24 March 2025   09:51:17
Cambodia



លោកសម រង្ស៊ីតស៊ូ ប្តឹងមន្រ្តីយោធាជាន់ខ្ពស់កម្ពុជា​នៅតុលាការបារាំងនៅក្នុងសំណុំរឿងគប់គ្រាប់បែក

នៅតុលាការក្រុងប៉ារីស សវនាការ​ជំនុំជម្រះ​ប្រធានកងអង្គរក្ស​របស់​អតីតនាយករដ្ឋមន្រ្តីហ៊ុន ស�

កម្ពុជានៅបន្តមានអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេងខ្ពស់

ថ្ងៃទី​២៤ ខែ​មីនា ឆ្នាំ​២០២៥ ​គឺ​ជាទិវា​ពិភព​លោក​កម្ចាត់​ជំងឺ​របេង​។ ​សារ​លិខិត​របស់​លោក​

កម្ពុជានៅបន្តមានអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេងខ្ពស់

ថ្ងៃទី​២៤ ខែ​មីនា ឆ្នាំ​២០២៥ ​គឺ​ជាទិវា​ពិភព​លោក​កម្ចាត់​ជំងឺ​របេង​។ ​សារ​លិខិត​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ម៉ាណែត បាន​បញ្ជាក់​ពី​ជោគជ័យ​ក្នុង​ការ​កម្ចាត់​ជំងឺ​របេង​ដោយមាន​អ្នក​ស្លាប់​ថយ​ចុះ ​៥០% និង​អ្នក​ឆ្លង​ថ្មី​ថយ​ចុះ​៤២% ​នៅ​ឆ្នាំ​២០២៣​។​ តែ​ទោះជា​យ៉ាង​នេះ​ក្តី អត្រា​អ្នក​ឈឺ និង​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​របេង​នៅមាន​កម្រិត​ខ្ពស់​នៅ​ឡើយ បើ​ធៀប​នឹង​បណ្តាប្រទេស​លើ​ពិភព​លោក​។

ក្រសួងបរិស្ថានបានរកឃើញភ្លើងឆេះព្រៃជាង ៦០០ករណីនៅកម្ពុជាក្នុងរយៈពេល ១សប្តាហ៍

ក្នុងរយៈពេល ១សប្តាហ៍ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣មីនា កម្ពុជាមានភ្លើងឆេះព្រៃ ឬចំណុចឆេះជាង ៦០០ករណ�

ក្រសួងបរិស្ថានបានរកឃើញភ្លើងឆេះព្រៃជាង ៦០០ករណីនៅកម្ពុជាក្នុងរយៈពេល ១សប្តាហ៍

ក្នុងរយៈពេល ១សប្តាហ៍ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣មីនា កម្ពុជាមានភ្លើងឆេះព្រៃ ឬចំណុចឆេះជាង ៦០០ករណី។ នេះបើតាមមជ្ឈមណ្ឌលជំនាញឧតុនិយមអាស៊ាន (ASMC) ដែលទើបត្រូវបានក្រសួងបរិស្ថានកម្ពុជាចេញផ្សាយនៅថ្ងៃទី២៤ មីនានេះ។ ក្នុងចំណោមចំណុចភ្លើងឆេះព្រៃទាំងនោះ គឺមាននៅក្នុងខេត្តខ្មែរជាប់ព្រំដែនប្រទេសឡាវ និងវៀតណាម ដូចជា ស្ទឹងត្រែង មណ្ឌលគីរី និងរតនៈគីរីដែលត្រូវបានគេរកមានករណីភ្លើងឆេះព្រៃច្រើនជាងគេ។

សមាជិកបក្សភ្លើងទៀន ៣រូបសុំសម្រាកពីនយោបាយមួយរយៈ ក្រោយដោះលែងឲ្យមានសេរីភាព

នៅថ្ងៃចន្ទទី២៤ មីនានេះ សមាជិកគណបក្សភ្លើងទៀនចំនួន៣រូបត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ ក្�

សមាជិកបក្សភ្លើងទៀន ៣រូបសុំសម្រាកពីនយោបាយមួយរយៈ ក្រោយដោះលែងឲ្យមានសេរីភាព

នៅថ្ងៃចន្ទទី២៤ មីនានេះ សមាជិកគណបក្សភ្លើងទៀនចំនួន៣រូបត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ ក្រោយពីបានអនុវត្តទោសក្នុងពន្ធនាគារចំនួន២ឆ្នាំ។ តាមអ្នកនាំពាក្យគណបក្សភ្លើងទៀន និងសម្ព័ន្ធឆ្ពោះទៅអនាគត សមាជិកគណបក្សភ្លើងទៀនទាំង ៣រូបបានស្នើសុំសម្រាកពីសង្វៀននយោបាយមួយរយៈដោយមិនបានកំណត់ពេលច្បាស់លាស់។

អាមេរិក កំពុងខ្វះពងមាន់

បច្ចុប្បន្ននេះ អាមេរិកកំពុងខ្វះពងមាន់ និង ជួបវិបត្តិពងមាន់ឡើងថ្លៃកប់ខ្លាំង។ បញ្ហានេះបណ្តា

អាមេរិក កំពុងខ្វះពងមាន់

បច្ចុប្បន្ននេះ អាមេរិកកំពុងខ្វះពងមាន់ និង ជួបវិបត្តិពងមាន់ឡើងថ្លៃកប់ខ្លាំង។ បញ្ហានេះបណ្តាលមកពីការរីករាលដាលនៃ​ជំងឺ​ផ្ដាសាយ​បក្សី និង វិបត្តិសង្គ្រាមពាណិជ្ជកម្មពិភពលោក ជាពិសេសជាមួយនឹងកាណាដា ដែលជាដៃគូពាណិជ្ជកម្មសំខាន់ជាងគេរបស់ខ្លួន។ ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន កំពុងព្យាយាមស្វែងរកទិញពងមាន់រាប់រយលានគ្រាប់ ពីទីផ្សាអឺរ៉ុប និង អាស៊ី។

អង់គ្លេសគ្រោង​កាត់បន្ថយ​បុគ្គលិករដ្ឋ​ ១ ម៉ឺននាក់

រដ្ឋាភិបាល​អង់គ្លេស ​ប្រកាស​ថា ​នឹង​កាត់​បន្ថយ​ចំណាយ​សាធារណៈ​ ឲ្យ​បាន​ ១៥% ចាប់ពីពេល​នេះ រហ

អង់គ្លេសគ្រោង​កាត់បន្ថយ​បុគ្គលិករដ្ឋ​ ១ ម៉ឺននាក់

រដ្ឋាភិបាល​អង់គ្លេស ​ប្រកាស​ថា ​នឹង​កាត់​បន្ថយ​ចំណាយ​សាធារណៈ​ ឲ្យ​បាន​ ១៥% ចាប់ពីពេល​នេះ រហូត​ដល់​ ៤ ឆ្នាំទៀត​។ នេះជា​វិធានការ​ថ្មី​របស់​រដ្ឋមន្ត្រី​ក្រសួងហិរញ្ញវត្ថុអង់​គ្លេស ដែល​ទើបតែប្រកាស​ចេញ​នៅថ្ងៃ​អាទិត្យ​ ទី​២៣មីនា។ ​ដើម្បីសម្រេចចំណាត់​​ការកាត់បន្ថយ​ចំណាយរដ្ឋដូច​តាម​គម្រោង​ រដ្ឋាភិបាល​ទីក្រុង​ឡុងដ្រ៍​នឹង​ត្រូវ​ជម្រុះ​មន្ត្រី​រដ្ឋបាល​​​ជាច្រើន​ពាន់នាក់​។ 

តុលាការតួកគីបង្គាប់ឲ្យឃុំខ្លួនអភិបាលក្រុងអ៊ីស្តង់ប៊ូលដែលជាអ្នកប្រឆាំងប្រធានាធិបតី អ៊ែរដូហ្កាន

