Cambodia



ក្រុមហ៊ុនគ្រប់គ្រងទឹកកូរ៉េកំពុងស្វែងរកការវិនិយោគក្នុងវិស័យធនធានទឹកនៅកម្ពុជា

នៅក្នុងជំនួបជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត កាលពីចុងសប្តាហ៍កន្លងទៅ ក្រុមហ៊ុនសាជីវកម្ម

លោកម៉ាក្រុង​ថ្លែងសុន្ទរកថា ​សុំសេចក្តីក្លាហានពី​​​ប្រជាជន​បារាំង ចំពោះមុខ​​​ការគំរាម​របស់រុស្ស៊ី

កាលពីល្ងាចថ្ងៃពុធ ទី​៥មីនា លោកអេម៉ានុយអែល ​ម៉ាក្រុង ប្រធានាធិបតី​បារាំង បានថ្លែងសុន្ទរកថា

លោកម៉ាក្រុង​ថ្លែងសុន្ទរកថា ​សុំសេចក្តីក្លាហានពី​​​ប្រជាជន​បារាំង ចំពោះមុខ​​​ការគំរាម​របស់រុស្ស៊ី

កាលពីល្ងាចថ្ងៃពុធ ទី​៥មីនា លោកអេម៉ានុយអែល ​ម៉ាក្រុង ប្រធានាធិបតី​បារាំង បានថ្លែងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍​ទៅកាន់ប្រជាជនបារាំងទាំងមូល ស្តីអំពីស្ថានភាពសន្តិសុខអឺរ៉ុបជុំវិញ​សង្គ្រាមនៅអ៊ុយក្រែន និង​នៅក្នុងបរិបទមួយដែល​សហរដ្ឋអាមេរិក ហាក់កំពុងតែបែរក្បាកងាកទៅខាងរុស្ស៊ី​។ ប្រឈមនឹង​ការគំរាម​ទាំងអស់នេះ លោក​ម៉ាក្រុងបានថ្លែងថា បារាំងនិងអឺរ៉ុប មិនអាចឈរនៅស្ងៀមបានឡើយ គឺត្រូវតែ​ត្រៀមរៀបចំកម្លាំង ដើម្បី​ការពារខ្លួន​។ សុន្ទរកថារបស់​លោក​ម៉ាក្រុង​នេះ មានអត្ថន័យ​ប្រាប់ទៅកាន់ប្រជាជនបារាំងផងដែរ ថាត្រូវតែត្រៀមខ្លួន​ ចូលក្នុងកាលៈទេសៈថ្មី​ដែល​សង្គ្រាមអាចផ្ទុះឡើង ហើយប្រទេសជាតិត្រូវការ​កម្លាំងសាមគ្គីនិង​ការប្តេជ្ញាចិត្ត​​​របស់គ្រប់ៗគ្នា​។​

អ្នកស្រីនួន ចំណាន៖ របរចិតចេកបន្ទះលើកស្ទួយជីវភាពក្នុងភូមិ

របរចិតចេកបន្ទះកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរនៅពេលធ្វើដំណើរទៅខេត្តបាត់ដំ

អ្នកស្រីនួន ចំណាន៖ របរចិតចេកបន្ទះលើកស្ទួយជីវភាពក្នុងភូមិ

របរចិតចេកបន្ទះកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរនៅពេលធ្វើដំណើរទៅខេត្តបាត់ដំបង។ អ្នកស្រី នួន ចំណាន អ្នកប្រកបរបរចិតចេកបន្ទះជាង១០ឆ្នាំនៅក្នុងភូមិដូនទាវ ស្រុកឯកភ្នំ ខេត្តបាត់ដំបងបានអះអាងថា អ្នកស្រីបានជួយទិញចេករបស់អ្នកស្រុកភូមិដែលនេះជាការរួមចំណែកលើកស្ទួយសេដ្ឋកិច្ចក្នុងភូមិ។ តែអ្នកស្រីក៏ចង់ឃើញអ្នកភូមិផ្សេងទៀតចេះកែច្នៃទិន្នផលកសិកម្មជុំវិញផ្ទះទៅជាអាហារសម្រន់សម្រាប់គ្រួសារ ឬបង្កើតអាជីវកម្មនៅក្នុងភូមិ។ ពីភូមិដូនទាវ ស្រុកឯកភ្នំ ខេត្តបាត់ដំបង សូមលោកអ្នកនាងទស្សនាបទយកការណ៍រៀបចំដោយ ស៊ឹម ចាន់សំណាង៖

អ្នកជំនាញថា កម្ពុជាគួរតែប្រញាប់ដាក់មរតកវប្បធម៌ក្នុងបញ្ជីរបស់អង្គការយូណេស្កូ

នៅក្នុងជំនួបសំណេះសំណាលជាមួយសិល្បៈករ សិល្បៈការិនីនាថ្ងៃទី៥ ខែមីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន

អ្នកជំនាញថា កម្ពុជាគួរតែប្រញាប់ដាក់មរតកវប្បធម៌ក្នុងបញ្ជីរបស់អង្គការយូណេស្កូ

នៅក្នុងជំនួបសំណេះសំណាលជាមួយសិល្បៈករ សិល្បៈការិនីនាថ្ងៃទី៥ ខែមីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតបានឱ្យដឹងថា រដ្ឋាភិបាលកម្ពុជាកំពុងរៀបចំគិតគូរដាក់បញ្ចូល «សង្ក្រាន្ត» ទៅក្នុងបញ្ជីបេតិកភណ្ឌអរូបីរបស់នៃអង្គការយូណេស្កូនាពេលឆាប់ៗ។ ការប្រកាសរបស់លោក ហ៊ុន ម៉ាណែតយ៉ាងដូចនេះធ្វើឡើង បន្ទាប់ពីថៃបានបញ្ចូន « សង្ក្រាន្ត » ទៅដាក់ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣។ សម្រាប់អ្នកជំនាញ កម្ពុជាត្រូវពន្លឿនដាក់សម្បត្តិវប្បធម៌ខ្មែរទាំងរូបី និងអរូបីទៅក្នុងបញ្ជីរបស់អង្គការយូណេស្កូ។ តែមន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ពន្យល់ថា ការចុះបញ្ជីត្រូវធ្វើតាមលំដាប់លំដោយ ដោយមិនអាចបង្ខំភ្លាមៗបានទេ។

អ្នកឧកញ៉ា លឹម ហេង៖ វត្តមានអ្នកចូលរួមច្រើនឆ្លុះបញ្ជាំងពីប្រយោជន៍ធុរកិច្ចសម្រាប់កម្ពុជា

នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ នេះ កម្ពុជាបានរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នា

អ្នកឧកញ៉ា លឹម ហេង៖ វត្តមានអ្នកចូលរួមច្រើនឆ្លុះបញ្ជាំងពីប្រយោជន៍ធុរកិច្ចសម្រាប់កម្ពុជា

នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ នេះ កម្ពុជាបានរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការពន្លឿនការតភ្ជាប់អាស៊ាន៖ មនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្ម»។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥នេះ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានឲ្យដឹងថា វេទិកាធុរកិច្ចអាស៊ាន-កម្ពុជា បានប្រព្រឹត្តិទៅដោយជោគជ័យ។ ជោគជ័យ ព្រោះមានធុរកិច្ចជនចូលរួមច្រើន ដែលនេះជាផលប្រយោជន៍ដ៏ធំមួយក្នុងការទាក់ទាញធុរកិច្ចជនមកបណ្តាក់ទុននៅកម្ពុជា។

