Cambodia



នៅម៉ូស្គូ លោក​ប្រមុខការទូតចិន​អះអាងថាចិន​ត្រៀម​ដើរ “តួនាទី​ស្ថាបនា” ដើម្បីបញ្ចប់សង្គ្រាម​អ៊ុយក្រែន

ចិន​បានត្រៀមខ្លួនជាស្រេច ក្នុងការ​​ដើរតួនាទីស្ថាបនា ដើម្បីបិទបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន​

ក្រិក​ធ្វើ​ទំនើបកម្ម​​វិស័យ​យោធា​ក្នុង​ទ្រង់ទ្រាយ​ធំ​ជា​ប្រវត្តិសាស្ត្រ

ក្នុង​ខណៈ​ដែល​អឺរ៉ុប​ប្រឈម​នឹង​បញ្ហា​សន្តិសុខ​កាន់​តែ​ខ្លាំងឡើងៗ ​ក្រិកបានលើក​ផែនការ​​ធ

ក្រិក​ធ្វើ​ទំនើបកម្ម​​វិស័យ​យោធា​ក្នុង​ទ្រង់ទ្រាយ​ធំ​ជា​ប្រវត្តិសាស្ត្រ

ក្នុង​ខណៈ​ដែល​អឺរ៉ុប​ប្រឈម​នឹង​បញ្ហា​សន្តិសុខ​កាន់​តែ​ខ្លាំងឡើងៗ ​ក្រិកបានលើក​ផែនការ​​ធ្វើ​ទំនើប​កម្ម​វិស័យ​យោធាដ៏​ធំ​មហាសាល​មិន​ធ្លាប់​មាន​​។ នៅ​ចំពោះ​មុខ​សភា​នា​​ថ្ងៃ​ពុធ​ទី២មេសា​២០២៥ ប្រមុខ​រដ្ឋាភិបាល​ក្រិក​បាន​ប្រកាស​ត្រៀម​ទម្លាយ​កញ្ចប់​ថវិកា​ចំនួន ២៥ពាន់​លាន​អឺរ៉ូ សម្រាប់រចនា​កែច្នៃ​និង​​វិនិយោគវិស័យការពារ​ជាតិ។

មេដឹកនាំរបបសឹកភូមាប្រកាសបន្តការវាយ​ប្រហារលើក្រុម​ឧទ្ទាម ដោយ​មិនខ្វល់ពីគ្រោះ​មហន្តរាយរញ្ជួយដី

គ្រោះមហន្តរាយរញ្ជួយដី​នៅភូមា បាន​ផ្តាច់ជីវិតមនុស្សយ៉ាងហោច​២៧០០នាក់។ នេះបើ​យោងតាមតួលេខចុ

មេដឹកនាំរបបសឹកភូមាប្រកាសបន្តការវាយ​ប្រហារលើក្រុម​ឧទ្ទាម ដោយ​មិនខ្វល់ពីគ្រោះ​មហន្តរាយរញ្ជួយដី

គ្រោះមហន្តរាយរញ្ជួយដី​នៅភូមា បាន​ផ្តាច់ជីវិតមនុស្សយ៉ាងហោច​២៧០០នាក់។ នេះបើ​យោងតាមតួលេខចុងក្រោយ គិតត្រឹមព្រឹកថ្ងៃពុធទី​២មេសានេះ។ អង្គការមនុស្ស​ធម៌នានា កំពុងតែសស្រាក់សស្រាំ បញ្ជូន​ជំនួយ​ស្បៀងអាហារទៅកាន់ភូមា ខណៈក្រុមសង្គ្រោះកំពុងតែព្យាយាម​រើកកាយ​គំនរបាក់​បែក ដើម្បីស្វែងរកអ្នកបាត់ខ្លួន។ ក្រុមឧទ្ទាម​ប្រឆាំងរបបសិកភូមាជាច្រើនក្រុម បានប្រកាសផ្អាកការប្រយុទ្ធ។ តែដោយឡែក លោក មីន អ៊ុងឡាំង មេដឹកនាំរបបសឹកភូមា បានប្រកាស​កាលពីថ្ងៃអង្គារថា កងទ័ពជាតិភូមា នឹងបន្តបើកប្រតិបត្តិការ​​​វាយប្រហារទៅលើក្រុមឧទ្ទាម មិនផ្អាកឡើយ!

អ៊ីស្រាអែល​ ប្រកាស​ពង្រីក​តំបន់​វាយប្រហារ​ នៅ​ហ្កាហ្សា

កងទ័ព​អ៊ីស្រាអែល​​ បាន​​លាតសន្ធឹង​ប្រតិបត្តិការ​សឹកទ្រង់ទ្រាយ​ធំ​ ​នៅ​​​​ហ្កាហ្សា។​ រដ្ឋ

អ៊ីស្រាអែល​ ប្រកាស​ពង្រីក​តំបន់​វាយប្រហារ​ នៅ​ហ្កាហ្សា

កងទ័ព​អ៊ីស្រាអែល​​ បាន​​លាតសន្ធឹង​ប្រតិបត្តិការ​សឹកទ្រង់ទ្រាយ​ធំ​ ​នៅ​​​​ហ្កាហ្សា។​ រដ្ឋមន្ត្រី​ការពារជាតិ​អ៊ីស្រាអែល បញ្ជាក់​​ថា​នឹង​យកទីតាំង​​ដែល​បោសសម្អាត​ហើយ​​ ដាក់​ក្នុង​«តំបន់​សុវត្ថិភាព»​ត្រួត​ត្រា​ដោយ​អ៊ីស្រាអែល។ ភ្លាមៗ​ រដ្ឋាភិបាលអាល្លឺម៉ង់​និង​អង់គ្លេស​ បានសម្តែងក្តីបារម្ភជាខ្លាំង​ចំពោះការពង្រីក​ប្រតិបត្តិការសឹកនេះ។ 

តើចិន​ចង់ប្រើ​យុទ្ធសាស្ត្រ​ ឡោមព័ទ្ធ ​បិទខ្ទប់​​​ដង្ហើម​​​ឲ្យ​តៃវ៉ាន់​ដួល​រលំ​ឯងឬ?

