COP16ស្តីពីជីវៈចម្រុះ បន្តជជែកគ្នា៣ថ្ងៃទៀត ដើម្បីស្វែងរកយន្តការហិរញ្ញវត្ថុការពារធនធានធម្មជាតិ
newsare.net
បន្ទាប់ពីបរាជ័យគ្មានលទ្ធផលកាលពីខែវិច្ឆិកានៅកូឡុំប៊ី សន្និសីទអន្តរជាតិស្តីពីបរិស្ថានCOP16ស្តីពីជីវៈចម្រុះ បន្តជជែកគ្នា៣ថ្ងៃទៀត ដើម្បីស្វែងរកយន្តការហិរញ្ញវត្ថុការពារធនធានធម្មជាតិ
បន្ទាប់ពីបរាជ័យគ្មានលទ្ធផលកាលពីខែវិច្ឆិកានៅកូឡុំប៊ី សន្និសីទអន្តរជាតិស្តីពីបរិស្ថានCOP16 បានបន្តធ្វើថែម៣ថ្ងៃទៀត នៅទីក្រុងរ៉ូមប្រទេសអ៊ីតាលី ចាប់ពីថ្ងៃអង្គារទី២៥កុម្ភៈ។ ជាការបន្ថែមពេលវេលា ដើម្បីបន្តជជែកចរចាគ្នា ស្វែងរកយន្តការហិរញ្ញវត្ថុ ដែលចាំបាច់នៅក្នុងការអភិរក្សធនធានធម្មជាតិជីវចម្រុះ។ សូមរំលឹកថា កម្មវត្ថុធំមួយដែលគេបានកំណត់កាលពីឆ្នាំ២០២២ នៅក្នុងកិច្ចព្រមព្រៀងគុនមីង-ម៉ុងរ៉េអាល់ គឺត្រូវចាត់បញ្ចូលផ្ទៃដីនិងផ្ទៃទឹកទំហំ៣០នៃផែនដី ឲ្យក្លាយជាតំបន់អភិរក្សធម្មជាតិ ពីពេលនេះរហូតឆ្នាំ២០៣០ ហើយដែលត្រូវការប្រាក់ប្រមាណ២០០ពាន់លានដុល្លារក្នុងមួយ១ឆ្នាំ។ Read more