Cambodia



ប្រមុខ​ដឹកនាំ​ស៊ីរីថ្មី អំពាវនាវ​​រក្សា​សន្តិភាព​ ក្រោយ​​ប្រយុទ្ធគ្នា​ ស្លាប់​ជាង​ ១ ០០០ នាក់

ពួក​ក្រុម​ប្រដាប់អាវុធនៅ​​​​ប្រទេស​ស៊ីរី​ បាន​ប្រយុទ្ធគ្នា​​ជាថ្មី និង​បណ្តាល​ឲ្យ​ស្លាប

អ្នកចូលចិត្តសៀវភៅចង់ឲ្យមានបណ្ណាល័យច្រើនកន្លែង និងការតាំងពិព័រណ៌សៀវភៅបន្ថែម

បន្ទាប់ពីជោគជ័យជាច្រើនឆ្នាំជាប់គ្នា ទិវាជាតិអំណានលើកទី១០បាននាំយកសៀវភៅច្រើនប្រភេទមកបង្ហា

អ្នកចូលចិត្តសៀវភៅចង់ឲ្យមានបណ្ណាល័យច្រើនកន្លែង និងការតាំងពិព័រណ៌សៀវភៅបន្ថែម

បន្ទាប់ពីជោគជ័យជាច្រើនឆ្នាំជាប់គ្នា ទិវាជាតិអំណានលើកទី១០បាននាំយកសៀវភៅច្រើនប្រភេទមកបង្ហាញដល់សាធារណជននៅក្នុងឱកាសតាំងពិព័រណ៍សៀវភៅ។ ទិវាជាតិអំណាន និងការដាក់តាំងពិព័រណ៌សៀវភៅ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៨មីនាដល់ថ្ងៃទី១១មីនាប្រព្រឹត្តទៅនៅបរិវេណវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬសាលាតិចណូ។ អ្នកចូលរួមក្នុងពិព័រណ៌សៀវភៅបានបង្ហាញចំណាប់អារម្មណ៍រីករាយជាពន់ពេក ដោយសារតែវាឱកាសមួយសម្រាប់ទិញសៀវភៅដែលពួកគេចូលចិត្ត។ ក្នុងន័យនេះ ពួកគេចង់ឲ្យមានការរៀបចំកម្មវិធីបែបនេះជាប្រចាំ ក៏ដូចជាការរៀបចំបណ្ណាល័យដែលអាចចូលអានសៀវភៅឥតគិតថ្លៃ។

ចិន​វាយ​បកទៅលោក ដូណាល់ ត្រាំ ដោយ​ដំឡើង​ពន្ធ​សង្កត់ ក​ កសិក​រ​អាមេរិក

រនាំង​ពន្ធគយ​អាមេរិកចំពោះចិន ​ត្រូវចូល​ជាធរមាន នៅថ្ងៃ​ចន្ទទី​១០មីនា​​។ រដ្ឋអំណាច​ក្រុង​ប

ចិន​វាយ​បកទៅលោក ដូណាល់ ត្រាំ ដោយ​ដំឡើង​ពន្ធ​សង្កត់ ក​ កសិក​រ​អាមេរិក

រនាំង​ពន្ធគយ​អាមេរិកចំពោះចិន ​ត្រូវចូល​ជាធរមាន នៅថ្ងៃ​ចន្ទទី​១០មីនា​​។ រដ្ឋអំណាច​ក្រុង​ប៉េកាំង​​ ពុំ​អាច​នៅស្ងៀម ក្រៅពី​វាយបកទៅវិញ ដោយ​សង្កត់កកសិករអាមេរិក។ ​ចិន​​សម្រេច​ដំឡើងពន្ធគយ ពី​១០ ទៅ​១៥%​ ចំពោះ​ទំនិញ​កសិកម្ម​អាមេរិក។ ​​ក្នុង​សម័យ​បើកកិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់សភាប្រជាជនចិន​​ ថ្នាក់ដឹកនាំ​កុម្មុយនិស្តចិនបាន​​ប្តេជ្ញាចិត្ត​បន្ត​​ទប់​ទល់​នឹង​អាមេរិក មិន​ថា​ក្នុង​វិស័យ​យោធា ឬ​សេដ្ឋកិច្ចពាណិជ្ជកម្ម ​នោះឡើយ។​ ​

អធិការស្រុកម្នាក់ត្រូវដកហូតតំណែង ខណៈមន្ត្រីនគរបាល៣នាក់រងការពិន័យ ក្រោយបែកលេចធ្លាយរឿងពុករលួយ

អធិការស្រុកស្វាយទាបខេត្តស្វាយរៀងម្នាក់ត្រូវដកចេញពីមុខតំណែង ដោយសារប្រព្រឹត្តអំពើពុករលួយ

អធិការស្រុកម្នាក់ត្រូវដកហូតតំណែង ខណៈមន្ត្រីនគរបាល៣នាក់រងការពិន័យ ក្រោយបែកលេចធ្លាយរឿងពុករលួយ

អធិការស្រុកស្វាយទាបខេត្តស្វាយរៀងម្នាក់ត្រូវដកចេញពីមុខតំណែង ដោយសារប្រព្រឹត្តអំពើពុករលួយ ដូចជាដោះលែងជនសង្ស័យប្រើប្រាស់គ្រឿងញៀន និងជនបរទេសឆ្លងដែនខុសច្បាប់ជាថ្នូរនឹងការទទួលបានទឹកប្រាក់រាប់ពាន់ដុល្លារ។ ចំណែកមន្រ្តីនគរបាល៣រូបផ្សេងទៀតរងការពិន័យរដ្ឋបាល។ នេះបើយោងតាមលិខិតរបស់ក្រសួងមហាផ្ទៃដែលទើបបង្ហាញជាសាធារណៈនាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥។ ការដាក់ទណ្ឌកម្មលើមន្ត្រីនគរបាលស្រុកស្វាយទាបទាំង៤នាក់នេះធ្វើឡើង បន្ទាប់ពីពលរដ្ឋម្នាក់ផ្ញើសារទៅកាន់ហ្វេសប៊ុករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ដើម្បីស្នើសុំឲ្យស៊ើបអង្កេតករណីចោទប្រកាន់ថា អធិការស្រុកស្វាយទាបប្រព្រឹត្តអំពើពុករលួយ។ 

តុលាការអាមេរិកផ្តន្ទាទោសអតីតមេធាវីម្នាក់ឲ្យជាប់ពន្ធនាគារ៩ឆ្នាំក្នុងរឿងរំលោភផ្លូវភេទកុមារនៅកម្ពុជា

តុលាការអាមេរិកបានកាត់ទោសអតីតមេធាវីសញ្ជាតិអាមេរិកម្នាក់នៅរដ្ឋផ្លរីដា ឱ្យជាប់ពន្ធនាគារចំន

តុលាការអាមេរិកផ្តន្ទាទោសអតីតមេធាវីម្នាក់ឲ្យជាប់ពន្ធនាគារ៩ឆ្នាំក្នុងរឿងរំលោភផ្លូវភេទកុមារនៅកម្ពុជា

តុលាការអាមេរិកបានកាត់ទោសអតីតមេធាវីសញ្ជាតិអាមេរិកម្នាក់នៅរដ្ឋផ្លរីដា ឱ្យជាប់ពន្ធនាគារចំនួន៩ឆ្នាំ ពីបទបង់ប្រាក់ឱ្យកុមារកម្ពុជាដើម្បីរួមភេទជាមួយខ្លួន។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងយុត្តិធម៌អាមេរិក កាលពីថ្ងៃព្រហស្បត្តិ៍ទី ៦មីនា។ អតីតមេធាវីអាមេរិកត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួននៅឆ្នាំ២០១៩ មុននឹងត្រូវតុលាការកម្ពុជាកាត់ទោសឲ្យជាប់ពន្ធនាគារ២ឆ្នាំកន្លះ ពីបទរំលោភផ្លូវភេទលើកុមារកម្ពុជា។

