Cambodia



នៅភូមា សារមន្ទីរជាតិនៅតែជាជម្រើសរបស់ភ្ញៀវជាតិ និងអន្តរជាតិ

នៅភូមា សារមន្ទីរជាតិដែលសព្វថ្ងៃស្ថិតនៅចំកណ្តាលទីក្រុងរ៉ង់ហ្គូនគឺជាឃ្លាំងកំណប់សម្បត្តិវប

COP16 សម្រេចចុះកិច្ចព្រមព្រៀងសង្គ្រោះប្រព័ន្ធជីវៈចម្រុះ

ក្រោយ​ពី​បរាជ័យ​កាលពី​៤ខែមុន​នៅ​ប្រទេស​កូឡុំប៊ី កិច្ចប្រជុំកំពូល​ស្តីពីប្រព័ន្ធជីវៈចម្រ

COP16 សម្រេចចុះកិច្ចព្រមព្រៀងសង្គ្រោះប្រព័ន្ធជីវៈចម្រុះ

ក្រោយ​ពី​បរាជ័យ​កាលពី​៤ខែមុន​នៅ​ប្រទេស​កូឡុំប៊ី កិច្ចប្រជុំកំពូល​ស្តីពីប្រព័ន្ធជីវៈចម្រុះ​COP16 បាន​រកឃើញ​ស្នាម​ញញឹមជាថ្មី​​ឡើងវិញ នៅប្រទេស​អ៊ីតាលី។ ​ថ្ងៃព្រហស្បតិ៍ ទី​២៧ ខែកុម្ភៈ ​ក្រុម​ប្រទេស​អ្នក​មាន​និងប្រទេស​កំពុង​អភិវឌ្ឍន៍ ប្រមាណ ១៥០ បានសម្រេច​យល់ព្រម​​ចំពោះ​វិភាគទាន​ក្នុង​គម្រោង​ថវិកា ២០០ ពាន់លានដុល្លារ ដើម្បី​ជួយ​សង្គ្រោះ​ប្រព័ន្ធ​ជីវៈ​ចម្រុះ​នៅលើ​ភព​ផែន​ដី​។   

ឆ្នាំ២០២៤៖ ចិនប្រើថាមពលកកើតឡើងវិញច្រើន តែបញ្ចេញផ្សែងពុល​ក៏ច្រើនដែរ

អ្នកជំនាញអាកាសធាតុបានទទួលស្គាល់ការខំប្រឹងប្រែងរបស់រដ្ឋអំណាច​ទីក្រុង​ប៉េកាំង​ ក្នុងការវិ

ឆ្នាំ២០២៤៖ ចិនប្រើថាមពលកកើតឡើងវិញច្រើន តែបញ្ចេញផ្សែងពុល​ក៏ច្រើនដែរ

អ្នកជំនាញអាកាសធាតុបានទទួលស្គាល់ការខំប្រឹងប្រែងរបស់រដ្ឋអំណាច​ទីក្រុង​ប៉េកាំង​ ក្នុងការវិនិ​យោគ​ទុនលើថាមពលស្អាត និងជំរុញ​ការ​ប្រើប្រាស់ថាមពលកកើតឡើងវិញ ក្នុងវិស័យ​​ឧស្សាហកម្ម​។ ក៏ប៉ុន្តែ មហាយក្ស​ចិននៅតែ​ជា​ប្រទេស​ដែល​បញ្ចេញផ្សែងពុល​​ច្រើន​ខ្លាំងនៅឡើយ ហើយក្នុង​ឆ្នាំ២០២៤កន្លងទៅនេះ​ ចិន​ក៏​ខកខាន​មិន​ទាន់​អាច​សម្រេច​ឲ្យ​បាន​នូវ​​ក​ម្មវត្ថុ​អាកាសធាតុ ដែល​ប៉េកាំងបាន​​សន្យា​ក្នុង​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស​។ 

អាមេរិក​ចេញសារ​អាសន្ន​សន្តិសុខ​ ក្រោយ​ថៃ​បណ្តេញ​ជនជាតិ​អ៊ុយហ្គួរ​ទៅ​ចិន

ស្ថាន​ទូត​​​អាមេរិកប្រចាំ​ទីក្រុង​បាងកក ​បាន​ចេញ​សារ​ប្រកាស​អាសន្នសន្តិសុខ​​ប្រាប់​ឱ្យ

អាមេរិក​ចេញសារ​អាសន្ន​សន្តិសុខ​ ក្រោយ​ថៃ​បណ្តេញ​ជនជាតិ​អ៊ុយហ្គួរ​ទៅ​ចិន

ស្ថាន​ទូត​​​អាមេរិកប្រចាំ​ទីក្រុង​បាងកក ​បាន​ចេញ​សារ​ប្រកាស​អាសន្នសន្តិសុខ​​ប្រាប់​ឱ្យ ពលរដ្ឋ​អាមេរិក​នៅ​ថៃ បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ និង​កុំ​ធ្វេសប្រហែល​ ពេល​ដើរ​កំសាន្ត​ នៅតាម​ទី​ប្រជុំ​ជន​ ដែល​មាន​មនុស្ស​ម្នា​និង​ទេសចរ​ច្រើន។ បើ​តាម​អាជ្ញាធរ​អាមេរិក ថៃ​អាច​​​នឹង​រង​ការ​វាយប្រហារ​​សង​សឹក តប​នឹង​​ទង្វើ​​​​បញ្ជូន​ជន​ជាតិ​ភាគតិច​អ៊ុយហ្គួរត្រលប់​​​ទៅចិន​​វិញ។

ក្រសួងវប្បធម៌កោះហៅម្ចាស់ផេក ALL from me ដែលបង្ហោះបទចម្រៀង «ក្តឹងរួយ» មកអប់រំ

ក្រសួងវប្បធម៌នៅថ្ងៃទី២៧ ខែកុម្ភៈបានស្នើឱ្យម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ ALL from me លុបចោលបទចម្រៀងក

ក្រសួងវប្បធម៌កោះហៅម្ចាស់ផេក ALL from me ដែលបង្ហោះបទចម្រៀង «ក្តឹងរួយ» មកអប់រំ

ក្រសួងវប្បធម៌នៅថ្ងៃទី២៧ ខែកុម្ភៈបានស្នើឱ្យម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ ALL from me លុបចោលបទចម្រៀងក្រោមចំណងជើង​ «ក្តឹងរួយ» ដែលមានខ្លឹមសារគ្រោតគ្រាត គ្មានសីលធម៌ និងប៉ះពាល់យ៉ាងខ្លាំងដល់វប្បធម៌ប្រពៃណី សេចក្តីថ្លៃថ្នូរសង្គម និងតម្លៃស្រ្តីខ្មែរ។ ជាលទ្ធផល​ ម្ចាស់ទំព័រហ្វេសប៊ុកខាងលើបានលុបចោល និងសុំទោសចំពោះកំហុសខុសឆ្គងនេះ។ តែទោះជាមានការសុំទោសរួចហើយក៏ដោយក៏ក្រសួងនឹងសហការជាមួយសមត្ថកិច្ចដើម្បីកោះអញ្ចើញម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ ALL from me មកអប់រំ ដោយក្រសួងចាត់ទុកថា នេះជាកំហុសដោយអចេតនាដែលពុំគួរទទួលទោសធ្ងន់ធ្ងរឡើយ។ នេះជាការបញ្ជាក់របស់លោក​ ស៊ុំ​ ម៉ាប់ អ្នកនាំពាក្យក្រសួងវប្បធម៌។

