22 March 2025   06:51:41
Cambodia



ម៉ុងហ្គាបេ៖ ទំនប់វារីអគ្គិសនីថ្មីនៅជួរភ្នំក្រវាញគំរាមកំហែងដល់ការអភិរក្សព្រៃឈើ និងគម្រោងរេដបូក

គម្រោងសាងសង់ទំនប់វារីអគ្គិសនីថ្មីចំនួន ៣ នៅតំបន់ជួរភ្នំក្រវាញដែលកម្ពុជាទើបអនុម័តបាននាំឱ�

ពិព័រណ៌រូបថត «២១ចក្ខុ» របស់សាលាថតរូប Studio Images បង្ហាញពីទិដ្ឋភាពសង្គមកម្ពុជា

ពិព័រណ៌រូបថតរបស់និស្សិតទាំង២១នាក់ នៃសាលាថតរូប Studio Images ក្រោមប្រធានបទ «ភាពចម្រុះនៃ ២១ចក្ខុ» បាន �

ពិព័រណ៌រូបថត «២១ចក្ខុ» របស់សាលាថតរូប Studio Images បង្ហាញពីទិដ្ឋភាពសង្គមកម្ពុជា

ពិព័រណ៌រូបថតរបស់និស្សិតទាំង២១នាក់ នៃសាលាថតរូប Studio Images ក្រោមប្រធានបទ «ភាពចម្រុះនៃ ២១ចក្ខុ» បាន និងកំពុងដាក់តាំងបង្ហាញចាប់ពីថ្ងៃទី១៨ មីនា ដល់ថ្ងៃទី៣០ មេសា ឆ្នាំ២០២៥។ ពិព័រណ៌នេះមានបង្ហាញនូវរូបថតរាប់សិបសន្លឹកដែលក្រុមនិស្សិតបានចុះថតផ្ទាល់ពីទិដ្ឋភាពសង្គមនៅតាមតំបន់ផ្សេងៗគ្នាក្នុងប្រទេសកម្ពុជា។ ពួកគេបានលើកឡើងពីការចំណាយពេលវេលា និងការសិក្សាបានច្បាស់លាស់ពីបច្ចេកទេសនៃការកាន់កាមេរ៉ាថត។

លោក ឡុង កុសល៖ ព្រឹត្តិការណ៍សមរាត្រីឆ្នាំ២០២៥អាចទាក់ទាញភ្ញៀវទេសចរច្រើនជាងឆ្នាំមុនៗ

ព្រឹត្តិការណ៍សមរាត្រី ឬព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ដ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២

លោក ឡុង កុសល៖ ព្រឹត្តិការណ៍សមរាត្រីឆ្នាំ២០២៥អាចទាក់ទាញភ្ញៀវទេសចរច្រើនជាងឆ្នាំមុនៗ

ព្រឹត្តិការណ៍សមរាត្រី ឬព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ដ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ បានទាក់ទាញភ្ញៀវទេសចរប្រមាណជាង ២ម៉ឺននាក់។ ក្នុងបទសម្ភាសន៍ខ្លីជាមួយវិទ្យុបារាំងអន្តរជាតិ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សារាអះអាងថាព្រឹត្តិការណ៍សមរាត្រីឆ្នាំនេះនឹងអាចទាក់ទាញភ្ញៀវទេសចរណ៍ច្រើនជាងឆ្នាំមុនៗ ខណៈសមរាត្រីនៅអង្គររដូវប្រាំងត្រូវបានរំពឹងកើតឡើង៣ថ្ងៃ ពីថ្ងៃទី ២១ រហូតដល់ថ្ងៃទី២៣មីនា។ បើតាមលោក ឡុង កុសល ការតម្លើងសេវាអ៊ីនធឺនែតនៅតំបន់អង្គរ ដោយឥតគិតថ្លៃ នៅក្នុងព្រឹត្តិការណ៍នេះជាការកត្តាមួយដែលបង្កើនការផ្សព្វផ្សាយពីភាពអស្ចារ្យនៃអង្គរវត្តខ្មែរ។

លោកដូណាល់ ត្រាំ ចេញក្រិត្យ​រំលាយ​​ក្រសួងអប់រំចោល

លោកដូណាល់ ត្រាំ មិនទាន់អស់​ដំណឹង ដែល​ធ្វើឲ្យពិភពលោក​ភ្ញាក់ផ្អើលឡើយ។ បន្ទាប់ពី​បានបិទ​អង្គ

លោកដូណាល់ ត្រាំ ចេញក្រិត្យ​រំលាយ​​ក្រសួងអប់រំចោល

លោកដូណាល់ ត្រាំ មិនទាន់អស់​ដំណឹង ដែល​ធ្វើឲ្យពិភពលោក​ភ្ញាក់ផ្អើលឡើយ។ បន្ទាប់ពី​បានបិទ​អង្គការ​ USAID លោកប្រធានាធិបតី​អាមេរិករូបនេះ បានចេញក្រិត្យ​ថ្មីមួយទៀត កាលពីថ្ងៃ​ព្រហស្បតិ៍​ទី​២០មីនា បិទរំលាយ​ចោលទាំងស្រុងតែម្តង នូវ​ក្រសួងអប់រំសហរដ្ឋអាមេរិក​។​ តើការបិទក្រសួងអប់រំនេះ អាចនឹងជះផលវិបាកអ្វីខ្លះដល់​វិស័យ​អប់រំនៅសហរដ្ឋអាមេរិក ហើយថាតើ​វាមានមូលហេតុអ្វី ដែលធ្វើ​ឲ្យ​លោក​ដូណាល់ ត្រាំ​ រំលាយ​ក្រសួងអប់រំចោល បែបនេះ?

ទិវាព្រៃឈើអន្ដរជាតិ២០២៥៖ សង្គមស៊ីវិលប្ដេជ្ញាស្ដារគម្របព្រៃឈើក្នុងប្រទេសឱ្យប្រសើរឡើងវិញ

នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ សង្គមស៊ីវិលដែលធ្វើកិច្ចការទាក់ទងនឹងព្រៃឈើបានប្ដេជ្ញាចិត្ត�

ទិវាព្រៃឈើអន្ដរជាតិ២០២៥៖ សង្គមស៊ីវិលប្ដេជ្ញាស្ដារគម្របព្រៃឈើក្នុងប្រទេសឱ្យប្រសើរឡើងវិញ

នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ សង្គមស៊ីវិលដែលធ្វើកិច្ចការទាក់ទងនឹងព្រៃឈើបានប្ដេជ្ញាចិត្តរួមគ្នា ស្ដារគម្របព្រៃឡើងវិញ បន្ទាប់ពីព្រៃឈើនៅកម្ពុជារងការបំផ្លិចបំផ្លាញ។ នៅក្នុងការចូលរួមស្ដារគម្របព្រៃឈើក្នុងឆ្នាំ២០២៥នេះ សង្គមស៊ីវិលទាំងនោះបញ្ជាក់ថា ពួកគេនឹងកៀរគរ កម្លាំងយុវជនឱ្យចូលរួមថែរក្សា និងតាមដានយ៉ាងយកចិត្តទុកដាក់ ពិសេសចែកចាយកូនឈើទៅកាន់តំបន់ដែលរងភាពរិចរិល។ ចំណែកក្រសួងបរិស្ថានអះអាងថា ក្រសួងនឹងអនុវត្តផែនការដាំដើមឈើឱ្យបានយ៉ាងហោចណាស់១លានដើមក្នុងមួយឆ្នាំ។

លោកសម រង្ស៊ីតស៊ូ ប្តឹងមន្រ្តីយោធាជាន់ខ្ពស់កម្ពុជា​នៅតុលាការបារាំងនៅក្នុងសំណុំរឿងគប់គ្រាប់បែក

នៅតុលាការក្រុងប៉ារីស សវនាការ​ជំនុំជម្រះ​ប្រធានកងអង្គរក្ស​របស់​អតីតនាយករដ្ឋមន្រ្តីហ៊ុន ស�

លោកសម រង្ស៊ីតស៊ូ ប្តឹងមន្រ្តីយោធាជាន់ខ្ពស់កម្ពុជា​នៅតុលាការបារាំងនៅក្នុងសំណុំរឿងគប់គ្រាប់បែក