នៅតួកគី បាតុកម្មប្រឆាំង​រដ្ឋាភិបាល​ផ្ទុះស្ទើរពេញផ្ទៃប្រទេស​ រយៈ​ពេល​ ៥ ថ្ងៃ​ជាប់​គ្នា​។ ន�

តុលាការតួកគីបង្គាប់ឲ្យឃុំខ្លួនអភិបាលក្រុងអ៊ីស្តង់ប៊ូលដែលជាអ្នកប្រឆាំងប្រធានាធិបតី អ៊ែរដូហ្កាន

នៅតួកគី បាតុកម្មប្រឆាំង​រដ្ឋាភិបាល​ផ្ទុះស្ទើរពេញផ្ទៃប្រទេស​ រយៈ​ពេល​ ៥ ថ្ងៃ​ជាប់​គ្នា​។ នេះក៏ព្រោះតែ​រដ្ឋអំណាច​បាន​ចាប់ខ្លួនលោក អ៊ីក្រេម អ៊ីម៉ាម៉ូគ្លូ អភិបាលក្រុងអ៊ីស្តង់ប៊ូល ដែលជាអ្នកប្រឆាំងដ៏មុខស្រួចទល់​នឹង​ប្រធានាធិបតី អ៊ែរដូហ្កាន។ ទីបំផុត​ លោកអភិបាល​ក្រុងវ័យ៥៣ឆ្នាំ​រូបនេះ ត្រូវ​តុលាការ​តួកគី​​បង្គាប់ឲ្យឃុំខ្លួនជាបណ្តោះអាសន្ន ក្នុង​សំណុំរឿង​បទពុករលួយ​ ហើយ​​សហការីរួមទាំងអ្នក​ពាក់ព័ន្ធ​ ៩០នាក់​ ក៏ត្រូវឡើងតុលាការដែរ។​​ ​

តៃវ៉ាន់ ព្រួយបារម្ភពីប្រជាជនរបស់ខ្លួនឯង ដែលលួចឈ្លបយកការណ៍សម្ងាត់ ទៅឲ្យចិន ជាសត្រូវ

រដ្ឋាភិបាលទីក្រុងតៃប៉ិ កាន់តែព្រួយបារម្ភយ៉ាងខ្លាំងឡើង ព្រោះតែប្រជាជនតៃវ៉ាន់កាន់តែច្រើនទ�

តៃវ៉ាន់ ព្រួយបារម្ភពីប្រជាជនរបស់ខ្លួនឯង ដែលលួចឈ្លបយកការណ៍សម្ងាត់ ទៅឲ្យចិន ជាសត្រូវ

រដ្ឋាភិបាលទីក្រុងតៃប៉ិ កាន់តែព្រួយបារម្ភយ៉ាងខ្លាំងឡើង ព្រោះតែប្រជាជនតៃវ៉ាន់កាន់តែច្រើនទៅៗ បានលួចឈ្លបការណ៍សម្ងាត់ទៅឲ្យរដ្ឋអំណចចិនកុម្មុយនិស្ត។ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនប្រជាពលរដ្ឋតៃវ៉ាន់ដែលត្រូវតុលាការកាត់ទោស ពីបទចារកម្ម បានកើនឡើងច្រើនគួរឲ្យកាត់សំគាល់។

អង្គការ​ Four Paws បើកយុទ្ធនាការបញ្ឈប់ការជួញដូរ និងបរិភោគសាច់ឆ្កែនៅកម្ពុជា

នៅថ្ងៃទី​២២ មីនា​ អង្គការសុខុមាលភាពសត្វពិភពលោក​ Four Paws បានបើកយុទ្ធនាការជាបន្ទាន់មួយសំដៅបញ្ឈប

អង្គការ​ Four Paws បើកយុទ្ធនាការបញ្ឈប់ការជួញដូរ និងបរិភោគសាច់ឆ្កែនៅកម្ពុជា

នៅថ្ងៃទី​២២ មីនា​ អង្គការសុខុមាលភាពសត្វពិភពលោក​ Four Paws បានបើកយុទ្ធនាការជាបន្ទាន់មួយសំដៅបញ្ឈប់ការជួញ​ដូរសត្វសុនខនៅប្រទេសកម្ពុជា។ តាមរយៈយុទ្ធនាការនាពេល​នេះ អង្គការ Four Paws នឹងប្រមូលឈ្មោះ និងហត្ថលេខារបស់ពលរដ្ឋខ្មែរដើម្បីរៀបចំជាញត្តិមួយស្នើសុំទៅកាន់ក្រសួងកសិកម្មឲ្យចាត់វិធានការលើការជួញដូរសត្វចិញ្ចឹមប្រភេទនេះ។

លោក សម រង្ស៊ីប្រកាសបង្កើត «ក្រុមប្រឹក្សាជាតិតស៊ូ» ខណៈរដ្ឋាភិបាលមិនអើពើ

នៅថ្ងៃសៅរ៍ទី២២​ មីនា លោក សម រង្ស៊ី ប្រធានស្តីទីនៃអតីតបក្សសង្រ្គោះជាតិបានប្រកាសបង្កើត «ក្រុ�

លោក សម រង្ស៊ីប្រកាសបង្កើត «ក្រុមប្រឹក្សាជាតិតស៊ូ» ខណៈរដ្ឋាភិបាលមិនអើពើ

នៅថ្ងៃសៅរ៍ទី២២​ មីនា លោក សម រង្ស៊ី ប្រធានស្តីទីនៃអតីតបក្សសង្រ្គោះជាតិបានប្រកាសបង្កើត «ក្រុមប្រឹក្សាជាតិតស៊ូ» ជាផ្លូវការ។ គោលបំណងចម្បង គឺទាមទាររកយុត្តិធម៌ជូនប្រជាពលរដ្ឋ តែរដ្ឋាភិបាលកម្ពុជាតាមរយៈអ្នកនាំពាក្យបញ្ជាក់ថា ការបង្កើត «ក្រុមប្រឹក្សាជាតិតស៊ូ» ជាយុទ្ធសាស្ត្រដដែលៗរបស់ក្រុមអ្នកប្រឆាំងក្រៅប្រទេស និងថា រដ្ឋាភិបាលក៏មិនចាំបាច់អើពើដែរ។

តើចលនាជាតិតស៊ូរបស់ លោក សម រង្ស៊ី នឹងមានឥទ្ធិពលលើរដ្ឋាភិបាលកម្ពុជាដែរឬទេ?

ចលនាជាតិ​តស៊ូត្រូវ​បាន​បង្កើត​ឡើង​តាម​រយៈ​សមាជ​ប្រជាជន​ដែល​ធ្វើឡើង​នៅ​ទី​ក្រុង​ប៉ារីស​

តើចលនាជាតិតស៊ូរបស់ លោក សម រង្ស៊ី នឹងមានឥទ្ធិពលលើរដ្ឋាភិបាលកម្ពុជាដែរឬទេ?