សហភាព​អឺរ៉ុបនិង​​ឥណ្ឌាគ្រោង​ធ្វើ​ជា​​ដៃគូ​​សន្តិសុខ​និង​ការពារជាតិ

សហភាព​អឺរ៉ុប​គ្រោង​នឹង​ចុះ​កិច្ចព្រមព្រៀង​​ធ្វើ​ជា​ដៃគូ​ឥណ្ឌា​ក្នុង​វិស័យ​សន្តិសុខ​និង

សហភាព​អឺរ៉ុបនិង​​ឥណ្ឌាគ្រោង​ធ្វើ​ជា​​ដៃគូ​​សន្តិសុខ​និង​ការពារជាតិ

សហភាព​អឺរ៉ុប​គ្រោង​នឹង​ចុះ​កិច្ចព្រមព្រៀង​​ធ្វើ​ជា​ដៃគូ​ឥណ្ឌា​ក្នុង​វិស័យ​សន្តិសុខ​និង​ការពារ​ជាតិ​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​លោកស្រី​ប្រធាន​គណៈកម្មការ​អឺរ៉ុប ពី​ប្រទេស​ឥណ្ឌា។ អឺរ៉ុប​ចង់​បង្ខិត​ខ្លួន​ឱ្យ​កាន់​តែ​កៀក​ស្និទ្ធ​ជាមួយ​ឥណ្ឌា ដើម្បី​ទប់​ទល់​នឹង​ឥទ្ធិពល​ចិន​ និង​ដើម្បី​បាន​ជ្រៀតចូល​ក្នុង​ទីផ្សារ​ដ៏​ធំ​របស់​ឥណ្ឌា​។ ​ការ​វិល​ត្រលប់មក​សេតវិមាន​វិញ​​របស់​លោក​ត្រាំ ទំនង​អាច​ពន្លឿន​យន្តការ​​នេះ។

ក្រសួងពាណិជ្ជកម្មថាគ្មានក្រុមហ៊ុនកូរ៉េខាងជើងរកស៊ីនៅកម្ពុជាទេ

នៅថ្ងៃទី២៧កុម្ភៈ ឆ្នាំ២០២៥ ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីប្រកាសបដិសេធភ្លាមៗថា គ្មានក្រុម

ក្រសួងពាណិជ្ជកម្មថាគ្មានក្រុមហ៊ុនកូរ៉េខាងជើងរកស៊ីនៅកម្ពុជាទេ

នៅថ្ងៃទី២៧កុម្ភៈ ឆ្នាំ២០២៥ ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីប្រកាសបដិសេធភ្លាមៗថា គ្មានក្រុមហ៊ុនរបស់កូរ៉េខាងជើងកំពុងប្រតិបត្តិការដោយបើកចំហនៅក្នុងប្រទេសកម្ពុជាទេ។ការអះអាងរបស់ក្រសួងពាណិជ្ជកម្មកម្ពុជាយ៉ាងដូចនេះ គឺក្រោយពីមានការចុះផ្សាយរបស់សារព័ត៌មានកូរ៉េខាងជើង NK News ដែលសង្ស័យថាមានក្រុមហ៊ុនកូរ៉េខាងជើងកំពុងប្រតិបត្តិការនិងផ្សាយពាណិជ្ជកម្មលើការគ្រប់គ្រងភោជនីយដ្ឋានបណ្តាក់ទុនរួមគ្នាដោយមានទីតាំងនៅក្នុងប្រទេសចិន និងកម្ពុជា។

ណូរូលក់​សញ្ជាតិ​យក​លុយទៅ​ជម្លៀស​ពលរដ្ឋ​ពី​គ្រោះ​ទឹកសមុទ្ទ​ឡើង​កម្ពស់

បង់​ប្រាក់​តែ​១០៥០០០ដុល្លារ នឹង​បាន​សញ្ជាតិ​ណូរូ​ ដែល​អា​ច​ធ្វើ​ដំណើរ​ឆ្លង​ដែន​ ក្នុង​ប្

ណូរូលក់​សញ្ជាតិ​យក​លុយទៅ​ជម្លៀស​ពលរដ្ឋ​ពី​គ្រោះ​ទឹកសមុទ្ទ​ឡើង​កម្ពស់

បង់​ប្រាក់​តែ​១០៥០០០ដុល្លារ នឹង​បាន​សញ្ជាតិ​ណូរូ​ ដែល​អា​ច​ធ្វើ​ដំណើរ​ឆ្លង​ដែន​ ក្នុង​ប្រទេស​ជិត​៩០​នៅលើ​ពិភពលោក។ ប្រទេស​កោះ​ណូរូ​ដ៏​តូច​ជា​ង​គេ​បំផុតមួយ​នៅ​លើ​ភព​ផែន​ដី​​ បាន​ចេញ​វិធានការស្វែង​រក​ថវិកា​ជា​ថ្នូរ​នឹង​ការ​​ផ្តល់​​លិខិត​ឆ្លង​ដែន​ ដើម្បី​មាន​លទ្ធភាព​រៀប​ចំ​ផែនការ​ប្តូរ​ផ្លាស់​ទី​លំនៅ​របស់​ប្រជាពលរដ្ឋ​ គេច​ពីគ្រោះ​ទឹក​សមុទ្ទ​ឡើង​កម្ពស់។

លោកស្រី ឃួន វិច្ឆិកា៖ ការបិទមជ្ឈមណ្ឌលសិក្សាទំនើបមិនពាក់ព័ន្ធនឹងកម្មវិធីសិក្សាសាលាជំនាន់ថ្មី

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតបានប្រកាសនៅថ្ងៃពុធទី២៦ កុម្ភៈពីការលុបចោលមជ្ឈមណ្ឌលសិក្សាទំន

លោកស្រី ឃួន វិច្ឆិកា៖ ការបិទមជ្ឈមណ្ឌលសិក្សាទំនើបមិនពាក់ព័ន្ធនឹងកម្មវិធីសិក្សាសាលាជំនាន់ថ្មី

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតបានប្រកាសនៅថ្ងៃពុធទី២៦ កុម្ភៈពីការលុបចោលមជ្ឈមណ្ឌលសិក្សាទំនើប។ ការសម្រេចនេះដោយលោកមិនចង់ឃើញសាលារៀនមានស្តង់ដាពីរ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃព្រហស្បតិ៍ទី២៧ កុម្ភៈនេះ លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបញ្ជាក់ថា ការបិទមជ្ឈមណ្ឌលសិក្សាទំនើបនេះមិនមានអ្វីពាក់ព័ន្ធជាមួយនឹងកម្មវិធីសិក្សារបស់សាលាជំនាន់ថ្មីទេ។ តាមលោកស្រី ឃួន វិច្ឆិកា កម្មវិធីមជ្ឈមណ្ឌលសិក្សាទំនើបជាកម្មវិធីសិក្សាពេញមួយថ្ងៃរបស់សិស្សថ្នាក់បឋមសិក្សា។ 

