Cambodia



កម្ពុជានៅបន្តមានអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេងខ្ពស់

ថ្ងៃទី​២៤ ខែ​មីនា ឆ្នាំ​២០២៥ ​គឺ​ជាទិវា​ពិភព​លោក​កម្ចាត់​ជំងឺ​របេង​។ ​សារ​លិខិត​របស់​លោក​

សង្គ្រាម​នៅហ្កាហ្សា​ សម្លាប់​អ្នក​កាសែតយ៉ាងតិច​ ​១៧០ នាក់

សម្ព័ន្ធអង្គការសារព័ត៌មានអន្តរជាតិ Forbidden Stories ​បាន​ផ្សាយ​របាយការណ៍​ស៊ើប​អង្កេត​ថ្មី ស្តីពី​ទ

សង្គ្រាម​នៅហ្កាហ្សា​ សម្លាប់​អ្នក​កាសែតយ៉ាងតិច​ ​១៧០ នាក់

សម្ព័ន្ធអង្គការសារព័ត៌មានអន្តរជាតិ Forbidden Stories ​បាន​ផ្សាយ​របាយការណ៍​ស៊ើប​អង្កេត​ថ្មី ស្តីពី​ទុក្ខវេទនា​របស់​អ្នក​កាសែតដែល​ធ្វើការ​នៅ​ក្រោម​ផ្សែងភ្លើង​សង្គ្រាម​ នៅ​តំបន់​ហ្កាហ្សា។   នៅ​ហ្កាហ្សា តាំងពីផ្ទុះសង្គ្រាម​ជា​ង​មួយ​ឆ្នាំមកនេះ  ​អ្នកសារព័ត៌មាន​ យ៉ាងតិច ១៧០ នាក់ បាន​ស្លាប់​បង់ជីវិត។​​

បារាំងអង់គ្លេស​នឹង​បញ្ជូន​ប្រតិភូ​ទៅ​អ៊ុយក្រែន​ដើម្បីត្រៀម​ពង្រាយទ័ព​​សម្ព័ន្ធ​ប្រទេស​ស្ម័គ្រចិត្ត

បារាំង អង់គ្លេស​នឹង​បញ្ជូន​ប្រតិភូ​ទៅ​អ៊ុយក្រែន​ដើម្បីត្រៀម​ពង្រាយទ័ព​របស់​សម្ព័ន្ធ​ប្រ

បារាំងអង់គ្លេស​នឹង​បញ្ជូន​ប្រតិភូ​ទៅ​អ៊ុយក្រែន​ដើម្បីត្រៀម​ពង្រាយទ័ព​​សម្ព័ន្ធ​ប្រទេស​ស្ម័គ្រចិត្ត

បារាំង អង់គ្លេស​នឹង​បញ្ជូន​ប្រតិភូ​ទៅ​អ៊ុយក្រែន​ដើម្បីត្រៀម​ពង្រាយទ័ព​របស់​សម្ព័ន្ធ​ប្រទេស​ស្ម័គ្រចិត្ត ដោយ​មិនទន្ទឹងរង់ចាំ​លទ្ធផល​នៃ​ការចរចា​រវាង​អាមេរិក និង​រុស្ស៊ី​ស្តីពី​ការបិទបញ្ចប់​សង្រ្គាម​នៅអ៊ុយក្រែន ថ្នាក់ដឹកនាំ​របស់ប្រទេស​អឺរ៉ុបភាគច្រើនដែលជា​សម្ព័ន្ធមិត្ត​របស់អ៊ុយក្រែន​បាន​ជួប​​ប្រជុំគ្នា​នៅទីក្រុង​ប៉ារីស កាលពីថ្ងៃព្រហស្បតិ៍ទី ២៧ មីនា នៅក្នុង​គោលដៅបិទបញ្ចប់​ការពិភាក្សា​ស្តីពី​ការធានា​សន្តិសុខ​ឲ្យ​អ៊ុយក្រែន។ ជាថ្មីម្តងទៀត ជំនួបកំពូលអឺរ៉ុប​ជាមួយ​អ៊ុយក្រែន​នៅទីក្រុង​ប៉ារីសប្រព្រឹត្តទៅ​ដោ​យគ្មានភាគីអាមេរិក​ចូលរួម។ ឈាង បុប្ផា​រាយការណ៍ព័ត៌មាននេះ៖

អគ្គនាយកដ្ឋានពន្ធនាគារថា គ្មានការទុកទណ្ឌិតចោលរហូតដល់ស្លាប់ទេ

អគ្គនាយកដ្ឋានពន្ធនាគារ តាមរយៈអ្នកនាំពាក្យលោក ឃៀង សុណាឌីនបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្ត

អគ្គនាយកដ្ឋានពន្ធនាគារថា គ្មានការទុកទណ្ឌិតចោលរហូតដល់ស្លាប់ទេ

អគ្គនាយកដ្ឋានពន្ធនាគារ តាមរយៈអ្នកនាំពាក្យលោក ឃៀង សុណាឌីនបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២៧ មីនា ឆ្នាំ២០២៥ នេះថា គ្មានករណីបណ្តែតបណ្តោយទុកទណ្ឌិតចោលរហូតដល់ស្លាប់នោះទេ។ ការបញ្ជាក់យ៉ាងដូច្នេះរបស់លោក ឃៀង សុណាឌីនធ្វើឡើង ក្រោយមានការចុះផ្សាយតាមបណ្តេញសង្គមនាពេលថ្មីៗនេះថា មន្ត្រីពន្ធនាគារព្រៃសបានទុកចោលអ្នកទោសរហូតដល់ដាច់ដង្ហើមស្លាប់។ តាមអគ្គនាយកដ្ឋានពន្ធនាគារ នៅពេលដែលរូបទណ្ឌិតនោះកំពុងមានបញ្ហាសុខភាព មន្ត្រីពន្ធនាគារបានបញ្ជូនរូបគេទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យខាងក្រៅភ្លាមៗ។ តែជាអកុសលមិនអាចជួយសង្រ្គោះបានទាន់ពេល។ សូមស្តាប់ប្រសាសន៍លោក ឃៀង សុណាឌីន អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារដែលរៀបចំដោយស៊ឹម ចាន់សំណាង៖

លោកស្រី ជូ ប៊ុនអេង៖ អំពើជួញដូរមនុស្សជាបញ្ហាពិភពលោកដែលត្រូវរួមគ្នាកំចាត់

នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានបើកកិច្ចប

លោកស្រី ជូ ប៊ុនអេង៖ អំពើជួញដូរមនុស្សជាបញ្ហាពិភពលោកដែលត្រូវរួមគ្នាកំចាត់

នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានបើកកិច្ចប្រជុំស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២៤ និងលើកទិសដៅសម្រាប់ឆ្នាំ ២០២៥។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ នេះ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានថ្លែងថា អំពើជួញដូរមនុស្សនៅក្នុងឆ្នាំ២០២៤ កន្លងទៅមានការកើនឡើងដល់ទៅ ២០% ធៀបនឹងឆ្នាំ២០២៣។ កំណើននេះត្រូវបានលោកស្រី ជូ ប៊ុនអេង បញ្ជាក់ថាគឺជាបញ្ហាប្រឈមសម្រាប់ពិភពលោក ពោលមិនចំពោះតែប្រទេសណាមួយទេ៕

