Cambodia



តួកគី៖ លោក​អភិបាលក្រុង​អ៊ីស្តង់ប៊ូល និងជាបេក្ខជន​ប្រធានាធីបតី​របស់បក្សប្រឆាំង ត្រូវចាប់ខ្លួន

នគរបាល​តួកគីបានចុះទៅចាប់ឃាត់ខ្លួន លោក​ អ៊ីក្រេម អ៊ីម៉ាម៉ូគ្លូ (Ekrem Imamoglu) អភិបាលក្រុងអ៊ីស្តង់​ប

ម៉ាឡេស៊ី​បង្ហាញមហិច្ឆតាចង់​ក្លាយជា​មហាយក្សបច្ចេកវិទ្យាសឺមីកុងឌុកទ័រ

ម៉ាឡេស៊ី ដែល​ទើបតែ​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អង់គ្លេស បាន​បង្ហាញម

ម៉ាឡេស៊ី​បង្ហាញមហិច្ឆតាចង់​ក្លាយជា​មហាយក្សបច្ចេកវិទ្យាសឺមីកុងឌុកទ័រ

ម៉ាឡេស៊ី ដែល​ទើបតែ​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អង់គ្លេស បាន​បង្ហាញមហិច្ឆតា ចង់​ក្លាយជា​មហាយក្សបច្ចេកវិទ្យាសឺមីកុងឌុកទ័រ ចន្លោះពី​ ៥ ទៅ​ ១០ ឆ្នាំទៀត។ ព្រះរាជាណាចក្រអាស៊ីអាគ្នេយ៍មួយនេះ ​បានត្រៀម​ខ្លួនប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ក្នុងតំបន់​ និង​ចង់​វ៉ា​ឲ្យ​ដាច់ តៃវ៉ាន់ កូរ៉េ​ខាងត្បូង និង​ជប៉ុន​ ថែមទៀត។ ក៏ប៉ុន្តែ អ្ន​កជំនាញជាតិ​និងអន្តរជាតិ បាន​មើលឃើញថា ម៉ាឡេស៊ីនៅ​មាន​ចំណុច​ខ្វះខាត​ច្រើន​នៅឡើយ ដើម្បី​បំពេញ​មហិច្ឆតា​របស់ខ្លួន​។​

ស្នងការនគរបាលក្រុងភ្នំពេញថា ការចាប់ខ្លួនសមាជិកបក្សប្រឆាំង ៣នាក់មិនពាក់ព័ន្ធរឿងនយោបាយ

នៅថ្ងៃទី ១៨ ខែមីនា ស្នងការនគរបាលរាជធានីភ្នំពេញបានចេញលិខិតបដិសេធចំពោះការចោទប្រកាន់របស់គណប

ស្នងការនគរបាលក្រុងភ្នំពេញថា ការចាប់ខ្លួនសមាជិកបក្សប្រឆាំង ៣នាក់មិនពាក់ព័ន្ធរឿងនយោបាយ

នៅថ្ងៃទី ១៨ ខែមីនា ស្នងការនគរបាលរាជធានីភ្នំពេញបានចេញលិខិតបដិសេធចំពោះការចោទប្រកាន់របស់គណបក្សឆន្ទៈខ្មែរ និងគណបក្សភ្លើងទៀនជុំវិញការចាប់ខ្លួនសកម្មជនចំនួន ៣នាក់របស់គណបក្សទាំងពីរក្នុងខេត្តកំពង់ចាម។ ស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានថា ការចាប់ខ្លួនសកម្មជនរបស់គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរកាលពីថ្ងៃទី១៧ ខែមីនាធ្វើឡើងដោយផ្អែកលើមូលដ្ឋានគ្រឹះនៃច្បាប់ និងមិនជាប់ពាក់ព័ន្ធនឹងរឿងនយោបាយទេ។

ហេតុអ្វីសំណេរលើផ្លាកឬប៉ាណូអាជីវកម្មចិនបកប្រែជាខ្មែរបន្តខុសអក្ខរាវិរុទ្ធ និងឆ្គងអត្ថន័យ?

ករណីកំហុសអក្ខរាវិរុទ្ធខ្មែរ និងកំហុសឆ្គងអត្ថន័យនៅលើផ្លាកយីហោ ឬប៉ាណូហាងអាជីវកម្មចិននៅក្ន

ហេតុអ្វីសំណេរលើផ្លាកឬប៉ាណូអាជីវកម្មចិនបកប្រែជាខ្មែរបន្តខុសអក្ខរាវិរុទ្ធ និងឆ្គងអត្ថន័យ?

ករណីកំហុសអក្ខរាវិរុទ្ធខ្មែរ និងកំហុសឆ្គងអត្ថន័យនៅលើផ្លាកយីហោ ឬប៉ាណូហាងអាជីវកម្មចិននៅក្នុងប្រទេសកម្ពុជាកំពុងបន្តកើតមាន។ មូលហេតុ គឺដោយសារតែហាងអាជីវកម្មចិនទាំងនោះបានបកប្រែពីភាសាចិនមកភាសាខ្មែរដោយប្រើកម្មវិធីហ្គូហ្គោល (Google Translate)។ អ្នកជំនាញផ្នែកអក្សរសាស្ត្រផ្នែកពុទ្ធចក្រ និងអាណាចក្របានមើលឃើញថា កំហុសឆ្គងនេះបានប៉ះពាល់ដល់តម្លៃនៃភាសាជាតិ និងថា បញ្ហានេះទាមទារឲ្យមានឆន្ទៈដោះស្រាយពីសំណាក់អាជ្ញាធរ និងអ្នកពាក់ព័ន្ធនានា៕

មេ​ប្រដាប់អាវុធ​រ៉ូហ៊ីងយ៉ា ត្រូវ​ប៉ូលិស​បង់ក្លាដែស ​ចាប់ខ្លួន

នគរ​បាល​បង់ក្លាដែស បា​នបញ្ជាក់​អំពីការ​ចាប់ខ្លួនមេប្រដាប់អាវុធរ៉ូហ៊ីងយ៉ា និង​បក្សពួក​ ៥ន

មេ​ប្រដាប់អាវុធ​រ៉ូហ៊ីងយ៉ា ត្រូវ​ប៉ូលិស​បង់ក្លាដែស ​ចាប់ខ្លួន

នគរ​បាល​បង់ក្លាដែស បា​នបញ្ជាក់​អំពីការ​ចាប់ខ្លួនមេប្រដាប់អាវុធរ៉ូហ៊ីងយ៉ា និង​បក្សពួក​ ៥នាក់ទៀត នៅ​ជាយ​រដ្ឋធានី​​ដាក្កា​។ មេប្រដាប់អាវុធរ៉ូហ៊ីងយ៉ារូប​នេះ​ បាន​ជាប់​បទសង្ស័យ​ជាច្រើន​ឆ្នាំមកហើយ​ ក្នុង​សំណុំរឿង​បំផ្ទុះ​អំពើហិង្សាទៅលើកង​​កម្លាំង​យោធា​រដ្ឋអំណាច​ភូមា នៅឆ្នាំ​២០១៧ និង​អំពើហិង្សា​ផ្សេងៗ​ទៀត​ទៅលើ​ប្រជា​ពលរដ្ឋ​រ៉ូហ៊ីងយ៉ានៅក្នុង​ជំរំភៀសខ្លួន ព្រមទាំង​​ករណី​សម្លាប់​ទាហាន​បង់ក្លាដែស។​ 

លោកពូទីនសុខចិត្ត​ផ្អាកការវាយប្រហារ តែទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពល​អ៊ុយក្រែន

លោកដូណាល់ ត្រាំ និង​លោកពូទីន បាន​និយាយទូរស័ព្ទជាមួយ​គ្នា កាលពីរសៀលថ្ងៃអង្គារទី​១៨​មីនា ស្

លោកពូទីនសុខចិត្ត​ផ្អាកការវាយប្រហារ តែទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពល​អ៊ុយក្រែន

