Cambodia



តើលោកដូណាល់ ត្រាំនឹង​សម្រេចមហិច្ឆតាចូលកាន់កាប់ហ្កាហ្សា របស់ខ្លួនបានដែឬទេ?

ប៉ុន្មានថ្ងៃមកនេះ ប្រធានាធិបតីអាមេរិក​លោកដូណាល់ ត្រាំ​បាននិយាយ​ចំ្រដែលៗដោយថា អាមេរិក​នឹង

ចំណាយ​យោធា​អឺរ៉ុប​កើន​ឡើង​ខ្លាំង ​តែអាច​​មិន​គ្រប់​តាម​សំណើ​របស់​លោក​ត្រាំ

ថវិកា​យោធា​របស់​អឺរ៉ុប បាន​កើន​ឡើង​យ៉ាង​ខ្លាំង​នៅ​ឆ្នាំ​២០២៤​។ ប៉ុន្តែ​សំណើ​របស់​ប្រធាន

ចំណាយ​យោធា​អឺរ៉ុប​កើន​ឡើង​ខ្លាំង ​តែអាច​​មិន​គ្រប់​តាម​សំណើ​របស់​លោក​ត្រាំ

ថវិកា​យោធា​របស់​អឺរ៉ុប បាន​កើន​ឡើង​យ៉ាង​ខ្លាំង​នៅ​ឆ្នាំ​២០២៤​។ ប៉ុន្តែ​សំណើ​របស់​ប្រធានាធិបតី​អាមេរិក ដូណាល់​ត្រាំ ឱ្យ​ក្រុមប្រទេស​នៅ​អឺរ៉ុប​ដំឡើង​ចំណាយ​យោធា​ដល់​៥%​មិន​អាច​សម្រេច​បាន​ទេ នៅ​ពេល​នេះ។ នេះ​បើ​តាម​របាយការណ៍ប្រចាំ​ឆ្នាំ​​របស់​វិទ្យាស្ថាន​សិក្សា​យុទ្ធសាស្ត្រ​អង់គ្លេស​ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ពុធ​ទី​១២​កុម្ភៈ​២០២៥។

ឥណ្ឌូណេស៊ីនិងតួកគីពង្រឹង​វិស័យ​ការពារជាតិ ហើយ​ពន្លឿនសន្ទុះ​ពាណិជ្ជកម្ម

​​ប្រធានាធិបតីតួកគី​លោក រេសេប តាយីប អ៊ែរដូហ្កាន កំពុងតែ​បំពេញ​ទស្សនកិច្ច​មួយ​ជុំ​អាស៊ី​ ដ

ឥណ្ឌូណេស៊ីនិងតួកគីពង្រឹង​វិស័យ​ការពារជាតិ ហើយ​ពន្លឿនសន្ទុះ​ពាណិជ្ជកម្ម

​​ប្រធានាធិបតីតួកគី​លោក រេសេប តាយីប អ៊ែរដូហ្កាន កំពុងតែ​បំពេញ​ទស្សនកិច្ច​មួយ​ជុំ​អាស៊ី​ ដោយ​ផ្តើម​ដំបូង​នៅ​ឥណ្ឌូណេស៊ី​ ។ ប្រធានាធិបតីឥណ្ឌូណេស៊ី បា​នទទួល​ស្វាគមន៍សមភាគី​តួកគី នៅក្រុងហ្សាការតា។ ក្នុង​​ជំនួប​​ ថ្ងៃពុធ ទី​១២កុម្ភៈ ថ្នាក់​ដឹកនាំប្រទេស​ទាំង​២ ​បាន​ចុះ​កិច្ចព្រមព្រៀង​ ជាង​ ១០ ដែល​ផ្តោត​ជា​សំខាន់​ទៅលើ​វិស័យ​ការពារជាតិ ប្រយុទ្ធប្រឆាំង​ភេរវកម្ម ថាមពល កិច្ចការសាសនា និង​ពាណិជ្ជកម្ម។ ប្រទេស​​កាន់​សាសនាអ៊ីស្លាមដ៏ធំ​​ទាំង​២ ក៏សន្យា​ពួត​ដៃ​ផលិត​យន្តហោះដ្រូន​ចម្បាំង​ ​រួម​គ្នា​​ទៀត​ផង​​។

តុលាការរុស្ស៊ី កាត់ទោសពលរដ្ឋរុស្ស៊ីឲ្យជាប់ពន្ធនាគារច្រើនឆ្នាំ ពីបទក្បត់ជាតិ

ថ្ងៃអង្គារ ទី ១១ ខែ កុម្ភៈ ស្ថាប័នសន្តិសុខជាតិរុស្ស៊ី FSB បានប្រកាសថា តុលាការរុស្ស៊ី ទើបកាត់ទោ

តុលាការរុស្ស៊ី កាត់ទោសពលរដ្ឋរុស្ស៊ីឲ្យជាប់ពន្ធនាគារច្រើនឆ្នាំ ពីបទក្បត់ជាតិ

ថ្ងៃអង្គារ ទី ១១ ខែ កុម្ភៈ ស្ថាប័នសន្តិសុខជាតិរុស្ស៊ី FSB បានប្រកាសថា តុលាការរុស្ស៊ី ទើបកាត់ទោសពលរដ្ឋរុស្ស៊ីពីរនាក់ ឲ្យជាប់ពន្ធនាគារយ៉ាងធ្ងន់ធ្ងរ ពីបទភេរវនិយម និង ក្បត់ជាតិ ដោយទៅចូលដៃជាមួយភាគីអ៊ុយក្រែន។ ការកាត់ទោសខាងលើ់នេះ ប្រព្រឹត្តទៅក្នុងបរិបទដ៏តានតឹងមួយ ដោយហេតុថា អាជ្ញាធររុស្ស៊ីកំពុងធ្វើ់ប្រតិបត្តិការ វាយបង្ក្រាបពេញទំហឹង រាល់ប្រជាជនរុស្ស៊ីណា ដែលហ៊ានចេញមុខប្រឆាំង នឹងការវាយលុករបស់ក្រុងម៉ូស្គូ ទៅលើ អ៊ុយក្រែន។

បង់ក្លាដែស៖ អតីតនាយករដ្ឋមន្រ្តីប្រឈមបទចោទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

នៅបង់ក្លាដែស មាន​​ភស្តុតាង​ជា​ច្រើន​ដែល​អាចបញ្ជាក់​ថា ​របបដឹកនាំ​របស់លោកស្រីអតីត​នាយករដ

បង់ក្លាដែស៖ អតីតនាយករដ្ឋមន្រ្តីប្រឈមបទចោទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

នៅបង់ក្លាដែស មាន​​ភស្តុតាង​ជា​ច្រើន​ដែល​អាចបញ្ជាក់​ថា ​របបដឹកនាំ​របស់លោកស្រីអតីត​នាយករដ្ឋមន្ត្រី ​ ឆេក ហាស៊ីណា បាន​ប្រព្រឹត្តិ​បទល្មើសឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ នេះបើតាម​ការអះអាង​របស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ដែល​កំពុង​តែ​បើកការ​​ស៊ើប​អង្កេត​ ជុំវិញ​ការ​បង្ក្រាបបង្ហូរឈាម​​បាតុករនិង​ក្រុម​​អ្នក​ប្រឆាំង​រដ្ឋាភិបាល​បង់ក្លាដែស​។ ការបង្ក្រាប​ហិង្សានោះ​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ​ប្រមាណ ១ ៤០០ នាក់​។

ភេសជ្ជៈផ្អែម​ជា​តំណាងគ្រោះថ្នាក់យ៉ាងណា​ចំពោះ​សុខភាព?