បារាំង​និង​ព័រទុយហ្កាល់ពង្រឹងទំនាក់ទំនងទ្វេភាគី

ក្រោយចាកចេញ​ពីសហរដ្ឋអាមេរិក​ លោក​ប្រធានាធិបតី​បារាំង អេម៉ានុយអែល​ ម៉ាក្រុង បាន​បន្តបំពេញ​

បារាំង​និង​ព័រទុយហ្កាល់ពង្រឹងទំនាក់ទំនងទ្វេភាគី

ក្រោយចាកចេញ​ពីសហរដ្ឋអាមេរិក​ លោក​ប្រធានាធិបតី​បារាំង អេម៉ានុយអែល​ ម៉ាក្រុង បាន​បន្តបំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ ចំនួន​​ ២ ថ្ងៃ ​នៅ​ប្រទេស​ព័រទុយហ្កាល់ មុន​នឹងធ្វើដំណើរ​ទៅ​អង់គ្លេស​។ ដំណើរទស្សនកិច្ច​ក្រៅប្រទេស​របស់​ប្រមុខរដ្ឋ​បារាំង ផ្តោត​សំខាន់​ទៅលើសំណុំរឿងសង្គ្រាមអ៊ុយក្រែន និងកិច្ចការពារអឺរ៉ុប។

ប្រជាសហគមន៍ចែករំលែកបទពិសោធន៍ដល់យុវជនដើម្បីការពារ និងអភិរក្សធនធានធម្មជាតិ

យុវជនចំនួន ៣៥នាក់មកពីសកលវិទ្យាល័យផ្សេងៗគ្នាក្នុងរាជធានីភ្នំពេញ និងខេត្តបាត់ដំបងបានធ្វើដ

ប្រជាសហគមន៍ចែករំលែកបទពិសោធន៍ដល់យុវជនដើម្បីការពារ និងអភិរក្សធនធានធម្មជាតិ

យុវជនចំនួន ៣៥នាក់មកពីសកលវិទ្យាល័យផ្សេងៗគ្នាក្នុងរាជធានីភ្នំពេញ និងខេត្តបាត់ដំបងបានធ្វើដំណើរទៅកាន់ដែនជម្រកសត្វព្រៃ ព្រៃឡង់ស្ថិតក្នុងខេត្តស្ទឹងត្រែង។ កម្មវត្ថុរបស់ពួកគេ គឺដើម្បីសិក្សាស្វែងយល់ពីការប្រែប្រួលអាកាសធាតុ និងការអភិរក្សប្រព័ន្ធអេកូឡូស៊ី។ ទន្ទឹមគ្នានេះ ពួកគេក៏ទទួលបានការចែករំលែកបទពិសោធន៍ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិពីប្រជាសហគមន៍ដែរ។ 

លោក ហួត ហាក់៖ទេសចរណ៍កម្ពុជានៅមានបញ្ហាប្រឈមលើក្រមសីលធម៌ សេវាកម្ម គុណភាព និងអនាម័យ

នៅក្នុងពិធីបិទសន្និបាតការងារទេសចរណ៍នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ លោក ហួត ហាក់ រដ្ឋម

លោក ហួត ហាក់៖ទេសចរណ៍កម្ពុជានៅមានបញ្ហាប្រឈមលើក្រមសីលធម៌ សេវាកម្ម គុណភាព និងអនាម័យ

នៅក្នុងពិធីបិទសន្និបាតការងារទេសចរណ៍នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានថ្លែងថា អង្គសន្និបាតបានគាំទ្រដល់សាលារាជធានីភ្នំពេញដែលបានដាក់ឲ្យដំណើរការផ្លូវថ្មើរជើងប្រកបដោយជោគជ័យ និងស្នើឲ្យខេត្តផ្សេងៗទៀតពិនិត្យលទ្ធភាពរៀបចំដូចគ្នានេះ។ បន្ថែមពីនេះ លោក ហួត ហាក់ក៏បានបង្ហើបផងដែរពីបញ្ហាប្រឈមមួយចំនួនក្នុងវិស័យទេចរណ៍ដូចជាការអនុវត្តក្រមសីលធម៌ ការតម្លើងថ្លៃសេវាកម្មទេសចរណ៍ បញ្ហាអនាម័យនៅតំបន់ទេសចរណ៍មួយចំនួន និងគុណភាពសេវាកម្មទេសចរណ៍ជាដើម។ សូមស្តាប់ការលើកឡើងរបស់លោក ហួត ហាក់ ដែលរៀបចំដោយ ញឹម សុផល៖

នាយករដ្ឋមន្រ្តីថៃត្រៀមបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា

នាយករដ្ឋមន្រ្តីថៃលោកស្រី ផែថងថាន ស៊ីណាវ៉ាត់គ្រោងមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសកម្ព

នាយករដ្ឋមន្រ្តីថៃត្រៀមបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា

នាយករដ្ឋមន្រ្តីថៃលោកស្រី ផែថងថាន ស៊ីណាវ៉ាត់គ្រោងមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសកម្ពុជាដើម្បីអបអរខួបទី៧៥ឆ្នាំនៃទំនាក់ទំនងកម្ពុជា-ថៃ និងដើម្បីពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាដែលចេញផ្សាយថ្ងៃទី២៧ កុម្ភៈ ស្តីពីជំនួបពិភាក្សាការងាររវាងប្រមុខការទូតកម្ពុជា និងប្រមុខការទូតថៃក្នុងឱកាសចូលរួមវេទិកាអនាគតអាស៊ានលើកទី២ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាមកាលពីថ្ងៃទី២៥ កុម្ភៈ ឆ្នាំ២០២៥។

Freedom House ថា សេរីភាពជាមូលដ្ឋាននៅកម្ពុជាបន្តស្ថិតក្នុងស្ថានភាពមិនសេរី

Freedom House ដែលជាអង្គការឃ្លាំមើលការអនុវត្តសិទ្ធិសេរីភាពក្នុងពិភពលោកបានចេញផ្សាយរបាយការណ៍ប្រចាំ

Freedom House ថា សេរីភាពជាមូលដ្ឋាននៅកម្ពុជាបន្តស្ថិតក្នុងស្ថានភាពមិនសេរី

Freedom House ដែលជាអង្គការឃ្លាំមើលការអនុវត្តសិទ្ធិសេរីភាពក្នុងពិភពលោកបានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ២០២៤។ នៅក្នុងរបាយការណ៍ Freedom House បានបន្តចាត់ចំណាត់ថ្នាក់កម្ពុជាជាប្រទេសមិនសេរី។ មិនសេរីដោយ Freedom House មើលឃើញថា កម្ពុជាស្ថិតនៅក្រោមការគ្រប់គ្រងឯកបក្ស គឺគណបក្សប្រជាជនកម្ពុជា និងថា រដ្ឋាភិបាលបានដាក់សម្ពាធលើគណបក្សប្រឆាំង បណ្តេញសារព័ត៌មានឯករាជ្យ និងបានកាត់ទោសលើសកម្មជនក្រោមហេតុផលនយោបាយ។ តែរដ្ឋាភិបាលកម្ពុជាបានច្រានចោលរបាយការណ៍នេះ។