លោកដូណាល់ ត្រាំ និង​លោកពូទីន បាន​និយាយទូរស័ព្ទជាមួយ​គ្នា កាលពីរសៀលថ្ងៃអង្គារទី​១៨​មីនា ស្តីអំពីគម្រោង​បទឈប់​បាញ់នៅអ៊ុយក្រែន​។ ជាកិច្ចសន្ទនាដែលគេឃើញថា លោកពូទីនជាអ្នកនិយាយសង្កត់ដាក់លក្ខខណ្ឌ រីឯលោកដូណាល់ ត្រាំ ចាំតែស្តាប់និងយល់ព្រម។​ ខុសពីអ្វីដែល​ភាគីអាមេរិក​បានស្នើ ឲ្យ​មានបទឈប់បាញ់ទាំងស្រុង​រយៈពេល៣០ថ្ងៃនោះ​ លោកពូទីន​បានយល់ព្រម ក៏ប៉ុន្តែគឺឈប់វាយប្រហារ ត្រឹម​តែទៅលើ​ហេដ្ឋារចនាសម្ព័ន្ធថាមពលចរន្តអគ្គីសនីរបស់អ៊ុយក្រែនតែប៉ុណ្ណោះ។​ មិនត្រឹមតែប៉ុណ្ណោះទេ លោកពូទីនបានទាមទារទៀតថា ក្រុមប្រទេសលោកខាងលិច ត្រូវតែឈប់ផ្តល់ជំនួយយោធាទាំងស្រុងទៅឲ្យអ៊ុយក្រែន​ ទើបអាចចាប់ផ្តើមនិយាយពី​បទឈប់បាញ់ទាំងស្រុង​បាន​។

ម៉ាឡេស៊ី​បង្ហាញ​មហិច្ចតាចង់​ក្លាយជា​មហាយក្សបច្ចេកវិទ្យាសឺមីកុងឌុកទ័រ

ម៉ាឡេស៊ី ដែល​ទើបតែ​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អង់គ្លេស បាន​បង្ហាញម

ម៉ាឡេស៊ី​បង្ហាញ​មហិច្ចតាចង់​ក្លាយជា​មហាយក្សបច្ចេកវិទ្យាសឺមីកុងឌុកទ័រ

ម៉ាឡេស៊ី ដែល​ទើបតែ​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អង់គ្លេស បាន​បង្ហាញម​ហិច្ចតា ចង់​ក្លាយជា​មហាយក្សបច្ចេកវិទ្យាសឺមីកុងឌុកទ័រ ចន្លោះពី​ ៥ ទៅ​ ១០ ឆ្នាំទៀត។ ព្រះរាជាណាចក្រអាស៊ីអាគ្នេយ៍មួយនេះ ​បានត្រៀម​ខ្លួនប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ក្នុងតំបន់​ និង​ចង់​វ៉ា​ឲ្យ​ដាច់ តៃវ៉ាន់ កូរ៉េ​ខាងត្បូង និង​ជប៉ុន​ ថែមទៀត។ ក៏ប៉ុន្តែ អ្ន​កជំនាញជាតិ​និងអន្តរជាតិ បាន​មើលឃើញថា ម៉ាឡេស៊ីនៅ​មាន​ចំណុច​ខ្វះខាត​ច្រើន​នៅឡើយ ដើម្បី​បំពេញ​មហិច្ឆតា​របស់ខ្លួន​។​

សមត្ថកិច្ចបារាំងបណ្តេញជន​​អន្តោប្រវេសន៍​ ​ស្នាក់នៅ​​ខុសច្បាប់​នៅ​មណ្ឌលវប្បធម៌​មួយ​កណ្តាល​ក្រុងប៉ារីស

កាលពីព្រឹកថ្ងៃអង្គារទី​១៨​មីនា សមត្ថកិច្ចបារាំងបានចុះទៅបំបែក​ក្រុម​អន្តោប្រវេសន៍ខុសច្បា

សមត្ថកិច្ចបារាំងបណ្តេញជន​​អន្តោប្រវេសន៍​ ​ស្នាក់នៅ​​ខុសច្បាប់​នៅ​មណ្ឌលវប្បធម៌​មួយ​កណ្តាល​ក្រុងប៉ារីស

កាលពីព្រឹកថ្ងៃអង្គារទី​១៨​មីនា សមត្ថកិច្ចបារាំងបានចុះទៅបំបែក​ក្រុម​អន្តោប្រវេសន៍ខុសច្បាប់ ជាច្រើនរយនាក់ ដែល​បានចូលទៅស្នាក់នៅដោយ​ខុសច្បាប់​ នៅមជ្ឈមមណ្ឌលវប្បធម៌មួយកន្លែងកណ្តាលក្រុងប៉ារីស ប្រមាណ​៣ខែមកហើយ​។ លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង បាន​អះអាងថានេះគឺជាប្រតិបត្តិការដ៏ចាំបាច់ ដើម្បី​ស្តារឡើងវិញនូវសណ្តាប់​ធ្នាប់​សាធារណៈ។ តែដោយឡែក ក្រុមសកម្មជន​និងអ្នកនយោបាយ​បក្សឆ្វេងនិយមបារាំង បានរិះគន់អំពី​ការប្រើធម៌ក្តៅជ្រុលហួសហេតុ ពីសំណាក់សមត្ថកិច្ចបារាំង។​

លោក ហ៊ុន សែន សរសើរលោក ត្រាំ ថាក្លាហានហ៊ានដឹកនាំពិភពលោកប្រឆាំងព័ត៌មានក្លែងក្លាយ

លោក ហ៊ុន សែន ប្រធានរដ្ឋសភាកម្ពុជាបានសរសេរនៅលើហ្វេសប៊ុកផ្លូវការរបស់លោកកាលពីថ្ងៃទី១៧ ខែមីន

លោក ហ៊ុន សែន សរសើរលោក ត្រាំ ថាក្លាហានហ៊ានដឹកនាំពិភពលោកប្រឆាំងព័ត៌មានក្លែងក្លាយ

លោក ហ៊ុន សែន ប្រធានរដ្ឋសភាកម្ពុជាបានសរសេរនៅលើហ្វេសប៊ុកផ្លូវការរបស់លោកកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ថា លោកគួរតែវាយតម្លៃខ្ពស់ចំពោះលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលមានសេចក្តីក្លាហានចេញដឹកនាំពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដោយចាប់ផ្តើមពីបណ្តាញព័ត៌មានដែលផ្តល់ថវិកាដោយរដ្ឋបាលអាមេរិកជាមុន។ សំណេររបស់លោក ហ៊ុន សែន ធ្វើឡើង ក្រោយរដ្ឋបាលលោក ត្រាំ បានសម្រេចបញ្ឈប់ការងារបុគ្គលិកវិទ្យុVOA ចំនួន១៣០០នាក់ និងកាត់ផ្តាច់ជំនួយហិរញ្ញវត្ថុពីវិទ្យុអាស៊ីសេរី និងវិទ្យុអឺរ៉ុបសេរី។

អាដហុកចោទថា កងកម្លាំងបានបង្ខំ និងគំរាមឲ្យពលរដ្ឋនៅតំបន់អន្ទង់អាំងផ្តិតមេដៃចេញពីផ្ទះ

នៅថ្ងៃទី១៨​ មីនានេះ សមាគមអាដហុកបានទទូចឲ្យរដ្ឋាភិបាលកម្ពុជាពិចារណាឡើងវិញចំពោះការអនុវត្តយ

អាដហុកចោទថា កងកម្លាំងបានបង្ខំ និងគំរាមឲ្យពលរដ្ឋនៅតំបន់អន្ទង់អាំងផ្តិតមេដៃចេញពីផ្ទះ

នៅថ្ងៃទី១៨​ មីនានេះ សមាគមអាដហុកបានទទូចឲ្យរដ្ឋាភិបាលកម្ពុជាពិចារណាឡើងវិញចំពោះការអនុវត្តយន្តការដោះស្រាយផលប៉ះពាល់ដីធ្លីឲ្យពលរដ្ឋនៅតំបន់ផ្លូវអន្ទង់អាំង ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។ ការទទូចបែបនេះដោយអាដហុកបានអះអាងពីការទទួលព័តមានដែលថា កងកម្លាំងនគរបាល និងអាជ្ញាធរស្រុកវាលវែងបានចុះទៅបង្ខំឲ្យពលរដ្ឋផ្តិតមេដៃដើម្បីចាកចេញពីផ្ទះ និងឲ្យទទួលយកការដោះដូរដីនៅកន្លែងផ្សេងដើម្បីទុកដីតំបន់ផ្លូវអន្ទង់អាំងនោះឲ្យរដ្ឋដាំដើមឈើ និងអភិរក្សជាឧទ្យានជាតិបៃតង។

តើបំណងបញ្ជូននគរបាលដែលមានកំហុសទៅព្រំដែនជាវិធានការសមស្របដែរ ឬទេ?