រឿង​អាស្រូវ​ក្មេងជា​ច្រើន​នាក់ធ្លាក់​ខ្លួន​មាន​ជំងឺ​ទឹកនោម​ផ្អែម បាន​បំផុសមតិ​សាធារណៈ​ឱ

ភេសជ្ជៈផ្អែម​ជា​តំណាងគ្រោះថ្នាក់យ៉ាងណា​ចំពោះ​សុខភាព?

រឿង​អាស្រូវ​ក្មេងជា​ច្រើន​នាក់ធ្លាក់​ខ្លួន​មាន​ជំងឺ​ទឹកនោម​ផ្អែម បាន​បំផុសមតិ​សាធារណៈ​ឱ្យ​ចាប់អារម្មណ៍​អំពីគ្រោះ​ថ្នាក់​នៃ​​​ទទួលទាន​ភេសជ្ជៈ​ផ្អែមច្រើន និង​អាហារ​មាន​ជាតិ​ស្ករខ្ពស់។ តើ​ស្ករ​ពិត​ជា​អាច​បង្កបញ្ហា​ដល់សុខភាព​មែនឬ? ភេសជ្ជៈ​ផ្អែម ដែល​ខ្មែរ​មានទម្លាប់​ហៅ​ថា​ទឹកក្រូច​កំប៉ុង​នោះបំផ្លាញ​សុខភាពយ៉ាងណា?

លោក ហ៊ុន ម៉ាណែត បញ្ជាឱ្យបិទទីតាំងកម្សាន្តពេលរាត្រី និងផ្ទះសំណាក់ បើមានប្រើប្រាស់គ្រឿងញៀន

លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ព្រមានឱ្យបិទចោល ឬដកអាជ្ញាបណ្ណអាជីវកម្មជាបណ្តោះអាសន្ន ឬជាស្

លោក ហ៊ុន ម៉ាណែត បញ្ជាឱ្យបិទទីតាំងកម្សាន្តពេលរាត្រី និងផ្ទះសំណាក់ បើមានប្រើប្រាស់គ្រឿងញៀន

លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ព្រមានឱ្យបិទចោល ឬដកអាជ្ញាបណ្ណអាជីវកម្មជាបណ្តោះអាសន្ន ឬជាស្ថាពរចំពោះទីតាំងក្លឹបកម្សាន្ត ខុនដូ បារ ខេធីវី និងផ្ទះសំណាក់ដែលបណ្តែតបណ្តោយឱ្យមានសកម្មភាពជួញដូរ និងប្រើប្រាស់គ្រឿងញៀន។ នេះជាវិធានការរដ្ឋបាលរបស់ប្រមុខរដ្ឋាភិបាលក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ ឆ្នាំ២០២៥។ ទន្ទឹមគ្នានេះ រដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវវិធានការមួយចំនួនផ្សេងទៀតសំដៅបញ្ចៀសកុំឱ្យប្រទេសកម្ពុជាក្លាយជាគោលដៅនៃការប្រព្រឹត្តបទល្មើសគ្រឿងញៀន និងមិនចង់ឱ្យគ្រឿងញៀនញាំញីសង្គមកម្ពុជាបន្តទៀត។

ប្រធានាធិបតី​អ៊ុយក្រែន​​ប្រកាស​​ត្រៀម​ដោះដូរ​ទឹក​ដីជាមួយ​រុស្ស៊ី​​ដើម្បី​ចរចា​បញ្ចប់​សង្គ្រាម

​រដ្ឋមន្ត្រីការបរទេស នៃសម្ព័ន្ធ​​បី​ប្រទេស បារាំង អាល្លឺម៉ង់​ និង​ប៉ូឡូញ ត្រូវ​ជួប​ប្រជុំ

ប្រធានាធិបតី​អ៊ុយក្រែន​​ប្រកាស​​ត្រៀម​ដោះដូរ​ទឹក​ដីជាមួយ​រុស្ស៊ី​​ដើម្បី​ចរចា​បញ្ចប់​សង្គ្រាម

​រដ្ឋមន្ត្រីការបរទេស នៃសម្ព័ន្ធ​​បី​ប្រទេស បារាំង អាល្លឺម៉ង់​ និង​ប៉ូឡូញ ត្រូវ​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃពុធ​ទី​១២​កុម្ភៈ​២០២៥​នេះ ដើម្បី​បញ្ជាក់​អំពី​សាមគ្គីភាព​របស់អឺរ៉ុប​ចំពោះ​អ៊ុយក្រែន។ ជំនួប​ប្រជុំ​ប្រព្រឹត្ត​ទៅ​ជួន​ចំពេល​ដែល​ប្រធានាធិបតី​អ៊ុយក្រែន​ហ្សេឡេនស្គី បាន​ប្រកាស​ត្រៀម​ដោះដូរ​ទឹក​ដី​ជាមួយ​រុស្ស៊ី ដើម្បី​ឈាន​ទៅ​បើក​កិច្ចចរចា​សន្តិភាព។

រដ្ឋបាលខេត្តសៀមរាបត្រៀមសិក្សាទីតាំងថ្មីសម្រាប់រៀបចំសួន «តេជោសន្តិភាព»

រដ្ឋបាលខេត្តសៀមរាបបានបញ្ជាក់នៅថ្ងៃទី១២ ខែកុម្ភៈនេះថា អាជ្ញាធរនឹងសិក្សាទីតាំងថ្មីដែលមានទ

រដ្ឋបាលខេត្តសៀមរាបត្រៀមសិក្សាទីតាំងថ្មីសម្រាប់រៀបចំសួន «តេជោសន្តិភាព»

រដ្ឋបាលខេត្តសៀមរាបបានបញ្ជាក់នៅថ្ងៃទី១២ ខែកុម្ភៈនេះថា អាជ្ញាធរនឹងសិក្សាទីតាំងថ្មីដែលមានទំហំធំទូលាយក្នុងក្រុងសៀមរាបសម្រាប់រៀបចំធ្វើសួន «តេជោសន្តិភាព» តាមការណែនាំរបស់លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។ នេះបើតាមខ្លឹមសារនៃសេចក្តីបំភ្លឺព័ត៌មានរបស់រដ្ឋបាលខេត្តសៀមរាបដែលវិទ្យុបារាំងអន្តរជាតិ RFI ទទួលបានពីនាយករដ្ឋបាលខេត្ត។ ដោយឡែក សួនក្បែរព្រះរាជដំណាក់ត្រូវបានរដ្ឋបាលខេត្តសៀមរាបសម្រេចរក្សាទុកនៅដដែល។ 

អ្នកជំនាញ៖ ការចេញវិធានការបង្ការភាពមិនប្រក្រតីនៅ «ថ្ងៃនៃក្តីស្រឡាញ់» ជារឿងត្រឹមត្រូវ

នៅ​ថ្ងៃ​ទី​១០ កុម្ភៈ ក្រសួង​អប់រំ និង​ក្រសួង​វប្បធម៌​បាន​ចេញ​សេច​ក្តី​ណែនាំ​ដាច់​ដោយ​ឡែក

អ្នកជំនាញ៖ ការចេញវិធានការបង្ការភាពមិនប្រក្រតីនៅ «ថ្ងៃនៃក្តីស្រឡាញ់» ជារឿងត្រឹមត្រូវ

