Cambodia



អ្នក​ជំនាញថា​ រញ្ជួយ​ដី​នៅ​ភូមា​ ប្រជុំ​គ្រប់​លក្ខខណ្ឌដែល​អាច​សម្លាប់​មនុស្ស​ដល់​ម៉ឺន​នាក់

អាជ្ញាធរ​ភូមា បាន​ផ្តល់​តុល្យការ​ថ្មី​ ថា​ការ​រញ្ជួយដី​បាន​សម្លាប់​មនុស្ស​ជាង​១៦០០នាក់ គ

លោក ញ៉ឹម ឆាយឡុងថា ការគូរគំនូរត្លុកបង្ហាញពីសេរីភាព និងភាពសប្បាយរីករាយ

លោក ញ៉ឹម ឆាយឡុង និស្សិតកំពុងសិក្សាជំនាញមេកានិកបានឆ្លៀតពេលទំនេរពីការសិក្សាដើម្បីគូរគំនូររ

លោក ញ៉ឹម ឆាយឡុងថា ការគូរគំនូរត្លុកបង្ហាញពីសេរីភាព និងភាពសប្បាយរីករាយ

លោក ញ៉ឹម ឆាយឡុង និស្សិតកំពុងសិក្សាជំនាញមេកានិកបានឆ្លៀតពេលទំនេរពីការសិក្សាដើម្បីគូរគំនូររូបត្លុកនៅខាងមុខព្រះបរមរាជវាំងនៅរៀងរាល់ចុងសប្តាហ៍។ លោកចូលចិត្តគូរគំនូរបែបនេះតាំងពីក្មេងដោយសិក្សាស្វែងយល់ខ្លួនឯងបន្ថែមតាមរយៈការមើលវីដេអូក្នុងយូធូប។ សម្រាប់លោក ញ៉ឹម ឆាយឡុង ការគូរគំនូរត្លុកនេះបង្ហាញពីសេរីភាពដែលកើតចេញពីគំនិតច្នៃប្រឌិត។ តែលោករំពឹងនឹងទទួលបានការគាំទ្រច្រើនពីសាធារណជន។

ក្រសួងអប់រំមិនទទួលយកការដាក់ចំណាត់ថ្នាក់អប់រំកម្ពុជាទាបជាងឡាវ និងទីម័រខាងកើត

នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ ក្រសួងអប់រំ យុវជន និងកីឡាបានចេញសេចក្តីថ្លែងការណ៍មួយច្រានចោ

ក្រសួងអប់រំមិនទទួលយកការដាក់ចំណាត់ថ្នាក់អប់រំកម្ពុជាទាបជាងឡាវ និងទីម័រខាងកើត

នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ ក្រសួងអប់រំ យុវជន និងកីឡាបានចេញសេចក្តីថ្លែងការណ៍មួយច្រានចោលការដាក់ចំណាត់ថ្នាក់អប់រំរបស់កម្ពុជានៃគេហទំព័រ World Population Review 2025 នៅលេខរៀងទី១២០ ក្នុងចំណោម ២០៣ប្រទេសកាលពីពេលថ្មីៗនេះ ពោលទាបជាងប្រទេសឡាវ និងទីម័រខាងកើត។ ក្រសួងអប់រំបានអះអាងថា វិស័យអប់រំកម្ពុជាមានវឌ្ឍនភាពទាំងបរិមាណ និងគុណភាព ហើយមិនអន់ជាងឡាវ និងទីម័រខាងកើតឡើយ។

ចិន​រក​ឃើញកំណប់​​ប្រេងដ៏​ធំ​មួយ​​នៅក្នុង​សមុទ្ទ​ចិន​ខាងត្បូង

ក្រុមហ៊ុន​ប្រេង​CNOOC របស់​ចិន បាន​ប្រកាស​ នៅថ្ងៃ​ចន្ទទី​៣១​មីនា២០២៥ រក​ឃើញ​កំណប់​អណ្តូង​ប្រ

ចិន​រក​ឃើញកំណប់​​ប្រេងដ៏​ធំ​មួយ​​នៅក្នុង​សមុទ្ទ​ចិន​ខាងត្បូង

ក្រុមហ៊ុន​ប្រេង​CNOOC របស់​ចិន បាន​ប្រកាស​ នៅថ្ងៃ​ចន្ទទី​៣១​មីនា២០២៥ រក​ឃើញ​កំណប់​អណ្តូង​ប្រេង​ដ៏​ធំ​មួយ នៅ​តំបន់​ប៉ែក​​ខាង​កើត​នៃ​សមុទ្ទ​ចិន​ខាង​ត្បូង។ បើ​តាម​ទី​ភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​ចិន ​អណ្តូងរក​ឃើញ​ថ្មី​មានកប់​ប្រេង​ក្នុង​បរិមាណ​ដល់​ទៅ​ជាង​១០០លាន​តោន។

ពលករខ្មែរ១នាក់បានស្លាប់នៅក្នុងគ្រោះរញ្ជួយដីនៅថៃ

ពលករខ្មែរ១រូប ឈ្មោះ មាស សាវ៉ាង អាយុ២៣ឆ្នាំ រស់នៅក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានរកឃើញនៅថ្ងៃ

ពលករខ្មែរ១នាក់បានស្លាប់នៅក្នុងគ្រោះរញ្ជួយដីនៅថៃ

ពលករខ្មែរ១រូប ឈ្មោះ មាស សាវ៉ាង អាយុ២៣ឆ្នាំ រស់នៅក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានរកឃើញនៅថ្ងៃទី៣១ ខែមីនានេះថាបានស្លាប់នៅក្នុងគ្រោះរញ្ជួយដីក្នុងប្រទេសថៃ ដែលបានកើតឡើងកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសថៃ ក្រសួងការបរទេស និងតំណាងក្រសួងការងារកំពុងរៀបចំសម្របសម្រួលបែបបទដើម្បីដឹកសពជនរងគ្រោះត្រលប់មកប្រទេសកម្ពុជាវិញ។ ភ្លាមបន្ទាប់ពីទទួលដំណឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន​ ម៉ាណែត ក៏បានចេញសាររំលែកទុកនៅថ្ងៃនេះ ដល់ក្រុមគ្រួសារសពផងដែរ។ លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារកម្ពុជាបានឲ្យដឹងនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះថាក្រុមការងារក្រសួងការងារ និងអាជ្ញាធរដែនដីកំពុងរៀបចំឲ្យបានសមរម្យក្នុងការធ្វើបុណ្យសពតាមប្រពៃណី និងជួយសម្របសម្រួលជាមួយនិយោជកថៃឲ្យមានការទទួលខុសត្រូវនិងផ្តល់នូវប្រាក់សំណងអត្ថប្រយោជន៍ផ្សេងៗ។ សូមស្តាប់ការលើកឡើងរបស់លោក កត្តា អ៊ន ដែលរៀបចំដោយ ញឹម សុផល៖

ឃាត់ខ្លួនជនបរទេស ៥នាក់ដោយរឹបអូសបានគ្រឿងញៀនជាង ១០០គីឡូក្រាម

មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​បាន​បង្ក្រាប​ករណី​ជួញ​ដូរ​គ្រឿង​ញៀន​ដែល​ប្រព្រឹត្ត​ដោយ​ជន​ជាត