នៅតុលាការក្រុងប៉ារីស សវនាការ​ជំនុំជម្រះ​ប្រធានកងអង្គរក្ស​របស់​អតីតនាយករដ្ឋមន្រ្តីហ៊ុន សែនបានឈានចូលដល់ថ្ងៃទី៣ នៅថ្ងៃសុក្រ​ទី ២១​មីនានេះ។ បន្ទាប់ពី​សាកសួរ​សាក្សី ដែលនៅក្នុងនោះ​មានស្រ្តីរងគ្រោះដោយផ្ទាល់​នៅក្នុង​ហេតុការណ៍គប់គ្រាប់បែក​នៅមុខ​រដ្ឋសភាកម្ពុជា​ថ្ងៃទី ៣០មីនា ឆ្នាំ​១៩៩៧អស់រយៈពេល​២ថ្ងៃ ចៅក្រម​បារាំង​បីរូប​ត្រូវ​ស្តាប់​ភាគី​រដ្ឋប្បវេណី​​ ដែលមាន​លោក​សម រង្ស៊ី និងភរិយា​ជា​ដើមបណ្តឹង មុន​នឹង​ចេញ​សេចក្តីសម្រេច នៅ​ថ្ងៃ​សុក្រទី​២១ មីនា ដែលជាថ្ងៃចុងបញ្ចប់​នៃសវនាការ។ ចៅក្រម​បារាំង នៅទីបំផុត នៅក្នុងសវនាការ​​ចុងក្រោយ​នៅថ្ងៃ​សុក្រ បាន​សម្រេច​លើកពេល​សវនាការ​ទៅពេលក្រោយ ទៅតាមការទាមទារ​របស់​រដ្ឋអាជ្ញា ។ គួរបញ្ជាក់ថា នៅក្នុងសវនាការ​ពីរថ្ងៃមកនេះ លោកស្រី Isabelle Poinso រដ្ឋអាជ្ញា​បានតវ៉ា​ពីការខ្វះឯកសារ និងព័ត៌មានដែល​រៀបរៀង​ដោយ​ក្រុមអ្នកស៊ើបអង្កេត​របស់តុលាការបារាំង ​ខណៈដែល​ទាំងសាក្សី និង​ឯកសារ​ដាក់បន្ទុក​លើ​ចុងចោទរហូតមក ជា​ប្រភេទរបាយការណ៍ដែល​តុលាការ​បារាំង​ទទួលបាន​ពីភាគីខាងក្រៅដូចជា​ប៉ូលិស​FBI និងតែ​ភាគីដើមបណ្តឹងរដ្ឋប្បវេណី។

កូរ៉េខាងត្បូង​ចាប់ព្រួយ ​ក្រោយលឺរដ្ឋបាលលោកត្រាំ​ពិចារណាលុបចោលផែនការពង្រីកសម្ព័ន្ធយោធាអាមេរិកជប៉ុន

សឹងជា​រៀងរាលថ្ងៃ​ ​រដ្ឋបាលលោកដូណាល់ ត្រាំ​ប្រកាស​ដំណឹង​ស្តីពីការកាត់បន្ថយ​ចំណាយបរទេស ដើម�

កូរ៉េខាងត្បូង​ចាប់ព្រួយ ​ក្រោយលឺរដ្ឋបាលលោកត្រាំ​ពិចារណាលុបចោលផែនការពង្រីកសម្ព័ន្ធយោធាអាមេរិកជប៉ុន

សឹងជា​រៀងរាលថ្ងៃ​ ​រដ្ឋបាលលោកដូណាល់ ត្រាំ​ប្រកាស​ដំណឹង​ស្តីពីការកាត់បន្ថយ​ចំណាយបរទេស ដើម្បីបង្វែរយកមកប្រើប្រាស់ក្នុងស្រុក។ អាមេរិក​កាត់បន្ថយចំណាយបរទេស​មិនមែនជា​ដំណឹងល្អទេ​ចំពោះ​សម្ព័ន្ធមិត្ត។ នៅថ្ងៃ​សុក្រ អ្នកនាំពាក្យ​រដ្ឋាភិបាល​ជប៉ុន​បាន​ចេញមក​ប្រកាស​បញ្ជាក់​ជំហររបស់ជប៉ុន​ក្នុងការជំរុញសម្ព័ន្ធភាពយោធាជាមួយអាមេរិក នៅបន្ទាប់ពីមានការចុះផ្សាយ​ដែលថា ក្រសួងការពារជាតិអាមេរិកកំពុង​ពិចារណា​បោះបង់ចោល​គម្រោងការ​ពង្រីក​កងកម្លាំងអាមេរិក ជប៉ុន ដើម្បីសន្សំថវិកាជាង​១ពាន់លាន​ដុល្លារ។ កូរ៉េខាងត្បូង​ដែលមានទាហានអាមេរិក​ឈរជើង​ជិត២៥០០០នាក់ កំពុង​ភ័យព្រួយ​ ខ្លាច​ប៉ះពាល់​ដោយសារតែ​នយោបាយ​កាត់ច្រឹបថវិការបស់​រដ្ឋបាលលោកត្រាំនឹង​គេដែរ។

បក្សកម្លាំងជាតិស្នើឲ្យអង្គការសហប្រជាជាតិអន្តរាគមលើបញ្ហានយោបាយ និងលំហសេរីភាពនៅកម្ពុជា

នៅក្នុងលិខិត២ច្បាប់ផ្ញើដាច់ដោយឡែកពីគ្នា ទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ និងប្រធាន�

បក្សកម្លាំងជាតិស្នើឲ្យអង្គការសហប្រជាជាតិអន្តរាគមលើបញ្ហានយោបាយ និងលំហសេរីភាពនៅកម្ពុជា

នៅក្នុងលិខិត២ច្បាប់ផ្ញើដាច់ដោយឡែកពីគ្នា ទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ និងប្រធានាធិបតីឥណ្ឌូណេស៊ី ចុះថ្ងៃទី១៩ មីនា គណបក្សកម្លាំងជាតិបានស្នើសុំរកកិច្ចអន្តរាគមពីសំណាក់ប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅក្នុងបញ្ហានយោបាយ និងការគោរពលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា។ នៅក្នុងលិខិតដែលត្រូវបានផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃសុក្រទី ២១មីនានេះ បក្សកម្លាំងជាតិបានរៀបរាប់ពីស្ថានភាពនយោបាយកម្ពុជាកាន់តែពិបាក និងធ្លាក់ចុះជាខ្លាំង បន្ទាប់ពីមានការចាប់ខ្លួនសកម្មជននយោបាយ និងសង្គមជាច្រើនរូប។ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានចាត់ទុកសំណើសុំកិច្ចអន្តរាគមន៍របស់បក្សកម្លាំងជាតិថា ជារឿងគ្មានបានប្រយោជន៍ និងគ្មានប្រសិទ្ធភាពអ្វីឡើយ។

ប្រលាន​យន្តហោះHeathrow ទីក្រុងឡុងដ៍ ត្រូវបិទទ្វារ​ដោយសារដាច់ចរន្តអគ្គិសនី

ប្រលានយន្តហោះ Heathrow ទីក្រុងឡុងដ៍ ដែលជាប្រលានយន្តហោះធំជាងគេបង្អស់នៅអឺរ៉ុប ត្រូវបិទទ្វារនៅថ្ង�

ប្រលាន​យន្តហោះHeathrow ទីក្រុងឡុងដ៍ ត្រូវបិទទ្វារ​ដោយសារដាច់ចរន្តអគ្គិសនី

ប្រលានយន្តហោះ Heathrow ទីក្រុងឡុងដ៍ ដែលជាប្រលានយន្តហោះធំជាងគេបង្អស់នៅអឺរ៉ុប ត្រូវបិទទ្វារនៅថ្ងៃសុក្រទី​២១មីនា ដោយសារតែដាច់ចរន្តអគ្គិសនី​។ បញ្ហានេះ គឺបង្កឡើងដោយសារស្ថានីយអគ្គិសនី​មួយ ​​ត្រូវអគ្គីភ័យ ឆាបឆេះកាលពីវេលាយប់។ ការបិទជាបណ្តោះអាសន្ននូវប្រលានយន្តហោះដ៏ធំនេះ បានបង្កការកកស្ទះ ដល់ចរាចរណ៍​យន្តហោះសឹងតែទូទាំងពិភពលោក ព្រោះក្នុងមួយថ្ងៃៗ មានការចុះចតនិងហោះឡើង ចំនួនដល់ទៅ​១៣០០ឯណោះ នៅប្រលានយន្តហោះនេះ​។

សវនាការកាត់ទោសមន្ត្រីជាន់ខ្ពស់យោធាកម្ពុជា២រូបនៅតុលាការបារាំងនឹងបង្កើនភាពតានតឹងនយោបាយខ្មែរដែរឬទេ?