នៅ​ថ្ងៃ​ទី​១០ កុម្ភៈ ក្រសួង​អប់រំ និង​ក្រសួង​វប្បធម៌​បាន​ចេញ​សេច​ក្តី​ណែនាំ​ដាច់​ដោយ​ឡែក​ពី​គ្នា​ឲ្យ​មាន​វិធាន​ការ​ទប់​ស្កាត់​នូវ​ភាព​មិន​ប្រក្រ​តី​ក្នុង​ថ្ងៃ​ទិវា​នៃ​ក្តី​ស្រឡាញ់​ ១៤​ កុម្ភៈ​។​ ការ​ចេញ​សេច​ក្តីណែ​នាំ​របៀប​នេះ​ដោយ​សារ​ក្រសួង​អប់​រំ​សង្កេត​ឃើញថា​ នៅ​មាន​សិស្សា​នុ​សិស្ស​មួយ​ចំនួន​តូច​ពុំ​ទាន់​យល់​ច្បាស់​ពី​អត្ថ​ន័យ​នៃ​ថ្ងៃ​១៤​ កុម្ភៈ​នៅ​ឡើយ​។​ អ្នក​ជំនាញ​បាន​គាំទ្រ​ការ​ចេញ​វិធាន​ការ​បង្ការ​ទុក​ជាមុន​ ទោះ​បី​ជា​និន្នា​ការ​នៃ​ភាព​មិន​ប្រ​ក្រ​តី ​ឬការ​រួម​ភេទ​នៅថ្ងៃ​ទិវា​នៃ​ក្តី​ស្រឡាញ់​នៅ​កម្ពុជា​មាន​ការ​ថយ​ចុះ​ក្តី​។

តុលាការបង្គាប់ឱ្យលោក រ៉ុង ឈុន និងសកម្មជន ២រូបបង់លុយ ១០ម៉ឺនដុល្លារឱ្យគណៈកម្មាធិការព្រំដែន

នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ តុលាការសាលាដំបូងរាជធានីភ្នំពេញបានជូនដំណឹងទៅកាន់លោក រ៉ុង

តុលាការបង្គាប់ឱ្យលោក រ៉ុង ឈុន និងសកម្មជន ២រូបបង់លុយ ១០ម៉ឺនដុល្លារឱ្យគណៈកម្មាធិការព្រំដែន

នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ តុលាការសាលាដំបូងរាជធានីភ្នំពេញបានជូនដំណឹងទៅកាន់លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ និងសកម្មជននយោបាយ ២នាក់ទៀតបង់លុយចំនួន ១០ម៉ឺនដុល្លារទៅឱ្យគណៈកម្មាធិការកិច្ចការព្រំដែន។ ការបង្គាប់របស់តុលាការដូចនេះធ្វើឡើង ក្រោយលោក រ៉ុង ឈុន និងសកម្មជននយោបាយទាំង ២រូបបានលើកឡើងក្នុងឆ្នាំ២០២១ ពីការបាត់បង់ដីកសិកម្ម អំឡុងពេលរដ្ឋាភិបាលបោះបង្គោលព្រំដែននៅខេត្តត្បូងឃ្មុំ។

សង្គ្រាមពាណិជ្ជកម្មបញ្ឆេះដោយលោក ដូណាល់ ត្រាំ ជាមួយប្រទេសខ្លះនឹងជះឥទ្ធិពលដល់កម្ពុជា?

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដំឡើងពន្ធលើមុខទំនិញមួយចំនួនដែលនាំចូលសហរដ្ឋអាមេរិក

សង្គ្រាមពាណិជ្ជកម្មបញ្ឆេះដោយលោក ដូណាល់ ត្រាំ ជាមួយប្រទេសខ្លះនឹងជះឥទ្ធិពលដល់កម្ពុជា?

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដំឡើងពន្ធលើមុខទំនិញមួយចំនួនដែលនាំចូលសហរដ្ឋអាមេរិក។ ប្រទេសដៃគូពាណិជ្ជកម្មជាមួយអាមេរិក ដែលកំពុងរងនូវការដំឡើងពន្ធពីលោក ត្រាំ មានម៉ិកស៊ិក កាណាដា ចិន និងប្រទេសអឺរ៉ុបមួយចំនួន។ ជាការកត់សម្គាល់ មានប្រទេសច្រើនក្នុងលោកហាក់មិនទាន់ស្ថិតក្នុងវិធានការដំឡើងពន្ធរបស់អាមេរិកពេលនេះទេ ពិសេសប្រទេសដែលស្ថិតលើបន្ទាត់ក្រីក្រដូចជាកម្ពុជាជាដើម។ តែទោះជាយ៉ាងណា អ្នកវិភាគនានាកំពុងតាមដានពីដំណើរវិវត្តន៍នៃសង្គ្រាមពាណិជ្ជកម្មបង្កឡើងដោយអាមេរិកពេលនេះ ពិសេសចង់ដឹងថា តើវាអាចនឹងរាលដាលដល់ប្រទេសក្រីក្រដែរ ឬយ៉ាងណា?

របាយការណ៍៖ នៅ​ឥណ្ឌា ការស្អប់ រើសអើង​អ្នកកាន់សាសនា​ក្រៅ​ពី ហិណ្ឌូកើនឡើងខ្លាំង

នៅក្រោមការដឹកនាំ​របស់​នាយករដ្ឋមន្រ្តី​ជាតិនិយម កាន់​សាសនា​ហិណ្ឌូ ប្រជាជន​ឥណ្ឌា​ដែល​កាន់

របាយការណ៍៖ នៅ​ឥណ្ឌា ការស្អប់ រើសអើង​អ្នកកាន់សាសនា​ក្រៅ​ពី ហិណ្ឌូកើនឡើងខ្លាំង

នៅក្រោមការដឹកនាំ​របស់​នាយករដ្ឋមន្រ្តី​ជាតិនិយម កាន់​សាសនា​ហិណ្ឌូ ប្រជាជន​ឥណ្ឌា​ដែល​កាន់សាសនា​ផ្សេង ក្រៅពីសាសនា​ហិណ្ឌូ​បាន​រង​ការរើសអើង​ខ្លាំង។ យោងតាម​របាយការណ៍​របស់​អង្គការIndia Hate Lab ដែលមាន​ទីតាំង​នៅ សហរដ្ឋអាមេរិក ពាក្យសំដី ស្អប់រើសអើង​អ្នកកាន់សាសនា​ភាគតិច នៅ​ឥណ្ឌា​បានកើនឡើងខ្លាំង​គួរ​ឲ្យកត់សម្គាល់ នៅ​ឆ្នាំ ២០២៤។

លោកហ៊ុន សែន៖ លោកហ៊ុន ម៉ាណែតក៏នឹងត្រូវដកដំណែងដែរ បើហ៊ានដើរហួសបន្ទាត់នយោបាយបក្ស

ថ្លែងក្នុងពិធីសម្ពោធអាគារសិក្សាក្នុងខេត្តកណ្តាលនាព្រឹកថ្ងៃទី១១​ កម្ភៈនេះ លោក ហ៊ុន សែន ប្រ

លោកហ៊ុន សែន៖ លោកហ៊ុន ម៉ាណែតក៏នឹងត្រូវដកដំណែងដែរ បើហ៊ានដើរហួសបន្ទាត់នយោបាយបក្ស

ថ្លែងក្នុងពិធីសម្ពោធអាគារសិក្សាក្នុងខេត្តកណ្តាលនាព្រឹកថ្ងៃទី១១​ កម្ភៈនេះ លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ថា នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតគ្មានផ្លូវដើរ​ចេញពីស្រមោលលោកដែលជាឪពុក ឬស្រមោលគណបក្សប្រជាជនកម្ពុជាបានឡើយ។ សម្រាប់លោក ហ៊ុន សែន កុំថាឡើយអ្នកផ្សេង សូម្បីតែកូនខ្លួនឯងក៏នឹងត្រូវដកចេញពីតំណែងដែរ ប្រសិនបើហ៊ានដើរ ឬអនុវត្តផ្ទុយពីគោលនយោបាយបក្ស។ តាមប្រធានគណបក្សកាន់អំណាចនៅកម្ពុជារូបនេះដែល​  ការប្រគល់អំណាចឱ្យរដ្ឋាភិបាលបន្តវេនធ្វើឡើងតាមគោលនយោបាយគណបក្ស និងការបោះឆ្នោតស្របច្បាប់។

