ភាគតិច នៅ​ឥណ្ឌា​បានកើនឡើងខ្លាំង​គួរ​ឲ្យកត់សម្គាល់ នៅ​ឆ្នាំ ២០២៤។

លោកហ៊ុន សែន៖ លោកហ៊ុន ម៉ាណែតក៏នឹងត្រូវដកដំណែងដែរ បើហ៊ានដើរហួសបន្ទាត់នយោបាយបក្ស

ថ្លែងក្នុងពិធីសម្ពោធអាគារសិក្សាក្នុងខេត្តកណ្តាលនាព្រឹកថ្ងៃទី១១​ កម្ភៈនេះ លោក ហ៊ុន សែន ប្រ

លោកហ៊ុន សែន៖ លោកហ៊ុន ម៉ាណែតក៏នឹងត្រូវដកដំណែងដែរ បើហ៊ានដើរហួសបន្ទាត់នយោបាយបក្ស

ថ្លែងក្នុងពិធីសម្ពោធអាគារសិក្សាក្នុងខេត្តកណ្តាលនាព្រឹកថ្ងៃទី១១​ កម្ភៈនេះ លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ថា នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតគ្មានផ្លូវដើរ​ចេញពីស្រមោលលោកដែលជាឪពុក ឬស្រមោលគណបក្សប្រជាជនកម្ពុជាបានឡើយ។ សម្រាប់លោក ហ៊ុន សែន កុំថាឡើយអ្នកផ្សេង សូម្បីតែកូនខ្លួនឯងក៏នឹងត្រូវដកចេញពីតំណែងដែរ ប្រសិនបើហ៊ានដើរ ឬអនុវត្តផ្ទុយពីគោលនយោបាយបក្ស។ តាមប្រធានគណបក្សកាន់អំណាចនៅកម្ពុជារូបនេះដែល​  ការប្រគល់អំណាចឱ្យរដ្ឋាភិបាលបន្តវេនធ្វើឡើងតាមគោលនយោបាយគណបក្ស និងការបោះឆ្នោតស្របច្បាប់។

លោក ណុប វី៖ បើបិទ VOA RFA នឹងប៉ះពាល់ដល់សិទ្ធិពលរដ្ឋក្នុងការទទួលបានព័ត៌មានឯករាជ្យ

លោក Elon Musk រដ្ឋ​មន្ត្រី​ក្រសួង​ប្រសិទ្ធិ​ភាព​នៃ​រដ្ឋ​បាល​ ​លោក ដូណាល់ ត្រាំ ​បាន​ប្រកាស​ពី​ផែ

លោក ណុប វី៖ បើបិទ VOA RFA នឹងប៉ះពាល់ដល់សិទ្ធិពលរដ្ឋក្នុងការទទួលបានព័ត៌មានឯករាជ្យ

លោក Elon Musk រដ្ឋ​មន្ត្រី​ក្រសួង​ប្រសិទ្ធិ​ភាព​នៃ​រដ្ឋ​បាល​ ​លោក ដូណាល់ ត្រាំ ​បាន​ប្រកាស​ពី​ផែន​ការ​កាត់​ផ្តាច់​ជំនួយ​របស់​សហ​រដ្ឋ​អាមេរិក​ពី​ទី​ភ្នាក់​ងារ​សហ​រដ្ឋ​អាមេរិក​សម្រាប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សាកល​ហៅកាត់​ USAGM។​ ទីភ្នាក់​ងារ​មួយ​នេះ​ជា​អ្នក​ផ្តល់​ជំនួយ​ទៅ​ឲ្យ​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក​ (VOA)​ វិទ្យុ​អឺរ៉ុប​សេរី​ (RFE) និង​វិទ្យុ​អាស៊ីសេរី​(RFA)​។​ ក្នុង​បទ​សម្ភាស​ជា​មួយ​វិទ្យុ​បារាំង​អន្តរ​ជាតិ​ RFI​ នៅ​ថ្ងៃ​ទី​១១ ​ខែ​កុម្ភៈ ​លោក​ ណុប ​វី​ នាយក​ប្រតិ​បត្តិ​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌​មាន​កម្ពុជា​ (ខាមបូចារ) លើក​ឡើង​ថា បើ​ផែន​ការ​នេះ​ក្លាយ​ជា​ការ​ពិត​មែន​ នោះ​វានឹង​ធ្វើ​ឲ្យប៉ះ​ពាល់​ខ្លាំង​ដល់​សិទ្ធិ​ទទួល​បាន​ព័ត៌​មាន​របស់​ពល​រដ្ឋ​ខ្មែរ​៕

អឺរ៉ុបចាប់រំជើបរំជួល ក្រោយឮប្រធានាធិបតីអាមេរិក​ប្រកាស​ដំឡើងពន្ធដែក និងអាលុយមីញ៉ូម ២៥%

ចាប់តាំងពីត្រលប់​ចូលកាន់អំណាច​ជាប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ​ប្រកាស​ដំណឹងដែល​ធ្វ

អឺរ៉ុបចាប់រំជើបរំជួល ក្រោយឮប្រធានាធិបតីអាមេរិក​ប្រកាស​ដំឡើងពន្ធដែក និងអាលុយមីញ៉ូម ២៥%

ចាប់តាំងពីត្រលប់​ចូលកាន់អំណាច​ជាប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ​ប្រកាស​ដំណឹងដែល​ធ្វើ​ឲ្យ​ពិភពលោក​រំជើបរំជួល​សឹងមិនលស់ថ្ងៃ ជាពិសេស​សង្រ្គាមពាណិជ្ជកម្ម ដំឡើងពន្ធគយ ដែលលោក​សន្យា ដើម្បី​ឈប់ឲ្យ​អាមេរិក​ចាញ់ប្រៀបគេ។ បន្ទាប់​ពី​ប្រកាស​ដំឡើងពន្ធ​លើទំនិញ​នាំចូល​មក​ពី​ចិន ម៉ិកស៊ិក និង​កាណាដា ដល់​ពេល​លោកដូណាល់ ត្រាំ ប្រកាស​ដំឡើងពន្ធ​លើ​ដែកថែប និង​អាលុយមីញ៉ូម នាំចូលទៅអាមេរិក។ សង្រ្គាមដំឡើងពន្ធគយ​របស់​លោកដូណាល់ ត្រាំនៅថ្ងៃចន្ទ ប៉ះគ្រប់គ្នា ជាពិសេស​កូរ៉េខាងត្បូង និងអឺរ៉ុប​ដែលជាសម្ព័ន្ធមិត្ត​របស់អាមេរិក។ រដ្ឋមន្រ្តី​ការបរទេសបារាំង​បានអះអាងថា អឺរ៉ុប​នឹង​មិននៅស្ងៀមទេ។ អឺរ៉ុបនឹងឆ្លើយតប​នឹង​ការដំឡើងពន្ធ​របស់អាមេរិក។

របរបូតចន្លុះជួយឲ្យអ្នកភូមិគេចផុតពីការចំណាកស្រុកទៅប្រទេសថៃ ប៉ុន្តែប្រឈមនឹងបញ្ហាសុខភាព

ពលរដ្ឋប្រមាណជាង ១៣គ្រួសារ រស់នៅភូមិថ្នល់ទទឹង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ

របរបូតចន្លុះជួយឲ្យអ្នកភូមិគេចផុតពីការចំណាកស្រុកទៅប្រទេសថៃ ប៉ុន្តែប្រឈមនឹងបញ្ហាសុខភាព

ពលរដ្ឋប្រមាណជាង ១៣គ្រួសារ រស់នៅភូមិថ្នល់ទទឹង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ នៅតែនាំគ្នាបន្តប្រកបរបរធ្វើចន្លុះបូតដោយដៃ ដើម្បីបានជាកម្រៃផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។ ក្រៅតែពីធ្វើស្រែចម្ការ ពលរដ្ឋអះអាងថា មុខរបរធ្វើចន្លុះបានជួយឲ្យអ្នកភូមិរកបានប្រាក់ចំណូលទៀងទាត់ គេចផុតពីការធ្វើជាពលករចំណាកស្រុកនៅប្រទេសថៃ ប៉ុន្តែបញ្ហាប្រឈមធំរបស់ពួកគេ គឺសុខភាពផ្លូវដង្ហើម។

វៀតណាមនឹងធ្វើបដិវត្ត កាត់បន្ថយ​បុគ្គលិក មន្រ្តីរដ្ឋ​២០% ក្នុងរយៈពេល​៥ឆ្នាំ

ដើម្បីផ្តល់សន្ទុះសេដ្ឋកិច្ច​ឲ្យកាន់តែបោះជំហាន​លឿនទៅមុខ បក្សកុម្មុយនិស្តវៀតណាម​ចង់ធ្វើបដ

វៀតណាមនឹងធ្វើបដិវត្ត កាត់បន្ថយ​បុគ្គលិក មន្រ្តីរដ្ឋ​២០% ក្នុងរយៈពេល​៥ឆ្នាំ

ដើម្បីផ្តល់សន្ទុះសេដ្ឋកិច្ច​ឲ្យកាន់តែបោះជំហាន​លឿនទៅមុខ បក្សកុម្មុយនិស្តវៀតណាម​ចង់ធ្វើបដិវត្ត​មួយធំ ដោយ​កាត់បន្ថយ​ចំនួនបុគ្គលិក​តាម​ស្ថាប័ន​រដ្ឋ ឲ្យបាន​២០%​ពីពេលនេះ រហូត​ដល់​ឆ្នាំ ២០៣០។ ឆ្នាំដែល​វៀតណាម​ប្តេជ្ញា​ចង់ក្លាយ​ជា​ប្រទេស​មានប្រាក់ចំណូលមធ្យម មុន​នឹង​ហក់ចូលក្នុង​ចំណោមប្រទេស​មាន​ប្រាក់ចំណូលខ្ពស់​ក្នុង​រង្វង់ឆ្នាំ ២០៤៥។ តើ​ប្រទេស​កុម្មុយនិស្ត​វៀតណាម​អាច​ធ្វើកំណែទម្រង់ ដោយ​ការបណ្តេញ បញ្ឈប់​បុគ្គលិក​រដ្ឋ​តាមគោលដៅ​របស់ខ្លួន​ដែរឬទេ?

វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជានៅតែមានកំណើនយឺតក្នុងឆ្នាំ២០២៥

វិស័យសំណង់ និងអចលនទ្រព្យក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០២៥នេះត្រូវបានព្យាករថា គឺនឹងងើបឡើង

វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជានៅតែមានកំណើនយឺតក្នុងឆ្នាំ២០២៥

វិស័យសំណង់ និងអចលនទ្រព្យក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០២៥នេះត្រូវបានព្យាករថា គឺនឹងងើបឡើងវិញយឺត បន្ទាប់ពីបានដាំក្បាលចុះតាំងពីផ្ទុះជំងឺរាតត្បាតកូវីដ១៩ ក្នុងឆ្នាំ២០២០។ ការព្យាករយ៉ាងដូចនេះត្រូវបានលើកឡើងនៅក្នុងវេទិកាសាធារណៈស្ដីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាជាតិឆ្នាំ២០២៥ ដែលរៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅព្រឹកថ្ងៃចន្ទទី១០ កុម្ភៈនេះ។

បារាំង​បើកទ្វារ​ ជំនួបកំពូល​ស្តីពីបច្ចេកវិទ្យា​​បញ្ញាសិប្បនិម្មិត​ នៅទីក្រុងប៉ារីស

ជំនួបកំពូលស្តីពីបច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត​ ​បើកទ្វារ​នៅថ្ងៃទី​១០​កុម្ភៈ នៅទីក្រុ​ង

បារាំង​បើកទ្វារ​ ជំនួបកំពូល​ស្តីពីបច្ចេកវិទ្យា​​បញ្ញាសិប្បនិម្មិត​ នៅទីក្រុងប៉ារីស

ជំនួបកំពូលស្តីពីបច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត​ ​បើកទ្វារ​នៅថ្ងៃទី​១០​កុម្ភៈ នៅទីក្រុ​ង​ប៉ារីស​ប្រទេសបារាំង។ មាន​រយៈ​ពេល​​២ថ្ងៃ ជំនួបកំពូលនេះ​មានការចូលរួម​ពី​ថ្នាក់​ដឹកនាំបណ្តាប្រទេសធំៗ តំណាងក្រុមហ៊ុន​បច្ចេកវិទ្យា អ្នកស្រាវជ្រាវ ព្រមទាំងអង្គការអន្តរជាតិ​ជាច្រើន​។ ផ្អែក​តាមវិមានប្រធានាធិបតី​បារាំងដែលជាអ្នករៀបចំ​កម្មវិធី កម្មវត្ថុ​នៃជំនួនកំពូលនេះ គឺនឹងផ្តោតសំខាន់ទៅលើការជជែកគ្នាស្វែងរកយុទ្ធសាស្ត្ររួម ដើម្បី​អភិវឌ្ឍន៍​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត បម្រើ​ដល់​ប្រយោជន៍​មនុស្សជាតិ និងដោយ​ធានាឲ្យ​មាន​​វិធាន​ច្បាប់ គ្រប់គ្រងបច្ចេកវិទ្យា​នេះ​ឲ្យ​​ត្រឹមត្រូវផងដែរ​។​

អ្វីទៅជាស្ថានភាពនៃសិទ្ធិសេរីភាពជួបជុំដោយសន្តិវិធីរបស់ពលរដ្ឋខ្មែរក្នុងឆ្នាំ ២០២៤?

នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សមាគមអាដហុកបានចេញផ្សាយរបាយការណ៍ឆ្នាំ ២០២៤ ដោយរកឃើញថា អាជ្

អ្វីទៅជាស្ថានភាពនៃសិទ្ធិសេរីភាពជួបជុំដោយសន្តិវិធីរបស់ពលរដ្ឋខ្មែរក្នុងឆ្នាំ ២០២៤?

នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សមាគមអាដហុកបានចេញផ្សាយរបាយការណ៍ឆ្នាំ ២០២៤ ដោយរកឃើញថា អាជ្ញាធរមូលដ្ឋានជាង ៩០% នៅក្នុងខេត្តចំនួន ២២ បានរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋដោយប្រើរូបភាពសួររកលិខិតអនុញ្ញាតជួបជុំ រារាំងមិនឱ្យផ្សព្វផ្សាយ ឬហាមឃាត់ពលរដ្ឋមិនឱ្យចូលរួមជាដើម។ តែគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាយល់ថា ការលើកឡើងរបស់អាដហុកជាការធ្វើបុរេវិនិច្ឆ័យ ឬចោទប្រកាន់រដ្ឋាភិបាលដោយមិនបានពិនិត្យមើលអង្គហេតុ និងច្បាប់កម្ពុជា។ តើអាជ្ញាធរមូលដ្ឋានពិតជាបានរឹតត្បិតសិទ្ធិសេរីភាពជួបជុំដោយសន្តិវិធីរបស់ពលរដ្ឋដូចការរកឃើញរបស់អាដហុក ឬយ៉ាងណា?

ចំណាប់ខ្មាំងជាតិថៃ ក្នុងដៃក្រុមហាម៉ាស បានមកដល់មាតុប្រទេសវិញ

ចំណាប់ខ្មាំងជនជាតិថៃទាំង៥នាក់ ដែលត្រូវក្រុមហាម៉ាសដោះលែងកាលពីចុងខែមករា បានធ្វើដំណើរមកដល់

ចំណាប់ខ្មាំងជាតិថៃ ក្នុងដៃក្រុមហាម៉ាស បានមកដល់មាតុប្រទេសវិញ

ចំណាប់ខ្មាំងជនជាតិថៃទាំង៥នាក់ ដែលត្រូវក្រុមហាម៉ាសដោះលែងកាលពីចុងខែមករា បានធ្វើដំណើរមកដល់ទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃអាទិត្យ ទី៩ កុម្ភៈ។ ចំណាប់ខ្មាំងទាំង៥នាក់នេះ មានសុខភាពល្អ ខុសស្រឡះពីចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែល៣នាក់ ដែលត្រូវក្រុមហាម៉ាសដោះលែង នៅថ្ងៃសៅរ៍ ទី៨កុម្ភៈ មាន​រូបរាងស្គមស្លេកស្លាំង​សល់តែស្បែកដណ្តប់ឆ្អឹង ។

កាណាដា​និង​អេមីរ៉ាតអារ៉ាប់​រួម​ចូល​​វិនិយោគ​​នៅបារាំង​ក្នុង​វិស័យ​បញ្ញាសិប្បនិម្មិត

​បញ្ញាសិប្បនិម្មិត​​ បានក្លាយ​ជា​ការ​ប្រកួត​ប្រជែង ជា​ប្រចាំ​​ក្នុង​វិស័យសេដ្ឋកិច្ច។ ក្រ

កាណាដា​និង​អេមីរ៉ាតអារ៉ាប់​រួម​ចូល​​វិនិយោគ​​នៅបារាំង​ក្នុង​វិស័យ​បញ្ញាសិប្បនិម្មិត

​បញ្ញាសិប្បនិម្មិត​​ បានក្លាយ​ជា​ការ​ប្រកួត​ប្រជែង ជា​ប្រចាំ​​ក្នុង​វិស័យសេដ្ឋកិច្ច។ ក្រៅ​អំពី​OpenAi របស់​អាមេរិក និង DeepSeek ​របស់​ចិន អឺរ៉ុប​ក៏កំពុង​ក្លាយ​ជា​​តួអង្គ​សំខាន់​ ចាប់​លេច​ធ្លោ​ឡើង​ដែរ។ ក្រុមប្រទេស​នៅ​អាហ្វ្រិក នៅ​ដើម​បូព៌ា​​ អាស៊ី​ខាង​ត្បូង ត្រៀម​ភ្ជាប់​ខ្លួន​នឹង​បច្ចេកវិទ្យា​ទំនើប​នេះ ដើម្បី​ការពារ​អធិបតេយ្យជាតិ​រៀងខ្លួនៗ។ កាណាដា​បាន​ប្រកាស​វិនិយោគ​២០ពាន់​លាន​អឺរ៉ូ​នៅអឺរ៉ូ​នៅ​បារាំង។ ចំណែក​អេមីរ៉ាតអារ៉ាប់រួម​នឹងចូល​រួម​​ស្ថាបនាមជ្ឈមណ្ឌល​ដាតា នៅ​បារាំង​ដែរ​ក្នុង​ទំហំ​ទឹក​ប្រាក់​ប្រមាណ​ពី​៣០ទៅ​៥០ពាន់​លាន​អឺរ៉ូ។

ចៅក្រមអាមេរិក ហាមឃាត់ លោក Elon Musk ប្រើប្រាស់ទិន្នន័យរសើបៗរបស់រតនាគារជាតិ

ចៅក្រមសហព័ន្ធអាមេរិកបានចេញដីកា នៅថ្ងៃសៅរ៍ ទី៨ កុម្ភៈ ហាមឃាត់ជាបណ្តោះអាសន្ន មិនឲ្យនាយកដ្ឋា

ចៅក្រមអាមេរិក ហាមឃាត់ លោក Elon Musk ប្រើប្រាស់ទិន្នន័យរសើបៗរបស់រតនាគារជាតិ

ចៅក្រមសហព័ន្ធអាមេរិកបានចេញដីកា នៅថ្ងៃសៅរ៍ ទី៨ កុម្ភៈ ហាមឃាត់ជាបណ្តោះអាសន្ន មិនឲ្យនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាលដឹកនាំដោយ លោក Elon Musk ចូលប្រើប្រាស់ទិន្នន័យនៃប្រព័ន្ធទូទាត់ប្រាក់របស់រតនាគារជាតិអាមេរិក។ ប្រព័ន្ធទូទាត់ប្រាក់នេះ ផ្ទុកទិន្នន័យរសើបៗខ្លាំង ពាក់ព័ន្ធនឹងការបង់ពន្ធរបស់ប្រជាជនអាមេរិក អត្ថប្រយោជន៍សន្តិសុខសង្គម ការទូទាត់ប្រាក់ពិការភាព និងប្រាក់ខែរបស់មន្រ្តីសហព័ន្ធ។

ពលរដ្ឋរងគ្រោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅក្នុងខេត្តឧត្តរមានជ័យ ស្នើសុំអាជ្ញាធរផ្តល់បណ្ណកម្មសិទ្ធិ

វិវាទដីធ្លីរវាងពលរដ្ឋជាង៧០០គ្រួសារនិងក្រុមហ៊ុនស្ករអំពៅថៃ ឈ្មោះ មិត្រ ផល (Mitr Phol) បានអូសបន្លាយ

ពលរដ្ឋរងគ្រោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅក្នុងខេត្តឧត្តរមានជ័យ ស្នើសុំអាជ្ញាធរផ្តល់បណ្ណកម្មសិទ្ធិ