តុលាការបារាំងបានបើកសវនាការ រយៈពេល៣ថ្ងៃ គឺពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ លើសំណុំរឿ�

សវនាការកាត់ទោសមន្ត្រីជាន់ខ្ពស់យោធាកម្ពុជា២រូបនៅតុលាការបារាំងនឹងបង្កើនភាពតានតឹងនយោបាយខ្មែរដែរឬទេ?

តុលាការបារាំងបានបើកសវនាការ រយៈពេល៣ថ្ងៃ គឺពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ លើសំណុំរឿងគប់គ្រាប់បែកលើហ្វូងបាតុករនៅមុខអតីតអគាររដ្ឋសភា ដឹកនាំដោយលោក សម រង្ស៊ី កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ បណ្តាលឲ្យមនុស្សស្លាប់១៦នាក់ និងរបួសជាង១០០នាក់។ មន្ត្រីយោធាជាន់ខ្ពស់កម្ពុជា២រូប គឺលោក ហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្ស និងជាអគ្គមេបញ្ជាការរងកងទ័ពជាតិ និងលោក ហ៊ុយ ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងការពារជាតិបានរងនូវបទចោទថាជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍គប់គ្រាប់បែកកាលពី២៨ឆ្នាំមុន។ តើការលើកយកមន្ត្រីយោធាជាន់ខ្ពស់កម្ពុជាទៅភ្ជាប់នឹងសវនាការតុលាការបារាំងតាមបណ្តឹងរបស់មេដឹកនាំក្រុមប្រឆាំង លោក សម រង្ស៊ី ពេលនេះ នឹងធ្វើឲ្យនយោបាយនៅក្នុងប្រទេសកម្ពុជាកាន់តែតានតឹងឬយ៉ាណា?

អាល្លឺម៉ង់ បើក​ស្ថានទូត​នៅ​ស៊ីរី​​ ឡើងវិញ

រដ្ឋាភិបាល​ទីក្រុង​ប៊ែរឡាំង បានបើកស្ថាន​ទូត​អាល្លឺម៉ង់ នៅ​រដ្ឋធានី​ដាម៉ាស ប្រទេស​ស៊ីរី ជា

អាល្លឺម៉ង់ បើក​ស្ថានទូត​នៅ​ស៊ីរី​​ ឡើងវិញ

រដ្ឋាភិបាល​ទីក្រុង​ប៊ែរឡាំង បានបើកស្ថាន​ទូត​អាល្លឺម៉ង់ នៅ​រដ្ឋធានី​ដាម៉ាស ប្រទេស​ស៊ីរី ជាថ្មីឡើងវិញ។ ការសម្រេច​ចិត្ត​បើក​ស្ថាន​តំណាងទូត​ប្រទេស​អឺរ៉ុប​មួយ​នេះ ជា​សញ្ញាវិជ្ជមាន​នៃការ​បើកទំព័រទំនាក់​ទំនងថ្មី រវាង​ស៊ីរី​និង​អាល្លឺម៉ង់ ហើយ​រវាង​ស៊ីរី​និង​សហភាព​អឺរ៉ុប។ ​ប្រទេស​អឺរ៉ុប ចង់​ឃើញ​ស៊ីរី​ថ្មី មាន​សន្តិសុខ សេរីភាព​ គោពសិទ្ធិស្ត្រី គោពសិទ្ធិ​​ជនជាតិ​ភាគតិច និង​ពហុជំនឿសាសនា។​ ​

អ៊ុយក្រែនបញ្ជាដ្រូន​ វាយ​ប្រហារ​លើមូលដ្ឋានទ័ពអាកាស Engels របស់​រុស្ស៊ី

កងទ័ពអ៊ុយក្រែន​បានឲ្យដឹងថា នៅព្រឹកថ្ងៃព្រហស្បតិ៍ទី​២០មីនា គេបានបញ្ជូនដ្រូនទៅវាយ​ប្រហារ ន�

អ៊ុយក្រែនបញ្ជាដ្រូន​ វាយ​ប្រហារ​លើមូលដ្ឋានទ័ពអាកាស Engels របស់​រុស្ស៊ី

កងទ័ពអ៊ុយក្រែន​បានឲ្យដឹងថា នៅព្រឹកថ្ងៃព្រហស្បតិ៍ទី​២០មីនា គេបានបញ្ជូនដ្រូនទៅវាយ​ប្រហារ នៅឯមូលដ្ឋានទ័ពអាកាស Engels របស់រុស្ស៊ី​។ មិនទាន់មានការបញ្ជាក់ណាមួយ ពីអាជ្ញាធររុស្ស៊ីទេ ស្តីពីទំហំនៃការខូចខាតទេ តែបើផ្អែកតាមវីដេអូដែលគេថតបាន គេឃើញកម្លាំងផ្ទុះ​បាន​បង្កជាអគ្គីភ័យឆេះ​​​យ៉ាងសន្ធោសន្ធៅ។ អ៊ុយក្រែនអះអាងថា គឺមូលដ្ឋាននេះហើយ ដែលរុស្ស៊ីបញ្ជាយន្តហោះចម្បាំង​ធំ​ មកទម្លាក់គ្រាប់​សម្លាប់អាយុជីវិតប្រជាជនអ៊ុយក្រែន​។

កម្មវិធីបោះជំរំផ្តល់ឱកាសឲ្យយុវជនស្វែងយល់ពីការអភិរក្ស និងការការពារព្រៃឈើ

សមាគមបណ្តាញយុវជនកម្ពុជា( CYN)បានជ្រើសរើសយកយុវជន ៦០នាក់ពីសកលវិទ្យាល័យផ្សេងៗគ្នាក្នុងរាជធានីភ

កម្មវិធីបោះជំរំផ្តល់ឱកាសឲ្យយុវជនស្វែងយល់ពីការអភិរក្ស និងការការពារព្រៃឈើ

សមាគមបណ្តាញយុវជនកម្ពុជា( CYN)បានជ្រើសរើសយកយុវជន ៦០នាក់ពីសកលវិទ្យាល័យផ្សេងៗគ្នាក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួនឲ្យចូលរួមនៅក្នុងកម្មវិធីបោះជំរំពីថ្ងៃទី ១៤ ដល់ ១៧ ខែមីនា ឆ្នាំ២០២៥ នៅព្រៃសហគមន៍ក្បាលខ្លា ក្នុងស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព និងការចូលរួមរបស់យុវជន សហគមន៍ និងអាជ្ញាធរដើម្បីអភិរក្ស និងការពារព្រៃឈើ។ 

តើកម្ពុជាគួរច្របាច់ក្រសួងខ្លះបញ្ចូលគ្នា និងបន្ថយចំនួនមន្រ្តីរាជការថែមទៀត ឬយ៉ាងណា?

នៅព្រឹកថ្ងៃទី២០ ខែមីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតបានបដិសេធមិនយកគោលការណ៍បង្រួមក្រសួងមួ

តើកម្ពុជាគួរច្របាច់ក្រសួងខ្លះបញ្ចូលគ្នា និងបន្ថយចំនួនមន្រ្តីរាជការថែមទៀត ឬយ៉ាងណា?

