24 March 2025   22:16:33
Cambodia



តុលាការសម្រេចមិនឃុំខ្លួនអ្នកបើករថយន្តដែលគ្មានប័ណ្ណបើកបរ

តំណាងអយ្យការនៃតុលាការខេត្តកំពង់ស្ពឺសម្រេចមិនឃុំខ្លួនអ្នកបើករថយន្តដែលគ្មានប័ណ្ណបើកបរក្ន�

អង្គការសហប្រជាជាតិថ្លែងការបារម្ភអំពីការឆ្លងរាលដាលជំងឺអេដស៍​ ដោយសារគ្មាន​ថវិកាអាមេរិក

អង្គការសហប្រជាជាតិទទួលបន្ទុក​ជំងឺស៊ីដា ឬជំងឺអេដស៍ បានថ្លែងការបារម្ភ ថាជំងឺអេដស៍អាចនឹងរីក�

អង្គការសហប្រជាជាតិថ្លែងការបារម្ភអំពីការឆ្លងរាលដាលជំងឺអេដស៍​ ដោយសារគ្មាន​ថវិកាអាមេរិក

អង្គការសហប្រជាជាតិទទួលបន្ទុក​ជំងឺស៊ីដា ឬជំងឺអេដស៍ បានថ្លែងការបារម្ភ ថាជំងឺអេដស៍អាចនឹងរីករាលដាលឆ្លងច្រើនឡើងវិញ​​ នៅទូទាំងពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក​បានសម្រេចឈប់ជួយជាថ​វិកា ក្នុងការប្រយុទ្ធប្រឆាំង។ អង្គការសហប្រជាជាតិ សូមអំពាវនាវឲ្យរដ្ឋបាល​លោកត្រាំ ពិចារណា​ផ្តល់កញ្ចប់ថវិកាឡើងវិញ ដើម្បីជួយដល់​កម្មវិធី​តាមដាន​ ពិនិត្យ​ឈាម និង​បង្ការការពារការឆ្លងមេរោគជម្ងឺអេដស៍​ នៅតាមប្រទេសក្រីក្រ​។

សន្ទុះលក់​រថយន្តអគ្គិសនី​ចិន​កើន​ឡើង​ខ្លាំង ខណៈរថយន្តTesla របស់​លោក​Elon Muskធ្លាក់ដាំក្បាលចុះ

ក្រុមហ៊ុន​ផលិតរថយន្ត​អគ្គិសនី​ចិន BYD​បានបង្ហាញ​ប្រាក់ចំណូល​កើនឡើង​ខ្ពស់ បំបែក​ឯតទគ្គកម្ម �

សន្ទុះលក់​រថយន្តអគ្គិសនី​ចិន​កើន​ឡើង​ខ្លាំង ខណៈរថយន្តTesla របស់​លោក​Elon Muskធ្លាក់ដាំក្បាលចុះ

ក្រុមហ៊ុន​ផលិតរថយន្ត​អគ្គិសនី​ចិន BYD​បានបង្ហាញ​ប្រាក់ចំណូល​កើនឡើង​ខ្ពស់ បំបែក​ឯតទគ្គកម្ម នៅ​ឆ្នាំ ២០២៤ ដោយ​វ៉ាដាច់​គូប្រជែង​ក្រុមហ៊ុន​រថយន្ត​អគ្គិសនី​Tesla របស់​មហាសេដ្ឋីអាមេរិក លោក​Elon Musk។ ក្រៅពីប្រទេស​ចិន បរិមាណលក់​រថយន្ត​អគ្គិសនី​Tesla បាន​ធ្លាក់ចុះ​ដាំដូង​នៅទឹកដីអឺរ៉ុប ចាប់តាំងពី​លោក​អេឡុន ម៉ាស្ក៍ ដែលជា​ម្ចាស់ក្រុមហ៊ុនចូលទៅជិតស្និទ្ធ គាំទ្រ​ក្រុមស្តាំនិយមជ្រុលនៅអឺរ៉ុប និង​ជួយ​រដ្ឋបាល​លោកដូណាល់ ត្រាំ ដែល​ប្រកាន់​ជំហរ​តឹងរ៉ឹង ជាមួយ​ប្រទេស​សម្ព័ន្ធមិត្ត​អឺរ៉ុប។

លោកលូឡាចង់ពង្រឹងសហប្រតិបត្តិការពាណិជ្ជកម្ម​ជាមួយ​ជប៉ុន ក្នុងបរិបទសង្គ្រាមពាណិជ្ជកម្ម​របស់អាមេរិក

លោក​ប្រធានាធិបតីប្រេស៊ីល លូឡា បានដឹកនាំគណៈប្រតិភូទៅទស្សនកិច្ចនៅ​ជប៉ុន នៅថ្ងៃចន្ទទី​២៤មីន�

លោកលូឡាចង់ពង្រឹងសហប្រតិបត្តិការពាណិជ្ជកម្ម​ជាមួយ​ជប៉ុន ក្នុងបរិបទសង្គ្រាមពាណិជ្ជកម្ម​របស់អាមេរិក

លោក​ប្រធានាធិបតីប្រេស៊ីល លូឡា បានដឹកនាំគណៈប្រតិភូទៅទស្សនកិច្ចនៅ​ជប៉ុន នៅថ្ងៃចន្ទទី​២៤មីនា។ កម្មវត្ថុនៃទស្សនកិច្ចនេះ គឺដើម្បីពង្រឹងសហប្រតិបត្តិការ និងពាណិជ្ជកម្ម នៅក្នុងបរិបទដ៏តានតឹងមួយ ខណៈដែល​ប្រេស៊ីល ក៏ដូចជាជប៉ុន សុទ្ធតែប្រឈម​ រងគ្រោះដោយ​វិធានការដំឡើងពន្ធនាំចូល ពីសំណាក់រដ្ឋបាល​លោកដូណាល់ ត្រាំ។ លោក​លូឡា ក៏​មានបំណង​សហការជាមួយជប៉ុនផងដែរ នៅក្នុងវិស័យ​អាកាសធាតុ។​

ពន្ធនាគារខេត្តបន្ទាយមានជ័យចេញមុខបំភ្លឺរឿងអ្នកទោសម្នាក់ស្លាប់ ក្រោយបញ្ជូនទៅមន្ទីរពេទ្យ

ពន្ធនាគារ​ខេត្ត​បន្ទាយមាន​ជ័យ​បាន​ចេញ​មុខ​បំភ្លឺ​នៅ​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០២៥ ពាក់​ព�

ពន្ធនាគារខេត្តបន្ទាយមានជ័យចេញមុខបំភ្លឺរឿងអ្នកទោសម្នាក់ស្លាប់ ក្រោយបញ្ជូនទៅមន្ទីរពេទ្យ

ពន្ធនាគារ​ខេត្ត​បន្ទាយមាន​ជ័យ​បាន​ចេញ​មុខ​បំភ្លឺ​នៅ​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០២៥ ពាក់​ព័ន្ធ​នឹង​ការ​ស្លាប់​អ្នក​ទោស​ម្នាក់ ក្រោយ​ពី​បាន​បញ្ជូន​ទៅ​ដល់​មន្ទីរ​ពេទ្យ​មិត្តភាព​កម្ពុជា-ជប៉ុន ក្នុង​ស្រុក​មង្គល​បុរី​។ ​ការ​បំភ្លឺរបស់​ពន្ធនាគារ​ខេត្ត​បន្ទាយ​មានជ័យ​ដោយសារ​តែ​គ្រួសារ​ជន​រង​គ្រោះសម្តែង​ការ​មិន​អស់​ចិត្ត​ចំពោះ​ករណី​ស្លាប់​កូន​ប្រុស​របស់​ខ្លួន​ដោយ​ពន្យល់​ហេតុ​ផល​ថា គឺ​មក​ពី​មាន​ការ​យឺត​យ៉ាវ​ក្នុង​ការ​បញ្ជូន​អ្នក​ជំងឺ​ទៅព្យាបាល​។