វិវាទដីធ្លីរវាងពលរដ្ឋជាង៧០០គ្រួសារនិងក្រុមហ៊ុនស្ករអំពៅថៃ ឈ្មោះ មិត្រ ផល (Mitr Phol) បានអូសបន្លាយអស់រយៈពេលជាង ១០ ឆ្នាំមកហើយ។ នៅក្នុងនោះមានពលរដ្ឋ៣២៩គ្រួសារប៉ុណ្ណោះដែលទទួលបានដំណោះស្រាយ ខណៈនៅសល់៣៨២គ្រួសារទៀតមិនទាន់ទទួលបានដំណោះស្រាយនៅឡើយ។ ពលរដ្ឋរងគ្រោះដីធ្លីនៅសង្កាត់កូនគ្រៀល ខេត្តឧត្តរមានជ័យបានអះអាងថា ការពន្យារពេលចេញប័ណ្ណកម្មសិទ្ធិ និងការយឺតយ៉ាវវាស់វែងដីធ្លីជូនពលរដ្ឋនេះ ធ្វើឱ្យពួកគាត់បារម្ភពីសុវត្ថិភាពដីធ្លី និងគ្មានដីសម្រាប់បង្កបង្កើនផល។ 

សហព័ន្ធធុរកិច្ចសិង្ហបុរីសម្លឹងឃើញ កម្ពុជា ជាទីផ្សារវិនិយោគដ៏មានសក្តានុពលមួយក្នុងតំបន់

កម្ពុជា កំពុងក្លាយជាមជ្ឈមណ្ឌលសម្រាប់ពង្រើកទីផ្សារធុរកិច្ចដ៏រីកចម្រើន និងមានសក្តានុពលមួយ

សហព័ន្ធធុរកិច្ចសិង្ហបុរីសម្លឹងឃើញ កម្ពុជា ជាទីផ្សារវិនិយោគដ៏មានសក្តានុពលមួយក្នុងតំបន់

កម្ពុជា កំពុងក្លាយជាមជ្ឈមណ្ឌលសម្រាប់ពង្រើកទីផ្សារធុរកិច្ចដ៏រីកចម្រើន និងមានសក្តានុពលមួយក្នុងតំបន់អាស៊ីអាគ្នេយ៍។ នេះបើតាមការវាយតម្លៃរបស់សហព័ន្ធធុរកិច្ចសិង្ហបុរី Singapore Business Federation ចេញផ្សាយនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ និងដោយបានបន្ថែមថា ប្រទេសកម្ពុជា ក៏ជាច្រកទ្វារដ៏ល្អមួយបន្ថែមទៀតសម្រាប់វិនិយោគិន និងក្រុមហ៊ុនបរទេសដែលកំពុងស្វែងរកឱកាសពង្រើកទីផ្សារក្នុងតំបន់។

អាជ្ញាធរខ្មែរបញ្ចូនជនជាតិវៀតណាមជិត២០០នាក់ចេញពីកម្ពុជា ក្រោយរស់នៅខុសច្បាប់ និងឆបោកអនឡាញ

ថ្មីៗនេះ ជនជាតិវៀតណាមចំនួន១៧៧នាក់ត្រូវបានអាជ្ញាធរខ្មែរបញ្ចូនទៅឱ្យអាជ្ញាធរវៀតណាម ក្រោយពួ

អាជ្ញាធរខ្មែរបញ្ចូនជនជាតិវៀតណាមជិត២០០នាក់ចេញពីកម្ពុជា ក្រោយរស់នៅខុសច្បាប់ និងឆបោកអនឡាញ

ថ្មីៗនេះ ជនជាតិវៀតណាមចំនួន១៧៧នាក់ត្រូវបានអាជ្ញាធរខ្មែរបញ្ចូនទៅឱ្យអាជ្ញាធរវៀតណាម ក្រោយពួកគេរស់នៅលើទឹកដីកម្ពុជាខុសច្បាប់ ហើយធ្វើការក្នុងទីតាំងបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺនែតក្នុងប្រទេសកម្ពុជា។ នេះបើផ្អែកតាមការចុះផ្សាយដោយសារព័ត៌មានវៀតណាម Vietnam Plus។  តាមកាសែតដដែលនេះ ពលរដ្ឋវៀតណាមទាំងនោះ ក៏បានលាតត្រដាងពីទីតាំង និងរបៀបដែលក្រុមឆបោកអនឡាញ ធ្វើប្រតិបត្តិការឆបោកប្រាក់ពីជនរងគ្រោះដែរ។ 

លោក សម រង្ស៊ី ថា លោក សេង សារី ធ្វើឲ្យ លោក ហ៊ុន សែន កាន់តែវង្វេង

ប្រ​មុខ​គណ​បក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស ​លោក សម រង្ស៊ី ​ហាក់​មិន​ភ្ញាក់​ផ្អើល​នឹង​ការ​បែក​

លោក សម រង្ស៊ី ថា លោក សេង សារី ធ្វើឲ្យ លោក ហ៊ុន សែន កាន់តែវង្វេង

ប្រ​មុខ​គណ​បក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស ​លោក សម រង្ស៊ី ​ហាក់​មិន​ភ្ញាក់​ផ្អើល​នឹង​ការ​បែក​លេច​ធ្លាយ​សារ​ឆ្លើយ​ឆ្លង​រវាង​ លោក ហ៊ុន សែន និង លោក​បណ្ឌិត សេង សារី ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​«ចារបុរស»​នោះ​ឡើយ​។​ ចំពោះ លោក សម រង្ស៊ី ការ​បើក​មុខ​ ​លោក សេង សារី ​ដែល​ជា​អ្នក​លួច​យក​ការណ៍ឲ្យ​ លោក ​ហ៊ុន សែន ​នៅពេល​នេះ មិន​បាន​បង្អាក់​ផែន​ការ​របស់​គណ​បក្ស​ប្រឆាំង​ឡើយ​។​ ផ្ទុយ​ទៅ​វិញ​ បើ​តាម  ​លោក​ ​សម រង្ស៊ី លោក សេង សារី បាន​បំពុល​ លោក ហ៊ុន សែន​ ឲ្យ​កាន់​តែ​វង្វេង​។

ពលរដ្ឋខ្មែរនៅជប៉ុនធ្វើបាតុកម្មស្នើឲ្យកម្ពុជាប្តឹងករណីកោះគុតជាមួយថៃទៅតុលាការក្រុងឡាអេ

បញ្ហាកោះ​គុត​បាន​ត្រលប់​មក​ជា​បច្ចុប្បន្ន​ភាព​សា​ជា​ថ្មី​។​ នៅ​ថ្ងៃ​អាទិត្យ​ទី​៩ ​ខែ​កុ

ពលរដ្ឋខ្មែរនៅជប៉ុនធ្វើបាតុកម្មស្នើឲ្យកម្ពុជាប្តឹងករណីកោះគុតជាមួយថៃទៅតុលាការក្រុងឡាអេ