នៅថ្ងៃ​ទី​១៧ ខែ មីនា ឆ្នាំ២០២៥ លោក ស សុខា រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​បាន​លើក​ឡើង​ថា ​មន្ត្

តើបំណងបញ្ជូននគរបាលដែលមានកំហុសទៅព្រំដែនជាវិធានការសមស្របដែរ ឬទេ?

នៅថ្ងៃ​ទី​១៧ ខែ មីនា ឆ្នាំ២០២៥ លោក ស សុខា រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​បាន​លើក​ឡើង​ថា ​មន្ត្រី​នគរ​បាល​ដែល​មាន​កំហុស​នឹង​ត្រូវ​បញ្ជូន​ទៅ​លត់​ដំ​នៅ​ព្រំដែន​ដើម្បី​ស្វែង​យល់​ពី​ការ​លំបាក​នៅ​ទី​នោះ ​ជា​ជាង​ដកស័ក្ត​របស់​មន្ត្រី​ដែល​មាន​កំហុស​នោះ​។​ សម្រាប់​អ្នក​តាម​ដាន​សង្គម​យល់​ថា​ វិធាន​ការ​នេះ​អាច​នឹង​មិន​មាន​ប្រសិទ្ធ​ភាព ប្រសិន​បើ​គ្មាន​យន្ត​ការ​តាម​ដាន​ត្រួត​ពិនិត្យ​ដិត​ដល់​ ពោល​នឹង​ធ្វើ​ឲ្យ​មន្ត្រី​ដែល​មាន​កំហុស​ឆ្លៀត​ឱកាស​ប្រព្រឹត្តិ​កំហុស​ថែម​មួយ​ជាន់​ទៀត​។​

លោក សាន់ ម៉ាឡា៖ ការងារអភិរក្សព្រៃឈើមាននិរន្តរភាព គឺទាល់តែភាគីពាក់ព័ន្ធទាំងអស់សហការគ្នា

នៅថ្ងៃទី២១ មីនាខាងមុខ បណ្តាអង្គការសង្គមស៊ីវិលមួយចំនួនគ្រោងរៀបចំទិវាព្រៃឈើអន្តរជាតិឆ្នាំ

លោក សាន់ ម៉ាឡា៖ ការងារអភិរក្សព្រៃឈើមាននិរន្តរភាព គឺទាល់តែភាគីពាក់ព័ន្ធទាំងអស់សហការគ្នា

នៅថ្ងៃទី២១ មីនាខាងមុខ បណ្តាអង្គការសង្គមស៊ីវិលមួយចំនួនគ្រោងរៀបចំទិវាព្រៃឈើអន្តរជាតិឆ្នាំ២០២៥ ក្រោមប្រធានបទ «ការអភិរក្សព្រៃឈើដើម្បីនិរន្តរភាពសហគមន៍»។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិនាថ្ងៃអង្គារទី១៨ មីនា លោក សាន់ ម៉ាឡា ប្រធានកម្មវិធីបណ្តាញ និងតស៊ូមតិនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍន៍កត់សម្គាល់ថា សហគមន៍ព្រៃឈើនៅតែរងការទន្ទ្រានពីឈ្មួញខិលខូច។ ឆ្លៀតក្នុងទិវាព្រៃឈើអន្តរជាតិក្នុងឆ្នាំ ២០២៥ នេះ លោក សាន់ ម៉ាឡា ស្នើឲ្យភាគីរដ្ឋ និងអ្នកពាក់ព័ន្ធត្រូវសហការគ្នាក្នុងភាពជាមិត្តទើបការងារអភិរក្សព្រៃឈើសហគមន៍អាចមាននិរន្តរភាព។

ហ្កាហ្សា៖ មនុស្ស​យ៉ាងតិច ៣០០នាក់ ស្លាប់​ក្នុងការវាយប្រហារចាស់ដៃ​របស់អ៊ីស្រាអែល

ប្រជាជនប៉ាឡេស្ទីន​យ៉ាងហោច ៣២០នាក់ ស្លាប់​នៅក្នុងការវាយប្រហារ​យ៉ាងសន្ធប់​របស់​កងទ័ពអ៊ីស្

ហ្កាហ្សា៖ មនុស្ស​យ៉ាងតិច ៣០០នាក់ ស្លាប់​ក្នុងការវាយប្រហារចាស់ដៃ​របស់អ៊ីស្រាអែល

ប្រជាជនប៉ាឡេស្ទីន​យ៉ាងហោច ៣២០នាក់ ស្លាប់​នៅក្នុងការវាយប្រហារ​យ៉ាងសន្ធប់​របស់​កងទ័ពអ៊ីស្រាអែល នៅយប់​ថ្ងៃចន្ទ ឈាន​ចូលថ្ងៃអង្គារ​ទី ១៨​មីនា។ នេះបើតាម​ការអះអាង​របស់​ក្រសួង​សុខាភិបាល​ហាម៉ាស ដែលបន្ថែមថា ការវាយប្រហារផ្លូវអាកាស​របស់​កងទ័ព​អ៊ីស្រាអែល​សំដៅ​កន្លែងប្រមូលផ្តុំ​រស់នៅ​របស់​ប្រជាជនប៉ាឡេស្ទី នៅគ្រប់​សង្កាត់​នៃ​តំបន់​ហ្កាហ្សា។ នៅក្នុង​សេចក្តីប្រកាសព័ត៌មាន​នៅថ្ងៃនេះ ការិយាល័យ​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​បានបញ្ជាក់ថា អំណើះតទៅ អ៊ីស្រាអែល​នឹង​ដាក់សម្ពាធ​យោធា​ទៅលើ​ក្រុមហាម៉ាស​ដែល​មិន​ព្រម​ដោះលែង​ចំណាប់ខ្មាំងដែលនៅសេសសល់ តាម​ការចង់បានរបស់អ៊ីស្រាអែល និងអាមេរិក។

វេទិកា ”សិទ្ធិខ្ញុំ” មានបំណងផ្សារភ្ជាប់ចំណេះដឹងច្បាប់ជាមួយនឹងការសម្តែងសិល្បៈល្ខោនបុរាណខ្មែរ

ក្នុងគោលបំណងនៃការលើកកម្ពស់ដល់ការអប់រំផ្នែកច្បាប់ និងចែករំលែកការយល់ដឹងអំពីសិទ្ធិមនុស្សនៅ

វេទិកា ”សិទ្ធិខ្ញុំ” មានបំណងផ្សារភ្ជាប់ចំណេះដឹងច្បាប់ជាមួយនឹងការសម្តែងសិល្បៈល្ខោនបុរាណខ្មែរ

ក្នុងគោលបំណងនៃការលើកកម្ពស់ដល់ការអប់រំផ្នែកច្បាប់ និងចែករំលែកការយល់ដឹងអំពីសិទ្ធិមនុស្សនៅក្នុងសហគមន៍ ក្រុមយុវជនកម្ពុជាមួយក្រុមកំពុងបង្កើតកម្មវិធីវេទិកា ”សិទ្ធិខ្ញុំ” ដែលនឹងមានការសម្តែងសិល្បៈទស្សនីយភាពល្ខោនបុរាណខ្មែររឿង “ប៊ុត សុម៉ាលី មុន្នីវត្តី” និងក៏មានការពិភាក្សាលើប្រធានបទច្បាប់ស្តីពី ”ការព្រមព្រៀង” នៅក្នុង និងក្រៅចំណងអាពាហ៍ពិពាហ៍។ គម្រោងទស្សនីយភាពនេះនឹងត្រូវសម្តែងជាសាធារណៈដោយឥតគិតថ្លៃនៅក្នុងទីតាំង MC Park រាជធានីភ្នំពេញ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥។

នៅភូមា​ កម្មវិធីស្បៀងអាហារពិភពលោក ត្រូវ​បង្ខំចិត្ត​កាត់បន្ថយ​​ជំនួយ​ ព្រោះ​ខ្វះ​ថវិកា

កម្មវិធីស្បៀងអាហារពិភពលោក បាន​ប្រកាស​អាសន្ន​អំពី​ការ​ខ្វះ​ជំនួយ​ថវិកា ដើម្បីទ្រទ្រង់​សក

នៅភូមា​ កម្មវិធីស្បៀងអាហារពិភពលោក ត្រូវ​បង្ខំចិត្ត​កាត់បន្ថយ​​ជំនួយ​ ព្រោះ​ខ្វះ​ថវិកា