ឃាត់ខ្លួនជនបរទេស ៥នាក់ដោយរឹបអូសបានគ្រឿងញៀនជាង ១០០គីឡូក្រាម

មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​បាន​បង្ក្រាប​ករណី​ជួញ​ដូរ​គ្រឿង​ញៀន​ដែល​ប្រព្រឹត្ត​ដោយ​ជន​ជាតិ​ចិន​៣​នាក់ និង​ជន​ជាតិ​ភូមា​២នាក់​ដោយ​រឹប​អូស​បាន​គ្រឿង​ញៀន​ជាង​១០០​គីឡូ​ក្រាម​កាល​ពី​ថ្ងៃទី​២៦ ខែ​មីនា​ ឆ្នាំ២០២៥​។ ប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញៀន​នេះ គឺ​ជា​ការ​រួម​សហការ​រវាង​កម្លាំង​ជំនាញ​នៃ​ស្នងការ​ដ្ឋាននគរបាល​រាជ​ធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ​។​ ចំណែក​គ្រឿង​ញៀន​ទម្ងន់ ១០១​គីឡូក្រាម​ដែល​រឹប​អូស​បាន​មាន​ប្រភព​មក​ពី​តំបន់​ត្រីកោណមាស​ដែល​គ្រោង​ដឹក​បន្ត​ទៅប្រទេស​ទី​៣ តាម​លម្ហសមុទ្រ​កម្ពុជា​។

អាមេរិក​សន្យា​​រៀប​​វិធី​ទប់​ស្កាត់​ដ៏​គួរ​​ទុក​ចិត្ត​និង​ខ្លាំងក្លា​បំផុត​នៅ​ច្រក​​តៃវ៉ាន់

ដើម្បី​ផ្តល់​ភាព​កក់​ក្តៅដល់​សម្ព័ន្ធមិត្ត​នៅ​អាស៊ី រដ្ឋមន្ត្រីក្រសួងការពារ​ជាតិ​​អាមេរ

អាមេរិក​សន្យា​​រៀប​​វិធី​ទប់​ស្កាត់​ដ៏​គួរ​​ទុក​ចិត្ត​និង​ខ្លាំងក្លា​បំផុត​នៅ​ច្រក​​តៃវ៉ាន់

ដើម្បី​ផ្តល់​ភាព​កក់​ក្តៅដល់​សម្ព័ន្ធមិត្ត​នៅ​អាស៊ី រដ្ឋមន្ត្រីក្រសួងការពារ​ជាតិ​​អាមេរិក​បាន​ប្រកាស​នៅ​ថ្ងៃ​អាទិត្យ​ទី ៣០មីនា ពី​ទី​ក្រុង​តូក្យូ​ថា នឹង​ដំឡើង​កម្មវិធី​រារាំង​ដ៏​គួរ​ឱ្យ​ទុក​ចិត្តនិង​ខ្លាំងក្លា​បំផុត នៅ​តំបន់​អាស៊ីប៉ាស៊ីហ្វិក និង​នៅ​​ច្រក​សមុទ្ទ​តៃវ៉ាន់។ តំបន់​ដែល​ចិន​បង្កើន​សកម្មភាព​យោធា​កាន់​តែ​ខ្លាំង​ឡើងៗ គំរាម​ប្រទេស​ខាង។

អ៊ីស្រាអែល បន្តវាយប្រហារតំបន់ហ្កាហ្សា និង កំហិតឲ្យក្រុមហាម៉ាសទម្លាក់អាវុធចុះចាញ់

នៅថ្ងៃអាទិត្យ ទី៣០ មីនា អ៊ីស្រាអែលបានបន្តវាយប្រហារតំបន់ហ្កាហ្សា និង បានសម្លាប់ប្រជាជនប៉ាឡ

អ៊ីស្រាអែល បន្តវាយប្រហារតំបន់ហ្កាហ្សា និង កំហិតឲ្យក្រុមហាម៉ាសទម្លាក់អាវុធចុះចាញ់

នៅថ្ងៃអាទិត្យ ទី៣០ មីនា អ៊ីស្រាអែលបានបន្តវាយប្រហារតំបន់ហ្កាហ្សា និង បានសម្លាប់ប្រជាជនប៉ាឡេស្ទីន យ៉ាងហោចណាស់ ១៩នាក់បន្ថែមទៀត។ លោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែល ក៏បានប្រាប់ក្រុមហាម៉ាសឲ្យទម្លាក់អាវុធចុះចាញ់។ បើសិនយល់ព្រមតាមសំណើនេះ អ៊ីស្រាអែលនឹងយល់ព្រមឲ្យមេដឹកនាំក្រុមហាម៉ាសចាកចេញពីតំបន់ហ្កាហ្សា។

ក្រុមហ៊ុនតៃវ៉ាន់បញ្ជាទិញគ្រាប់ស្វាយចន្ទីកែច្នៃពីកម្ពុជាចំនួន ៣ពាន់តោនក្នុង ១ឆ្នាំរយៈពេល ៣ឆ្នាំ

សមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងថា មានក្រុមហ៊ុនតៃវ៉ាន់មួយឈ្មោះ Ju Hu Chang International Co., LTD បានចុះកិច្ចព្រ

ក្រុមហ៊ុនតៃវ៉ាន់បញ្ជាទិញគ្រាប់ស្វាយចន្ទីកែច្នៃពីកម្ពុជាចំនួន ៣ពាន់តោនក្នុង ១ឆ្នាំរយៈពេល ៣ឆ្នាំ

សមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងថា មានក្រុមហ៊ុនតៃវ៉ាន់មួយឈ្មោះ Ju Hu Chang International Co., LTD បានចុះកិច្ចព្រមព្រៀងបញ្ជាទិញគ្រាប់ស្វាយចន្ទីកែច្នៃរួចពីកម្ពុជាចំនួន ៣ពាន់តោនក្នុង ១ឆ្នាំក្នុងរយៈពេល ៣ឆ្នាំ។ តែសមាគមព្រួយបារម្ភថា ការផ្គត់ផ្គង់ឱ្យក្រុមហ៊ុនអាចនឹងមិនគ្រប់គ្រាន់ ដោយសារតែទិន្នផលគ្រាប់ស្វាយចន្ទីឆ្នាំនេះធ្លាក់ចុះបណ្តាលមកពីវិបត្តិអាកាសធាតុ។ សមាគមយល់ថា ការណ៍នេះជាហេតុធ្វើឱ្យគ្រាប់ស្វាយចន្ទីឡើងថ្លៃ ខណៈក្រុមហ៊ុនកែច្នៃពិបាកក្នុងការប្រមូលទិញ។

ក្រុមឧទ្ទាម​ភូមា​ប្រកាស​ផ្អាក​បាញ់​មួយ​រយៈ​ដើម្បី​សម្រួល​ប្រតិបត្តិការសង្គ្រោះ​ ក្រោយរញ្ជួយ​ដី

ក្រោយគ្រោះ​​រញ្ជួយ​ដី​ដ៏​កំណាចដែលសម្លាប់​មនុស្ស​អស់​យ៉ាង​ហោច​​១៧០០នាក់​និង​របួស​ជិត​បួ

ក្រុមឧទ្ទាម​ភូមា​ប្រកាស​ផ្អាក​បាញ់​មួយ​រយៈ​ដើម្បី​សម្រួល​ប្រតិបត្តិការសង្គ្រោះ​ ក្រោយរញ្ជួយ​ដី