បញ្ហាកោះ​គុត​បាន​ត្រលប់​មក​ជា​បច្ចុប្បន្ន​ភាព​សា​ជា​ថ្មី​។​ នៅ​ថ្ងៃ​អាទិត្យ​ទី​៩ ​ខែ​កុម្ភៈ​នេះ ​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ជប៉ុន​រាប់​រយ​នាក់​បាន​ធ្វើបាតុកម្ម​ដោយ​ដើរ​ក្បួន​ថ្មើរ​ជើង​ក្នុង​ទីក្រុង​តូក្យូ​ ដើម្បី​ទាម​ទារ​ឲ្យ​រដ្ឋា​ភិបាល​កម្ពុជា ប្តឹង យក​សំណុំ​រឿង​កោះគុត​ជា​មួយ​ថៃ ​ទៅកាន់​តុលា​ការ​យុត្តិធម៌​អន្តរ​ជាតិ​ICJ​ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡា​អេ ​ប្រទេស​ហូឡង់​។​ ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា​ធ្លាប់​បាន​ចេញ​មក​បញ្ជាក់​ កាល​ពី​ពេលកន្លង​ទៅ​ថា ​ករណី​កោះ​គុត ​ភាគីកម្ពុជា​បាន​ចរចា​ជា​បន្ត​បន្ទាប់ ​តាំងពី​ឆ្នាំ​១៩៩៥ ដើម្បីផល​ប្រយោជន៍ជាតិ​រួម​គ្នា និង​ថា រដ្ឋា​ភិបាល​មិន​បាន​ធ្វើ​ឱ្យ​បាត់​បង់​សិទ្ធិ​ក្នុង​ការ​ចរចា​ព្រំ​ដែន​ដែរ​។

ធនាគារជាតិកម្ពុជា៖ទុនបម្រុងអន្តរជាតិរបស់កម្ពុជាកើនឡើងជាង១២%ក្នុងឆ្នាំ២០២៤

ធនាគារជាតិកម្ពុជាបានអះអាងថា ទុនបម្រុងអន្តរជាតិរបស់កម្ពុជាកើនដល់២២.៥ពាន់លានដុល្លារអាមេរិ

ធនាគារជាតិកម្ពុជា៖ទុនបម្រុងអន្តរជាតិរបស់កម្ពុជាកើនឡើងជាង១២%ក្នុងឆ្នាំ២០២៤

ធនាគារជាតិកម្ពុជាបានអះអាងថា ទុនបម្រុងអន្តរជាតិរបស់កម្ពុជាកើនដល់២២.៥ពាន់លានដុល្លារអាមេរិក កើនឡើង១២.៦% នៅឆ្នាំ២០២៤។ បើតាមធនាគារជាតិ កម្រិតទុនបម្រុងអន្តរជាតិរបស់កម្ពុជានាពេលនេះ ត្រូវបានចាត់ទុកថា មានកម្រិតខ្ពស់សមស្រប ដែលស្មើនឹងរយៈពេលប្រមាណ៧ខែនៃការនាំចូលទំនិញនិងសេវាកម្មសម្រាប់គ្រាបន្ទាន់ណាមួយ។

លោក ដូណាល់ ត្រាំ ទាមទារថាត្រូវតែបិទអង្គការ USAID

នៅថ្ងៃសុក្រ ទី៧ កុម្ភៈ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានទទូចឲ្យបិទទីភ្នាក់ងារសហរដ្ឋអ

លោក ដូណាល់ ត្រាំ ទាមទារថាត្រូវតែបិទអង្គការ USAID

នៅថ្ងៃសុក្រ ទី៧ កុម្ភៈ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានទទូចឲ្យបិទទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់កិច្ចអភិវឌ្ឍន៍អន្តរជាតិ ហៅកាត់ជាភាសាអង់គ្លេស USAID ចោលតែម្តង ដោយចោទអង្គការមួយនេះថាបានប្រព្រឹត្តអំពើពុករលួយ។ ក្នុងមួយឆ្នាំៗ អង្គការ USAID បានផ្តល់ជំនួយមនុស្សធម៌ និងជំនួយអភិវឌ្ឍន៍ រាប់ពាន់លានដុល្លារ សម្រាប់ប្រជាជនរាប់លាននាក់ នៅទូទាំងពិភពលោក។

ក្រុមហាម៉ាសដោះលែងចំណាប់ខ្មាំង៣នាក់ទៀត ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីន​១៨៣នាក់

កាលពីថ្ងៃសៅរ៍ទី​៨​កុម្ភៈ ក្រុម​ហាម៉ាសប៉ាឡេស្ទីន​បានដោះ​លែងចំណាប់ខ្មាំង​ចំនួន​៣នាក់ទៀត។

ក្រុមហាម៉ាសដោះលែងចំណាប់ខ្មាំង៣នាក់ទៀត ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីន​១៨៣នាក់

កាលពីថ្ងៃសៅរ៍ទី​៨​កុម្ភៈ ក្រុម​ហាម៉ាសប៉ាឡេស្ទីន​បានដោះ​លែងចំណាប់ខ្មាំង​ចំនួន​៣នាក់ទៀត។ ប្រជាជនអ៊ីស្រាអែល​បានអបអររំភើប តែទន្ទឹម​នឹងនេះ​ក៏មានសេចក្តី​រំជួលចិត្តតក់ស្លុតជាខ្លាំង​ បន្ទាប់ឃើញចំណាប់ខ្មាំងទាំង​៣នាក់ មាន​រូបរាងស្គមស្លេកស្លាំង​សល់តែស្បែកដណ្តប់ឆ្អឹង។ ជាថ្នូរនឹងការដោះលែងនេះ ភាគី​អ៊ីស្រាអែលបានឲ្យដឹងថា គេបាន​ដោះលែងអ្នកទោសប៉ាឡេស្ទីន​ចំនួន​១៨៣នាក់។

ប្រទេសបាល់ទិកទាំង៣ ឈប់ប្រើអគ្គិសនីរុស្ស៊ី ដោយងាកមកភ្ជាប់បណ្តាញអគ្គិសនីរបស់អឺរ៉ុបវិញ

នៅថ្ងៃសៅរ៍ ទី៨ កុម្ភៈ ប្រទេសបាល់ទិកទាំងបី រួមមាន អេស្តូនី ឡេតូនី និងលីទុយអានី បានចាប់ផ្តើមឈ

ប្រទេសបាល់ទិកទាំង៣ ឈប់ប្រើអគ្គិសនីរុស្ស៊ី ដោយងាកមកភ្ជាប់បណ្តាញអគ្គិសនីរបស់អឺរ៉ុបវិញ

នៅថ្ងៃសៅរ៍ ទី៨ កុម្ភៈ ប្រទេសបាល់ទិកទាំងបី រួមមាន អេស្តូនី ឡេតូនី និងលីទុយអានី បានចាប់ផ្តើមឈប់ប្រើភ្លើងអគ្គិសនីរុស្ស៊ី ដោយងាកមកតភ្ជាប់បណ្តាញអគ្គិសនីអឺរ៉ុបវិញ។ ដំណើរការរៀបចំតភ្ជាប់បណ្តាញអគ្គិសនីអឺរ៉ុបនេះ ចាប់ផ្តើមតាំងពីឆ្នាំ២០១៨ ដែលត្រូវចំណាយទឹកប្រាក់សរុបប្រមាណ ១៦០០លានអឺរ៉ូ។ រដ្ឋាភិបាលប្រទេសទាំងបីបានពន្លឿនកិច្ចការនេះ បន្ទាប់ពីរុស្ស៊ីបានធ្វើសង្គ្រាមឈ្លានពានអ៊ុយក្រែន នៅខែកុម្ភៈ ឆ្នាំ២០២២។