កម្មវិធីស្បៀងអាហារពិភពលោក បាន​ប្រកាស​អាសន្ន​អំពី​ការ​ខ្វះ​ជំនួយ​ថវិកា ដើម្បីទ្រទ្រង់​សកម្មភាព​កិច្ចការ​មនុស្ស​ធម៌​នៅភូមា។ ភូមា​ដែល​រងគ្រោះ​កាន់តែ​ខ្លាំង​ឡើងៗ​ព្រោះតែ​សង្គ្រាម​ស៊ីវិល និង​ដែល​ជំរុញ​ឲ្យ​មនុស្សផ្លាស់ទី​លំនៅ​កាន់តែ​ច្រើន​ឡើងជា​លំដាប់។

នាយករដ្ឋមន្ត្រីថ្មីកាណាដា ​ចង់រឹតចំណងសហប្រតិបត្តិជាមួយ “សម្ព័ន្ធមិត្តដ៏​ជាទី​ទុកចិត្តដូចបារាំង”

លោកនាយករដ្ឋមន្ត្រីថ្មីកាណដា ​​ម៉ាក ខានី (Mark Carney) បានធ្វើទស្សនកិច្ច​ក្រៅប្រទេស ជាលើក​ដំបូងបង្អ

នាយករដ្ឋមន្ត្រីថ្មីកាណាដា ​ចង់រឹតចំណងសហប្រតិបត្តិជាមួយ “សម្ព័ន្ធមិត្តដ៏​ជាទី​ទុកចិត្តដូចបារាំង”

លោកនាយករដ្ឋមន្ត្រីថ្មីកាណដា ​​ម៉ាក ខានី (Mark Carney) បានធ្វើទស្សនកិច្ច​ក្រៅប្រទេស ជាលើក​ដំបូងបង្អស់ នៅបារាំងកាលពីថ្ងៃ១៧​មីនា។​ បន្ទាប់ពីបានជួបជាមួយ​លោក ម៉ាក្រុង ​ លោក ​​ម៉ាក ខានី​ បាន​ថ្លែងថា កាណាដាចង់រឹតចំណងសហប្រតិបត្តិការ​ឲ្យ​រឹងមាំ ជាមួយ​សម្ព័ន្ធមិត្ត​ដ៏គួរជាទីទុកចិត្ត​ដូចបារាំង​។ សំដី​លើកឡើងរបស់​​លោក​នាយករដ្ឋមន្ត្រីកាណាដានេះ គឺវាស្ថិតនៅក្នុងបរិបទ​មួយ ដែលទំនាក់ទំនងរវាង​​សហរដ្ឋអាមេរិកនិងកាណាដា កំពុងតែល្អក់កករយ៉ាងខ្លាំង បន្ទាប់ពីរដ្ឋបាលលោកដូណាល់ ត្រាំ បានចូលកាន់អំណាច​។

សហភាព​អឺរ៉ុប​ជ្រោម​ជ្រែង​ស្វែងរក​ជំនួយ​ជួយ​កសាងស៊ីរី

សហភាពអឺរ៉ុបរៀប​ចំ​សន្និសីទ​អន្តរជាតិ​​ប្រមូល​ជំនួយ​ថវិកា ដើម្បី​ជ្រោមជ្រែង​ជួយកសាងប្រទេ

សហភាព​អឺរ៉ុប​ជ្រោម​ជ្រែង​ស្វែងរក​ជំនួយ​ជួយ​កសាងស៊ីរី

សហភាពអឺរ៉ុបរៀប​ចំ​សន្និសីទ​អន្តរជាតិ​​ប្រមូល​ជំនួយ​ថវិកា ដើម្បី​ជ្រោមជ្រែង​ជួយកសាងប្រទេស​ ស៊ីរី ឡើងវិញ។ របបផ្តាច់​ការស៊ីរី ដែល​ដឹកនាំដោយ​​អតីតប្រធានាធិបតី​ បាស្ហា អាល់អាសាដ ​ទើបតែ​ផ្តួលរំលំកាលពីដើមខែធ្នូ ២០២៤។ ក្រោយ​ឆ្លងកាត់​សង្គ្រាម​រ៉ាំរ៉ៃ​ រយៈពេល​១៥ឆ្នាំ ស៊ីរី​អាច​នឹងត្រូវការ​ពេល​ច្រើន​ទសវត្សរ៍​ទៀត ដើម្បី​ស្តារ​ប្រទេស​ឡើងវិញ ឲ្យ​ស្មើនឹង​ពេល​មុន​សង្គ្រាម។ 

កូរ៉េខាងត្បូង៖ បក្សប្រឆាំងទាមទារឲ្យមានការសម្រេចសេចក្តីលើរូប​លោក​យូន ស៊ុកយោល ឲ្យ​បានឆាប់

គិតត្រឹមថ្ងៃចន្ទ ទី​១៧​មីនានេះ តុលាការធម្មនុញ្ញ​កូរ៉េខាងត្បូង នៅតែមិនទាន់ចេញសាលក្រម​សម្រ

កូរ៉េខាងត្បូង៖ បក្សប្រឆាំងទាមទារឲ្យមានការសម្រេចសេចក្តីលើរូប​លោក​យូន ស៊ុកយោល ឲ្យ​បានឆាប់

គិតត្រឹមថ្ងៃចន្ទ ទី​១៧​មីនានេះ តុលាការធម្មនុញ្ញ​កូរ៉េខាងត្បូង នៅតែមិនទាន់ចេញសាលក្រម​សម្រេចសេចក្តី ស្តីអំពី​លោក​ប្រធានាធិបតី​ យូន ស៊ុកយោលនៅឡើយទេ។ គណបក្សប្រឆាំងកូរ៉េខាងត្បូង បាន​ទាមទារ​ឲ្យតុលាការធម្មនុញ្ញ ត្រូវតែ​កាត់សេចក្តី​ឲ្យ​បានឆាប់ជាទីបំផុត ព្រោះការពន្យារពេលយូរ នឹងរុញច្រាន​ប្រទេស​ឲ្យ​ធ្លាក់ចូលក្នុង​វិបត្តិអស្ថិរភាពសង្គម​។ សូមបញ្ជាក់ថា កាលពីថ្ងៃចុងសប្តាហ៍​កន្លងទៅ យ៉ាងហោចណាស់ មានបាតុករប្រមាណ​១សែននាក់មកជួបជុំគ្នានៅទីក្រុងសេអ៊ូល មានទាំងក្រុមគាំទ្រនិងក្រុមប្រឆាំងលោក​យូន ស៊ុកយោល​។

លោកស្រី Nicola Beer៖ ជំនួយធនាគារវិនិយោគអឺរ៉ុបនឹងជួយកម្ពុជាបង្កើនគុណភាពកសិផលនាំចេញ

នៅថ្ងៃទី១៤ មីនា ធនាគារវិនិយោគអឺរ៉ុបសកល (EIB Global) សហភាពអឺរ៉ុប និងរដ្ឋាភិបាលកម្ពុជាបានដាក់ឲ្យអនុ

លោកស្រី Nicola Beer៖ ជំនួយធនាគារវិនិយោគអឺរ៉ុបនឹងជួយកម្ពុជាបង្កើនគុណភាពកសិផលនាំចេញ

នៅថ្ងៃទី១៤ មីនា ធនាគារវិនិយោគអឺរ៉ុបសកល (EIB Global) សហភាពអឺរ៉ុប និងរដ្ឋាភិបាលកម្ពុជាបានដាក់ឲ្យអនុវត្តនូវគំនិតផ្តួចផ្តើមថ្មីមួយ គឺកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT)។ កម្មវិធីនេះមានការគាំទ្រដោយហិរញ្ញប្បទានជិត ៨០លានអឺរ៉ូ ឬប្រមាណ ៨៧ លានដុល្លាអាមេរិក) ពីសហភាពអឺរ៉ុបដែលផ្តោតជាអាទិភាពលើដំណាំកៅស៊ូ និងម្រេច។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១៤ មីនានេះ លោកស្រី Nicola Beer អនុប្រធានធនាគារវិនិយោគអឺរ៉ុប EIB ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍បានគូសបញ្ជាក់ថា ដ្បិតកម្ពុជាត្រៀមរបូតប្រព័ន្ធអនុគ្រោះពន្ធ EBA ទាំងស្រុងក្រោយកម្ពុជាចាកចេញពីប្រទេសក្រីក្រនាពេលខាងមុខក៏ដោយក៏លោកស្រីនៅតែមានជំនឿថា ការផ្តល់ជំនួយរបស់ធនាគារវិនិយោគអឺរ៉ុបក្នុងវិស័យកសិកម្មពេលនេះនឹងជួយឱ្យកម្ពុជាបង្កើនគុណភាពកសិផលកសិកម្មដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