ក្រោយគ្រោះ​​រញ្ជួយ​ដី​ដ៏​កំណាចដែលសម្លាប់​មនុស្ស​អស់​យ៉ាង​ហោច​​១៧០០នាក់​និង​របួស​ជិត​បួន​ពាន់​​នាក់ ក្រុម​ឧទ្ទាម​ប្រដាប់​អាវុធ​ជនជាតិ​ភាគ​តិច​នៅ​ភូមា បាន​ប្រកាស​ផ្អាកប្រយុទ្ធ​ប្រឆាំង​នឹង​​យោធា​រដ្ឋាភិបាល​ ដើម្បី​សម្រួល​ប្រតិបត្តិការ​សង្គ្រោះ។ ការ​ផ្អាក​បាញ់មាន​​រយៈ​ពេល​ពីរ​សប្តាហ៍ ​ដោយ​គិតចាប់​ពី​ថ្ងៃ​អាទិត្យ​ទី​៣០​មីនា​ទៅតែម្តង។

ហេតុអ្វីអ្នករិះគន់បញ្ហាសង្គមតែងរងការឃាត់ខ្លួន និងហៅទៅសួរនាំ?

ថ្មីៗនេះ មានករណីហៅទៅសួរនាំ និងឃាត់ខ្លួនអ្នករិះគន់បញ្ហាសង្គមជាហូរហែ។ ជាក់ស្ដែងនៅថ្ងៃទី២៧ ម

ហេតុអ្វីអ្នករិះគន់បញ្ហាសង្គមតែងរងការឃាត់ខ្លួន និងហៅទៅសួរនាំ?

ថ្មីៗនេះ មានករណីហៅទៅសួរនាំ និងឃាត់ខ្លួនអ្នករិះគន់បញ្ហាសង្គមជាហូរហែ។ ជាក់ស្ដែងនៅថ្ងៃទី២៧ មីនា មានការឃាត់ខ្លួនម្ចាស់គេហទំព័រ Business Advisor ដោយមិនទាន់ដឹងពីមូលហេតុច្បាស់លាស់។ ចំណែកស្នងការនគរបាលរាជធានីភ្នំពេញបានកោះហៅលោក ប៊ុន ផាក ដែលជាអ្នកមានឥទ្ធិពលលើបណ្ដាញសង្គមម្នាក់ទៅសួរនាំ ក្រោយពីលោកបានរិះគន់បញ្ហាអសន្ដិសុខសង្គម។ អ្នកជំនាញសិទ្ធិមនុស្ស និងប្រជាធិបតេយ្យចាត់ទុកទង្វើនេះថាជាការរំលោភលើសិទ្ធិបញ្ចេញមតិ។ តែគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលើកឡើងថា ការឃាត់ខ្លួន និងហៅបុគ្គលមួយចំនួនទៅសួរនាំ គឺជាការអនុវត្តច្បាប់ ពោលមិនមែនជាការរំលោភសិទ្ធិសេរីភាពនោះទេ។

២៨ឆ្នាំក្រោយព្រឹត្តិការណ៍គប់គ្រាប់បែកឆ្នាំ ១៩៩៧ សាក្សីរស់បន្តអំពាវនាវស្វែងរកយុត្តិធម៌

ថ្ងៃទី៣០ មីនា ឆ្នាំ ២០២៥ នេះជាខួប ២៨ឆ្នាំនៃព្រឹត្តិការណ៍គប់គ្រាប់បែកដៃចំនួន ៤គ្រាប់នៅខាងមុ

២៨ឆ្នាំក្រោយព្រឹត្តិការណ៍គប់គ្រាប់បែកឆ្នាំ ១៩៩៧ សាក្សីរស់បន្តអំពាវនាវស្វែងរកយុត្តិធម៌

ថ្ងៃទី៣០ មីនា ឆ្នាំ ២០២៥ នេះជាខួប ២៨ឆ្នាំនៃព្រឹត្តិការណ៍គប់គ្រាប់បែកដៃចំនួន ៤គ្រាប់នៅខាងមុខអគាររដ្ឋសភាកាលពីថ្ងៃទី៣០ មីនា ឆ្នាំ ១៩៩៧។ ព្រឹត្តិការណ៍កាលណោះបានបណ្តាលឲ្យស្លាប់មនុស្ស ១៦នាក់ និងរបួសជាង ១០០នាក់។ នៅព្រឹកថ្ងៃទី៣០ មីនា ឆ្នាំ២០២៥ដែលជាខួបគម្រប់ ២៨ឆ្នាំ មានការជួបជុំគ្នាតាមបែបព្រះពុទ្ធសាសនាដូចរៀងរាល់ឆ្នាំនៅមុខចេតិយមួយកន្លែងក្បែរវត្តបទុមវតីដែលជាទីតម្កល់អដិ្ឋធាតុជនរងគ្រោះ។ គណបក្សក្រៅរដ្ឋាភិបាលមួយចំនួនដែលមានវត្តមាននៅក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធលើកឡើងថា ពួកគេមិនអាចភ្លេចព្រឹត្តិការណ៍ថ្ងៃទី៣០ មីនា ឆ្នាំ ១៩៩៧ និងបន្តអំពាវនាវឲ្យរដ្ឋាភិបាលស្វែងរកឃាតករទៅកាត់ទោស។ 

ភ្លើងឆេះព្រៃនៅកូរ៉េខាងត្បូង សម្លាប់មនុស្សជាច្រើននាក់ អាជ្ញាធរសង្ស័យថាជាស្នាដៃរបស់បុរសចំណាស់ម្នាក់

គិតមកត្រឹមថ្ងៃអាទិត្យ ទី៣០ មីនា ភ្លើងឆេះព្រៃនៅភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង ដែលបានចាប់ ឆ

ភ្លើងឆេះព្រៃនៅកូរ៉េខាងត្បូង សម្លាប់មនុស្សជាច្រើននាក់ អាជ្ញាធរសង្ស័យថាជាស្នាដៃរបស់បុរសចំណាស់ម្នាក់

គិតមកត្រឹមថ្ងៃអាទិត្យ ទី៣០ មីនា ភ្លើងឆេះព្រៃនៅភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង ដែលបានចាប់ ឆាបឆេះកាលពីថ្ងៃសៅរ៍ ទី២២ មីនា បានសម្លាប់មនុស្សអស់ប្រមាណ ៣០នាក់ និង ដុតបំផ្លាញផ្ទះសម្បែងជាច្រើនសិបខ្នង រួមទាំងសំណង់បុរាណមួយចំនួន។ អាជ្ញាធរមូលដ្ឋានបានបើកការស៊ើបអង្កេតជាបឋម និងសង្ស័យលើបុរសជនជាតិកូរ៉េមានវ័យចំណាស់ម្នាក់ ថាជាអ្នកបង្កគ្រោះមហន្តរាយនេះ។

អ្នកឧកញ៉ា សំ សុខនឿន៖ ភាពជោគជ័យផ្នែកអចលនទ្រព្យរបស់ខ្ញុំចាប់ផ្តើមតាំងពីជិះទូកដើរទិញដី