នៅព្រឹកថ្ងៃទី២០ ខែមីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតបានបដិសេធមិនយកគោលការណ៍បង្រួមក្រសួងមួយចំនួនចូលគ្នាដោយប្រកាន់យកអភិក្រម «រក្សា និងពង្រឹង»។ ការបញ្ជាក់យ៉ាងដូចនេះរបស់លោកហ៊ុន ម៉ាណែត គឺបន្ទាប់ពីវៀតណាម និងរដ្ឋបាលអាមេរិកបានសម្រេចកាត់បន្ថយបុគ្គលិករដ្ឋ កាត់បន្ថយក្រសួង និងបិទក្រសួង ស្ថាប័នមួយចំនួនចោលតែម្តងដើម្បីសម្រាលបន្ទុកចំណាយរបស់រដ្ឋ និងពង្រឹងប្រសិទ្ធភាពការងារ។ នៅកម្ពុជា គិតត្រឹមខែមករា ឆ្នាំ២០២៥ ចំនួនមន្ត្រីរាជការបានថយចុះមកនៅត្រឹម២៣ម៉ឺននាក់ ក្នុងនោះ មន្ត្រីបម្រើការងារនៅថ្នាក់ជាតិមានចំនួនជាង ៥ម៉ឺននាក់ និងនៅថ្នាក់ក្រោមជាតិមានជាង ១៧ម៉ឺននាក់។ តែអ្នកជំនាញផ្នែកស្រាវជ្រាវការអភិវឌ្ឍសង្គម និងអភិបាលកិច្ចចង់ឃើញរដ្ឋាភិបាលច្របាច់ក្រសួងខ្លះបញ្ចូលគ្នា និងកាត់បន្ថយចំនួនមន្ត្រីរាជការថែមទៀតដើម្បីងាយស្រួលធ្វើការឲ្យមានប្រសិទ្ធភាព៕

អ៊ីស្រាអែល​​សម្រុក​វាយប្រហារ​តំបន់​ហ្កាហ្សា​ ដោយ​ចោទថា​ហាម៉ាស​មិន​ព្រម​ដោះលែង​ចំណាប់ខ្មាំង

ថ្ងៃព្រហស្បតិ៍ ទី​២០មីនា នៅតំបន់​ហ្កាហ្សា ពលរដ្ឋប៉ាឡេស្ទីន​ស្លាប់​យ៉ាង​ហោច ៧០ នាក់​បន្ថែម�

អ៊ីស្រាអែល​​សម្រុក​វាយប្រហារ​តំបន់​ហ្កាហ្សា​ ដោយ​ចោទថា​ហាម៉ាស​មិន​ព្រម​ដោះលែង​ចំណាប់ខ្មាំង

ថ្ងៃព្រហស្បតិ៍ ទី​២០មីនា នៅតំបន់​ហ្កាហ្សា ពលរដ្ឋប៉ាឡេស្ទីន​ស្លាប់​យ៉ាង​ហោច ៧០ នាក់​បន្ថែម​ទៀត​ព្រោះ​តែ​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល។ ដោយសំអាង​ហេតុផល​ថា ពួកប្រដាប់​អាវុធ​ហាម៉ាសមិន​ព្រម​ដោះ​លែង​ចំណាប់​ខ្មាំង កងទ័ព​អ៊ីស្រាអែល​បាន​​សម្រុក​វាយប្រហារ​ទ្រង់ទ្រាយធំនា​ប៉ុន្មាន​ថ្ងៃ​ជាប់ៗគ្នា ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ជាច្រើនរយ​នាក់​។  បើតាម​អាជ្ញាធរ​សុខាភិបាល​ហាម៉ាស ការ​វាយប្រហាររបស់អ៊ីស្រាអែល ​ ត្រឹមតែ៣ថ្ងៃចុងក្រោយ​នេះ​ បាន​បណ្តាល​ឲ្យ​ពលរដ្ឋ​ប៉ាឡេស្ទីនស្លាប់ យ៉ាងតិច​ ៥១០ នាក់​។ ​

តុលាការឧក្រិដ្ឋបារាំង​បើកសវនាការសំណុំរឿង​គប់គ្រាប់បែក​សម្លាប់មនុស្សនៅ​មុខរដ្ឋសភាក្នុងក្រុងភ្នំពេញ

តុលាការ​ឧក្រិដ្ឋ​ក្នុងទីក្រុង​ប៉ារីស បើកសវនាការ​តាំងពី​ថ្ងៃ​ពុធទី​១៩​ម្សិលមិញ​រហូតដល់​ថ

តុលាការឧក្រិដ្ឋបារាំង​បើកសវនាការសំណុំរឿង​គប់គ្រាប់បែក​សម្លាប់មនុស្សនៅ​មុខរដ្ឋសភាក្នុងក្រុងភ្នំពេញ

តុលាការ​ឧក្រិដ្ឋ​ក្នុងទីក្រុង​ប៉ារីស បើកសវនាការ​តាំងពី​ថ្ងៃ​ពុធទី​១៩​ម្សិលមិញ​រហូតដល់​ថ្ងៃព្រហស្បតិ៍ ដើម្បីជំនុំជម្រះ​ករណីគប់គ្រាប់បែក​នៅមុខរដ្ឋសភាដែលបាន​សម្លាប់មនុស្ស​១៦នាក់ និង​របួស​១៥០នាក់ កាលពីថ្ងៃទី​៣០ មីនា​ឆ្នាំ ១៩៩៧។ ទៅតាម​ពាក្យ​បណ្តឹង​របស់​លោក​សម រង្ស៊ី ​ចៅក្រម​បារាំង​បើកសវនាការ​នៅទីក្រុង​ប៉ារីស ដែលមាន​វត្តមានតែ​ដើមបណ្តឹងគឺ​លោកសមរង្ស៊ី និងភរិយា ប៉ុន្តែ គ្មានវត្តមានរបស់ចុងចោទ គឺលោក ហ៊ីង ប៊ុនហៀង និង​​លោក​​ហ៊ុយពិសិដ្ឋ ដែលជា​អ្នកទទួលខុសត្រូវ​របស់​កងអង្គរក្ស​របស់​លោកអតីតនាយករដ្ឋមន្រ្តីហ៊ុន សែននៅ​ថ្ងៃ​កើតហេតុ។ ​

លោក សុខ ឥសាន៖ តុលាការបារាំងមិនមានយុត្តាធិការកាត់សេចក្តីលើពលរដ្ឋកម្ពុជាទេ

ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ នេះ តុលាការបារាំងបានបើកសវនាការលើសំណុំរឿងគប់គ្�

លោក សុខ ឥសាន៖ តុលាការបារាំងមិនមានយុត្តាធិការកាត់សេចក្តីលើពលរដ្ឋកម្ពុជាទេ

ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ នេះ តុលាការបារាំងបានបើកសវនាការលើសំណុំរឿងគប់គ្រាប់បែកចូលហ្វូងបាតុករអហិង្សាកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ ដែលបណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់នៅខាងមុខរដ្ឋសភាចាស់ក្នុងប្រទេសកម្ពុជា។ ជាសវនាការដែលធ្វើឡើងតាមបណ្តឹងមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី និងបានដាក់ការសង្ស័យទៅលើមន្ត្រីយោធាជាន់ខ្ពស់២រូប ដែលគ្រប់គ្រងកងអង្គរក្សរបស់អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនបានថ្លែងថា តុលាការបារាំងពុំមានយុត្តាធិការកាត់សេចក្តីពលរដ្ឋកម្ពុជា និងក៏គ្មានឥទ្ធិពលលាតសន្ធឹងលើប្រទេសកម្ពុជាដែរ៕

លោក ហ៊ុន ម៉ាណែតថា កម្ពុជាមិនកាត់មន្ត្រី និងបង្រួមក្រសួងស្ថាប័នដូចអាមេរិក និងវៀតណាមទេ

ថ្លែងក្នុងពិធីបិទសន្និបាតការងាររបស់ក្រសួងមុខងារសាធារណៈនៅថ្ងៃទី២០ មីនានេះ លោកនាយករដ្ឋមន្�

លោក ហ៊ុន ម៉ាណែតថា កម្ពុជាមិនកាត់មន្ត្រី និងបង្រួមក្រសួងស្ថាប័នដូចអាមេរិក និងវៀតណាមទេ

ថ្លែងក្នុងពិធីបិទសន្និបាតការងាររបស់ក្រសួងមុខងារសាធារណៈនៅថ្ងៃទី២០ មីនានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតបានអះអាងថា រដ្ឋាភិបាលកម្ពុជានឹងមិនបង្រួមក្រសួងស្ថាប័ន ឬកាត់បន្ថយមន្ត្រីដូចសហរដ្ឋអាមេរិក និងវៀតណាមឡើយ។ តាមលោក ហ៊ុន ម៉ាណែត រដ្ឋាភិបាលកម្ពុជាមានជំហរដឹកនាំវិស័យមុខងារសាធារណៈបែបខ្មែរ ដោយមិនយកតម្រាប់តាមប្រទេសណាទាំងអស់។