លោក លី សុធារ៉ាយុត្តិ៖យើងបន្តស្នើឲ្យរដ្ឋាភិបាលដោះលែងមន្ត្រីបក្សប្រឆាំងក្នុងឱកាសចូលឆ្នាំខ្មែរ

លោក តូច ថឹង លោក ខឿន វីរ៉ាត់ និងលោកស្រី នូ សិទ្ធារី ដែលជាមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន និងគណប

លោក លី សុធារ៉ាយុត្តិ៖យើងបន្តស្នើឲ្យរដ្ឋាភិបាលដោះលែងមន្ត្រីបក្សប្រឆាំងក្នុងឱកាសចូលឆ្នាំខ្មែរ

លោក តូច ថឹង លោក ខឿន វីរ៉ាត់ និងលោកស្រី នូ សិទ្ធារី ដែលជាមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរត្រូវបានដោះលែងឲ្យមានសេរីភាពវិញនៅថ្ងៃចន្ទ ទី២៤ មីនា។ ពួកគេត្រូវបានតុលាការកាត់ទោសឲ្យជាប់ក្នុងពន្ធនាគាររយៈពេល២ឆ្នាំ និងទើបបញ្ចប់ការអនុវត្តទោស។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥នេះ លោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្សភ្លើងទៀនបានបញ្ជាក់ថា គណបក្សសម្តែងការស្វាគមន៍ដល់មន្ត្រីបក្សដែលទទួលបានសេរីភាពឡើងវិញ និងថាគណបក្សនឹងបន្តស្នើសុំឲ្យរដ្ឋាភិបាលដោះលែងមន្ត្រីរបស់ខ្លួនទាំងអស់ចំនួនជិត២០នាក់នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ។

លោក ស ខេង បដិសេធលើព័ត៌មានដែលចោទលោក ជាមេដឹកនាំ «ចលនាជាតិតស៊ូ»

នៅថ្ងៃចន្ទ ទី២៤ មីនា អ្នកនាំពាក្យលោក ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជាបានចេញសេចក្តីថ្កោល�

លោក ស ខេង បដិសេធលើព័ត៌មានដែលចោទលោក ជាមេដឹកនាំ «ចលនាជាតិតស៊ូ»

នៅថ្ងៃចន្ទ ទី២៤ មីនា អ្នកនាំពាក្យលោក ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជាបានចេញសេចក្តីថ្កោលទោស និងបដិសេធលើព័ត៌មានដែលថា លោក ស ខេង គឺជាក្បាលម៉ាស៊ីននៃ «ចលនាជាតិតស៊ូ»។ ប្រតិកម្មថ្កោលទោសភ្លាមៗនេះធ្វើឡើង បន្ទាប់គណនីហ្វេសប៊ុកមួយឈ្មោះ Samdach Seng Ratana បានសរសេរថា លោក ស ខេង ជាប្រធានដឹកនាំចលនាជាតិតស៊ូប្រចាំកម្ពុជាដែលជាប់ពាក់ព័ន្ធនឹងអ្នកប្រឆាំងនៅក្រៅប្រទេស។

ហេតុអ្វីរដ្ឋាភិបាលមិនគួរអនុញ្ញាតឲ្យសាងសង់អាគារខ្ពស់ៗ ឬផ្ទះបុរីនៅតំបន់ទេសចរណ៍ធម្មជាតិ?

ថ្មីៗនេះ នាយករដ្ឋមន្ដ្រីកម្ពុជា លោក ហ៊ុន ម៉ាណែតបានស្នើឲ្យអ្នកវិនិយោគក្នុងវិស័យទេសចរណ៍កុំស

ហេតុអ្វីរដ្ឋាភិបាលមិនគួរអនុញ្ញាតឲ្យសាងសង់អាគារខ្ពស់ៗ ឬផ្ទះបុរីនៅតំបន់ទេសចរណ៍ធម្មជាតិ?

ថ្មីៗនេះ នាយករដ្ឋមន្ដ្រីកម្ពុជា លោក ហ៊ុន ម៉ាណែតបានស្នើឲ្យអ្នកវិនិយោគក្នុងវិស័យទេសចរណ៍កុំសាងសង់អគារខ្ពស់ៗ ឬផ្ទះបុរីនៅលើតំបន់ដែលជាគោលដៅទេសចរណ៍ធម្មជាតិ។ តាមលោក ហ៊ុន ម៉ាណែត ការសាងសង់នៅលើតំបន់ទាំងនោះនឹងនាំឲ្យបាត់បង់សម្រស់ពីធម្មជាតិ និងប៉ះពាល់ដល់ចំណូលរបស់ពលរដ្ឋសហគមន៍។ អ្នកជំនាញក្នុងវិស័យទេសចរណ៍ និងអចលនទ្រព្យគាំទ្រចំពោះការលើកឡើងរបស់នាយករដ្ឋមន្ដ្រី។ តែក្នុងពេលជាមួយគ្នា ពួកគេស្នើឲ្យរដ្ឋគិតគូរ និងធ្វើបច្ចុប្បន្នភាពច្បាប់ស្តីពីការគ្រប់គ្រងដីធ្លី ពិសេសការពារដីធ្លីនៅតំបន់ទេសចរណ៍ធម្មជាតិ។

អូស្ត្រាលី​សោមនស្ស​ត្រេកអរ ពេលបានទទួលប្រព័ន្ធបាញ់មីស៊ីលចម្ងាយឆ្ងាយពីអាមេរិក

រដ្ឋាភិបាល​អូស្ត្រាលី​បាន​ប្រកាស​នៅថ្ងៃចន្ទទី ២៤​មីនា​នេះថា អូស្ត្រាលី​ទើបបាន​ទទួល​ប្រព�

អូស្ត្រាលី​សោមនស្ស​ត្រេកអរ ពេលបានទទួលប្រព័ន្ធបាញ់មីស៊ីលចម្ងាយឆ្ងាយពីអាមេរិក

រដ្ឋាភិបាល​អូស្ត្រាលី​បាន​ប្រកាស​នៅថ្ងៃចន្ទទី ២៤​មីនា​នេះថា អូស្ត្រាលី​ទើបបាន​ទទួល​ប្រព័ន្ធ​បាញ់គ្រាប់​រ៉ូក្កែត​ចម្ងាយឆ្ងាយ របស់​អាមេរិក​ប្រភេទ Himars ចំនួន ២ ក្នុងចំណោម​ប្រព័ន្ធបាញ់គ្រាប់រ៉ូក្កែត ចំនួន​៤២​គ្រឿង ដែលអូស្ត្រាលី​បាន​ចុះកិច្ចសន្យា​ទិញ​ពី​អាមេរិក កាលពី​ឆ្នាំ ២០២៣។ នៅក្នុងពិព័រណ៌​យន្តហោះ នៅថ្ងៃចន្ទនេះ រដ្ឋមន្រ្តី​ការពារ​ជាតិ​អូស្ត្រាលី​ថ្លែងអរគុណ​អាមេរិក​ដែល​បានដឹកជញ្ជូន​ប្រព័ន្ធ​បាញ់គ្រាប់រ៉ូក្កែត​មក​ឲ្យ​អូស្ត្រាលី ដើម្បី​ជួយពង្រឹង​ទាំងសន្តិសុខ​របស់​អូស្ត្រាលី និង​ក្នុងតំបន់។

កម្ពុជានៅបន្តមានអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេងខ្ពស់

ថ្ងៃទី​២៤ ខែ​មីនា ឆ្នាំ​២០២៥ ​គឺ​ជាទិវា​ពិភព​លោក​កម្ចាត់​ជំងឺ​របេង​។ ​សារ​លិខិត​របស់​លោក​