ក្រសួងបរិស្ថានថា មូលនិធិអាកាសធាតុបៃតងសកលគ្រោងផ្តល់ជំនួយ ៤០លានដុល្លារក្នុងគម្រោងរេដបូក

លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានលើកឡើងថា កម្ពុជានឹងទទួលបានការគាំទ្រពីមូលនិធ

ក្រសួងបរិស្ថានថា មូលនិធិអាកាសធាតុបៃតងសកលគ្រោងផ្តល់ជំនួយ ៤០លានដុល្លារក្នុងគម្រោងរេដបូក

លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានលើកឡើងថា កម្ពុជានឹងទទួលបានការគាំទ្រពីមូលនិធិអាកាសធាតុបៃតងសកល ឬ Green Climate Fund ក្នុងទំហំទឹកប្រាក់ ៤០លានដុល្លារសម្រាប់ការអនុវត្តកម្មវិធីរេដបូកជាតិ។ ការលើកឡើងរបស់លោករដ្ឋមន្ត្រីក្រសួងបរិស្ថានដូច្នេះធ្វើឡើងនៅក្នុងជំនួបជាមួយតំណាងធនាគារពិភពលោកនាថ្ងៃទី២៦ មីនា។

ចិន​ទាត់ចោលសំណើ​របស់​លោកត្រាំដែល​សន្យា​មិនយកពន្ធច្រើន បើសិន​ចិនព្រម​លក់​Tik Tok​ឲ្យអាមេរិក

ទីផ្សារ​ភាគហ៊ុន​អាស៊ី​ត្រូវ​រញ្ជួយ​ដោយសារ​នយោបាយ​ដំឡើងពន្ធថ្មី​របស់លោកដូណាល់ ត្រាំ។ នៅជ

ចិន​ទាត់ចោលសំណើ​របស់​លោកត្រាំដែល​សន្យា​មិនយកពន្ធច្រើន បើសិន​ចិនព្រម​លក់​Tik Tok​ឲ្យអាមេរិក

ទីផ្សារ​ភាគហ៊ុន​អាស៊ី​ត្រូវ​រញ្ជួយ​ដោយសារ​នយោបាយ​ដំឡើងពន្ធថ្មី​របស់លោកដូណាល់ ត្រាំ។ នៅជប៉ុន និងកូរ៉េខាងត្បូង​តម្លៃភាគហ៊ុន​របស់​ក្រុមហ៊ុន​ផលិតរថយន្ត​បាន​ធ្លាក់ចុះ​គួរ​ឲ្យ​កត់សម្គាល់ បន្ទាប់ពីលោកដូណាល់ ត្រាំ ប្រកាស​កាលពីថ្ងៃពុធទី ២៦ មីនា ដំឡើងពន្ធ​២៥%​លើ​រថយន្ត​នាំចូលទៅ​អាមេរិក។ នៅក្នុងការប្រកាស​នៅសេតវិមាន នៅថ្ងៃពុធម្សិលមិញ លោកប្រធានាធិបតី​ដូណាល់ ត្រាំ​បានបង្ហើរ​ពី​ករណីលើកលែង លើរថយន្ត​ចិន បើសិន​ប៉េកាំង​យល់ព្រម​ឲ្យ​ក្រុមហ៊ុន​ចិន ByteDance លក់​កម្មវិធី​Tik Tok ឲ្យអាមេរិក។

វៀតណាម​បង្ក្រាប​រោងចក្រ​ផលិត​គ្រឿងញៀន​ដ៏ធំ និង​រឹបអូស​ Kétamine ទម្ងន់ ១,៤ តោន

អាជ្ញាធរវៀតណាម ​បានបើកប្រតិបត្តិការចុះចាប់បង្ក្រាបគ្រឿងញៀន នៅរោងចក្រលួចលាក់​​​​មួយកន្លែ

វៀតណាម​បង្ក្រាប​រោងចក្រ​ផលិត​គ្រឿងញៀន​ដ៏ធំ និង​រឹបអូស​ Kétamine ទម្ងន់ ១,៤ តោន

អាជ្ញាធរវៀតណាម ​បានបើកប្រតិបត្តិការចុះចាប់បង្ក្រាបគ្រឿងញៀន នៅរោងចក្រលួចលាក់​​​​មួយកន្លែង និងបានរឹបអូសគ្រឿងញៀន ទម្ងន់ប្រមាណជិត​១តោន​កន្លះ​​។ នេះជាប្រតិបត្តិការដ៏ធំ និងដកហូតគ្រឿងញៀនដ៏ច្រើនបំផុត ពុំធ្លាប់មាន នៅវៀតណាម។​ 

ផ្សារប្រហុក ជាទីតាំងកែច្នៃប្រហុក ផ្អកធំជាងគេក្នុងខេត្តបាត់ដំបង

នៅខេត្តបាត់ដំបង ផ្សារមួយកន្លែងឈ្មោះ «ផ្សារប្រហុក» គឺជាទីតាំងកែច្នៃត្រីប្រហុក ផ្អកធំជាងគេស

ផ្សារប្រហុក ជាទីតាំងកែច្នៃប្រហុក ផ្អកធំជាងគេក្នុងខេត្តបាត់ដំបង

នៅខេត្តបាត់ដំបង ផ្សារមួយកន្លែងឈ្មោះ «ផ្សារប្រហុក» គឺជាទីតាំងកែច្នៃត្រីប្រហុក ផ្អកធំជាងគេសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ អាជីវករលក់ផ្អកត្រីប្រាក្នុងផ្សារប្រហុកបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ថា ពួកអាចលក់ផ្អកពាក់កណ្តាលសម្រេចបានប្រមាណពី ២ ទៅ៣តោនក្នុងមួយថ្ងៃ។ តែទោះជាយ៉ាងនេះក្តី ពួកគេបានលើកឡើងពីទីផ្សារលក់ផ្អកហាក់នៅមានកម្រិត និងបានអំពាវនាវឲ្យពលរដ្ឋជួយទិញគាំទ្រ និងទិញផលិតផលក្នុងស្រុក។ 

រុស្ស៊ី កាត់ទោសឈ្លើយសឹកអ៊ុយក្រែន ឲ្យជាប់ពន្ធនាគារ ពី ១៣ ដល់ ២៣ ឆ្នាំ

ថ្ងៃពុធទី ២៦ ខែ មីនា រុស្ស៊ីបានប្រកាសអំពី ការកាត់ជនជាតិអ៊ុយក្រែនមួយក្រុម​ ឲ្យ​ជាប់​ពន្ធនាគ

រុស្ស៊ី កាត់ទោសឈ្លើយសឹកអ៊ុយក្រែន ឲ្យជាប់ពន្ធនាគារ ពី ១៣ ដល់ ២៣ ឆ្នាំ

ថ្ងៃពុធទី ២៦ ខែ មីនា រុស្ស៊ីបានប្រកាសអំពី ការកាត់ជនជាតិអ៊ុយក្រែនមួយក្រុម​ ឲ្យ​ជាប់​ពន្ធនាគារ ពី ១៣ ឆ្នាំ ដល់ ២៣ ឆ្នាំ ។ ក្នុងចំណោមអ្នកទោសទាំងនេះ មានយោធិនអតីតទាហាន និង ជនស៊ីវិល ដែលកងទ័ពរុស្ស៊ី ចាប់បានក្នុងប្រតិបត្តិការវាយសម្រុកប្រឆាំងអ៊ុយក្រែន។

មីក្រូប្លាស្ទិក​៖ បន្លែផ្លែឈើ​ពណ៌​ក្រហម​ស្វាយ​ជួយ​បន្សាប​ជាតិ​ពុល​ប្លាស្ទិក​ក្នុង​ខ្លួន​មនុស្ស​?