អាជ្ញាធរឃាត់ខ្លួនជនជាតិចិននិងខ្មែរ១៩នាក់ ក្នុងករណីបង្កចលាចលនៅចំណុចព្រលានយន្ដហោះ

សមត្ថកិច្ចជំនាញផែនការងារនគរបាលព្រហ្មទណ្ឌបានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យជនជាតិចិន និងខ្

អាជ្ញាធរឃាត់ខ្លួនជនជាតិចិននិងខ្មែរ១៩នាក់ ក្នុងករណីបង្កចលាចលនៅចំណុចព្រលានយន្ដហោះ

សមត្ថកិច្ចជំនាញផែនការងារនគរបាលព្រហ្មទណ្ឌបានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យជនជាតិចិន និងខ្មែរចំនួន១៩នាក់។ យោងតាមការចុះផ្សាយរបស់ក្រុមប្រតិកម្មរហ័សរបស់ស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃសុក្រទី ១៤មីនា ជនសង្ស័យទាំងនោះបានបង្កអសន្ដិសុខ និងចលាចលនៅចំណុចព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ ផ្លូវសហព័ន្ធរុស្សី សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ស្នងការនគរបាលភ្នំពេញកោះហៅអ្នកប្រើបណ្តាញសង្គមម្នាក់ដែលនិយាយពីបញ្ហាអសន្តិសុខ និងសន្តិភាព

នៅថ្ងៃទី១៦ មីនា លោក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានប្រកាសកោះ

ស្នងការនគរបាលភ្នំពេញកោះហៅអ្នកប្រើបណ្តាញសង្គមម្នាក់ដែលនិយាយពីបញ្ហាអសន្តិសុខ និងសន្តិភាព

នៅថ្ងៃទី១៦ មីនា លោក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានប្រកាសកោះហៅលោក ប៊ុន ផាក អ្នកប្រើប្រាស់បណ្តាញសង្គមល្បីល្បាញម្នាក់ឲ្យមកស្នងការនគរបាលរាជធានីភ្នំពេញ បន្ទាប់ពីលោក ប៊ុន ផាក បាននិយាយរិះគន់ពីបញ្ហាអសន្តិសុខ និងសន្តិភាពនៅកម្ពុជា។ តាមលោក ជួន ណារិន្ទ អ្នកប្រើប្រាស់បណ្តាញសង្គមរូបនេះត្រូវបានកោះហៅដើម្បីពន្យល់ឲ្យយល់ពាក្យថា «សន្តិភាព»។ អ្នកធ្វើការងារលើកកម្ពស់ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាចាត់ទុកការកោះហៅនេះថាជាការគំរាមកំហែងដល់ការប្រើប្រាស់សិទ្ធិសេរីភាពនៃការបញ្ចេញមតិរបស់ពលរដ្ឋ។

តើអវត្តមាន RFA និង VOA អាចប៉ះពាល់ដល់សេរីភាពព័ត៌មានកម្ពុជា ឬ​ក៏យ៉ាងណា?

រដ្ឋបាលអាមេរិករបស់លោក ដូណាល់ ត្រាំបានប្រកាសបញ្ចប់ជំនួយដល់ប្រព័ន្ធផ្សព្វផ្សាយដែលស្ថិតក្រ

តើអវត្តមាន RFA និង VOA អាចប៉ះពាល់ដល់សេរីភាពព័ត៌មានកម្ពុជា ឬ​ក៏យ៉ាងណា?

រដ្ឋបាលអាមេរិករបស់លោក ដូណាល់ ត្រាំបានប្រកាសបញ្ចប់ជំនួយដល់ប្រព័ន្ធផ្សព្វផ្សាយដែលស្ថិតក្រោមទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកល ក្នុងនោះមានវិទ្យុអាស៊ីសេរី RFA និង វិទ្យុសំឡេងសហរដ្ឋអាមេរិក VOA ជាដើម។ បញ្ហានេះត្រូវបានអ្នកជំនាញក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាមើលឃើញថានឹងអាចប៉ះពាល់ដល់សិទ្ធិនៃការទទួលព័ត៌មានរបស់ពលរដ្ឋ ព្រោះស្ថាប័នព័ត៌មានទាំងពីរហ៊ានផ្សព្វផ្សាយពីបញ្ហាអវិជ្ជមាន និងបញ្ហារសើប។ តែមន្ត្រីរដ្ឋាភិបាលកម្ពុជាលើកឡើងថា អវត្តមានប្រព័ន្ធផ្សព្វផ្សាយទាំង ២ នេះមិនពាល់ដល់សិទ្ធិទទួលបានព័ត៌មានរបស់ពលរដ្ឋខ្មែរឡើយ ព្រោះកម្ពុជាមានប្រព័ន្ធផ្សព្វផ្សាយសម្បូរបែប។

លោក ម៉ែន គុង៖ ការហែលទឹកចម្ងាយ១២០គីឡូម៉ែត្រធ្វើឲ្យមហាជនយល់រឹតតែច្បាស់ពីការការពារសត្វផ្សោត

ក្រុមអ្នកអភិរក្សអន្តរជាតិមួយក្រុមបានប្តេជ្ញាហែលទឹកតាមដងទន្លេមេគង្គចម្ងាយ១២០គីឡូម៉ែត្រ ដ

លោក ម៉ែន គុង៖ ការហែលទឹកចម្ងាយ១២០គីឡូម៉ែត្រធ្វើឲ្យមហាជនយល់រឹតតែច្បាស់ពីការការពារសត្វផ្សោត

ក្រុមអ្នកអភិរក្សអន្តរជាតិមួយក្រុមបានប្តេជ្ញាហែលទឹកតាមដងទន្លេមេគង្គចម្ងាយ១២០គីឡូម៉ែត្រ ដោយចាប់ផ្តើមហែលចេញពីទីតាំងក្បែរស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គស្ទឹងត្រែង និងត្រូវបញ្ចប់នៅទីរួមខេត្តក្រចេះ។ ក្រុមអ្នកហែលទឹកបរទេសចំនួន ៥នាក់ដែលអមដំណើរដោយឆ្មាំទន្លេកម្ពុជានឹងចំណាយពេលហែលចំនួន ៤ថ្ងៃពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥។ ក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFIនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥នេះ លោក ម៉ែន គុង នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែងបញ្ជាក់ថា ព្រឹត្តិការណ៍នេះនឹងធ្វើឲ្យប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធយល់កាន់តែច្បាស់ពីការ ការពារសត្វផ្សោត ធនធានធម្មជាតិ និងជីវៈចម្រុះនៅតាមដងទន្លេមេគង្គ។

វិទ្យុ RFA ប្រឆាំងតវ៉ា ចំណែកវិទ្យុ VOA សោកស្តាយចំពោះការបិទទ្វារពីរដ្ឋបាលលោក ដូណាល់ ត្រាំ

នៅ​សហរដ្ឋ​អាមេ​រិក ​ក្រោយពី​លោក ដូណាល់ ត្រាំ ​ប្រកាស​បញ្ឈប់​បុគ្គលិក​ ១៣០០​នាក់​នៅ​វិទ្យុ

វិទ្យុ RFA ប្រឆាំងតវ៉ា ចំណែកវិទ្យុ VOA សោកស្តាយចំពោះការបិទទ្វារពីរដ្ឋបាលលោក ដូណាល់ ត្រាំ

នៅ​សហរដ្ឋ​អាមេ​រិក ​ក្រោយពី​លោក ដូណាល់ ត្រាំ ​ប្រកាស​បញ្ឈប់​បុគ្គលិក​ ១៣០០​នាក់​នៅ​វិទ្យុ ​VOA ​និង​ប្រកាស​ផ្តាច់​ជំនួយ​ទៅ​កាន់​វិទ្យុ​អាស៊ី​សេរី​ (RFA)​ មក​ ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ចាស់​វស្សា​ទាំង​ពីរ​នេះ​បាន​បញ្ចេញ​ប្រតិកម្ម​ផ្សេង​ៗ​គ្នា​។​ នាយិកា​វិទ្យុ​អាស៊ី​សេរី​ លោកស្រី បេយ៍ ហ្វាង (Bay Fang) បាន​ប្រកាស​តវ៉ា​ប្រឆាំង​នឹង​ការ​សម្រេច​ចិត្ត​របស់ ​លោក ដូណាល់ ត្រាំ។ ​ចំណែក​ នាយក​វិទ្យុ​ VOA​ លោក Michael Abramowitz បាន​សម្តែង ការ​សោក​ស្តាយ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​ លោក ដូណាល់ ត្រាំ ក្នុង​ការ​បិទ​ទ្វារ​វិទ្យុ​ចំណាស់​៨៣​ឆ្នាំ​មួយ​នេះ​។