កម្ពុជានៅបន្តមានអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេងខ្ពស់

ថ្ងៃទី​២៤ ខែ​មីនា ឆ្នាំ​២០២៥ ​គឺ​ជាទិវា​ពិភព​លោក​កម្ចាត់​ជំងឺ​របេង​។ ​សារ​លិខិត​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ម៉ាណែត បាន​បញ្ជាក់​ពី​ជោគជ័យ​ក្នុង​ការ​កម្ចាត់​ជំងឺ​របេង​ដោយមាន​អ្នក​ស្លាប់​ថយ​ចុះ ​៥០% និង​អ្នក​ឆ្លង​ថ្មី​ថយ​ចុះ​៤២% ​នៅ​ឆ្នាំ​២០២៣​។​ តែ​ទោះជា​យ៉ាង​នេះ​ក្តី អត្រា​អ្នក​ឈឺ និង​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​របេង​នៅមាន​កម្រិត​ខ្ពស់​នៅ​ឡើយ បើ​ធៀប​នឹង​បណ្តាប្រទេស​លើ​ពិភព​លោក​។

ក្រសួងបរិស្ថានបានរកឃើញភ្លើងឆេះព្រៃជាង ៦០០ករណីនៅកម្ពុជាក្នុងរយៈពេល ១សប្តាហ៍

ក្នុងរយៈពេល ១សប្តាហ៍ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣មីនា កម្ពុជាមានភ្លើងឆេះព្រៃ ឬចំណុចឆេះជាង ៦០០ករណ�

ក្រសួងបរិស្ថានបានរកឃើញភ្លើងឆេះព្រៃជាង ៦០០ករណីនៅកម្ពុជាក្នុងរយៈពេល ១សប្តាហ៍

ក្នុងរយៈពេល ១សប្តាហ៍ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣មីនា កម្ពុជាមានភ្លើងឆេះព្រៃ ឬចំណុចឆេះជាង ៦០០ករណី។ នេះបើតាមមជ្ឈមណ្ឌលជំនាញឧតុនិយមអាស៊ាន (ASMC) ដែលទើបត្រូវបានក្រសួងបរិស្ថានកម្ពុជាចេញផ្សាយនៅថ្ងៃទី២៤ មីនានេះ។ ក្នុងចំណោមចំណុចភ្លើងឆេះព្រៃទាំងនោះ គឺមាននៅក្នុងខេត្តខ្មែរជាប់ព្រំដែនប្រទេសឡាវ និងវៀតណាម ដូចជា ស្ទឹងត្រែង មណ្ឌលគីរី និងរតនៈគីរីដែលត្រូវបានគេរកមានករណីភ្លើងឆេះព្រៃច្រើនជាងគេ។

សមាជិកបក្សភ្លើងទៀន ៣រូបសុំសម្រាកពីនយោបាយមួយរយៈ ក្រោយដោះលែងឲ្យមានសេរីភាព

នៅថ្ងៃចន្ទទី២៤ មីនានេះ សមាជិកគណបក្សភ្លើងទៀនចំនួន៣រូបត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ ក្�

សមាជិកបក្សភ្លើងទៀន ៣រូបសុំសម្រាកពីនយោបាយមួយរយៈ ក្រោយដោះលែងឲ្យមានសេរីភាព

នៅថ្ងៃចន្ទទី២៤ មីនានេះ សមាជិកគណបក្សភ្លើងទៀនចំនួន៣រូបត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ ក្រោយពីបានអនុវត្តទោសក្នុងពន្ធនាគារចំនួន២ឆ្នាំ។ តាមអ្នកនាំពាក្យគណបក្សភ្លើងទៀន និងសម្ព័ន្ធឆ្ពោះទៅអនាគត សមាជិកគណបក្សភ្លើងទៀនទាំង ៣រូបបានស្នើសុំសម្រាកពីសង្វៀននយោបាយមួយរយៈដោយមិនបានកំណត់ពេលច្បាស់លាស់។

អាមេរិក កំពុងខ្វះពងមាន់

បច្ចុប្បន្ននេះ អាមេរិកកំពុងខ្វះពងមាន់ និង ជួបវិបត្តិពងមាន់ឡើងថ្លៃកប់ខ្លាំង។ បញ្ហានេះបណ្តា

អាមេរិក កំពុងខ្វះពងមាន់

បច្ចុប្បន្ននេះ អាមេរិកកំពុងខ្វះពងមាន់ និង ជួបវិបត្តិពងមាន់ឡើងថ្លៃកប់ខ្លាំង។ បញ្ហានេះបណ្តាលមកពីការរីករាលដាលនៃ​ជំងឺ​ផ្ដាសាយ​បក្សី និង វិបត្តិសង្គ្រាមពាណិជ្ជកម្មពិភពលោក ជាពិសេសជាមួយនឹងកាណាដា ដែលជាដៃគូពាណិជ្ជកម្មសំខាន់ជាងគេរបស់ខ្លួន។ ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន កំពុងព្យាយាមស្វែងរកទិញពងមាន់រាប់រយលានគ្រាប់ ពីទីផ្សាអឺរ៉ុប និង អាស៊ី។

អង់គ្លេសគ្រោង​កាត់បន្ថយ​បុគ្គលិករដ្ឋ​ ១ ម៉ឺននាក់

រដ្ឋាភិបាល​អង់គ្លេស ​ប្រកាស​ថា ​នឹង​កាត់​បន្ថយ​ចំណាយ​សាធារណៈ​ ឲ្យ​បាន​ ១៥% ចាប់ពីពេល​នេះ រហ

អង់គ្លេសគ្រោង​កាត់បន្ថយ​បុគ្គលិករដ្ឋ​ ១ ម៉ឺននាក់

រដ្ឋាភិបាល​អង់គ្លេស ​ប្រកាស​ថា ​នឹង​កាត់​បន្ថយ​ចំណាយ​សាធារណៈ​ ឲ្យ​បាន​ ១៥% ចាប់ពីពេល​នេះ រហូត​ដល់​ ៤ ឆ្នាំទៀត​។ នេះជា​វិធានការ​ថ្មី​របស់​រដ្ឋមន្ត្រី​ក្រសួងហិរញ្ញវត្ថុអង់​គ្លេស ដែល​ទើបតែប្រកាស​ចេញ​នៅថ្ងៃ​អាទិត្យ​ ទី​២៣មីនា។ ​ដើម្បីសម្រេចចំណាត់​​ការកាត់បន្ថយ​ចំណាយរដ្ឋដូច​តាម​គម្រោង​ រដ្ឋាភិបាល​ទីក្រុង​ឡុងដ្រ៍​នឹង​ត្រូវ​ជម្រុះ​មន្ត្រី​រដ្ឋបាល​​​ជាច្រើន​ពាន់នាក់​។ 

តុលាការតួកគីបង្គាប់ឲ្យឃុំខ្លួនអភិបាលក្រុងអ៊ីស្តង់ប៊ូលដែលជាអ្នកប្រឆាំងប្រធានាធិបតី អ៊ែរដូហ្កាន

នៅតួកគី បាតុកម្មប្រឆាំង​រដ្ឋាភិបាល​ផ្ទុះស្ទើរពេញផ្ទៃប្រទេស​ រយៈ​ពេល​ ៥ ថ្ងៃ​ជាប់​គ្នា​។ ន�

តុលាការតួកគីបង្គាប់ឲ្យឃុំខ្លួនអភិបាលក្រុងអ៊ីស្តង់ប៊ូលដែលជាអ្នកប្រឆាំងប្រធានាធិបតី អ៊ែរដូហ្កាន

នៅតួកគី បាតុកម្មប្រឆាំង​រដ្ឋាភិបាល​ផ្ទុះស្ទើរពេញផ្ទៃប្រទេស​ រយៈ​ពេល​ ៥ ថ្ងៃ​ជាប់​គ្នា​។ នេះក៏ព្រោះតែ​រដ្ឋអំណាច​បាន​ចាប់ខ្លួនលោក អ៊ីក្រេម អ៊ីម៉ាម៉ូគ្លូ អភិបាលក្រុងអ៊ីស្តង់ប៊ូល ដែលជាអ្នកប្រឆាំងដ៏មុខស្រួចទល់​នឹង​ប្រធានាធិបតី អ៊ែរដូហ្កាន។ ទីបំផុត​ លោកអភិបាល​ក្រុងវ័យ៥៣ឆ្នាំ​រូបនេះ ត្រូវ​តុលាការ​តួកគី​​បង្គាប់ឲ្យឃុំខ្លួនជាបណ្តោះអាសន្ន ក្នុង​សំណុំរឿង​បទពុករលួយ​ ហើយ​​សហការីរួមទាំងអ្នក​ពាក់ព័ន្ធ​ ៩០នាក់​ ក៏ត្រូវឡើងតុលាការដែរ។​​ ​