ជំនួបកំពូលAI៖ លោក​ម៉ាក្រុងថ្លែងសារ​ឃោសនាទាក់ទាញឲ្យគេមកវិនិយោគនៅបារាំង និងនៅអឺរ៉ុប

ជំនួបកំពូលស្តីពីបញ្ញាសិប្បនិម្មិត ដែល​បានបើកទ្វារនៅ​ទីក្រុងប៉ារីស​កាលពីថ្ងៃចន្ទទី១០​កុម

ជំនួបកំពូលAI៖ លោក​ម៉ាក្រុងថ្លែងសារ​ឃោសនាទាក់ទាញឲ្យគេមកវិនិយោគនៅបារាំង និងនៅអឺរ៉ុប

ជំនួបកំពូលស្តីពីបញ្ញាសិប្បនិម្មិត ដែល​បានបើកទ្វារនៅ​ទីក្រុងប៉ារីស​កាលពីថ្ងៃចន្ទទី១០​កុម្ភៈ មានមនុស្សចូលរួម​ប្រមាណ​១៥០០នាក់ ដែលសុទ្ធតែជាប្រមុខដឹកនាំរដ្ឋាភិបាល និង​ប្រធានក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ព្រមទាំងអ្នកជំនាញ​ក្នុង​វិស័យបញ្ញាសិប្បនិម្មិត។ នៅក្នុងឱកាសនេះ លោកម៉ាក្រុងប្រធានាធិបតីបារាំង បានថ្លែងសារ​បើកស្វាគមន៍​ជំនួបកំពូល ហើយ​ថែមទាំងបាន​​អួតអំពីសក្តានុពល​របស់បារាំង និងរបស់អឺរ៉ុបថែមទៀត ដើម្បីទាក់ទាញអ្នកវិនិយោគ​នៅក្នុងវិស័យបច្ចេក​វិទ្យា​​បញ្ញាសិប្បនិម្មិត​។

លោក ណុប វី៖ បើបិទ VOA RFA នឹងប៉ះពាល់ដល់សិទ្ធិពលរដ្ឋក្នុងការទទួលបានព័ត៌មានឯករាជ្យ

លោក Elon Musk រដ្ឋ​មន្ត្រី​ក្រសួង​ប្រសិទ្ធិ​ភាព​នៃ​រដ្ឋ​បាល​ ​លោក ដូណាល់ ត្រាំ ​បាន​ប្រកាស​ពី​ផែ

លោក ណុប វី៖ បើបិទ VOA RFA នឹងប៉ះពាល់ដល់សិទ្ធិពលរដ្ឋក្នុងការទទួលបានព័ត៌មានឯករាជ្យ

លោក Elon Musk រដ្ឋ​មន្ត្រី​ក្រសួង​ប្រសិទ្ធិ​ភាព​នៃ​រដ្ឋ​បាល​ ​លោក ដូណាល់ ត្រាំ ​បាន​ប្រកាស​ពី​ផែន​ការ​កាត់​ផ្តាច់​ជំនួយ​របស់​សហ​រដ្ឋ​អាមេរិក​ពី​ទី​ភ្នាក់​ងារ​សហ​រដ្ឋ​អាមេរិក​សម្រាប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សាកល​ហៅកាត់​ USAGM។​ ទីភ្នាក់​ងារ​មួយ​នេះ​ជា​អ្នក​ផ្តល់​ជំនួយ​ទៅ​ឲ្យ​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក​ (VOA)​ វិទ្យុ​អឺរ៉ុប​សេរី​ (RFE) និង​វិទ្យុ​អាស៊ីសេរី​(RFA)​។​ ក្នុង​បទ​សម្ភាស​ជា​មួយ​វិទ្យុ​បារាំង​អន្តរ​ជាតិ​ RFI​ នៅ​ថ្ងៃ​ទី​១១ ​ខែ​កុម្ភៈ ​លោក​ ណុប ​វី​ នាយក​ប្រតិ​បត្តិ​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌​មាន​កម្ពុជា​ (ខាមបូចារ) លើក​ឡើង​ថា បើ​ផែន​ការ​នេះ​ក្លាយ​ជា​ការ​ពិត​មែន​ នោះ​វានឹង​ធ្វើ​ឲ្យប៉ះ​ពាល់​ខ្លាំង​ដល់​សិទ្ធិ​ទទួល​បាន​ព័ត៌​មាន​របស់​ពល​រដ្ឋ​ខ្មែរ​៕

អឺរ៉ុបចាប់រំជើបរំជួល ក្រោយឮប្រធានាធិបតីអាមេរិក​ប្រកាស​ដំឡើងពន្ធដែក និងអាលុយមីញ៉ូម ២៥%

ចាប់តាំងពីត្រលប់​ចូលកាន់អំណាច​ជាប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ​ប្រកាស​ដំណឹងដែល​ធ្វ

អឺរ៉ុបចាប់រំជើបរំជួល ក្រោយឮប្រធានាធិបតីអាមេរិក​ប្រកាស​ដំឡើងពន្ធដែក និងអាលុយមីញ៉ូម ២៥%

ចាប់តាំងពីត្រលប់​ចូលកាន់អំណាច​ជាប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ​ប្រកាស​ដំណឹងដែល​ធ្វើ​ឲ្យ​ពិភពលោក​រំជើបរំជួល​សឹងមិនលស់ថ្ងៃ ជាពិសេស​សង្រ្គាមពាណិជ្ជកម្ម ដំឡើងពន្ធគយ ដែលលោក​សន្យា ដើម្បី​ឈប់ឲ្យ​អាមេរិក​ចាញ់ប្រៀបគេ។ បន្ទាប់​ពី​ប្រកាស​ដំឡើងពន្ធ​លើទំនិញ​នាំចូល​មក​ពី​ចិន ម៉ិកស៊ិក និង​កាណាដា ដល់​ពេល​លោកដូណាល់ ត្រាំ ប្រកាស​ដំឡើងពន្ធ​លើ​ដែកថែប និង​អាលុយមីញ៉ូម នាំចូលទៅអាមេរិក។ សង្រ្គាមដំឡើងពន្ធគយ​របស់​លោកដូណាល់ ត្រាំនៅថ្ងៃចន្ទ ប៉ះគ្រប់គ្នា ជាពិសេស​កូរ៉េខាងត្បូង និងអឺរ៉ុប​ដែលជាសម្ព័ន្ធមិត្ត​របស់អាមេរិក។ រដ្ឋមន្រ្តី​ការបរទេសបារាំង​បានអះអាងថា អឺរ៉ុប​នឹង​មិននៅស្ងៀមទេ។ អឺរ៉ុបនឹងឆ្លើយតប​នឹង​ការដំឡើងពន្ធ​របស់អាមេរិក។

របរបូតចន្លុះជួយឲ្យអ្នកភូមិគេចផុតពីការចំណាកស្រុកទៅប្រទេសថៃ ប៉ុន្តែប្រឈមនឹងបញ្ហាសុខភាព

ពលរដ្ឋប្រមាណជាង ១៣គ្រួសារ រស់នៅភូមិថ្នល់ទទឹង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ

របរបូតចន្លុះជួយឲ្យអ្នកភូមិគេចផុតពីការចំណាកស្រុកទៅប្រទេសថៃ ប៉ុន្តែប្រឈមនឹងបញ្ហាសុខភាព

ពលរដ្ឋប្រមាណជាង ១៣គ្រួសារ រស់នៅភូមិថ្នល់ទទឹង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ នៅតែនាំគ្នាបន្តប្រកបរបរធ្វើចន្លុះបូតដោយដៃ ដើម្បីបានជាកម្រៃផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។ ក្រៅតែពីធ្វើស្រែចម្ការ ពលរដ្ឋអះអាងថា មុខរបរធ្វើចន្លុះបានជួយឲ្យអ្នកភូមិរកបានប្រាក់ចំណូលទៀងទាត់ គេចផុតពីការធ្វើជាពលករចំណាកស្រុកនៅប្រទេសថៃ ប៉ុន្តែបញ្ហាប្រឈមធំរបស់ពួកគេ គឺសុខភាពផ្លូវដង្ហើម។

វៀតណាមនឹងធ្វើបដិវត្ត កាត់បន្ថយ​បុគ្គលិក មន្រ្តីរដ្ឋ​២០% ក្នុងរយៈពេល​៥ឆ្នាំ

ដើម្បីផ្តល់សន្ទុះសេដ្ឋកិច្ច​ឲ្យកាន់តែបោះជំហាន​លឿនទៅមុខ បក្សកុម្មុយនិស្តវៀតណាម​ចង់ធ្វើបដ

វៀតណាមនឹងធ្វើបដិវត្ត កាត់បន្ថយ​បុគ្គលិក មន្រ្តីរដ្ឋ​២០% ក្នុងរយៈពេល​៥ឆ្នាំ

ដើម្បីផ្តល់សន្ទុះសេដ្ឋកិច្ច​ឲ្យកាន់តែបោះជំហាន​លឿនទៅមុខ បក្សកុម្មុយនិស្តវៀតណាម​ចង់ធ្វើបដិវត្ត​មួយធំ ដោយ​កាត់បន្ថយ​ចំនួនបុគ្គលិក​តាម​ស្ថាប័ន​រដ្ឋ ឲ្យបាន​២០%​ពីពេលនេះ រហូត​ដល់​ឆ្នាំ ២០៣០។ ឆ្នាំដែល​វៀតណាម​ប្តេជ្ញា​ចង់ក្លាយ​ជា​ប្រទេស​មានប្រាក់ចំណូលមធ្យម មុន​នឹង​ហក់ចូលក្នុង​ចំណោមប្រទេស​មាន​ប្រាក់ចំណូលខ្ពស់​ក្នុង​រង្វង់ឆ្នាំ ២០៤៥។ តើ​ប្រទេស​កុម្មុយនិស្ត​វៀតណាម​អាច​ធ្វើកំណែទម្រង់ ដោយ​ការបណ្តេញ បញ្ឈប់​បុគ្គលិក​រដ្ឋ​តាមគោលដៅ​របស់ខ្លួន​ដែរឬទេ?

វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជានៅតែមានកំណើនយឺតក្នុងឆ្នាំ២០២៥

វិស័យសំណង់ និងអចលនទ្រព្យក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០២៥នេះត្រូវបានព្យាករថា គឺនឹងងើបឡើង

វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជានៅតែមានកំណើនយឺតក្នុងឆ្នាំ២០២៥

វិស័យសំណង់ និងអចលនទ្រព្យក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០២៥នេះត្រូវបានព្យាករថា គឺនឹងងើបឡើងវិញយឺត បន្ទាប់ពីបានដាំក្បាលចុះតាំងពីផ្ទុះជំងឺរាតត្បាតកូវីដ១៩ ក្នុងឆ្នាំ២០២០។ ការព្យាករយ៉ាងដូចនេះត្រូវបានលើកឡើងនៅក្នុងវេទិកាសាធារណៈស្ដីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាជាតិឆ្នាំ២០២៥ ដែលរៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅព្រឹកថ្ងៃចន្ទទី១០ កុម្ភៈនេះ។

បារាំង​បើកទ្វារ​ ជំនួបកំពូល​ស្តីពីបច្ចេកវិទ្យា​​បញ្ញាសិប្បនិម្មិត​ នៅទីក្រុងប៉ារីស

ជំនួបកំពូលស្តីពីបច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត​ ​បើកទ្វារ​នៅថ្ងៃទី​១០​កុម្ភៈ នៅទីក្រុ​ង

បារាំង​បើកទ្វារ​ ជំនួបកំពូល​ស្តីពីបច្ចេកវិទ្យា​​បញ្ញាសិប្បនិម្មិត​ នៅទីក្រុងប៉ារីស

ជំនួបកំពូលស្តីពីបច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត​ ​បើកទ្វារ​នៅថ្ងៃទី​១០​កុម្ភៈ នៅទីក្រុ​ង​ប៉ារីស​ប្រទេសបារាំង។ មាន​រយៈ​ពេល​​២ថ្ងៃ ជំនួបកំពូលនេះ​មានការចូលរួម​ពី​ថ្នាក់​ដឹកនាំបណ្តាប្រទេសធំៗ តំណាងក្រុមហ៊ុន​បច្ចេកវិទ្យា អ្នកស្រាវជ្រាវ ព្រមទាំងអង្គការអន្តរជាតិ​ជាច្រើន​។ ផ្អែក​តាមវិមានប្រធានាធិបតី​បារាំងដែលជាអ្នករៀបចំ​កម្មវិធី កម្មវត្ថុ​នៃជំនួនកំពូលនេះ គឺនឹងផ្តោតសំខាន់ទៅលើការជជែកគ្នាស្វែងរកយុទ្ធសាស្ត្ររួម ដើម្បី​អភិវឌ្ឍន៍​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត បម្រើ​ដល់​ប្រយោជន៍​មនុស្សជាតិ និងដោយ​ធានាឲ្យ​មាន​​វិធាន​ច្បាប់ គ្រប់គ្រងបច្ចេកវិទ្យា​នេះ​ឲ្យ​​ត្រឹមត្រូវផងដែរ​។​

អ្វីទៅជាស្ថានភាពនៃសិទ្ធិសេរីភាពជួបជុំដោយសន្តិវិធីរបស់ពលរដ្ឋខ្មែរក្នុងឆ្នាំ ២០២៤?

នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សមាគមអាដហុកបានចេញផ្សាយរបាយការណ៍ឆ្នាំ ២០២៤ ដោយរកឃើញថា អាជ្

អ្វីទៅជាស្ថានភាពនៃសិទ្ធិសេរីភាពជួបជុំដោយសន្តិវិធីរបស់ពលរដ្ឋខ្មែរក្នុងឆ្នាំ ២០២៤?

នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សមាគមអាដហុកបានចេញផ្សាយរបាយការណ៍ឆ្នាំ ២០២៤ ដោយរកឃើញថា អាជ្ញាធរមូលដ្ឋានជាង ៩០% នៅក្នុងខេត្តចំនួន ២២ បានរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋដោយប្រើរូបភាពសួររកលិខិតអនុញ្ញាតជួបជុំ រារាំងមិនឱ្យផ្សព្វផ្សាយ ឬហាមឃាត់ពលរដ្ឋមិនឱ្យចូលរួមជាដើម។ តែគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាយល់ថា ការលើកឡើងរបស់អាដហុកជាការធ្វើបុរេវិនិច្ឆ័យ ឬចោទប្រកាន់រដ្ឋាភិបាលដោយមិនបានពិនិត្យមើលអង្គហេតុ និងច្បាប់កម្ពុជា។ តើអាជ្ញាធរមូលដ្ឋានពិតជាបានរឹតត្បិតសិទ្ធិសេរីភាពជួបជុំដោយសន្តិវិធីរបស់ពលរដ្ឋដូចការរកឃើញរបស់អាដហុក ឬយ៉ាងណា?