កូរ៉េ​ខាងត្បូង​៖ យន្តហោះចម្បាំង​ទម្លាក់​គ្រាប់​បែក​ខុស​គោលដៅ របួស​មនុស្ស​និងខូចខាតជា​​ច្រើន

នៅ​កូរ៉េខាងត្បូង យ៉ាង​ហោច​ប្រជាពលរដ្ឋ​ ៤ នាក់​របួស​ធ្ងន់ធ្ងរ​ ហើយ​ ​៣ នាក់រង​​របួស​ស្រាល​ ព

កូរ៉េ​ខាងត្បូង​៖ យន្តហោះចម្បាំង​ទម្លាក់​គ្រាប់​បែក​ខុស​គោលដៅ របួស​មនុស្ស​និងខូចខាតជា​​ច្រើន

នៅ​កូរ៉េខាងត្បូង យ៉ាង​ហោច​ប្រជាពលរដ្ឋ​ ៤ នាក់​របួស​ធ្ងន់ធ្ងរ​ ហើយ​ ​៣ នាក់រង​​របួស​ស្រាល​ ព្រោះតែ​គ្រាប់បែកចំនួន​ ៨ គ្រាប់ ​ធ្លាក់​ពី​លើអាកាស នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៦ ខែ​មីនានេះ​​។ ក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង បាន​ទទួល​ស្គាល់​ថា យន្តហោះ​ចម្បាំង​របស់​ខ្លួន​មួយ​គ្រឿង បាន​ទម្លាក់​គ្រាប់បែក​ខុស​គោល​ដៅ។

ក្រុម​សន្តិសុខផ្ទៃក្នុងអ៊ីស្រាអែលទទួល​ស្គាល់​បរាជ័យក្នុងការ​ទប់​ស្កាត់ភេរវកម្ម​ថ្ងៃ៧តុលា

ជា​រឿង​កម្រ​បំផុតដែលអ៊ីស្រាអែល​ប្រកាស​ទទួលស្គាល់«ភាព​បរាជ័យ»របស់ខ្លួន​។ ​ក្នុង​របាយការណ

ក្រុម​សន្តិសុខផ្ទៃក្នុងអ៊ីស្រាអែលទទួល​ស្គាល់​បរាជ័យក្នុងការ​ទប់​ស្កាត់ភេរវកម្ម​ថ្ងៃ៧តុលា

ជា​រឿង​កម្រ​បំផុតដែលអ៊ីស្រាអែល​ប្រកាស​ទទួលស្គាល់«ភាព​បរាជ័យ»របស់ខ្លួន​។ ​ក្នុង​របាយការណ៍​ស៊ើបអង្កេត​ផ្លូវការ ផ្សាយចេញ​ថ្ងៃពុធ ទី​៥មីនា ក្រុមភ្នាក់ងារសន្តិសុខផ្ទៃក្នុងអ៊ីស្រាអែល បាន​សារភាព​កំហុស​ដែលបាន​ប្រព្រឹត្ត​ថ្លោះធ្លោយ ក្នុង​ការ​​ទប់ស្កាត់អំពើភេរវកម្មរបស់​ក្រុម​ប្រដាប់​អាវុធ​ហាម៉ាស កាលពី​ថ្ងៃ ទី៧តុលា ឆ្នាំ២០២៣​។ ការ​សារភាព​នេះធ្វើឡើង​តែប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​កងទ័ព​អ៊ីស្រាអែលបាន​ទទួល​ស្គាល់​បរាជ័យ​ក្នុងសំណុំរឿង​តែមួយ។​ ​

ការប្រើសេវាព្យាបាលជំងឺទឹកនោមផ្អែមបានកើនឡើងជិត ៦០% ក្នុងឆ្នាំ ២០២៤

រដ្ឋមន្ត្រីក្រសួងសុខាភិបាលអះអាងថា ក្នុងឆ្នាំ២០២៤ ការប្រើប្រាស់សេវាព្យាបាលជំងឺទឹកនោមផ្អែ

ការប្រើសេវាព្យាបាលជំងឺទឹកនោមផ្អែមបានកើនឡើងជិត ៦០% ក្នុងឆ្នាំ ២០២៤

រដ្ឋមន្ត្រីក្រសួងសុខាភិបាលអះអាងថា ក្នុងឆ្នាំ២០២៤ ការប្រើប្រាស់សេវាព្យាបាលជំងឺទឹកនោមផ្អែមនៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជនបានកើនឡើងចំនួន ៥៩% ដែលជាកម្រិតខ្ពស់គួរឱ្យកត់សម្គាល់។ តាមលោករដ្ឋមន្ត្រី កំណើននៃការប្រើសេវាព្យាបាលជំងឺទឹកនោមផ្អែមនេះបានបង្ហាញឱ្យឃើញពីការយកចិត្តទុករបស់ប្រព័ន្ធសុខាភិបាលកម្ពុជា តែថា នេះក៏ជាក្តីព្រួយបារម្ភពីកំណើនអ្នកជំងឺទឹកនោមផ្អែមនៅកម្ពុជាដែរ។

ចិន បន្ត​​រំពឹងសន្ទុះ​​​​វឌ្ឍនភាព​សេដ្ឋកិច្ច​ ៥% ក្នុង​ឆ្នាំ២០២៥

សភាប្រជាជនចិន ​បើក​សម័យប្រជុំ​ប្រចាំឆ្នាំ​ ជាមួយ​នឹងក្តីសង្ឃឹម​ពីកំណើន​​វឌ្ឍភាព​សេដ្ឋកិ

ចិន បន្ត​​រំពឹងសន្ទុះ​​​​វឌ្ឍនភាព​សេដ្ឋកិច្ច​ ៥% ក្នុង​ឆ្នាំ២០២៥

សភាប្រជាជនចិន ​បើក​សម័យប្រជុំ​ប្រចាំឆ្នាំ​ ជាមួយ​នឹងក្តីសង្ឃឹម​ពីកំណើន​​វឌ្ឍភាព​សេដ្ឋកិច្ច ក្នុងរង្វង់​ ៥% សម្រាប់​ឆ្នាំ២០២៥។ កម្មវត្ថុសន្ទុះកំណើនសេដ្ឋកិច្ចដ៏ច្រើននេះ ដូចគ្នានឹងបំណងប្រាថ្នារបស់រដ្ឋាភិបាលចិន កាលពីឆ្នាំ២០២៤ដែរ។ ប្រឈម​មុខ​នឹង​បរិបទ​សង្គ្រាម​ពិភពលោកសព្វថ្ងៃ​ ​រដ្ឋអំណាច​ចិនក៏ប្តេជ្ញា​​​​ពីការ​បង្កើន​​ថវិកាវិស័យ​យោធាបន្ថែមទៀត​​។

រុស្ស៊ី និង ភូមា ចុះកិច្ចព្រមព្រៀងសាងសង់មជ្ឈមណ្ឌលនុយក្លេអ៊ែរតូចមួយនៅភូមា

ថ្ងៃអង្គារ ទី ៤ ខែមីនា រុស្ស៊ី និង ភូមា បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងថ្មីមួយ ស្តីអំពីការសា

រុស្ស៊ី និង ភូមា ចុះកិច្ចព្រមព្រៀងសាងសង់មជ្ឈមណ្ឌលនុយក្លេអ៊ែរតូចមួយនៅភូមា

ថ្ងៃអង្គារ ទី ៤ ខែមីនា រុស្ស៊ី និង ភូមា បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងថ្មីមួយ ស្តីអំពីការសាងសង់មជ្ឈមណ្ឌលនុយក្លេអ៊ែរខ្នាតតូច ក្នុងប្រទេសភូមា។ ថ្លែងនៅក្នុងជំនួបរវាងមេដឹកនាំទាំងពីរ នៅវិមានក្រេមឡាំង លោក ពូទីន បានអះអាងថា មជ្ឈមណ្ឌលនុយក្លេអ៊ែរថ្មីនេះ នឹងអនុញ្ញាតឲ្យភូមា ទទួលបានថាមពលអគ្គិសនី ដែលមានតម្លៃទាប និង មិនប៉ះពាល់ដល់បរិស្ថាន។