ចលនាជាតិ​តស៊ូត្រូវ​បាន​បង្កើត​ឡើង​តាម​រយៈ​សមាជ​ប្រជាជន​ដែល​ធ្វើឡើង​នៅ​ទី​ក្រុង​ប៉ារីស​ ប្រទេស​បារាំង​នាថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០២៥​។​ ចលនានេះ​មាន​ លោក សម រង្ស៊ី ជា​ប្រធាន​ លោក គឹម សុខ ជា​អ្នក​នាំ​ពាក្យ និង​លោក ឆាំ ឆានី ជា​ប្រធានក្រុម​ជំនួយ​ការ​។ ​សេចក្តី​ប្រកាស​ព័ត៌​មាន​បាន​អះអាង​ថា​ ចលនា​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ស្រប​តាម​រដ្ឋធម្ម​នុញ្ញ និង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ដើម្បី​បញ្ចប់​នយោបាយ​ «សន្តិភាព​ងើប១​វ៉ៃ១» ​ជំនួស​មក​វិញ​ដោយ​ «សន្តិភាព​មាន​ទុក្ខម្នាក់​ ដោះស្រាយ​ជូន​ម្នាក់» ​និង​ទាម​ទារ​យុត្តិធម៌​ឲ្យ​បាន​ជោគ​ជ័យ​។​ តើ​ចលនា​ជាតិ​តស៊ូ​របស់ ​លោក សម ​រង្ស៊ី នឹង​មាន​ឥទ្ធិពល​លើ​រដ្ឋាភិបាល​កម្ពុជា​ដែរ​ឬ​ទេ​?

អេស្ប៉ាញ​ប្រឈម​នឹង​សម្ពាធ​បង្ខំឲ្យ​បង្កើន​ថវិកាការពារជាតិ​និង​វិភាគទានឲ្យ​អូតង់

ប្រឈមមុខ​នឹង​ការ​គំរាម​សន្តិសុខក្នុង​បរិបទ​ពិភព​លោក​សព្វថ្ងៃ ប្រទេស​អេស្ប៉ាញ​ត្រូវ​រង​​

អេស្ប៉ាញ​ប្រឈម​នឹង​សម្ពាធ​បង្ខំឲ្យ​បង្កើន​ថវិកាការពារជាតិ​និង​វិភាគទានឲ្យ​អូតង់

ប្រឈមមុខ​នឹង​ការ​គំរាម​សន្តិសុខក្នុង​បរិបទ​ពិភព​លោក​សព្វថ្ងៃ ប្រទេស​អេស្ប៉ាញ​ត្រូវ​រង​​សម្ពាធពី​​សម្ព័ន្ធមិត្ត​ បង្ខំឲ្យបង្កើនកញ្ចប់ថវិកាការពារជាតិ និងបង្កើន​វិភាគ​ទាន​ឲ្យ​​អង្គការ​សម្ព័ន្ធយោធា​អូតង់។ នៅក្នុង​រង្វង់សមាជិក​អូតង់ ប្រទេស​អេស្ប៉ាញ​បាន​ផ្តល់​វិភាគទាន​តិច​តួច​ជាងគេ​បំផុត​។​ ​

លោកត្រាំ ត្រៀមបណ្តេញជនអន្តោប្រវេសន៍អាមេរិកឡាទីន ជាង៥០ម៉ឺននាក់បន្ថែម ចេញពីទឹកដីអាមេរិក

រដ្ឋាភិបាលលោក ដូណាល់​ ត្រាំ បានប្រកាសនៅថ្ងៃសុក្រ ទី២១ មីនា អំពីការបញ្ចប់សិទ្ធិជ្រកកោនស្របច�

លោកត្រាំ ត្រៀមបណ្តេញជនអន្តោប្រវេសន៍អាមេរិកឡាទីន ជាង៥០ម៉ឺននាក់បន្ថែម ចេញពីទឹកដីអាមេរិក

រដ្ឋាភិបាលលោក ដូណាល់​ ត្រាំ បានប្រកាសនៅថ្ងៃសុក្រ ទី២១ មីនា អំពីការបញ្ចប់សិទ្ធិជ្រកកោនស្របច្បាប់របស់ជនអន្តោប្រវេសន៍អាមេរិកឡាទីន ប្រមាណជាង ៥០ម៉ឺននាក់។ វិធានការនេះ តម្រូវឲ្យចាកចេញពីទឹកដីអាមេរិក រយៈពេល ៣០ថ្ងៃ គិតចាប់ថ្ងៃអង្គារ សប្តាហ៍ក្រោយ។

តុលាការសម្រេចមិនឃុំខ្លួនអ្នកបើករថយន្តដែលគ្មានប័ណ្ណបើកបរ

តំណាងអយ្យការនៃតុលាការខេត្តកំពង់ស្ពឺសម្រេចមិនឃុំខ្លួនអ្នកបើករថយន្តដែលគ្មានប័ណ្ណបើកបរក្ន�

តុលាការសម្រេចមិនឃុំខ្លួនអ្នកបើករថយន្តដែលគ្មានប័ណ្ណបើកបរ

តំណាងអយ្យការនៃតុលាការខេត្តកំពង់ស្ពឺសម្រេចមិនឃុំខ្លួនអ្នកបើករថយន្តដែលគ្មានប័ណ្ណបើកបរក្នុង​សំណុំ​រឿង​គ្រោះ​ថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ និង​រថយន្ត ដែល​បណ្តាល​ឲ្យ​មនុស្ស​៣នាក់​ស្លាប់​នោះទេ។ ការ​សម្រេច​ដូច្នេះ​ដោយ​សារតែ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​រក​ឃើញថា អ្នក​បើក​បរម៉ូតូជាអ្នក​ខុស​ដោយ​សារតែ​បើ​ក​បញ្ច្រាសទិសមិន​ប្រកាន់​ស្តាំ និង​ផ្ទុកមនុស្សលើសចំណុះ។ នេះបើតាម​សេចក្តី​ប្រកាស​របស់​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កំពង់​ស្ពឺ​នៅ​ថ្ងៃទី២១ ខែ​មីនា។

នាយករដ្ឋមន្ដ្រីថៃអះអាងពីការត្រៀមខ្លួនរួចជាស្រេចដើម្បីដោះស្រាយបញ្ហាឆបោកនៅព្រំដែនជាមួយកម្ពុជា

នាយករដ្ឋមន្ដ្រីថៃ លោកស្រី ផែថុងថាន ស៊ីណាវ៉ាត្រា នៅថ្ងៃសុក្រ ទី២១ មីនា បានបញ្ជាក់ថា ថៃ និងកម្�

នាយករដ្ឋមន្ដ្រីថៃអះអាងពីការត្រៀមខ្លួនរួចជាស្រេចដើម្បីដោះស្រាយបញ្ហាឆបោកនៅព្រំដែនជាមួយកម្ពុជា

នាយករដ្ឋមន្ដ្រីថៃ លោកស្រី ផែថុងថាន ស៊ីណាវ៉ាត្រា នៅថ្ងៃសុក្រ ទី២១ មីនា បានបញ្ជាក់ថា ថៃ និងកម្ពុជា ត្រៀមខ្លួនរួចជាស្រេចក្នុងការដោះស្រាយបញ្ហាឆបោកតាមប្រព័ន្ធអនឡាញ និងការជួញដូរមនុស្សនៅតាមព្រំដែននៃប្រទេសទាំងពីរ។ តាមការស្រង់សម្ដីដោយសារព័ត៌មានថៃ The Nation លោកស្រីនាយករដ្ឋមន្ដ្រីថា ភាគីកម្ពុជាបានប្ដេជ្ញាចិត្តយ៉ាងពេញទំហឹង ក្នុងការផ្ដល់កិច្ចសហការលើរឿងនេះ។

ជប៉ុន ​ចិន​ និងកូរ៉េខាង​ត្បូង​ ប្តេជ្ញា​រឹតចំណង​ទាក់ទងគ្នា​ដើម្បី​ទប់​ទល់​​នឹង​រនាំងពន្ធគយ​អាមេរិក

រដ្ឋមន្ត្រីការបរទេស​ចិន ជប៉ុន និងកូរ៉េ​ខាងត្បូង បាន​ជួប​គ្នា​នៅ​ទីក្រុង​តូក្យូ​ ដើម្បី​ពិ

ជប៉ុន ​ចិន​ និងកូរ៉េខាង​ត្បូង​ ប្តេជ្ញា​រឹតចំណង​ទាក់ទងគ្នា​ដើម្បី​ទប់​ទល់​​នឹង​រនាំងពន្ធគយ​អាមេរិក