អ្នក​ឧក​ញ៉ា សំ សុខនឿន​ គឺ​ជា​ប្រធាន​សម្ព័ន្ធ​ក្រុម​ហ៊ុន​ SAM SN Group ​ដែល​វិនិយោគ​លើ​អចន​ទ្រព្យ​

អ្នកឧកញ៉ា សំ សុខនឿន៖ ភាពជោគជ័យផ្នែកអចលនទ្រព្យរបស់ខ្ញុំចាប់ផ្តើមតាំងពីជិះទូកដើរទិញដី

អ្នក​ឧក​ញ៉ា សំ សុខនឿន​ គឺ​ជា​ប្រធាន​សម្ព័ន្ធ​ក្រុម​ហ៊ុន​ SAM SN Group ​ដែល​វិនិយោគ​លើ​អចន​ទ្រព្យ​នៅកម្ពុជា​។​ លោក​ចាប់​ផ្តើម​ចូល​ប្រឡូក​ក្នុង​វិស័យ​នេះ ​តាំង​ពី​អំឡុង​ឆ្នាំ​២០០៨​ ពោល​តាំង​ពី​នៅ​សិក្សា​ថ្នាក់​បរិញ្ញា​បត្រ​នៅ​ឡើយ​។ ​មាន​អាយុ​៣៨​ឆ្នាំ ​លោក សំ សុខនឿន បាន​បញ្ចប់​ថ្នាក់​បណ្ឌិត​ពី​ប្រទេស​អង់​គ្លេស ​និង​ទទួល​បាន​ជោគ​ជ័យ​ផ្នែក​អចលន​ទ្រព្យ​ ដោយ​ចាប់​ផ្តើម​តាំង​ពី​ជិះ​ទូក​ដើរ​ទិញ​ដី​។

ប្រជាជនតួកគីជាង ២លាននាក់ បានបន្តធ្វើបាតុកម្មទាមទារឲ្យដោះលែងអភិបាលក្រុងអ៊ីស្តង់ប៊ូល

នៅថ្ងៃសៅរ៍ ទី២៩ មីនា ប្រជាជនតួកគីរាប់សែននាក់ បានប្រមូលផ្តុំគ្នាបន្តធ្វើបាតុកម្មនៅទីក្រុងអ

ប្រជាជនតួកគីជាង ២លាននាក់ បានបន្តធ្វើបាតុកម្មទាមទារឲ្យដោះលែងអភិបាលក្រុងអ៊ីស្តង់ប៊ូល

នៅថ្ងៃសៅរ៍ ទី២៩ មីនា ប្រជាជនតួកគីរាប់សែននាក់ បានប្រមូលផ្តុំគ្នាបន្តធ្វើបាតុកម្មនៅទីក្រុងអ៊ីស្តង់ប៊ូល ដើម្បីទាមទារឲ្យដោះលែងលោក អ៊ីក្រេម អ៊ីម៉ាម៉ូគ្លូ ក្រោយពីមានការអំពាវនាវរបស់មេបក្សប្រឆាំង។ ការចាប់ខ្លួនអភិបាលក្រុងមកពីគណបក្សប្រឆាំងរូបនេះ បង្កឲ្យមានចលនាបាតុកម្មប្រជាជនទូទាំងប្រទេស ដ៏ធំបំផុតនៅតួកគី ដែលមិនធ្លាប់មានពីមុនមក បើគិតចាប់តាំងពីឆ្នាំ​២០១៣។​

ជប៉ុន និង អាមេរិក ប្រារព្ធខួប៨០ឆ្នាំនៃការប្រយុទ្ធបង្ហូរឈាមនៅសមរភូមិលើកោះអ៊ីយូជីម៉ា

នៅជប៉ុន នាថ្ងៃសៅរ៍ ទី២៩ មីនា ក្នុងឱកាសពិធីរំលឹកខួប ៨០ឆ្នាំ នៃសមរភូមិប្រយុទ្ធបង្ហូរឈាមគ្នារ

ជប៉ុន និង អាមេរិក ប្រារព្ធខួប៨០ឆ្នាំនៃការប្រយុទ្ធបង្ហូរឈាមនៅសមរភូមិលើកោះអ៊ីយូជីម៉ា

នៅជប៉ុន នាថ្ងៃសៅរ៍ ទី២៩ មីនា ក្នុងឱកាសពិធីរំលឹកខួប ៨០ឆ្នាំ នៃសមរភូមិប្រយុទ្ធបង្ហូរឈាមគ្នារវាងជប៉ុន និង សហរដ្ឋអាមេរិក នៅលើកោះ Iwo Jima អំឡុងសង្រ្គាមលោកលើកទី២ រដ្ឋាភិបាលនៃប្រទេសទាំងពីរបានប្រកាសបន្តពង្រឹង​កិច្ចសហប្រតិបត្តិការ​យោធា។

រញ្ជួយដីនៅថៃ៖ អង្គការសង់ត្រាល់ថា ពលករខ្មែរ២នាក់បាត់ខ្លួន និងម្នាក់រងរបួស

អង្គ​ការ​សង់​ត្រាល់ បាន​រាយការណ៍​ថា គិត​ត្រឹម​ម៉ោង​២:៣០នាទី​រសៀលថ្ងៃ​ទី ២៩ ខែ​មីនា ឆ្នាំ​២

រញ្ជួយដីនៅថៃ៖ អង្គការសង់ត្រាល់ថា ពលករខ្មែរ២នាក់បាត់ខ្លួន និងម្នាក់រងរបួស

អង្គ​ការ​សង់​ត្រាល់ បាន​រាយការណ៍​ថា គិត​ត្រឹម​ម៉ោង​២:៣០នាទី​រសៀលថ្ងៃ​ទី ២៩ ខែ​មីនា ឆ្នាំ​២០២៥​នេះ​ក្រុម​ការ​ងារ​របស់​ខ្លួន​ប្រចាំ​ប្រទេស​ថៃ បាន​ឲ្យ​ដឹង​ថា មាន​ពលករ​ខ្មែរ​២​នាក់​ ប្តី​ប្រពន្ធ​បាន​បាត់​ខ្លួន​ក្នុង​អាគារ​បាក់​រំលំ ដោយសារ​រញ្ជួយ​ដី នៅ​ថ្ងៃ​ទី​២៨​ខែ​មីនា ក្នុង​ទី​ក្រុង​បាង​កក​។​

ក្រសួងបរិស្ថានអះអាងថា គុណភាពខ្យល់នៅកម្ពុជាមិនទាន់ដល់កម្រិតហានិភ័យប៉ះពាល់សុខភាព

នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ក្រសួងបរិស្ថានបានអះអាងថា គុណភាពខ្យល់នៅកម្ពុជា មិនទាន់មានហានិភ

ក្រសួងបរិស្ថានអះអាងថា គុណភាពខ្យល់នៅកម្ពុជាមិនទាន់ដល់កម្រិតហានិភ័យប៉ះពាល់សុខភាព

នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ក្រសួងបរិស្ថានបានអះអាងថា គុណភាពខ្យល់នៅកម្ពុជា មិនទាន់មានហានិភ័យប៉ះពាល់ដល់សុខភាពសាធារណជននៅឡើយទេ បើទោះបីជាប៉ុន្មានថ្ងៃកន្លងមកនេះ ផ្ទៃមេឃមានភាពអ័ព្ទអួក៏ដោយ។ តាមក្រសួងបរិស្ថាន ការអ័ព្ទអួរនេះ គឺបណ្ដាលមកពីអាកាសធាតុប្រែប្រួល។  