កងទ័ពចិនបាន​ធ្វើសមយុទ្ធ​យោធាទ្រង់ទ្រាយធំ រយៈពេល​២ថ្ងៃ ដើម្បីហាត់​សម​ឡោម​ព័ទ្ធកោះតៃវ៉ាន់

តើចិន​ចង់ប្រើ​យុទ្ធសាស្ត្រ​ ឡោមព័ទ្ធ ​បិទខ្ទប់​​​ដង្ហើម​​​ឲ្យ​តៃវ៉ាន់​ដួល​រលំ​ឯងឬ?

កងទ័ពចិនបាន​ធ្វើសមយុទ្ធ​យោធាទ្រង់ទ្រាយធំ រយៈពេល​២ថ្ងៃ ដើម្បីហាត់​សម​ឡោម​ព័ទ្ធកោះតៃវ៉ាន់។ នៅថ្ងៃពុធ ក្រសួងការពារជាតិបានប្រកាស​ថា គេបានសម្រេចគ្រប់កម្មវត្ថុទាំងអស់ នៅក្នុងសមយុទ្ធនេះ​​។ ផ្អែកតាម​អ្នកជំនាញ សមយុទ្ធយោធារបស់ចិន​នៅជុំវិញតៃវ៉ាន់ គឺជា​ផ្ញើសារយ៉ាងច្បាស់ៗ ថា​ក្នុងករណី​ដែល​ចិន​បើកប្រតិបត្តិការ​​មែនទែន គឺតៃវ៉ាន់នឹងត្រូវចិនឡោមព័ទ្ធជិត​ឈឹង រហូតទាល់តែថប់ដង្ហើម ព្រមចុះចាញ់​ ដោយ​គ្មាននរណាអាចចូលទៅជួយបានជាដាច់ខាត​។

ហេតុអ្វីលោក ស៊ី ជីនពីង ជ្រើសយកម៉ាឡេស៊ី វៀតណាមនិងកម្ពុជាសម្រាប់ទស្សនកិច្ចខែមេសា ២០២៥?

ប្រសិនមិនមានអ្វីប្រែប្រួលទេ លោក ស៊ី ជីនពីង ប្រធានាធិបតីចិននឹងធ្វើទស្សនកិច្ចក្នុងតំបន់អាស៊

ហេតុអ្វីលោក ស៊ី ជីនពីង ជ្រើសយកម៉ាឡេស៊ី វៀតណាមនិងកម្ពុជាសម្រាប់ទស្សនកិច្ចខែមេសា ២០២៥?

ប្រសិនមិនមានអ្វីប្រែប្រួលទេ លោក ស៊ី ជីនពីង ប្រធានាធិបតីចិននឹងធ្វើទស្សនកិច្ចក្នុងតំបន់អាស៊ាននាខែមេសា ឆ្នាំ២០២៥នេះ នៅក្នុងប្រទេសចំនួន៣ គឺម៉ាឡេស៊ី វៀតណាម និងកម្ពុជា។ អ្នកតាមដានភូមិសាស្ត្រនយោបាយនានាមើលឃើញថា ទស្សនកិច្ចរបស់លោក ស៊ី ជីនពីង នៅតាមប្រទេសសមាជិកអាស៊ានទាំង៣ មានអត្ថប្រយោជន៍នៃទំនាក់ទំនងដាច់ដោយឡែកៗរវាងចិន និងបណ្តាប្រទេសទាំងនោះ និងចាំបាច់ជាងបណ្តាប្រទេសសមាជិកអាស៊ានផ្សេងទៀត។

រដ្ឋមន្ត្រីការពារជាតិសម្រេចបង្កើតអង្គភាពដាក់ទណ្ឌកម្មមន្ត្រីយោធាមួយរូប

នៅថ្ងៃទី១ មេសា រដ្ឋមន្ត្រីក្រសួងការពារជាតិបានសម្រេចបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្

រដ្ឋមន្ត្រីការពារជាតិសម្រេចបង្កើតអង្គភាពដាក់ទណ្ឌកម្មមន្ត្រីយោធាមួយរូប

នៅថ្ងៃទី១ មេសា រដ្ឋមន្ត្រីក្រសួងការពារជាតិបានសម្រេចបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យមើលការដាក់ទណ្ឌកម្មចំពោះទង្វើរបស់មន្ត្រីយោធាមួយរូបឈ្មោះ ឈាវ មុន្និន ដែលល្មើសនឹងវិន័យរដ្ឋបាល។ ការសម្រេចនេះធ្វើឡើង បន្ទាប់ពីបុគ្គល ឈាវ មុន្និន បានបង្ហោះវីដេអូដោយយកអង្គភាពរបស់រដ្ឋដើម្បីអួតបង្ហាញពីចំនួនទឹកប្រាក់ដ៏សន្ធឹកសន្ធាប់ និងបានរាំបង្អួតមហាជន។

លោក ស៊ី ជីនពីងគ្រោងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានាពាក់កណ្តាលខែមេសា

ប្រធានាធិបតីចិនលោក ស៊ី ជីនពីងគ្រោងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានាពាក់កណ្តាលខែមេសា ឆ

លោក ស៊ី ជីនពីងគ្រោងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានាពាក់កណ្តាលខែមេសា

ប្រធានាធិបតីចិនលោក ស៊ី ជីនពីងគ្រោងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានាពាក់កណ្តាលខែមេសា ឆ្នាំ២០២៥។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានចិន South China Morning Post នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ដែលបានដកស្រង់សម្តីពីប្រភពការទូតម្នាក់។ តាមសារព័ត៌មានចិនដដែល លោក ស៊ី ជីនពីងទំនងជាចង់ពង្រឹងទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធបន្ថែមជាមួយប្រទេសក្នុងតំបន់អាស៊ាន ខណៈដែលទំនាក់ទំនងរវាងចិន និងអាមេរិកកំពុងតែឡើងកម្តៅកាន់តែខ្លាំង។ 

