កម្ពុជាសំណូមពរឱ្យអាមេរិកបង្កើនកិច្ចសហប្រតិបត្តិការកងទ័ព និងធ្វើសមយុទ្ធរួមគ្នាឡើងវិញ
newsare.net
មេបញ្ជាការកងទ័ពជើងគោកអាមេរិកប្រចាំឥណ្ឌូប៉ាស៊ីហ្វិក លោក រ៉ូណាល់ ខ្លាក បានមកបំពេញទស្សនកិច្ចកម្ពុជាសំណូមពរឱ្យអាមេរិកបង្កើនកិច្ចសហប្រតិបត្តិការកងទ័ព និងធ្វើសមយុទ្ធរួមគ្នាឡើងវិញ
មេបញ្ជាការកងទ័ពជើងគោកអាមេរិកប្រចាំឥណ្ឌូប៉ាស៊ីហ្វិក លោក រ៉ូណាល់ ខ្លាក បានមកបំពេញទស្សនកិច្ចនៅក្រុងភ្នំពេញ។ នាក្នុងឱកាសនោះ កម្ពុជា តាមរយៈមេបញ្ជាការកងទ័ពនៃកងយោពលខេមរភូមិន្ទលោក វង្ស ពិសេន បានសំណូមពរឱ្យសហរដ្ឋអាមេរិកបង្កើនកិច្ចសហប្រតិបត្តិការវិស័យកងទ័ព និងធ្វើសមយុទ្ធឆ្មាំអង្គររួមគ្នាឡើងវិញ។ សំណូមពររបស់កម្ពុជាយ៉ាងដូច្នេះធ្វើឡើងក្នុងហេតុផលពង្រឹង និងពង្រីកទំនាក់ទំនងវិស័យកងទ័ពនៃប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន។ Read more