លោកដូណាល់ ត្រាំ ថ្លែង​សុន្ទរកថា​នៅ​សភា​ខុនហ្ក្រេស អួត​អំពី​ជោគជ័យ​​ដ៏​អស្ចារ្យ​​នៃ​រដ្ឋបាល​​លោក

លោក​ដូណាល់ ត្រាំ បានឡើងថ្លែងសុន្ទរកថាជាលើកទី១ នៅ​សភាខុនហ្ក្រេស បន្ទាប់ពីបានចូលកាន់អំណាចសា

លោកដូណាល់ ត្រាំ ថ្លែង​សុន្ទរកថា​នៅ​សភា​ខុនហ្ក្រេស អួត​អំពី​ជោគជ័យ​​ដ៏​អស្ចារ្យ​​នៃ​រដ្ឋបាល​​លោក

លោក​ដូណាល់ ត្រាំ បានឡើងថ្លែងសុន្ទរកថាជាលើកទី១ នៅ​សភាខុនហ្ក្រេស បន្ទាប់ពីបានចូលកាន់អំណាចសាជាថ្មី កាលពីថ្ងៃទី​២០​មករា។ ជាសុន្ទរកថា ដែល​ពោរពេញ​ទៅ​ដោយ​អំនួត អួតសរសើរពីខ្លួនលោកផ្ទាល់ និង​ការដឹកនាំរបស់លោក ដែល​​ត្រឹមតែ​ជាង​១ខែ តែបានលទ្ធផល​ដ៏ល្អអស្ចារ្យ ធ្វើ​​​ឲ្យ​​​សហរដ្ឋអាមេរិក​ត្រលប់​មកខ្លាំងក្លា​ឡើងវិញ​។ សុន្ទរកថា​ដែលបានផ្តោតខ្លាំងតែទៅលើបញ្ហាផ្ទៃក្នុង ជាជាងនយោបាយការបរទេស។ តែទន្ទឹមនឹងនេះ សុន្ទរកថាលោកដូណាល់ ហាក់ដូចជាគ្មានកំណត់​ទស្សនវិស័យនយោបាយ​ក្នុងការដឹកនាំប្រទេសឡើយ​។​

អេហ្ស៊ីប​ជំរុញសម្ព័ន្ធអារ៉ាប់ អនុម័ត​គម្រោង​​ស្តារតំបន់ហ្កាហ្សា ដោយ​មិន​ជម្លៀសប្រជាជន

​ថ្ងៃ​អង្គារ ទី​៤ ខែមីនា អង្គការប្រទេស​​សម្ព័ន្ធ​អារ៉ាប់ បាន​បើក​កិច្ចប្រជុំ​កំពូល​វិសាមញ

អេហ្ស៊ីប​ជំរុញសម្ព័ន្ធអារ៉ាប់ អនុម័ត​គម្រោង​​ស្តារតំបន់ហ្កាហ្សា ដោយ​មិន​ជម្លៀសប្រជាជន

​ថ្ងៃ​អង្គារ ទី​៤ ខែមីនា អង្គការប្រទេស​​សម្ព័ន្ធ​អារ៉ាប់ បាន​បើក​កិច្ចប្រជុំ​កំពូល​វិសាមញ្ញ​ស្តីពី​ការក​សាង​​និងស្តារតំបន់​​ហ្កាហ្សា​ឡើងវិញ។ ​ជា​ម្ចាស់​ផ្ទះកិច្ចប្រជុំ ប្រទេស​អេហ្ស៊ីបបា​នស្នើ​គម្រោងកញ្ចប់​ថវិកា ៥៣ ពាន់​លាន​ដុល្លារ ដើម្បីរៀបចំ​កសាង​តំបន់ហ្កាហ្សា។ ការកសាង​អាច​នឹងត្រូវ​​ធ្វើឡើង​ជា​ច្រើន​ដំណាក់កាល ​ក្នុង​រយៈ​ពេល​ ៥ ឆ្នាំ​​។ ក៏ប៉ុន្តែ នៅ​មាន​បញ្ហា​ស្មុគស្មាញជាច្រើន​​ដែល​ត្រូវ​ជជែកគ្នា​លម្អិត នោះ​គឺ​​ការ​ជម្លៀស​ប្រជាជន និងក្រុម​អ្នក​ដឹកនាំ​ពលរដ្ឋប៉ាឡេស្ទីន ហើយការ​ដកអាវុធ​ពី​ពួក​ហាម៉ាស​។​ 

អ៊ុយក្រែនអះអាងថា​នៅតែ​បន្តប្តេជ្ញាសហការជាមួយអាមេរិក ទោះបី​អាមេរិក​ផ្អាកឈប់ផ្តល់ជំនួយយោធា

អ៊ុយក្រែន​នឹងខិត​ខំ ប្រឹងអត់ធ្មត់​ បន្តចរចាជាមួយភាគីអាមេរិក​ ​។ នេះគឺជាសម្តីអះអាងរបស់​​លោ

អ៊ុយក្រែនអះអាងថា​នៅតែ​បន្តប្តេជ្ញាសហការជាមួយអាមេរិក ទោះបី​អាមេរិក​ផ្អាកឈប់ផ្តល់ជំនួយយោធា

អ៊ុយក្រែន​នឹងខិត​ខំ ប្រឹងអត់ធ្មត់​ បន្តចរចាជាមួយភាគីអាមេរិក​ ​។ នេះគឺជាសម្តីអះអាងរបស់​​លោក​នាយករដ្ឋមន្ត្រីអ៊ុយក្រែន ភ្លាម​ៗ​បន្ទាប់ពីរដ្ឋបាល​​របស់​​លោក​​ដូណាល់ ត្រាំ បាន​ប្រកាស​​ផ្អាក​លែង​ផ្តល់ជំនួយ​​យោធា​​​មកឲ្យ​អ៊ុយក្រែន​ ចាប់ពីថ្ងៃទី​៤មីនា​។ ភាគី​អ៊ុយក្រែន អះអាងថា នៅតែ​បន្តសហការ​ជាមួយ​សហរដ្ឋអាមេរិក​ ហើយត្រៀមខ្លួនចុះហត្ថលេខា​លើគម្រោង​កិច្ចព្រមព្រៀង​ធនធានរ៉ែ​អ៊ុយក្រែន​។

កញ្ញា សាំង សុខសេរី តារាចម្រៀងរ៉េបស្ត្រីខ្មែរដែលមានស្នាដៃបំផុសស្មារតីសង្គម

កញ្ញា សាំង សុខសេរី ជាសិល្បករតន្ត្រីហ៊ីបហប ជាអ្នកនិពន្ធបទចម្រៀង ជាអ្នកបង្កើតមាតិកាសង្គម និង