សមាគមឧកញ៉ាកម្ពុជាព្រមានចាត់វិធានការច្បាប់ចំពោះអ្នកមានគោរមងារឧកញ៉ាដែលប្រព្រឹត្តិខុស

នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ សមាគមឧកញ៉ាកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានមួយដោយព្រមានចាត់វិ

សមាគមឧកញ៉ាកម្ពុជាព្រមានចាត់វិធានការច្បាប់ចំពោះអ្នកមានគោរមងារឧកញ៉ាដែលប្រព្រឹត្តិខុស

នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ សមាគមឧកញ៉ាកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានមួយដោយព្រមានចាត់វិធានការច្បាប់ចំពោះគោរមវន្តណាដែលបានរកឃើញប្រព្រឹត្តិសកម្មភាព ឬប្រើពាក្យសម្តីដែលធ្វើឲ្យប៉ះពាល់ដល់គុណតម្លៃ និងឧត្តមភាពនៃគោរមងារឧកញ៉ាស្របតាមព្រះរាជក្រឹត្យ និងអនុក្រឹត្យ។ អ្នកឧកញ៉ា ហ៊ុន ឡាក់ អ្នកនាំពាក្យសមាគមឧកញ៉ាកម្ពុជាបានអះអាងថា ការព្រមានរបស់សមាគមធ្វើឡើង ក្រោយមានបុគ្គលដែលមានគោរមងារឧកញ៉ាមួយចំនួនបន្តប្រព្រឹត្តិសកម្មភាពមិនសមរម្យដែលប្រាសចាកពីបទប្បញ្ញត្តិរបស់សមាគម។

សហគមន៍ក្បាលខ្លាបារម្ភពីកំណើនបទល្មើសព្រៃឈើ ក្រោយការផ្តាច់ជំនួយពី USAID

សហគមន៍ក្បាលខ្លាបានព្រួយបារម្ភពីកំណើនសកម្មភាពទន្រ្ទានដីព្រៃ ការកាប់បំផ្លាញព្រៃឈើ និងការប

សហគមន៍ក្បាលខ្លាបារម្ភពីកំណើនបទល្មើសព្រៃឈើ ក្រោយការផ្តាច់ជំនួយពី USAID

សហគមន៍ក្បាលខ្លាបានព្រួយបារម្ភពីកំណើនសកម្មភាពទន្រ្ទានដីព្រៃ ការកាប់បំផ្លាញព្រៃឈើ និងការបរបាញ់សត្វព្រៃ ក្រោយពីការផ្ដាច់ជំនួយរបស់ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក USAID ។ ជំនួយរបស់ USAID បានជួយជ្រោមជ្រែងអ្នកការពារព្រៃឈើជួរមុខ ដោយប្រើប្រាស់បច្ចេកវិទ្យា SMART Connect ដែលជាប្រព័ន្ធទិន្នន័យផ្កាយរណបសម្រាប់ត្រួតពិនិត្យតាមដានព្រៃឈើទាន់ហេតុការណ៍។ តែលោក សេង ផល្លី អនុប្រធានសហគមន៍ក្បាលខ្លាសង្ឃឹមថា អង្គការដៃគូពាក់ព័ន្ធនានាដែលធ្វើការផ្នែកការពារធនធានធម្មជាតិនឹងមិនបោះបង់សហគមន៍ក្បាលខ្លាទេ។

រដ្ឋាភិបាលកម្ពុជាប្តេជ្ញាបញ្ចប់ការកសាងផ្លូវក្រវាត់ព្រំដែននៅមុនរដូវវស្សា

រដ្ឋាភិបាលកម្ពុជា តាម​រយៈ​ក្រុម​ការងារ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន​បាន​ឲ្យ​ដឹង​

រដ្ឋាភិបាលកម្ពុជាប្តេជ្ញាបញ្ចប់ការកសាងផ្លូវក្រវាត់ព្រំដែននៅមុនរដូវវស្សា

រដ្ឋាភិបាលកម្ពុជា តាម​រយៈ​ក្រុម​ការងារ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី១ មេសា​ថា ដំណើរការ​កសាង​ផ្លូវក្រវាត់​ព្រំដែន​កម្ពុជា​ក្នុង​ខេត្ត​មណ្ឌលគិរី និង​ខេត្ត​រតនគិរី​សម្រេច​បាន​ជិត ៤០ភាគរយ ខណៈកិច្ចការងារ​បោសសម្អាត​មីន​នៅ​មិន​ទាន់​បញ្ចប់​នៅ​ឡើយ។ តែ​យ៉ាង​ណា ក្រុម​ការងារ​កសាង​ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន​បាន​ប្តេជ្ញា​សម្រេច​ការ​កសាង​ផ្លូវក្រវាត់ព្រំដែន​ឲ្យ​ចប់​ជា​ស្ថាពរ​នៅ​មុន​ពេល​ភ្លៀងធ្លាក់​ជោគជាំ​នា​រដូវវស្សា​ខាង​មុខ។

តាន​តឹង​ជាមួយ​អាមេរិក ដាណឺម៉ាក​​ទិញ​មីស៊ីល​​​និង​រថពាសដែក​ពី​អឺរ៉ុប

ក្នុង​បរិបទ​នៃ​ភាព​តាន​តឹង​ជាមួយសហរដ្ឋ​អាមេរិកដោយ​សំណុំ​រឿង​ហ្កូអិន​ឡង់ ព្រះមហាក្សត្រ​ដ

