លោកស្រី Nicola Beer៖ ជំនួយធនាគារវិនិយោគអឺរ៉ុបនឹងជួយកម្ពុជាបង្កើនគុណភាពកសិផលនាំចេញ
newsare.net
នៅថ្ងៃទី១៤ មីនា ធនាគារវិនិយោគអឺរ៉ុបសកល (EIB Global) សហភាពអឺរ៉ុប និងរដ្ឋាភិបាលកម្ពុជាបានដាក់ឲ្យអនុលោកស្រី Nicola Beer៖ ជំនួយធនាគារវិនិយោគអឺរ៉ុបនឹងជួយកម្ពុជាបង្កើនគុណភាពកសិផលនាំចេញ
នៅថ្ងៃទី១៤ មីនា ធនាគារវិនិយោគអឺរ៉ុបសកល (EIB Global) សហភាពអឺរ៉ុប និងរដ្ឋាភិបាលកម្ពុជាបានដាក់ឲ្យអនុវត្តនូវគំនិតផ្តួចផ្តើមថ្មីមួយ គឺកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT)។ កម្មវិធីនេះមានការគាំទ្រដោយហិរញ្ញប្បទានជិត ៨០លានអឺរ៉ូ ឬប្រមាណ ៨៧ លានដុល្លាអាមេរិក) ពីសហភាពអឺរ៉ុបដែលផ្តោតជាអាទិភាពលើដំណាំកៅស៊ូ និងម្រេច។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១៤ មីនានេះ លោកស្រី Nicola Beer អនុប្រធានធនាគារវិនិយោគអឺរ៉ុប EIB ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍បានគូសបញ្ជាក់ថា ដ្បិតកម្ពុជាត្រៀមរបូតប្រព័ន្ធអនុគ្រោះពន្ធ EBA ទាំងស្រុងក្រោយកម្ពុជាចាកចេញពីប្រទេសក្រីក្រនាពេលខាងមុខក៏ដោយក៏លោកស្រីនៅតែមានជំនឿថា ការផ្តល់ជំនួយរបស់ធនាគារវិនិយោគអឺរ៉ុបក្នុងវិស័យកសិកម្មពេលនេះនឹងជួយឱ្យកម្ពុជាបង្កើនគុណភាពកសិផលកសិកម្មដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ Read more