រដ្ឋមន្ត្រីការបរទេស​ចិន ជប៉ុន និងកូរ៉េ​ខាងត្បូង បាន​ជួប​គ្នា​នៅ​ទីក្រុង​តូក្យូ​ ដើម្បី​ពិភាក្សា​ពី​សំណុំរឿង​ពាណិជ្ជកម្ម បញ្ហាក្នុងតំបន់​ និង​ទំនាក់ទំនង​ត្រី​ភាគី។ ជំនួប​ប្រមុខការទូត​នៃប្រទេស​ជិត​ខាងទាំង​៣ដែល​មាន​សេដ្ឋកិច្ច​លូតលាស់ខ្លាំង បាន​ធ្វើឡើង​ក្នុង​បរិបទ​តាន​តឹង​នៃ​​​រនាំងពន្ធគយ​របស់​សហរដ្ឋ​អាមេរិក។

តៃវ៉ាន់ សន្យាទិញឧស្ម័នហ្គាស​ពី​រដ្ឋ​អាឡាស្កា ដើម្បីថ្មមចិត្តអាមេរិកកុំឲ្យដំឡើងពន្ធគយចំពោះវិស័យ​សឺមីកុងឌុកទ័រ

ក្នុងសប្តាហ៍នេះ តៃវ៉ាន់ បានចុះហត្ថលេខាទិញឧស្ម័នហ្គាសពីរដ្ឋអាឡាស្កា របស់សហរដ្ឋអាមេរិក។ កិច

តៃវ៉ាន់ សន្យាទិញឧស្ម័នហ្គាស​ពី​រដ្ឋ​អាឡាស្កា ដើម្បីថ្មមចិត្តអាមេរិកកុំឲ្យដំឡើងពន្ធគយចំពោះវិស័យ​សឺមីកុងឌុកទ័រ

ក្នុងសប្តាហ៍នេះ តៃវ៉ាន់ បានចុះហត្ថលេខាទិញឧស្ម័នហ្គាសពីរដ្ឋអាឡាស្កា របស់សហរដ្ឋអាមេរិក។ កិច្ចព្រមព្រៀងទិញឧស្ម័ននេះ ដើម្បីលួងចិត្តរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន កុំឲ្យដំឡើងពន្ធគយចំពោះវិស័យសឺមីកុងឌុកទ័ររបស់តៃវ៉ាន់។ ពិធីចុះហត្ថលេខារបស់ក្រុមហ៊ុនប្រេងឥន្ធនៈនិងឧស្ម័នរបស់ប្រទេសទាំងពីរ បានធ្វើឡើងអំឡុងពេលប្រជុំសភាពាណិជ្ជកម្មអាមេរិក នៅទីក្រុងតៃប៉ិ ដោយមានការចូលរួមពីសំណាក់ប្រធានាធិបតីតៃវ៉ាន់ និងលោកអភិបាលរដ្ឋអាឡាស្កា។

ធនាគារជាតិព្រមានពីហានិភ័យនៃការចាយប្រាក់ដុល្លារ ព្រោះភាពស្រពិចស្រពិលនយោបាយអាមេរិក

លោកស្រី ជា សេរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ដាក់ការព្រួយបារម្ភថា កម្ពុជានឹងអាចក្លាយជាចំណ�

ធនាគារជាតិព្រមានពីហានិភ័យនៃការចាយប្រាក់ដុល្លារ ព្រោះភាពស្រពិចស្រពិលនយោបាយអាមេរិក

លោកស្រី ជា សេរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ដាក់ការព្រួយបារម្ភថា កម្ពុជានឹងអាចក្លាយជាចំណាប់ខ្មាំងរបស់អាមេរិក ប្រសិនបើនៅបន្តពឹងផ្អែកខ្លាំងលើការចាយវាយរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកក្នុងទីផ្សារយ៉ាងហូរហៀដូចសព្វថ្ងៃ។  ការថ្លែងរបស់លោកស្រី ជា សេរីយ៉ាងដូច្នេះ គឺបន្ទាប់ពីលោកស្រីកត់សម្គល់ពីភាពមិនប្រាកដប្រជានៃនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់អាមេរិក ខណៈបទពិសោធន៍កន្លងមក អាមេរិកបានបង្កកប្រាក់ដុល្លារអាមេរិកដែលរុស្ស៊ីបានតម្កល់ទុកក្នុងធនាគារកណ្តាលរបស់រុស្ស៊ី ដែលជាហេតុធ្វើឱ្យប្រទេសជាច្រើនមានការព្រួយបារម្ភលើការចាយវាយ និងរក្សាទុកប្រាក់ដុល្លារអាមេរិក។ 

តើការអនុញ្ញាតឲ្យនាវាជប៉ុនចូលចតមុនគេនៅកំពង់ផែរាមក្រោយការសម្ពោធឆ្លុះបញ្ចាំងដូចម្តេច?

អ្នកនាំពាក្យក្រសួងការពារជាតិ ថ្លែងថា តាមការគ្រោងទុក នាវាជប៉ុន ជានាវាដំបូងគេ ដែលនឹងចូលចតនៅ�

តើការអនុញ្ញាតឲ្យនាវាជប៉ុនចូលចតមុនគេនៅកំពង់ផែរាមក្រោយការសម្ពោធឆ្លុះបញ្ចាំងដូចម្តេច?

អ្នកនាំពាក្យក្រសួងការពារជាតិ ថ្លែងថា តាមការគ្រោងទុក នាវាជប៉ុន ជានាវាដំបូងគេ ដែលនឹងចូលចតនៅឯកំពង់ផែរាម នៅក្រោយពេលសម្ពោធជាផ្លូវការ នៅដើមខែមេសាឆ្នាំ​២០២៥។ អ្នកតាមដានភូមិសាស្ត្រនយោបាយ មើលឃើញថា ការអនុញ្ញាតឲ្យនាវាជប៉ុនចូលចតនៅកំពង់ផែរាម ក្រោយការធ្វើទំនើបកម្មអស់ពេលជាង៤ឆ្នាំក្រោមជំនួយរបស់ចិន ជាការបង្ហាញប្រាប់ទៅក្រសែភ្នែកអន្តរជាតិ ថា កម្ពុជាតែងតែបើកចំហជាមួយបរទេសទាំងអស់ មិនមែនដូចអ្វីដែលអាមេរិកធ្លាប់ចោទប្រកាន់ថា កំពង់ផែរាមជាមូលដ្ឋានទ័ពជើងទឹកចិននោះឡើយ។

តុលាការបារាំងលើកពេលបន្តសវនាការ ករណីបោកគ្រាប់បែកឆ្នាំ១៩៩៧នៅកម្ពុជា

សវនាការ​នៅ​តុលាការ​បារាំង ​នាថ្ងៃ​ទី​ ២១ ខែ​មីនា ឆ្នាំ ២០២៥ ត្រូវ​បាន​សម្រេច​លើក​ពេល​ ខណៈ​ដ

