ជួបគ្នាតាមទូរស័ព្ទ លោកត្រាំនិងលោកពូទីនប្រកាសផ្តើមចរចាលើសំណុំរឿងអ៊ុយក្រែន
newsare.net
សំណុំរឿងអ៊ុយក្រែនចាប់កំរើក។ ប្រតិកម្មអបអរ បានធ្លាក់មកព្រោងព្រាត បន្ទាប់ពីឃើញជួបគ្នាតាមទូរស័ព្ទ លោកត្រាំនិងលោកពូទីនប្រកាសផ្តើមចរចាលើសំណុំរឿងអ៊ុយក្រែន
សំណុំរឿងអ៊ុយក្រែនចាប់កំរើក។ ប្រតិកម្មអបអរ បានធ្លាក់មកព្រោងព្រាត បន្ទាប់ពីឃើញមានជំនួបរវាងប្រធានាធិបតីអាមេរិកនិងសមភាគីរុស្ស៊ី។ នៅថ្ងៃពុធទី១២កុម្ភៈ២០២៥ ម្សិលមិញ ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ បានពិភាក្សាដោយផ្ទាល់ជាមួយប្រធានាធិបតីរុស្ស៊ីលោកវ្លាដេមៀ ពូទីន។ កិច្ចសន្ទនាតាមទូរស័ព្ទដ៏វែងអន្លាយមានលក្ខណៈស្ថាបនាខ្លាំង ព្រោះបុរសរដ្ឋទាំងពីរ បានព្រមព្រៀងសហការគ្នាយ៉ាងស្អិតល្មួត និងចាប់ផ្តើមចរចាសំណុំរឿងសង្គ្រាមនៅអ៊ុយក្រែនភ្លាមតែម្តង។ រុស្ស៊ីបានបញ្ជាក់ឆន្ទៈចង់បានដំណោះស្រាយយូរអង្វែង តាមរយៈកិច្ចចរចាសន្តិភាព។ ប្រធានាធិបតីអាមេរិកនិងរុស្ស៊ីគ្រោងនឹងជួបគ្នាដោយឆាប់ៗ ជាលើកទីមួយ នៅអារ៉ាប៊ីសាអូឌីត។ Read more