ការ​សិក្សា​អាមេរិក​ទើប​ចេញផ្សាយ​កាលពីដើម​ខែ​កុម្ភៈ​២០២៥ បាន​បង្ហាញ​ថា មាន​កំហាប់​លម្អង​

មីក្រូប្លាស្ទិក​៖ បន្លែផ្លែឈើ​ពណ៌​ក្រហម​ស្វាយ​ជួយ​បន្សាប​ជាតិ​ពុល​ប្លាស្ទិក​ក្នុង​ខ្លួន​មនុស្ស​?

ការ​សិក្សា​អាមេរិក​ទើប​ចេញផ្សាយ​កាលពីដើម​ខែ​កុម្ភៈ​២០២៥ បាន​បង្ហាញ​ថា មាន​កំហាប់​លម្អង​ប្លាស្ទិក​ឆ្លង​ចូល​ក្នុង​ខួរក្បាលមនុស្ស​​ ក្នុង​បរិមាណ​ដ៏​ច្រើន​គួរ​ឱ្យ​ព្រួយ​បារម្ភ។ វត្តមាន​នៃ​មីក្រូប្លាស្ទិក​នេះ អាច​ជា​ដើម​ហេតុ​នាំ​មនុស្ស​កាន់​តែ​ច្រើន​ឡើងៗ​មាន​ជំងឺ​ភ្លេច។ តើ​ប្លាស្ទិកឆ្លង​ចូល​ក្នុង​ខួរ​ក្បាល​បាន​យ៉ាង​ដូច​ម្តេច និង​ មាន​វិធី​​​អាច​ទប់​ស្កាត់​មិន​ឱ្យ​ជាតិ​ប្លាស្ទិក​បង្ក​បញ្ហា​ដល់​សុខភាព​មនុស្ស​បាន​ដែរ​ឬទេ? 

វៀតណាម​​បញ្ចុះ​ពន្ធនាំចូល និងទទួល​​ក្រុមហ៊ុនStarlink​ ដើម្បី​លួង​​ចិត្ត​លោកត្រាំ

ដើម្បី​កុំ​ឱ្យ​រដ្ឋបាល​លោក​ត្រាំ​រក​លេស​បង្ក​សង្គ្រាម​ពាណិជ្ជកម្មទាន់ វៀតណាម​បាន​ប្រកាស

វៀតណាម​​បញ្ចុះ​ពន្ធនាំចូល និងទទួល​​ក្រុមហ៊ុនStarlink​ ដើម្បី​លួង​​ចិត្ត​លោកត្រាំ

ដើម្បី​កុំ​ឱ្យ​រដ្ឋបាល​លោក​ត្រាំ​រក​លេស​បង្ក​សង្គ្រាម​ពាណិជ្ជកម្មទាន់ វៀតណាម​បាន​ប្រកាស​នៅថ្ងៃពុធទី​២៦មីនា​២០២៥ កាត់​បន្ថយ​ពន្ធ​នាំ​ចូល​ផលិតផល​មកពី​​អាមេរិកខ្លះ មានអាទិ៍​​​រថយន្ត​ និង​ឧស្ម័ន​រាវ​។ ហាណូយ​​ក៏​នឹង​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​SpaceX របស់​លោក​Elon Muskបើក​បណ្តាញអ៊ីនធ័រនែត​​ផ្កាយ​រណប​Starlink នៅ​វៀតណាម​ទៀត។

អ៊ីរ៉ង់​អួតសម្ញែង​មូលដ្ឋាន​យោធា​ក្រោម​ដី​១ថែមទៀត

ប្រឈម​នឹង​សម្ពាធ​តានតឹង​កាន់តែ​ខ្លាំងឡើងៗ​ជាមួយ​សហរដ្ឋអាមេរិក​​និងអ៊ីស្រាអែលរដ្ឋអំណាច​

អ៊ីរ៉ង់​អួតសម្ញែង​មូលដ្ឋាន​យោធា​ក្រោម​ដី​១ថែមទៀត

ប្រឈម​នឹង​សម្ពាធ​តានតឹង​កាន់តែ​ខ្លាំងឡើងៗ​ជាមួយ​សហរដ្ឋអាមេរិក​​និងអ៊ីស្រាអែលរដ្ឋអំណាច​អ៊ីរ៉ង់​បានផ្សព្វផ្សាយ​​បង្ហាញមូលដ្ឋានយោធាក្រោមដី១បន្ថែម​ទៀតដែល​បំពាក់​ដោយ​​សម្ភារៈ​យោធា​ទំនើបៗ និងជា​ទីតាំង​សម្រាប់​បាញ់មីស៊ីល​រយៈ​ចម្ងាយ​។ ចំណែក​ឯ​ ​ប្រធានាធិបតី​អាមេរិក​ ដូណាល់ ត្រាំ អះអាងថានឹងដាក់ទណ្ឌកម្មឲ្យធ្ងន់បន្ថែមទៀតចំពោះ​អ៊ីរ៉ង់​ ជាពិសេស​វិស័យប្រេង ។

មេធាវី សុខ សំអឿនថា លោក ឌួង ឆាយអាចមានទោស បើមិនអនុវត្តតាមដីការបស់តុលាការ

នៅថ្ងៃទី២៦ ខែមីនា អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញបានបង្គាប់ឲ្យលោក ឌួង ឆាយប្រគល់កូនស្រ

មេធាវី សុខ សំអឿនថា លោក ឌួង ឆាយអាចមានទោស បើមិនអនុវត្តតាមដីការបស់តុលាការ

នៅថ្ងៃទី២៦ ខែមីនា អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញបានបង្គាប់ឲ្យលោក ឌួង ឆាយប្រគល់កូនស្រីឈ្មោះ ឌួង រាជនីគុជទៅឲ្យឈ្មោះដេត ម៉ាលីណាដែលត្រូវជាម្តាយ ឬប្រគល់មកឲ្យអាជ្ញាសាលាតាមអំណាចនៃដីកាសម្រេចរបស់សាលាឧទ្ធរណ៍ឲ្យបានមុនថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥។ ការបញ្ជារបស់អាជ្ញាសាលាធ្វើឡើង ក្រោយលោក ឌួង ឆាយមិនព្រមអនុវត្តតាមដីកាសម្រេចរបស់តុលាការ ខណៈអាជ្ញាសាលាក៏បានចុះអនុវត្តដីការបស់តុលាការម្តងរួចមកហើយកាលពីថ្ងៃទី១៧ ខែមីនា តែមិនបានសម្រេច។ ជុំវិញករណីនេះ លោកមេធាវី សុខ សំអឿន ប្រធានក្រុមអ្នកច្បាប់ និងទីប្រឹក្សាអមរិន្ទបានបញ្ជាក់ថា លោក ឌួង ឆាយអាចនឹងមានទោស បើមិនអនុវត្តតាមដីការបស់តុលាការ។