ពលរដ្ឋស្រុកត្រពាំងប្រាសាទ បារម្ភពីសុវត្ថិភាពដីអាស្រ័យផលក្បែរតំបន់មីនមិនទាន់ផ្ទុះ

ក្រោយហេតុការណ៍ផ្ទុះគ្រាប់មីនដែលបានបណ្តាលឲ្យមន្ត្រីអង្គភាព CMAC ២នាក់ ស្លាប់បាត់បង់ជីវិតភា្ល

ពលរដ្ឋស្រុកត្រពាំងប្រាសាទ បារម្ភពីសុវត្ថិភាពដីអាស្រ័យផលក្បែរតំបន់មីនមិនទាន់ផ្ទុះ

ក្រោយហេតុការណ៍ផ្ទុះគ្រាប់មីនដែលបានបណ្តាលឲ្យមន្ត្រីអង្គភាព CMAC ២នាក់ ស្លាប់បាត់បង់ជីវិតភា្លមៗ កាលពីខែមករាកន្លងទៅ ពលរដ្ឋក្នុងភូមិត្រពាំងប្រិយ៍ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានបង្ហាញក្តីព្រួយបារម្ភពីសុវត្ថិភាពរបស់ពួកគេដែលរស់នៅក្បែរតំបន់នោះ។ ប្រជាជនភាគច្រើន មានចំការដំណាំអាស្រ័យផលនៅក្បែរតំបន់ដែលអាជ្ញាធរ CMAC កំពុងបំពេញប្រតិបត្តិការរុករកគ្រាប់មីនមិនទាន់ផ្ទុះ។ ក្នុងន័យនេះពួកគេអំពាវនាវឲ្យអាជ្ញាធរ CMAC បង្កើនការត្រួតពិនិត្យ ដើម្បីធានាសុវត្ថិភាពដល់ការរស់នៅរបស់ពលរដ្ឋ។

ទោះជប៉ុនធ្វើសម្បទាន តែលោក​ដូណាល់ ត្រាំប្រាប់ថា​អាមេរិកមិនបោះបង់ជម្រើសដំឡើងពន្ធ

លោក​នាយករដ្ឋមន្ត្រីជប៉ុន ស្ហ៊ីកេរុ អ៊ីស្ហ៊ីបា បានចូលជួប​លោក​ដូណាល់ ត្រាំ នៅឯសេតវិមានទីក្រ

ទោះជប៉ុនធ្វើសម្បទាន តែលោក​ដូណាល់ ត្រាំប្រាប់ថា​អាមេរិកមិនបោះបង់ជម្រើសដំឡើងពន្ធ

លោក​នាយករដ្ឋមន្ត្រីជប៉ុន ស្ហ៊ីកេរុ អ៊ីស្ហ៊ីបា បានចូលជួប​លោក​ដូណាល់ ត្រាំ នៅឯសេតវិមានទីក្រុង​វ៉ាស៊ីន​តោន​កាលពី​ថ្ងៃសុក្រទី​៧កុម្ភៈ។ ក្នុងពេល​ជួបគ្នា លោក​ដូណាល់ ត្រាំ បាន​ថ្លែងថាសហរដ្ឋអាមេរិក​អាចនឹងដំឡើងពន្ធទៅលើ​ទំនិញជប៉ុន ប្រសិន​បើ​ជញ្ជីងពាណិជ្ជកម្ម​នៅ​តែលម្អៀងខ្លាំង​។ យ៉ាងណា​ក៏ដោយ ដើម្បីថ្នមចិត្តលោកដូណាល់ ត្រាំ លោក​នាយករដ្ឋមន្ត្រី​ជប៉ុន​បានប្រកាស​ថា ជប៉ុននឹងបន្ថែមការទិញ​ឧស្ម័ន​ពីអាមេរិក និង​​វិនិយោគ​ទឹកប្រាក់យ៉ាង​ច្រើនសន្ធឹកនៅអាមេរិក​។

អ្នកកាសែត និងពលរដ្ឋម្នាក់ រងបទចោទ«កាន់កាប់ ឬដឹកជញ្ចូនអាវុធខុសច្បាប់» ក្រោយយកមីនតោនឱ្យសមត្ថកិច្ច

អ្នកកាសែតអនឡាញម្នាក់ និងកម្មករម្នាក់ ត្រូវបានសមត្ថកិច្ចខេត្តឧត្តរមានជ័យចាប់ឃាត់ខ្លួន និង

អ្នកកាសែត និងពលរដ្ឋម្នាក់ រងបទចោទ«កាន់កាប់ ឬដឹកជញ្ចូនអាវុធខុសច្បាប់» ក្រោយយកមីនតោនឱ្យសមត្ថកិច្ច

អ្នកកាសែតអនឡាញម្នាក់ និងកម្មករម្នាក់ ត្រូវបានសមត្ថកិច្ចខេត្តឧត្តរមានជ័យចាប់ឃាត់ខ្លួន និងចោទប្រកាន់ពីបទកាន់កាប់ ឬដឹកជញ្ចូនអាវុធគ្រឿងផ្ទុះខុសច្បាប់ បន្ទាប់ពីអ្នកទាំងពីរបានដឹកយកមីនតោនមួយគ្រាប់ពីតំបន់ស ទៅប្រគល់ឱ្យសមត្ថកិច្ច។ តាមប្រភពពីសមត្ថកិច្ចខេត្ត បច្ចុប្បន្នអ្នកទាំងពីរ កំពុងស្ថិតក្នុងដំណាក់កាលសាកសួរនៅស្នងការនគរបាលខេត្តឧត្តរមានជ័យ និងត្រៀមបញ្ចូនទៅតុលាការ។

ថៃត្រៀមវិធានការបង្ក្រាបក្រុមឆបោកតាមអនឡាញដែលចេញពីច្រកព្រំដែនប៉ោយប៉ែតកម្ពុជា

នៅថ្ងៃសុក្រ ទី៧ កុម្ភៈ រដ្ឋមន្ត្រីការពារជាតិថៃ លោក Phumtham Wechayachai បានអះអាងថា រដ្ឋាភិបាលថៃត្រៀមវិធា

ថៃត្រៀមវិធានការបង្ក្រាបក្រុមឆបោកតាមអនឡាញដែលចេញពីច្រកព្រំដែនប៉ោយប៉ែតកម្ពុជា

នៅថ្ងៃសុក្រ ទី៧ កុម្ភៈ រដ្ឋមន្ត្រីការពារជាតិថៃ លោក Phumtham Wechayachai បានអះអាងថា រដ្ឋាភិបាលថៃត្រៀមវិធានកម្មដ៏សកម្មដើម្បីដោះស្រាយបញ្ហាឆបោកតាមប្រព័ន្ធអនឡាញដែលគ្រោងប្រតិបត្តិចេញពីច្រកព្រំដែនប៉ោយប៉ែតប្រទេសកម្ពុជា។ ការប្រកាសរបស់រដ្ឋមន្ត្រីការពារថៃដូច្នេះធ្វើឡើង ទន្ទឹមពេលដែលលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសថា រដ្ឋាភិបាលកម្ពុជានឹងរឹតបន្តឹងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ និងឧក្រិដ្ឋកម្មជួញដូរមនុស្ស។