វិទ្យុ RFA ប្រឆាំងតវ៉ា ខណៈវិទ្យុ VOA សោកស្តាយចំពោះការបិទទ្វារពីរដ្ឋបាលលោក ដូណាល់ ត្រាំ

នៅ​សហរដ្ឋ​អាមេ​រិក ​ក្រោយពី​លោក ដូណាល់ ត្រាំ ​ប្រកាស​បញ្ឈប់​បុគ្គលិក​ ១៣០០​នាក់​នៅ​វិទ្យុ

វិទ្យុ RFA ប្រឆាំងតវ៉ា ខណៈវិទ្យុ VOA សោកស្តាយចំពោះការបិទទ្វារពីរដ្ឋបាលលោក ដូណាល់ ត្រាំ

នៅ​សហរដ្ឋ​អាមេ​រិក ​ក្រោយពី​លោក ដូណាល់ ត្រាំ ​ប្រកាស​បញ្ឈប់​បុគ្គលិក​ ១៣០០​នាក់​នៅ​វិទ្យុ ​VOA ​និង​ប្រកាស​ផ្តាច់​ជំនួយ​ទៅ​កាន់​វិទ្យុ​អាស៊ី​សេរី​ (RFA)​ មក​ ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ចាស់​វស្សា​ទាំង​ពីរ​នេះ​បាន​បញ្ចេញ​ប្រតិកម្ម​ផ្សេង​ៗ​គ្នា​។​ នាយិកា​វិទ្យុ​អាស៊ី​សេរី​ លោកស្រី បេយ៍ ហ្វាង (Bay Fang) បាន​ប្រកាស​តវ៉ា​ប្រឆាំង​នឹង​ការ​សម្រេច​ចិត្ត​របស់ ​លោក ដូណាល់ ត្រាំ។ ​ចំណែក​ នាយក​វិទ្យុ​ VOA​ លោក Michael Abramowitz បាន​សម្តែង ការ​សោក​ស្តាយ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​ លោក ដូណាល់ ត្រាំ ក្នុង​ការ​បិទ​ទ្វារ​វិទ្យុ​ចំណាស់​៨៣​ឆ្នាំ​មួយ​នេះ​។

បិទVOAសំឡេងរបស់​សហរដ្ឋអាមេរិក លោក​ដូណាល់​ ត្រាំកំពុងផ្តល់អំណោយទៅឲ្យសត្រូវរបស់អាមេរិក?

ប្រតិកម្ម​បានធ្លាក់​ព្រោងព្រាតបន្ទាប់ពី​លោកដូណាល់​ ត្រាំ​ចុះហត្ថលេខាលើ​បទបញ្ជា​ផ្អាកជំន

បិទVOAសំឡេងរបស់​សហរដ្ឋអាមេរិក លោក​ដូណាល់​ ត្រាំកំពុងផ្តល់អំណោយទៅឲ្យសត្រូវរបស់អាមេរិក?

ប្រតិកម្ម​បានធ្លាក់​ព្រោងព្រាតបន្ទាប់ពី​លោកដូណាល់​ ត្រាំ​ចុះហត្ថលេខាលើ​បទបញ្ជា​ផ្អាកជំនួយរបស់​ទីភ្នាក់ងារដើម្បីការផ្សព្វផ្សាយ​សកល​ដែលជា​ក្រុមហ៊ុនមេ​។ នៅក្រោយ​បទបញ្ជា​របស់​លោកដូណាល់ ត្រាំ បុគ្គលិក​ជាង​១ពាន់​នាក់របស់វិទ្យុសំឡេង​សហរដ្ឋអាមេរិក​ VOA​ដែលទទួល​ហិរញ្ញវត្ថុពី​ទីភ្នាក់ងារ USAGMត្រូវ​ផ្អាកមិនឲ្យចូលធ្វើការ​តាំងពី​ថ្ងៃសៅរ៍ ចំណែកអ្នកទទួលខុសត្រូវ​របស់វិទ្យុអាស៊ីសេរី និង​វិទ្យុអឺរ៉ុបសេរី​បានទទួល​សារអេឡិចត្រូនិក​ដែលជូនដំណឹង​ពីការបញ្ចប់​កិច្ចសន្យា​ផ្តល់ជំនួយពីរដ្ឋាភិបាលអាមេរិក។ នៅថ្ងៃអាទិត្យ ទី ១៦ រដ្ឋាភិបាល​សាធារណរដ្ឋ​ឆែក​ស្វះស្វែងពិភាក្សា​បន្ទាន់ជាមួយ​ដៃគូអឺរ៉ុប​ដើម្បីថែរក្សា វិទ្យុអឺរ៉ុបសេរី ដែលមានទីស្នាក់ការធំនៅទីក្រុង​ ប្រាគ។ ប្រធានវិទ្យុអឺរ៉ុបសេរី លោក Stephen Capusនិយាយថា ការបិទសំឡេងវិទ្យុដែលធ្វើការ​ដើម្បី​សេរីភាព និង​លើកតម្លៃលទ្ធិប្រជាធិបតេយ្យអាមេរិក ជា​អំណោយដ៏ថ្លៃថ្លា​របស់​លោកដូណាល់ ត្រាំ ទៅកាន់ប្រទេស​សត្រូវ​របស់អាមេរិក នៅទ្វីបអឺរ៉ុប អាស៊ី និងតំបន់ដើមបូព៌ា។

កម្មវិធីព័ត៌មានប្រចាំថ្ងៃអាទិត្យ ទី១៦ ខែមីនា ឆ្នាំ២០២៥

កម្មវិធីព័ត៌មានប្រចាំថ្ងៃសៅរ៍ ទី១៥ ខែមីនា ឆ្នាំ២០២៥ ដោយ សាំ ឧត្តម

កម្មវិធីព័ត៌មានប្រចាំថ្ងៃអាទិត្យ ទី១៦ ខែមីនា ឆ្នាំ២០២៥

កម្មវិធីព័ត៌មានប្រចាំថ្ងៃសៅរ៍ ទី១៥ ខែមីនា ឆ្នាំ២០២៥ ដោយ សាំ ឧត្តម

យ៉េមែន៖ ស្លាប់ជាង ៣០នាក់ និង របួសជាង ១០០នាក់ ក្រោមការវាយប្រហារផ្លូវអាកាសរបស់អាមេរិក

នៅយប់ថ្ងៃសៅរ៍ ទី១៥ មីនា អាមេរិកបានវាយប្រហារតាមផ្លូវអាកាសទៅលើទីតាំងយោធាសំខាន់ៗជាច្រើនកន្ល

យ៉េមែន៖ ស្លាប់ជាង ៣០នាក់ និង របួសជាង ១០០នាក់ ក្រោមការវាយប្រហារផ្លូវអាកាសរបស់អាមេរិក

នៅយប់ថ្ងៃសៅរ៍ ទី១៥ មីនា អាមេរិកបានវាយប្រហារតាមផ្លូវអាកាសទៅលើទីតាំងយោធាសំខាន់ៗជាច្រើនកន្លែង របស់ក្រុមឧទ្ទាមហ៊ូទីយ៉េមែន នៅរដ្ឋធានីសាណា។ ការវាយប្រហារនេះ បណ្តាលឲ្យមនុស្សស្លាប់ជាង ៣០នាក់ និង របួសជាង ១០០នាក់ ព្រមទាំងបានបំផ្លាញលំនៅឋានរបស់ប្រជាជន នៅភាគខាងជើងរដ្ឋធានីសាណាផង។ លោក ដូណាល់ ត្រាំ ក៏បានគំរាមអ៊ីរ៉ង់ ឲ្យឈប់ជួយក្រុមឧទ្ទាមហ៊ូទីយ៉េមែន។ ចំណែកឯអ៊ីរ៉ង់វិញ មិនចុះញ៉ម ឱនក្រាបនៅចំពោះមុខការគំរាមកំហែងរបស់អាមេរិក ហើយថែមទាំងបានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហាររបស់អាមេរិក ដោយថា នេះជាទង្វើព្រៃផ្សៃរបស់អាមេរិក មកលើប្រទេសយ៉េមែន។