កញ្ញា សាំង សុខសេរី តារាចម្រៀងរ៉េបស្ត្រីខ្មែរដែលមានស្នាដៃបំផុសស្មារតីសង្គម

កញ្ញា សាំង សុខសេរី ជាសិល្បករតន្ត្រីហ៊ីបហប ជាអ្នកនិពន្ធបទចម្រៀង ជាអ្នកបង្កើតមាតិកាសង្គម និងជាតារាចម្រៀងរ៉េបស្ត្រីខ្មែរដំបូងគេម្នាក់ដែលកំពុងមានប្រជាប្រិយភាពលេចធ្លោនៅក្នុងវិស័យហ៊ីបហបនៅកម្ពុជា។ មានវ័យ ៣២ឆ្នាំ កញ្ញា សាំង សុខសេរីធ្លាប់មានស្នាដៃដ៏ប៉ិនប្រសព្វទាំងការតែងនិពន្ធបទចម្រៀងដោយខ្លួនឯង ការច្នៃប្រឌិតបទភ្លេង និងការបង្កើតខ្លឹមសារចុងចួនរណ្តំដែលមានអត្ថន័យអប់រំ និងបំផុសស្មារតីសង្គមដើម្បីការផ្លាស់ប្តូរ។

លោកដូណាល់ ត្រាំ សម្រេច​ព្យួរជំនួយ​​យោធា​អ៊ុយក្រែន​ ​៣ថ្ងៃ​ក្រោយ​ឈ្លោះប្រកែក​​ជាមួយ​លោក​ហ្សេឡេនស្គី

៣ថ្ងៃបន្ទាប់ពីមានការឈ្លោះប្រកែកគ្នាតឹងសរសៃកនៅសេតវិមាន លោកដូណាល់ ត្រាំ បាន​សម្រេច​នៅថ្ងៃទ

លោកដូណាល់ ត្រាំ សម្រេច​ព្យួរជំនួយ​​យោធា​អ៊ុយក្រែន​ ​៣ថ្ងៃ​ក្រោយ​ឈ្លោះប្រកែក​​ជាមួយ​លោក​ហ្សេឡេនស្គី

៣ថ្ងៃបន្ទាប់ពីមានការឈ្លោះប្រកែកគ្នាតឹងសរសៃកនៅសេតវិមាន លោកដូណាល់ ត្រាំ បាន​សម្រេច​នៅថ្ងៃទី​៣មីនា ផ្អាក​​លែង​ផ្តល់​ជំនួយយោធាទាំងអស់សម្រាប់អ៊ុយក្រែន​។ លោកដូណាល់ ត្រាំ ហាក់មិនទាន់រសាយ​កំហឹងនៅឡើយទេ ដោយ​លោក​បានអះអាងថា ទៅថ្ងៃមុខ លោក​ប្រធានាធិបតី​អ៊ុយក្រែន វ្លូឌីមៀរ ហ្សេឡេនស្គី ត្រូវតែ​បង្ហាញ​ការដឹងគុណ​ចំពោះសហរដ្ឋអាមេរិក​ ឲ្យ​បានច្រើនជាងនេះ ។

សមត្ថកិច្ចចាប់ខ្លួនជនជាតិចិន ២នាក់ពាក់ព័ន្ធឃាតកម្មសម្លាប់នារីម្នាក់​កប់ក្នុងដីខ្សាច់ផ្លូវ ៦០ម៉ែត្រ

នៅថ្ងៃទី៣មីនា អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជាបានប្រកាសបំបែកសំណុំរឿងឃាតកម្មជនជាតិចិនសម

សមត្ថកិច្ចចាប់ខ្លួនជនជាតិចិន ២នាក់ពាក់ព័ន្ធឃាតកម្មសម្លាប់នារីម្នាក់​កប់ក្នុងដីខ្សាច់ផ្លូវ ៦០ម៉ែត្រ

នៅថ្ងៃទី៣មីនា អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជាបានប្រកាសបំបែកសំណុំរឿងឃាតកម្មជនជាតិចិនសម្លាប់នារីខ្មែរម្នាក់ រួចយកសពទៅកប់ក្នុងដីខ្សាច់នៅផ្លូវ ៦០ម៉ែត្ររាជធានីភ្នំពេញ។ ក្រោយចាប់ខ្លួនបុរសជនជាតិចិនចំនួន២នាក់ សមត្ថកិច្ចជំនាញបានអះអាងពីការបន្តស្រាវជ្រាវតាមចាប់ជនជាតិចិនម្នាក់ទៀតដែលជាមេក្លោងរៀបចំគម្រោងឃាតកម្មនោះ។

លោក ស សុខា អំពាវនាវឲ្យបុរសៗបន្តភាពថ្លៃថ្នូរក្នុងគ្រប់ទំនាក់ទំនងការងារ និងសង្គមជាមួយស្ត្រី

លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកដោយរំពឹងថា បុរសៗនឹងបន

លោក ស សុខា អំពាវនាវឲ្យបុរសៗបន្តភាពថ្លៃថ្នូរក្នុងគ្រប់ទំនាក់ទំនងការងារ និងសង្គមជាមួយស្ត្រី

លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកដោយរំពឹងថា បុរសៗនឹងបន្តរក្សាភាពថ្លៃថ្នូរក្នុងគ្រប់ទំនាក់ទំនងការងារ និងសង្គមជាមួយស្រ្តី រួមទាំងខិតខំបង្កលក្ខណៈឲ្យស្រ្តីទទួលបានអារម្មណ៍កក់ក្ដៅប្រកបដោយកិត្តិយសនៅគ្រប់កាលៈទេសៈ។ ការលើកឡើងរបស់លោក ស សុខា ដូច្នេះ គឺក្រោយពេលមានពិធីករប្រដាល់មួយរូបបាននិយាយលែបខាយពាក្យសម្តីជាសាធារណៈដាក់ស្ត្រីម្នាក់ដែលជាអ្នកបង្ហាញផ្លាកប្រកួតប្រដាល់នៃទឹកនីមួយៗកាលពីពេលថ្មីៗនេះ។

The Lancet ចាត់ទុក​ បញ្ហា​ធាត់​ហួស​កម្រិត​ ជា​ជំងឺ​រាតត្បាត​សកល

បញ្ហា​​ធាត់​ហួស​ហេតុពេក ជា​ជំងឺ​រាតត្បាត​សកលដែល​ត្រូវ​យកចិត្តដាក់​ជាបន្ទាន់ ដ្បិត​ថា​ កា

The Lancet ចាត់ទុក​ បញ្ហា​ធាត់​ហួស​កម្រិត​ ជា​ជំងឺ​រាតត្បាត​សកល

បញ្ហា​​ធាត់​ហួស​ហេតុពេក ជា​ជំងឺ​រាតត្បាត​សកលដែល​ត្រូវ​យកចិត្តដាក់​ជាបន្ទាន់ ដ្បិត​ថា​ ការឡើង​​ទម្ងន់​ហួស​កម្រិត បង្កជំងឺផ្សេងៗ និងបាន​​ប៉ះពាល់​ដល់​មនុស្ស​ពេញវ័យ ៦នាក់ ក្នុង​ចំណោម​១០នាក់ ហើយ​ក្នុង​ចំណោម​ក្មេង៣នាក់ មាន​​ម្នាក់​ ជួប​បញ្ហា​ធាត់ជ្រុល​ហួស​ហេតុ នៅអំឡុង​ ​២ ទសវត្សរ៍​ខាងមុខ​។ ​​ទស្សនាវដ្តីវិទ្យាសាស្ត្រ​ The Lancet ​​អំពាវនាវឲ្យ​រដ្ឋាភិបាល​នីមួយៗ​ ​ចាត់វិធានការ​ដោះស្រាយ​ជាប្រញាប់​បំផុត​។​

រដ្ឋមន្ត្រីទទួលបន្ទុកព្រំដែនកម្ពុជាបង្ហាញវត្តមាននៅប្រាសាទតាមាន់ ខណៈកងទ័ពបង្កើនការល្បាត

រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានបង្ហាញវត្តមានជាលើកដំបូងក្នុងថ

រដ្ឋមន្ត្រីទទួលបន្ទុកព្រំដែនកម្ពុជាបង្ហាញវត្តមាននៅប្រាសាទតាមាន់ ខណៈកងទ័ពបង្កើនការល្បាត

រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានបង្ហាញវត្តមានជាលើកដំបូងក្នុងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ នេះនៅតំបន់ព្រំដែនប្រាសាទតាមាន់ ក្នុងខេត្តឧត្តរមានជ័យដើម្បីសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធដែលឈរជើងនៅទីនោះ។ វត្តមានរបស់អ្នកទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជានៅប្រាសាទតាមាន់ពេលនេះធ្វើឡើង ក្រោយពីមានភាពតានតឹងពាក្យសម្តីរវាងកងទ័ពកម្ពុជា និងថៃដែលឈរជើងនៅប្រាសាទតាមាន់កាលពីខែមុន និងបន្ទាប់ពីនាយករដ្ឋមន្ត្រីថៃបានធ្វើទស្សនកិច្ចនៅព្រំដែនកម្ពុជា ថៃនាពេលថ្មីៗនេះ។

លោកដូណាល់ ត្រាំ សម្រេច​ព្យួរជំនួយ​​យោធា​អ៊ុយក្រែន​ ​៣ថ្ងៃ​ក្រោយ​ឈ្លោះប្រកែក​​នឹង​លោក​ហ្សេឡេនស្គី

៣ថ្ងៃបន្ទាប់ពីមានការឈ្លោះប្រកែកគ្នាតឹងសរសៃកនៅសេតវិមាន លោកដូណាល់ ត្រាំ បាន​សម្រេច​នៅថ្ងៃទ

លោកដូណាល់ ត្រាំ សម្រេច​ព្យួរជំនួយ​​យោធា​អ៊ុយក្រែន​ ​៣ថ្ងៃ​ក្រោយ​ឈ្លោះប្រកែក​​នឹង​លោក​ហ្សេឡេនស្គី

៣ថ្ងៃបន្ទាប់ពីមានការឈ្លោះប្រកែកគ្នាតឹងសរសៃកនៅសេតវិមាន លោកដូណាល់ ត្រាំ បាន​សម្រេច​នៅថ្ងៃទី​៣មីនា ផ្អាក​​លែង​ផ្តល់​ជំនួយយោធាទាំងអស់សម្រាប់អ៊ុយក្រែន​។ លោកដូណាល់ ត្រាំ ហាក់មិនទាន់រសាយ​កំហឹងនៅឡើយទេ ដោយ​លោក​បានអះអាងថា ទៅថ្ងៃមុខ លោក​ប្រធានាធិបតី​អ៊ុយក្រែន វ្លូឌីមៀរ ហ្សេឡេនស្គី ត្រូវតែ​បង្ហាញ​ការដឹងគុណ​ចំពោះសហរដ្ឋអាមេរិក​ ឲ្យ​បានច្រើនជាងនេះ ។

ជំហររបស់លោកត្រាំមិនច្បាស់លាស់ លោកម៉ាក្រុងលើកនិយាយពីឆ័ត្រនុយក្លេអ៊ែរបារាំងការពារអឺរ៉ុប

ឈុតឆាក​ទាស់សំដី ដំឡើង​សំឡេង នៅ​សេតវិមាន ដែលនៅក្នុង​នោះ ​លោកដូណាល់ ត្រាំ បានគំរាម​លែង​ជួយ​អ

ជំហររបស់លោកត្រាំមិនច្បាស់លាស់ លោកម៉ាក្រុងលើកនិយាយពីឆ័ត្រនុយក្លេអ៊ែរបារាំងការពារអឺរ៉ុប

ឈុតឆាក​ទាស់សំដី ដំឡើង​សំឡេង នៅ​សេតវិមាន ដែលនៅក្នុង​នោះ ​លោកដូណាល់ ត្រាំ បានគំរាម​លែង​ជួយ​អ៊ុយក្រែន បានធ្វើ​ឲ្យភ្នែករបស់អឺរ៉ុប​ភ្លឺស្វាងជាងមុន។ ដោយ​ធ្លាប់ពឹងផ្អែកទាំងស្រុង​ទៅលើ​អាមេរិក តាមរយៈ​ការប្រគល់​អនាគតការពារ​សន្តិសុខ​អឺរ៉ុប​ទៅ​ឲ្យអាមេរិក​ចាត់ចែងរហូត ក្រោម​ឆ័ត្រ​អូតង់ ថ្នាក់ដឹកនាំ​អឺរ៉ុប ចាប់ផ្តើម​ដំបូង​ដោយ​ប្រធានាធិបតីបារាំង លោក​អេម៉ានុយអែល ម៉ាក្រុង​បាន​លើកសំណើ​សាជាថ្មី​ឲ្យ​មាន​ការពិភាក្សា​ពី​អាវុធនុយក្លេអ៊ែរ​របស់អឺរ៉ុប។ ជារួម លោកម៉ាក្រុង​ចង់និយាយ​ពី​អាវុធ​នុយក្លេអ៊ែរ​របស់​បារាំង នៅក្នុង​គោលដៅ​អភិវឌ្ឍ​ខ្សែ​បណ្តាញ​យុទ្ធសាស្រ្ត​រវាង​ប្រទេស​សមាជិក​សហភាពអឺរ៉ុប។ តើ​ឆ័ត្រ​នុយក្លេអ៊ែរ​បារាំង នឹង​អាច​ជំនួស​ឆ័ត្រការពារ​របស់​អាមេរិក នៅ​ទឹកដី​អឺរ៉ុប​ដែរ​ឬទេ?

អាវុធនុយក្លេអ៊ែរ​របស់បារាំង​នឹង​អាច​ជំនួស​ឆ័ត្រការពារ​របស់អាមេរិកទៅលើ​ទឹកដីអឺរ៉ុបដែរឬទេ?

ឈុតឆាក​ទាស់សំដី ដំឡើង​សំឡេង នៅ​សេតវិមាន ដែលនៅក្នុង​នោះ ​លោកដូណាល់ ត្រាំ បានគំរាម​លែង​ជួយ​អ

អាវុធនុយក្លេអ៊ែរ​របស់បារាំង​នឹង​អាច​ជំនួស​ឆ័ត្រការពារ​របស់អាមេរិកទៅលើ​ទឹកដីអឺរ៉ុបដែរឬទេ?

ឈុតឆាក​ទាស់សំដី ដំឡើង​សំឡេង នៅ​សេតវិមាន ដែលនៅក្នុង​នោះ ​លោកដូណាល់ ត្រាំ បានគំរាម​លែង​ជួយ​អ៊ុយក្រែន បានធ្វើ​ឲ្យភ្នែករបស់អឺរ៉ុប​ភ្លឺស្វាងជាងមុន។ ដោយ​ធ្លាប់ពឹងផ្អែកទាំងស្រុង​ទៅលើ​អាមេរិក តាមរយៈ​ការប្រគល់​អនាគតការពារ​សន្តិសុខ​អឺរ៉ុប​ទៅ​ឲ្យអាមេរិក​ចាត់ចែងរហូត ក្រោម​ឆ័ត្រ​អូតង់ ថ្នាក់ដឹកនាំ​អឺរ៉ុប ចាប់ផ្តើម​ដំបូង​ដោយ​ប្រធានាធិបតីបារាំង លោក​អេម៉ានុយអែល ម៉ាក្រុង​បាន​លើកសំណើ​សាជាថ្មី​ឲ្យ​មាន​ការពិភាក្សា​ពី​អាវុធនុយក្លេអ៊ែរ​របស់អឺរ៉ុប។ ជារួម លោកម៉ាក្រុង​ចង់និយាយ​ពី​អាវុធ​នុយក្លេអ៊ែរ​របស់​បារាំង នៅក្នុង​គោលដៅ​អភិវឌ្ឍ​ខ្សែ​បណ្តាញ​យុទ្ធសាស្រ្ត​រវាង​ប្រទេស​សមាជិក​សហភាពអឺរ៉ុប។ តើ​ឆ័ត្រ​នុយក្លេអ៊ែរ​បារាំង នឹង​អាច​ជំនួស​ឆ័ត្រការពារ​របស់​អាមេរិក នៅ​ទឹកដី​អឺរ៉ុប​ដែរ​ឬទេ?

