សហជីពស្នើឲ្យក្រុមហ៊ុន និងក្រសួងការងារដោះស្រាយបញ្ហាប្រាក់ឈ្នួលពេលបិទរោងចក្រអំឡុងកូវីដ១៩
newsare.net
សេចក្តីថ្លែងការណ៍រួមរបស់ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការលើការគោរពសិទិ្ធមនុស្ស និងសិទ្ធសហជីពស្នើឲ្យក្រុមហ៊ុន និងក្រសួងការងារដោះស្រាយបញ្ហាប្រាក់ឈ្នួលពេលបិទរោងចក្រអំឡុងកូវីដ១៩
សេចក្តីថ្លែងការណ៍រួមរបស់ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការលើការគោរពសិទិ្ធមនុស្ស និងសិទ្ធិស្រ្តី ចេញផ្សាយថ្ងៃទី៨ មីនា បានលើកឡើងពីសំណូមពរឲ្យភាគីក្រុមហ៊ុននិយោជិតចូលតុចរចាជាមួយកម្មករ និងសហជីពដើម្បីដោះស្រាយបញ្ហាទាក់ទងនឹងករណីកេងបន្លំប្រាក់ឈ្នួល និងអត្ថប្រយោជន៍នានាក្នុងអំឡុងវិបត្តិជំងឺកូវីដ១៩ជាពិសេសក្នុងករណីដែលរោងចក្របញ្ឈប់ប្រតិបត្តិការ។ មេដឹកនាំសហជីពបានបញ្ជាក់ថា ក្រុមហ៊ុនម៉ាកយីហោមួយចំនួនបានបិទទ្វារ ដោយមិនបានទូទាត់ប្រាក់សំណងត្រឹមត្រូវតាមច្បាប់ការងារ។ក្នុងន័យនេះ ក្រុមមេដឹកនាំសហជីពចង់ឃើញភាគីក្រុមហ៊ុនម៉ាយីហោ និងក្រសួងការងារចេញមុខដោះស្រាយបញ្ហាទាំងនេះ ដើម្បីផ្តល់អត្ថប្រយោជន៍ផ្សេងៗដែលបាត់បង់ ជូនកម្មករនិយោជិតវិញ។ Read more