លោក ម៉ែន គុង៖ ការហែលទឹកចម្ងាយ១២០គីឡូម៉ែត្រធ្វើឲ្យមហាជនយល់រឹតតែច្បាស់ពីការការពារសត្វផ្សោត
newsare.net
ក្រុមអ្នកអភិរក្សអន្តរជាតិមួយក្រុមបានប្តេជ្ញាហែលទឹកតាមដងទន្លេមេគង្គចម្ងាយ១២០គីឡូម៉ែត្រ ដលោក ម៉ែន គុង៖ ការហែលទឹកចម្ងាយ១២០គីឡូម៉ែត្រធ្វើឲ្យមហាជនយល់រឹតតែច្បាស់ពីការការពារសត្វផ្សោត
ក្រុមអ្នកអភិរក្សអន្តរជាតិមួយក្រុមបានប្តេជ្ញាហែលទឹកតាមដងទន្លេមេគង្គចម្ងាយ១២០គីឡូម៉ែត្រ ដោយចាប់ផ្តើមហែលចេញពីទីតាំងក្បែរស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គស្ទឹងត្រែង និងត្រូវបញ្ចប់នៅទីរួមខេត្តក្រចេះ។ ក្រុមអ្នកហែលទឹកបរទេសចំនួន ៥នាក់ដែលអមដំណើរដោយឆ្មាំទន្លេកម្ពុជានឹងចំណាយពេលហែលចំនួន ៤ថ្ងៃពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥។ ក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFIនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥នេះ លោក ម៉ែន គុង នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែងបញ្ជាក់ថា ព្រឹត្តិការណ៍នេះនឹងធ្វើឲ្យប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធយល់កាន់តែច្បាស់ពីការ ការពារសត្វផ្សោត ធនធានធម្មជាតិ និងជីវៈចម្រុះនៅតាមដងទន្លេមេគង្គ។ Read more