បណ្ដាញព្រៃឡង់បំបួសដើមឈើ បំផុសគំនិត ថែរក្សាព្រៃសេសសល់
newsare.net
កាលពីថ្ងៃទី១៤ និងទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅ បណ្តាញសហគមន៍ព្រៃឡង់មកពីខេត្តចំនួន៤ គឺខេត្បណ្ដាញព្រៃឡង់បំបួសដើមឈើ បំផុសគំនិត ថែរក្សាព្រៃសេសសល់
កាលពីថ្ងៃទី១៤ និងទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅ បណ្តាញសហគមន៍ព្រៃឡង់មកពីខេត្តចំនួន៤ គឺខេត្តកំពង់ធំ ក្រចេះ ស្ទឹងត្រែង និងព្រះវិហារ ប្រហែលជាង ៣៥០នាក់ បានប្រារព្ធបុណ្យព្រៃឡង់ ដើម្បីឧទ្ទិស និងរំឭកគុណព្រៃឈើ និងបួងសួងសុំឱ្យព្រៃឡង់នៅគង់វង្សយូរអង្វែងតរៀងទៅ។ គង់វង្សដើម្បីរក្សានូវអត្តសញ្ញាណរបស់ជនជាតិដើមភាគតិចកួយ ដែលរស់នៅពឹងអាស្រ័យនឹងព្រៃឈើ។ បន្ថែមពីនោះ បណ្ដាញសហគមន៍ព្រៃឡង់សង្ឃឹមថា ការបំបួសដើមឈើនឹងធ្វើឱ្យអ្នកដែលតែងតែកាប់បំផ្លាញ មានការញញើត និងមិនហ៊ានកាប់បន្ដ ពេលឃើញមានស្បង់ជាប់ដើមឈើយ៉ាងដូច្នេះ។ Read more