រដ្ឋបាល​លោក​ត្រាំ ​​ប្រកាស​​កាត់ហិរញ្ញវត្ថុ​ជំនួយបរទេសរហូត​ដល់​​​៩០%

សហរដ្ឋ​អាមេរិក​សម្រេចកាត់​​​ហិរញ្ញវត្ថុ​យ៉ាង​សម្បើម​បំផុត ផ្នែក​​​ជំនួយ​អភិវឌ្ឍន៍​​បរទេ

រដ្ឋបាល​លោក​ត្រាំ ​​ប្រកាស​​កាត់ហិរញ្ញវត្ថុ​ជំនួយបរទេសរហូត​ដល់​​​៩០%

សហរដ្ឋ​អាមេរិក​សម្រេចកាត់​​​ហិរញ្ញវត្ថុ​យ៉ាង​សម្បើម​បំផុត ផ្នែក​​​ជំនួយ​អភិវឌ្ឍន៍​​បរទេស។ នៅ​ថ្ងៃ​ទី ២៦​កុម្ភៈ​២០២៥ ​​រដ្ឋមន្ត្រីក្រសួង​ការបរទេស​អាមេរិកលោក​ម៉ារកូ រូប៊ីយ៉ូ  បានប្រកាសកាត់បន្ថយ​ហិរញ្ញវត្ថុ​សម្រាប់​កម្មវិធី​អភិវឌ្ឍន៍​នៅ​លើ​ពិភពលោក ក្នុង​កំរិត​ ​៩២%នៃ​ហិរញ្ញវត្ថុ​របស់ទីភ្នាក់ងារ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍន៍អន្តរជាតិ ហៅកាត់​ថា ​USAID និងជំនួយ​​​សម្រាប់បរទេស ​រហូត​ដល់​​៤១០០ជំនួយ។

វៀតណាម​កាត់​ទោសអ្នក​កាសែត​ម្នាក់​ឲ្យ​ជាប់ពន្ធនាគារ​ ២ឆ្នាំកន្លះ​ ព្រោះ​តែរិះគន់​រដ្ឋអំណាច

នៅ​ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ តុលាការ​​ក្រុង​ហាណូយ​សម្រេច​កាត់​ទោសអ្នក​សារព័ត៌មាន​ជើងច

វៀតណាម​កាត់​ទោសអ្នក​កាសែត​ម្នាក់​ឲ្យ​ជាប់ពន្ធនាគារ​ ២ឆ្នាំកន្លះ​ ព្រោះ​តែរិះគន់​រដ្ឋអំណាច

នៅ​ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ តុលាការ​​ក្រុង​ហាណូយ​សម្រេច​កាត់​ទោសអ្នក​សារព័ត៌មាន​ជើងចាស់ម្នាក់​ ឲ្យ​ជាប់ពន្ធនាគារ​ ចំនួន ២ ឆ្នាំ​កន្លះ ក្នុងបទល្មើស​«​បំផ្លាញផលប្រយោជន៍​រដ្ឋ» និង​«បំពាន​សេរីភាព​ប្រជាធិបតេយ្យ»។ ​​ ​អ្នក​កាសែតឯករាជ្យ ​​​វ័យ​ ៦៣ ឆ្នាំ​រូបនេះ ​បានត្រូវអាជ្ញាធរ​វៀតណាម​​ចាប់​ឃាត់ខ្លួន កាលពី​ខែមិថុនា ឆ្នាំ២០២៤ មុន​នឹ​ងត្រូវ​តុលាការ​សម្រេចចេញ​សាលក្រម​ផ្តន្ទាទោស​ជាផ្លូវ​ការ នៅពេលនេះ​។ ​​

កូរ៉េ​ខាងត្បូង​មាន​អត្រា​​បង្ក​​កំណើតកើន​ខ្ពស់ ក្រោយ​ពី​ធ្លាក់​ចុះច្រើន​ឆ្នាំ

វិទ្យាស្ថាន​ស្ថិតិ​កូរ៉េ​ខាងត្បូង សម្តែង​​ក្តីត្រេកអរ​ ដោយ​បាន​​ប្រកាស​ដំណឹង​ពី​អត្រាប​

កូរ៉េ​ខាងត្បូង​មាន​អត្រា​​បង្ក​​កំណើតកើន​ខ្ពស់ ក្រោយ​ពី​ធ្លាក់​ចុះច្រើន​ឆ្នាំ

វិទ្យាស្ថាន​ស្ថិតិ​កូរ៉េ​ខាងត្បូង សម្តែង​​ក្តីត្រេកអរ​ ដោយ​បាន​​ប្រកាស​ដំណឹង​ពី​អត្រាប​ង្កកំណើតកូន កើនខ្ពស់ នៅក្នុង​ឆ្នាំ២០២៤។ អត្រាបង្កកំណើត​​កើនឡើង​ខ្ពស់​នេះ ជា​ចំណែកមួយ​នៃ​វិធានការ​របស់​ រដ្ឋាភិបាល​ទីក្រុង​សេអ៊ូល​ ដែល​បាន​ជំរុញលើកទឹក​​ចិត្ត​ឲ្យ​ប្រជា​ពលរដ្ឋនាំគ្នា​​បង្កើត​កូន​។​

តើអនាគតកិច្ចព្រមព្រៀងស្តីពីរ៉ែ រវាងអ៊ុយក្រែននិង​សហរដ្ឋអាមេរិក មានកំណត់អំពីអ្វីខ្លះ?

កាលពីថ្ងៃចន្ទទី​២៤កុម្ភៈ លោក​ដូណាល់ ត្រាំ បាន​ប្រកាស​ឲ្យដឹងថា ក្រុមការងារលោក​និង​ភាគីអ៊ុយ

តើអនាគតកិច្ចព្រមព្រៀងស្តីពីរ៉ែ រវាងអ៊ុយក្រែននិង​សហរដ្ឋអាមេរិក មានកំណត់អំពីអ្វីខ្លះ?