យ៉េមែន៖ ស្លាប់ជាង ៣០នាក់ និង របួសជាង ១០០នាក់ ក្រោយការវាយតាមផ្លូវអាកាសរបស់អាមេរិក

នៅយប់ថ្ងៃសៅរ៍ ទី១៥ មីនា អាមេរិកបានវាយប្រហារតាមផ្លូវអាកាសទៅលើទីតាំងយោធាសំខាន់ៗជាច្រើនកន្ល

យ៉េមែន៖ ស្លាប់ជាង ៣០នាក់ និង របួសជាង ១០០នាក់ ក្រោយការវាយតាមផ្លូវអាកាសរបស់អាមេរិក

នៅយប់ថ្ងៃសៅរ៍ ទី១៥ មីនា អាមេរិកបានវាយប្រហារតាមផ្លូវអាកាសទៅលើទីតាំងយោធាសំខាន់ៗជាច្រើនកន្លែង របស់ក្រុមឧទ្ទាមហ៊ូទីយ៉េមែន នៅរដ្ឋធានីសាណា។ ការវាយប្រហារនេះ បណ្តាលឲ្យមនុស្សស្លាប់ជាង ៣០នាក់ និង របួសជាង ១០០នាក់ ព្រមទាំងបានបំផ្លាញលំនៅឋានរបស់ប្រជាជន នៅភាគខាងជើងរដ្ឋធានីសាណាផង។ លោក ដូណាល់ ត្រាំ ក៏បានគំរាមអ៊ីរ៉ង់ ឲ្យឈប់ជួយក្រុមឧទ្ទាមហ៊ូទីយ៉េមែន។ ចំណែកឯអ៊ីរ៉ង់វិញ មិនចុះញ៉ម ឱនក្រាបនៅចំពោះមុខការគំរាមកំហែងរបស់អាមេរិក ហើយថែមទាំងបានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហាររបស់អាមេរិក ដោយថា នេះជាទង្វើព្រៃផ្សៃរបស់អាមេរិក មកលើប្រទេសយ៉េមែន។

ក្រសួងការបរទេស៖ កម្ពុជាមិនទាន់ទទួលដំណឹងផ្លូវការស្តីពីកម្ពុជាក្នុងបញ្ជីលឿងរបស់អាមេរិក

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបាននិយាយប្រាប់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃអាទិត្យទី១៦ម

ក្រសួងការបរទេស៖ កម្ពុជាមិនទាន់ទទួលដំណឹងផ្លូវការស្តីពីកម្ពុជាក្នុងបញ្ជីលឿងរបស់អាមេរិក

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបាននិយាយប្រាប់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃអាទិត្យទី១៦មីនានេះថា កម្ពុជានៅមិនទាន់ទទួលបានព័ត៌មានផ្លូវការណា ដែលថាអាមេរិកបានដាក់កម្ពុជាក្នុងបញ្ជីពណ៌លឿង ដែលជាបញ្ជីក្រុមប្រទេសដែលអាមេរិក ពិចារណារឹតត្បិតការចេញចូលទៅក្នុងទឹកដីអាមេរិកនៅឡើយទេ។ សារព័ត៌មាន New York Times នៅចុងសប្តាហ៍នេះ បានចុះផ្សាយថា កម្ពុជាស្ថិតក្នុងបញ្ជីព៌ណលឿងក្នុងរដ្ឋបាល លោក ដូណាល់ ត្រាំ ដែលកំពុងពិចារណារឹតត្បិត ឬហាមឃាត់ការធ្វើដំណើរចូលទឹកដីអាមេរិក ចំពោះប្រជាពលរដ្ឋមកពីជាង៤០ប្រទេស។

ក្រុមហ៊ុនរដ្ឋចិនមួយនាំដំឡូងមីស្ងួតខ្មែរ៥ពាន់តោនចូលទីផ្សារចិន និងសន្យាយកបន្ថែម២០ម៉ឺនតោន

ក្រសួងពាណិជ្ជកម្មកម្ពុជាបានផ្សព្វផ្សាយឲ្យដឹងនៅថ្ងៃទី១៥ ខែមីនាថា មានក្រុមហ៊ុនរដ្ឋចិនមួយប

ក្រុមហ៊ុនរដ្ឋចិនមួយនាំដំឡូងមីស្ងួតខ្មែរ៥ពាន់តោនចូលទីផ្សារចិន និងសន្យាយកបន្ថែម២០ម៉ឺនតោន

ក្រសួងពាណិជ្ជកម្មកម្ពុជាបានផ្សព្វផ្សាយឲ្យដឹងនៅថ្ងៃទី១៥ ខែមីនាថា មានក្រុមហ៊ុនរដ្ឋចិនមួយបានចុះកិច្ចព្រមព្រៀងទិញ-លក់ដំឡូងមីស្ងួតកម្ពុជា ដោយបាននាំចូលទៅកាន់ទីផ្សារចិនជាលើកដំបូង នូវដំឡូងមីស្ងួតចំនួន៥ពាន់តោន និងត្រៀមនាំចូល២០ម៉ឺនតោនបន្ថែមទៀតសម្រាប់ឆ្នាំ២០២៥-២០២៦។ បើតាមក្រសួងពាណិជ្ជកម្ម ការចុះកិច្ចព្រមព្រៀងនេះ នឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងកម្ពុជា និងចិន ពិសេសលើផ្នែកជំរុញការនាំចេញដំឡូងមីរបស់កម្ពុជាទៅកាន់ទីផ្សារចិន។

កាណាដាព្រមានពលរដ្ឋខ្លួនពីហានិភ័យសន្តិសុខសង្គមពេលធ្វើដំណើរមកកម្ពុជា

រដ្ឋាភិបាលកាណាដា តាមរយៈគេហទំព័រផ្លូវការរបស់ខ្លួន បានព្រមានពីហានិភ័យសន្តិសុខសង្គមដល់ពលរដ

កាណាដាព្រមានពលរដ្ឋខ្លួនពីហានិភ័យសន្តិសុខសង្គមពេលធ្វើដំណើរមកកម្ពុជា

រដ្ឋាភិបាលកាណាដា តាមរយៈគេហទំព័រផ្លូវការរបស់ខ្លួន បានព្រមានពីហានិភ័យសន្តិសុខសង្គមដល់ពលរដ្ឋខ្លួននៅពេលធ្វើដំណើរទៅប្រទេសកម្ពុជា។ នៅក្នុងនោះ រដ្ឋាភិបាលកាណាដាបានលើកឡើងពីសកម្មភាពឆក់ប្លន់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ភ្ញៀវទេសចរ ការប្រើប្រាស់អំពើហិង្សា និងអំពើឆបោកភ្ញៀវទេសចរបរទេសនៅក្រោមរូបភាពជាច្រើន។

ហេតុអ្វីការរៀបចំឡើងវិញនូវ “ក្រុមជំនុំព្រះត្រៃបិដក” បង្កឲ្យមានការខ្វែងគំនិតគ្នាខ្លាំង?

នាប៉ុន្មានថ្ងៃកន្លងមកនេះ ការផ្តួចផ្តើមរៀបចំឡើងវិញនូវ “ក្រុមជំនុំព្រះត្រៃបិដក” បានបណ្តាលឲ

ហេតុអ្វីការរៀបចំឡើងវិញនូវ “ក្រុមជំនុំព្រះត្រៃបិដក” បង្កឲ្យមានការខ្វែងគំនិតគ្នាខ្លាំង?