ស្នងការខេត្តកណ្ដាល៖ ជនសង្ស័យដែលភ្ជង់អ្នកបើករថយន្ដលើផ្លូវល្បឿនលឿនមិនមែនជាករណីប្លន់ទេ

នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥នេះ មានករណីភ្ជង់អ្នក​បើក​រថយន្ដមួយ​គ្រឿង នៅតាមបណ្ដោយផ្លូវល្បឿន

ស្នងការខេត្តកណ្ដាល៖ ជនសង្ស័យដែលភ្ជង់អ្នកបើករថយន្ដលើផ្លូវល្បឿនលឿនមិនមែនជាករណីប្លន់ទេ

នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥នេះ មានករណីភ្ជង់អ្នក​បើក​រថយន្ដមួយ​គ្រឿង នៅតាមបណ្ដោយផ្លូវល្បឿនលឿនភ្នំពេញ​-ក្រុង​ព្រះសីហនុ ត្រង់ចំណុច​ស្រុក​អង្គស្នួល ខេត្តកណ្ដាល។  ក្នុង​សេចក្តី​បំភ្លឺ​របស់​ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា ករណីនេះ គឺបណ្ដាលមកពីការរត់គេចខ្លួនរបស់ជនសង្ស័យ បន្ទាប់ពីសមត្ថកិច្ចដេញតាម​ចាប់​ខ្លួន ក្នុងករណីឆក់នៅផ្លូវជាតិលេខ៤។

លោក សម រង្ស៊ី ចូលរួមរំលែកទុក្ខ ដោយស្នើឲ្យ លោក ហ៊ុន សែន ចេះយល់ពីទុក្ខរបស់អ្នកដទៃ

លោក សម រង្ស៊ី ដែល​ទើប​ត្រូវ​បាន​ពលរដ្ឋ​ខ្មែរ​នៅក្រៅ​ប្រទេស​គាំទ្រ​ឲ្យ​ធ្វើ​ជា​ប្រធាន​« ក្

លោក សម រង្ស៊ី ចូលរួមរំលែកទុក្ខ ដោយស្នើឲ្យ លោក ហ៊ុន សែន ចេះយល់ពីទុក្ខរបស់អ្នកដទៃ

លោក សម រង្ស៊ី ដែល​ទើប​ត្រូវ​បាន​ពលរដ្ឋ​ខ្មែរ​នៅក្រៅ​ប្រទេស​គាំទ្រ​ឲ្យ​ធ្វើ​ជា​ប្រធាន​« ក្រុម​ប្រឹក្សា​ជាតិ​តស៊ូ »  បាន​សរ​សេរ​សារ​ចូល​រួម​រំលែក​ទុក្ខ​ជា​មួយ ​លោក ហ៊ុន សែន ប្រធាន​គណ​បក្ស​ប្រជាជន​កម្ពុជា​ នៅ​គ្រា​ដែល​បង​ប្រុស​របស់​គាត់​ គឺ​លោក​ ហ៊ុន សាន ​បាន​ទទួល​មរណៈ​ភាព​ នៅ​ថ្ងៃ​ទី​២៨ ខែ​មីនា ​ឆ្នាំ​២០២៥​ ដោយ​រោគាពាធ។

មនុស្សស្លាប់ដោយគ្រោះរញ្ជួយដីនៅភូមា​កើនឡើង​ដល់​១៥០នាក់ ទាំងនៅបាងកក និងភូមា

ចំនួន​មនុស្ស​ស្លាប់​ ​ដោយសារគ្រោះរញ្ជួយដី​នៅភូមា​បានកើនឡើង​ដល់​​១៥០នាក់ និង​របួស​យ៉ាងតិ

មនុស្សស្លាប់ដោយគ្រោះរញ្ជួយដីនៅភូមា​កើនឡើង​ដល់​១៥០នាក់ ទាំងនៅបាងកក និងភូមា

ចំនួន​មនុស្ស​ស្លាប់​ ​ដោយសារគ្រោះរញ្ជួយដី​នៅភូមា​បានកើនឡើង​ដល់​​១៥០នាក់ និង​របួស​យ៉ាងតិច​៧៣២នាក់ ទាំង​នៅប្រទេស​ភូមា និង​ប្រទេសថៃ។ ថ្លែងតាម​កញ្ចក់​ទូរទស្សន៍រដ្ឋ​កាលពី​យប់​ថ្ងៃសុក្រ មេដឹកនាំ​របបសឹក​បានព្រមាន​ថា ចំនួនមនុស្ស​ស្លាប់​​​នៅភូមា​នឹង​អាចច្រើនជាង១៤៤នាក់ ដោយមើល​ទៅលើ​ស្ថានភាពសំណង់អគារផ្ទះសម្បែង​ដែល​បាក់រលំ ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​កម្លាំងរញ្ជួយព្រះធរណី។ នៅទីក្រុង​បាងកក ក្រុមជួយសង្រ្គោះបន្ទាន់នៅបន្តរុករក​ទាំងយប់ ដើម្បីស្វែងរក​មនុស្ស​នៅ​ក្រោម​គំនរថ្មអគារ៣០ជាន់ដែលបាក់ដួលរលំដល់​ដី ដោយសារ​កម្លាំង​រញ្ជួយដីពីប្រទេស​ភូមា។ អាជ្ញាធរ​ថៃ​ជឿថា មានមនុស្ស​ជិត​១០០នាក់ ដែល​អាច​បាត់ខ្លួននៅក្រោមគំនរអគារបាក់បែក។ ឈាង បុប្ផា​រាយការណ៍ព័ត៌មាននេះ៖

អង់គ្លេសលើកចិត្តឲ្យកម្ពុជាចូលក្នុងកិច្ចព្រមព្រៀង E-Commerce ជាមួយខ្លួន

ចក្រភពអង់គ្លេសបានជំរុញឲ្យកម្ពុជាចុះកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូ

អង់គ្លេសលើកចិត្តឲ្យកម្ពុជាចូលក្នុងកិច្ចព្រមព្រៀង E-Commerce ជាមួយខ្លួន

ចក្រភពអង់គ្លេសបានជំរុញឲ្យកម្ពុជាចុះកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ឬហៅ E-Commerce ជាមួយខ្លួនដើម្បីកាត់ផ្តាច់រនាំងពាណិជ្ជកម្មឆ្លងដែនដែលមានលក្ខណៈស្មុគស្មាញ។ តាមរដ្ឋាភិបាលទីក្រុងឡុងដ៏ កិច្ចព្រមព្រៀងនេះនឹងជួយឲ្យកម្ពុជាទទួលបាននូវផលប្រយោជន៍សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

កម្ពុជាមិនទាន់មានព័ត៌មានស្តីពីគ្រោះថ្នាក់ពលករខ្មែរក្នុងព្រឹត្តការណ៍គ្រោះរញ្ជួយដីនៅថៃ

គ្រោះរញ្ជួយដីកំរិត ៧,៧រិចទ័រ នៅថៃ បណ្តាលឲ្យសំណង់អគារខ្ពស់មួយកន្លែងនៅទីក្រុងបាងកកដួលរលំដែល