ឆ្នាំ២០២៤៖ ក្រុមហ៊ុនNagaCorp រកប្រាក់ចំណេញបានជាង១០៧លានដុល្លារ ធ្លាក់ចុះជាង៣៨%

នៅថ្ងៃទី២៦ ខែមីនា ក្រុមហ៊ុនកាស៊ីណូNagaCorpបានប្រកាសថា ក្នុងឆ្នាំ២០២៤ប្រាក់ចំណូលរបស់ក្រុមហ៊ុនប

ឆ្នាំ២០២៤៖ ក្រុមហ៊ុនNagaCorp រកប្រាក់ចំណេញបានជាង១០៧លានដុល្លារ ធ្លាក់ចុះជាង៣៨%

នៅថ្ងៃទី២៦ ខែមីនា ក្រុមហ៊ុនកាស៊ីណូNagaCorpបានប្រកាសថា ក្នុងឆ្នាំ២០២៤ប្រាក់ចំណូលរបស់ក្រុមហ៊ុនបានកើនឡើងចំនួន ៥.៥% តែប្រាក់ចំណេញវិញ ធ្លាក់ចុះចំនួន៣៨.៣%។​ ការកើនឡើងនៃប្រាក់ចំណូលរបស់ក្រុមហ៊ុន គឺដោយសារការកើនឡើងនៃវិស័យទេសចរណ៍របស់កម្ពុជា។ ក៏ប៉ុន្តែចំពោះការធ្លាក់ចុះនៃប្រាក់ចំណេញវិញ ត្រូវបានភាគីក្រុមហ៊ុនអះអាងថា មកពីការខាតបង់លើគម្រោងសាងសង់កាស៊ីណូមួយកន្លែងជិតទីក្រុងកំពង់ផែVladivostok ប៉ាស៊ីហ្វិករបស់រុស្ស៊ីប្រមាណជាង៨៩លានដុល្លារអាមេរិក។ 

នាយករដ្ឋមន្ត្រីថៃ លោកស្រី​ ផេថងថាន បាន​​រួច​ខ្លួន​ពី​ញត្តិ​ចាប់​ថ្នាក់

សភា​ថៃ​បាន​បោះឆ្នោត​ នៅ​ថ្ងៃពុធ​ទី ២៦​មីនា​២០២៥ ច្រាន​ចោល​ ក្នុង​សំឡេង​ដ៏​ច្រើនលើសលុប ញត្

នាយករដ្ឋមន្ត្រីថៃ លោកស្រី​ ផេថងថាន បាន​​រួច​ខ្លួន​ពី​ញត្តិ​ចាប់​ថ្នាក់

សភា​ថៃ​បាន​បោះឆ្នោត​ នៅ​ថ្ងៃពុធ​ទី ២៦​មីនា​២០២៥ ច្រាន​ចោល​ ក្នុង​សំឡេង​ដ៏​ច្រើនលើសលុប ញត្តិ​ចាប់​ថ្នាក់ប្រឆាំង​នឹង​​លោកស្រី​នាយករដ្ឋមន្ត្រី​ថៃ ផេថងថាន។ ​ស្នើ​ឡើង​ដោយ​បក្ស​ប្រឆាំង ញត្តិ​ចោទ​ប្រកាន់​​បានបន្ទោស​​លោកស្រី​ប្រមុខ​រដ្ឋាភិបាល​ថៃ​ថា​ជា​អាយ៉ង​របស់​ឪពុក​ និង​គ្មាន​បទ​ពិសោធន៍​ដឹកនាំប្រទេស។

តើការងារជាន់គ្នារបស់ក្រសួងមួយចំនួនប៉ះពាល់អ្វីខ្លះដល់ប្រសិទ្ធភាពការងាររដ្ឋាភិបាល?

នៅក្នុងពិធីបិទសន្និបាតការងាររបស់ក្រសួងមុខងារសាធារណៈកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ លោកនាយ

តើការងារជាន់គ្នារបស់ក្រសួងមួយចំនួនប៉ះពាល់អ្វីខ្លះដល់ប្រសិទ្ធភាពការងាររដ្ឋាភិបាល?

នៅក្នុងពិធីបិទសន្និបាតការងាររបស់ក្រសួងមុខងារសាធារណៈកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថាលោកនឹងហៅរដ្ឋមន្រ្តីក្រសួងចំនួន២ មកជជែកបញ្ហាធ្វើការងារជាន់គ្នា និងបែងចែកភារកិច្ចឲ្យបានច្បាស់លាស់។ អ្នកតាមដានសង្គមនានាបានសម្តែងការសាទរចំពោះគោលបំណងញែកការងារដែលជាន់គ្នារបស់ប្រមុខរដ្ឋាភិបាល និងថាដំណើរការរបស់រដ្ឋាភិបាលអាចឈានទៅមុខបានប្រកបដោយប្រសិទ្ធភាព លុះត្រាតែមិនមានការងារជាន់គ្នា និងត្រូវផ្តល់ការទទួលខុសត្រូវដល់ក្រសួងនីមួយៗឲ្យដាច់ស្រឡះ។

ក្រុមស៊ើបការណ៍​DNI៖​ចិនជាប្រភពគំរាមកំហែងដ៏ចម្បងចំពោះសន្តិសុខនិងប្រយោជន៍អាមេរិក

រដ្ឋអំណាច​ចិន ជាប្រភពនៃការគំរាមកំហែងដ៏ចម្បងបំផុត​ចំពោះសន្តិសុខជាតិ​​សហរដ្ឋ​អាមេរិក​។ នេ

ក្រុមស៊ើបការណ៍​DNI៖​ចិនជាប្រភពគំរាមកំហែងដ៏ចម្បងចំពោះសន្តិសុខនិងប្រយោជន៍អាមេរិក

រដ្ឋអំណាច​ចិន ជាប្រភពនៃការគំរាមកំហែងដ៏ចម្បងបំផុត​ចំពោះសន្តិសុខជាតិ​​សហរដ្ឋ​អាមេរិក​។ នេះបើតាម​ប្រមុខ​​ក្រុមស៊ើបការណ៍សម្ងាត់​ជាតិ​អាមេរិក ដោយ​ចោទប្រកាន់​ទៀត​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ បាន​ពួត​ដៃ​សហការគ្នា​ជាមួយបណ្តា​​ប្រទេស​ជា​សត្រូវ​អាមេរិក ដើម្បី​បំផ្លិច​បំផ្លាញ​ប្រយោជន៍​អាមេរិក និង​ឃុបឃិត​ជួយ​គ្នា​ឲ្យ​គេចផុតពី​ទណ្ឌកម្ម​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​។​​

លោក ហ៊ុន ម៉ាណែតថា កម្មវិធីជំរុញការវិនិយោគខេត្តព្រះសីហនុទទួលសំណើវិនិយោគជាង ៣០០គម្រោង

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងនៅព្រឹកថ្ងៃទី២៦ មីនាថា «កម្មវិធីពិសេសជំរុញការវិនិយ