តៃវ៉ាន់ ព្រួយបារម្ភពីប្រជាជនរបស់ខ្លួនឯង ដែលលួចឈ្លបយកការណ៍សម្ងាត់ ទៅឲ្យចិន ជាសត្រូវ

រដ្ឋាភិបាលទីក្រុងតៃប៉ិ កាន់តែព្រួយបារម្ភយ៉ាងខ្លាំងឡើង ព្រោះតែប្រជាជនតៃវ៉ាន់កាន់តែច្រើនទ�

តៃវ៉ាន់ ព្រួយបារម្ភពីប្រជាជនរបស់ខ្លួនឯង ដែលលួចឈ្លបយកការណ៍សម្ងាត់ ទៅឲ្យចិន ជាសត្រូវ

រដ្ឋាភិបាលទីក្រុងតៃប៉ិ កាន់តែព្រួយបារម្ភយ៉ាងខ្លាំងឡើង ព្រោះតែប្រជាជនតៃវ៉ាន់កាន់តែច្រើនទៅៗ បានលួចឈ្លបការណ៍សម្ងាត់ទៅឲ្យរដ្ឋអំណចចិនកុម្មុយនិស្ត។ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនប្រជាពលរដ្ឋតៃវ៉ាន់ដែលត្រូវតុលាការកាត់ទោស ពីបទចារកម្ម បានកើនឡើងច្រើនគួរឲ្យកាត់សំគាល់។

អង្គការ​ Four Paws បើកយុទ្ធនាការបញ្ឈប់ការជួញដូរ និងបរិភោគសាច់ឆ្កែនៅកម្ពុជា

នៅថ្ងៃទី​២២ មីនា​ អង្គការសុខុមាលភាពសត្វពិភពលោក​ Four Paws បានបើកយុទ្ធនាការជាបន្ទាន់មួយសំដៅបញ្ឈប

អង្គការ​ Four Paws បើកយុទ្ធនាការបញ្ឈប់ការជួញដូរ និងបរិភោគសាច់ឆ្កែនៅកម្ពុជា

នៅថ្ងៃទី​២២ មីនា​ អង្គការសុខុមាលភាពសត្វពិភពលោក​ Four Paws បានបើកយុទ្ធនាការជាបន្ទាន់មួយសំដៅបញ្ឈប់ការជួញ​ដូរសត្វសុនខនៅប្រទេសកម្ពុជា។ តាមរយៈយុទ្ធនាការនាពេល​នេះ អង្គការ Four Paws នឹងប្រមូលឈ្មោះ និងហត្ថលេខារបស់ពលរដ្ឋខ្មែរដើម្បីរៀបចំជាញត្តិមួយស្នើសុំទៅកាន់ក្រសួងកសិកម្មឲ្យចាត់វិធានការលើការជួញដូរសត្វចិញ្ចឹមប្រភេទនេះ។

លោក សម រង្ស៊ីប្រកាសបង្កើត «ក្រុមប្រឹក្សាជាតិតស៊ូ» ខណៈរដ្ឋាភិបាលមិនអើពើ

នៅថ្ងៃសៅរ៍ទី២២​ មីនា លោក សម រង្ស៊ី ប្រធានស្តីទីនៃអតីតបក្សសង្រ្គោះជាតិបានប្រកាសបង្កើត «ក្រុ�

លោក សម រង្ស៊ីប្រកាសបង្កើត «ក្រុមប្រឹក្សាជាតិតស៊ូ» ខណៈរដ្ឋាភិបាលមិនអើពើ

នៅថ្ងៃសៅរ៍ទី២២​ មីនា លោក សម រង្ស៊ី ប្រធានស្តីទីនៃអតីតបក្សសង្រ្គោះជាតិបានប្រកាសបង្កើត «ក្រុមប្រឹក្សាជាតិតស៊ូ» ជាផ្លូវការ។ គោលបំណងចម្បង គឺទាមទាររកយុត្តិធម៌ជូនប្រជាពលរដ្ឋ តែរដ្ឋាភិបាលកម្ពុជាតាមរយៈអ្នកនាំពាក្យបញ្ជាក់ថា ការបង្កើត «ក្រុមប្រឹក្សាជាតិតស៊ូ» ជាយុទ្ធសាស្ត្រដដែលៗរបស់ក្រុមអ្នកប្រឆាំងក្រៅប្រទេស និងថា រដ្ឋាភិបាលក៏មិនចាំបាច់អើពើដែរ។

តើចលនាជាតិតស៊ូរបស់ លោក សម រង្ស៊ី នឹងមានឥទ្ធិពលលើរដ្ឋាភិបាលកម្ពុជាដែរឬទេ?

ចលនាជាតិ​តស៊ូត្រូវ​បាន​បង្កើត​ឡើង​តាម​រយៈ​សមាជ​ប្រជាជន​ដែល​ធ្វើឡើង​នៅ​ទី​ក្រុង​ប៉ារីស​

តើចលនាជាតិតស៊ូរបស់ លោក សម រង្ស៊ី នឹងមានឥទ្ធិពលលើរដ្ឋាភិបាលកម្ពុជាដែរឬទេ?

ចលនាជាតិ​តស៊ូត្រូវ​បាន​បង្កើត​ឡើង​តាម​រយៈ​សមាជ​ប្រជាជន​ដែល​ធ្វើឡើង​នៅ​ទី​ក្រុង​ប៉ារីស​ ប្រទេស​បារាំង​នាថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០២៥​។​ ចលនានេះ​មាន​ លោក សម រង្ស៊ី ជា​ប្រធាន​ លោក គឹម សុខ ជា​អ្នក​នាំ​ពាក្យ និង​លោក ឆាំ ឆានី ជា​ប្រធានក្រុម​ជំនួយ​ការ​។ ​សេចក្តី​ប្រកាស​ព័ត៌​មាន​បាន​អះអាង​ថា​ ចលនា​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ស្រប​តាម​រដ្ឋធម្ម​នុញ្ញ និង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ដើម្បី​បញ្ចប់​នយោបាយ​ «សន្តិភាព​ងើប១​វ៉ៃ១» ​ជំនួស​មក​វិញ​ដោយ​ «សន្តិភាព​មាន​ទុក្ខម្នាក់​ ដោះស្រាយ​ជូន​ម្នាក់» ​និង​ទាម​ទារ​យុត្តិធម៌​ឲ្យ​បាន​ជោគ​ជ័យ​។​ តើ​ចលនា​ជាតិ​តស៊ូ​របស់ ​លោក សម ​រង្ស៊ី នឹង​មាន​ឥទ្ធិពល​លើ​រដ្ឋាភិបាល​កម្ពុជា​ដែរ​ឬ​ទេ​?