នាប៉ុន្មានថ្ងៃកន្លងមកនេះ ការផ្តួចផ្តើមរៀបចំឡើងវិញនូវ “ក្រុមជំនុំព្រះត្រៃបិដក” បានបណ្តាលឲ្យមានការជជែកដេញដោល និងបកស្រាយជាហូរហែ ពីសំណាក់ព្រះសង្ឃក្នុងព្រះពុទ្ធសាសនា។ ក្នុងនោះ ទាំងក្រសួងធម្មការនិងគណៈសង្ឃនាយកនៃកម្ពុជា បានចេញមកការពារ ដំណើរការរៀបចំឡើងវិញនូវក្រុមជំនុំព្រះត្រៃបិដក ដោយបញ្ជាក់ថា គ្មានចេតនាចង់លុបបំបាត់គុណូបការៈរបស់អ្នកជំនាន់ដើមទេ។ តាមការពន្យល់របស់ក្រសួងធម្មការ និងគណៈសង្ឃនាយក ការរៀបចំឡើងវិញ នូវក្រុមជំនុំព្រះត្រៃបិដក មានគោលដៅចង់បន្តវេនពីបុព្វបុរសខ្មែរ និងបកប្រែអដ្ឋកថាដែលនៅសេសសល់។ តែយ៉ាងណាក៏ដោយ ព្រះសង្ឃមួយចំនួនបានរិះគន់ការបង្កើត“ក្រុមជំនុំព្រះត្រៃបិដក”ឡើងវិញ ដោយថា វាជាការប្រមាថធ្ងន់ធ្ងរទៅដល់ព្រះសង្ឃ និងអ្នកជំនាន់មុនដែលបានស្រាវជ្រាវចងក្រងព្រះត្រៃបិដកកន្លងមក។ ហេតុអ្វីបានជាមានការខ្វែងគំនិតគ្នាខ្លាំងក្នុងរឿងរៀបចំឡើងវិញនូវ “ក្រុមជំនុំព្រះត្រៃបិដក”?

លោកដូណាល់ ត្រាំ បញ្ជាឲ្យបង្កកមូលនិធិដែលផ្តល់ថវិកាដល់វិទ្យុ VOA និងអាស៊ីសេរី

បុគ្គលិកវិទ្យុសំឡេងសហរដ្ឋអាមេរិក VOA ប្រមាណជាង ១៣០០នាក់បានទទួលសារអេឡិចត្រូនិកនៅថ្ងៃសៅរ៍ ទី១

លោកដូណាល់ ត្រាំ បញ្ជាឲ្យបង្កកមូលនិធិដែលផ្តល់ថវិកាដល់វិទ្យុ VOA និងអាស៊ីសេរី

បុគ្គលិកវិទ្យុសំឡេងសហរដ្ឋអាមេរិក VOA ប្រមាណជាង ១៣០០នាក់បានទទួលសារអេឡិចត្រូនិកនៅថ្ងៃសៅរ៍ ទី១៥ មីនា ដែលជូនដំណឹងថា ពួកគេត្រូវហាមមិនឲ្យត្រលប់ចូលការិយាល័យធ្វើការ ហើយនិងត្រូវប្រគល់កាតអ្នកកាសែត និងសងសម្ភារៈធ្វើការ។ បុគ្គលិករបស់វិទ្យុ VOA ត្រូវបានបញ្ជាឲ្យឈប់សម្រាក នៅមួយថ្ងៃក្រោយពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាឲ្យដាក់បញ្ចូលទីភ្នាក់ងារអាមេរិកសម្រាប់បណ្តាញផ្សព្វផ្សាយ ហៅកាត់ថា USAGM ដែលជាអ្នកផ្តល់ហិរញ្ញវត្ថុដល់វិទ្យុ VOA អាស៊ីសេរី ទៅក្នុងបញ្ជីស្ថាប័នដែលលោកដូណាល់ ត្រាំវាយតម្លៃថា គ្មានប្រយោជន៍ ហើយចាយយ៉ាងខ្ជះខ្ជាយលុយបង់ពន្ធរបស់ប្រជាជនអាមេរិក។

លោក មួង ណារ៉េត៖ វិធានការរបស់លោកដូណាល់ ត្រាំ នឹងប៉ះពាល់ខ្លាំងដល់និស្សិតខ្មែរ និងអ្នកទេសចរ

កម្ពុជា​ស្ថិត​ក្នុង​បញ្ជី​ព៌ណ​លឿង​ក្នុង​រដ្ឋ​បាល ​លោក ដូណាល់ ត្រាំ ដែល​កំពុង​ពិចារណា​រឹត​

លោក មួង ណារ៉េត៖ វិធានការរបស់លោកដូណាល់ ត្រាំ នឹងប៉ះពាល់ខ្លាំងដល់និស្សិតខ្មែរ និងអ្នកទេសចរ

កម្ពុជា​ស្ថិត​ក្នុង​បញ្ជី​ព៌ណ​លឿង​ក្នុង​រដ្ឋ​បាល ​លោក ដូណាល់ ត្រាំ ដែល​កំពុង​ពិចារណា​រឹត​ត្បិត ឬ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ចូល​ទឹក​ដី​អាមេរិក ចំពោះ​ប្រជា​ពលរដ្ឋ​មក​ពី​ជាង​៤០​ប្រទេស​។ ​នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​កាសែត​ New York Times នៅចុង​សប្តាហ៍​នេះ​។ ​លោក មួង ណារ៉េត សកម្ម​ជន​ខ្មែរ​នៅ​ទីក្រុង​ឡុងប៊ិច លើក​ឡើង​ថា ​វិធាន​ការ​នេះ​នឹង​អាច​ទៅ​រួច ប្រសិន​បើ​រដ្ឋា​ភិបាល​កម្ពុជា​មិន​អាច​ដោះស្រាយ​លក្ខខណ្ឌ​ដែល​អាមេរិក​បាន​ដាក់​នៅ​ក្នុង​រយៈពេល​៦០​ថ្ងៃ​។​ ក្នុង​បទ​សម្ភាស​ជាមួយ​វិទ្យុ​បារាំង​អន្តរ​ជាតិ​RFI​ នៅ​ថ្ងៃ​ទី​១៦ ​ខែ​មីនា ​លោក ​មួង ណារ៉េត ​បញ្ជាក់​ថា វិធាន​ការ​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​សេចក្តី​ព្រាង​នៅ​ឡើយ​ នឹង​អាច​ប៉ះពាល់​ខ្លាំង​ដល់​ដំណើរ​របស់​និស្សិត​ខ្មែរ​ អ្នកទេសចរ​ និង​ជន​អន្តោ​ប្រវេសន៍​ទៅ​សហរដ្ឋ​អាមេរិក​។​

អាមេរិកប្រកាស​ដាក់ទណ្ឌកម្មមន្រ្តីថៃ ពាក់ព័ន្ធនឹង​ការចាប់បញ្ជូន​ជនជាតិអ៊ុយហ្គួរទៅ​ប្រទេស​ចិន

ក្រសួងការបរទេស​អាមេរិក​បាន​សម្រេច​ដាក់ទណ្ឌកម្ម​លើ​មន្រ្តីរដ្ឋាភិបាល​ថៃ​ដែលមាន​ជាប់ពាក់

អាមេរិកប្រកាស​ដាក់ទណ្ឌកម្មមន្រ្តីថៃ ពាក់ព័ន្ធនឹង​ការចាប់បញ្ជូន​ជនជាតិអ៊ុយហ្គួរទៅ​ប្រទេស​ចិន

ក្រសួងការបរទេស​អាមេរិក​បាន​សម្រេច​ដាក់ទណ្ឌកម្ម​លើ​មន្រ្តីរដ្ឋាភិបាល​ថៃ​ដែលមាន​ជាប់ពាក់ព័ន្ធ​នឹង​ការបណ្តេញ ចាប់បញ្ជូន​ជនជាតិ​អ៊ុយហ្គួរ​ទៅ​ឲ្យ​អាជ្ញាធរ​ប៉េកាំង។ នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន កាលពីថ្ងៃ​សុក្រទី ១៤ មីនា រដ្ឋមន្រ្តីការបរទេស​អាមេរិក លោក​ម៉ាកូ រូប៊ីយ៉ូ​បាន​ព្រមាន​ប្រទេស​ដទៃទៀត​កុំ​ឲ្យ​យកគំរូតាមប្រទេស​ថៃ បើសិន​មិន​ចង់​ជាប់ទណ្ឌកម្ម​របស់អាមេរិក។ ថៃ តាមរយៈ​ក្រសួងការបទេស​បាន​បញ្ជាក់​នៅថ្ងៃសៅរ៍ ទី ១៥ មីនា​ថា រដ្ឋាភិបាល​ថៃ​ទទួល​បាន​ការធានា​ពី​ប៉េកាំង ទាក់ទង​នឹង​ការរក្សា​សន្តិសុខ​ឲ្យ​ជនជាតិ​អ៊ុយហ្គួរ ដែល​ថៃបាន​បញ្ជូន​ទៅ​ប្រទេស​ចិន កាលពី​ចុងខែ​កុម្ភៈកន្លងទៅ។

Get more results via ClueGoal