កាលពីថ្ងៃចន្ទទី​២៤កុម្ភៈ លោក​ដូណាល់ ត្រាំ បាន​ប្រកាស​ឲ្យដឹងថា ក្រុមការងារលោក​និង​ភាគីអ៊ុយក្រែន កំពុង​តែរៀបចំធ្វើកិច្ចព្រមព្រៀងស្តីពី​ការជីករ៉ែ នៅអ៊ុយក្រែន។ លោកត្រាំអះអាងទៀតថា កិច្ចព្រមព្រៀងនេះជិតរួលរាល់អស់ហើយ ហើយលោកហ្សេឡេនស្គី នឹងធ្វើមកដំណើរមកទីក្រុង​វ៉ាស៊ីនតោនដើម្បីចុះហត្ថលេខានៅក្នុងសប្តាហ៍​នេះ​។ ដោយឡែក នៅថ្ងៃពុធទី​២៦​កុម្ភៈ លោក​ហ្សេឡេនស្គី បានបញ្ជាក់ថា ភាគីទាំង២ពិតជា​រក​បាន​​នូវ​​ “កិច្ចព្រមព្រៀងក្របខណ្ឌ” មួយពិតមែន។ តែយ៉ាងណាលោក​អះអាងថា កិច្ចព្រមព្រៀងអាចបានជោគជ័​យ ឬក៏ត្រូវរលាយ​ទៅវិញ គឺវាអាស្រ័យ​លើ​ការ​និយាយចរចគ្នា រវាង​លោក​និង​លោកដូណាល់ត្រាំ​។

Freedom House ៖ សេរីភាពពិភពលោក​ដើរថយក្រោយ ក្នុង​ឆ្នាំ២០២៤

​សេរីភាព​ជា​ទូទៅក្នុងពិភពលោក ​បាន​ធ្លាក់​ចុះ​ នៅឆ្នាំ២០២៤ ខណៈពេល​អំណាច​ផ្តាច់​ការ​កាន់តែ

Freedom House ៖ សេរីភាពពិភពលោក​ដើរថយក្រោយ ក្នុង​ឆ្នាំ២០២៤

​សេរីភាព​ជា​ទូទៅក្នុងពិភពលោក ​បាន​ធ្លាក់​ចុះ​ នៅឆ្នាំ២០២៤ ខណៈពេល​អំណាច​ផ្តាច់​ការ​កាន់តែ​ឡើង​ឥទ្ធិពល។​ នេះបើតាម​របាយការណ៍​ប្រចាំឆ្នាំ​របស់អង្គការ Freedom House ដែល​ជា​ស្ថាប័ន​តាមដាន​​ឃ្លាំមើល​សិទ្ធិ​សេរីភាព​ និង​លិទ្ធិ​ប្រជាធិតេយ្យ​ក្នុងពិភពលោក។ ទោះបីជា​ម្តេច​ក្តី​ ​អង្គការអាមេរិកមួយ​នេះ​ ក៏​បាន​កត់​សម្គាល់​ដែរថា នៅទ្វីប​​​អាស៊ី​ភាគខាងត្បូង ប្រទេស​មួយ​ចំនួន​ហាក់​កំពុងស្ថិត​លើដំណើរ​ទៅកាន់​សេរីភាព ដោយ​សារ​​តែ​សន្ទុះ​ចលនាទាមទារ​សិទ្ធិ​របស់​ក្រុម​បាតុករ​ និង​បន្ទាត់​នយោបាយ​ប្រឆាំង​អំពើពុក​រលួយ។​ 

តៃវ៉ាន់ជ្រួលច្របល់ ក្រោយ​ចិន​បើក​សមយុទ្ធយោធាបាញ់គ្រាប់ពិតដោយ​មិនជូនដំណឹងមុន

ក្រសួងការពារជាតិ​តៃវ៉ាន់ បានឲ្យដឹងនៅព្រឹក​ថ្ងៃពុធទី​២៦​កុម្ភៈនេះ ថាកងទ័ពចិន​បានធ្វើសមយុ

តៃវ៉ាន់ជ្រួលច្របល់ ក្រោយ​ចិន​បើក​សមយុទ្ធយោធាបាញ់គ្រាប់ពិតដោយ​មិនជូនដំណឹងមុន

ក្រសួងការពារជាតិ​តៃវ៉ាន់ បានឲ្យដឹងនៅព្រឹក​ថ្ងៃពុធទី​២៦​កុម្ភៈនេះ ថាកងទ័ពចិន​បានធ្វើសមយុទ្ធយោធាដោ​យ​ប្រើគ្រាប់ពិត នៅ​កៀកបំផុតនឹង​ខាងត្បូង​កោះតៃវ៉ាន់ ចម្ងាយតែ​ជាង​៧០គីឡូម៉ែត្រ។ ភាគីតៃវ៉ាន់ បានរិះគន់ថា ទង្វើរបស់កងទ័ពចិនដែលធ្វើសមយុទ្ធដោយ​មិនជូនដំណឹងមុន គឺជាការបំពាន​មកលើច្បាប់អន្តរជាតិ ហើយ​បង្កអស្ថិរភាពដល់តំបន់ទាំងមូល​។

អ្នកស្រី ស៊ន ម៉ាយ៉ាថា របរច្នៃចចូតបានជួយពលរដ្ឋតាមជនបទមួយចំនួនមិនឲ្យចំណាកស្រុក

ជាអ្នកស្រឡាញ់ និងចង់ថែរក្សាវប្បធម៌ប្រពៃណីដូនតា អ្នកស្រី ស៊ន ម៉ាយ៉ា បានបោះបង់ការងារជាបុគ្គ

អ្នកស្រី ស៊ន ម៉ាយ៉ាថា របរច្នៃចចូតបានជួយពលរដ្ឋតាមជនបទមួយចំនួនមិនឲ្យចំណាកស្រុក

ជាអ្នកស្រឡាញ់ និងចង់ថែរក្សាវប្បធម៌ប្រពៃណីដូនតា អ្នកស្រី ស៊ន ម៉ាយ៉ា បានបោះបង់ការងារជាបុគ្គលិកក្រុមហ៊ុនបរទេសមួយ និងងាកទៅចាប់របរកែច្នៃចចូតធ្វើជាសម្ភារៈប្រើប្រាស់ ដូចកន្ទេល កាបូប ក្រណាត់ទ្រាប់ចាន កន្ត្រក់ដាក់ខោអាវ និងរបស់របរជាច្រើនផ្សេងទៀត។ ក្រៅពីជួយលើកស្ទួយអត្តសញ្ញាណខ្មែរ របរមួយនេះបានជួយបង្កើតការងារ និងកាត់បន្ថយការចំណាកស្រុករបស់ពលរដ្ឋក្នុងសហគមន៍មួយចំនួននៅតាមទីជនបទ។

មេធាវីការពារក្តីសកម្មជនកិច្ចព្រមព្រៀងក្រុងប៉ារីសនឹងពិភាក្សាប្តឹងសាទុក្ខទៅតុលាការកំពូល

នៅរសៀលថ្ងៃទី២៥​ កុម្ភៈ សាលាឧទ្ធរណ៍ក្រុងភ្នំពេញបានបើក​សវនាការលើជនជាប់ចោទពាក់ព័ន្ធនឹងគម្រ

មេធាវីការពារក្តីសកម្មជនកិច្ចព្រមព្រៀងក្រុងប៉ារីសនឹងពិភាក្សាប្តឹងសាទុក្ខទៅតុលាការកំពូល