តាន​តឹង​ជាមួយ​អាមេរិក ដាណឺម៉ាក​​ទិញ​មីស៊ីល​​​និង​រថពាសដែក​ពី​អឺរ៉ុប

ក្នុង​បរិបទ​នៃ​ភាព​តាន​តឹង​ជាមួយសហរដ្ឋ​អាមេរិកដោយ​សំណុំ​រឿង​ហ្កូអិន​ឡង់ ព្រះមហាក្សត្រ​ដាណឺម៉ាក យាង​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​បារាំង។ ទស្សនកិច្ច​ផ្លូវ​រដ្ឋ​បី​ថ្ងៃប្រព្រឹត្ត​ទៅ​ក្រោម​ផ្លាក​នៃ​ការ​ពង្រឹង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ការពារ​ជាតិ។ បើតាម​​វិមាន​ប្រធានាធិបតី​បារាំង ដាណឺម៉ាក​បាន​ចុះ​កិច្ចព្រមព្រៀង​នៅ​ទីក្រុង​ទីប៉ារីស ទិញ​មីស៊ីលប្រភេទ​ “​មីស្ត្រាល់​៣” ​ជា​ច្រើន​រយ​​គ្រឿង និង​រថពាស​ដែក​ហ្វាំងឡង់​​​​ចំនួន​១៣០​គ្រឿង។

ភូមាផ្តើម​​កាន់​ទុក្ខ​ជាតិ​មួយ​សប្តាហ៍​ អង្គការ​មនុស្សធម៌​អំពាវនាវ​រក​ជំនួយ​ស្បៀង​និង​ទឹក

នៅថ្ងៃ​អង្គារ​ទី ១​មេសា​​នេះ ភូមា​បាន​ផ្តើម​កាន់​ទុក្ខ​ជាតិ រយៈ​ពេល​មួយ​សប្តាហ៍ ដោយ​ពិធី​

ភូមាផ្តើម​​កាន់​ទុក្ខ​ជាតិ​មួយ​សប្តាហ៍​ អង្គការ​មនុស្សធម៌​អំពាវនាវ​រក​ជំនួយ​ស្បៀង​និង​ទឹក

នៅថ្ងៃ​អង្គារ​ទី ១​មេសា​​នេះ ភូមា​បាន​ផ្តើម​កាន់​ទុក្ខ​ជាតិ រយៈ​ពេល​មួយ​សប្តាហ៍ ដោយ​ពិធី​ស្មឹងស្មាត​មួយ​នាទី​ ដើម្បី​គោរព​ដល់​វិញ្ញាណក្ខន្ធ​​ជន​រងគ្រោះ​បាត់​បង់​ជីវិត​ក្នុង​គ្រោះរញ្ជួយ​ដី ដែល​បាន​ឡើង​ដល់​ជាង​ពីរពាន់​៧រយនាក់។ បួន​ថ្ងៃ​ក្រោយ​មហន្តរាយ​រញ្ជួយ​ដី ដែល​ត្របាក់​​បំផ្លាញ​អគារ​និង​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវថ្នល់​ស្ទើរ​គ្មាន​សល់​ ក្តី​សង្ឃឹម​ស្វែង​រក​ជន​នៅ​មាន​ជីវិត​ក្នុង​គំនរ​បាក់បែក កាន់​តែ​ស្តួច​ទៅៗ។ 

លោក ថេ ឈុនហាក់៖ កម្ពុជាមានភាពប្រសើរឡើងក្នុងការដោះស្រាយបញ្ហាវិសមភាពយែនឌ័រ

លោក ថេ ឈុនហាក់ អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​សមភាព​យេនឌ័រ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៃ​ក្រសួង

លោក ថេ ឈុនហាក់៖ កម្ពុជាមានភាពប្រសើរឡើងក្នុងការដោះស្រាយបញ្ហាវិសមភាពយែនឌ័រ

លោក ថេ ឈុនហាក់ អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​សមភាព​យេនឌ័រ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៃ​ក្រសួង​កិច្ចការ​នារី​ បាន​ថ្លែង​ថា កម្ពុជា​មាន​ភាព​ប្រសើរ​ឡើង​ក្នុង​ការ​ដោះស្រាយ​បញ្ហា​វិសមភាពយែ​នឌ័រ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ដោយភាគី​ពាក់ព័ន្ធ​នៅក្នុង​កិច្ច​ប្រជុំ​មួយ​នៅអង្គការ​សហ​ប្រជាតិ​កាល​ពី​ពាក់​កណ្តាល​ខែ​មីនា ឆ្នាំ​២០២៥​។​ ក្នុង​បទ​សម្ភាស​ជាមួយ​វិទ្យុ​បារាំង​អន្តរ​ជាតិ​ RFI នៅ​ថ្ងៃ​ទី​១ ខែ​មេសា លោក ថេ ឈុនហាក់ បាន​អះអាង​ថា ភាព​ប្រសើរ​នៃ​ស្ថាន​ភាព​យែន​ឌ័រ​នៅ​កម្ពុជា គឺ​ដោយសារ​តែ​កម្ពុជា​មាន​គោល​នយោបាយ​គាំពារ​ស្ត្រី ​និង​សមភាព​យែន​ឌ័រ​។​ តែ​លោក​ក៏​ទទួល​ស្គាល់​ថា កម្ពុជា​នៅ​មាន​បញ្ហា​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ឆ្លើយ​តប​នឹង​បញ្ហា​យែន​ឌ័រ​។

រដ្ឋមន្ត្រីការងារថា កម្ពុជាជាគោលដៅទាក់ទាញអាជីវកម្ម និងវិនិយោគទុនបន្ថែមទៀត

រដ្ឋមន្ត្រីក្រសួងការងារ លោក ហេង សួរបានថ្លែងថា ប្រទេសកម្ពុជានឹងក្លាយជាគោលដៅទាក់ទាញបន្ថែមទៀ

រដ្ឋមន្ត្រីការងារថា កម្ពុជាជាគោលដៅទាក់ទាញអាជីវកម្ម និងវិនិយោគទុនបន្ថែមទៀត

រដ្ឋមន្ត្រីក្រសួងការងារ លោក ហេង សួរបានថ្លែងថា ប្រទេសកម្ពុជានឹងក្លាយជាគោលដៅទាក់ទាញបន្ថែមទៀតទាំងអាជីវកម្ម និងវិនិយោគទុន។ ការថ្លែងរបស់លោក ហេង សួរដូចនេះធ្វើឡើង អំឡុងពេលនៃកិច្ចប្រជុំកំពូលវាយនភណ្ឌសកលនៅកម្ពុជានាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។ កិច្ចប្រជុំក្រោមប្រធានបទ «កសាងអនាគត៖ បង្កើនភាពប្រកួតប្រជែង និងចីរភាព» បានចូលរួមដោយសមាគមរោងចក្រកាត់ដេរ អង្គការ ILO សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា តំណាងម៉ាកយីហោអន្តរជាតិធំៗ និងអង្គការអន្តរជាតិមួយចំនួនទៀត។

ចិនធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ហាត់សម​ឡោមព័ទ្ធតៃវ៉ាន់

នៅថ្ងៃអង្គារទី១មេសា ក្រសួងការពារជាតិចិន បាន​ប្រកាសឲ្យដឹងថា គេបានធ្វើ​សមយុទ្ធយោធាទ្រង់ទ្រ

ចិនធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ហាត់សម​ឡោមព័ទ្ធតៃវ៉ាន់

នៅថ្ងៃអង្គារទី១មេសា ក្រសួងការពារជាតិចិន បាន​ប្រកាសឲ្យដឹងថា គេបានធ្វើ​សមយុទ្ធយោធាទ្រង់ទ្រាយធំ ក្នុងលក្ខខណ្ឌពិតជាក់ស្តែង ដើម្បីហាត់​សម​ឡោម​ព័ទ្ធ​កោះតៃវ៉ាន់​។ ​ប្រឈមនឹង​សមយុទ្ធបែបគំរាមសំឡុតនេះ កងទ័ពតៃវ៉ាន់ បានជូនដំណឹងថា គេ​បាន​ប្រុងប្រៀបលក្ខណៈឆ្លើយតប ដើម្បីការពារបូរណៈភាពដែនដីតៃវ៉ាន់។ គួរកត់សំគាល់ថា ក្រោយ​ការត្រឡប់ចូលកាន់អំណាចរបស់​​លោកដូណាល់ ត្រាំ គឺ​ចិនកាន់តែមានសង្ឃឹមថា អាមេរិកនឹងបោះបង់ចោល​​តៃវ៉ាន់ ក្នុងការករណី​ដែល​ចិន បើកការ​ឡោម​ព័ទ្ធ​ដើម្បីយកតៃវ៉ាន់​មកគ្រប់គ្រង​។

លោក ហ៊ុន សែន ថារឿងដែលសង្វេគគឺក្មួយស្រីលោកជួលផ្ទះគេនៅ និងកូនៗរៀនមិនពេញលេញ

លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានសម្តែងក្តីសង្វេក ក្រោយទទួលដំណឹងថា ក្មួយស្រីបង្កើតរ

លោក ហ៊ុន សែន ថារឿងដែលសង្វេគគឺក្មួយស្រីលោកជួលផ្ទះគេនៅ និងកូនៗរៀនមិនពេញលេញ

លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានសម្តែងក្តីសង្វេក ក្រោយទទួលដំណឹងថា ក្មួយស្រីបង្កើតរបស់លោកបានជួលផ្ទះគេនៅ និងថា កូនៗមិនបានរៀនពេញលេញ។ ការបង្ហាញនូវមនោសញ្ចេតនាដូចនេះធ្វើឡើងតាមរយៈសំណេរនៅលើហ្វេសប៊ុកផ្លូវការរបស់លោកនាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ នេះ ពោលមួយថ្ងៃមុនសពបងប្រុសច្បងរបស់លោក គឺលោក ហ៊ុន សានត្រូវបញ្ចុះនៅថ្ងៃទី០២ ខែមេសា។

ការស្រាវជ្រាវថា ខ្មែរផឹកគ្រឿងស្រវឹងខ្លាំងជាងថៃ តែនៅចាញ់វៀតណាម

យុវជនខ្មែរដែលមានអាយុពី ១៥ ដល់ ១៩ ឆ្នាំប្រមាណជាង ២៥ភាគរយត្រូវបានរកឃើញថា គឺមានទម្លាប់ផឹកគ្រឿ

ការស្រាវជ្រាវថា ខ្មែរផឹកគ្រឿងស្រវឹងខ្លាំងជាងថៃ តែនៅចាញ់វៀតណាម

យុវជនខ្មែរដែលមានអាយុពី ១៥ ដល់ ១៩ ឆ្នាំប្រមាណជាង ២៥ភាគរយត្រូវបានរកឃើញថា គឺមានទម្លាប់ផឹកគ្រឿងស្រវឹងជោគជាំ។ នេះបើតាមរបាយការណ៍គោលនយោបាយថ្មីមួយរបស់វិទ្យាស្ថាននយោបាយសាធារណៈអាស៊ីអាគ្នេយ៍ (SEAPPI) និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ដែលទើបចេញផ្សាយនៅថ្ងៃទី៣១ មីនា។ តាមរបាយការណ៍ស្រាវជ្រាវដដែល សព្វថ្ងៃនេះ យុវជនខ្មែរផឹកគ្រឿងស្រវឹងខ្លាំងជាងយុវជនថៃទៅទៀត តែនៅចាញ់យុវជនវៀតណាម។

លោក ញ៉ឹម ឆាយឡុងថា ការគូរគំនូរត្លុកបង្ហាញពីសេរីភាព និងភាពសប្បាយរីករាយ

លោក ញ៉ឹម ឆាយឡុង និស្សិតកំពុងសិក្សាជំនាញមេកានិកបានឆ្លៀតពេលទំនេរពីការសិក្សាដើម្បីគូរគំនូររ