តុលាការបារាំងលើកពេលបន្តសវនាការ ករណីបោកគ្រាប់បែកឆ្នាំ១៩៩៧នៅកម្ពុជា

សវនាការ​នៅ​តុលាការ​បារាំង ​នាថ្ងៃ​ទី​ ២១ ខែ​មីនា ឆ្នាំ ២០២៥ ត្រូវ​បាន​សម្រេច​លើក​ពេល​ ខណៈ​ដែល​តំណាង​អយ្យ​ការ​ស្នើ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត ​ដើម្បី​រក​ភស្តុ​តាង​បន្ថែម ​នៅ​ក្នុង​សំណុំ​រឿង​បោក​គ្រាប់​បែក​ទៅ​លើ​ក្រុម​បាតុករ​ដែល​ដឹកនាំ​ដោយ ​លោក សម រង្ស៊ី កាល​ពី​ឆ្នាំ​១៩៩៧ ​នៅ​មុខ​អតីត​រដ្ឋសភា។​ នេះបើ​តាម​ទី​ភ្នាក់​ងារ​សារព័ត៌​មាន​បារាំង​ AFP​។​ តែ​នៅ​ក្នុង​សំណុំ​រឿង​សម្លាប់​រង្គាល​នេះ គឺ​មាន​ជន​សង្ស័យ​សំខាន់​ពីរ​នាក់​គឺ​លោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋ ត្រូវ​បាន​លើក​ឈ្មោះ មក​បើក​សវនាការ​ដោយ​កំបាំង​មុខ ក្រោម​បទចោទ​វាយ​ប្រហារ​ដោយគ្រាប់​បែក​ដៃ​កាលពី​ឆ្នាំ ១៩៩៧ ទៅ​លើ​អ្នក​នយោបាយ​គណ​បក្ស​ប្រឆាំង​ដែល​មាន​សញ្ជាតិ​បារាំង គឺ​លោក ​សម ​រង្ស៊ី និង​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ទៀត​។

ពិព័រណ៌រូបថត «២១ចក្ខុ» របស់សាលាថតរូប Studio Images បង្ហាញពីទិដ្ឋភាពសង្គមកម្ពុជា

ពិព័រណ៌រូបថតរបស់និស្សិតទាំង២១នាក់ នៃសាលាថតរូប Studio Images ក្រោមប្រធានបទ «ភាពចម្រុះនៃ ២១ចក្ខុ» បាន �

ពិព័រណ៌រូបថត «២១ចក្ខុ» របស់សាលាថតរូប Studio Images បង្ហាញពីទិដ្ឋភាពសង្គមកម្ពុជា

ពិព័រណ៌រូបថតរបស់និស្សិតទាំង២១នាក់ នៃសាលាថតរូប Studio Images ក្រោមប្រធានបទ «ភាពចម្រុះនៃ ២១ចក្ខុ» បាន និងកំពុងដាក់តាំងបង្ហាញចាប់ពីថ្ងៃទី១៨ មីនា ដល់ថ្ងៃទី៣០ មេសា ឆ្នាំ២០២៥។ ពិព័រណ៌នេះមានបង្ហាញនូវរូបថតរាប់សិបសន្លឹកដែលក្រុមនិស្សិតបានចុះថតផ្ទាល់ពីទិដ្ឋភាពសង្គមនៅតាមតំបន់ផ្សេងៗគ្នាក្នុងប្រទេសកម្ពុជា។ ពួកគេបានលើកឡើងពីការចំណាយពេលវេលា និងការសិក្សាបានច្បាស់លាស់ពីបច្ចេកទេសនៃការកាន់កាមេរ៉ាថត។

លោក ឡុង កុសល៖ ព្រឹត្តិការណ៍សមរាត្រីឆ្នាំ២០២៥អាចទាក់ទាញភ្ញៀវទេសចរច្រើនជាងឆ្នាំមុនៗ

ព្រឹត្តិការណ៍សមរាត្រី ឬព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ដ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២

លោក ឡុង កុសល៖ ព្រឹត្តិការណ៍សមរាត្រីឆ្នាំ២០២៥អាចទាក់ទាញភ្ញៀវទេសចរច្រើនជាងឆ្នាំមុនៗ

ព្រឹត្តិការណ៍សមរាត្រី ឬព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ដ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ បានទាក់ទាញភ្ញៀវទេសចរប្រមាណជាង ២ម៉ឺននាក់។ ក្នុងបទសម្ភាសន៍ខ្លីជាមួយវិទ្យុបារាំងអន្តរជាតិ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សារាអះអាងថាព្រឹត្តិការណ៍សមរាត្រីឆ្នាំនេះនឹងអាចទាក់ទាញភ្ញៀវទេសចរណ៍ច្រើនជាងឆ្នាំមុនៗ ខណៈសមរាត្រីនៅអង្គររដូវប្រាំងត្រូវបានរំពឹងកើតឡើង៣ថ្ងៃ ពីថ្ងៃទី ២១ រហូតដល់ថ្ងៃទី២៣មីនា។ បើតាមលោក ឡុង កុសល ការតម្លើងសេវាអ៊ីនធឺនែតនៅតំបន់អង្គរ ដោយឥតគិតថ្លៃ នៅក្នុងព្រឹត្តិការណ៍នេះជាការកត្តាមួយដែលបង្កើនការផ្សព្វផ្សាយពីភាពអស្ចារ្យនៃអង្គរវត្តខ្មែរ។

លោកដូណាល់ ត្រាំ ចេញក្រិត្យ​រំលាយ​​ក្រសួងអប់រំចោល

លោកដូណាល់ ត្រាំ មិនទាន់អស់​ដំណឹង ដែល​ធ្វើឲ្យពិភពលោក​ភ្ញាក់ផ្អើលឡើយ។ បន្ទាប់ពី​បានបិទ​អង្គ

លោកដូណាល់ ត្រាំ ចេញក្រិត្យ​រំលាយ​​ក្រសួងអប់រំចោល

លោកដូណាល់ ត្រាំ មិនទាន់អស់​ដំណឹង ដែល​ធ្វើឲ្យពិភពលោក​ភ្ញាក់ផ្អើលឡើយ។ បន្ទាប់ពី​បានបិទ​អង្គការ​ USAID លោកប្រធានាធិបតី​អាមេរិករូបនេះ បានចេញក្រិត្យ​ថ្មីមួយទៀត កាលពីថ្ងៃ​ព្រហស្បតិ៍​ទី​២០មីនា បិទរំលាយ​ចោលទាំងស្រុងតែម្តង នូវ​ក្រសួងអប់រំសហរដ្ឋអាមេរិក​។​ តើការបិទក្រសួងអប់រំនេះ អាចនឹងជះផលវិបាកអ្វីខ្លះដល់​វិស័យ​អប់រំនៅសហរដ្ឋអាមេរិក ហើយថាតើ​វាមានមូលហេតុអ្វី ដែលធ្វើ​ឲ្យ​លោក​ដូណាល់ ត្រាំ​ រំលាយ​ក្រសួងអប់រំចោល បែបនេះ?

ទិវាព្រៃឈើអន្ដរជាតិ២០២៥៖ សង្គមស៊ីវិលប្ដេជ្ញាស្ដារគម្របព្រៃឈើក្នុងប្រទេសឱ្យប្រសើរឡើងវិញ

នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ សង្គមស៊ីវិលដែលធ្វើកិច្ចការទាក់ទងនឹងព្រៃឈើបានប្ដេជ្ញាចិត្ត�

ទិវាព្រៃឈើអន្ដរជាតិ២០២៥៖ សង្គមស៊ីវិលប្ដេជ្ញាស្ដារគម្របព្រៃឈើក្នុងប្រទេសឱ្យប្រសើរឡើងវិញ

នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ សង្គមស៊ីវិលដែលធ្វើកិច្ចការទាក់ទងនឹងព្រៃឈើបានប្ដេជ្ញាចិត្តរួមគ្នា ស្ដារគម្របព្រៃឡើងវិញ បន្ទាប់ពីព្រៃឈើនៅកម្ពុជារងការបំផ្លិចបំផ្លាញ។ នៅក្នុងការចូលរួមស្ដារគម្របព្រៃឈើក្នុងឆ្នាំ២០២៥នេះ សង្គមស៊ីវិលទាំងនោះបញ្ជាក់ថា ពួកគេនឹងកៀរគរ កម្លាំងយុវជនឱ្យចូលរួមថែរក្សា និងតាមដានយ៉ាងយកចិត្តទុកដាក់ ពិសេសចែកចាយកូនឈើទៅកាន់តំបន់ដែលរងភាពរិចរិល។ ចំណែកក្រសួងបរិស្ថានអះអាងថា ក្រសួងនឹងអនុវត្តផែនការដាំដើមឈើឱ្យបានយ៉ាងហោចណាស់១លានដើមក្នុងមួយឆ្នាំ។