សមាជិកមួយរូបនៃគណបក្សកម្លាំងជាតិខេត្តព្រៃវែង ត្រូវអាជ្ញាធរចាប់ខ្លួន

សមាជិកគណៈកម្មាធិការនាយក និងជាអនុប្រធានក្រុមការងារបណ្តោះអាសន្នគណបក្សកម្លាំងជាតិ លោក សម វិប

សមាជិកមួយរូបនៃគណបក្សកម្លាំងជាតិខេត្តព្រៃវែង ត្រូវអាជ្ញាធរចាប់ខ្លួន

សមាជិកគណៈកម្មាធិការនាយក និងជាអនុប្រធានក្រុមការងារបណ្តោះអាសន្នគណបក្សកម្លាំងជាតិ លោក សម វិបុល ត្រូវអាជ្ញាធរចាប់ខ្លួន កាលពីថ្ងៃទី០៥កុម្ភៈ។ តាមសេចក្តីថ្លែងការណ៍របស់គណបក្សកម្លាំងជាតិ ការចាប់ខ្លួននេះធ្វើឡើងដោយគ្មានមូលហេតុ គ្មានដីកា និងជាការធ្វើទុក្ខបុកម្នេញលើសកម្មជននយោបាយរបស់បក្សប្រឆាំង។

ហេតុអ្វីមានការចាប់ខ្លួនសមាជិកគណបក្សកម្លាំងជាតិជាបន្តបន្ទាប់នាពេលថ្មីៗនេះ?

សមាជិក​ជាន់​ខ្ពស់​របស់​គណ​បក្ស​កម្លាំង​ជាតិ យ៉ាង​តិច​២​រូប ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្ល

ហេតុអ្វីមានការចាប់ខ្លួនសមាជិកគណបក្សកម្លាំងជាតិជាបន្តបន្ទាប់នាពេលថ្មីៗនេះ?

សមាជិក​ជាន់​ខ្ពស់​របស់​គណ​បក្ស​កម្លាំង​ជាតិ យ៉ាង​តិច​២​រូប ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់​ នៅ​ក្នុង​ខែ​មករា និង​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០២៥​នេះ ​ដូចជា​នៅ​ខេត្ត​តាកែវ និង​ខេត្ត​ព្រៃវែង​។ ​គណ​បក្ស​ប្រឆាំង​ថ្មី​នេះ​ ចាត់​ទុក​ការ​ចាប់​ខ្លួន​សមាជិក​របស់​ខ្លួន​ថា​ ជា​រឿង​នយោបាយ​។​ តែ​គណ​បក្ស​កាន់​អំណាច​ អះ​អាងថា​ ការ​ចាប់​ខ្លួន​សមាជិក​គណ​បក្ស​កម្លាំង​ជាតិ​ ពេលថ្មីៗ​នេះ ​ទាក់​ទង​នឹង​រឿង​បុគ្គល ​ដែល​ប្រព្រឹត្ត​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​។​ តើ​អ្វី​ទៅ​ជា​មូល​ហេតុ​ពិត​ប្រាកដ​នៃ​ការ​ចាប់​ខ្លួន​សមាជិក​គណ​បក្ស​កម្លាំង​ជាតិ​ជាបន្ត​បន្ទាប់​នា​ពេល​ថ្មីៗ​នេះ​?​

មន្ទីរឃុំឃាំង Saidnaya៖ និមិត្តរូបនៃអំពើព្រៃផ្សៃ ក្នុងរបបផ្តាច់ការស៊ីរី

មន្ទីរឃុំឃាំង Saidnaya គឺជាទីកន្លែង ដែលរបបផ្តាច់ការ របស់អតីតប្រធានាធិបតីស៊ីរី លោក Bachar al-Assad បានចាប់ឃ

មន្ទីរឃុំឃាំង Saidnaya៖ និមិត្តរូបនៃអំពើព្រៃផ្សៃ ក្នុងរបបផ្តាច់ការស៊ីរី

មន្ទីរឃុំឃាំង Saidnaya គឺជាទីកន្លែង ដែលរបបផ្តាច់ការ របស់អតីតប្រធានាធិបតីស៊ីរី លោក Bachar al-Assad បានចាប់ឃុំឃាំង ធ្វើទារុណកម្ម និង ផ្តាច់ជវិតអ្នកទោសនយោបាយ ក្នុងចំនួនដ៏ច្រើនហួសពីការស្មាន។ Melissa Barra អ្នកកាសែតម្នាក់ របស់វិទ្យុបារាំងអន្តរជាតិ RFI បានចូលទៅដល់មន្ទីរឃុំឃាំង Saidyana។ Melissa បានជួបសម្ភាសដោយផ្ទាល់ ជាមួយលោក Hadi Haroun ដែលបានរួចផុតជីវិតពីមន្ទីរឃុំឃាំង និង ជាសមាជិកម្នាក់ របស់អង្គការមួយក្នុងប្រទេសស៊ីរី ដែលជួយស្វែងរកអ្នកទោសនយោបាយ ដែលបានជាប់ឃុំ ឬ បាត់ខ្លួននៅ Saidnaya។ សរុបទាំងអស់ មានមនុស្សចន្លោះពី ១សែន ទៅ ៣សែន នាក់ ដែលបានបាត់បង់ជីវិត ឬ បាត់ខ្លួន នៅក្នុងមន្ទីរឃុំឃាំង ដ៏រន្ធត់នេះ។

UNICEF៖ ស្លាប់កុមារអាយុក្រោម ៥ឆ្នាំជាង ១០០នាក់ក្នុង ១ថ្ងៃ ដោយខ្យល់ពុលនៅអាស៊ីខាងកើត និងប៉ាស៊ីហ្វិក

របាយការណ៍របស់មូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារហៅកាត់ UNICEF ចេញផ្សាយក្នុងថ្ងៃទី៦ កុម្ភៈបា

UNICEF៖ ស្លាប់កុមារអាយុក្រោម ៥ឆ្នាំជាង ១០០នាក់ក្នុង ១ថ្ងៃ ដោយខ្យល់ពុលនៅអាស៊ីខាងកើត និងប៉ាស៊ីហ្វិក

របាយការណ៍របស់មូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារហៅកាត់ UNICEF ចេញផ្សាយក្នុងថ្ងៃទី៦ កុម្ភៈបានទាញសញ្ញាអាសន្នថា មានកុមារអាស៊ីប្រមាណ ៥០០លាននាក់កំពុងរស់នៅក្នុងប្រទេសដែលមានកំរិតខ្យល់ពុលធ្ងន់ធ្ងរក្នុងបរិយាកាស។ ទីក្រុងបាងកក ប្រទេសថៃជាទីក្រុងដែលមានកម្រិតផ្សែងពុលខ្ពស់ខ្លាំងនៅក្នុងបរិយាកាស។

លោក ឃុន វណ្ណៈ៖ ផ្លូវតូចៗក៏អាចធ្វើដំណើរទេសចរណ៍ដ៏គួរឲ្យទាក់ទាញបានដែរ

រយៈពេលជិត ២ឆ្នាំដែលសិល្បករអ្នកថតរូបជនជាតិខ្មែរលោក ឃុន វណ្ណៈបានរួមសហការជាមួយដៃគូជនជាតិបារ