ចំណាប់ខ្មាំងជាតិថៃ ក្នុងដៃក្រុមហាម៉ាស បានមកដល់មាតុប្រទេសវិញ

ចំណាប់ខ្មាំងជនជាតិថៃទាំង៥នាក់ ដែលត្រូវក្រុមហាម៉ាសដោះលែងកាលពីចុងខែមករា បានធ្វើដំណើរមកដល់

ចំណាប់ខ្មាំងជាតិថៃ ក្នុងដៃក្រុមហាម៉ាស បានមកដល់មាតុប្រទេសវិញ

ចំណាប់ខ្មាំងជនជាតិថៃទាំង៥នាក់ ដែលត្រូវក្រុមហាម៉ាសដោះលែងកាលពីចុងខែមករា បានធ្វើដំណើរមកដល់ទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃអាទិត្យ ទី៩ កុម្ភៈ។ ចំណាប់ខ្មាំងទាំង៥នាក់នេះ មានសុខភាពល្អ ខុសស្រឡះពីចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែល៣នាក់ ដែលត្រូវក្រុមហាម៉ាសដោះលែង នៅថ្ងៃសៅរ៍ ទី៨កុម្ភៈ មាន​រូបរាងស្គមស្លេកស្លាំង​សល់តែស្បែកដណ្តប់ឆ្អឹង ។

កាណាដា​និង​អេមីរ៉ាតអារ៉ាប់​រួម​ចូល​​វិនិយោគ​​នៅបារាំង​ក្នុង​វិស័យ​បញ្ញាសិប្បនិម្មិត

​បញ្ញាសិប្បនិម្មិត​​ បានក្លាយ​ជា​ការ​ប្រកួត​ប្រជែង ជា​ប្រចាំ​​ក្នុង​វិស័យសេដ្ឋកិច្ច។ ក្រ

កាណាដា​និង​អេមីរ៉ាតអារ៉ាប់​រួម​ចូល​​វិនិយោគ​​នៅបារាំង​ក្នុង​វិស័យ​បញ្ញាសិប្បនិម្មិត

​បញ្ញាសិប្បនិម្មិត​​ បានក្លាយ​ជា​ការ​ប្រកួត​ប្រជែង ជា​ប្រចាំ​​ក្នុង​វិស័យសេដ្ឋកិច្ច។ ក្រៅ​អំពី​OpenAi របស់​អាមេរិក និង DeepSeek ​របស់​ចិន អឺរ៉ុប​ក៏កំពុង​ក្លាយ​ជា​​តួអង្គ​សំខាន់​ ចាប់​លេច​ធ្លោ​ឡើង​ដែរ។ ក្រុមប្រទេស​នៅ​អាហ្វ្រិក នៅ​ដើម​បូព៌ា​​ អាស៊ី​ខាង​ត្បូង ត្រៀម​ភ្ជាប់​ខ្លួន​នឹង​បច្ចេកវិទ្យា​ទំនើប​នេះ ដើម្បី​ការពារ​អធិបតេយ្យជាតិ​រៀងខ្លួនៗ។ កាណាដា​បាន​ប្រកាស​វិនិយោគ​២០ពាន់​លាន​អឺរ៉ូ​នៅអឺរ៉ូ​នៅ​បារាំង។ ចំណែក​អេមីរ៉ាតអារ៉ាប់រួម​នឹងចូល​រួម​​ស្ថាបនាមជ្ឈមណ្ឌល​ដាតា នៅ​បារាំង​ដែរ​ក្នុង​ទំហំ​ទឹក​ប្រាក់​ប្រមាណ​ពី​៣០ទៅ​៥០ពាន់​លាន​អឺរ៉ូ។

ចៅក្រមអាមេរិក ហាមឃាត់ លោក Elon Musk ប្រើប្រាស់ទិន្នន័យរសើបៗរបស់រតនាគារជាតិ

ចៅក្រមសហព័ន្ធអាមេរិកបានចេញដីកា នៅថ្ងៃសៅរ៍ ទី៨ កុម្ភៈ ហាមឃាត់ជាបណ្តោះអាសន្ន មិនឲ្យនាយកដ្ឋា

ចៅក្រមអាមេរិក ហាមឃាត់ លោក Elon Musk ប្រើប្រាស់ទិន្នន័យរសើបៗរបស់រតនាគារជាតិ

ចៅក្រមសហព័ន្ធអាមេរិកបានចេញដីកា នៅថ្ងៃសៅរ៍ ទី៨ កុម្ភៈ ហាមឃាត់ជាបណ្តោះអាសន្ន មិនឲ្យនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាលដឹកនាំដោយ លោក Elon Musk ចូលប្រើប្រាស់ទិន្នន័យនៃប្រព័ន្ធទូទាត់ប្រាក់របស់រតនាគារជាតិអាមេរិក។ ប្រព័ន្ធទូទាត់ប្រាក់នេះ ផ្ទុកទិន្នន័យរសើបៗខ្លាំង ពាក់ព័ន្ធនឹងការបង់ពន្ធរបស់ប្រជាជនអាមេរិក អត្ថប្រយោជន៍សន្តិសុខសង្គម ការទូទាត់ប្រាក់ពិការភាព និងប្រាក់ខែរបស់មន្រ្តីសហព័ន្ធ។

ពលរដ្ឋរងគ្រោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅក្នុងខេត្តឧត្តរមានជ័យ ស្នើសុំអាជ្ញាធរផ្តល់បណ្ណកម្មសិទ្ធិ

វិវាទដីធ្លីរវាងពលរដ្ឋជាង៧០០គ្រួសារនិងក្រុមហ៊ុនស្ករអំពៅថៃ ឈ្មោះ មិត្រ ផល (Mitr Phol) បានអូសបន្លាយ

ពលរដ្ឋរងគ្រោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅក្នុងខេត្តឧត្តរមានជ័យ ស្នើសុំអាជ្ញាធរផ្តល់បណ្ណកម្មសិទ្ធិ

វិវាទដីធ្លីរវាងពលរដ្ឋជាង៧០០គ្រួសារនិងក្រុមហ៊ុនស្ករអំពៅថៃ ឈ្មោះ មិត្រ ផល (Mitr Phol) បានអូសបន្លាយអស់រយៈពេលជាង ១០ ឆ្នាំមកហើយ។ នៅក្នុងនោះមានពលរដ្ឋ៣២៩គ្រួសារប៉ុណ្ណោះដែលទទួលបានដំណោះស្រាយ ខណៈនៅសល់៣៨២គ្រួសារទៀតមិនទាន់ទទួលបានដំណោះស្រាយនៅឡើយ។ ពលរដ្ឋរងគ្រោះដីធ្លីនៅសង្កាត់កូនគ្រៀល ខេត្តឧត្តរមានជ័យបានអះអាងថា ការពន្យារពេលចេញប័ណ្ណកម្មសិទ្ធិ និងការយឺតយ៉ាវវាស់វែងដីធ្លីជូនពលរដ្ឋនេះ ធ្វើឱ្យពួកគាត់បារម្ភពីសុវត្ថិភាពដីធ្លី និងគ្មានដីសម្រាប់បង្កបង្កើនផល។ 