សហជីពស្នើឲ្យក្រុមហ៊ុន និងក្រសួងការងារដោះស្រាយបញ្ហាប្រាក់ឈ្នួលពេលបិទរោងចក្រអំឡុងកូវីដ១៩

សេចក្តីថ្លែងការណ៍រួមរបស់ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការលើការគោរពសិទិ្ធមនុស្ស និងសិទ្ធ

សហជីពស្នើឲ្យក្រុមហ៊ុន និងក្រសួងការងារដោះស្រាយបញ្ហាប្រាក់ឈ្នួលពេលបិទរោងចក្រអំឡុងកូវីដ១៩

សេចក្តីថ្លែងការណ៍រួមរបស់ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការលើការគោរពសិទិ្ធមនុស្ស និងសិទ្ធិស្រ្តី ចេញផ្សាយថ្ងៃទី៨ មីនា បានលើកឡើងពីសំណូមពរឲ្យភាគីក្រុមហ៊ុននិយោជិតចូលតុចរចាជាមួយកម្មករ និងសហជីពដើម្បីដោះស្រាយបញ្ហាទាក់ទងនឹងករណីកេងបន្លំប្រាក់ឈ្នួល និងអត្ថប្រយោជន៍នានាក្នុងអំឡុងវិបត្តិជំងឺកូវីដ១៩ជាពិសេសក្នុងករណីដែលរោងចក្របញ្ឈប់ប្រតិបត្តិការ។ មេដឹកនាំសហជីពបានបញ្ជាក់ថា ក្រុមហ៊ុនម៉ាកយីហោមួយចំនួនបានបិទទ្វារ ដោយមិនបានទូទាត់ប្រាក់សំណងត្រឹមត្រូវតាមច្បាប់ការងារ។ក្នុងន័យនេះ ក្រុមមេដឹកនាំសហជីពចង់ឃើញភាគីក្រុមហ៊ុនម៉ាយីហោ និងក្រសួងការងារចេញមុខដោះស្រាយបញ្ហាទាំងនេះ ដើម្បីផ្តល់អត្ថប្រយោជន៍ផ្សេងៗដែលបាត់បង់ ជូនកម្មករនិយោជិតវិញ។

កម្លាំងជំនាញបង្ក្រាបជនបរទេស២៥៨នាក់ពាក់ព័ន្ធអំពើឆបោកតាមអនឡាញនៅខេត្តមណ្ឌលគិរី

កងកម្លាំងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការខេត្តមណ្ឌលគិរី កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២

កម្លាំងជំនាញបង្ក្រាបជនបរទេស២៥៨នាក់ពាក់ព័ន្ធអំពើឆបោកតាមអនឡាញនៅខេត្តមណ្ឌលគិរី

កងកម្លាំងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការខេត្តមណ្ឌលគិរី កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ បានបង្ក្រាបអំពើឆបោកតាមអនឡាញ នៅក្រុងសែនមនោរម្យដោយចាប់បានជនបរទេសសរុប ចំនួន២៥៨នាក់។ កងកម្លាំងមានសមត្ថកិច្ចបានបើកប្រតិបត្តិការបន្ទាប់ពីមានការរាយការណ៍ពីករណីជនបរទេសទាំងនេះ ទៅក្នុងបណ្ដាញទំនាក់ទំនងសង្គមក្រសួងមហាផ្ទៃ។

កូរ៉េខាងជើង​សម្ញែងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ​នៅ២ថ្ងៃមុនសមយុទ្ធអាមេរិកនិងកូរ៉េខាងត្បូង

ប្រព័ន្ធផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង​KCNAបានចុះផ្សាយ​កាលពីថ្ងៃ​សៅរ៍ រូបភាព​មេដឹកនាំកូរ៉េខ

កូរ៉េខាងជើង​សម្ញែងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ​នៅ២ថ្ងៃមុនសមយុទ្ធអាមេរិកនិងកូរ៉េខាងត្បូង

ប្រព័ន្ធផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង​KCNAបានចុះផ្សាយ​កាលពីថ្ងៃ​សៅរ៍ រូបភាព​មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន​នៅក្នុង​ទស្សនកិច្ច​ត្រួតពិនិត្យ​ការដ្ឋាន​សាងសង់នាវាចម្បាំង និងនាវាមុជទឹក។ ទីភ្នាក់ងារព័ត៌មានរដ្ឋKCNA មិនបាន​បញ្ជាក់ថ្ងៃខែ និងទីតាំង​រោងចក្រ​សាងសង់​នាវាមុជទឹក ប៉ុន្តែ បាន​បញ្ជាក់ថា ប្រមុខដឹកនាំកូរ៉េខាងជើង​បាន​ទទួល​គ្រប់ព័ត៌មាន​ស្តីពីដំណើរឈានទៅមុខ​នៃការសាងសង់​នាវាមុជទឹក ដែលដើរដោយថាមពលនុយក្លេអ៊ែរ និងមាន​សមត្ថភាព​បាញ់មីស៊ីល​យុទ្ធសាស្រ្ត​។ នាវាមុជទឹកមាន​សមត្ថភាព​បាញ់ចេញមីស៊ីលបាលីស្ទិកស្ថិតក្នុង​ចំណោម​សព្វាវុធទំនើបជាមួយបច្ចេកវិទ្យាជាន់ខ្ពស់​មួយចំនួន​ដែល​មេដឹកនាំ​កូរ៉េខាងជើង​ចិញ្ចឹមចិត្ត​ចង់​ផលិតឲ្យបាន​ដើម្បីបំពាក់ឲ្យកងទ័ពសម្រាប់ទប់ទល់​នឹងអាមេរិក និងកូរ៉េខាងត្បូង ដែលលោកគីម ជុងអ៊ុនចាត់ទុកជា​ប្រទេស​អមិត្តរបស់​កូរ៉េខាងជើង។

អង្គការសហប្រតិបត្តិការអ៊ីស្លាម អនុម័ត​ជា​ផ្លូវការ​គម្រោងកសាង​ហ្កាហ្សា​ឡើងវិញ

អង្គការប្រទេសសម្ព័ន្ធអារ៉ាប់ ដែល​មានរដ្ឋសមាជិក​ ​៥៧ប្រទេស បាន​សម្រេច​​អនុម័តជាផ្លូវការ នូ

អង្គការសហប្រតិបត្តិការអ៊ីស្លាម អនុម័ត​ជា​ផ្លូវការ​គម្រោងកសាង​ហ្កាហ្សា​ឡើងវិញ

អង្គការប្រទេសសម្ព័ន្ធអារ៉ាប់ ដែល​មានរដ្ឋសមាជិក​ ​៥៧ប្រទេស បាន​សម្រេច​​អនុម័តជាផ្លូវការ នូវគម្រោងស្តារនិងកសាង​ហ្កាហ្សាឡើងវិញ។ ផែនការស្តារ​និងកសាងហ្កាហ្សា​នេះ មាន​លក្ខខណ្ឌ​ និង​ជំហាន​ច្រើន​ដំណាក់​កាល​ ដែល​ផ្ទុយ​ស្រឡះ​ពី​សំណើ​របស់​ប្រធានាធិបតី​​អាមេរិក ដូណាល់ ត្រាំ។​