ក្រសួងបរិស្ថានទាមទារឲ្យក្រុមហ៊ុនមួយក្នុងខេត្តប៉ៃលិនសងការខូចខាត ក្រោយបង្ហូរសារធាតុពុលចូលទឹក

ក្រសួងបរិស្ថានទាមទារឱ្យក្រុមហ៊ុនកែច្នៃដំណាប់ស្វាយ «Cangxinlong Food» ក្នុងខេត្តប៉ៃលិនសងការខូចខាតលើផ

ក្រសួងបរិស្ថានទាមទារឲ្យក្រុមហ៊ុនមួយក្នុងខេត្តប៉ៃលិនសងការខូចខាត ក្រោយបង្ហូរសារធាតុពុលចូលទឹក

ក្រសួងបរិស្ថានទាមទារឱ្យក្រុមហ៊ុនកែច្នៃដំណាប់ស្វាយ «Cangxinlong Food» ក្នុងខេត្តប៉ៃលិនសងការខូចខាតលើផលប៉ះពាល់បរិស្ថាន និងសុខភាពសាធារណៈដោយផ្អែកតាមការគណនាជាក់ស្តែងរបស់មន្ត្រីជំនាញ និងអនុលោមតាមក្រមបរិស្ថាន និងធនធានធម្មជាតិ។ ការទាមទាររបស់ក្រសួងបរិស្ថានដូចនេះធ្វើឡើង ក្រោយបានចុះត្រួតពិនិត្យក្នុងថ្ងៃទី១៨ មីនាឃើញថា ក្រុមហ៊ុនមួយនេះបានបង្ហូរសំណល់រាវចូលប្រភពទឹកសាធារណៈ និងបង្កជាការបំពុលបរិស្ថាន។

ម៉ាឡេស៊ី​បង្ហាញមហិច្ឆតាចង់​ក្លាយជា​មហាយក្សបច្ចេកវិទ្យាសឺមីកុងឌុកទ័រ

ម៉ាឡេស៊ី ដែល​ទើបតែ​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អង់គ្លេស បាន​បង្ហាញម�

ម៉ាឡេស៊ី​បង្ហាញមហិច្ឆតាចង់​ក្លាយជា​មហាយក្សបច្ចេកវិទ្យាសឺមីកុងឌុកទ័រ

ម៉ាឡេស៊ី ដែល​ទើបតែ​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អង់គ្លេស បាន​បង្ហាញមហិច្ឆតា ចង់​ក្លាយជា​មហាយក្សបច្ចេកវិទ្យាសឺមីកុងឌុកទ័រ ចន្លោះពី​ ៥ ទៅ​ ១០ ឆ្នាំទៀត។ ព្រះរាជាណាចក្រអាស៊ីអាគ្នេយ៍មួយនេះ ​បានត្រៀម​ខ្លួនប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ក្នុងតំបន់​ និង​ចង់​វ៉ា​ឲ្យ​ដាច់ តៃវ៉ាន់ កូរ៉េ​ខាងត្បូង និង​ជប៉ុន​ ថែមទៀត។ ក៏ប៉ុន្តែ អ្ន​កជំនាញជាតិ​និងអន្តរជាតិ បាន​មើលឃើញថា ម៉ាឡេស៊ីនៅ​មាន​ចំណុច​ខ្វះខាត​ច្រើន​នៅឡើយ ដើម្បី​បំពេញ​មហិច្ឆតា​របស់ខ្លួន​។​

តួកគី៖ លោក​អភិបាលក្រុង​អ៊ីស្តង់ប៊ូល និងជាបេក្ខជន​ប្រធានាធីបតី​របស់បក្សប្រឆាំង ត្រូវចាប់ខ្លួន

នគរបាល​តួកគីបានចុះទៅចាប់ឃាត់ខ្លួន លោក​ អ៊ីក្រេម អ៊ីម៉ាម៉ូគ្លូ (Ekrem Imamoglu) អភិបាលក្រុងអ៊ីស្តង់​ប�

តួកគី៖ លោក​អភិបាលក្រុង​អ៊ីស្តង់ប៊ូល និងជាបេក្ខជន​ប្រធានាធីបតី​របស់បក្សប្រឆាំង ត្រូវចាប់ខ្លួន

នគរបាល​តួកគីបានចុះទៅចាប់ឃាត់ខ្លួន លោក​ អ៊ីក្រេម អ៊ីម៉ាម៉ូគ្លូ (Ekrem Imamoglu) អភិបាលក្រុងអ៊ីស្តង់​ប៊ូល ដល់គេហដ្ឋាន កាលពីព្រឹកថ្ងៃពុធទី​១៩​មីនា​ ដោយចោទពីបទពុករលួយ​។ សូមបញ្ជាក់ថា លោក​អភិបាល​ក្រុងអ៊ីស្តង់ប៊ូល​ គឺជាអ្នកនយោបាយ​ប្រឆាំងដ៏មានប្រជាប្រិយភាព ហើយតាមការគ្រោងទុក​ គឺគណបក្សប្រឆាំងតួកគី នឹង​តែងតាំងឲ្យ​ធ្វើជាបេក្ខ​ជន​តំណាងបក្ស ដើម្បីចូលរួមបោះឆ្នោត​ប្រធានាធិបតី ​ប្រជែងជាមួយ​នឹង​បក្សរបស់លោក​អ៊ែរដូហ្កាន់​។ ក្រោយការចាប់ខ្លួន​លោក​ អ៊ីក្រេម អ៊ីម៉ាម៉ូគ្លូ ប្រជាជនតួកគី​បានចុះផ្លូវធ្វើបាតុកម្ម​ បរិហាអំពី​ទំនោរផ្តាច់ការនិយម របស់​លោក​អ៊ែរដូហ្កាន់​។

ស្នងការនគរបាលក្រុងភ្នំពេញថា ការចាប់ខ្លួនសមាជិកបក្សប្រឆាំង ៣នាក់មិនពាក់ព័ន្ធរឿងនយោបាយ

នៅថ្ងៃទី ១៨ ខែមីនា ស្នងការនគរបាលរាជធានីភ្នំពេញបានចេញលិខិតបដិសេធចំពោះការចោទប្រកាន់របស់គណប�

ស្នងការនគរបាលក្រុងភ្នំពេញថា ការចាប់ខ្លួនសមាជិកបក្សប្រឆាំង ៣នាក់មិនពាក់ព័ន្ធរឿងនយោបាយ

នៅថ្ងៃទី ១៨ ខែមីនា ស្នងការនគរបាលរាជធានីភ្នំពេញបានចេញលិខិតបដិសេធចំពោះការចោទប្រកាន់របស់គណបក្សឆន្ទៈខ្មែរ និងគណបក្សភ្លើងទៀនជុំវិញការចាប់ខ្លួនសកម្មជនចំនួន ៣នាក់របស់គណបក្សទាំងពីរក្នុងខេត្តកំពង់ចាម។ ស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានថា ការចាប់ខ្លួនសកម្មជនរបស់គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរកាលពីថ្ងៃទី១៧ ខែមីនាធ្វើឡើងដោយផ្អែកលើមូលដ្ឋានគ្រឹះនៃច្បាប់ និងមិនជាប់ពាក់ព័ន្ធនឹងរឿងនយោបាយទេ។

ហេតុអ្វីសំណេរលើផ្លាកឬប៉ាណូអាជីវកម្មចិនបកប្រែជាខ្មែរបន្តខុសអក្ខរាវិរុទ្ធ និងឆ្គងអត្ថន័យ?

ករណីកំហុសអក្ខរាវិរុទ្ធខ្មែរ និងកំហុសឆ្គងអត្ថន័យនៅលើផ្លាកយីហោ ឬប៉ាណូហាងអាជីវកម្មចិននៅក្ន�

ហេតុអ្វីសំណេរលើផ្លាកឬប៉ាណូអាជីវកម្មចិនបកប្រែជាខ្មែរបន្តខុសអក្ខរាវិរុទ្ធ និងឆ្គងអត្ថន័យ?