លោក ញ៉ឹម ឆាយឡុងថា ការគូរគំនូរត្លុកបង្ហាញពីសេរីភាព និងភាពសប្បាយរីករាយ

លោក ញ៉ឹម ឆាយឡុង និស្សិតកំពុងសិក្សាជំនាញមេកានិកបានឆ្លៀតពេលទំនេរពីការសិក្សាដើម្បីគូរគំនូររូបត្លុកនៅខាងមុខព្រះបរមរាជវាំងនៅរៀងរាល់ចុងសប្តាហ៍។ លោកចូលចិត្តគូរគំនូរបែបនេះតាំងពីក្មេងដោយសិក្សាស្វែងយល់ខ្លួនឯងបន្ថែមតាមរយៈការមើលវីដេអូក្នុងយូធូប។ សម្រាប់លោក ញ៉ឹម ឆាយឡុង ការគូរគំនូរត្លុកនេះបង្ហាញពីសេរីភាពដែលកើតចេញពីគំនិតច្នៃប្រឌិត។ តែលោករំពឹងនឹងទទួលបានការគាំទ្រច្រើនពីសាធារណជន។

ក្រសួងអប់រំមិនទទួលយកការដាក់ចំណាត់ថ្នាក់អប់រំកម្ពុជាទាបជាងឡាវ និងទីម័រខាងកើត

នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ ក្រសួងអប់រំ យុវជន និងកីឡាបានចេញសេចក្តីថ្លែងការណ៍មួយច្រានចោ

ក្រសួងអប់រំមិនទទួលយកការដាក់ចំណាត់ថ្នាក់អប់រំកម្ពុជាទាបជាងឡាវ និងទីម័រខាងកើត

នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ ក្រសួងអប់រំ យុវជន និងកីឡាបានចេញសេចក្តីថ្លែងការណ៍មួយច្រានចោលការដាក់ចំណាត់ថ្នាក់អប់រំរបស់កម្ពុជានៃគេហទំព័រ World Population Review 2025 នៅលេខរៀងទី១២០ ក្នុងចំណោម ២០៣ប្រទេសកាលពីពេលថ្មីៗនេះ ពោលទាបជាងប្រទេសឡាវ និងទីម័រខាងកើត។ ក្រសួងអប់រំបានអះអាងថា វិស័យអប់រំកម្ពុជាមានវឌ្ឍនភាពទាំងបរិមាណ និងគុណភាព ហើយមិនអន់ជាងឡាវ និងទីម័រខាងកើតឡើយ។

ចិន​រក​ឃើញកំណប់​​ប្រេងដ៏​ធំ​មួយ​​នៅក្នុង​សមុទ្ទ​ចិន​ខាងត្បូង

ក្រុមហ៊ុន​ប្រេង​CNOOC របស់​ចិន បាន​ប្រកាស​ នៅថ្ងៃ​ចន្ទទី​៣១​មីនា២០២៥ រក​ឃើញ​កំណប់​អណ្តូង​ប្រ

ចិន​រក​ឃើញកំណប់​​ប្រេងដ៏​ធំ​មួយ​​នៅក្នុង​សមុទ្ទ​ចិន​ខាងត្បូង

ក្រុមហ៊ុន​ប្រេង​CNOOC របស់​ចិន បាន​ប្រកាស​ នៅថ្ងៃ​ចន្ទទី​៣១​មីនា២០២៥ រក​ឃើញ​កំណប់​អណ្តូង​ប្រេង​ដ៏​ធំ​មួយ នៅ​តំបន់​ប៉ែក​​ខាង​កើត​នៃ​សមុទ្ទ​ចិន​ខាង​ត្បូង។ បើ​តាម​ទី​ភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​ចិន ​អណ្តូងរក​ឃើញ​ថ្មី​មានកប់​ប្រេង​ក្នុង​បរិមាណ​ដល់​ទៅ​ជាង​១០០លាន​តោន។

ពលករខ្មែរ១នាក់បានស្លាប់នៅក្នុងគ្រោះរញ្ជួយដីនៅថៃ

ពលករខ្មែរ១រូប ឈ្មោះ មាស សាវ៉ាង អាយុ២៣ឆ្នាំ រស់នៅក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានរកឃើញនៅថ្ងៃ

ពលករខ្មែរ១នាក់បានស្លាប់នៅក្នុងគ្រោះរញ្ជួយដីនៅថៃ

ពលករខ្មែរ១រូប ឈ្មោះ មាស សាវ៉ាង អាយុ២៣ឆ្នាំ រស់នៅក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានរកឃើញនៅថ្ងៃទី៣១ ខែមីនានេះថាបានស្លាប់នៅក្នុងគ្រោះរញ្ជួយដីក្នុងប្រទេសថៃ ដែលបានកើតឡើងកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសថៃ ក្រសួងការបរទេស និងតំណាងក្រសួងការងារកំពុងរៀបចំសម្របសម្រួលបែបបទដើម្បីដឹកសពជនរងគ្រោះត្រលប់មកប្រទេសកម្ពុជាវិញ។ ភ្លាមបន្ទាប់ពីទទួលដំណឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន​ ម៉ាណែត ក៏បានចេញសាររំលែកទុកនៅថ្ងៃនេះ ដល់ក្រុមគ្រួសារសពផងដែរ។ លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារកម្ពុជាបានឲ្យដឹងនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះថាក្រុមការងារក្រសួងការងារ និងអាជ្ញាធរដែនដីកំពុងរៀបចំឲ្យបានសមរម្យក្នុងការធ្វើបុណ្យសពតាមប្រពៃណី និងជួយសម្របសម្រួលជាមួយនិយោជកថៃឲ្យមានការទទួលខុសត្រូវនិងផ្តល់នូវប្រាក់សំណងអត្ថប្រយោជន៍ផ្សេងៗ។ សូមស្តាប់ការលើកឡើងរបស់លោក កត្តា អ៊ន ដែលរៀបចំដោយ ញឹម សុផល៖

ឃាត់ខ្លួនជនបរទេស ៥នាក់ដោយរឹបអូសបានគ្រឿងញៀនជាង ១០០គីឡូក្រាម

មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​បាន​បង្ក្រាប​ករណី​ជួញ​ដូរ​គ្រឿង​ញៀន​ដែល​ប្រព្រឹត្ត​ដោយ​ជន​ជាត