កម្ពុជាមិនទាន់មានព័ត៌មានស្តីពីគ្រោះថ្នាក់ពលករខ្មែរក្នុងព្រឹត្តការណ៍គ្រោះរញ្ជួយដីនៅថៃ

គ្រោះរញ្ជួយដីកំរិត ៧,៧រិចទ័រ នៅថៃ បណ្តាលឲ្យសំណង់អគារខ្ពស់មួយកន្លែងនៅទីក្រុងបាងកកដួលរលំដែលជាហេតុធ្វើឲ្យមានការបារម្ភថា អាចមានពលករខ្មែរកំពុងធ្វើការនៅការដ្ឋានសំណង់នោះ ខណៈពលករសរុបដែលកំពុងធ្វើការនៅទីនោះមានជាង ៣០០នាក់ ក្នុងនោះ ៨០នាក់ទាក់ទងមិនបាន។ នេះជាការលើកឡើងរបស់អង្គការសង់ត្រាល់នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ នេះ។ លោក លឹង សុផុន មន្ត្រីគម្រោងផ្នែកការពារសិទ្ធិពលករប្រចាំប្រទេសថៃនៃអង្គការសង់ត្រាល់បានឲ្យដឹងថា លោកកំពុងបន្តតាមដានបញ្ហានេះយ៉ាងដិតដល់ដើម្បីឲ្យច្បាស់ថា តើមានពលករខ្មែរដែរឬទេនៅក្នុងឧប្បទ្ទវហេតុនេះ។ជាមួយគ្នានេះ ក្រសួងការបរទេសកម្ពុជាក៏បានចេញសេចក្តីប្រកាសព័ត៌មានទាក់ទងនឹងគ្រោះរញ្ជួយដីនៅថៃនេះដែរដោយបានបញ្ជាក់ថា ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃមិនទាន់ទទួលបានព័ត៌មានណាមួយដែលថា តើមាន ឬមិនមានពលករ ឬពលរដ្ឋខ្មែររងគ្រោះដោយសារហេតុការណ៍រញ្ជួយដីនៅប្រទេសថៃ និងភូមានៅឡើយទេ។ លើសពីនេះ ស្ថានទូតបានត្រៀមលក្ខណៈសហការជាមួយអាជ្ញាធរប្រទេសម្ចាស់ផ្ទះដើម្បីផ្តល់ជំនួយដល់ពលរដ្ឋខ្មែររងគ្រោះ ឬត្រូវការជំនួយឲ្យអស់ពីលទ្ធភាព ព្រមទាំងអំពាវនាវឲ្យពលរដ្ឋខ្មែរទាំងអស់នៅប្រទេសថៃ និងភូមា មានការប្រុងប្រយ័ត្នខ្ពស់៕

គ្រោះរញ្ជួយដីដ៏ធំនៅភូមាកម្រិត​៧,៧ អង្រួនរង្គើខ្លាំង​ដល់​បាងកក និង​ខេត្ត​យូណាន​របស់ចិន

គ្រោះរញ្ជួយដីដ៏ធំមួយបានកើតឡើង​នៅភាគកណ្តាល​ប្រទេស​ភូមា នៅ​ថ្ងៃ​សុក្រទី២៨ខែមីនា ដោយ​បានបណ

គ្រោះរញ្ជួយដីដ៏ធំនៅភូមាកម្រិត​៧,៧ អង្រួនរង្គើខ្លាំង​ដល់​បាងកក និង​ខេត្ត​យូណាន​របស់ចិន

គ្រោះរញ្ជួយដីដ៏ធំមួយបានកើតឡើង​នៅភាគកណ្តាល​ប្រទេស​ភូមា នៅ​ថ្ងៃ​សុក្រទី២៨ខែមីនា ដោយ​បានបណ្តាល​មនុស្ស​របួសជាច្រើនរយនាក់។ យោងតាម​ទីភ្នាក់ងារ​​របស់​អាមេរិក​ឈ្មោះ US Geological Survey (USGS) ការរញ្ជួយដីក្នុងកម្រិត​៧,៧មាត្រដ្ឋានរិចទែរនៅក្នុងប្រទេស​ភូមា​បាន​ទៅអង្រួនរង្គើ​ដល់​ប្រទេស​ជិតខាងរបស់ភូមា ដូចជា​ថៃ ចិន ឥណ្ឌា បង់ក្លាដែស ឡាវ។ នៅ​ប្រទេស​ថៃ រដ្ឋាភិបាល​បានប្រកាស​ស្ថានភាព​អាសន្ន បន្ទាប់ពី​អគារ​កំពស់​៣០ជាន់ក្នុង​ការដ្ឋានសាងសង់​បាក់រលំ សម្លាប់មនុស្ស​យ៉ាងតិច​១នាក់ និង​របួស​បាត់ខ្លួនជាង​៤០នាក់។ នេះបើតាម​តួលេខ​បឋម​របស់​ក្រុមជួយសង្រ្គោះថៃ គិតត្រឹម​រសៀលថ្ងៃសុក្រនេះ។

ក្នុង​បរិបទ​តាន​តឹង​ជាមួយ​ឥណ្ឌា បង់ក្លាដែស​ចាប់ដៃ​ជាមួយ​ចិន

ជ័យលាភីរង្វាន់ណូបែលសន្តិភាពឆ្នាំ២០០៦ លោកបណ្ឌិត​ មូហាម៉ាដ យូនូស​ បាន​ជ្រើស​រើស​ប្រទេស​ចិន

ក្នុង​បរិបទ​តាន​តឹង​ជាមួយ​ឥណ្ឌា បង់ក្លាដែស​ចាប់ដៃ​ជាមួយ​ចិន

ជ័យលាភីរង្វាន់ណូបែលសន្តិភាពឆ្នាំ២០០៦ លោកបណ្ឌិត​ មូហាម៉ាដ យូនូស​ បាន​ជ្រើស​រើស​ប្រទេស​ចិន ដើម្បី​បំពេញ​ទស្សនកិច្ច​នៅបរទេស ​ជាលើកទី១​ ក្នុងនាម​ជា​ប្រមុខរដ្ឋាភិបាល​បង់ក្លាដែស​។ ប្រធានាធិបតីចិន ស៊ី ជីនពីង បា​នទទួលស្វាគមន៍​នាយករដ្ឋមន្ត្រីបង់ក្លាដែស​យ៉ាងកក់ក្តៅ នៅ​វិមាន​ប្រជាជនចិន​​ ហើយ​ប្រកាស​រឹតចំណង​មេត្រីភាព​នៃប្រជាជាតិ​ទាំង​២​ឲ្យ​កាន់តែ​រឹង​មាំ និង​ស៊ីជម្រៅ​។

ស៊ីម៉ាក់ធានាបោសសម្អាតសំណល់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅទីតាំងគម្រោងព្រែកជីកហ្វូណន

អង្គភាពស៊ីម៉ាកបាន និងកំពុងបើកប្រតិបត្តិការបោសសម្អាតសំណល់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅទីតាំងន

ស៊ីម៉ាក់ធានាបោសសម្អាតសំណល់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅទីតាំងគម្រោងព្រែកជីកហ្វូណន