ករណីកំហុសអក្ខរាវិរុទ្ធខ្មែរ និងកំហុសឆ្គងអត្ថន័យនៅលើផ្លាកយីហោ ឬប៉ាណូហាងអាជីវកម្មចិននៅក្នុងប្រទេសកម្ពុជាកំពុងបន្តកើតមាន។ មូលហេតុ គឺដោយសារតែហាងអាជីវកម្មចិនទាំងនោះបានបកប្រែពីភាសាចិនមកភាសាខ្មែរដោយប្រើកម្មវិធីហ្គូហ្គោល (Google Translate)។ អ្នកជំនាញផ្នែកអក្សរសាស្ត្រផ្នែកពុទ្ធចក្រ និងអាណាចក្របានមើលឃើញថា កំហុសឆ្គងនេះបានប៉ះពាល់ដល់តម្លៃនៃភាសាជាតិ និងថា បញ្ហានេះទាមទារឲ្យមានឆន្ទៈដោះស្រាយពីសំណាក់អាជ្ញាធរ និងអ្នកពាក់ព័ន្ធនានា៕

មេ​ប្រដាប់អាវុធ​រ៉ូហ៊ីងយ៉ា ត្រូវ​ប៉ូលិស​បង់ក្លាដែស ​ចាប់ខ្លួន

នគរ​បាល​បង់ក្លាដែស បា​នបញ្ជាក់​អំពីការ​ចាប់ខ្លួនមេប្រដាប់អាវុធរ៉ូហ៊ីងយ៉ា និង​បក្សពួក​ ៥ន�

មេ​ប្រដាប់អាវុធ​រ៉ូហ៊ីងយ៉ា ត្រូវ​ប៉ូលិស​បង់ក្លាដែស ​ចាប់ខ្លួន

នគរ​បាល​បង់ក្លាដែស បា​នបញ្ជាក់​អំពីការ​ចាប់ខ្លួនមេប្រដាប់អាវុធរ៉ូហ៊ីងយ៉ា និង​បក្សពួក​ ៥នាក់ទៀត នៅ​ជាយ​រដ្ឋធានី​​ដាក្កា​។ មេប្រដាប់អាវុធរ៉ូហ៊ីងយ៉ារូប​នេះ​ បាន​ជាប់​បទសង្ស័យ​ជាច្រើន​ឆ្នាំមកហើយ​ ក្នុង​សំណុំរឿង​បំផ្ទុះ​អំពើហិង្សាទៅលើកង​​កម្លាំង​យោធា​រដ្ឋអំណាច​ភូមា នៅឆ្នាំ​២០១៧ និង​អំពើហិង្សា​ផ្សេងៗ​ទៀត​ទៅលើ​ប្រជា​ពលរដ្ឋ​រ៉ូហ៊ីងយ៉ានៅក្នុង​ជំរំភៀសខ្លួន ព្រមទាំង​​ករណី​សម្លាប់​ទាហាន​បង់ក្លាដែស។​ 

លោកពូទីនសុខចិត្ត​ផ្អាកការវាយប្រហារ តែទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពល​អ៊ុយក្រែន

លោកដូណាល់ ត្រាំ និង​លោកពូទីន បាន​និយាយទូរស័ព្ទជាមួយ​គ្នា កាលពីរសៀលថ្ងៃអង្គារទី​១៨​មីនា ស្�

លោកពូទីនសុខចិត្ត​ផ្អាកការវាយប្រហារ តែទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពល​អ៊ុយក្រែន

លោកដូណាល់ ត្រាំ និង​លោកពូទីន បាន​និយាយទូរស័ព្ទជាមួយ​គ្នា កាលពីរសៀលថ្ងៃអង្គារទី​១៨​មីនា ស្តីអំពីគម្រោង​បទឈប់​បាញ់នៅអ៊ុយក្រែន​។ ជាកិច្ចសន្ទនាដែលគេឃើញថា លោកពូទីនជាអ្នកនិយាយសង្កត់ដាក់លក្ខខណ្ឌ រីឯលោកដូណាល់ ត្រាំ ចាំតែស្តាប់និងយល់ព្រម។​ ខុសពីអ្វីដែល​ភាគីអាមេរិក​បានស្នើ ឲ្យ​មានបទឈប់បាញ់ទាំងស្រុង​រយៈពេល៣០ថ្ងៃនោះ​ លោកពូទីន​បានយល់ព្រម ក៏ប៉ុន្តែគឺឈប់វាយប្រហារ ត្រឹម​តែទៅលើ​ហេដ្ឋារចនាសម្ព័ន្ធថាមពលចរន្តអគ្គីសនីរបស់អ៊ុយក្រែនតែប៉ុណ្ណោះ។​ មិនត្រឹមតែប៉ុណ្ណោះទេ លោកពូទីនបានទាមទារទៀតថា ក្រុមប្រទេសលោកខាងលិច ត្រូវតែឈប់ផ្តល់ជំនួយយោធាទាំងស្រុងទៅឲ្យអ៊ុយក្រែន​ ទើបអាចចាប់ផ្តើមនិយាយពី​បទឈប់បាញ់ទាំងស្រុង​បាន​។

ម៉ាឡេស៊ី​បង្ហាញ​មហិច្ចតាចង់​ក្លាយជា​មហាយក្សបច្ចេកវិទ្យាសឺមីកុងឌុកទ័រ

ម៉ាឡេស៊ី ដែល​ទើបតែ​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អង់គ្លេស បាន​បង្ហាញម�

ម៉ាឡេស៊ី​បង្ហាញ​មហិច្ចតាចង់​ក្លាយជា​មហាយក្សបច្ចេកវិទ្យាសឺមីកុងឌុកទ័រ

ម៉ាឡេស៊ី ដែល​ទើបតែ​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អង់គ្លេស បាន​បង្ហាញម​ហិច្ចតា ចង់​ក្លាយជា​មហាយក្សបច្ចេកវិទ្យាសឺមីកុងឌុកទ័រ ចន្លោះពី​ ៥ ទៅ​ ១០ ឆ្នាំទៀត។ ព្រះរាជាណាចក្រអាស៊ីអាគ្នេយ៍មួយនេះ ​បានត្រៀម​ខ្លួនប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ក្នុងតំបន់​ និង​ចង់​វ៉ា​ឲ្យ​ដាច់ តៃវ៉ាន់ កូរ៉េ​ខាងត្បូង និង​ជប៉ុន​ ថែមទៀត។ ក៏ប៉ុន្តែ អ្ន​កជំនាញជាតិ​និងអន្តរជាតិ បាន​មើលឃើញថា ម៉ាឡេស៊ីនៅ​មាន​ចំណុច​ខ្វះខាត​ច្រើន​នៅឡើយ ដើម្បី​បំពេញ​មហិច្ឆតា​របស់ខ្លួន​។​

សមត្ថកិច្ចបារាំងបណ្តេញជន​​អន្តោប្រវេសន៍​ ​ស្នាក់នៅ​​ខុសច្បាប់​នៅ​មណ្ឌលវប្បធម៌​មួយ​កណ្តាល​ក្រុងប៉ារីស

កាលពីព្រឹកថ្ងៃអង្គារទី​១៨​មីនា សមត្ថកិច្ចបារាំងបានចុះទៅបំបែក​ក្រុម​អន្តោប្រវេសន៍ខុសច្បា

សមត្ថកិច្ចបារាំងបណ្តេញជន​​អន្តោប្រវេសន៍​ ​ស្នាក់នៅ​​ខុសច្បាប់​នៅ​មណ្ឌលវប្បធម៌​មួយ​កណ្តាល​ក្រុងប៉ារីស

កាលពីព្រឹកថ្ងៃអង្គារទី​១៨​មីនា សមត្ថកិច្ចបារាំងបានចុះទៅបំបែក​ក្រុម​អន្តោប្រវេសន៍ខុសច្បាប់ ជាច្រើនរយនាក់ ដែល​បានចូលទៅស្នាក់នៅដោយ​ខុសច្បាប់​ នៅមជ្ឈមមណ្ឌលវប្បធម៌មួយកន្លែងកណ្តាលក្រុងប៉ារីស ប្រមាណ​៣ខែមកហើយ​។ លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង បាន​អះអាងថានេះគឺជាប្រតិបត្តិការដ៏ចាំបាច់ ដើម្បី​ស្តារឡើងវិញនូវសណ្តាប់​ធ្នាប់​សាធារណៈ។ តែដោយឡែក ក្រុមសកម្មជន​និងអ្នកនយោបាយ​បក្សឆ្វេងនិយមបារាំង បានរិះគន់អំពី​ការប្រើធម៌ក្តៅជ្រុលហួសហេតុ ពីសំណាក់សមត្ថកិច្ចបារាំង។​

