មេធាវីការពារក្តីសកម្មជនកិច្ចព្រមព្រៀងក្រុងប៉ារីសនឹងពិភាក្សាប្តឹងសាទុក្ខទៅតុលាការកំពូល
newsare.net
នៅរសៀលថ្ងៃទី២៥ កុម្ភៈ សាលាឧទ្ធរណ៍ក្រុងភ្នំពេញបានបើកសវនាការលើជនជាប់ចោទពាក់ព័ន្ធនឹងគម្រមេធាវីការពារក្តីសកម្មជនកិច្ចព្រមព្រៀងក្រុងប៉ារីសនឹងពិភាក្សាប្តឹងសាទុក្ខទៅតុលាការកំពូល
នៅរសៀលថ្ងៃទី២៥ កុម្ភៈ សាលាឧទ្ធរណ៍ក្រុងភ្នំពេញបានបើកសវនាការលើជនជាប់ចោទពាក់ព័ន្ធនឹងគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និង វៀតណាម (CLV-DTA)។ សវនាការនេះធ្វើឡើង ក្រោយជនជាប់ចោទបានប្តឹងជំទាស់នឹងសេចក្តីសម្រេចរបស់តុលាការក្រុងភ្នំពេញដែលបំបែកសំណុំរឿងជា ៥សំណុំដាច់ពីគ្នា។ ជាលទ្ធផល សាលាឧទ្ធរណ៍បានសម្រេចតម្កល់សេចក្ដីសម្រេចរបស់តុលាការក្រុងភ្នំពេញទុកជាបានការដដែល។ ឆ្លើយប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២៦ កុម្ភៈនេះ លោក សឺន ជុំជួន សហមេធាវីការពារក្ដីឱ្យសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺលោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា និងលោក សាន សិទ្ធិ សម្តែងការខកចិត្តចំពោះសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ក្រុងភ្នំពេញ។ សម្រាប់លោក សឺន ជុំជួន ការបំបែកសំណុំរឿងនឹងអូសបន្លាយពេលវេលា និងប៉ះពាល់ដល់សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌របស់កូនក្ដីលោក។ ក្នុងន័យនេះ មេធាវីសឺន ជុំជួន អះអាងថានឹងទៅពិភាក្សាជាមួយកូនក្តីលោកដើម្បីប្តឹងសាទុក្ខទៅតុលាការកំពូល។ Read more