អេស្ប៉ាញ​ប្រឈម​នឹង​សម្ពាធ​បង្ខំឲ្យ​បង្កើន​ថវិកាការពារជាតិ​និង​វិភាគទានឲ្យ​អូតង់

ប្រឈមមុខ​នឹង​ការ​គំរាម​សន្តិសុខក្នុង​បរិបទ​ពិភព​លោក​សព្វថ្ងៃ ប្រទេស​អេស្ប៉ាញ​ត្រូវ​រង​​

អេស្ប៉ាញ​ប្រឈម​នឹង​សម្ពាធ​បង្ខំឲ្យ​បង្កើន​ថវិកាការពារជាតិ​និង​វិភាគទានឲ្យ​អូតង់

ប្រឈមមុខ​នឹង​ការ​គំរាម​សន្តិសុខក្នុង​បរិបទ​ពិភព​លោក​សព្វថ្ងៃ ប្រទេស​អេស្ប៉ាញ​ត្រូវ​រង​​សម្ពាធពី​​សម្ព័ន្ធមិត្ត​ បង្ខំឲ្យបង្កើនកញ្ចប់ថវិកាការពារជាតិ និងបង្កើន​វិភាគ​ទាន​ឲ្យ​​អង្គការ​សម្ព័ន្ធយោធា​អូតង់។ នៅក្នុង​រង្វង់សមាជិក​អូតង់ ប្រទេស​អេស្ប៉ាញ​បាន​ផ្តល់​វិភាគទាន​តិច​តួច​ជាងគេ​បំផុត​។​ ​

លោកត្រាំ ត្រៀមបណ្តេញជនអន្តោប្រវេសន៍អាមេរិកឡាទីន ជាង៥០ម៉ឺននាក់បន្ថែម ចេញពីទឹកដីអាមេរិក

រដ្ឋាភិបាលលោក ដូណាល់​ ត្រាំ បានប្រកាសនៅថ្ងៃសុក្រ ទី២១ មីនា អំពីការបញ្ចប់សិទ្ធិជ្រកកោនស្របច�

លោកត្រាំ ត្រៀមបណ្តេញជនអន្តោប្រវេសន៍អាមេរិកឡាទីន ជាង៥០ម៉ឺននាក់បន្ថែម ចេញពីទឹកដីអាមេរិក

រដ្ឋាភិបាលលោក ដូណាល់​ ត្រាំ បានប្រកាសនៅថ្ងៃសុក្រ ទី២១ មីនា អំពីការបញ្ចប់សិទ្ធិជ្រកកោនស្របច្បាប់របស់ជនអន្តោប្រវេសន៍អាមេរិកឡាទីន ប្រមាណជាង ៥០ម៉ឺននាក់។ វិធានការនេះ តម្រូវឲ្យចាកចេញពីទឹកដីអាមេរិក រយៈពេល ៣០ថ្ងៃ គិតចាប់ថ្ងៃអង្គារ សប្តាហ៍ក្រោយ។

នាយករដ្ឋមន្ដ្រីថៃអះអាងពីការត្រៀមខ្លួនរួចជាស្រេចដើម្បីដោះស្រាយបញ្ហាឆបោកនៅព្រំដែនជាមួយកម្ពុជា

នាយករដ្ឋមន្ដ្រីថៃ លោកស្រី ផែថុងថាន ស៊ីណាវ៉ាត្រា នៅថ្ងៃសុក្រ ទី២១ មីនា បានបញ្ជាក់ថា ថៃ និងកម្�

នាយករដ្ឋមន្ដ្រីថៃអះអាងពីការត្រៀមខ្លួនរួចជាស្រេចដើម្បីដោះស្រាយបញ្ហាឆបោកនៅព្រំដែនជាមួយកម្ពុជា

នាយករដ្ឋមន្ដ្រីថៃ លោកស្រី ផែថុងថាន ស៊ីណាវ៉ាត្រា នៅថ្ងៃសុក្រ ទី២១ មីនា បានបញ្ជាក់ថា ថៃ និងកម្ពុជា ត្រៀមខ្លួនរួចជាស្រេចក្នុងការដោះស្រាយបញ្ហាឆបោកតាមប្រព័ន្ធអនឡាញ និងការជួញដូរមនុស្សនៅតាមព្រំដែននៃប្រទេសទាំងពីរ។ តាមការស្រង់សម្ដីដោយសារព័ត៌មានថៃ The Nation លោកស្រីនាយករដ្ឋមន្ដ្រីថា ភាគីកម្ពុជាបានប្ដេជ្ញាចិត្តយ៉ាងពេញទំហឹង ក្នុងការផ្ដល់កិច្ចសហការលើរឿងនេះ។

ជប៉ុន ​ចិន​ និងកូរ៉េខាង​ត្បូង​ ប្តេជ្ញា​រឹតចំណង​ទាក់ទងគ្នា​ដើម្បី​ទប់​ទល់​​នឹង​រនាំងពន្ធគយ​អាមេរិក

រដ្ឋមន្ត្រីការបរទេស​ចិន ជប៉ុន និងកូរ៉េ​ខាងត្បូង បាន​ជួប​គ្នា​នៅ​ទីក្រុង​តូក្យូ​ ដើម្បី​ពិ

ជប៉ុន ​ចិន​ និងកូរ៉េខាង​ត្បូង​ ប្តេជ្ញា​រឹតចំណង​ទាក់ទងគ្នា​ដើម្បី​ទប់​ទល់​​នឹង​រនាំងពន្ធគយ​អាមេរិក

រដ្ឋមន្ត្រីការបរទេស​ចិន ជប៉ុន និងកូរ៉េ​ខាងត្បូង បាន​ជួប​គ្នា​នៅ​ទីក្រុង​តូក្យូ​ ដើម្បី​ពិភាក្សា​ពី​សំណុំរឿង​ពាណិជ្ជកម្ម បញ្ហាក្នុងតំបន់​ និង​ទំនាក់ទំនង​ត្រី​ភាគី។ ជំនួប​ប្រមុខការទូត​នៃប្រទេស​ជិត​ខាងទាំង​៣ដែល​មាន​សេដ្ឋកិច្ច​លូតលាស់ខ្លាំង បាន​ធ្វើឡើង​ក្នុង​បរិបទ​តាន​តឹង​នៃ​​​រនាំងពន្ធគយ​របស់​សហរដ្ឋ​អាមេរិក។

តៃវ៉ាន់ សន្យាទិញឧស្ម័នហ្គាស​ពី​រដ្ឋ​អាឡាស្កា ដើម្បីថ្មមចិត្តអាមេរិកកុំឲ្យដំឡើងពន្ធគយចំពោះវិស័យ​សឺមីកុងឌុកទ័រ

ក្នុងសប្តាហ៍នេះ តៃវ៉ាន់ បានចុះហត្ថលេខាទិញឧស្ម័នហ្គាសពីរដ្ឋអាឡាស្កា របស់សហរដ្ឋអាមេរិក។ កិច

តៃវ៉ាន់ សន្យាទិញឧស្ម័នហ្គាស​ពី​រដ្ឋ​អាឡាស្កា ដើម្បីថ្មមចិត្តអាមេរិកកុំឲ្យដំឡើងពន្ធគយចំពោះវិស័យ​សឺមីកុងឌុកទ័រ

ក្នុងសប្តាហ៍នេះ តៃវ៉ាន់ បានចុះហត្ថលេខាទិញឧស្ម័នហ្គាសពីរដ្ឋអាឡាស្កា របស់សហរដ្ឋអាមេរិក។ កិច្ចព្រមព្រៀងទិញឧស្ម័ននេះ ដើម្បីលួងចិត្តរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន កុំឲ្យដំឡើងពន្ធគយចំពោះវិស័យសឺមីកុងឌុកទ័ររបស់តៃវ៉ាន់។ ពិធីចុះហត្ថលេខារបស់ក្រុមហ៊ុនប្រេងឥន្ធនៈនិងឧស្ម័នរបស់ប្រទេសទាំងពីរ បានធ្វើឡើងអំឡុងពេលប្រជុំសភាពាណិជ្ជកម្មអាមេរិក នៅទីក្រុងតៃប៉ិ ដោយមានការចូលរួមពីសំណាក់ប្រធានាធិបតីតៃវ៉ាន់ និងលោកអភិបាលរដ្ឋអាឡាស្កា។

ធនាគារជាតិព្រមានពីហានិភ័យនៃការចាយប្រាក់ដុល្លារ ព្រោះភាពស្រពិចស្រពិលនយោបាយអាមេរិក

លោកស្រី ជា សេរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ដាក់ការព្រួយបារម្ភថា កម្ពុជានឹងអាចក្លាយជាចំណ�

ធនាគារជាតិព្រមានពីហានិភ័យនៃការចាយប្រាក់ដុល្លារ ព្រោះភាពស្រពិចស្រពិលនយោបាយអាមេរិក

លោកស្រី ជា សេរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ដាក់ការព្រួយបារម្ភថា កម្ពុជានឹងអាចក្លាយជាចំណាប់ខ្មាំងរបស់អាមេរិក ប្រសិនបើនៅបន្តពឹងផ្អែកខ្លាំងលើការចាយវាយរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកក្នុងទីផ្សារយ៉ាងហូរហៀដូចសព្វថ្ងៃ។  ការថ្លែងរបស់លោកស្រី ជា សេរីយ៉ាងដូច្នេះ គឺបន្ទាប់ពីលោកស្រីកត់សម្គល់ពីភាពមិនប្រាកដប្រជានៃនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់អាមេរិក ខណៈបទពិសោធន៍កន្លងមក អាមេរិកបានបង្កកប្រាក់ដុល្លារអាមេរិកដែលរុស្ស៊ីបានតម្កល់ទុកក្នុងធនាគារកណ្តាលរបស់រុស្ស៊ី ដែលជាហេតុធ្វើឱ្យប្រទេសជាច្រើនមានការព្រួយបារម្ភលើការចាយវាយ និងរក្សាទុកប្រាក់ដុល្លារអាមេរិក។ 

តើការអនុញ្ញាតឲ្យនាវាជប៉ុនចូលចតមុនគេនៅកំពង់ផែរាមក្រោយការសម្ពោធឆ្លុះបញ្ចាំងដូចម្តេច?

អ្នកនាំពាក្យក្រសួងការពារជាតិ ថ្លែងថា តាមការគ្រោងទុក នាវាជប៉ុន ជានាវាដំបូងគេ ដែលនឹងចូលចតនៅ�

តើការអនុញ្ញាតឲ្យនាវាជប៉ុនចូលចតមុនគេនៅកំពង់ផែរាមក្រោយការសម្ពោធឆ្លុះបញ្ចាំងដូចម្តេច?

អ្នកនាំពាក្យក្រសួងការពារជាតិ ថ្លែងថា តាមការគ្រោងទុក នាវាជប៉ុន ជានាវាដំបូងគេ ដែលនឹងចូលចតនៅឯកំពង់ផែរាម នៅក្រោយពេលសម្ពោធជាផ្លូវការ នៅដើមខែមេសាឆ្នាំ​២០២៥។ អ្នកតាមដានភូមិសាស្ត្រនយោបាយ មើលឃើញថា ការអនុញ្ញាតឲ្យនាវាជប៉ុនចូលចតនៅកំពង់ផែរាម ក្រោយការធ្វើទំនើបកម្មអស់ពេលជាង៤ឆ្នាំក្រោមជំនួយរបស់ចិន ជាការបង្ហាញប្រាប់ទៅក្រសែភ្នែកអន្តរជាតិ ថា កម្ពុជាតែងតែបើកចំហជាមួយបរទេសទាំងអស់ មិនមែនដូចអ្វីដែលអាមេរិកធ្លាប់ចោទប្រកាន់ថា កំពង់ផែរាមជាមូលដ្ឋានទ័ពជើងទឹកចិននោះឡើយ។

តុលាការបារាំងលើកពេលបន្តសវនាការ ករណីបោកគ្រាប់បែកឆ្នាំ១៩៩៧នៅកម្ពុជា

សវនាការ​នៅ​តុលាការ​បារាំង ​នាថ្ងៃ​ទី​ ២១ ខែ​មីនា ឆ្នាំ ២០២៥ ត្រូវ​បាន​សម្រេច​លើក​ពេល​ ខណៈ​ដ

តុលាការបារាំងលើកពេលបន្តសវនាការ ករណីបោកគ្រាប់បែកឆ្នាំ១៩៩៧នៅកម្ពុជា

សវនាការ​នៅ​តុលាការ​បារាំង ​នាថ្ងៃ​ទី​ ២១ ខែ​មីនា ឆ្នាំ ២០២៥ ត្រូវ​បាន​សម្រេច​លើក​ពេល​ ខណៈ​ដែល​តំណាង​អយ្យ​ការ​ស្នើ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត ​ដើម្បី​រក​ភស្តុ​តាង​បន្ថែម ​នៅ​ក្នុង​សំណុំ​រឿង​បោក​គ្រាប់​បែក​ទៅ​លើ​ក្រុម​បាតុករ​ដែល​ដឹកនាំ​ដោយ ​លោក សម រង្ស៊ី កាល​ពី​ឆ្នាំ​១៩៩៧ ​នៅ​មុខ​អតីត​រដ្ឋសភា។​ នេះបើ​តាម​ទី​ភ្នាក់​ងារ​សារព័ត៌​មាន​បារាំង​ AFP​។​ តែ​នៅ​ក្នុង​សំណុំ​រឿង​សម្លាប់​រង្គាល​នេះ គឺ​មាន​ជន​សង្ស័យ​សំខាន់​ពីរ​នាក់​គឺ​លោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋ ត្រូវ​បាន​លើក​ឈ្មោះ មក​បើក​សវនាការ​ដោយ​កំបាំង​មុខ ក្រោម​បទចោទ​វាយ​ប្រហារ​ដោយគ្រាប់​បែក​ដៃ​កាលពី​ឆ្នាំ ១៩៩៧ ទៅ​លើ​អ្នក​នយោបាយ​គណ​បក្ស​ប្រឆាំង​ដែល​មាន​សញ្ជាតិ​បារាំង គឺ​លោក ​សម ​រង្ស៊ី និង​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ទៀត​។

ពិព័រណ៌រូបថត «២១ចក្ខុ» របស់សាលាថតរូប Studio Images បង្ហាញពីទិដ្ឋភាពសង្គមកម្ពុជា

ពិព័រណ៌រូបថតរបស់និស្សិតទាំង២១នាក់ នៃសាលាថតរូប Studio Images ក្រោមប្រធានបទ «ភាពចម្រុះនៃ ២១ចក្ខុ» បាន �

ពិព័រណ៌រូបថត «២១ចក្ខុ» របស់សាលាថតរូប Studio Images បង្ហាញពីទិដ្ឋភាពសង្គមកម្ពុជា

ពិព័រណ៌រូបថតរបស់និស្សិតទាំង២១នាក់ នៃសាលាថតរូប Studio Images ក្រោមប្រធានបទ «ភាពចម្រុះនៃ ២១ចក្ខុ» បាន និងកំពុងដាក់តាំងបង្ហាញចាប់ពីថ្ងៃទី១៨ មីនា ដល់ថ្ងៃទី៣០ មេសា ឆ្នាំ២០២៥។ ពិព័រណ៌នេះមានបង្ហាញនូវរូបថតរាប់សិបសន្លឹកដែលក្រុមនិស្សិតបានចុះថតផ្ទាល់ពីទិដ្ឋភាពសង្គមនៅតាមតំបន់ផ្សេងៗគ្នាក្នុងប្រទេសកម្ពុជា។ ពួកគេបានលើកឡើងពីការចំណាយពេលវេលា និងការសិក្សាបានច្បាស់លាស់ពីបច្ចេកទេសនៃការកាន់កាមេរ៉ាថត។

លោក ឡុង កុសល៖ ព្រឹត្តិការណ៍សមរាត្រីឆ្នាំ២០២៥អាចទាក់ទាញភ្ញៀវទេសចរច្រើនជាងឆ្នាំមុនៗ

ព្រឹត្តិការណ៍សមរាត្រី ឬព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ដ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២

លោក ឡុង កុសល៖ ព្រឹត្តិការណ៍សមរាត្រីឆ្នាំ២០២៥អាចទាក់ទាញភ្ញៀវទេសចរច្រើនជាងឆ្នាំមុនៗ