ឃាត់ខ្លួនជនបរទេស ៥នាក់ដោយរឹបអូសបានគ្រឿងញៀនជាង ១០០គីឡូក្រាម

មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​បាន​បង្ក្រាប​ករណី​ជួញ​ដូរ​គ្រឿង​ញៀន​ដែល​ប្រព្រឹត្ត​ដោយ​ជន​ជាតិ​ចិន​៣​នាក់ និង​ជន​ជាតិ​ភូមា​២នាក់​ដោយ​រឹប​អូស​បាន​គ្រឿង​ញៀន​ជាង​១០០​គីឡូ​ក្រាម​កាល​ពី​ថ្ងៃទី​២៦ ខែ​មីនា​ ឆ្នាំ២០២៥​។ ប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញៀន​នេះ គឺ​ជា​ការ​រួម​សហការ​រវាង​កម្លាំង​ជំនាញ​នៃ​ស្នងការ​ដ្ឋាននគរបាល​រាជ​ធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ​។​ ចំណែក​គ្រឿង​ញៀន​ទម្ងន់ ១០១​គីឡូក្រាម​ដែល​រឹប​អូស​បាន​មាន​ប្រភព​មក​ពី​តំបន់​ត្រីកោណមាស​ដែល​គ្រោង​ដឹក​បន្ត​ទៅប្រទេស​ទី​៣ តាម​លម្ហសមុទ្រ​កម្ពុជា​។

អាមេរិក​សន្យា​​រៀប​​វិធី​ទប់​ស្កាត់​ដ៏​គួរ​​ទុក​ចិត្ត​និង​ខ្លាំងក្លា​បំផុត​នៅ​ច្រក​​តៃវ៉ាន់

ដើម្បី​ផ្តល់​ភាព​កក់​ក្តៅដល់​សម្ព័ន្ធមិត្ត​នៅ​អាស៊ី រដ្ឋមន្ត្រីក្រសួងការពារ​ជាតិ​​អាមេរ

អាមេរិក​សន្យា​​រៀប​​វិធី​ទប់​ស្កាត់​ដ៏​គួរ​​ទុក​ចិត្ត​និង​ខ្លាំងក្លា​បំផុត​នៅ​ច្រក​​តៃវ៉ាន់

ដើម្បី​ផ្តល់​ភាព​កក់​ក្តៅដល់​សម្ព័ន្ធមិត្ត​នៅ​អាស៊ី រដ្ឋមន្ត្រីក្រសួងការពារ​ជាតិ​​អាមេរិក​បាន​ប្រកាស​នៅ​ថ្ងៃ​អាទិត្យ​ទី ៣០មីនា ពី​ទី​ក្រុង​តូក្យូ​ថា នឹង​ដំឡើង​កម្មវិធី​រារាំង​ដ៏​គួរ​ឱ្យ​ទុក​ចិត្តនិង​ខ្លាំងក្លា​បំផុត នៅ​តំបន់​អាស៊ីប៉ាស៊ីហ្វិក និង​នៅ​​ច្រក​សមុទ្ទ​តៃវ៉ាន់។ តំបន់​ដែល​ចិន​បង្កើន​សកម្មភាព​យោធា​កាន់​តែ​ខ្លាំង​ឡើងៗ គំរាម​ប្រទេស​ខាង។

អ៊ីស្រាអែល បន្តវាយប្រហារតំបន់ហ្កាហ្សា និង កំហិតឲ្យក្រុមហាម៉ាសទម្លាក់អាវុធចុះចាញ់

នៅថ្ងៃអាទិត្យ ទី៣០ មីនា អ៊ីស្រាអែលបានបន្តវាយប្រហារតំបន់ហ្កាហ្សា និង បានសម្លាប់ប្រជាជនប៉ាឡ

អ៊ីស្រាអែល បន្តវាយប្រហារតំបន់ហ្កាហ្សា និង កំហិតឲ្យក្រុមហាម៉ាសទម្លាក់អាវុធចុះចាញ់

នៅថ្ងៃអាទិត្យ ទី៣០ មីនា អ៊ីស្រាអែលបានបន្តវាយប្រហារតំបន់ហ្កាហ្សា និង បានសម្លាប់ប្រជាជនប៉ាឡេស្ទីន យ៉ាងហោចណាស់ ១៩នាក់បន្ថែមទៀត។ លោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែល ក៏បានប្រាប់ក្រុមហាម៉ាសឲ្យទម្លាក់អាវុធចុះចាញ់។ បើសិនយល់ព្រមតាមសំណើនេះ អ៊ីស្រាអែលនឹងយល់ព្រមឲ្យមេដឹកនាំក្រុមហាម៉ាសចាកចេញពីតំបន់ហ្កាហ្សា។

ក្រុមហ៊ុនតៃវ៉ាន់បញ្ជាទិញគ្រាប់ស្វាយចន្ទីកែច្នៃពីកម្ពុជាចំនួន ៣ពាន់តោនក្នុង ១ឆ្នាំរយៈពេល ៣ឆ្នាំ

សមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងថា មានក្រុមហ៊ុនតៃវ៉ាន់មួយឈ្មោះ Ju Hu Chang International Co., LTD បានចុះកិច្ចព្រ

ក្រុមហ៊ុនតៃវ៉ាន់បញ្ជាទិញគ្រាប់ស្វាយចន្ទីកែច្នៃពីកម្ពុជាចំនួន ៣ពាន់តោនក្នុង ១ឆ្នាំរយៈពេល ៣ឆ្នាំ

សមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងថា មានក្រុមហ៊ុនតៃវ៉ាន់មួយឈ្មោះ Ju Hu Chang International Co., LTD បានចុះកិច្ចព្រមព្រៀងបញ្ជាទិញគ្រាប់ស្វាយចន្ទីកែច្នៃរួចពីកម្ពុជាចំនួន ៣ពាន់តោនក្នុង ១ឆ្នាំក្នុងរយៈពេល ៣ឆ្នាំ។ តែសមាគមព្រួយបារម្ភថា ការផ្គត់ផ្គង់ឱ្យក្រុមហ៊ុនអាចនឹងមិនគ្រប់គ្រាន់ ដោយសារតែទិន្នផលគ្រាប់ស្វាយចន្ទីឆ្នាំនេះធ្លាក់ចុះបណ្តាលមកពីវិបត្តិអាកាសធាតុ។ សមាគមយល់ថា ការណ៍នេះជាហេតុធ្វើឱ្យគ្រាប់ស្វាយចន្ទីឡើងថ្លៃ ខណៈក្រុមហ៊ុនកែច្នៃពិបាកក្នុងការប្រមូលទិញ។