នៅរសៀលថ្ងៃទី២៥​ កុម្ភៈ សាលាឧទ្ធរណ៍ក្រុងភ្នំពេញបានបើក​សវនាការលើជនជាប់ចោទពាក់ព័ន្ធនឹងគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និង វៀតណាម (CLV-DTA)។ សវនាការនេះធ្វើឡើង ក្រោយជនជាប់ចោទបានប្តឹងជំទាស់នឹងសេចក្តីសម្រេចរបស់តុលាការក្រុងភ្នំពេញដែលបំបែកសំណុំរឿងជា ៥សំណុំដាច់ពីគ្នា។ ជាលទ្ធផល​ សាលាឧទ្ធរណ៍បានសម្រេចតម្កល់សេចក្ដីសម្រេចរបស់តុលាការក្រុងភ្នំពេញទុកជាបានការដដែល។ ឆ្លើយប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២៦ កុម្ភៈនេះ លោក សឺន ជុំជួន សហមេធាវីការពារក្ដីឱ្យសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស​ គឺលោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា និងលោក សាន សិទ្ធិ សម្តែងការខកចិត្តចំពោះសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ក្រុងភ្នំពេញ។ សម្រាប់លោក សឺន ជុំជួន ការបំបែកសំណុំរឿងនឹងអូសបន្លាយពេលវេលា និងប៉ះពាល់ដល់សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌របស់កូនក្ដីលោក។ ក្នុងន័យនេះ មេធាវីសឺន ជុំជួន អះអាងថានឹងទៅពិភាក្សាជាមួយកូនក្តីលោកដើម្បីប្តឹងសាទុក្ខទៅតុលាការកំពូល។

វៀតណាមស្នើឱ្យកម្ពុជាចូលរួមដោះស្រាយការបោះបង្គោលព្រំដែនគោកដែលនៅសល់ ១៦%

នាយករដ្ឋមន្ដ្រីវៀតណាម លោក ផាម មីញជីញ បានស្នើឱ្យកម្ពុជា និងវៀតណាមធ្វើការរួមគ្នាដើម្បីរៀបចំ

វៀតណាមស្នើឱ្យកម្ពុជាចូលរួមដោះស្រាយការបោះបង្គោលព្រំដែនគោកដែលនៅសល់ ១៦%

នាយករដ្ឋមន្ដ្រីវៀតណាម លោក ផាម មីញជីញ បានស្នើឱ្យកម្ពុជា និងវៀតណាមធ្វើការរួមគ្នាដើម្បីរៀបចំបោះបង្គោលព្រំដែនគោកដែលនៅសល់ ចំនួន១៦%។ សំណើរបស់មេដឹកនាំវៀតណាមដូចនេះធ្វើឡើងក្នុងជំនួបជាមួយលោក ប្រាក់ សុខុន រដ្ឋមន្រ្ដីក្រសួងការបរទេសកម្ពុជានៅក្នុងទីក្រុងហាណូយនាថ្ងៃទី២៥ កុម្ភៈ ឆ្នាំ២០២៥។ នេះបើយោងតាមសារព័ត៌មានវៀតណាម Vietnam News។

តើយន្តការលើកកម្ពស់សុខុមាលភាពកម្មករតាមរោងចក្រមានប្រសិទ្ធិភាពកម្រិតណា?

នៅថ្ងៃសុក្រទី២១កុម្ភៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីណែនាំដល់កម្មករ

តើយន្តការលើកកម្ពស់សុខុមាលភាពកម្មករតាមរោងចក្រមានប្រសិទ្ធិភាពកម្រិតណា?

នៅថ្ងៃសុក្រទី២១កុម្ភៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីណែនាំដល់កម្មករនិងម្ចាស់សហគ្រាសរោងចក្រអំពីយន្តការលើកកម្ពស់ឥរិយាបថរស់នៅប្រកបដោយសុខុមាលភាព។ ការណែនាំនេះធ្វើឡើងដោយក្រសួងការងារយល់ឃើញពីហានិភ័យនៃការកើតឡើងជំងឺមិនឆ្លងទៅលើកម្មករនិយោជិត។តំណាងសហជីពយល់ថា ការណែនាំរបស់ក្រសួងការងារជាយន្តការល្អ តែពួកគេបារម្ភអំពីប្រសិទ្ធិភាព ប្រសិនបើគ្មានយន្តការតាមដានច្បាស់លាស់។

ទិវាអន្ដរជាតិនារី៖អង្គការសិទ្ធិមនុស្សអំពាវនាវឱ្យបើកឱកាសដល់ស្ដ្រីទទួលបានអំណាចស្មើគ្នានឹងមនុស្សទាំងអស់

អង្គការក្រៅរដ្ឋាភិបាលមួយចំនួនបានចេញសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នាដើម្បីអបអរទិវាអន្ដ

ទិវាអន្ដរជាតិនារី៖អង្គការសិទ្ធិមនុស្សអំពាវនាវឱ្យបើកឱកាសដល់ស្ដ្រីទទួលបានអំណាចស្មើគ្នានឹងមនុស្សទាំងអស់

អង្គការក្រៅរដ្ឋាភិបាលមួយចំនួនបានចេញសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នាដើម្បីអបអរទិវាអន្ដរជាតិនារី ៨មីនា ឆ្នាំ២០២៥។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហៅកាត់ CCHR បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី២៥ ខែកុម្ភៈ ដោយអំពាវនាវឱ្យអ្នកពាក់ព័ន្ធដាក់ចេញវិធានការនានា ដើម្បីបើកឱកាសឱ្យស្ដ្រី មានសិទ្ធិ អំណាចស្មើគ្នា និងមនុស្សទាំងអស់។ ចំណែកសមាគម សហជីព និងសហគមន៍ផ្សេងទៀតក៏បានចេញសេចក្តីថ្លែងការណ៍រួមនៅថ្ងៃទី២៦ ខែកុម្ភៈនេះ ក្នុងន័យប្រហាក់ប្រហែលគ្នានេះដែរ។

COP16ស្តីពីជីវៈចម្រុះ​ បន្តជជែកគ្នា​៣ថ្ងៃទៀត ដើម្បីស្វែងរកយន្តការ​ហិរញ្ញវត្ថុការពារធនធានធម្មជាតិ

បន្ទាប់ពីបរាជ័​យ​គ្មានលទ្ធផលកាលពីខែ​វិច្ឆិកានៅកូឡុំប៊ី សន្និសីទ​អន្តរជាតិស្តីពីបរិស្ថាន

COP16ស្តីពីជីវៈចម្រុះ​ បន្តជជែកគ្នា​៣ថ្ងៃទៀត ដើម្បីស្វែងរកយន្តការ​ហិរញ្ញវត្ថុការពារធនធានធម្មជាតិ