សហព័ន្ធធុរកិច្ចសិង្ហបុរីសម្លឹងឃើញ កម្ពុជា ជាទីផ្សារវិនិយោគដ៏មានសក្តានុពលមួយក្នុងតំបន់

កម្ពុជា កំពុងក្លាយជាមជ្ឈមណ្ឌលសម្រាប់ពង្រើកទីផ្សារធុរកិច្ចដ៏រីកចម្រើន និងមានសក្តានុពលមួយ

សហព័ន្ធធុរកិច្ចសិង្ហបុរីសម្លឹងឃើញ កម្ពុជា ជាទីផ្សារវិនិយោគដ៏មានសក្តានុពលមួយក្នុងតំបន់

កម្ពុជា កំពុងក្លាយជាមជ្ឈមណ្ឌលសម្រាប់ពង្រើកទីផ្សារធុរកិច្ចដ៏រីកចម្រើន និងមានសក្តានុពលមួយក្នុងតំបន់អាស៊ីអាគ្នេយ៍។ នេះបើតាមការវាយតម្លៃរបស់សហព័ន្ធធុរកិច្ចសិង្ហបុរី Singapore Business Federation ចេញផ្សាយនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ និងដោយបានបន្ថែមថា ប្រទេសកម្ពុជា ក៏ជាច្រកទ្វារដ៏ល្អមួយបន្ថែមទៀតសម្រាប់វិនិយោគិន និងក្រុមហ៊ុនបរទេសដែលកំពុងស្វែងរកឱកាសពង្រើកទីផ្សារក្នុងតំបន់។

អាជ្ញាធរខ្មែរបញ្ចូនជនជាតិវៀតណាមជិត២០០នាក់ចេញពីកម្ពុជា ក្រោយរស់នៅខុសច្បាប់ និងឆបោកអនឡាញ

ថ្មីៗនេះ ជនជាតិវៀតណាមចំនួន១៧៧នាក់ត្រូវបានអាជ្ញាធរខ្មែរបញ្ចូនទៅឱ្យអាជ្ញាធរវៀតណាម ក្រោយពួ

អាជ្ញាធរខ្មែរបញ្ចូនជនជាតិវៀតណាមជិត២០០នាក់ចេញពីកម្ពុជា ក្រោយរស់នៅខុសច្បាប់ និងឆបោកអនឡាញ

ថ្មីៗនេះ ជនជាតិវៀតណាមចំនួន១៧៧នាក់ត្រូវបានអាជ្ញាធរខ្មែរបញ្ចូនទៅឱ្យអាជ្ញាធរវៀតណាម ក្រោយពួកគេរស់នៅលើទឹកដីកម្ពុជាខុសច្បាប់ ហើយធ្វើការក្នុងទីតាំងបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺនែតក្នុងប្រទេសកម្ពុជា។ នេះបើផ្អែកតាមការចុះផ្សាយដោយសារព័ត៌មានវៀតណាម Vietnam Plus។  តាមកាសែតដដែលនេះ ពលរដ្ឋវៀតណាមទាំងនោះ ក៏បានលាតត្រដាងពីទីតាំង និងរបៀបដែលក្រុមឆបោកអនឡាញ ធ្វើប្រតិបត្តិការឆបោកប្រាក់ពីជនរងគ្រោះដែរ។ 

លោក សម រង្ស៊ី ថា លោក សេង សារី ធ្វើឲ្យ លោក ហ៊ុន សែន កាន់តែវង្វេង

ប្រ​មុខ​គណ​បក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស ​លោក សម រង្ស៊ី ​ហាក់​មិន​ភ្ញាក់​ផ្អើល​នឹង​ការ​បែក​

លោក សម រង្ស៊ី ថា លោក សេង សារី ធ្វើឲ្យ លោក ហ៊ុន សែន កាន់តែវង្វេង

ប្រ​មុខ​គណ​បក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស ​លោក សម រង្ស៊ី ​ហាក់​មិន​ភ្ញាក់​ផ្អើល​នឹង​ការ​បែក​លេច​ធ្លាយ​សារ​ឆ្លើយ​ឆ្លង​រវាង​ លោក ហ៊ុន សែន និង លោក​បណ្ឌិត សេង សារី ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​«ចារបុរស»​នោះ​ឡើយ​។​ ចំពោះ លោក សម រង្ស៊ី ការ​បើក​មុខ​ ​លោក សេង សារី ​ដែល​ជា​អ្នក​លួច​យក​ការណ៍ឲ្យ​ លោក ​ហ៊ុន សែន ​នៅពេល​នេះ មិន​បាន​បង្អាក់​ផែន​ការ​របស់​គណ​បក្ស​ប្រឆាំង​ឡើយ​។​ ផ្ទុយ​ទៅ​វិញ​ បើ​តាម  ​លោក​ ​សម រង្ស៊ី លោក សេង សារី បាន​បំពុល​ លោក ហ៊ុន សែន​ ឲ្យ​កាន់​តែ​វង្វេង​។

ពលរដ្ឋខ្មែរនៅជប៉ុនធ្វើបាតុកម្មស្នើឲ្យកម្ពុជាប្តឹងករណីកោះគុតជាមួយថៃទៅតុលាការក្រុងឡាអេ

បញ្ហាកោះ​គុត​បាន​ត្រលប់​មក​ជា​បច្ចុប្បន្ន​ភាព​សា​ជា​ថ្មី​។​ នៅ​ថ្ងៃ​អាទិត្យ​ទី​៩ ​ខែ​កុ

ពលរដ្ឋខ្មែរនៅជប៉ុនធ្វើបាតុកម្មស្នើឲ្យកម្ពុជាប្តឹងករណីកោះគុតជាមួយថៃទៅតុលាការក្រុងឡាអេ

បញ្ហាកោះ​គុត​បាន​ត្រលប់​មក​ជា​បច្ចុប្បន្ន​ភាព​សា​ជា​ថ្មី​។​ នៅ​ថ្ងៃ​អាទិត្យ​ទី​៩ ​ខែ​កុម្ភៈ​នេះ ​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ជប៉ុន​រាប់​រយ​នាក់​បាន​ធ្វើបាតុកម្ម​ដោយ​ដើរ​ក្បួន​ថ្មើរ​ជើង​ក្នុង​ទីក្រុង​តូក្យូ​ ដើម្បី​ទាម​ទារ​ឲ្យ​រដ្ឋា​ភិបាល​កម្ពុជា ប្តឹង យក​សំណុំ​រឿង​កោះគុត​ជា​មួយ​ថៃ ​ទៅកាន់​តុលា​ការ​យុត្តិធម៌​អន្តរ​ជាតិ​ICJ​ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡា​អេ ​ប្រទេស​ហូឡង់​។​ ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា​ធ្លាប់​បាន​ចេញ​មក​បញ្ជាក់​ កាល​ពី​ពេលកន្លង​ទៅ​ថា ​ករណី​កោះ​គុត ​ភាគីកម្ពុជា​បាន​ចរចា​ជា​បន្ត​បន្ទាប់ ​តាំងពី​ឆ្នាំ​១៩៩៥ ដើម្បីផល​ប្រយោជន៍ជាតិ​រួម​គ្នា និង​ថា រដ្ឋា​ភិបាល​មិន​បាន​ធ្វើ​ឱ្យ​បាត់​បង់​សិទ្ធិ​ក្នុង​ការ​ចរចា​ព្រំ​ដែន​ដែរ​។

ធនាគារជាតិកម្ពុជា៖ទុនបម្រុងអន្តរជាតិរបស់កម្ពុជាកើនឡើងជាង១២%ក្នុងឆ្នាំ២០២៤

ធនាគារជាតិកម្ពុជាបានអះអាងថា ទុនបម្រុងអន្តរជាតិរបស់កម្ពុជាកើនដល់២២.៥ពាន់លានដុល្លារអាមេរិ