Reuters៖តៃវ៉ាន់ពិចារណាប្រាប់ពលរដ្ឋរបស់ខ្លួនកុំឲ្យធ្វើដំណើរទៅកម្ពុជា និងឡាវដែលជិតស្និទ្ធជាមួយចិន

អាជ្ញាធរ​តៃ​វ៉ាន់​កំពុង​ពិចារ​ណាចង់​ព្រមាន​ដល់​ពលរដ្ឋ​របស់​ខ្លួន​អំពី​ហានិ​ភ័យ​នៃ​ការ​

Reuters៖តៃវ៉ាន់ពិចារណាប្រាប់ពលរដ្ឋរបស់ខ្លួនកុំឲ្យធ្វើដំណើរទៅកម្ពុជា និងឡាវដែលជិតស្និទ្ធជាមួយចិន

អាជ្ញាធរ​តៃ​វ៉ាន់​កំពុង​ពិចារ​ណាចង់​ព្រមាន​ដល់​ពលរដ្ឋ​របស់​ខ្លួន​អំពី​ហានិ​ភ័យ​នៃ​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​បណ្តា​ប្រទេស​ដែល​មាន​ទំនាក់​ទំនង​រឹង​មាំ​ជាមួយ​ប្រទេស​ចិន​ ដូចជា ឡាវ និង​កម្ពុជា ​ខណៈដែល​ពលរដ្ឋ​តៃវ៉ាន់​មួយ​ចំនួន​អាច​ស្ថិត​ក្នុង​ «បញ្ជី​ខ្មៅ»​ របស់​ទីក្រុង​ប៉េកាំង​នៅ​ក្នុង​យុទ្ធនាការ​បង្ក្រាប​អ្នក​គាំទ្រ​ការ​ទាម​ទារ​ឯក​រាជ្យ​ឲ្យ​តៃ​វ៉ាន់​។ ​នេះបើ​យោងតាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់​ងារ​ព័ត៌​មាន​អង់គ្លេស ​Reuters​ នៅថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០២៥​។

មន្ត្រីក្រសួងកសិកម្មថា តម្លៃគ្រាប់ស្វាយចន្ទីតែងប្រែប្រួលនៅរាល់ដើមរដូវ និងរដូវប្រមូលផលធំ

មន្ត្រីនាំពាក្យក្រសួងកសិកម្មនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥នេះបានចេញមកបញ្ជាក់ជុំវិញការលើកឡើង

មន្ត្រីក្រសួងកសិកម្មថា តម្លៃគ្រាប់ស្វាយចន្ទីតែងប្រែប្រួលនៅរាល់ដើមរដូវ និងរដូវប្រមូលផលធំ

មន្ត្រីនាំពាក្យក្រសួងកសិកម្មនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥នេះបានចេញមកបញ្ជាក់ជុំវិញការលើកឡើងរបស់សមាគមស្វាយចន្ទីកម្ពុជាដែលថា គ្រាប់ស្វាយចន្ទីឆៅរបស់កម្ពុជាកំពុងត្រូវបានឈ្មួញបរទេសទម្លាក់ថ្លៃ។ នៅក្រោយការលើកឡើងរបស់សមាគមស្វាយចន្ទីដែលចុះផ្សាយដោយវិទ្យុបារាំងអន្តរជាតិកាលពីថ្ងៃសុក្រទី ៧មីនា លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្មបានឱ្យដឹងថា តម្លៃគ្រាប់ស្វាយចន្ទីឆៅកម្ពុជាពុំធ្លាក់ចុះយ៉ាងគំហុកឡើយ ព្រោះជាទូទៅតម្លៃគ្រាប់ស្វាយចន្ទីតែងប្រែប្រួលនៅដើមរដូវ និងនៅរដូវប្រមូលផលធំឈានមកដល់។ បើតាមលោក ឃឹម ហ្វីណង់ គ្រាប់ស្វាយចន្ទីក្នុងខែមីនា ឆ្នាំ២០២៥នេះ មានតម្លៃល្អប្រសើរជាងឆ្នាំមុន ខណៈកសិករដែលជាអ្នកដាំដុះវិញនៅទទួលបានប្រាក់ចំណេញសមរម្យដដែល៕ 

អ្វីទៅជាសមភាពយេនឌ័រនៅកម្ពុជានៅប៉ុន្មានឆ្នាំចុងក្រោយនេះ?

ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ជាទិវាអន្ដរជាតិនារីលើកទី១១៤ ។ អ្នកធ្វើការពាក់ព័ន្ធនឹងការលើកកម្ពស់

អ្វីទៅជាសមភាពយេនឌ័រនៅកម្ពុជានៅប៉ុន្មានឆ្នាំចុងក្រោយនេះ?

ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ជាទិវាអន្ដរជាតិនារីលើកទី១១៤ ។ អ្នកធ្វើការពាក់ព័ន្ធនឹងការលើកកម្ពស់សមភាពយែនឌ័របានសម្លឹងឃើញថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ សមភាពយេនឌ័រ នៅកម្ពុជាមានការរវិវត្តគួរឱ្យកត់សម្គាល់។ ប៉ុន្តែទន្ទឹមនឹងការប្រែប្រួលជាវិជ្ជមាន អ្នកធ្វើការក្នុងផ្នែកនេះក៏សង្កេតឃើញថា ការប្រឈមរបស់ស្ដ្រី និងក្មេងស្រីក្នុងផ្នែកយេនឌ័រ ក៏នៅតែបន្ដមាន ដែលទាមទារឱ្យមានដំណោះស្រាយ។ ក្រសួងកិច្ចការនារីបានបញ្ជាក់ថា ក្រសួង និងស្ថាប័នពាក់ព័ន្ធនឹងបន្ដចូលរួមលើកកម្ពស់សមភាពយេនឌ័រ ដើម្បីឱ្យស្ដ្រីនិងក្មេងស្រីគ្រប់រូបទទួលបានសិទ្ធិ សមភាព និងការអភិវឌ្ឍន៍ខ្លួន។

ក្រុមអង្គការសង្គមស៊ីវិលស្នើឲ្យរដ្ឋាភិបាលលើកកម្ពស់សិទ្ធិស្រ្តីក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម

នាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥នេះ ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការលើការលើកកម្ពស់សិទ្ធិ

ក្រុមអង្គការសង្គមស៊ីវិលស្នើឲ្យរដ្ឋាភិបាលលើកកម្ពស់សិទ្ធិស្រ្តីក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម

នាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥នេះ ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការលើការលើកកម្ពស់សិទ្ធិស្ត្រី បានជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ ដើម្បីប្រារព្ធទិវាអន្តរជាតិនារីលើកទី១១៤។ ក្នុងឱកាសនោះ អង្គការស៊ីវិលបានលើកឡើងពីបញ្ហាប្រឈមនានាដែលស្ត្រីនៅបន្តជួបប្រទះនៅក្នុងសង្គមកម្ពុជា។ ក្នុងន័យនេះ ក្រុមអង្គការស៊ីវិលបានលើកអនុសាសន៍១៦ចំណុច ដាក់ជូនរដ្ឋាភិបាល ដើម្បីផ្តល់ឱកាសដល់ស្រ្តីក្នុងការចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងធានាសិទ្ធិសេរីភាពសម្រាប់ស្ត្រីស្របទៅតាមគោលនយោបាយរបស់រដ្ឋាភិបាល។ 

