លោក ឌុយទែរតេ ឆ្លើយបំភ្លឺនៅចំពោះមុខតុលាការ ICC តាមរយៈវីដេអូសន្និសីទ
newsare.net
នៅទីក្រុងឡាអេ ប្រទេសហូឡង់ នាថ្ងៃសុក្រ ទី១៤ មីនា អតីតប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌលោក ឌុយទែរតេ ឆ្លើយបំភ្លឺនៅចំពោះមុខតុលាការ ICC តាមរយៈវីដេអូសន្និសីទ
នៅទីក្រុងឡាអេ ប្រទេសហូឡង់ នាថ្ងៃសុក្រ ទី១៤ មីនា អតីតប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌុយទែរតេ បានចូលខ្លូនបំភ្លឺជាលើកដំបូង នៅចំពោះមុខតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC តាមរយៈវីដេអូសន្និសីទ។ បើយោងតាមអង្គការក្រៅរដ្ឋាភិបាល លោក ឌុយទែរតេ បានរងបទចោទ ជុំវិញសំណុំរឿងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលលោកបានប្រព្រឹត្ត នៅចន្លោះឆ្នាំ២០១១ ទៅឆ្នាំ២០១៦ ក្នុងយុទ្ធនាការសង្គ្រាមប្រឆាំងគ្រឿងញៀនទ្រង់ទ្រាយធំ នៅទូទាំងប្រទេសហ្វីលីពីន។ សវនាការជំនុំជម្រះអតីតប្រធានាធិបតីហ្វីលីពីនបានបង្កឲ្យមានមតិគាំទ្រ និងប្រឆាំងនៅក្នុងចំណោមប្រជាជនហ្វីលីពីន។ នៅថ្ងៃសុក្រម្សិលមិញ ទាំងអ្នកប្រឆាំង និងអ្នកគាំទ្រលោកឌុយទែរតេ រួមមានកូនស្រីរបស់លោកផងបានលើកគ្នាធ្វើបាតុកម្មនៅមុខទីស្នាក់ការរបស់តុលាការអន្តរជាតិក្នុងទីក្រុងឡាអេ។ Read more