ព្រឹត្តិការណ៍សមរាត្រី ឬព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ដ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ បានទាក់ទាញភ្ញៀវទេសចរប្រមាណជាង ២ម៉ឺននាក់។ ក្នុងបទសម្ភាសន៍ខ្លីជាមួយវិទ្យុបារាំងអន្តរជាតិ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សារាអះអាងថាព្រឹត្តិការណ៍សមរាត្រីឆ្នាំនេះនឹងអាចទាក់ទាញភ្ញៀវទេសចរណ៍ច្រើនជាងឆ្នាំមុនៗ ខណៈសមរាត្រីនៅអង្គររដូវប្រាំងត្រូវបានរំពឹងកើតឡើង៣ថ្ងៃ ពីថ្ងៃទី ២១ រហូតដល់ថ្ងៃទី២៣មីនា។ បើតាមលោក ឡុង កុសល ការតម្លើងសេវាអ៊ីនធឺនែតនៅតំបន់អង្គរ ដោយឥតគិតថ្លៃ នៅក្នុងព្រឹត្តិការណ៍នេះជាការកត្តាមួយដែលបង្កើនការផ្សព្វផ្សាយពីភាពអស្ចារ្យនៃអង្គរវត្តខ្មែរ។

លោកដូណាល់ ត្រាំ ចេញក្រិត្យ​រំលាយ​​ក្រសួងអប់រំចោល

លោកដូណាល់ ត្រាំ មិនទាន់អស់​ដំណឹង ដែល​ធ្វើឲ្យពិភពលោក​ភ្ញាក់ផ្អើលឡើយ។ បន្ទាប់ពី​បានបិទ​អង្គ

លោកដូណាល់ ត្រាំ ចេញក្រិត្យ​រំលាយ​​ក្រសួងអប់រំចោល

លោកដូណាល់ ត្រាំ មិនទាន់អស់​ដំណឹង ដែល​ធ្វើឲ្យពិភពលោក​ភ្ញាក់ផ្អើលឡើយ។ បន្ទាប់ពី​បានបិទ​អង្គការ​ USAID លោកប្រធានាធិបតី​អាមេរិករូបនេះ បានចេញក្រិត្យ​ថ្មីមួយទៀត កាលពីថ្ងៃ​ព្រហស្បតិ៍​ទី​២០មីនា បិទរំលាយ​ចោលទាំងស្រុងតែម្តង នូវ​ក្រសួងអប់រំសហរដ្ឋអាមេរិក​។​ តើការបិទក្រសួងអប់រំនេះ អាចនឹងជះផលវិបាកអ្វីខ្លះដល់​វិស័យ​អប់រំនៅសហរដ្ឋអាមេរិក ហើយថាតើ​វាមានមូលហេតុអ្វី ដែលធ្វើ​ឲ្យ​លោក​ដូណាល់ ត្រាំ​ រំលាយ​ក្រសួងអប់រំចោល បែបនេះ?

ទិវាព្រៃឈើអន្ដរជាតិ២០២៥៖ សង្គមស៊ីវិលប្ដេជ្ញាស្ដារគម្របព្រៃឈើក្នុងប្រទេសឱ្យប្រសើរឡើងវិញ

នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ សង្គមស៊ីវិលដែលធ្វើកិច្ចការទាក់ទងនឹងព្រៃឈើបានប្ដេជ្ញាចិត្ត�

ទិវាព្រៃឈើអន្ដរជាតិ២០២៥៖ សង្គមស៊ីវិលប្ដេជ្ញាស្ដារគម្របព្រៃឈើក្នុងប្រទេសឱ្យប្រសើរឡើងវិញ

នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ សង្គមស៊ីវិលដែលធ្វើកិច្ចការទាក់ទងនឹងព្រៃឈើបានប្ដេជ្ញាចិត្តរួមគ្នា ស្ដារគម្របព្រៃឡើងវិញ បន្ទាប់ពីព្រៃឈើនៅកម្ពុជារងការបំផ្លិចបំផ្លាញ។ នៅក្នុងការចូលរួមស្ដារគម្របព្រៃឈើក្នុងឆ្នាំ២០២៥នេះ សង្គមស៊ីវិលទាំងនោះបញ្ជាក់ថា ពួកគេនឹងកៀរគរ កម្លាំងយុវជនឱ្យចូលរួមថែរក្សា និងតាមដានយ៉ាងយកចិត្តទុកដាក់ ពិសេសចែកចាយកូនឈើទៅកាន់តំបន់ដែលរងភាពរិចរិល។ ចំណែកក្រសួងបរិស្ថានអះអាងថា ក្រសួងនឹងអនុវត្តផែនការដាំដើមឈើឱ្យបានយ៉ាងហោចណាស់១លានដើមក្នុងមួយឆ្នាំ។

លោកសម រង្ស៊ីតស៊ូ ប្តឹងមន្រ្តីយោធាជាន់ខ្ពស់កម្ពុជា​នៅតុលាការបារាំងនៅក្នុងសំណុំរឿងគប់គ្រាប់បែក

នៅតុលាការក្រុងប៉ារីស សវនាការ​ជំនុំជម្រះ​ប្រធានកងអង្គរក្ស​របស់​អតីតនាយករដ្ឋមន្រ្តីហ៊ុន ស�

លោកសម រង្ស៊ីតស៊ូ ប្តឹងមន្រ្តីយោធាជាន់ខ្ពស់កម្ពុជា​នៅតុលាការបារាំងនៅក្នុងសំណុំរឿងគប់គ្រាប់បែក

នៅតុលាការក្រុងប៉ារីស សវនាការ​ជំនុំជម្រះ​ប្រធានកងអង្គរក្ស​របស់​អតីតនាយករដ្ឋមន្រ្តីហ៊ុន សែនបានឈានចូលដល់ថ្ងៃទី៣ នៅថ្ងៃសុក្រ​ទី ២១​មីនានេះ។ បន្ទាប់ពី​សាកសួរ​សាក្សី ដែលនៅក្នុងនោះ​មានស្រ្តីរងគ្រោះដោយផ្ទាល់​នៅក្នុង​ហេតុការណ៍គប់គ្រាប់បែក​នៅមុខ​រដ្ឋសភាកម្ពុជា​ថ្ងៃទី ៣០មីនា ឆ្នាំ​១៩៩៧អស់រយៈពេល​២ថ្ងៃ ចៅក្រម​បារាំង​បីរូប​ត្រូវ​ស្តាប់​ភាគី​រដ្ឋប្បវេណី​​ ដែលមាន​លោក​សម រង្ស៊ី និងភរិយា​ជា​ដើមបណ្តឹង មុន​នឹង​ចេញ​សេចក្តីសម្រេច នៅ​ថ្ងៃ​សុក្រទី​២១ មីនា ដែលជាថ្ងៃចុងបញ្ចប់​នៃសវនាការ។ ចៅក្រម​បារាំង នៅទីបំផុត នៅក្នុងសវនាការ​​ចុងក្រោយ​នៅថ្ងៃ​សុក្រ បាន​សម្រេច​លើកពេល​សវនាការ​ទៅពេលក្រោយ ទៅតាមការទាមទារ​របស់​រដ្ឋអាជ្ញា ។ គួរបញ្ជាក់ថា នៅក្នុងសវនាការ​ពីរថ្ងៃមកនេះ លោកស្រី Isabelle Poinso រដ្ឋអាជ្ញា​បានតវ៉ា​ពីការខ្វះឯកសារ និងព័ត៌មានដែល​រៀបរៀង​ដោយ​ក្រុមអ្នកស៊ើបអង្កេត​របស់តុលាការបារាំង ​ខណៈដែល​ទាំងសាក្សី និង​ឯកសារ​ដាក់បន្ទុក​លើ​ចុងចោទរហូតមក ជា​ប្រភេទរបាយការណ៍ដែល​តុលាការ​បារាំង​ទទួលបាន​ពីភាគីខាងក្រៅដូចជា​ប៉ូលិស​FBI និងតែ​ភាគីដើមបណ្តឹងរដ្ឋប្បវេណី។