កូរ៉េខាងត្បូង​ចាប់ព្រួយ ​ក្រោយលឺរដ្ឋបាលលោកត្រាំ​ពិចារណាលុបចោលផែនការពង្រីកសម្ព័ន្ធយោធាអាមេរិកជប៉ុន

សឹងជា​រៀងរាលថ្ងៃ​ ​រដ្ឋបាលលោកដូណាល់ ត្រាំ​ប្រកាស​ដំណឹង​ស្តីពីការកាត់បន្ថយ​ចំណាយបរទេស ដើម�

កូរ៉េខាងត្បូង​ចាប់ព្រួយ ​ក្រោយលឺរដ្ឋបាលលោកត្រាំ​ពិចារណាលុបចោលផែនការពង្រីកសម្ព័ន្ធយោធាអាមេរិកជប៉ុន

សឹងជា​រៀងរាលថ្ងៃ​ ​រដ្ឋបាលលោកដូណាល់ ត្រាំ​ប្រកាស​ដំណឹង​ស្តីពីការកាត់បន្ថយ​ចំណាយបរទេស ដើម្បីបង្វែរយកមកប្រើប្រាស់ក្នុងស្រុក។ អាមេរិក​កាត់បន្ថយចំណាយបរទេស​មិនមែនជា​ដំណឹងល្អទេ​ចំពោះ​សម្ព័ន្ធមិត្ត។ នៅថ្ងៃ​សុក្រ អ្នកនាំពាក្យ​រដ្ឋាភិបាល​ជប៉ុន​បាន​ចេញមក​ប្រកាស​បញ្ជាក់​ជំហររបស់ជប៉ុន​ក្នុងការជំរុញសម្ព័ន្ធភាពយោធាជាមួយអាមេរិក នៅបន្ទាប់ពីមានការចុះផ្សាយ​ដែលថា ក្រសួងការពារជាតិអាមេរិកកំពុង​ពិចារណា​បោះបង់ចោល​គម្រោងការ​ពង្រីក​កងកម្លាំងអាមេរិក ជប៉ុន ដើម្បីសន្សំថវិកាជាង​១ពាន់លាន​ដុល្លារ។ កូរ៉េខាងត្បូង​ដែលមានទាហានអាមេរិក​ឈរជើង​ជិត២៥០០០នាក់ កំពុង​ភ័យព្រួយ​ ខ្លាច​ប៉ះពាល់​ដោយសារតែ​នយោបាយ​កាត់ច្រឹបថវិការបស់​រដ្ឋបាលលោកត្រាំនឹង​គេដែរ។

បក្សកម្លាំងជាតិស្នើឲ្យអង្គការសហប្រជាជាតិអន្តរាគមលើបញ្ហានយោបាយ និងលំហសេរីភាពនៅកម្ពុជា

នៅក្នុងលិខិត២ច្បាប់ផ្ញើដាច់ដោយឡែកពីគ្នា ទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ និងប្រធាន�

បក្សកម្លាំងជាតិស្នើឲ្យអង្គការសហប្រជាជាតិអន្តរាគមលើបញ្ហានយោបាយ និងលំហសេរីភាពនៅកម្ពុជា

នៅក្នុងលិខិត២ច្បាប់ផ្ញើដាច់ដោយឡែកពីគ្នា ទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ និងប្រធានាធិបតីឥណ្ឌូណេស៊ី ចុះថ្ងៃទី១៩ មីនា គណបក្សកម្លាំងជាតិបានស្នើសុំរកកិច្ចអន្តរាគមពីសំណាក់ប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅក្នុងបញ្ហានយោបាយ និងការគោរពលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា។ នៅក្នុងលិខិតដែលត្រូវបានផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃសុក្រទី ២១មីនានេះ បក្សកម្លាំងជាតិបានរៀបរាប់ពីស្ថានភាពនយោបាយកម្ពុជាកាន់តែពិបាក និងធ្លាក់ចុះជាខ្លាំង បន្ទាប់ពីមានការចាប់ខ្លួនសកម្មជននយោបាយ និងសង្គមជាច្រើនរូប។ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានចាត់ទុកសំណើសុំកិច្ចអន្តរាគមន៍របស់បក្សកម្លាំងជាតិថា ជារឿងគ្មានបានប្រយោជន៍ និងគ្មានប្រសិទ្ធភាពអ្វីឡើយ។

ប្រលាន​យន្តហោះHeathrow ទីក្រុងឡុងដ៍ ត្រូវបិទទ្វារ​ដោយសារដាច់ចរន្តអគ្គិសនី

ប្រលានយន្តហោះ Heathrow ទីក្រុងឡុងដ៍ ដែលជាប្រលានយន្តហោះធំជាងគេបង្អស់នៅអឺរ៉ុប ត្រូវបិទទ្វារនៅថ្ង�

ប្រលាន​យន្តហោះHeathrow ទីក្រុងឡុងដ៍ ត្រូវបិទទ្វារ​ដោយសារដាច់ចរន្តអគ្គិសនី

ប្រលានយន្តហោះ Heathrow ទីក្រុងឡុងដ៍ ដែលជាប្រលានយន្តហោះធំជាងគេបង្អស់នៅអឺរ៉ុប ត្រូវបិទទ្វារនៅថ្ងៃសុក្រទី​២១មីនា ដោយសារតែដាច់ចរន្តអគ្គិសនី​។ បញ្ហានេះ គឺបង្កឡើងដោយសារស្ថានីយអគ្គិសនី​មួយ ​​ត្រូវអគ្គីភ័យ ឆាបឆេះកាលពីវេលាយប់។ ការបិទជាបណ្តោះអាសន្ននូវប្រលានយន្តហោះដ៏ធំនេះ បានបង្កការកកស្ទះ ដល់ចរាចរណ៍​យន្តហោះសឹងតែទូទាំងពិភពលោក ព្រោះក្នុងមួយថ្ងៃៗ មានការចុះចតនិងហោះឡើង ចំនួនដល់ទៅ​១៣០០ឯណោះ នៅប្រលានយន្តហោះនេះ​។

សវនាការកាត់ទោសមន្ត្រីជាន់ខ្ពស់យោធាកម្ពុជា២រូបនៅតុលាការបារាំងនឹងបង្កើនភាពតានតឹងនយោបាយខ្មែរដែរឬទេ?

តុលាការបារាំងបានបើកសវនាការ រយៈពេល៣ថ្ងៃ គឺពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ លើសំណុំរឿ�

សវនាការកាត់ទោសមន្ត្រីជាន់ខ្ពស់យោធាកម្ពុជា២រូបនៅតុលាការបារាំងនឹងបង្កើនភាពតានតឹងនយោបាយខ្មែរដែរឬទេ?

តុលាការបារាំងបានបើកសវនាការ រយៈពេល៣ថ្ងៃ គឺពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ លើសំណុំរឿងគប់គ្រាប់បែកលើហ្វូងបាតុករនៅមុខអតីតអគាររដ្ឋសភា ដឹកនាំដោយលោក សម រង្ស៊ី កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ បណ្តាលឲ្យមនុស្សស្លាប់១៦នាក់ និងរបួសជាង១០០នាក់។ មន្ត្រីយោធាជាន់ខ្ពស់កម្ពុជា២រូប គឺលោក ហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្ស និងជាអគ្គមេបញ្ជាការរងកងទ័ពជាតិ និងលោក ហ៊ុយ ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងការពារជាតិបានរងនូវបទចោទថាជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍គប់គ្រាប់បែកកាលពី២៨ឆ្នាំមុន។ តើការលើកយកមន្ត្រីយោធាជាន់ខ្ពស់កម្ពុជាទៅភ្ជាប់នឹងសវនាការតុលាការបារាំងតាមបណ្តឹងរបស់មេដឹកនាំក្រុមប្រឆាំង លោក សម រង្ស៊ី ពេលនេះ នឹងធ្វើឲ្យនយោបាយនៅក្នុងប្រទេសកម្ពុជាកាន់តែតានតឹងឬយ៉ាណា?