ចំនួនអ្នកជំងឺមហារីកដែលព្យាបាលនៅកម្ពុជាក្នុងឆ្នាំ ២០២៤ កើនជាង ៨៧ភាគរយ

ក្រសួងសុខាភិបាលកម្ពុជាបានកត់ត្រានៅក្នុងរបាយការណ៍ពីចំនួនអ្នកកើតជំងឺមហារីកព្យាបាលនៅក្នុង

ចំនួនអ្នកជំងឺមហារីកដែលព្យាបាលនៅកម្ពុជាក្នុងឆ្នាំ ២០២៤ កើនជាង ៨៧ភាគរយ

ក្រសួងសុខាភិបាលកម្ពុជាបានកត់ត្រានៅក្នុងរបាយការណ៍ពីចំនួនអ្នកកើតជំងឺមហារីកព្យាបាលនៅក្នុងមន្ទីរពេទ្យកម្ពុជាក្នុងឆ្នាំ២០២៤ ដែលមានសរុបជាង ៣១០០០នាក់ ពោលកើនឡើង ៨៧ភាគរយ បើធៀបនឹងឆ្នាំ ២០២៣។ តាមរបាយការណ៍ ប្រភេទជំងឺមហារីកដែលមកទទួលការព្យាបាលច្រើនជាងគេគឺ មហារីកសុដន់ និងមហារីកមាត់ស្បូន។

សារមន្ទីរគុកទួលស្លែង៖ ទីតាំងសិក្សាប្រវត្តិសាស្ត្រខ្មែរក្រហមសម្រាប់យុវជនជំនាន់ក្រោយ

កាលពីជាង៥០ឆ្នាំមុន ពោលក្នុងថ្ងៃទី១៧ មេសា ឆ្នាំ ១៩៧៥ កម្ពុជាបានធ្លាក់ចូលក្នុងរបបដ៏ខ្មៅងងឹត

សារមន្ទីរគុកទួលស្លែង៖ ទីតាំងសិក្សាប្រវត្តិសាស្ត្រខ្មែរក្រហមសម្រាប់យុវជនជំនាន់ក្រោយ

កាលពីជាង៥០ឆ្នាំមុន ពោលក្នុងថ្ងៃទី១៧ មេសា ឆ្នាំ ១៩៧៥ កម្ពុជាបានធ្លាក់ចូលក្នុងរបបដ៏ខ្មៅងងឹត គឺរបបកម្ពុជាប្រជាធិបតេយ្យដែលបានសម្លាប់ពលរដ្ឋខ្មែរជិត ២លាននាក់។ សារមន្ទីរគុកទួលស្លែងជាសារមន្ទីរប្រវត្តិសាស្ត្រដែលបានរក្សាទុកនូវឯកសារ រូបថត និងភស្តុតាងផ្សេងៗរបស់ជនរងគ្រោះក្នុងសម័យខ្មែរក្រហម។ តាមរយៈសារមន្ទីរមួយនេះ ពលរដ្ឋខ្មែរ ពិសេសយុវជនជំនាន់ក្រោយអាចរៀនសូត្រ និងស្វែងយល់បន្ថែមពីអត្ថន័យប្រវត្តិសាស្ត្រដែលពួកគេធ្លាប់បានអានតែនៅក្នុងសៀវភៅប៉ុណ្ណោះ។

តើរដ្ឋាភិបាលគួរមានអនុសាសន៍និងវិធានការអ្វីខ្លះដើម្បីទប់ស្កាត់ការទទួលទានភេសជ្ជៈផ្អែម និងប៉ូវកម្លាំង?

ថ្មីៗនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែតបានឲ្យក្រសួងអប់រំយកចិត្តទុកដាក់លើរបបអាហារ

តើរដ្ឋាភិបាលគួរមានអនុសាសន៍និងវិធានការអ្វីខ្លះដើម្បីទប់ស្កាត់ការទទួលទានភេសជ្ជៈផ្អែម និងប៉ូវកម្លាំង?

ថ្មីៗនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែតបានឲ្យក្រសួងអប់រំយកចិត្តទុកដាក់លើរបបអាហាររបស់សិស្សតូចៗ ពិសេសទាក់ទងនឹងភេសជ្ជៈផ្អែមខ្លាំង និងភេសជ្ជៈប៉ូវកម្លាំង។ តាមលោក ហ៊ុន ម៉ាណែតការទទួលទានភេសជ្ជៈផ្អែម និងភេសជ្ជៈប៉ូវកម្លាំងនេះជាបញ្ហាដែលត្រូវប្រកាសអាសន្ន ព្រោះកុមារតូចៗជាច្រើនកំពុងមានជំងឺទឹកនោមផ្អែម។ អ្នកជំនាញសុខភាពយល់ឃើញដូចគ្នានិងស្នើឲ្យរដ្ឋាភិបាលចាត់វិធានការម៉ឺងម៉ាត់ជាមួយភាគីពាក់ព័ន្ធ ពិសេសជាមួយក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង។ តើរដ្ឋាភិបាលគួរមានអនុសាសន៍និងវិធានការអ្វីខ្លះដើម្បីទប់ស្កាត់ការទទួលទានភេសជ្ជៈផ្អែម និងប៉ូវកម្លាំង?

អាមេរិក​ផ្អាក​ប្រតិបត្តិការ​​វាយប្រហារ​តាម​​អ៊ីនធ័រនែតប្រឆាំង​នឹង​​រុស្ស៊ី

បើ​តាមបណ្តាញ​​សារព័ត៌មានជា​ច្រើន​របស់​សហរដ្ឋ​អាមេរិក​​​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ

អាមេរិក​ផ្អាក​ប្រតិបត្តិការ​​វាយប្រហារ​តាម​​អ៊ីនធ័រនែតប្រឆាំង​នឹង​​រុស្ស៊ី

បើ​តាមបណ្តាញ​​សារព័ត៌មានជា​ច្រើន​របស់​សហរដ្ឋ​អាមេរិក​​​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​អាមេរិក​ Pete Hegseth បាន​ចេញ​បញ្ជា​ឱ្យ​ផ្អាក​រាល់​គ្រប់​ទម្រង់​នៃ​ប្រតិបត្តិការវាយប្រហារ​តាម​អ៊ីនធ័រនែត​ប្រឆាំង​នឹង​រុស្ស៊ី។ មន្ទីរ​បញ្ចកោណ​​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំង​អស់ ទាក់​ទង​នឹង​បទ​បញ្ជា​ថ្មី​នេះទេ។ ប៉ុន្តែ លោក​ប្រធានាធិបតី​ ដូណាល់​ត្រាំ បាន​បង្ហោះ​សារ​នៅ​យប់​ថ្ងៃ​អាទិត្យ​ទី​២​មីនា​​ថា អាមេរិក​មាន​កង្វល់​ធំផ្សេង​ជា​ច្រើន​ទៀត លើស​​រឿងខ្វល់​ពី​ពូទីន។