កូរ៉េខាងត្បូង​ចាប់ព្រួយ ​ក្រោយលឺរដ្ឋបាលលោកត្រាំ​ពិចារណាលុបចោលផែនការពង្រីកសម្ព័ន្ធយោធាអាមេរិកជប៉ុន

សឹងជា​រៀងរាលថ្ងៃ​ ​រដ្ឋបាលលោកដូណាល់ ត្រាំ​ប្រកាស​ដំណឹង​ស្តីពីការកាត់បន្ថយ​ចំណាយបរទេស ដើម�

កូរ៉េខាងត្បូង​ចាប់ព្រួយ ​ក្រោយលឺរដ្ឋបាលលោកត្រាំ​ពិចារណាលុបចោលផែនការពង្រីកសម្ព័ន្ធយោធាអាមេរិកជប៉ុន

សឹងជា​រៀងរាលថ្ងៃ​ ​រដ្ឋបាលលោកដូណាល់ ត្រាំ​ប្រកាស​ដំណឹង​ស្តីពីការកាត់បន្ថយ​ចំណាយបរទេស ដើម្បីបង្វែរយកមកប្រើប្រាស់ក្នុងស្រុក។ អាមេរិក​កាត់បន្ថយចំណាយបរទេស​មិនមែនជា​ដំណឹងល្អទេ​ចំពោះ​សម្ព័ន្ធមិត្ត។ នៅថ្ងៃ​សុក្រ អ្នកនាំពាក្យ​រដ្ឋាភិបាល​ជប៉ុន​បាន​ចេញមក​ប្រកាស​បញ្ជាក់​ជំហររបស់ជប៉ុន​ក្នុងការជំរុញសម្ព័ន្ធភាពយោធាជាមួយអាមេរិក នៅបន្ទាប់ពីមានការចុះផ្សាយ​ដែលថា ក្រសួងការពារជាតិអាមេរិកកំពុង​ពិចារណា​បោះបង់ចោល​គម្រោងការ​ពង្រីក​កងកម្លាំងអាមេរិក ជប៉ុន ដើម្បីសន្សំថវិកាជាង​១ពាន់លាន​ដុល្លារ។ កូរ៉េខាងត្បូង​ដែលមានទាហានអាមេរិក​ឈរជើង​ជិត២៥០០០នាក់ កំពុង​ភ័យព្រួយ​ ខ្លាច​ប៉ះពាល់​ដោយសារតែ​នយោបាយ​កាត់ច្រឹបថវិការបស់​រដ្ឋបាលលោកត្រាំនឹង​គេដែរ។

បក្សកម្លាំងជាតិស្នើឲ្យអង្គការសហប្រជាជាតិអន្តរាគមលើបញ្ហានយោបាយ និងលំហសេរីភាពនៅកម្ពុជា

នៅក្នុងលិខិត២ច្បាប់ផ្ញើដាច់ដោយឡែកពីគ្នា ទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ និងប្រធាន�

បក្សកម្លាំងជាតិស្នើឲ្យអង្គការសហប្រជាជាតិអន្តរាគមលើបញ្ហានយោបាយ និងលំហសេរីភាពនៅកម្ពុជា

នៅក្នុងលិខិត២ច្បាប់ផ្ញើដាច់ដោយឡែកពីគ្នា ទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ និងប្រធានាធិបតីឥណ្ឌូណេស៊ី ចុះថ្ងៃទី១៩ មីនា គណបក្សកម្លាំងជាតិបានស្នើសុំរកកិច្ចអន្តរាគមពីសំណាក់ប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅក្នុងបញ្ហានយោបាយ និងការគោរពលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា។ នៅក្នុងលិខិតដែលត្រូវបានផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃសុក្រទី ២១មីនានេះ បក្សកម្លាំងជាតិបានរៀបរាប់ពីស្ថានភាពនយោបាយកម្ពុជាកាន់តែពិបាក និងធ្លាក់ចុះជាខ្លាំង បន្ទាប់ពីមានការចាប់ខ្លួនសកម្មជននយោបាយ និងសង្គមជាច្រើនរូប។ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានចាត់ទុកសំណើសុំកិច្ចអន្តរាគមន៍របស់បក្សកម្លាំងជាតិថា ជារឿងគ្មានបានប្រយោជន៍ និងគ្មានប្រសិទ្ធភាពអ្វីឡើយ។

ប្រលាន​យន្តហោះHeathrow ទីក្រុងឡុងដ៍ ត្រូវបិទទ្វារ​ដោយសារដាច់ចរន្តអគ្គិសនី

ប្រលានយន្តហោះ Heathrow ទីក្រុងឡុងដ៍ ដែលជាប្រលានយន្តហោះធំជាងគេបង្អស់នៅអឺរ៉ុប ត្រូវបិទទ្វារនៅថ្ង�

ប្រលាន​យន្តហោះHeathrow ទីក្រុងឡុងដ៍ ត្រូវបិទទ្វារ​ដោយសារដាច់ចរន្តអគ្គិសនី

ប្រលានយន្តហោះ Heathrow ទីក្រុងឡុងដ៍ ដែលជាប្រលានយន្តហោះធំជាងគេបង្អស់នៅអឺរ៉ុប ត្រូវបិទទ្វារនៅថ្ងៃសុក្រទី​២១មីនា ដោយសារតែដាច់ចរន្តអគ្គិសនី​។ បញ្ហានេះ គឺបង្កឡើងដោយសារស្ថានីយអគ្គិសនី​មួយ ​​ត្រូវអគ្គីភ័យ ឆាបឆេះកាលពីវេលាយប់។ ការបិទជាបណ្តោះអាសន្ននូវប្រលានយន្តហោះដ៏ធំនេះ បានបង្កការកកស្ទះ ដល់ចរាចរណ៍​យន្តហោះសឹងតែទូទាំងពិភពលោក ព្រោះក្នុងមួយថ្ងៃៗ មានការចុះចតនិងហោះឡើង ចំនួនដល់ទៅ​១៣០០ឯណោះ នៅប្រលានយន្តហោះនេះ​។

សវនាការកាត់ទោសមន្ត្រីជាន់ខ្ពស់យោធាកម្ពុជា២រូបនៅតុលាការបារាំងនឹងបង្កើនភាពតានតឹងនយោបាយខ្មែរដែរឬទេ?

តុលាការបារាំងបានបើកសវនាការ រយៈពេល៣ថ្ងៃ គឺពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ លើសំណុំរឿ�

សវនាការកាត់ទោសមន្ត្រីជាន់ខ្ពស់យោធាកម្ពុជា២រូបនៅតុលាការបារាំងនឹងបង្កើនភាពតានតឹងនយោបាយខ្មែរដែរឬទេ?

តុលាការបារាំងបានបើកសវនាការ រយៈពេល៣ថ្ងៃ គឺពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ លើសំណុំរឿងគប់គ្រាប់បែកលើហ្វូងបាតុករនៅមុខអតីតអគាររដ្ឋសភា ដឹកនាំដោយលោក សម រង្ស៊ី កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ បណ្តាលឲ្យមនុស្សស្លាប់១៦នាក់ និងរបួសជាង១០០នាក់។ មន្ត្រីយោធាជាន់ខ្ពស់កម្ពុជា២រូប គឺលោក ហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្ស និងជាអគ្គមេបញ្ជាការរងកងទ័ពជាតិ និងលោក ហ៊ុយ ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងការពារជាតិបានរងនូវបទចោទថាជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍គប់គ្រាប់បែកកាលពី២៨ឆ្នាំមុន។ តើការលើកយកមន្ត្រីយោធាជាន់ខ្ពស់កម្ពុជាទៅភ្ជាប់នឹងសវនាការតុលាការបារាំងតាមបណ្តឹងរបស់មេដឹកនាំក្រុមប្រឆាំង លោក សម រង្ស៊ី ពេលនេះ នឹងធ្វើឲ្យនយោបាយនៅក្នុងប្រទេសកម្ពុជាកាន់តែតានតឹងឬយ៉ាណា?

Get more results via ClueGoal