អង្គភាពស៊ីម៉ាកបាន និងកំពុងបើកប្រតិបត្តិការបោសសម្អាតសំណល់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅទីតាំងនៃគម្រោងព្រែកជីកហ្វូណន។ ប្រធានអង្គភាពស៊ីម៉ាក់ លោក ហេង រតនា បានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២៧ មីនាថា ប្រតិបត្តិការនេះនឹងបិទបញ្ចប់នៅមុនការចាប់ផ្តើមសាងសង់គម្រោងព្រែកជីកហ្វូណនជាផ្លូវការដើម្បីធានាសុវត្ថិភាពសម្រាប់ដំណើរការជីកព្រែកដ៏ធំមួយនេះ។

លោក សោម រតនា៖ «ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត២០២៥» ធ្វើឡើងដោយការពារសន្តិសុខ​ខ្ពស់

ក្នុងឱកាសចូលឆ្នាំខ្មែរចាប់ពីថ្ងៃទី ១៤-១៦ មេសាខាងមុខ​ សហភាពសហព័ន្ធយុវជនកម្ពុជានឹងរៀបចំព្រឹ

លោក សោម រតនា៖ «ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត២០២៥» ធ្វើឡើងដោយការពារសន្តិសុខ​ខ្ពស់

ក្នុងឱកាសចូលឆ្នាំខ្មែរចាប់ពីថ្ងៃទី ១៤-១៦ មេសាខាងមុខ​ សហភាពសហព័ន្ធយុវជនកម្ពុជានឹងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត​ ២០២៥ ក្នុងខេត្តសៀមរាប ក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី»។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២៨​ មីនានេះ លោក សោម រតនា ប្រធានក្រុម​ការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តឲ្យដឹងថា ដំណើររៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ២០២៥ សម្រេចបានប្រមាណ ៦០ភាគរយ ខណៈការរៀបចំល្បែងប្រជាប្រិយនានានឹងត្រូវបង្កើនឲ្យច្រើនជាងលើកមុនៗ។ ទន្ទឹមគ្នានេះ និងបើតាមលោក សោម រតនា «ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ២០២៥» នឹងត្រូវការពារសន្តិសុខសណ្តាប់ធ្នាប់ខ្ពស់ដើម្បីបញ្ចៀសហេតុការណ៍អាក្រក់ណាមួយដែលអាចកើតមានជាយថាហេតុ។

លោក សុទ្ធ គឹមកុលមុនី៖ កម្ពុជាមិនទាន់មានសញ្ញាញ័ររង្គើនៃការរញ្ជួយដីនៅឡើយទេ

រញ្ជួយដីនៅប្រទេសជិតខាងកម្ពុជារួមមានថៃ វៀតណាម និងភូមា បង្កជាការព្រួយបារម្ភមកដល់ប្រទេសកម្ព

លោក សុទ្ធ គឹមកុលមុនី៖ កម្ពុជាមិនទាន់មានសញ្ញាញ័ររង្គើនៃការរញ្ជួយដីនៅឡើយទេ

រញ្ជួយដីនៅប្រទេសជិតខាងកម្ពុជារួមមានថៃ វៀតណាម និងភូមា បង្កជាការព្រួយបារម្ភមកដល់ប្រទេសកម្ពុជាដោយសារតែមានការបញ្ជូនរូបភាពនៃការបាក់រលំសំណង់អគារខ្ពស់នៅថៃតាមបណ្តាញសង្គមអំឡុងពេលនៃការរញ្ជួយដីនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០៣៥នេះ។ បុគ្គលិកក្រុមហ៊ុនឯកជន ធនាគារនៃអគារខ្ពស់មួយចំនួននៅក្នុងប្រទេសកម្ពុជាត្រូវបានប្រកាសឲ្យចាកចេញពីអគារបណ្តោះអាសន្ន ដើម្បីការពារសុវត្ថិភាពបើទោះណាជានៅមិនទាន់មានសញ្ញា ឬមិនទាន់មានភាពច្បាស់លាស់នៃការរញ្ជួយដីកើតឡើងក៏ដោយ។ លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានប្រាប់វិទ្យុបារាំង RFI ថាមកទល់រសៀលថ្ងៃសុក្រនេះថានៅកម្ពុជាជាពិសេសនៅភ្នំពេញមិនទាន់មានសញ្ញានៃការរង្គើនៅឡើយ និងថាក្រុមជំនាញរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់។ សូមស្តាប់ការលើកឡើងរបស់លោក សុទ្ធ គឹមកុលមុនី ដែលរៀបចំដោយ ញឹម សុផល៖

សង្គ្រាម​នៅហ្កាហ្សា​ សម្លាប់​អ្នក​កាសែតយ៉ាងតិច​ ​១៧០ នាក់

សម្ព័ន្ធអង្គការសារព័ត៌មានអន្តរជាតិ Forbidden Stories ​បាន​ផ្សាយ​របាយការណ៍​ស៊ើប​អង្កេត​ថ្មី ស្តីពី​ទ

សង្គ្រាម​នៅហ្កាហ្សា​ សម្លាប់​អ្នក​កាសែតយ៉ាងតិច​ ​១៧០ នាក់

សម្ព័ន្ធអង្គការសារព័ត៌មានអន្តរជាតិ Forbidden Stories ​បាន​ផ្សាយ​របាយការណ៍​ស៊ើប​អង្កេត​ថ្មី ស្តីពី​ទុក្ខវេទនា​របស់​អ្នក​កាសែតដែល​ធ្វើការ​នៅ​ក្រោម​ផ្សែងភ្លើង​សង្គ្រាម​ នៅ​តំបន់​ហ្កាហ្សា។   នៅ​ហ្កាហ្សា តាំងពីផ្ទុះសង្គ្រាម​ជា​ង​មួយ​ឆ្នាំមកនេះ  ​អ្នកសារព័ត៌មាន​ យ៉ាងតិច ១៧០ នាក់ បាន​ស្លាប់​បង់ជីវិត។​​

បារាំងអង់គ្លេស​នឹង​បញ្ជូន​ប្រតិភូ​ទៅ​អ៊ុយក្រែន​ដើម្បីត្រៀម​ពង្រាយទ័ព​​សម្ព័ន្ធ​ប្រទេស​ស្ម័គ្រចិត្ត

បារាំង អង់គ្លេស​នឹង​បញ្ជូន​ប្រតិភូ​ទៅ​អ៊ុយក្រែន​ដើម្បីត្រៀម​ពង្រាយទ័ព​របស់​សម្ព័ន្ធ​ប្រ

បារាំងអង់គ្លេស​នឹង​បញ្ជូន​ប្រតិភូ​ទៅ​អ៊ុយក្រែន​ដើម្បីត្រៀម​ពង្រាយទ័ព​​សម្ព័ន្ធ​ប្រទេស​ស្ម័គ្រចិត្ត