ធនាគារជាតិកម្ពុជា៖ទុនបម្រុងអន្តរជាតិរបស់កម្ពុជាកើនឡើងជាង១២%ក្នុងឆ្នាំ២០២៤

ធនាគារជាតិកម្ពុជាបានអះអាងថា ទុនបម្រុងអន្តរជាតិរបស់កម្ពុជាកើនដល់២២.៥ពាន់លានដុល្លារអាមេរិក កើនឡើង១២.៦% នៅឆ្នាំ២០២៤។ បើតាមធនាគារជាតិ កម្រិតទុនបម្រុងអន្តរជាតិរបស់កម្ពុជានាពេលនេះ ត្រូវបានចាត់ទុកថា មានកម្រិតខ្ពស់សមស្រប ដែលស្មើនឹងរយៈពេលប្រមាណ៧ខែនៃការនាំចូលទំនិញនិងសេវាកម្មសម្រាប់គ្រាបន្ទាន់ណាមួយ។

លោក ដូណាល់ ត្រាំ ទាមទារថាត្រូវតែបិទអង្គការ USAID

នៅថ្ងៃសុក្រ ទី៧ កុម្ភៈ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានទទូចឲ្យបិទទីភ្នាក់ងារសហរដ្ឋអ

លោក ដូណាល់ ត្រាំ ទាមទារថាត្រូវតែបិទអង្គការ USAID

នៅថ្ងៃសុក្រ ទី៧ កុម្ភៈ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានទទូចឲ្យបិទទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់កិច្ចអភិវឌ្ឍន៍អន្តរជាតិ ហៅកាត់ជាភាសាអង់គ្លេស USAID ចោលតែម្តង ដោយចោទអង្គការមួយនេះថាបានប្រព្រឹត្តអំពើពុករលួយ។ ក្នុងមួយឆ្នាំៗ អង្គការ USAID បានផ្តល់ជំនួយមនុស្សធម៌ និងជំនួយអភិវឌ្ឍន៍ រាប់ពាន់លានដុល្លារ សម្រាប់ប្រជាជនរាប់លាននាក់ នៅទូទាំងពិភពលោក។

ក្រុមហាម៉ាសដោះលែងចំណាប់ខ្មាំង៣នាក់ទៀត ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីន​១៨៣នាក់

កាលពីថ្ងៃសៅរ៍ទី​៨​កុម្ភៈ ក្រុម​ហាម៉ាសប៉ាឡេស្ទីន​បានដោះ​លែងចំណាប់ខ្មាំង​ចំនួន​៣នាក់ទៀត។

ក្រុមហាម៉ាសដោះលែងចំណាប់ខ្មាំង៣នាក់ទៀត ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីន​១៨៣នាក់

កាលពីថ្ងៃសៅរ៍ទី​៨​កុម្ភៈ ក្រុម​ហាម៉ាសប៉ាឡេស្ទីន​បានដោះ​លែងចំណាប់ខ្មាំង​ចំនួន​៣នាក់ទៀត។ ប្រជាជនអ៊ីស្រាអែល​បានអបអររំភើប តែទន្ទឹម​នឹងនេះ​ក៏មានសេចក្តី​រំជួលចិត្តតក់ស្លុតជាខ្លាំង​ បន្ទាប់ឃើញចំណាប់ខ្មាំងទាំង​៣នាក់ មាន​រូបរាងស្គមស្លេកស្លាំង​សល់តែស្បែកដណ្តប់ឆ្អឹង។ ជាថ្នូរនឹងការដោះលែងនេះ ភាគី​អ៊ីស្រាអែលបានឲ្យដឹងថា គេបាន​ដោះលែងអ្នកទោសប៉ាឡេស្ទីន​ចំនួន​១៨៣នាក់។

ប្រទេសបាល់ទិកទាំង៣ ឈប់ប្រើអគ្គិសនីរុស្ស៊ី ដោយងាកមកភ្ជាប់បណ្តាញអគ្គិសនីរបស់អឺរ៉ុបវិញ

នៅថ្ងៃសៅរ៍ ទី៨ កុម្ភៈ ប្រទេសបាល់ទិកទាំងបី រួមមាន អេស្តូនី ឡេតូនី និងលីទុយអានី បានចាប់ផ្តើមឈ

ប្រទេសបាល់ទិកទាំង៣ ឈប់ប្រើអគ្គិសនីរុស្ស៊ី ដោយងាកមកភ្ជាប់បណ្តាញអគ្គិសនីរបស់អឺរ៉ុបវិញ

នៅថ្ងៃសៅរ៍ ទី៨ កុម្ភៈ ប្រទេសបាល់ទិកទាំងបី រួមមាន អេស្តូនី ឡេតូនី និងលីទុយអានី បានចាប់ផ្តើមឈប់ប្រើភ្លើងអគ្គិសនីរុស្ស៊ី ដោយងាកមកតភ្ជាប់បណ្តាញអគ្គិសនីអឺរ៉ុបវិញ។ ដំណើរការរៀបចំតភ្ជាប់បណ្តាញអគ្គិសនីអឺរ៉ុបនេះ ចាប់ផ្តើមតាំងពីឆ្នាំ២០១៨ ដែលត្រូវចំណាយទឹកប្រាក់សរុបប្រមាណ ១៦០០លានអឺរ៉ូ។ រដ្ឋាភិបាលប្រទេសទាំងបីបានពន្លឿនកិច្ចការនេះ បន្ទាប់ពីរុស្ស៊ីបានធ្វើសង្គ្រាមឈ្លានពានអ៊ុយក្រែន នៅខែកុម្ភៈ ឆ្នាំ២០២២។

ពលរដ្ឋស្រុកត្រពាំងប្រាសាទ បារម្ភពីសុវត្ថិភាពដីអាស្រ័យផលក្បែរតំបន់មីនមិនទាន់ផ្ទុះ

ក្រោយហេតុការណ៍ផ្ទុះគ្រាប់មីនដែលបានបណ្តាលឲ្យមន្ត្រីអង្គភាព CMAC ២នាក់ ស្លាប់បាត់បង់ជីវិតភា្ល

ពលរដ្ឋស្រុកត្រពាំងប្រាសាទ បារម្ភពីសុវត្ថិភាពដីអាស្រ័យផលក្បែរតំបន់មីនមិនទាន់ផ្ទុះ

ក្រោយហេតុការណ៍ផ្ទុះគ្រាប់មីនដែលបានបណ្តាលឲ្យមន្ត្រីអង្គភាព CMAC ២នាក់ ស្លាប់បាត់បង់ជីវិតភា្លមៗ កាលពីខែមករាកន្លងទៅ ពលរដ្ឋក្នុងភូមិត្រពាំងប្រិយ៍ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានបង្ហាញក្តីព្រួយបារម្ភពីសុវត្ថិភាពរបស់ពួកគេដែលរស់នៅក្បែរតំបន់នោះ។ ប្រជាជនភាគច្រើន មានចំការដំណាំអាស្រ័យផលនៅក្បែរតំបន់ដែលអាជ្ញាធរ CMAC កំពុងបំពេញប្រតិបត្តិការរុករកគ្រាប់មីនមិនទាន់ផ្ទុះ។ ក្នុងន័យនេះពួកគេអំពាវនាវឲ្យអាជ្ញាធរ CMAC បង្កើនការត្រួតពិនិត្យ ដើម្បីធានាសុវត្ថិភាពដល់ការរស់នៅរបស់ពលរដ្ឋ។

Get more results via ClueGoal