បន្ទាប់ពីបរាជ័​យ​គ្មានលទ្ធផលកាលពីខែ​វិច្ឆិកានៅកូឡុំប៊ី សន្និសីទ​អន្តរជាតិស្តីពីបរិស្ថាន​COP16 បានបន្តធ្វើថែម​៣ថ្ងៃទៀត​ នៅ​ទីក្រុងរ៉ូមប្រទេសអ៊ីតាលី ចាប់ពីថ្ងៃអង្គារទី​២៥កុម្ភៈ។ ជា​ការបន្ថែមពេលវេលា ដើម្បីបន្តជជែក​ចរចាគ្នា ស្វែងរក​​យន្តការ​ហិរញ្ញវត្ថុ ដែលចាំបាច់នៅក្នុង​ការ​​​អភិរក្សធនធានធម្មជាតិ​ជីវចម្រុះ។ សូមរំលឹកថា កម្មវត្ថុ​ធំមួយ​ដែល​គេបានកំណត់​កាលពីឆ្នាំ​២០២២ នៅក្នុងកិច្ចព្រមព្រៀងគុនមីង-ម៉ុងរ៉េអាល់ គឺត្រូវ​ចាត់បញ្ចូល​ផ្ទៃដី​និងផ្ទៃទឹកទំហំ៣០នៃផែនដី ឲ្យ​ក្លាយជាតំបន់អភិរក្សធម្មជាតិ​ ពីពេលនេះរហូតឆ្នាំ​២០៣០​ ហើយដែលត្រូវការប្រាក់​ប្រមាណ​២០០ពាន់លានដុល្លារក្នុងមួយ១ឆ្នាំ​។

លោក កើត រិទ្ធ បង្គាប់ឲ្យមន្ត្រីរាជអាជ្ញា២៣រូបបង្ហាញខ្លួននៅកន្លែងថ្មីឲ្យបានមុនថ្ងៃ៣មីនា

លោក កើត រិទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិ​ធម៌​បង្គាប់​ឱ្យ​ព្រះ​រាជ​អាជ្ញា និង​ព្រះរាជ​អាជ្

លោក កើត រិទ្ធ បង្គាប់ឲ្យមន្ត្រីរាជអាជ្ញា២៣រូបបង្ហាញខ្លួននៅកន្លែងថ្មីឲ្យបានមុនថ្ងៃ៣មីនា

លោក កើត រិទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិ​ធម៌​បង្គាប់​ឱ្យ​ព្រះ​រាជ​អាជ្ញា និង​ព្រះរាជ​អាជ្ញា​រង​២៣រូប​ចូលមក​បង្ហាញ​ខ្លួន​នៅ​កន្លែង​ថ្មី​ឲ្យបាន​មុន​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ២០២៥ ក្រោយពី​មន្ត្រី​ទាំង​នោះ​ទទួល​បាន​ការ​តែង​តាំង និង​ផ្ទេរ​ភារ​កិច្ច​ទៅ​អង្គ​ភាព​ថ្មី​។ ​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​បញ្ជាក់​ថា ​នេះគ្រាន់​តែ​ជា​បែប​បទ​រដ្ឋបាល​ជា​លក្ខណៈ​ធម្មតា​តែ​ប៉ុណ្ណោះ ខណៈ​លិខិត​បង្គាប់​ការ​បែប​នេះ​ធ្លាប់​ត្រូវ​បាន​ធ្វើ​នៅ​រៀង​រាល់​ពេល​ដែល​មាន​ការ​ផ្ទេរ ​និង​តែង​តាំង​ ចៅក្រម និង​ព្រះរាជ​អាជ្ញា​ទៅ​អង្គភាព​ថ្មី​។

បណ្ឌិត សុខ ទូច ថាការនេសាទលៀសទ្រង់ទ្រាយធំនៅបឹងទន្លេសាបនឹងធ្វើឲ្យហិនហោចទៅថ្ងៃខាងមុខ

លោក​បណ្ឌិត សុខ ទូច ប្រធាន​រាជ​បណ្ឌិត​សភា​កម្ពុជា​បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​នា​ថ្ង

បណ្ឌិត សុខ ទូច ថាការនេសាទលៀសទ្រង់ទ្រាយធំនៅបឹងទន្លេសាបនឹងធ្វើឲ្យហិនហោចទៅថ្ងៃខាងមុខ

លោក​បណ្ឌិត សុខ ទូច ប្រធាន​រាជ​បណ្ឌិត​សភា​កម្ពុជា​បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​នា​ថ្ងៃ​ទី​២៥​ ខែ​កុម្ភៈ​ថា ករណី​រាវ​លៀស​នៅ​បឹង​ទន្លេ​សាប​មិន​មែន​ដើម្បី​តែ​ក្រពះ​ប៉ុណ្ណោះ​ទេ​ តែ​ជាការ​នេសាទ​ដោយ​ប្រើ​ម៉ាស៊ីន និង​ទូក អូស​ក្នុង​ទ្រង់​ទ្រាយ​ធំ​ដើម្បី​យក​ទៅ​ធ្វើ​ជា​ចំណី​ត្រី និង​កិន​ធ្វើ​ចំណី​សត្វ​។​ តាម​ បណ្ឌិត​ សុខ ទូច ​លៀស​របស់​ខ្មែរ​រាប់​សិប​តោន​ត្រូវ​បាន​ដឹក​ចេញ​ពី​បឹង​ទន្លេសាប​ទៅកាន់​ប្រទេស​ជិត​ខាង​។​ ឆ្លើយ​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​ RFI នាថ្ងៃ​ទី​២៦ កុម្ភៈ​នេះ ​លោក សុខ ទូច ថា​ករណី​នេសាទ​លៀស​ទ្រង់​ទ្រាយ​ធំ​នេះបាន​កើត​ឡើង​ច្រើន​នៅតាម​ខេត្ត​ដែល​ជាប់​នឹង​បឹង​ទន្លេសាប​។

អង្គការ​សុខភាព​ពិភពលោក​ថា អឺរ៉ុប​មាន​កុមារ​ក្រោម​​​៥​ឆ្នាំច្រើន​ស្លាប់​ដោយមិន​សមហេតុ​ផល

​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក ចេញ​ផ្សាយ​នៅថ្ងៃអង្គារ​ទី​២៥​កុម្ភៈ​២០២៥​នេះ បាន

អង្គការ​សុខភាព​ពិភពលោក​ថា អឺរ៉ុប​មាន​កុមារ​ក្រោម​​​៥​ឆ្នាំច្រើន​ស្លាប់​ដោយមិន​សមហេតុ​ផល

​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក ចេញ​ផ្សាយ​នៅថ្ងៃអង្គារ​ទី​២៥​កុម្ភៈ​២០២៥​នេះ បាន​អះអាង​ថា​ ក្នុង​មួយ​ឆ្នាំៗ មាន​កុមារ​អឺរ៉ុប ជិត​ ៧៦០០០នាក់ បាន​ស្លាប់ នៅ​​អាយុ​ក្រោម​៥​ឆ្នាំ ដោយ​មូលហេតុចម្បង​​៥​។ តែ​មូលហេតុខ្លះ​អាច​បញ្ចៀស​បាន។

លោក ហ៊ុន ម៉ារ៉ាឌី៖បុណ្យកោងកាងនឹងបង្ហាញពលរដ្ឋខ្មែរពីសារៈប្រយោជន៍ដ៏ធំធេងនៃព្រៃកោងកាង