លោក ហ៊ុន ម៉ាណែតថា កម្មវិធីជំរុញការវិនិយោគខេត្តព្រះសីហនុទទួលសំណើវិនិយោគជាង ៣០០គម្រោង

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងនៅព្រឹកថ្ងៃទី២៦ មីនាថា «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤» ទទួលបានសំណើសុំលើកទឹកចិត្តចំនួន ៣០២គម្រោង។ ក្នុងចំណោមគម្រោងទាំងនោះ មានចំនួន ២៦៩គម្រោងទទួលបានលិខិតអនុញ្ញាតជាគោលការណ៍។ សម្រាប់លោក ហ៊ុន ម៉ាណែត ព្រះសីហនុជាខេត្តសក្តានុពលមួយដែលត្រូវកសាងមិនអាចអត់បានឡើយ។

កសិករដាំផ្កាម្លិះត្អួញត្អែរពីទិន្នផលធ្លាក់ចុះដោយសារអាកាសធាតុប្រែប្រួល

កសិករនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញបានត្អួញត្អែរពីការធ្លាក

កសិករដាំផ្កាម្លិះត្អួញត្អែរពីទិន្នផលធ្លាក់ចុះដោយសារអាកាសធាតុប្រែប្រួល

កសិករនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញបានត្អួញត្អែរពីការធ្លាក់ចុះនូវទិន្នផលផ្កាម្លិះក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ តាមកសិករ ការធ្លាក់ចុះនេះបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ និងសត្វល្អិតបំផ្លាញ។ តែកសិករថា ទោះទិន្នផលផ្កាធ្លាក់ចុះក៏តម្លៃផ្កាបានកើនឡើងខ្ពស់ និងមិនខ្វះទីផ្សារលក់ចេញដែរ។

UNHCR ផ្អាកជំនួយចំពោះ​​ជន​ភៀសខ្លួន​ស៊ូដង់​នៅ​អេហ្ស៊ីប

ដោយសារតែ​វិបត្តិខ្វះ​​ថវិកា ឧត្តមស្នងការដ្ឋានសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បាន​ប្រកាសផ

UNHCR ផ្អាកជំនួយចំពោះ​​ជន​ភៀសខ្លួន​ស៊ូដង់​នៅ​អេហ្ស៊ីប

ដោយសារតែ​វិបត្តិខ្វះ​​ថវិកា ឧត្តមស្នងការដ្ឋានសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បាន​ប្រកាសផ្អាក​ជំនួយ​សម្រាប់​ជនភៀសខ្លួនស៊ូដង់នៅក្នុងប្រទេស​​អេហ្ស៊ីប ជាពិសេស​កម្មវិធីជំនួយ​ផ្នែក​ថែទាំសុខភាព​ និង​ថ្នាំ​សង្កូវ​។ ​

បាតុកម្មនៅតួកគី៖ សមត្ថកិច្ច​​ចាប់ឃុំខ្លួន​​មនុស្ស​​ប្រមាណ​​១៤០០នាក់ ក្នុងនោះ​មាន​​អ្នកកាសែត​៧នាក់

ប្រជាជន​តួកគី​បានបន្តធ្វើបាតុកម្ម​ កាន់តែរីកធំឡើងៗ ទូទាំងប្រទេស ដើម្បី​ទាមទារ​ឲ្យ​ដោះលែង

បាតុកម្មនៅតួកគី៖ សមត្ថកិច្ច​​ចាប់ឃុំខ្លួន​​មនុស្ស​​ប្រមាណ​​១៤០០នាក់ ក្នុងនោះ​មាន​​អ្នកកាសែត​៧នាក់

ប្រជាជន​តួកគី​បានបន្តធ្វើបាតុកម្ម​ កាន់តែរីកធំឡើងៗ ទូទាំងប្រទេស ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​ លោក អ៊ីក្រេម អ៊ីម៉ាម៉ូគ្លូ អភិបាលក្រុងអ៊ីស្តង់ប៊ូល នឹងដែលជាបេក្ខជនឈរប្រធានាធិបតី​របស់គណបក្សប្រឆាំង។ គិតត្រឹមថ្ងៃទី​២៥មីនា យ៉ាងហោច​ សមត្ថកិច្ច​តួកគី បានចាប់ខ្លួន​បាតុករប្រមាណ​១៤០០នាក់ ព្រមទាំងអ្នកកាសែត​ចំនួន​៧នាក់ ដែលក្នុងនោះមាន​ម្នាក់ជាបុគ្គលិក​របស់ទីភ្នាក់ងារព័ត៌មាន​បារាំង AFP។ នៅតាមទីក្រុងធំៗជាច្រើន អាជ្ញាធរបានចេញច្បាប់ ហាមឃាត់ការជួបជុំធ្វើបាតុកម្ម​។

លោក ខ្វៃ អាទិត្យា៖ ក្រសួងនឹងបង្កើនការត្រួតពិនិត្យរោងចក្រដែលបង្ហៀរសំណល់រាវចូលប្រភពទឹក

ករណីបង្ហៀរសំណល់រាវពីសំណាក់រោងចក្រកែច្នៃផ្លែឈើចូលក្នុងប្រភពទឹកសាធារណៈកំពុងកើតឡើងជាបន្តប

លោក ខ្វៃ អាទិត្យា៖ ក្រសួងនឹងបង្កើនការត្រួតពិនិត្យរោងចក្រដែលបង្ហៀរសំណល់រាវចូលប្រភពទឹក

ករណីបង្ហៀរសំណល់រាវពីសំណាក់រោងចក្រកែច្នៃផ្លែឈើចូលក្នុងប្រភពទឹកសាធារណៈកំពុងកើតឡើងជាបន្តបន្ទាប់។ នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបងនាដើមសប្តាហ៍នេះ រោងចក្រកែច្នៃផ្លែឈើមួយបានបង្ហៀរសំណល់រាវចូលទៅអូរត្រែងដែលធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋចំនួន២ភូមិ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិនាថ្ងៃអង្គារទី២៥ មីនា លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថានបានឲ្យដឹងថា ក្នុងរយៈពេល ២ខែចុងក្រោយនេះ ក្រសួងបានរកឃើញរោងចក្រចំនួន៩ ដែលបង្ហៀរសំណល់រាវចូលទៅប្រភពទឹកសាធារណៈ។

រុស្ស៊ី បើកអង្គសវនការ កាត់ក្តីអតីតអនុរដ្ឋមន្ត្រីការពារជាតិ ពីបទគៃបន្លំ និង លាងលុយកខ្វក់

ថ្ងៃចន្ទ ទី ២៤ ខែមីនា តុលាការទីក្រុងម៉ូស្គូ បានបើកអង្គជំនុំជម្រះលើ រូបអតីតអនុរដ្ឋមន្ត្រីកា

រុស្ស៊ី បើកអង្គសវនការ កាត់ក្តីអតីតអនុរដ្ឋមន្ត្រីការពារជាតិ ពីបទគៃបន្លំ និង លាងលុយកខ្វក់