អាល្លឺម៉ង់ បើក​ស្ថានទូត​នៅ​ស៊ីរី​​ ឡើងវិញ

រដ្ឋាភិបាល​ទីក្រុង​ប៊ែរឡាំង បានបើកស្ថាន​ទូត​អាល្លឺម៉ង់ នៅ​រដ្ឋធានី​ដាម៉ាស ប្រទេស​ស៊ីរី ជា

អាល្លឺម៉ង់ បើក​ស្ថានទូត​នៅ​ស៊ីរី​​ ឡើងវិញ

រដ្ឋាភិបាល​ទីក្រុង​ប៊ែរឡាំង បានបើកស្ថាន​ទូត​អាល្លឺម៉ង់ នៅ​រដ្ឋធានី​ដាម៉ាស ប្រទេស​ស៊ីរី ជាថ្មីឡើងវិញ។ ការសម្រេច​ចិត្ត​បើក​ស្ថាន​តំណាងទូត​ប្រទេស​អឺរ៉ុប​មួយ​នេះ ជា​សញ្ញាវិជ្ជមាន​នៃការ​បើកទំព័រទំនាក់​ទំនងថ្មី រវាង​ស៊ីរី​និង​អាល្លឺម៉ង់ ហើយ​រវាង​ស៊ីរី​និង​សហភាព​អឺរ៉ុប។ ​ប្រទេស​អឺរ៉ុប ចង់​ឃើញ​ស៊ីរី​ថ្មី មាន​សន្តិសុខ សេរីភាព​ គោពសិទ្ធិស្ត្រី គោពសិទ្ធិ​​ជនជាតិ​ភាគតិច និង​ពហុជំនឿសាសនា។​ ​

អ៊ុយក្រែនបញ្ជាដ្រូន​ វាយ​ប្រហារ​លើមូលដ្ឋានទ័ពអាកាស Engels របស់​រុស្ស៊ី

កងទ័ពអ៊ុយក្រែន​បានឲ្យដឹងថា នៅព្រឹកថ្ងៃព្រហស្បតិ៍ទី​២០មីនា គេបានបញ្ជូនដ្រូនទៅវាយ​ប្រហារ ន�

អ៊ុយក្រែនបញ្ជាដ្រូន​ វាយ​ប្រហារ​លើមូលដ្ឋានទ័ពអាកាស Engels របស់​រុស្ស៊ី

កងទ័ពអ៊ុយក្រែន​បានឲ្យដឹងថា នៅព្រឹកថ្ងៃព្រហស្បតិ៍ទី​២០មីនា គេបានបញ្ជូនដ្រូនទៅវាយ​ប្រហារ នៅឯមូលដ្ឋានទ័ពអាកាស Engels របស់រុស្ស៊ី​។ មិនទាន់មានការបញ្ជាក់ណាមួយ ពីអាជ្ញាធររុស្ស៊ីទេ ស្តីពីទំហំនៃការខូចខាតទេ តែបើផ្អែកតាមវីដេអូដែលគេថតបាន គេឃើញកម្លាំងផ្ទុះ​បាន​បង្កជាអគ្គីភ័យឆេះ​​​យ៉ាងសន្ធោសន្ធៅ។ អ៊ុយក្រែនអះអាងថា គឺមូលដ្ឋាននេះហើយ ដែលរុស្ស៊ីបញ្ជាយន្តហោះចម្បាំង​ធំ​ មកទម្លាក់គ្រាប់​សម្លាប់អាយុជីវិតប្រជាជនអ៊ុយក្រែន​។

កម្មវិធីបោះជំរំផ្តល់ឱកាសឲ្យយុវជនស្វែងយល់ពីការអភិរក្ស និងការការពារព្រៃឈើ

សមាគមបណ្តាញយុវជនកម្ពុជា( CYN)បានជ្រើសរើសយកយុវជន ៦០នាក់ពីសកលវិទ្យាល័យផ្សេងៗគ្នាក្នុងរាជធានីភ

កម្មវិធីបោះជំរំផ្តល់ឱកាសឲ្យយុវជនស្វែងយល់ពីការអភិរក្ស និងការការពារព្រៃឈើ

សមាគមបណ្តាញយុវជនកម្ពុជា( CYN)បានជ្រើសរើសយកយុវជន ៦០នាក់ពីសកលវិទ្យាល័យផ្សេងៗគ្នាក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួនឲ្យចូលរួមនៅក្នុងកម្មវិធីបោះជំរំពីថ្ងៃទី ១៤ ដល់ ១៧ ខែមីនា ឆ្នាំ២០២៥ នៅព្រៃសហគមន៍ក្បាលខ្លា ក្នុងស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព និងការចូលរួមរបស់យុវជន សហគមន៍ និងអាជ្ញាធរដើម្បីអភិរក្ស និងការពារព្រៃឈើ។ 

តើកម្ពុជាគួរច្របាច់ក្រសួងខ្លះបញ្ចូលគ្នា និងបន្ថយចំនួនមន្រ្តីរាជការថែមទៀត ឬយ៉ាងណា?

នៅព្រឹកថ្ងៃទី២០ ខែមីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតបានបដិសេធមិនយកគោលការណ៍បង្រួមក្រសួងមួ

តើកម្ពុជាគួរច្របាច់ក្រសួងខ្លះបញ្ចូលគ្នា និងបន្ថយចំនួនមន្រ្តីរាជការថែមទៀត ឬយ៉ាងណា?

នៅព្រឹកថ្ងៃទី២០ ខែមីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតបានបដិសេធមិនយកគោលការណ៍បង្រួមក្រសួងមួយចំនួនចូលគ្នាដោយប្រកាន់យកអភិក្រម «រក្សា និងពង្រឹង»។ ការបញ្ជាក់យ៉ាងដូចនេះរបស់លោកហ៊ុន ម៉ាណែត គឺបន្ទាប់ពីវៀតណាម និងរដ្ឋបាលអាមេរិកបានសម្រេចកាត់បន្ថយបុគ្គលិករដ្ឋ កាត់បន្ថយក្រសួង និងបិទក្រសួង ស្ថាប័នមួយចំនួនចោលតែម្តងដើម្បីសម្រាលបន្ទុកចំណាយរបស់រដ្ឋ និងពង្រឹងប្រសិទ្ធភាពការងារ។ នៅកម្ពុជា គិតត្រឹមខែមករា ឆ្នាំ២០២៥ ចំនួនមន្ត្រីរាជការបានថយចុះមកនៅត្រឹម២៣ម៉ឺននាក់ ក្នុងនោះ មន្ត្រីបម្រើការងារនៅថ្នាក់ជាតិមានចំនួនជាង ៥ម៉ឺននាក់ និងនៅថ្នាក់ក្រោមជាតិមានជាង ១៧ម៉ឺននាក់។ តែអ្នកជំនាញផ្នែកស្រាវជ្រាវការអភិវឌ្ឍសង្គម និងអភិបាលកិច្ចចង់ឃើញរដ្ឋាភិបាលច្របាច់ក្រសួងខ្លះបញ្ចូលគ្នា និងកាត់បន្ថយចំនួនមន្ត្រីរាជការថែមទៀតដើម្បីងាយស្រួលធ្វើការឲ្យមានប្រសិទ្ធភាព៕