បារាំង អង់គ្លេស​នឹង​បញ្ជូន​ប្រតិភូ​ទៅ​អ៊ុយក្រែន​ដើម្បីត្រៀម​ពង្រាយទ័ព​របស់​សម្ព័ន្ធ​ប្រទេស​ស្ម័គ្រចិត្ត ដោយ​មិនទន្ទឹងរង់ចាំ​លទ្ធផល​នៃ​ការចរចា​រវាង​អាមេរិក និង​រុស្ស៊ី​ស្តីពី​ការបិទបញ្ចប់​សង្រ្គាម​នៅអ៊ុយក្រែន ថ្នាក់ដឹកនាំ​របស់ប្រទេស​អឺរ៉ុបភាគច្រើនដែលជា​សម្ព័ន្ធមិត្ត​របស់អ៊ុយក្រែន​បាន​ជួប​​ប្រជុំគ្នា​នៅទីក្រុង​ប៉ារីស កាលពីថ្ងៃព្រហស្បតិ៍ទី ២៧ មីនា នៅក្នុង​គោលដៅបិទបញ្ចប់​ការពិភាក្សា​ស្តីពី​ការធានា​សន្តិសុខ​ឲ្យ​អ៊ុយក្រែន។ ជាថ្មីម្តងទៀត ជំនួបកំពូលអឺរ៉ុប​ជាមួយ​អ៊ុយក្រែន​នៅទីក្រុង​ប៉ារីសប្រព្រឹត្តទៅ​ដោ​យគ្មានភាគីអាមេរិក​ចូលរួម។ ឈាង បុប្ផា​រាយការណ៍ព័ត៌មាននេះ៖

អគ្គនាយកដ្ឋានពន្ធនាគារថា គ្មានការទុកទណ្ឌិតចោលរហូតដល់ស្លាប់ទេ

អគ្គនាយកដ្ឋានពន្ធនាគារ តាមរយៈអ្នកនាំពាក្យលោក ឃៀង សុណាឌីនបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្ត

អគ្គនាយកដ្ឋានពន្ធនាគារថា គ្មានការទុកទណ្ឌិតចោលរហូតដល់ស្លាប់ទេ

អគ្គនាយកដ្ឋានពន្ធនាគារ តាមរយៈអ្នកនាំពាក្យលោក ឃៀង សុណាឌីនបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២៧ មីនា ឆ្នាំ២០២៥ នេះថា គ្មានករណីបណ្តែតបណ្តោយទុកទណ្ឌិតចោលរហូតដល់ស្លាប់នោះទេ។ ការបញ្ជាក់យ៉ាងដូច្នេះរបស់លោក ឃៀង សុណាឌីនធ្វើឡើង ក្រោយមានការចុះផ្សាយតាមបណ្តេញសង្គមនាពេលថ្មីៗនេះថា មន្ត្រីពន្ធនាគារព្រៃសបានទុកចោលអ្នកទោសរហូតដល់ដាច់ដង្ហើមស្លាប់។ តាមអគ្គនាយកដ្ឋានពន្ធនាគារ នៅពេលដែលរូបទណ្ឌិតនោះកំពុងមានបញ្ហាសុខភាព មន្ត្រីពន្ធនាគារបានបញ្ជូនរូបគេទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យខាងក្រៅភ្លាមៗ។ តែជាអកុសលមិនអាចជួយសង្រ្គោះបានទាន់ពេល។ សូមស្តាប់ប្រសាសន៍លោក ឃៀង សុណាឌីន អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារដែលរៀបចំដោយស៊ឹម ចាន់សំណាង៖

លោកស្រី ជូ ប៊ុនអេង៖ អំពើជួញដូរមនុស្សជាបញ្ហាពិភពលោកដែលត្រូវរួមគ្នាកំចាត់

នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានបើកកិច្ចប

លោកស្រី ជូ ប៊ុនអេង៖ អំពើជួញដូរមនុស្សជាបញ្ហាពិភពលោកដែលត្រូវរួមគ្នាកំចាត់

នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានបើកកិច្ចប្រជុំស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២៤ និងលើកទិសដៅសម្រាប់ឆ្នាំ ២០២៥។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ នេះ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានថ្លែងថា អំពើជួញដូរមនុស្សនៅក្នុងឆ្នាំ២០២៤ កន្លងទៅមានការកើនឡើងដល់ទៅ ២០% ធៀបនឹងឆ្នាំ២០២៣។ កំណើននេះត្រូវបានលោកស្រី ជូ ប៊ុនអេង បញ្ជាក់ថាគឺជាបញ្ហាប្រឈមសម្រាប់ពិភពលោក ពោលមិនចំពោះតែប្រទេសណាមួយទេ៕

ក្រសួងបរិស្ថានថា មូលនិធិអាកាសធាតុបៃតងសកលគ្រោងផ្តល់ជំនួយ ៤០លានដុល្លារក្នុងគម្រោងរេដបូក

លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានលើកឡើងថា កម្ពុជានឹងទទួលបានការគាំទ្រពីមូលនិធ

ក្រសួងបរិស្ថានថា មូលនិធិអាកាសធាតុបៃតងសកលគ្រោងផ្តល់ជំនួយ ៤០លានដុល្លារក្នុងគម្រោងរេដបូក

លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានលើកឡើងថា កម្ពុជានឹងទទួលបានការគាំទ្រពីមូលនិធិអាកាសធាតុបៃតងសកល ឬ Green Climate Fund ក្នុងទំហំទឹកប្រាក់ ៤០លានដុល្លារសម្រាប់ការអនុវត្តកម្មវិធីរេដបូកជាតិ។ ការលើកឡើងរបស់លោករដ្ឋមន្ត្រីក្រសួងបរិស្ថានដូច្នេះធ្វើឡើងនៅក្នុងជំនួបជាមួយតំណាងធនាគារពិភពលោកនាថ្ងៃទី២៦ មីនា។

ចិន​ទាត់ចោលសំណើ​របស់​លោកត្រាំដែល​សន្យា​មិនយកពន្ធច្រើន បើសិន​ចិនព្រម​លក់​Tik Tok​ឲ្យអាមេរិក

ទីផ្សារ​ភាគហ៊ុន​អាស៊ី​ត្រូវ​រញ្ជួយ​ដោយសារ​នយោបាយ​ដំឡើងពន្ធថ្មី​របស់លោកដូណាល់ ត្រាំ។ នៅជ

ចិន​ទាត់ចោលសំណើ​របស់​លោកត្រាំដែល​សន្យា​មិនយកពន្ធច្រើន បើសិន​ចិនព្រម​លក់​Tik Tok​ឲ្យអាមេរិក

ទីផ្សារ​ភាគហ៊ុន​អាស៊ី​ត្រូវ​រញ្ជួយ​ដោយសារ​នយោបាយ​ដំឡើងពន្ធថ្មី​របស់លោកដូណាល់ ត្រាំ។ នៅជប៉ុន និងកូរ៉េខាងត្បូង​តម្លៃភាគហ៊ុន​របស់​ក្រុមហ៊ុន​ផលិតរថយន្ត​បាន​ធ្លាក់ចុះ​គួរ​ឲ្យ​កត់សម្គាល់ បន្ទាប់ពីលោកដូណាល់ ត្រាំ ប្រកាស​កាលពីថ្ងៃពុធទី ២៦ មីនា ដំឡើងពន្ធ​២៥%​លើ​រថយន្ត​នាំចូលទៅ​អាមេរិក។ នៅក្នុងការប្រកាស​នៅសេតវិមាន នៅថ្ងៃពុធម្សិលមិញ លោកប្រធានាធិបតី​ដូណាល់ ត្រាំ​បានបង្ហើរ​ពី​ករណីលើកលែង លើរថយន្ត​ចិន បើសិន​ប៉េកាំង​យល់ព្រម​ឲ្យ​ក្រុមហ៊ុន​ចិន ByteDance លក់​កម្មវិធី​Tik Tok ឲ្យអាមេរិក។

Get more results via ClueGoal