កូរ៉េខាងជើងសម្ញែងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរនៅ២ថ្ងៃមុនសមយុទ្ធអាមេរិកនិងកូរ៉េខាងត្បូង
newsare.net
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងKCNAបានចុះផ្សាយកាលពីថ្ងៃសៅរ៍ រូបភាពមេដឹកនាំកូរ៉េខកូរ៉េខាងជើងសម្ញែងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរនៅ២ថ្ងៃមុនសមយុទ្ធអាមេរិកនិងកូរ៉េខាងត្បូង
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងKCNAបានចុះផ្សាយកាលពីថ្ងៃសៅរ៍ រូបភាពមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុននៅក្នុងទស្សនកិច្ចត្រួតពិនិត្យការដ្ឋានសាងសង់នាវាចម្បាំង និងនាវាមុជទឹក។ ទីភ្នាក់ងារព័ត៌មានរដ្ឋKCNA មិនបានបញ្ជាក់ថ្ងៃខែ និងទីតាំងរោងចក្រសាងសង់នាវាមុជទឹក ប៉ុន្តែ បានបញ្ជាក់ថា ប្រមុខដឹកនាំកូរ៉េខាងជើងបានទទួលគ្រប់ព័ត៌មានស្តីពីដំណើរឈានទៅមុខនៃការសាងសង់នាវាមុជទឹក ដែលដើរដោយថាមពលនុយក្លេអ៊ែរ និងមានសមត្ថភាពបាញ់មីស៊ីលយុទ្ធសាស្រ្ត។ នាវាមុជទឹកមានសមត្ថភាពបាញ់ចេញមីស៊ីលបាលីស្ទិកស្ថិតក្នុងចំណោមសព្វាវុធទំនើបជាមួយបច្ចេកវិទ្យាជាន់ខ្ពស់មួយចំនួនដែលមេដឹកនាំកូរ៉េខាងជើងចិញ្ចឹមចិត្តចង់ផលិតឲ្យបានដើម្បីបំពាក់ឲ្យកងទ័ពសម្រាប់ទប់ទល់នឹងអាមេរិក និងកូរ៉េខាងត្បូង ដែលលោកគីម ជុងអ៊ុនចាត់ទុកជាប្រទេសអមិត្តរបស់កូរ៉េខាងជើង។ Read more