ពលករខ្មែរ១នាក់បានស្លាប់នៅក្នុងគ្រោះរញ្ជួយដីនៅថៃ
newsare.net
ពលករខ្មែរ១រូប ឈ្មោះ មាស សាវ៉ាង អាយុ២៣ឆ្នាំ រស់នៅក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានរកឃើញនៅថ្ងៃ�ពលករខ្មែរ១នាក់បានស្លាប់នៅក្នុងគ្រោះរញ្ជួយដីនៅថៃ
ពលករខ្មែរ១រូប ឈ្មោះ មាស សាវ៉ាង អាយុ២៣ឆ្នាំ រស់នៅក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានរកឃើញនៅថ្ងៃទី៣១ ខែមីនានេះថាបានស្លាប់នៅក្នុងគ្រោះរញ្ជួយដីក្នុងប្រទេសថៃ ដែលបានកើតឡើងកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសថៃ ក្រសួងការបរទេស និងតំណាងក្រសួងការងារកំពុងរៀបចំសម្របសម្រួលបែបបទដើម្បីដឹកសពជនរងគ្រោះត្រលប់មកប្រទេសកម្ពុជាវិញ។ ភ្លាមបន្ទាប់ពីទទួលដំណឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានចេញសាររំលែកទុកនៅថ្ងៃនេះ ដល់ក្រុមគ្រួសារសពផងដែរ។ លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារកម្ពុជាបានឲ្យដឹងនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះថាក្រុមការងារក្រសួងការងារ និងអាជ្ញាធរដែនដីកំពុងរៀបចំឲ្យបានសមរម្យក្នុងការធ្វើបុណ្យសពតាមប្រពៃណី និងជួយសម្របសម្រួលជាមួយនិយោជកថៃឲ្យមានការទទួលខុសត្រូវនិងផ្តល់នូវប្រាក់សំណងអត្ថប្រយោជន៍ផ្សេងៗ។ សូមស្តាប់ការលើកឡើងរបស់លោក កត្តា អ៊ន ដែលរៀបចំដោយ ញឹម សុផល៖ Read more