ទិវាសិទ្ធិនារី៨មីនា៖ សកម្មជនសិទ្ធិមនុស្សអំពាវនាវកុំឲ្យទទួលស្គាល់របបតាលីបង់

ក្នុង​ឱកាស​ទិវាសិទ្ធិនារី៨មីនា ពិភពលោក​​ទាញ​ចំណាប់​អារម្មណ៍​ចំពោះ​ស្ថានភាព​សិទ្ធិស្ត្រី

ទិវាសិទ្ធិនារី៨មីនា៖ សកម្មជនសិទ្ធិមនុស្សអំពាវនាវកុំឲ្យទទួលស្គាល់របបតាលីបង់

ក្នុង​ឱកាស​ទិវាសិទ្ធិនារី៨មីនា ពិភពលោក​​ទាញ​ចំណាប់​អារម្មណ៍​ចំពោះ​ស្ថានភាព​សិទ្ធិស្ត្រី​នៅ​ប្រទេស​អាហ្វហ្កានីស្ថាន។ អាហ្វហ្កានីស្ថានក្រោម​របបដឹកនាំតាលីបង់ ​កំពុងតែ​ជាន់​ឈ្លីសិទ្ធិ​នារីយ៉ាង​ធ្ងន់ធ្ងរ​និង​បិទខ្ទប់​សេរីភាពសព្វបែបយ៉ាង​។ បណ្តាសកម្មជនសិទ្ធិមនុស្សនិងក្រុមអ្នកការទូត អំពាវនាវកុំឲ្យសហគមន៍​អន្តរជាតិ ទទួលស្គាល់របបដឹកនាំតាលីបង់ ទាល់តែសោះ។

កងទ័ពអ៊ុយក្រែនកាន់តែយ៉ាប់ ដោយសារ​អាមេរិកផ្អាក លែងចែករំលែកព័ត៌មានសម្ងាត់

ចាប់តាំងពីមានជម្លោះតឹងសសៃក​រវាង​ប្រធានាធិបតីអ៊ុយក្រែន និង​លោកដូណាល់ ត្រាំ​នៅសេតវិមាន រដ្

កងទ័ពអ៊ុយក្រែនកាន់តែយ៉ាប់ ដោយសារ​អាមេរិកផ្អាក លែងចែករំលែកព័ត៌មានសម្ងាត់

ចាប់តាំងពីមានជម្លោះតឹងសសៃក​រវាង​ប្រធានាធិបតីអ៊ុយក្រែន និង​លោកដូណាល់ ត្រាំ​នៅសេតវិមាន រដ្ឋបាលអាមេរិកមិនបន្ថយដៃក្នុងការដាក់សម្ពាធ​លើ​អ៊ុយក្រែន។ នៅសប្តាហ៍នេះ បន្ទាប់ពីសេតវិមានប្រកាស​ផ្អាកជំនួយយោធា ដើម្បី​ដាក់សម្ពាធឲ្យអ៊ុយក្រែន​ចូលតុចរចាបញ្ចប់សង្រ្គាមជាមួយ​រុស្ស៊ី អាមេរិក​តាមរយៈ​ប្រធាន​ស៊ើបការណ៍សម្ងាត់ បាន​ប្រកាស​ផ្អាក​ការចែករំលែក​ព័ត៌មានសម្ងាត់ ដែលកងទ័ពអ៊ុយក្រែនត្រូវការចាំបាច់ខ្លាំង​ដើម្បី​ទប់ទល់​សង្រ្គាមឈ្លានពាន​របស់​រុស្ស៊ី។ អាមេរិកឈប់​ផ្តល់ព័ត៌មានសម្ងាត់​ជាមួយអ៊ុយក្រែន​ តើវា​នឹង​ប៉ះពាល់​យ៉ាងណាខ្លះ​ដល់​សមរភូមិប្រយុទ្ធរបស់​កងទ័ពអ៊ុយក្រែន? តើ​វា​នឹង​បើកឱកាស​ឲ្យ​រុស្ស៊ី​កាន់តែ​កេងយកចំណេញ​ដើម្បីវាយដណ្តើម​ទឹកដី​អ៊ុយក្រែនដែរឬទេ?

អ្នក​វិទ្យាសាស្ត្រ​អាមេរិកបាតុកម្ម​ប្រឆាំង​នឹង​នយោបាយ​បណ្តេញ​បុគ្គលិក

ក្រុម​អ្ន​កវិទ្យាសាស្ត្រ​អាមេរិក​​ បាន​ចុះ​ផ្លូវធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​យុទ្ធនាការ​​ប

អ្នក​វិទ្យាសាស្ត្រ​អាមេរិកបាតុកម្ម​ប្រឆាំង​នឹង​នយោបាយ​បណ្តេញ​បុគ្គលិក

ក្រុម​អ្ន​កវិទ្យាសាស្ត្រ​អាមេរិក​​ បាន​ចុះ​ផ្លូវធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​យុទ្ធនាការ​​បណ្តេញ​​មន្ត្រី​បុគ្គលិក និង​កាត់​បន្ថយ​ថវិកា​ក្នុង​វិស័យ​ស្រាវជ្រាវវិទ្យាសាស្ត្រ។ គេ​ឲ្យ​ឈ្មោះ​បាតុកម្ម​នេះ ថា​ជា​ចលនាក្រោកឈរដើម្បីវិទ្យាសាស្ត្រ។​ នៅសហរដ្ឋអាមេរិក ស្ថាប័ន​ស្រាវជ្រាវ​វិទ្យា​សាស្ត្រ ជាច្រើន​ បាន​​​រងផល​ប៉ះពាល់​ខ្លាំង​ ព្រោះតែ​​យុទ្ធនាការ​​កាត់បន្ថយចំណាយ​រដ្ឋ ដែល​ជា​​ចំណាត់ការកណ្តាប់ដៃដែក​​របស់​​ ក្រសួង​ប្រសិទ្ធភាពរដ្ឋាភិបាល ដឹកនាំដោយលោក Elon Musk មនុស្ស​ជំនិត​របស់​លោក ដូណាល់ ត្រាំ។ ​

អង្ករកម្ពុជានឹងរងផលប៉ះពាល់ដែរឬទេប្រសិនបើថៃ ឥណ្ឌា វៀតណាម រួមគ្នាកំណត់តម្លៃអង្ករនាំចេញ?

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃបានប្រាប់ទៅអង្គសភារបស់ថៃកាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ថា ថ

អង្ករកម្ពុជានឹងរងផលប៉ះពាល់ដែរឬទេប្រសិនបើថៃ ឥណ្ឌា វៀតណាម រួមគ្នាកំណត់តម្លៃអង្ករនាំចេញ?