លោក ឃុន វណ្ណៈ៖ ផ្លូវតូចៗក៏អាចធ្វើដំណើរទេសចរណ៍ដ៏គួរឲ្យទាក់ទាញបានដែរ

រយៈពេលជិត ២ឆ្នាំដែលសិល្បករអ្នកថតរូបជនជាតិខ្មែរលោក ឃុន វណ្ណៈបានរួមសហការជាមួយដៃគូជនជាតិបារាំងលោក Emmanuel Pezard ក្នុងការផ្តួចផ្តើមគំនិតបង្កើតកម្មវិធី « ដំណើរទេសចរណ៍ទីក្រុងភ្នំពេញ ឬហៅ Phnom Penh Insolite »។ តាមលោក ឃុន វណ្ណៈ កម្មវិធីដំណើរទេសចរណ៍ថ្មើរជើងថ្មីនៅតាមដងផ្លូវតូចៗក្នុងទីក្រុងភ្នំពេញមានគោលដៅទាក់ទាញភ្ញៀវទេសចរបរទេសឲ្យស្គាល់ពីប្រពៃណី ទំនៀមទម្លាប់នៃការរស់នៅពិតក្នុងសង្គមខ្មែរ ស្គាល់ពីវប្បធម៌សិល្បៈ អរិយធម៌ខ្មែរ និងក៏អាចឆ្លៀតភ្លក់រសជាតិអាហារតាមបែបប្រពៃណីផងដែរ។

ចិនបរិហារថា សហរដ្ឋ​អាមេរិក​ “មានចិត្តគំនិត​ក្អេងក្អាង​ ដូចសម័យ​សង្គ្រាម​ត្រជាក់”

ក្រៅពីជម្លោះពាណិជ្ជកម្ម​ សហរដ្ឋអាមេរិក​និង​ចិន កំពុងតែបាញ់ផ្លោងសំដី​ដាក់គ្នា​បន្ថែមទៀត ទ

ចិនបរិហារថា សហរដ្ឋ​អាមេរិក​ “មានចិត្តគំនិត​ក្អេងក្អាង​ ដូចសម័យ​សង្គ្រាម​ត្រជាក់”

ក្រៅពីជម្លោះពាណិជ្ជកម្ម​ សហរដ្ឋអាមេរិក​និង​ចិន កំពុងតែបាញ់ផ្លោងសំដី​ដាក់គ្នា​បន្ថែមទៀត ទាក់ទិននឹងឥទ្ធិពល​របស់ប្រទេសទាំង​២ ទៅលើ​បណ្តាប្រទេសនៅ​​តំបន់អាមេរីក​ឡាទីន​។ លោក Marco Rubio រដ្ឋមន្ត្រីការបរទេសថ្មីរបស់​អាមេរិក ដែល​បានធ្វើដំណើរទៅតំបន់អាមេរិកកណ្តាល​​ ​បាន​និយាយសំដី​បែប​គំរាម ថាអាមេរិក​អាច​នឹងចាត់វិធានការ​ប្រឆាំងទៅលើប្រទេសប៉ាណាម៉ា​​​ ប្រសិនបើប្រទេសនេះ​ មិនព្រម​កាត់បន្ថយ​ឥទ្ធិពលរបស់ចិន​​មកលើការគ្រប់គ្រងព្រែកជីកប៉ាណាម៉ា​ទេនោះ​។ ភ្លាមៗក្រោយសំដីនេះ នៅ​ថ្ងៃទី​៧​កុម្ភៈ ភាគីចិន​បាន​ប្រតិកម្មតបវិញ ដោយ​បានបរិហារថា សហរដ្ឋអាមេរិក​ក្រោមការដឹកនាំរបស់​រដ្ឋបាល​លោក​ត្រាំ មានចិត្តគំនិត​ក្អេងក្អាង​​មិនខុស​កាល​ពីសម័យសង្គ្រាមត្រជាក់​ឡើយ​។

លោកហ៊ុន សែន ព្រមានបញ្ចេញសារជិត ៣០០សារ បើលោកសេង សារី ដើរហួសបន្ទាត់ក្រហម

លោកហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានព្រមានលោក សេង សារី អ្នកវិភាគនយោបាយក្រៅប្រទេសនៅថ្ងៃទ

លោកហ៊ុន សែន ព្រមានបញ្ចេញសារជិត ៣០០សារ បើលោកសេង សារី ដើរហួសបន្ទាត់ក្រហម

លោកហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានព្រមានលោក សេង សារី អ្នកវិភាគនយោបាយក្រៅប្រទេសនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា លោកនឹងបញ្ចេញសារឆ្លើយឆ្លងជិត៣០០សារ ប្រសិនបើលោក សេង សារី ដើរហួសបន្ទាត់ក្រហម និងចាត់ទុកលោកជាសត្រូវនោះ។ ការព្រមានរបស់លោក ហ៊ុន សែនធ្វើឡើង បន្ទាប់ពីលោក សេង សារីបានអះអាងនៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីនាយប់ថ្ងៃទី៦ កុម្ភៈដោយទទួលស្គាល់ថា លោកជាចារកម្មនយោបាយរបស់លោក ហ៊ុន សែន។

ប្រមុខសាសនាអ៊ីស្លាមអ៊ីរ៉ង់ ជំរុញឲ្យរដ្ឋាភិបាលកុំចរចាជាមួយសហរដ្ឋអាមេរិក

រដ្ឋបាលអាមេរិកបានប្រកាសក្នុងថ្ងៃព្រហស្បតិ៍ ទី៦ កុម្ភៈ ពីការដាក់សម្ពាធលើអ៊ីរ៉ង់តាមរយៈការដ

ប្រមុខសាសនាអ៊ីស្លាមអ៊ីរ៉ង់ ជំរុញឲ្យរដ្ឋាភិបាលកុំចរចាជាមួយសហរដ្ឋអាមេរិក

រដ្ឋបាលអាមេរិកបានប្រកាសក្នុងថ្ងៃព្រហស្បតិ៍ ទី៦ កុម្ភៈ ពីការដាក់សម្ពាធលើអ៊ីរ៉ង់តាមរយៈការដាក់ទណ្ឌកម្មលើបណ្តាញអន្តរជាតិ ដែលជួយសម្រួលឲ្យមានការនាំប្រេងអ៊ីរ៉ង់លក់ទៅឲ្យចិន ក្នុងទឹកប្រាក់រាប់សិបលានដុល្លារ។ តាមរដ្ឋបាលក្រុងវ៉ាស៊ីនតោន អ៊ីរ៉ង់បានយកប្រាក់ពីការលក់ប្រេងនេះទៅចំណាយក្នុងវិស័យយោធា។ ទន្ទឹមនឹងដាក់សម្ពាធ ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំក៏បានបញ្ជាក់ពីការត្រៀមខ្លួនចរចាជាមួយអ៊ីរ៉ង់ ជុំវិញសំណុំរឿងនុយក្លេអែរអ៊ីរ៉ង់ដែរ។ តែប្រមុខសាសនាអ៊ីស្លាមអ៊ីរ៉ង់លោកអាលី ខាមេណី បានច្រានចោល និងជំរុញឲ្យរដ្ឋាភិបាលអ៊ីរ៉ង់ កុំចរចាជាមួយសហរដ្ឋអាមេរិក។

Get more results via ClueGoal