ថ្ងៃចន្ទ ទី ២៤ ខែមីនា តុលាការទីក្រុងម៉ូស្គូ បានបើកអង្គជំនុំជម្រះលើ រូបអតីតអនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Timour Ivanov ដែលជាប់ចោទពីបទ គៃបន្លំថវិកា និង លាងលុយកខ្វក់។ គួរបញ្ជាក់ថា លោក Timour Ivanov ត្រូវតុលាការរុស្ស៊ី ចាប់ឃុំខ្លួន តាំងពី ខែ មេសា ឆ្នាំ ២០២៤ មកម៉្លេះ។

កម្ពុជារកឃើញប្រភេទខ្យងគោកថ្មីឈ្មោះ «ខ្យងឧទយាទិត្យ» នៅខេត្តបាត់ដំបង

«ខ្យងឧទយាទិត្យ» Clostophis udayaditinus ត្រូវបានរកឃើញ និងត្រូវបានទទួលស្គាល់ជាប្រភេទខ្យងគោកថ្មីសម្រាប់វិទ

កម្ពុជារកឃើញប្រភេទខ្យងគោកថ្មីឈ្មោះ «ខ្យងឧទយាទិត្យ» នៅខេត្តបាត់ដំបង

«ខ្យងឧទយាទិត្យ» Clostophis udayaditinus ត្រូវបានរកឃើញ និងត្រូវបានទទួលស្គាល់ជាប្រភេទខ្យងគោកថ្មីសម្រាប់វិទ្យាសាស្រ្តនៅភ្នំបាណន់ ក្នុងខេត្តបាត់ដំបង។ ខ្យងនេះត្រូវបានគេដាក់ឈ្មោះជា «ខ្យងឧទយាទិត្យ» ដើម្បីឧទ្ទិសដល់ព្រះបាទឧទយាទិត្យវរ្ម័នទី២(១០៥០ -១០៦៦)។ ព្រះអង្គជាព្រះរាជាខ្មែរដំបូងគេដែលបានកសាងប្រាសាទភ្នំបាណន់នៅលើកំពូលភ្នំបាណន់។ នេះបើតាមការចេញផ្សាយរបស់ក្រសួងបរិស្ថាននៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នេះ។

ជម្លោះពាណិជ្ជកម្ម៖ ចិនចោទថាកាណាដាកំពុងតែបំផ្លាញខ្លួនឯង បន្ទាប់ពីកាណាដាប្តឹងចិនទៅអង្គការWTO

មហាយក្សចិន​ ចេញប្រតិកម្ម ​នៅថ្ងៃអង្គារ៍​ ទី​២៥មីនា​នេះ ថា ប្រទេស​​កាណាដា​កំពុងតែ​បំផ្លិច​

ជម្លោះពាណិជ្ជកម្ម៖ ចិនចោទថាកាណាដាកំពុងតែបំផ្លាញខ្លួនឯង បន្ទាប់ពីកាណាដាប្តឹងចិនទៅអង្គការWTO

មហាយក្សចិន​ ចេញប្រតិកម្ម ​នៅថ្ងៃអង្គារ៍​ ទី​២៥មីនា​នេះ ថា ប្រទេស​​កាណាដា​កំពុងតែ​បំផ្លិច​បំផ្លាញ​ផលប្រយោជន៍​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​របស់ខ្លួន​។ ការ​ចោទប្រកាន់​​យ៉ាងដូច្នេះ ធ្វើឡើង​តែ​មួយ​ថ្ងៃ ក្រោយ​ពី​រដ្ឋាភិបា​លកាណាដា​បា​នដាក់ពាក្យ​ប្តឹង​រដ្ឋអំណាចចិន​  ទៅកាន់​អង្គការពាណិជ្ជកម្មពិភពលោក​។

រុស្ស៊ីថាការចរចា​ជាមួយ​អាមេរិក​ ប្រកបដោយ​ការស្ថាបនា និងចង់ឲ្យ​មានវត្តមាន​អង្គការសហប្រជាជាតិ

កាលពីថ្ងៃចន្ទ ទី​២៤មីនា តំណាងក្រុមចរចាសហរដ្ឋអាមេរិក បានជួបនិយាយគ្នាជាមួយភាគី​រុស្ស៊ី​ នៅឯ

រុស្ស៊ីថាការចរចា​ជាមួយ​អាមេរិក​ ប្រកបដោយ​ការស្ថាបនា និងចង់ឲ្យ​មានវត្តមាន​អង្គការសហប្រជាជាតិ

កាលពីថ្ងៃចន្ទ ទី​២៤មីនា តំណាងក្រុមចរចាសហរដ្ឋអាមេរិក បានជួបនិយាយគ្នាជាមួយភាគី​រុស្ស៊ី​ នៅឯទីក្រុងរីយ៉ាត អារ៉ាប៊ីសាអូឌីត ដើម្បីនិយាយអំពីសង្គ្រាមនៅអ៊ុយក្រែន​។ ដោយមិន​បានប្រកាសលទ្ធផលអ្វី​សោះ ស្តីពី​លទ្ធភាពឈានទៅមាន​បទឈប់បាញ់បណ្តោះអាសន្ន ភាគីរុស្ស៊ី​​បានត្រឹមអះអាងថា ការជជែកគ្នានេះមានការលំបាក តែមានបរិយាកាសល្អ ប្រកបដោយ​ការស្ថាបនា​។ តំណាងក្រុមចរចារុស្ស៊ី លើកឡើងទៀតថា ចង់ឲ្យ​មានវត្តមានអង្គការសហប្រជាជាតិ និងប្រទេស​មួយចំនួនទៀត នៅ​​​ក្នុង​ដំណើរការចរចានេះដែរ។

សំណុំរឿងCLV៖ សាលាឧទ្ធរណ៍បដិសេធបណ្ដឹងសុំនៅក្រៅឃុំរបស់យុវជនសមាគមសម្ព័ន្ធនិស្សិតបញ្ញវ័ន្តខ្មែរ

នៅថ្ងៃទី២៤ មីនា សាលាឧទ្ធរណ៍ភ្នំពេញបានបដិសេធបណ្តឹងឧទ្ធរណ៍របស់យុវជនសមាគមសម្ព័ន្ធនិស្សិតបញ

សំណុំរឿងCLV៖ សាលាឧទ្ធរណ៍បដិសេធបណ្ដឹងសុំនៅក្រៅឃុំរបស់យុវជនសមាគមសម្ព័ន្ធនិស្សិតបញ្ញវ័ន្តខ្មែរ

នៅថ្ងៃទី២៤ មីនា សាលាឧទ្ធរណ៍ភ្នំពេញបានបដិសេធបណ្តឹងឧទ្ធរណ៍របស់យុវជនសមាគមសម្ព័ន្ធនិស្សិតបញ្ញាវ័ន្តខ្មែរចំនួន ២រូបលើការសម្រេចនៅសាលាដំបូងរាជធានីភ្នំពេញដែលបន្តឲ្យអ្នកទាំង ២ នៅជាប់ឃុំបណ្តោះអាសន្ន។ យុវជនទាំង ២នាក់ជាអនុប្រធានសមាគមនសម្ព័ន្ធនិស្សិតបញ្ញាវ័ន្តខ្មែរដែលបានជាប់ចោទពីបទ «រួមគំនិតក្បត់» កាលពីខែសីហា ឆ្នាំ២០២៤ អំឡុងពេលនៃការបង្ក្រាបសំឡេងរិះគន់លើគម្រោងអភិវឌ្ឍន៍ (CLV-DTA)។

តើការសម្រេចរបស់ក្រសួងមហាផ្ទៃផ្តល់ឧបសគ្គអ្វីខ្លះដល់គណបក្សដែលចងសម្ព័ន្ធភាពគ្នារួចហើយ?

នៅថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០២៥ ក្រសួង​មហាផ្ទៃ​បាន​ចេញ​សេច​ក្តីសម្រេច​មួយ​ស្តីពី​បែប​បទ ​

តើការសម្រេចរបស់ក្រសួងមហាផ្ទៃផ្តល់ឧបសគ្គអ្វីខ្លះដល់គណបក្សដែលចងសម្ព័ន្ធភាពគ្នារួចហើយ?

នៅថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០២៥ ក្រសួង​មហាផ្ទៃ​បាន​ចេញ​សេច​ក្តីសម្រេច​មួយ​ស្តីពី​បែប​បទ ​និង​នីតិ​វិធីនៃការ​ធ្វើ​សម្ព័ន្ធភាព​គណបក្ស​នយោបាយ។​ ក្នុង​ប្រការ​៨ នៃ​សេចក្តី​សម្រេច​នេះ​បាន​ចែង​ថា ​គណ​បក្ស​ដែលបាន​ធ្វើ​សម្ព័ន្ធ​ភាព​ជា​មួយ​គ្នា​មិន​អាច​លើក​ស្លាក​រួមតែ​មួយ​ដោយ​ដាក់​ឈ្មោះ និង​សញ្ញា​សម្គាល់​របស់​គណបក្ស​នយោបាយ​ក្នុង​សម្ព័ន្ធ​ភាព​ជាមួយ​គ្នា​បាន​ទេ​។​ គណ​បក្ស​នយោបាយ​អាច​លើក​ស្លាកដោយ​ដាក់​ឈ្មោះ និង​សញ្ញាសម្គាល់​ដាច់​ដោយ​ឡែកពី​គ្នា​។​ គណបក្ស​ដែល​បាន​ចង​សម្ព័ន្ធ​ភាព​ជាមួយ​គ្នា​រួច​ហើយ ​ដូច​ជា គណបក្ស​ភ្លើង​ទៀន​ ចាត់​ទុក​ការ​សម្រេច​របស់​ក្រសួង​មហាផ្ទៃ​ថា ​ជា​ឧបសគ្គ​មួយ​សម្រាប់​គណ​បក្ស​ជំទាស់ និង​ថា​ពួក​គេ​អាច​កែ​សម្រួល​ការ​លើក​ស្លាក​គណ​បក្ស​ឡើង​វិញ​បាន៕

លោក ហ៊ុន សែន ថាលោកកំពុងមានទុក្ខធ្ងន់ដោយភរិយាត្រូវវះកាត់ និងបងប្រុសប្រឈមលាចាកលោក

លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានឲ្យដឹងថា លោកកំពុងមានទុក្ខធ្ងន់ដោយសារភរិយាត្រូវបានវ

លោក ហ៊ុន សែន ថាលោកកំពុងមានទុក្ខធ្ងន់ដោយភរិយាត្រូវវះកាត់ និងបងប្រុសប្រឈមលាចាកលោក

លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានឲ្យដឹងថា លោកកំពុងមានទុក្ខធ្ងន់ដោយសារភរិយាត្រូវបានវះកាត់ និងបងប្រុសច្បងកំពុងប្រឈមនឹងការលាចាកលោក។ ការបង្ហាញពីអារម្មណ៍ទុក្ខធ្ងន់របស់លោក ហ៊ុន សែន ដូច្នេះធ្វើឡើងតាមរយៈសំណេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នេះ។

អង្គការសហប្រជាជាតិថ្លែងការបារម្ភអំពីការឆ្លងរាលដាលជំងឺអេដស៍​ ដោយសារគ្មាន​ថវិកាអាមេរិក

អង្គការសហប្រជាជាតិទទួលបន្ទុក​ជំងឺស៊ីដា ឬជំងឺអេដស៍ បានថ្លែងការបារម្ភ ថាជំងឺអេដស៍អាចនឹងរីក

អង្គការសហប្រជាជាតិថ្លែងការបារម្ភអំពីការឆ្លងរាលដាលជំងឺអេដស៍​ ដោយសារគ្មាន​ថវិកាអាមេរិក

អង្គការសហប្រជាជាតិទទួលបន្ទុក​ជំងឺស៊ីដា ឬជំងឺអេដស៍ បានថ្លែងការបារម្ភ ថាជំងឺអេដស៍អាចនឹងរីករាលដាលឆ្លងច្រើនឡើងវិញ​​ នៅទូទាំងពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក​បានសម្រេចឈប់ជួយជាថ​វិកា ក្នុងការប្រយុទ្ធប្រឆាំង។ អង្គការសហប្រជាជាតិ សូមអំពាវនាវឲ្យរដ្ឋបាល​លោកត្រាំ ពិចារណា​ផ្តល់កញ្ចប់ថវិកាឡើងវិញ ដើម្បីជួយដល់​កម្មវិធី​តាមដាន​ ពិនិត្យ​ឈាម និង​បង្ការការពារការឆ្លងមេរោគជម្ងឺអេដស៍​ នៅតាមប្រទេសក្រីក្រ​។

សន្ទុះលក់​រថយន្តអគ្គិសនី​ចិន​កើន​ឡើង​ខ្លាំង ខណៈរថយន្តTesla របស់​លោក​Elon Muskធ្លាក់ដាំក្បាលចុះ

ក្រុមហ៊ុន​ផលិតរថយន្ត​អគ្គិសនី​ចិន BYD​បានបង្ហាញ​ប្រាក់ចំណូល​កើនឡើង​ខ្ពស់ បំបែក​ឯតទគ្គកម្ម

សន្ទុះលក់​រថយន្តអគ្គិសនី​ចិន​កើន​ឡើង​ខ្លាំង ខណៈរថយន្តTesla របស់​លោក​Elon Muskធ្លាក់ដាំក្បាលចុះ

ក្រុមហ៊ុន​ផលិតរថយន្ត​អគ្គិសនី​ចិន BYD​បានបង្ហាញ​ប្រាក់ចំណូល​កើនឡើង​ខ្ពស់ បំបែក​ឯតទគ្គកម្ម នៅ​ឆ្នាំ ២០២៤ ដោយ​វ៉ាដាច់​គូប្រជែង​ក្រុមហ៊ុន​រថយន្ត​អគ្គិសនី​Tesla របស់​មហាសេដ្ឋីអាមេរិក លោក​Elon Musk។ ក្រៅពីប្រទេស​ចិន បរិមាណលក់​រថយន្ត​អគ្គិសនី​Tesla បាន​ធ្លាក់ចុះ​ដាំដូង​នៅទឹកដីអឺរ៉ុប ចាប់តាំងពី​លោក​អេឡុន ម៉ាស្ក៍ ដែលជា​ម្ចាស់ក្រុមហ៊ុនចូលទៅជិតស្និទ្ធ គាំទ្រ​ក្រុមស្តាំនិយមជ្រុលនៅអឺរ៉ុប និង​ជួយ​រដ្ឋបាល​លោកដូណាល់ ត្រាំ ដែល​ប្រកាន់​ជំហរ​តឹងរ៉ឹង ជាមួយ​ប្រទេស​សម្ព័ន្ធមិត្ត​អឺរ៉ុប។