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃបានប្រាប់ទៅអង្គសភារបស់ថៃកាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ថា ថៃនឹងពិភាក្សាជាមួយឥណ្ឌា និងវៀតណាម ស្តីពីដំណោះស្រាយជាយុទ្ធសាស្ត្រ ដើម្បីឆ្លើយតបទៅនឹងការធ្លាក់ថ្លៃអង្ករនៅលើទីផ្សារអន្តរជាតិ។ អ្នកជំនាញផ្នែកវិស័យស្រូវអង្ករ និងសេដ្ឋកិច្ចនានា បានមើលឃើញថា អង្ករកម្ពុជា ដែលនាំចេញទៅលក់នៅទីផ្សារអន្តរជាតិ នឹងមិនរងផលប៉ះពាល់អ្វីទេ ប្រសិនបើប្រទេសទាំងបីខាងលើដែលមានសក្តានុពលជាងគេខាងនាំចេញអង្ករ បានជួបគ្នាកំណត់តម្លៃអង្ករនាំចេញទៅទីផ្សារពិភពលោក។

លោក ដូណាល់ ត្រាំ បង្កើត​ឃ្លាំងយុទ្ធ​សាស្ត្រ​ស្តុករូបិយវត្ថុអេឡិចត្រូនិក

ចៅហ្វាយ​សេតវិមានអាមេរិកសម្រេច​បង្កើតឃ្លាំងយុទ្ធសាស្ត្រ​ស្តុករូបិយវត្ថុអេឡិចត្រូនិក ។ នេ

លោក ដូណាល់ ត្រាំ បង្កើត​ឃ្លាំងយុទ្ធ​សាស្ត្រ​ស្តុករូបិយវត្ថុអេឡិចត្រូនិក

ចៅហ្វាយ​សេតវិមានអាមេរិកសម្រេច​បង្កើតឃ្លាំងយុទ្ធសាស្ត្រ​ស្តុករូបិយវត្ថុអេឡិចត្រូនិក ។ នេះបើតាម​ក្រឹត្យ​ប្រធានាធិបតី ដូណាល់ ត្រាំ ​ ដែល​បាន​ចុះ​ហត្ថលេខា នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៦មីនា​ ដោយ​តម្រូវ​ឲ្យ​ប្រមូល​ Bitcoins ដែល​ក្រសួង​យុត្តិធម៌រឹប​អូស​បាន ដើម្បី​ដាក់បញ្ចូល​​ជា​ទ្រព្យ​សម្បត្តិសកម្មរបស់​​ជាតិ​។ សេចក្តីសម្រេច​នេះ ធ្វើឡើង​តែ​​ ១ ថ្ងៃ​មុននឹង​លោក ត្រាំ រៀបចំ​ជំនួបកំពូលនៃក្រុមមហាសេដ្ឋីរូបិយវត្ថុអេឡិចត្រូនិក នៅសេតវិមាន​​។​

សមាគមស្វាយចន្ទី៖ គ្រាប់ស្វាយចន្ទីឆៅកម្ពុជាកំពុងត្រូវឈ្មួញបរទេសទម្លាក់ថ្លៃ

សមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងថា តម្លៃគ្រាប់ស្វាយចន្ទីឆៅរបស់កម្ពុជាកំពុងជួបបញ្ហាឈ្មួញទ

សមាគមស្វាយចន្ទី៖ គ្រាប់ស្វាយចន្ទីឆៅកម្ពុជាកំពុងត្រូវឈ្មួញបរទេសទម្លាក់ថ្លៃ

សមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងថា តម្លៃគ្រាប់ស្វាយចន្ទីឆៅរបស់កម្ពុជាកំពុងជួបបញ្ហាឈ្មួញទម្លាក់ថ្លៃខ្លាំង ត្រឹមរយៈពេល១សប្តាហ៍ដើមខែមីនានេះ។ បើតាមសមាគមស្វាយចន្ទីកម្ពុជា កសិករពុំមានទីផ្សារក្នុងស្រុកសម្រាប់លក់ចេញ ក្រៅតែពីពឹងផ្អែកទៅលើទីផ្សារក្រៅប្រទេស ពិសេសប្រទេសវៀតណាម ដែលជាហេតុធ្វើឲ្យឈ្មួញអាចក្រឡុកតម្លៃបានតាមចិត្ត។ 

ក្រសួងសេដ្ឋកិច្ចដាក់វិធានការ៣ចំណុចដើម្បីដោះស្រាយបញ្ហាទឹកស្អាត និងទឹកប្រើក្នុងវិស័យកសិកម្ម

គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច បានដាក់ចេញនូវផែនការដោ

ក្រសួងសេដ្ឋកិច្ចដាក់វិធានការ៣ចំណុចដើម្បីដោះស្រាយបញ្ហាទឹកស្អាត និងទឹកប្រើក្នុងវិស័យកសិកម្ម

គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច បានដាក់ចេញនូវផែនការដោះស្រាយបញ្ហាទឹកស្អាត និងទឹកប្រើប្រាស់ក្នុងវិស័យកសិកម្មនៅកម្ពុជា។ ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៥ ខែមីនា គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានកំណត់ការដោះស្រាយជា៣ដំណាក់កាល ដើម្បីធានាដល់សន្តិសុខទឹក ការប្រើប្រាស់ទឹកប្រកបដោយចីរភាព ពិសេសការប្រើប្រាស់សម្រាប់គាំទ្រដល់សកម្មភាពសេដ្ឋកិច្ចជាតិ។

រុស្ស៊ី ចោទបារាំងថា មានចេតនាធ្វើឲ្យ សង្គ្រាមនៅអ៊ុយក្រែន កាន់តែអូសបន្លាយ

ថ្ងៃព្រហស្បតិ៍ ទី ៦ ខែមីនា ម៉ូស្គូបានបរិហារ សុន្ទរកថាដែលថ្លែងមួយថ្ងៃមុន ដោយលោក ប្រធានាធិបតី

រុស្ស៊ី ចោទបារាំងថា មានចេតនាធ្វើឲ្យ សង្គ្រាមនៅអ៊ុយក្រែន កាន់តែអូសបន្លាយ

ថ្ងៃព្រហស្បតិ៍ ទី ៦ ខែមីនា ម៉ូស្គូបានបរិហារ សុន្ទរកថាដែលថ្លែងមួយថ្ងៃមុន ដោយលោក ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ដោយចាត់ទុកថា បារាំងកំពុងគម្រាមកំហែងមកលើរុស្ស៊ី  តាមរយៈការប្រើឆ័ត្រនុយក្លេអ៊ែរបារាំង ដើម្បីការពារទ្វីបអឺរ៉ុបទាំងមូល។ ចំពោះរដ្ឋាភិបាលរុស្ស៊ី នេះជាទង្វើ ដែលសឲ្យឃើញច្បាស់ថា បារាំងមានចេតនា បញ្ឆេះសង្គ្រាមនៅអ៊ុយក្រែន ឲ្យកាន់តែអូសបន្លាយយូរទៅមុខទៀត។

លោកថេ ឈុនហាក់ ៖ការលើកកម្ពស់សិទ្ធិ និងបង្កើនភាពអង់អាចរបស់ស្ដ្រីនឹងជះផលវិជ្ជមានដល់សង្គម

ក្នុងឱកាសអបអរទិវានារីអន្ដរជាតិ ៨ មីនា ឆ្នាំ២០២៥ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកិច្ចការនារ

លោកថេ ឈុនហាក់ ៖ការលើកកម្ពស់សិទ្ធិ និងបង្កើនភាពអង់អាចរបស់ស្ដ្រីនឹងជះផលវិជ្ជមានដល់សង្គម

ក្នុងឱកាសអបអរទិវានារីអន្ដរជាតិ ៨ មីនា ឆ្នាំ២០២៥ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកិច្ចការនារី បានរៀបចំកម្មវិធីក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ដ្រី និងក្មេងស្រីគ្រប់រូប”។ ប្រធានបទនេះមានគោលដៅលើកកម្ពស់សិទ្ធិ សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ដ្រី និងក្មេងស្រីគ្រប់រូប។ នេះបើតាម លោក ថេ ឈុនហាក់ អគ្គនាយកនៃអគ្គនាយកដ្ឋានសមភាពយេនឌ័រ និងអភិវឌ្ឍន៍សេដ្ឋកិច្ចក្រសួងកិច្ចការនារី នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុបារាំងអន្ដរជាតិ RFI នៅថ្ងៃទី៧ មីនានេះ។ លោក ថេ ឈុនហាក់ បញ្ជាក់ថា ការលើកកម្ពស់សិទ្ធិ និងបង្កើនភាពអង់អាចរបស់ស្ដ្រី នឹងជះផលវិជ្ជមានដល់សហគមន៍ និងសង្គមជាតិ។