ក្រសួងបរិស្ថាន រួមជាមួយរដ្ឋបាលខេត្តកោះកុង និងអង្គការមេត្តាធម្មជាតិនឹងរៀបចំពិធី «បុណ្យកោង

លោក ហ៊ុន ម៉ារ៉ាឌី៖បុណ្យកោងកាងនឹងបង្ហាញពលរដ្ឋខ្មែរពីសារៈប្រយោជន៍ដ៏ធំធេងនៃព្រៃកោងកាង

ក្រសួងបរិស្ថាន រួមជាមួយរដ្ឋបាលខេត្តកោះកុង និងអង្គការមេត្តាធម្មជាតិនឹងរៀបចំពិធី «បុណ្យកោងកាង»ជាលើកដំបូងដែលមានរយៈពេល៣ថ្ងៃ ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥ នៅខេត្តកោះកុង។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុងបានឲ្យដឹងថា កម្មវត្ថុនៃការធ្វើបុណ្យកោងកាងនៅខេត្តកោះកុង គឺចង់ឲ្យពលរដ្ឋខ្មែរមានការយល់ដឹងពីការអភិរក្សធនធានធម្មជាតិដើមកោងកាងដែលពលរដ្ឋសហគមន៍ជាច្រើនទទួលបានអត្ថប្រយោជន៍ដ៏ធំធេងពីធនធានធម្មជាតិព្រៃកោងកាង។

លោក លឹម វណ្ណច័ន្ទ អ្នកស្រាវជ្រាវផូស៊ីលដំបូងគេម្នាក់នៅកម្ពុជា

អស់រយៈពេល ៦ឆ្នាំដែលលោកលឹម វណ្ណច័ន្ទបានចាប់អារម្មណ៍ទៅលើការសិក្សាស្រាវជ្រាវស្វែងរកផូស៊ីលដ

លោក លឹម វណ្ណច័ន្ទ អ្នកស្រាវជ្រាវផូស៊ីលដំបូងគេម្នាក់នៅកម្ពុជា

អស់រយៈពេល ៦ឆ្នាំដែលលោកលឹម វណ្ណច័ន្ទបានចាប់អារម្មណ៍ទៅលើការសិក្សាស្រាវជ្រាវស្វែងរកផូស៊ីលដែលមានអាយុកាលតាំងពីរាប់លានឆ្នាំនៅកម្ពុជា។ ការសិក្សាស្រាវជ្រាវនេះបានឈានដល់ការរកឃើញផូស៊ីលសំខាន់ៗដូចជា សត្វសមុទ្រ ឆ្អឹងដាយណូស័រ ផូស៊ីលដើមឈើ ផូស៊ីលអណ្តើក ផូស៊ីលក្រពើ និងស្លឹកឈើ។ លោកលឹម វណ្ណច័ន្ទ ដែលសព្វថ្ងៃជាអ្នកស្រាវជ្រាវរបស់ក្រសួងបរិស្ថានអះអាងថា គោលបំណងនៃការសិក្សាស្រាវជ្រាវគឺដើម្បីប្រមូលទិន្នន័យ និងសំណាកសំខាន់ៗ សម្រាប់ចងក្រងឯកសារវប្បធម៌ប្រវត្តិសាស្ត្រ ពិសេសស្វែងយល់ពីការកកើតនៃទឹកដីកម្ពុជារាប់លានឆ្នាំកន្លងមក៕

លោកត្រាំយល់ស្របជាមួយ​​លោកម៉ាក្រុង លើគំនិតបញ្ជូនកងកម្លាំងរក្សាសន្តិភាពនៅ​​អ៊ុយក្រែន

លោក​ម៉ាក្រុង បានទៅជួបលោក​ដូណាល់ ត្រាំ នៅសេតវិមានកាលពីថ្ងៃទី​២៤កុម្ភៈ​ ដើម្បី​និយាយអំពីសំណ

លោកត្រាំយល់ស្របជាមួយ​​លោកម៉ាក្រុង លើគំនិតបញ្ជូនកងកម្លាំងរក្សាសន្តិភាពនៅ​​អ៊ុយក្រែន

លោក​ម៉ាក្រុង បានទៅជួបលោក​ដូណាល់ ត្រាំ នៅសេតវិមានកាលពីថ្ងៃទី​២៤កុម្ភៈ​ ដើម្បី​និយាយអំពីសំណុំរឿងសង្គ្រាម​អ៊ុយក្រែន​។ លោក​ម៉ាក្រុង មានចេតនា​ពន្យល់បញ្ចុះបញ្ចូល កុំ​ឲ្យ​លោកដូណាល់ ត្រាំ ធ្វើតាម​លោក​ពូទីនខ្លាំងពេក ហើយ​ត្រូវតែកំណត់លក្ខខណ្ឌ ធានាការពារសន្តិសុខអ៊ុយក្រែនឲ្យបានច្បាស់លាស់ ប្រសិនបើមានកិច្ចព្រមព្រៀងសន្តិភាពពិតមែន​។ លក្ខខណ្ឌមួយដ៏សំខាន់នោះ ការបញ្ជូនកងកម្លាំង​រក្សាសន្តិភាព ដើម្បីតាមដានត្រួតពិនិត្យ​មើលការគោរពកិច្ចព្រមព្រៀង​សន្តិភាព​​។

កម្ពុជាសំណូមពរឱ្យអាមេរិកបង្កើនកិច្ចសហប្រតិបត្តិការកងទ័ព និងធ្វើសមយុទ្ធរួមគ្នាឡើងវិញ

មេបញ្ជាការកងទ័ពជើងគោកអាមេរិកប្រចាំឥណ្ឌូប៉ាស៊ីហ្វិក លោក រ៉ូណាល់ ខ្លាក បានមកបំពេញទស្សនកិច្ច

កម្ពុជាសំណូមពរឱ្យអាមេរិកបង្កើនកិច្ចសហប្រតិបត្តិការកងទ័ព និងធ្វើសមយុទ្ធរួមគ្នាឡើងវិញ

មេបញ្ជាការកងទ័ពជើងគោកអាមេរិកប្រចាំឥណ្ឌូប៉ាស៊ីហ្វិក លោក រ៉ូណាល់ ខ្លាក បានមកបំពេញទស្សនកិច្ចនៅក្រុងភ្នំពេញ។ នាក្នុងឱកាសនោះ កម្ពុជា តាមរយៈមេបញ្ជាការកងទ័ពនៃកងយោពលខេមរភូមិន្ទលោក វង្ស ពិសេន បានសំណូមពរឱ្យសហរដ្ឋអាមេរិកបង្កើនកិច្ចសហប្រតិបត្តិការវិស័យកងទ័ព និងធ្វើសមយុទ្ធឆ្មាំអង្គររួមគ្នាឡើងវិញ។ សំណូមពររបស់កម្ពុជាយ៉ាងដូច្នេះធ្វើឡើងក្នុងហេតុផលពង្រឹង និងពង្រីកទំនាក់ទំនងវិស័យកងទ័ពនៃប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន។

Get more results via ClueGoal