លោកលូឡាចង់ពង្រឹងសហប្រតិបត្តិការពាណិជ្ជកម្ម​ជាមួយ​ជប៉ុន ក្នុងបរិបទសង្គ្រាមពាណិជ្ជកម្ម​របស់អាមេរិក

លោក​ប្រធានាធិបតីប្រេស៊ីល លូឡា បានដឹកនាំគណៈប្រតិភូទៅទស្សនកិច្ចនៅ​ជប៉ុន នៅថ្ងៃចន្ទទី​២៤មីន

លោកលូឡាចង់ពង្រឹងសហប្រតិបត្តិការពាណិជ្ជកម្ម​ជាមួយ​ជប៉ុន ក្នុងបរិបទសង្គ្រាមពាណិជ្ជកម្ម​របស់អាមេរិក

លោក​ប្រធានាធិបតីប្រេស៊ីល លូឡា បានដឹកនាំគណៈប្រតិភូទៅទស្សនកិច្ចនៅ​ជប៉ុន នៅថ្ងៃចន្ទទី​២៤មីនា។ កម្មវត្ថុនៃទស្សនកិច្ចនេះ គឺដើម្បីពង្រឹងសហប្រតិបត្តិការ និងពាណិជ្ជកម្ម នៅក្នុងបរិបទដ៏តានតឹងមួយ ខណៈដែល​ប្រេស៊ីល ក៏ដូចជាជប៉ុន សុទ្ធតែប្រឈម​ រងគ្រោះដោយ​វិធានការដំឡើងពន្ធនាំចូល ពីសំណាក់រដ្ឋបាល​លោកដូណាល់ ត្រាំ។ លោក​លូឡា ក៏​មានបំណង​សហការជាមួយជប៉ុនផងដែរ នៅក្នុងវិស័យ​អាកាសធាតុ។​

ពន្ធនាគារខេត្តបន្ទាយមានជ័យចេញមុខបំភ្លឺរឿងអ្នកទោសម្នាក់ស្លាប់ ក្រោយបញ្ជូនទៅមន្ទីរពេទ្យ

ពន្ធនាគារ​ខេត្ត​បន្ទាយមាន​ជ័យ​បាន​ចេញ​មុខ​បំភ្លឺ​នៅ​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០២៥ ពាក់​ព

ពន្ធនាគារខេត្តបន្ទាយមានជ័យចេញមុខបំភ្លឺរឿងអ្នកទោសម្នាក់ស្លាប់ ក្រោយបញ្ជូនទៅមន្ទីរពេទ្យ

ពន្ធនាគារ​ខេត្ត​បន្ទាយមាន​ជ័យ​បាន​ចេញ​មុខ​បំភ្លឺ​នៅ​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០២៥ ពាក់​ព័ន្ធ​នឹង​ការ​ស្លាប់​អ្នក​ទោស​ម្នាក់ ក្រោយ​ពី​បាន​បញ្ជូន​ទៅ​ដល់​មន្ទីរ​ពេទ្យ​មិត្តភាព​កម្ពុជា-ជប៉ុន ក្នុង​ស្រុក​មង្គល​បុរី​។ ​ការ​បំភ្លឺរបស់​ពន្ធនាគារ​ខេត្ត​បន្ទាយ​មានជ័យ​ដោយសារ​តែ​គ្រួសារ​ជន​រង​គ្រោះសម្តែង​ការ​មិន​អស់​ចិត្ត​ចំពោះ​ករណី​ស្លាប់​កូន​ប្រុស​របស់​ខ្លួន​ដោយ​ពន្យល់​ហេតុ​ផល​ថា គឺ​មក​ពី​មាន​ការ​យឺត​យ៉ាវ​ក្នុង​ការ​បញ្ជូន​អ្នក​ជំងឺ​ទៅព្យាបាល​។

លោក លី សុធារ៉ាយុត្តិ៖យើងបន្តស្នើឲ្យរដ្ឋាភិបាលដោះលែងមន្ត្រីបក្សប្រឆាំងក្នុងឱកាសចូលឆ្នាំខ្មែរ

លោក តូច ថឹង លោក ខឿន វីរ៉ាត់ និងលោកស្រី នូ សិទ្ធារី ដែលជាមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន និងគណប

លោក លី សុធារ៉ាយុត្តិ៖យើងបន្តស្នើឲ្យរដ្ឋាភិបាលដោះលែងមន្ត្រីបក្សប្រឆាំងក្នុងឱកាសចូលឆ្នាំខ្មែរ

លោក តូច ថឹង លោក ខឿន វីរ៉ាត់ និងលោកស្រី នូ សិទ្ធារី ដែលជាមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរត្រូវបានដោះលែងឲ្យមានសេរីភាពវិញនៅថ្ងៃចន្ទ ទី២៤ មីនា។ ពួកគេត្រូវបានតុលាការកាត់ទោសឲ្យជាប់ក្នុងពន្ធនាគាររយៈពេល២ឆ្នាំ និងទើបបញ្ចប់ការអនុវត្តទោស។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥នេះ លោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្សភ្លើងទៀនបានបញ្ជាក់ថា គណបក្សសម្តែងការស្វាគមន៍ដល់មន្ត្រីបក្សដែលទទួលបានសេរីភាពឡើងវិញ និងថាគណបក្សនឹងបន្តស្នើសុំឲ្យរដ្ឋាភិបាលដោះលែងមន្ត្រីរបស់ខ្លួនទាំងអស់ចំនួនជិត២០នាក់នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ។

លោក ស ខេង បដិសេធលើព័ត៌មានដែលចោទលោក ជាមេដឹកនាំ «ចលនាជាតិតស៊ូ»

នៅថ្ងៃចន្ទ ទី២៤ មីនា អ្នកនាំពាក្យលោក ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជាបានចេញសេចក្តីថ្កោល

លោក ស ខេង បដិសេធលើព័ត៌មានដែលចោទលោក ជាមេដឹកនាំ «ចលនាជាតិតស៊ូ»

នៅថ្ងៃចន្ទ ទី២៤ មីនា អ្នកនាំពាក្យលោក ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជាបានចេញសេចក្តីថ្កោលទោស និងបដិសេធលើព័ត៌មានដែលថា លោក ស ខេង គឺជាក្បាលម៉ាស៊ីននៃ «ចលនាជាតិតស៊ូ»។ ប្រតិកម្មថ្កោលទោសភ្លាមៗនេះធ្វើឡើង បន្ទាប់គណនីហ្វេសប៊ុកមួយឈ្មោះ Samdach Seng Ratana បានសរសេរថា លោក ស ខេង ជាប្រធានដឹកនាំចលនាជាតិតស៊ូប្រចាំកម្ពុជាដែលជាប់ពាក់ព័ន្ធនឹងអ្នកប្រឆាំងនៅក្រៅប្រទេស។

Get more results via ClueGoal