ម៉ុងហ្គាបេ៖ ទំនប់វារីអគ្គិសនីថ្មីនៅជួរភ្នំក្រវាញគំរាមកំហែងដល់ការអភិរក្សព្រៃឈើ និងគម្រោងរេដបូក

គម្រោងសាងសង់ទំនប់វារីអគ្គិសនីថ្មីចំនួន ៣ នៅតំបន់ជួរភ្នំក្រវាញដែលកម្ពុជាទើបអនុម័តបាននាំឱ�

ម៉ុងហ្គាបេ៖ ទំនប់វារីអគ្គិសនីថ្មីនៅជួរភ្នំក្រវាញគំរាមកំហែងដល់ការអភិរក្សព្រៃឈើ និងគម្រោងរេដបូក

គម្រោងសាងសង់ទំនប់វារីអគ្គិសនីថ្មីចំនួន ៣ នៅតំបន់ជួរភ្នំក្រវាញដែលកម្ពុជាទើបអនុម័តបាននាំឱ្យមានការព្រួយបារម្ភ និងចោទសួរអំពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលលើកិច្ចការងារអភិរក្សព្រៃឈើសម្រាប់ឥណទានកាបូនក្នុងគម្រោង «រេដបូកភ្នំក្រវាញ» និង «រេដបូកភ្នំសំកុស»។ តាមកាសែតបរទេសម៉ុងហ្គាបេនៅថ្ងៃទី១៩ មីនា ឆ្នាំ២០២៥ ការសាងសង់ទំនប់វារីអគ្គិសនីថ្មីនៅជួរភ្នំក្រវាញនេះត្រូវកាប់ឆ្ការព្រៃការពាររាប់ពាន់ហិចតាដើម្បីឈូសឆាយជាផ្លូវ សម្រាប់អាងស្តុកទឹក ខ្សែបញ្ជូនអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រទំនប់វារីអគ្គិសនី។

អ៊ីស្រាអែល​​សម្រុក​វាយប្រហារ​តំបន់​ហ្កាហ្សា​ ដោយ​ចោទថា​ហាម៉ាស​មិន​ព្រម​ដោះលែង​ចំណាប់ខ្មាំង

ថ្ងៃព្រហស្បតិ៍ ទី​២០មីនា នៅតំបន់​ហ្កាហ្សា ពលរដ្ឋប៉ាឡេស្ទីន​ស្លាប់​យ៉ាង​ហោច ៧០ នាក់​បន្ថែម�

អ៊ីស្រាអែល​​សម្រុក​វាយប្រហារ​តំបន់​ហ្កាហ្សា​ ដោយ​ចោទថា​ហាម៉ាស​មិន​ព្រម​ដោះលែង​ចំណាប់ខ្មាំង

ថ្ងៃព្រហស្បតិ៍ ទី​២០មីនា នៅតំបន់​ហ្កាហ្សា ពលរដ្ឋប៉ាឡេស្ទីន​ស្លាប់​យ៉ាង​ហោច ៧០ នាក់​បន្ថែម​ទៀត​ព្រោះ​តែ​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល។ ដោយសំអាង​ហេតុផល​ថា ពួកប្រដាប់​អាវុធ​ហាម៉ាសមិន​ព្រម​ដោះ​លែង​ចំណាប់​ខ្មាំង កងទ័ព​អ៊ីស្រាអែល​បាន​​សម្រុក​វាយប្រហារ​ទ្រង់ទ្រាយធំនា​ប៉ុន្មាន​ថ្ងៃ​ជាប់ៗគ្នា ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ជាច្រើនរយ​នាក់​។  បើតាម​អាជ្ញាធរ​សុខាភិបាល​ហាម៉ាស ការ​វាយប្រហាររបស់អ៊ីស្រាអែល ​ ត្រឹមតែ៣ថ្ងៃចុងក្រោយ​នេះ​ បាន​បណ្តាល​ឲ្យ​ពលរដ្ឋ​ប៉ាឡេស្ទីនស្លាប់ យ៉ាងតិច​ ៥១០ នាក់​។ ​

តុលាការឧក្រិដ្ឋបារាំង​បើកសវនាការសំណុំរឿង​គប់គ្រាប់បែក​សម្លាប់មនុស្សនៅ​មុខរដ្ឋសភាក្នុងក្រុងភ្នំពេញ

តុលាការ​ឧក្រិដ្ឋ​ក្នុងទីក្រុង​ប៉ារីស បើកសវនាការ​តាំងពី​ថ្ងៃ​ពុធទី​១៩​ម្សិលមិញ​រហូតដល់​ថ

តុលាការឧក្រិដ្ឋបារាំង​បើកសវនាការសំណុំរឿង​គប់គ្រាប់បែក​សម្លាប់មនុស្សនៅ​មុខរដ្ឋសភាក្នុងក្រុងភ្នំពេញ

តុលាការ​ឧក្រិដ្ឋ​ក្នុងទីក្រុង​ប៉ារីស បើកសវនាការ​តាំងពី​ថ្ងៃ​ពុធទី​១៩​ម្សិលមិញ​រហូតដល់​ថ្ងៃព្រហស្បតិ៍ ដើម្បីជំនុំជម្រះ​ករណីគប់គ្រាប់បែក​នៅមុខរដ្ឋសភាដែលបាន​សម្លាប់មនុស្ស​១៦នាក់ និង​របួស​១៥០នាក់ កាលពីថ្ងៃទី​៣០ មីនា​ឆ្នាំ ១៩៩៧។ ទៅតាម​ពាក្យ​បណ្តឹង​របស់​លោក​សម រង្ស៊ី ​ចៅក្រម​បារាំង​បើកសវនាការ​នៅទីក្រុង​ប៉ារីស ដែលមាន​វត្តមានតែ​ដើមបណ្តឹងគឺ​លោកសមរង្ស៊ី និងភរិយា ប៉ុន្តែ គ្មានវត្តមានរបស់ចុងចោទ គឺលោក ហ៊ីង ប៊ុនហៀង និង​​លោក​​ហ៊ុយពិសិដ្ឋ ដែលជា​អ្នកទទួលខុសត្រូវ​របស់​កងអង្គរក្ស​របស់​លោកអតីតនាយករដ្ឋមន្រ្តីហ៊ុន សែននៅ​ថ្ងៃ​កើតហេតុ។ ​

លោក សុខ ឥសាន៖ តុលាការបារាំងមិនមានយុត្តាធិការកាត់សេចក្តីលើពលរដ្ឋកម្ពុជាទេ

ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ នេះ តុលាការបារាំងបានបើកសវនាការលើសំណុំរឿងគប់គ្�

លោក សុខ ឥសាន៖ តុលាការបារាំងមិនមានយុត្តាធិការកាត់សេចក្តីលើពលរដ្ឋកម្ពុជាទេ

ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ នេះ តុលាការបារាំងបានបើកសវនាការលើសំណុំរឿងគប់គ្រាប់បែកចូលហ្វូងបាតុករអហិង្សាកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ ដែលបណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់នៅខាងមុខរដ្ឋសភាចាស់ក្នុងប្រទេសកម្ពុជា។ ជាសវនាការដែលធ្វើឡើងតាមបណ្តឹងមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី និងបានដាក់ការសង្ស័យទៅលើមន្ត្រីយោធាជាន់ខ្ពស់២រូប ដែលគ្រប់គ្រងកងអង្គរក្សរបស់អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនបានថ្លែងថា តុលាការបារាំងពុំមានយុត្តាធិការកាត់សេចក្តីពលរដ្ឋកម្ពុជា និងក៏គ្មានឥទ្ធិពលលាតសន្ធឹងលើប្រទេសកម្ពុជាដែរ៕

Get more results via ClueGoal