បិទVOAសំឡេងរបស់សហរដ្ឋអាមេរិក លោកដូណាល់ ត្រាំកំពុងផ្តល់អំណោយទៅឲ្យសត្រូវរបស់អាមេរិក?
newsare.net
ប្រតិកម្មបានធ្លាក់ព្រោងព្រាតបន្ទាប់ពីលោកដូណាល់ ត្រាំចុះហត្ថលេខាលើបទបញ្ជាផ្អាកជំនបិទVOAសំឡេងរបស់សហរដ្ឋអាមេរិក លោកដូណាល់ ត្រាំកំពុងផ្តល់អំណោយទៅឲ្យសត្រូវរបស់អាមេរិក?
ប្រតិកម្មបានធ្លាក់ព្រោងព្រាតបន្ទាប់ពីលោកដូណាល់ ត្រាំចុះហត្ថលេខាលើបទបញ្ជាផ្អាកជំនួយរបស់ទីភ្នាក់ងារដើម្បីការផ្សព្វផ្សាយសកលដែលជាក្រុមហ៊ុនមេ។ នៅក្រោយបទបញ្ជារបស់លោកដូណាល់ ត្រាំ បុគ្គលិកជាង១ពាន់នាក់របស់វិទ្យុសំឡេងសហរដ្ឋអាមេរិក VOAដែលទទួលហិរញ្ញវត្ថុពីទីភ្នាក់ងារ USAGMត្រូវផ្អាកមិនឲ្យចូលធ្វើការតាំងពីថ្ងៃសៅរ៍ ចំណែកអ្នកទទួលខុសត្រូវរបស់វិទ្យុអាស៊ីសេរី និងវិទ្យុអឺរ៉ុបសេរីបានទទួលសារអេឡិចត្រូនិកដែលជូនដំណឹងពីការបញ្ចប់កិច្ចសន្យាផ្តល់ជំនួយពីរដ្ឋាភិបាលអាមេរិក។ នៅថ្ងៃអាទិត្យ ទី ១៦ រដ្ឋាភិបាលសាធារណរដ្ឋឆែកស្វះស្វែងពិភាក្សាបន្ទាន់ជាមួយដៃគូអឺរ៉ុបដើម្បីថែរក្សា វិទ្យុអឺរ៉ុបសេរី ដែលមានទីស្នាក់ការធំនៅទីក្រុង ប្រាគ។ ប្រធានវិទ្យុអឺរ៉ុបសេរី លោក Stephen Capusនិយាយថា ការបិទសំឡេងវិទ្យុដែលធ្វើការដើម្បីសេរីភាព និងលើកតម្លៃលទ្ធិប្រជាធិបតេយ្យអាមេរិក ជាអំណោយដ៏ថ្លៃថ្លារបស់លោកដូណាល់ ត្រាំ ទៅកាន់ប្រទេសសត្រូវរបស់អាមេរិក នៅទ្វីបអឺរ៉ុប អាស៊ី និងតំបន់ដើមបូព៌ា។ Read more