ជំនួបកំពូល​ឡុងដ៍៖ អឺរ៉ុប​ស្រាក់ដៃ​គ្នា​ដើម្បី​បន្ត​ផ្តល់​អាវុធ​ជួយ​អ៊ុយក្រែន

រងការរិះគន់ និង​រកាំរកូសជាមួយ​ប្រធានាធិបតី​អាមេរិក មេដឹកនាំ​អ៊ុយក្រែន លោកប្រធានាធិបតី​វ៉

ជំនួបកំពូល​ឡុងដ៍៖ អឺរ៉ុប​ស្រាក់ដៃ​គ្នា​ដើម្បី​បន្ត​ផ្តល់​អាវុធ​ជួយ​អ៊ុយក្រែន

រងការរិះគន់ និង​រកាំរកូសជាមួយ​ប្រធានាធិបតី​អាមេរិក មេដឹកនាំ​អ៊ុយក្រែន លោកប្រធានាធិបតី​វ៉ូឡូឌីមៀរ ហ្សេឡេនស្គី​បាន​ទទួល​ការលើកទឹកចិត្ត​ពី​សម្ព័ន្ធមិត្ត​អឺរ៉ុប។ នៅក្នុងជំនួបកំពូលនៅទីក្រុង​ឡុងដ៍ ទៅតាម​គំនិតផ្តួចផ្តើម​របស់​នាយករដ្ឋមន្រ្តី​អង់គ្លេស​កាលពី​ថ្ងៃ​អាទិត្យ​ទី ២​មីនា ថ្នាក់ដឹកនាំ​អឺរ៉ុប​រួមទាំង​នាយករដ្ឋមន្រ្តីកាណាដា បាន​ប្រកាស​ជំហរ​គាំទ្រ​ជួយពង្រឹង​សមត្ថភាព​ប្រយុទ្ធ​របស់​អ៊ុយក្រែន នៅក្នុង​សង្រ្គាម​រុស្ស៊ីឈ្លានពាន​អ៊ុយក្រែន។ សម្ព័ន្ធមិត្ត​របស់​អ៊ុយក្រែន​នៅបានត្រៀម​ផែនការ​សន្តិភាព​នៅអ៊ុយក្រែន ដែល​អឺរ៉ុប​នឹងដាក់ស្នើទៅលោកដូណាល់ ត្រាំ ដើម្បីទទួលបានជំនួយគាំទ្រ​ពីសហរដ្ឋអាមេរិក។

តើការដោះស្រាយបញ្ហាប្រឈមក្នុងវិស័យទេសចរណ៍ពិតជាអាចកែប្រែស្ថានភាពទេសចរណ៍ឲ្យល្អប្រសើរ?

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៧កុម្ភៈ បានលើកឡើងពីបញ្ហាប្រឈមមួយចំនួនដែ

តើការដោះស្រាយបញ្ហាប្រឈមក្នុងវិស័យទេសចរណ៍ពិតជាអាចកែប្រែស្ថានភាពទេសចរណ៍ឲ្យល្អប្រសើរ?

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៧កុម្ភៈ បានលើកឡើងពីបញ្ហាប្រឈមមួយចំនួនដែលធ្វើឲ្យវិស័យទេសចរណ៍កម្ពុជានៅមានកម្រិត។ បញ្ហាប្រឈមទាំងនោះ មានដូចជា ការប្រតិបត្តិក្រមសីលធម៌វិជ្ជាជីវៈ ការដំឡើងថ្លៃសេវាកម្មពេលមានពិធីបុណ្យធំៗ បញ្ហាអនាម័យ រួមទាំងកង្វះបន្ទប់ទឹកជាដើម។ អ្នកជំនាញក្នុងវិស័យទេសចរណ៍យល់ស្របចំពោះបញ្ហាប្រឈមទាំងនេះ តែពួកគេយល់ថា ការកែប្រែស្ថានភាពទេសចរណ៍ឲ្យល្អប្រសើរ គឺត្រូវធ្វើឡើងដោយផ្អែកលើកត្តាខាងក្នុងប្រទេស និងកត្តាសកលលោក។

អ៊ីស្រាអែល​បិទខ្ទប់​ច្រកនាំចូល​ទំនិញ​និង​ស្បៀង​អាហារ​នៅតំបន់​ហ្កាហ្សា

នៅ​តំបន់​ហ្កាហ្សា​ កិច្ចព្រ​មព្រៀង​បទឈប់​បាញ់ដំណាក់​កាល​ទី២ ត្រូវចូលជាធរមាននិង​ត្រូវ​​ផ

អ៊ីស្រាអែល​បិទខ្ទប់​ច្រកនាំចូល​ទំនិញ​និង​ស្បៀង​អាហារ​នៅតំបន់​ហ្កាហ្សា

នៅ​តំបន់​ហ្កាហ្សា​ កិច្ចព្រ​មព្រៀង​បទឈប់​បាញ់ដំណាក់​កាល​ទី២ ត្រូវចូលជាធរមាននិង​ត្រូវ​​ផ្តើម​អនុវត្ត ​នៅ​ថ្ងៃអាទិត្យ​ ទី​២មីនា​។ ក៏ប៉ុន្តែ ​ថ្នាក់ដឹកនាំ​អ៊ីស្រាអែល បាន​ចេញបញ្ជា​ឲ្យ​បិទខ្ទប់ច្រកផ្លូវ​នាំចូលទំនិញ និងស្បៀងអាហារ ទៅកាន់​តំបន់ហ្កាហ្សា។ នេះ​ក៏ព្រោះតែ អ៊ីស្រាអែល និង​ ក្រុម​ហាម៉ាស ខ្វែង​គំនិត​គ្នា​ជុំវិញ​លក្ខខណ្ឌ​បទឈប់​បាញ់​ដំណាក់​កាល​ទី២​។ ពួក​គេ​​បា​នចោទប្រកាន់​និង​ទម្លាក់​កំហុស​ដាក់​គ្នា​ទៅវិញទៅមក។​

អង់គ្លេសទទួល​​លោក​ហ្សេឡេនស្គីយ៉ាងកក់ក្តៅ និង​ផ្តល់​កម្ចី​ជាង២ពាន់លានអឺរ៉ូឲ្យ​អ៊ុយក្រែន

មួយថ្ងៃបន្ទាប់ពី​មានការប្រកែក​តឹងសរសៃកជាមួយ​លោក​ដូណាល់ ត្រាំ នៅឯសេតវិមាន លោក​ប្រធានាធិបត

អង់គ្លេសទទួល​​លោក​ហ្សេឡេនស្គីយ៉ាងកក់ក្តៅ និង​ផ្តល់​កម្ចី​ជាង២ពាន់លានអឺរ៉ូឲ្យ​អ៊ុយក្រែន