លោក ហ៊ុន សែន សរសើរលោក ត្រាំ ថាក្លាហានហ៊ានដឹកនាំពិភពលោកប្រឆាំងព័ត៌មានក្លែងក្លាយ

លោក ហ៊ុន សែន ប្រធានរដ្ឋសភាកម្ពុជាបានសរសេរនៅលើហ្វេសប៊ុកផ្លូវការរបស់លោកកាលពីថ្ងៃទី១៧ ខែមីន�

លោក ហ៊ុន សែន សរសើរលោក ត្រាំ ថាក្លាហានហ៊ានដឹកនាំពិភពលោកប្រឆាំងព័ត៌មានក្លែងក្លាយ

លោក ហ៊ុន សែន ប្រធានរដ្ឋសភាកម្ពុជាបានសរសេរនៅលើហ្វេសប៊ុកផ្លូវការរបស់លោកកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ថា លោកគួរតែវាយតម្លៃខ្ពស់ចំពោះលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលមានសេចក្តីក្លាហានចេញដឹកនាំពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដោយចាប់ផ្តើមពីបណ្តាញព័ត៌មានដែលផ្តល់ថវិកាដោយរដ្ឋបាលអាមេរិកជាមុន។ សំណេររបស់លោក ហ៊ុន សែន ធ្វើឡើង ក្រោយរដ្ឋបាលលោក ត្រាំ បានសម្រេចបញ្ឈប់ការងារបុគ្គលិកវិទ្យុVOA ចំនួន១៣០០នាក់ និងកាត់ផ្តាច់ជំនួយហិរញ្ញវត្ថុពីវិទ្យុអាស៊ីសេរី និងវិទ្យុអឺរ៉ុបសេរី។

អាដហុកចោទថា កងកម្លាំងបានបង្ខំ និងគំរាមឲ្យពលរដ្ឋនៅតំបន់អន្ទង់អាំងផ្តិតមេដៃចេញពីផ្ទះ

នៅថ្ងៃទី១៨​ មីនានេះ សមាគមអាដហុកបានទទូចឲ្យរដ្ឋាភិបាលកម្ពុជាពិចារណាឡើងវិញចំពោះការអនុវត្តយ�

អាដហុកចោទថា កងកម្លាំងបានបង្ខំ និងគំរាមឲ្យពលរដ្ឋនៅតំបន់អន្ទង់អាំងផ្តិតមេដៃចេញពីផ្ទះ

នៅថ្ងៃទី១៨​ មីនានេះ សមាគមអាដហុកបានទទូចឲ្យរដ្ឋាភិបាលកម្ពុជាពិចារណាឡើងវិញចំពោះការអនុវត្តយន្តការដោះស្រាយផលប៉ះពាល់ដីធ្លីឲ្យពលរដ្ឋនៅតំបន់ផ្លូវអន្ទង់អាំង ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។ ការទទូចបែបនេះដោយអាដហុកបានអះអាងពីការទទួលព័តមានដែលថា កងកម្លាំងនគរបាល និងអាជ្ញាធរស្រុកវាលវែងបានចុះទៅបង្ខំឲ្យពលរដ្ឋផ្តិតមេដៃដើម្បីចាកចេញពីផ្ទះ និងឲ្យទទួលយកការដោះដូរដីនៅកន្លែងផ្សេងដើម្បីទុកដីតំបន់ផ្លូវអន្ទង់អាំងនោះឲ្យរដ្ឋដាំដើមឈើ និងអភិរក្សជាឧទ្យានជាតិបៃតង។

តើបំណងបញ្ជូននគរបាលដែលមានកំហុសទៅព្រំដែនជាវិធានការសមស្របដែរ ឬទេ?

នៅថ្ងៃ​ទី​១៧ ខែ មីនា ឆ្នាំ២០២៥ លោក ស សុខា រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​បាន​លើក​ឡើង​ថា ​មន្ត្�

តើបំណងបញ្ជូននគរបាលដែលមានកំហុសទៅព្រំដែនជាវិធានការសមស្របដែរ ឬទេ?

នៅថ្ងៃ​ទី​១៧ ខែ មីនា ឆ្នាំ២០២៥ លោក ស សុខា រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​បាន​លើក​ឡើង​ថា ​មន្ត្រី​នគរ​បាល​ដែល​មាន​កំហុស​នឹង​ត្រូវ​បញ្ជូន​ទៅ​លត់​ដំ​នៅ​ព្រំដែន​ដើម្បី​ស្វែង​យល់​ពី​ការ​លំបាក​នៅ​ទី​នោះ ​ជា​ជាង​ដកស័ក្ត​របស់​មន្ត្រី​ដែល​មាន​កំហុស​នោះ​។​ សម្រាប់​អ្នក​តាម​ដាន​សង្គម​យល់​ថា​ វិធាន​ការ​នេះ​អាច​នឹង​មិន​មាន​ប្រសិទ្ធ​ភាព ប្រសិន​បើ​គ្មាន​យន្ត​ការ​តាម​ដាន​ត្រួត​ពិនិត្យ​ដិត​ដល់​ ពោល​នឹង​ធ្វើ​ឲ្យ​មន្ត្រី​ដែល​មាន​កំហុស​ឆ្លៀត​ឱកាស​ប្រព្រឹត្តិ​កំហុស​ថែម​មួយ​ជាន់​ទៀត​។​

លោក សាន់ ម៉ាឡា៖ ការងារអភិរក្សព្រៃឈើមាននិរន្តរភាព គឺទាល់តែភាគីពាក់ព័ន្ធទាំងអស់សហការគ្នា

នៅថ្ងៃទី២១ មីនាខាងមុខ បណ្តាអង្គការសង្គមស៊ីវិលមួយចំនួនគ្រោងរៀបចំទិវាព្រៃឈើអន្តរជាតិឆ្នាំ�

លោក សាន់ ម៉ាឡា៖ ការងារអភិរក្សព្រៃឈើមាននិរន្តរភាព គឺទាល់តែភាគីពាក់ព័ន្ធទាំងអស់សហការគ្នា

នៅថ្ងៃទី២១ មីនាខាងមុខ បណ្តាអង្គការសង្គមស៊ីវិលមួយចំនួនគ្រោងរៀបចំទិវាព្រៃឈើអន្តរជាតិឆ្នាំ២០២៥ ក្រោមប្រធានបទ «ការអភិរក្សព្រៃឈើដើម្បីនិរន្តរភាពសហគមន៍»។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិនាថ្ងៃអង្គារទី១៨ មីនា លោក សាន់ ម៉ាឡា ប្រធានកម្មវិធីបណ្តាញ និងតស៊ូមតិនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍន៍កត់សម្គាល់ថា សហគមន៍ព្រៃឈើនៅតែរងការទន្ទ្រានពីឈ្មួញខិលខូច។ ឆ្លៀតក្នុងទិវាព្រៃឈើអន្តរជាតិក្នុងឆ្នាំ ២០២៥ នេះ លោក សាន់ ម៉ាឡា ស្នើឲ្យភាគីរដ្ឋ និងអ្នកពាក់ព័ន្ធត្រូវសហការគ្នាក្នុងភាពជាមិត្តទើបការងារអភិរក្សព្រៃឈើសហគមន៍អាចមាននិរន្តរភាព។

ហ្កាហ្សា៖ មនុស្ស​យ៉ាងតិច ៣០០នាក់ ស្លាប់​ក្នុងការវាយប្រហារចាស់ដៃ​របស់អ៊ីស្រាអែល

ប្រជាជនប៉ាឡេស្ទីន​យ៉ាងហោច ៣២០នាក់ ស្លាប់​នៅក្នុងការវាយប្រហារ​យ៉ាងសន្ធប់​របស់​កងទ័ពអ៊ីស្�

ហ្កាហ្សា៖ មនុស្ស​យ៉ាងតិច ៣០០នាក់ ស្លាប់​ក្នុងការវាយប្រហារចាស់ដៃ​របស់អ៊ីស្រាអែល

ប្រជាជនប៉ាឡេស្ទីន​យ៉ាងហោច ៣២០នាក់ ស្លាប់​នៅក្នុងការវាយប្រហារ​យ៉ាងសន្ធប់​របស់​កងទ័ពអ៊ីស្រាអែល នៅយប់​ថ្ងៃចន្ទ ឈាន​ចូលថ្ងៃអង្គារ​ទី ១៨​មីនា។ នេះបើតាម​ការអះអាង​របស់​ក្រសួង​សុខាភិបាល​ហាម៉ាស ដែលបន្ថែមថា ការវាយប្រហារផ្លូវអាកាស​របស់​កងទ័ព​អ៊ីស្រាអែល​សំដៅ​កន្លែងប្រមូលផ្តុំ​រស់នៅ​របស់​ប្រជាជនប៉ាឡេស្ទី នៅគ្រប់​សង្កាត់​នៃ​តំបន់​ហ្កាហ្សា។ នៅក្នុង​សេចក្តីប្រកាសព័ត៌មាន​នៅថ្ងៃនេះ ការិយាល័យ​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​បានបញ្ជាក់ថា អំណើះតទៅ អ៊ីស្រាអែល​នឹង​ដាក់សម្ពាធ​យោធា​ទៅលើ​ក្រុមហាម៉ាស​ដែល​មិន​ព្រម​ដោះលែង​ចំណាប់ខ្មាំងដែលនៅសេសសល់ តាម​ការចង់បានរបស់អ៊ីស្រាអែល និងអាមេរិក។

វេទិកា ”សិទ្ធិខ្ញុំ” មានបំណងផ្សារភ្ជាប់ចំណេះដឹងច្បាប់ជាមួយនឹងការសម្តែងសិល្បៈល្ខោនបុរាណខ្មែរ

ក្នុងគោលបំណងនៃការលើកកម្ពស់ដល់ការអប់រំផ្នែកច្បាប់ និងចែករំលែកការយល់ដឹងអំពីសិទ្ធិមនុស្សនៅ

វេទិកា ”សិទ្ធិខ្ញុំ” មានបំណងផ្សារភ្ជាប់ចំណេះដឹងច្បាប់ជាមួយនឹងការសម្តែងសិល្បៈល្ខោនបុរាណខ្មែរ

ក្នុងគោលបំណងនៃការលើកកម្ពស់ដល់ការអប់រំផ្នែកច្បាប់ និងចែករំលែកការយល់ដឹងអំពីសិទ្ធិមនុស្សនៅក្នុងសហគមន៍ ក្រុមយុវជនកម្ពុជាមួយក្រុមកំពុងបង្កើតកម្មវិធីវេទិកា ”សិទ្ធិខ្ញុំ” ដែលនឹងមានការសម្តែងសិល្បៈទស្សនីយភាពល្ខោនបុរាណខ្មែររឿង “ប៊ុត សុម៉ាលី មុន្នីវត្តី” និងក៏មានការពិភាក្សាលើប្រធានបទច្បាប់ស្តីពី ”ការព្រមព្រៀង” នៅក្នុង និងក្រៅចំណងអាពាហ៍ពិពាហ៍។ គម្រោងទស្សនីយភាពនេះនឹងត្រូវសម្តែងជាសាធារណៈដោយឥតគិតថ្លៃនៅក្នុងទីតាំង MC Park រាជធានីភ្នំពេញ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥។

នៅភូមា​ កម្មវិធីស្បៀងអាហារពិភពលោក ត្រូវ​បង្ខំចិត្ត​កាត់បន្ថយ​​ជំនួយ​ ព្រោះ​ខ្វះ​ថវិកា

កម្មវិធីស្បៀងអាហារពិភពលោក បាន​ប្រកាស​អាសន្ន​អំពី​ការ​ខ្វះ​ជំនួយ​ថវិកា ដើម្បីទ្រទ្រង់​សក�

នៅភូមា​ កម្មវិធីស្បៀងអាហារពិភពលោក ត្រូវ​បង្ខំចិត្ត​កាត់បន្ថយ​​ជំនួយ​ ព្រោះ​ខ្វះ​ថវិកា

កម្មវិធីស្បៀងអាហារពិភពលោក បាន​ប្រកាស​អាសន្ន​អំពី​ការ​ខ្វះ​ជំនួយ​ថវិកា ដើម្បីទ្រទ្រង់​សកម្មភាព​កិច្ចការ​មនុស្ស​ធម៌​នៅភូមា។ ភូមា​ដែល​រងគ្រោះ​កាន់តែ​ខ្លាំង​ឡើងៗ​ព្រោះតែ​សង្គ្រាម​ស៊ីវិល និង​ដែល​ជំរុញ​ឲ្យ​មនុស្សផ្លាស់ទី​លំនៅ​កាន់តែ​ច្រើន​ឡើងជា​លំដាប់។

នាយករដ្ឋមន្ត្រីថ្មីកាណាដា ​ចង់រឹតចំណងសហប្រតិបត្តិជាមួយ “សម្ព័ន្ធមិត្តដ៏​ជាទី​ទុកចិត្តដូចបារាំង”

លោកនាយករដ្ឋមន្ត្រីថ្មីកាណដា ​​ម៉ាក ខានី (Mark Carney) បានធ្វើទស្សនកិច្ច​ក្រៅប្រទេស ជាលើក​ដំបូងបង្អ�

នាយករដ្ឋមន្ត្រីថ្មីកាណាដា ​ចង់រឹតចំណងសហប្រតិបត្តិជាមួយ “សម្ព័ន្ធមិត្តដ៏​ជាទី​ទុកចិត្តដូចបារាំង”

លោកនាយករដ្ឋមន្ត្រីថ្មីកាណដា ​​ម៉ាក ខានី (Mark Carney) បានធ្វើទស្សនកិច្ច​ក្រៅប្រទេស ជាលើក​ដំបូងបង្អស់ នៅបារាំងកាលពីថ្ងៃ១៧​មីនា។​ បន្ទាប់ពីបានជួបជាមួយ​លោក ម៉ាក្រុង ​ លោក ​​ម៉ាក ខានី​ បាន​ថ្លែងថា កាណាដាចង់រឹតចំណងសហប្រតិបត្តិការ​ឲ្យ​រឹងមាំ ជាមួយ​សម្ព័ន្ធមិត្ត​ដ៏គួរជាទីទុកចិត្ត​ដូចបារាំង​។ សំដី​លើកឡើងរបស់​​លោក​នាយករដ្ឋមន្ត្រីកាណាដានេះ គឺវាស្ថិតនៅក្នុងបរិបទ​មួយ ដែលទំនាក់ទំនងរវាង​​សហរដ្ឋអាមេរិកនិងកាណាដា កំពុងតែល្អក់កករយ៉ាងខ្លាំង បន្ទាប់ពីរដ្ឋបាលលោកដូណាល់ ត្រាំ បានចូលកាន់អំណាច​។

សហភាព​អឺរ៉ុប​ជ្រោម​ជ្រែង​ស្វែងរក​ជំនួយ​ជួយ​កសាងស៊ីរី

សហភាពអឺរ៉ុបរៀប​ចំ​សន្និសីទ​អន្តរជាតិ​​ប្រមូល​ជំនួយ​ថវិកា ដើម្បី​ជ្រោមជ្រែង​ជួយកសាងប្រទេ

សហភាព​អឺរ៉ុប​ជ្រោម​ជ្រែង​ស្វែងរក​ជំនួយ​ជួយ​កសាងស៊ីរី

សហភាពអឺរ៉ុបរៀប​ចំ​សន្និសីទ​អន្តរជាតិ​​ប្រមូល​ជំនួយ​ថវិកា ដើម្បី​ជ្រោមជ្រែង​ជួយកសាងប្រទេស​ ស៊ីរី ឡើងវិញ។ របបផ្តាច់​ការស៊ីរី ដែល​ដឹកនាំដោយ​​អតីតប្រធានាធិបតី​ បាស្ហា អាល់អាសាដ ​ទើបតែ​ផ្តួលរំលំកាលពីដើមខែធ្នូ ២០២៤។ ក្រោយ​ឆ្លងកាត់​សង្គ្រាម​រ៉ាំរ៉ៃ​ រយៈពេល​១៥ឆ្នាំ ស៊ីរី​អាច​នឹងត្រូវការ​ពេល​ច្រើន​ទសវត្សរ៍​ទៀត ដើម្បី​ស្តារ​ប្រទេស​ឡើងវិញ ឲ្យ​ស្មើនឹង​ពេល​មុន​សង្គ្រាម។ 

Get more results via ClueGoal