ក្រសួងសាធារណការកំពុងសិក្សាគម្រោងប្រព័ន្ធរថភ្លើងក្រោមដីក្នុងក្រុងភ្នំពេញ

ក្រសួងសាធារណការនិងដឹកជញ្ជូនកំពុងសិក្សាគម្រោងសាងសង់ប្រព័ន្ធរថភ្លើងក្រោមដីសាធារណៈក្នុងរា

ក្រសួងសាធារណការកំពុងសិក្សាគម្រោងប្រព័ន្ធរថភ្លើងក្រោមដីក្នុងក្រុងភ្នំពេញ

ក្រសួងសាធារណការនិងដឹកជញ្ជូនកំពុងសិក្សាគម្រោងសាងសង់ប្រព័ន្ធរថភ្លើងក្រោមដីសាធារណៈក្នុងរាជធានីភ្នំពេញ ដើម្បីស្វែងរកមធ្យោបាយបន្ធូរបន្ថយការកកស្ទះចរាចរណ៍។ នេះបើតាមខ្លឹមសារចុះផ្សាយរបស់ក្រសួងសាធារណការនិងដឹកជញ្ជូននៅលើគណនីហ្វេសប៊ុក កាលពីថ្ងៃទី៥ មីនា ឆ្នាំ២០២៥។ បើតាមក្រសួង គម្រោងសិក្សាបឋមបណ្តាញរថភ្លើងក្រោមដីនេះ បានទទួលការចុះអនុស្សារណៈយោគយល់គ្នាជាមួយធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ក្នុងទីក្រុងប៉េកាំង ប្រទេសចិនកាលពីឆ្នាំមុន។

អឺរ៉ុបបើកជំនួបកំពូលវិសាមញ្ញ រកមធ្យោបាយ​ជួយអ៊ុយក្រែន និងពង្រឹងសមត្ថភាពការពារសន្តិសុខអឺរ៉ុប

ប្រឈមនឹងការប្រែប្រួលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក ដែលហាក់បត់ក្បាលងាកទៅខាងរុស្ស៊ី សហភា

អឺរ៉ុបបើកជំនួបកំពូលវិសាមញ្ញ រកមធ្យោបាយ​ជួយអ៊ុយក្រែន និងពង្រឹងសមត្ថភាពការពារសន្តិសុខអឺរ៉ុប

ប្រឈមនឹងការប្រែប្រួលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក ដែលហាក់បត់ក្បាលងាកទៅខាងរុស្ស៊ី សហភាពអឺរ៉ុបបានបើកជំនួបកំពូលវិសាមញ្ញមួយ កាលពីថ្ងៃព្រហស្បតិ៍ទី៦មីនា។ ប្រទេសសមាជិកសហភាពអឺរ៉ុបទាំង២៧ ត្រូវពិភាក្សារកមធ្យោបាយជួយអ៊ុយក្រែនផង និងពង្រឹងសមត្ថភាពការពារសន្តិសុខអឺរ៉ុបដោយខ្លួនឯងផង ព្រោះអាមេរិកប្រហែល​ជា​លែងជួយទៀតហើយ។ ការពិភាក្សាគ្នា បានផ្តោតទៅលើសំណើផែនការ ពង្រឹងវិស័យការពារជាតិរួមរបស់អឺរ៉ុប ដែលគិតជាទឹកប្រាក់ប្រមាណ៨០០ពាន់លានអឺរ៉ូ។ 

លោកម៉ាក្រុង​ថ្លែងសុន្ទរកថា ​សុំសេចក្តីក្លាហានពី​​​ប្រជាជន​បារាំង ចំពោះមុខ​​​ការគំរាម​របស់រុស្ស៊ី

កាលពីល្ងាចថ្ងៃពុធ ទី​៥មីនា លោកអេម៉ានុយអែល ​ម៉ាក្រុង ប្រធានាធិបតី​បារាំង បានថ្លែងសុន្ទរកថា

លោកម៉ាក្រុង​ថ្លែងសុន្ទរកថា ​សុំសេចក្តីក្លាហានពី​​​ប្រជាជន​បារាំង ចំពោះមុខ​​​ការគំរាម​របស់រុស្ស៊ី

កាលពីល្ងាចថ្ងៃពុធ ទី​៥មីនា លោកអេម៉ានុយអែល ​ម៉ាក្រុង ប្រធានាធិបតី​បារាំង បានថ្លែងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍​ទៅកាន់ប្រជាជនបារាំងទាំងមូល ស្តីអំពីស្ថានភាពសន្តិសុខអឺរ៉ុបជុំវិញ​សង្គ្រាមនៅអ៊ុយក្រែន និង​នៅក្នុងបរិបទមួយដែល​សហរដ្ឋអាមេរិក ហាក់កំពុងតែបែរក្បាកងាកទៅខាងរុស្ស៊ី​។ ប្រឈមនឹង​ការគំរាម​ទាំងអស់នេះ លោក​ម៉ាក្រុងបានថ្លែងថា បារាំងនិងអឺរ៉ុប មិនអាចឈរនៅស្ងៀមបានឡើយ គឺត្រូវតែ​ត្រៀមរៀបចំកម្លាំង ដើម្បី​ការពារខ្លួន​។ សុន្ទរកថារបស់​លោក​ម៉ាក្រុង​នេះ មានអត្ថន័យ​ប្រាប់ទៅកាន់ប្រជាជនបារាំងផងដែរ ថាត្រូវតែត្រៀមខ្លួន​ ចូលក្នុងកាលៈទេសៈថ្មី​ដែល​សង្គ្រាមអាចផ្ទុះឡើង ហើយប្រទេសជាតិត្រូវការ​កម្លាំងសាមគ្គីនិង​ការប្តេជ្ញាចិត្ត​​​របស់គ្រប់ៗគ្នា​។​

អ្នកស្រីនួន ចំណាន៖ របរចិតចេកបន្ទះលើកស្ទួយជីវភាពក្នុងភូមិ

របរចិតចេកបន្ទះកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរនៅពេលធ្វើដំណើរទៅខេត្តបាត់ដំ

អ្នកស្រីនួន ចំណាន៖ របរចិតចេកបន្ទះលើកស្ទួយជីវភាពក្នុងភូមិ

របរចិតចេកបន្ទះកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរនៅពេលធ្វើដំណើរទៅខេត្តបាត់ដំបង។ អ្នកស្រី នួន ចំណាន អ្នកប្រកបរបរចិតចេកបន្ទះជាង១០ឆ្នាំនៅក្នុងភូមិដូនទាវ ស្រុកឯកភ្នំ ខេត្តបាត់ដំបងបានអះអាងថា អ្នកស្រីបានជួយទិញចេករបស់អ្នកស្រុកភូមិដែលនេះជាការរួមចំណែកលើកស្ទួយសេដ្ឋកិច្ចក្នុងភូមិ។ តែអ្នកស្រីក៏ចង់ឃើញអ្នកភូមិផ្សេងទៀតចេះកែច្នៃទិន្នផលកសិកម្មជុំវិញផ្ទះទៅជាអាហារសម្រន់សម្រាប់គ្រួសារ ឬបង្កើតអាជីវកម្មនៅក្នុងភូមិ។ ពីភូមិដូនទាវ ស្រុកឯកភ្នំ ខេត្តបាត់ដំបង សូមលោកអ្នកនាងទស្សនាបទយកការណ៍រៀបចំដោយ ស៊ឹម ចាន់សំណាង៖