មួយថ្ងៃបន្ទាប់ពី​មានការប្រកែក​តឹងសរសៃកជាមួយ​លោក​ដូណាល់ ត្រាំ នៅឯសេតវិមាន លោក​ប្រធានាធិបតីអ៊ុយក្រែន វ្លូឌីមៀរ ហ្សេឡេនស្គី បានធ្វើដំណើរមកដល់ទីក្រុងឡុងដ៍ កាលពីល្ងាចថ្ងៃសៅរ៍​ទី​១មីនា​។ លោកហ្សេឡេនស្គី ត្រូវបាន​លោក​នាយករដ្ឋមន្ត្រី ក៏ដូចជា​ប្រជាជនអង់គ្លេស ទទួលស្វាគមន៍​យ៉ាងរាក់ទាក់បំផុត ដើម្បីបញ្ជាក់អំពីជំហរ​ប្តេជ្ញាចិត្តរបស់អង់គ្លេស ក្នុងការ​គាំទ្រនិងទំនុកបម្រុងអ៊ុយក្រែន ដែលត្រូវរុស្ស៊ីធ្វើសង្គ្រាមឈ្លានពាន​។ ក្នុងឱកាសនេះដែរ អង់គ្លេសបាន​ចុះហត្ថលេខា​ផ្តល់កម្ចី ចំនួន​ជាង​២ពាន់​លាន​អឺរ៉ូទៅ​ឲ្យ​អ៊ុយក្រែន ដើម្បីចំណាយ​ក្នុង​ការពង្រឹងសមត្ថភាពប្រយុទ្ធការពារទឹកដី​។

ពលរដ្ឋជនជាតិដើមភាគតិចកួយស្នើអាជ្ញាធរទប់ស្កាត់ចរន្តទិញលក់ដីព្រៃសហគមន៍

ពលរដ្ឋជនជាតិដើមភាគតិចកួយព្រួយបារម្ភអំពីការបាត់បង់ព្រៃជំនឿរបស់ពួកគេដោយសារតែអ្នកមករស់នៅថ

ពលរដ្ឋជនជាតិដើមភាគតិចកួយស្នើអាជ្ញាធរទប់ស្កាត់ចរន្តទិញលក់ដីព្រៃសហគមន៍

ពលរដ្ឋជនជាតិដើមភាគតិចកួយព្រួយបារម្ភអំពីការបាត់បង់ព្រៃជំនឿរបស់ពួកគេដោយសារតែអ្នកមករស់នៅថ្មីបានឈូសឆាយដីព្រៃសហគមន៍ដើម្បីយកដីធ្វើកសិកម្ម។ តែនារយ:ពេល​ចុងក្រោយនេះ​ រដ្ឋបាលព្រៃឈើបានជួយអន្តរាគមន៍ដកហូតដីមួយផ្នែកតូចជាកម្មសិទ្ធិរបស់សហគមន៍វិញ។ ទោះយ៉ាងណា  ពលរដ្ឋជនជាតិដើមភាគតិចកួយចង់ឃើញអាជ្ញាធរមូលដ្ឋានទប់ស្កាត់ចរន្តទិញលក់ដីព្រៃសហគមន៍ដើម្បីអាចឲ្យពួកគេដាំដុះកូនឈើឡើងវិញ។

យានរបស់ក្រុមហ៊ុនឯកជន Firefly Aerospace ចុះចតនៅលើ​ព្រះចន្ទបានជោគជ័យ

យាន Blue Ghost Mission 1 របស់ក្រុមហ៊ុន​ឯកជនអាមេរិក Firefly Aerospace បានចុះចតនៅលើព្រះចន្ទបានជោគជ័យ កាលពីថ្ងៃអាទិត្

យានរបស់ក្រុមហ៊ុនឯកជន Firefly Aerospace ចុះចតនៅលើ​ព្រះចន្ទបានជោគជ័យ

យាន Blue Ghost Mission 1 របស់ក្រុមហ៊ុន​ឯកជនអាមេរិក Firefly Aerospace បានចុះចតនៅលើព្រះចន្ទបានជោគជ័យ កាលពីថ្ងៃអាទិត្យ​ទី​២មីនា។ នេះគឺជាបេសកកម្មស្រាវជ្រាវនៅលើព្រះចន្ទ ដោយសហការជាមួយទីភ្នាក់ងារអវកាសអាមេរិក NASA ដើម្បីឈានទៅ​សម្រេច​បេសកកម្ម​ Artemis។ ការចុះចតបានជោគជ័យនេះ សបញ្ជាក់​ឲ្យ​ឃើញច្បាស់ផងដែរ អំពី​វត្តមានកាន់តែខ្លាំងនៃ​វិស័យឯកជន នៅក្នុងការស្រាវជ្រាវអវកាស​។

ជនសង្ស័យ៦នាក់ត្រូវបានចាប់ខ្លួន ក្នុងករណីបាញ់ និងដុតផ្ទះពលរដ្ឋនៅខេត្តព្រះសីហនុ

សមត្ថ​កិច្ច​ខេត្ត​ព្រះ​សីហនុ បាន​អះអាង​ថា​ មាន​ជន​សង្ស័យ​មួយ​ចំនួន​ត្រូវ​បាន​ចាប់​ខ្លួន

ជនសង្ស័យ៦នាក់ត្រូវបានចាប់ខ្លួន ក្នុងករណីបាញ់ និងដុតផ្ទះពលរដ្ឋនៅខេត្តព្រះសីហនុ

សមត្ថ​កិច្ច​ខេត្ត​ព្រះ​សីហនុ បាន​អះអាង​ថា​ មាន​ជន​សង្ស័យ​មួយ​ចំនួន​ត្រូវ​បាន​ចាប់​ខ្លួន​ និង​បាន​បញ្ជូន​ទៅ​កាន់​តុ​លាការ​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ ​បន្ទាប់ពី​មាន​ករណី​បាញ់ ​និង​ដុត​ផ្ទះ​ពលរដ្ឋ នៅ​ភូមិ​ពូធឿង សង្កាត់​បិតត្រាំង​ ខេត្តព្រះ​សីហនុ​ កាល​ពី​ថ្ងៃ​ទី២១ ខែ​កុម្ភ: ឆ្នាំ​២០២៥​។​ តែ​ពលរដ្ឋ​ម្នាក់​បាន​ស្លាប់​នៅ​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរ​ពេទ្យ​ព្រះកេតុ​មាលា ក្នុង​រាជ​ធានី​ភ្នំពេញ ​បានរយៈពេល​​ជិត​មួយ​សប្ដាហ៍​។

ទំនិញខុសច្បាប់ និងខូចគុណភាពជាង៥០០តោនត្រូវបានកម្ទេចចោល

អគ្គ​នាយក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​សហ​ការ​ជា​មួយ​ក្រុម​ហ៊ុន ជីប ម៉ុង ដើម្បី​កម្ទេ

ទំនិញខុសច្បាប់ និងខូចគុណភាពជាង៥០០តោនត្រូវបានកម្ទេចចោល

អគ្គ​នាយក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​សហ​ការ​ជា​មួយ​ក្រុម​ហ៊ុន ជីប ម៉ុង ដើម្បី​កម្ទេច​ចោល​ទំនិញ​ចំនួន ​១០៧ ​មុខ ដែល​មាន​ទម្ងន់​ប្រមាណ​ ៥០៧​ តោន​ កាល​ពីថ្ងៃ​ទី​២៨​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៥​។​ បើ​តាម​អគ្គនាយក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ទំនិញ​ល្មើស​ច្បាប់ ​ទំនិញ​ខូច​គុណ​ភាព និង​ទំនិញ​ហាម​ឃាត់​នានា​ ដែល​ត្រូវ​បាន​កម្ទេច​ចោល​នេះ គឺ​ធ្វើ​ឡើង​ជា​បន្ត​បន្ទាប់​ក្នុង​ទ្រង់​ទ្រាយ​ដាច់​ដោយ​ឡែក​ពី​គ្នា ​ដូចជា​ការ​កិន​បំផ្លាញ​កាប៊ីន​រថយន្ត ការ​ដុត​បំផ្លាញ​សាច់ និង​គ្រឿង​ក្នុង​សត្វ​ខូច​គុណ​ភាព​ រួម​ទាំង​បំណែក​សាច់​ហាម​ឃាត់​។

Get more results via ClueGoal