អ្នកជំនាញថា កម្ពុជាគួរតែប្រញាប់ដាក់មរតកវប្បធម៌ក្នុងបញ្ជីរបស់អង្គការយូណេស្កូ

នៅក្នុងជំនួបសំណេះសំណាលជាមួយសិល្បៈករ សិល្បៈការិនីនាថ្ងៃទី៥ ខែមីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន

អ្នកជំនាញថា កម្ពុជាគួរតែប្រញាប់ដាក់មរតកវប្បធម៌ក្នុងបញ្ជីរបស់អង្គការយូណេស្កូ

នៅក្នុងជំនួបសំណេះសំណាលជាមួយសិល្បៈករ សិល្បៈការិនីនាថ្ងៃទី៥ ខែមីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតបានឱ្យដឹងថា រដ្ឋាភិបាលកម្ពុជាកំពុងរៀបចំគិតគូរដាក់បញ្ចូល «សង្ក្រាន្ត» ទៅក្នុងបញ្ជីបេតិកភណ្ឌអរូបីរបស់នៃអង្គការយូណេស្កូនាពេលឆាប់ៗ។ ការប្រកាសរបស់លោក ហ៊ុន ម៉ាណែតយ៉ាងដូចនេះធ្វើឡើង បន្ទាប់ពីថៃបានបញ្ចូន « សង្ក្រាន្ត » ទៅដាក់ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣។ សម្រាប់អ្នកជំនាញ កម្ពុជាត្រូវពន្លឿនដាក់សម្បត្តិវប្បធម៌ខ្មែរទាំងរូបី និងអរូបីទៅក្នុងបញ្ជីរបស់អង្គការយូណេស្កូ។ តែមន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ពន្យល់ថា ការចុះបញ្ជីត្រូវធ្វើតាមលំដាប់លំដោយ ដោយមិនអាចបង្ខំភ្លាមៗបានទេ។

ក្រុមហ៊ុនគ្រប់គ្រងទឹកកូរ៉េកំពុងស្វែងរកការវិនិយោគក្នុងវិស័យធនធានទឹកនៅកម្ពុជា

នៅក្នុងជំនួបជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត កាលពីចុងសប្តាហ៍កន្លងទៅ ក្រុមហ៊ុនសាជីវកម្ម

ក្រុមហ៊ុនគ្រប់គ្រងទឹកកូរ៉េកំពុងស្វែងរកការវិនិយោគក្នុងវិស័យធនធានទឹកនៅកម្ពុជា

នៅក្នុងជំនួបជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត កាលពីចុងសប្តាហ៍កន្លងទៅ ក្រុមហ៊ុនសាជីវកម្មធនធានទឹកកូរ៉េ K-water បានប្រកាសស្វែងរកឱកាសវិនិយោគក្នុងវិស័យគ្រប់គ្រងធនធានទឹកនៅកម្ពុជា។ ការស្វែងរកការវិនិយោគរបស់ក្រុមហ៊ុនកូរ៉េមួយនេះធ្វើឡើង បន្ទាប់ពីក្រុមហ៊ុនបានកត់សម្គាល់ឃើញថា កម្ពុជាខ្វះទឹកនៅរដូវប្រាំង និងបែរជាសំបូរហូរហៀរនៅរដូវវស្សាទៅវិញ។

អ្នកឧកញ៉ា លឹម ហេង៖ វត្តមានអ្នកចូលរួមច្រើនឆ្លុះបញ្ជាំងពីប្រយោជន៍ធុរកិច្ចសម្រាប់កម្ពុជា

នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ នេះ កម្ពុជាបានរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នា

អ្នកឧកញ៉ា លឹម ហេង៖ វត្តមានអ្នកចូលរួមច្រើនឆ្លុះបញ្ជាំងពីប្រយោជន៍ធុរកិច្ចសម្រាប់កម្ពុជា

នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ នេះ កម្ពុជាបានរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការពន្លឿនការតភ្ជាប់អាស៊ាន៖ មនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្ម»។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥នេះ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានឲ្យដឹងថា វេទិកាធុរកិច្ចអាស៊ាន-កម្ពុជា បានប្រព្រឹត្តិទៅដោយជោគជ័យ។ ជោគជ័យ ព្រោះមានធុរកិច្ចជនចូលរួមច្រើន ដែលនេះជាផលប្រយោជន៍ដ៏ធំមួយក្នុងការទាក់ទាញធុរកិច្ចជនមកបណ្តាក់ទុននៅកម្ពុជា។

កូរ៉េ​ខាងត្បូង​៖ យន្តហោះចម្បាំង​ទម្លាក់​គ្រាប់​បែក​ខុស​គោលដៅ របួស​មនុស្ស​និងខូចខាតជា​​ច្រើន

នៅ​កូរ៉េខាងត្បូង យ៉ាង​ហោច​ប្រជាពលរដ្ឋ​ ៤ នាក់​របួស​ធ្ងន់ធ្ងរ​ ហើយ​ ​៣ នាក់រង​​របួស​ស្រាល​ ព

កូរ៉េ​ខាងត្បូង​៖ យន្តហោះចម្បាំង​ទម្លាក់​គ្រាប់​បែក​ខុស​គោលដៅ របួស​មនុស្ស​និងខូចខាតជា​​ច្រើន

នៅ​កូរ៉េខាងត្បូង យ៉ាង​ហោច​ប្រជាពលរដ្ឋ​ ៤ នាក់​របួស​ធ្ងន់ធ្ងរ​ ហើយ​ ​៣ នាក់រង​​របួស​ស្រាល​ ព្រោះតែ​គ្រាប់បែកចំនួន​ ៨ គ្រាប់ ​ធ្លាក់​ពី​លើអាកាស នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៦ ខែ​មីនានេះ​​។ ក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង បាន​ទទួល​ស្គាល់​ថា យន្តហោះ​ចម្បាំង​របស់​ខ្លួន​មួយ​គ្រឿង បាន​ទម្លាក់​គ្រាប់បែក​ខុស​គោល​ដៅ។

ក្រុម​សន្តិសុខផ្ទៃក្នុងអ៊ីស្រាអែលទទួល​ស្គាល់​បរាជ័យក្នុងការ​ទប់​ស្កាត់ភេរវកម្ម​ថ្ងៃ៧តុលា

ជា​រឿង​កម្រ​បំផុតដែលអ៊ីស្រាអែល​ប្រកាស​ទទួលស្គាល់«ភាព​បរាជ័យ»របស់ខ្លួន​។ ​ក្នុង​របាយការណ

ក្រុម​សន្តិសុខផ្ទៃក្នុងអ៊ីស្រាអែលទទួល​ស្គាល់​បរាជ័យក្នុងការ​ទប់​ស្កាត់ភេរវកម្ម​ថ្ងៃ៧តុលា

ជា​រឿង​កម្រ​បំផុតដែលអ៊ីស្រាអែល​ប្រកាស​ទទួលស្គាល់«ភាព​បរាជ័យ»របស់ខ្លួន​។ ​ក្នុង​របាយការណ៍​ស៊ើបអង្កេត​ផ្លូវការ ផ្សាយចេញ​ថ្ងៃពុធ ទី​៥មីនា ក្រុមភ្នាក់ងារសន្តិសុខផ្ទៃក្នុងអ៊ីស្រាអែល បាន​សារភាព​កំហុស​ដែលបាន​ប្រព្រឹត្ត​ថ្លោះធ្លោយ ក្នុង​ការ​​ទប់ស្កាត់អំពើភេរវកម្មរបស់​ក្រុម​ប្រដាប់​អាវុធ​ហាម៉ាស កាលពី​ថ្ងៃ ទី៧តុលា ឆ្នាំ២០២៣​។ ការ​សារភាព​នេះធ្វើឡើង​តែប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​កងទ័ព​អ៊ីស្រាអែលបាន​ទទួល​ស្គាល់​បរាជ័យ​ក្នុងសំណុំរឿង​តែមួយ។​ ​

ការប្រើសេវាព្យាបាលជំងឺទឹកនោមផ្អែមបានកើនឡើងជិត ៦០% ក្នុងឆ្នាំ ២០២៤

រដ្ឋមន្ត្រីក្រសួងសុខាភិបាលអះអាងថា ក្នុងឆ្នាំ២០២៤ ការប្រើប្រាស់សេវាព្យាបាលជំងឺទឹកនោមផ្អែ

ការប្រើសេវាព្យាបាលជំងឺទឹកនោមផ្អែមបានកើនឡើងជិត ៦០% ក្នុងឆ្នាំ ២០២៤

រដ្ឋមន្ត្រីក្រសួងសុខាភិបាលអះអាងថា ក្នុងឆ្នាំ២០២៤ ការប្រើប្រាស់សេវាព្យាបាលជំងឺទឹកនោមផ្អែមនៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជនបានកើនឡើងចំនួន ៥៩% ដែលជាកម្រិតខ្ពស់គួរឱ្យកត់សម្គាល់។ តាមលោករដ្ឋមន្ត្រី កំណើននៃការប្រើសេវាព្យាបាលជំងឺទឹកនោមផ្អែមនេះបានបង្ហាញឱ្យឃើញពីការយកចិត្តទុករបស់ប្រព័ន្ធសុខាភិបាលកម្ពុជា តែថា នេះក៏ជាក្តីព្រួយបារម្ភពីកំណើនអ្នកជំងឺទឹកនោមផ្អែមនៅកម្ពុជាដែរ។

ចិន បន្ត​​រំពឹងសន្ទុះ​​​​វឌ្ឍនភាព​សេដ្ឋកិច្ច​ ៥% ក្នុង​ឆ្នាំ២០២៥

សភាប្រជាជនចិន ​បើក​សម័យប្រជុំ​ប្រចាំឆ្នាំ​ ជាមួយ​នឹងក្តីសង្ឃឹម​ពីកំណើន​​វឌ្ឍភាព​សេដ្ឋកិ

ចិន បន្ត​​រំពឹងសន្ទុះ​​​​វឌ្ឍនភាព​សេដ្ឋកិច្ច​ ៥% ក្នុង​ឆ្នាំ២០២៥

សភាប្រជាជនចិន ​បើក​សម័យប្រជុំ​ប្រចាំឆ្នាំ​ ជាមួយ​នឹងក្តីសង្ឃឹម​ពីកំណើន​​វឌ្ឍភាព​សេដ្ឋកិច្ច ក្នុងរង្វង់​ ៥% សម្រាប់​ឆ្នាំ២០២៥។ កម្មវត្ថុសន្ទុះកំណើនសេដ្ឋកិច្ចដ៏ច្រើននេះ ដូចគ្នានឹងបំណងប្រាថ្នារបស់រដ្ឋាភិបាលចិន កាលពីឆ្នាំ២០២៤ដែរ។ ប្រឈម​មុខ​នឹង​បរិបទ​សង្គ្រាម​ពិភពលោកសព្វថ្ងៃ​ ​រដ្ឋអំណាច​ចិនក៏ប្តេជ្ញា​​​​ពីការ​បង្កើន​​ថវិកាវិស័យ​យោធាបន្ថែមទៀត​​។

រុស្ស៊ី និង ភូមា ចុះកិច្ចព្រមព្រៀងសាងសង់មជ្ឈមណ្ឌលនុយក្លេអ៊ែរតូចមួយនៅភូមា

ថ្ងៃអង្គារ ទី ៤ ខែមីនា រុស្ស៊ី និង ភូមា បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងថ្មីមួយ ស្តីអំពីការសា

រុស្ស៊ី និង ភូមា ចុះកិច្ចព្រមព្រៀងសាងសង់មជ្ឈមណ្ឌលនុយក្លេអ៊ែរតូចមួយនៅភូមា

ថ្ងៃអង្គារ ទី ៤ ខែមីនា រុស្ស៊ី និង ភូមា បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងថ្មីមួយ ស្តីអំពីការសាងសង់មជ្ឈមណ្ឌលនុយក្លេអ៊ែរខ្នាតតូច ក្នុងប្រទេសភូមា។ ថ្លែងនៅក្នុងជំនួបរវាងមេដឹកនាំទាំងពីរ នៅវិមានក្រេមឡាំង លោក ពូទីន បានអះអាងថា មជ្ឈមណ្ឌលនុយក្លេអ៊ែរថ្មីនេះ នឹងអនុញ្ញាតឲ្យភូមា ទទួលបានថាមពលអគ្គិសនី ដែលមានតម្លៃទាប និង មិនប៉ះពាល់ដល់បរិស្ថាន។

លោកដូណាល់ ត្រាំ ថ្លែង​សុន្ទរកថា​នៅ​សភា​ខុនហ្ក្រេស អួត​អំពី​ជោគជ័យ​​ដ៏​អស្ចារ្យ​​នៃ​រដ្ឋបាល​​លោក

លោក​ដូណាល់ ត្រាំ បានឡើងថ្លែងសុន្ទរកថាជាលើកទី១ នៅ​សភាខុនហ្ក្រេស បន្ទាប់ពីបានចូលកាន់អំណាចសា

លោកដូណាល់ ត្រាំ ថ្លែង​សុន្ទរកថា​នៅ​សភា​ខុនហ្ក្រេស អួត​អំពី​ជោគជ័យ​​ដ៏​អស្ចារ្យ​​នៃ​រដ្ឋបាល​​លោក

លោក​ដូណាល់ ត្រាំ បានឡើងថ្លែងសុន្ទរកថាជាលើកទី១ នៅ​សភាខុនហ្ក្រេស បន្ទាប់ពីបានចូលកាន់អំណាចសាជាថ្មី កាលពីថ្ងៃទី​២០​មករា។ ជាសុន្ទរកថា ដែល​ពោរពេញ​ទៅ​ដោយ​អំនួត អួតសរសើរពីខ្លួនលោកផ្ទាល់ និង​ការដឹកនាំរបស់លោក ដែល​​ត្រឹមតែ​ជាង​១ខែ តែបានលទ្ធផល​ដ៏ល្អអស្ចារ្យ ធ្វើ​​​ឲ្យ​​​សហរដ្ឋអាមេរិក​ត្រលប់​មកខ្លាំងក្លា​ឡើងវិញ​។ សុន្ទរកថា​ដែលបានផ្តោតខ្លាំងតែទៅលើបញ្ហាផ្ទៃក្នុង ជាជាងនយោបាយការបរទេស។ តែទន្ទឹមនឹងនេះ សុន្ទរកថាលោកដូណាល់ ហាក់ដូចជាគ្មានកំណត់​ទស្សនវិស័យនយោបាយ​ក្នុងការដឹកនាំប្រទេសឡើយ​។​

Get more results via ClueGoal