ក្រុមឧទ្ទាម​ភូមា​ប្រកាស​ផ្អាក​បាញ់​មួយ​រយៈ​ដើម្បី​សម្រួល​ប្រតិបត្តិការសង្គ្រោះ​ ក្រោយរញ្ជួយ​ដី

ក្រោយគ្រោះ​​រញ្ជួយ​ដី​ដ៏​កំណាចដែលសម្លាប់​មនុស្ស​អស់​យ៉ាង​ហោច​​១៧០០នាក់​និង​របួស​ជិត​បួ

ក្រុមឧទ្ទាម​ភូមា​ប្រកាស​ផ្អាក​បាញ់​មួយ​រយៈ​ដើម្បី​សម្រួល​ប្រតិបត្តិការសង្គ្រោះ​ ក្រោយរញ្ជួយ​ដី

ក្រោយគ្រោះ​​រញ្ជួយ​ដី​ដ៏​កំណាចដែលសម្លាប់​មនុស្ស​អស់​យ៉ាង​ហោច​​១៧០០នាក់​និង​របួស​ជិត​បួន​ពាន់​​នាក់ ក្រុម​ឧទ្ទាម​ប្រដាប់​អាវុធ​ជនជាតិ​ភាគ​តិច​នៅ​ភូមា បាន​ប្រកាស​ផ្អាកប្រយុទ្ធ​ប្រឆាំង​នឹង​​យោធា​រដ្ឋាភិបាល​ ដើម្បី​សម្រួល​ប្រតិបត្តិការ​សង្គ្រោះ។ ការ​ផ្អាក​បាញ់មាន​​រយៈ​ពេល​ពីរ​សប្តាហ៍ ​ដោយ​គិតចាប់​ពី​ថ្ងៃ​អាទិត្យ​ទី​៣០​មីនា​ទៅតែម្តង។

ហេតុអ្វីអ្នករិះគន់បញ្ហាសង្គមតែងរងការឃាត់ខ្លួន និងហៅទៅសួរនាំ?

ថ្មីៗនេះ មានករណីហៅទៅសួរនាំ និងឃាត់ខ្លួនអ្នករិះគន់បញ្ហាសង្គមជាហូរហែ។ ជាក់ស្ដែងនៅថ្ងៃទី២៧ ម

ហេតុអ្វីអ្នករិះគន់បញ្ហាសង្គមតែងរងការឃាត់ខ្លួន និងហៅទៅសួរនាំ?

ថ្មីៗនេះ មានករណីហៅទៅសួរនាំ និងឃាត់ខ្លួនអ្នករិះគន់បញ្ហាសង្គមជាហូរហែ។ ជាក់ស្ដែងនៅថ្ងៃទី២៧ មីនា មានការឃាត់ខ្លួនម្ចាស់គេហទំព័រ Business Advisor ដោយមិនទាន់ដឹងពីមូលហេតុច្បាស់លាស់។ ចំណែកស្នងការនគរបាលរាជធានីភ្នំពេញបានកោះហៅលោក ប៊ុន ផាក ដែលជាអ្នកមានឥទ្ធិពលលើបណ្ដាញសង្គមម្នាក់ទៅសួរនាំ ក្រោយពីលោកបានរិះគន់បញ្ហាអសន្ដិសុខសង្គម។ អ្នកជំនាញសិទ្ធិមនុស្ស និងប្រជាធិបតេយ្យចាត់ទុកទង្វើនេះថាជាការរំលោភលើសិទ្ធិបញ្ចេញមតិ។ តែគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលើកឡើងថា ការឃាត់ខ្លួន និងហៅបុគ្គលមួយចំនួនទៅសួរនាំ គឺជាការអនុវត្តច្បាប់ ពោលមិនមែនជាការរំលោភសិទ្ធិសេរីភាពនោះទេ។

២៨ឆ្នាំក្រោយព្រឹត្តិការណ៍គប់គ្រាប់បែកឆ្នាំ ១៩៩៧ សាក្សីរស់បន្តអំពាវនាវស្វែងរកយុត្តិធម៌

ថ្ងៃទី៣០ មីនា ឆ្នាំ ២០២៥ នេះជាខួប ២៨ឆ្នាំនៃព្រឹត្តិការណ៍គប់គ្រាប់បែកដៃចំនួន ៤គ្រាប់នៅខាងមុ

២៨ឆ្នាំក្រោយព្រឹត្តិការណ៍គប់គ្រាប់បែកឆ្នាំ ១៩៩៧ សាក្សីរស់បន្តអំពាវនាវស្វែងរកយុត្តិធម៌

ថ្ងៃទី៣០ មីនា ឆ្នាំ ២០២៥ នេះជាខួប ២៨ឆ្នាំនៃព្រឹត្តិការណ៍គប់គ្រាប់បែកដៃចំនួន ៤គ្រាប់នៅខាងមុខអគាររដ្ឋសភាកាលពីថ្ងៃទី៣០ មីនា ឆ្នាំ ១៩៩៧។ ព្រឹត្តិការណ៍កាលណោះបានបណ្តាលឲ្យស្លាប់មនុស្ស ១៦នាក់ និងរបួសជាង ១០០នាក់។ នៅព្រឹកថ្ងៃទី៣០ មីនា ឆ្នាំ២០២៥ដែលជាខួបគម្រប់ ២៨ឆ្នាំ មានការជួបជុំគ្នាតាមបែបព្រះពុទ្ធសាសនាដូចរៀងរាល់ឆ្នាំនៅមុខចេតិយមួយកន្លែងក្បែរវត្តបទុមវតីដែលជាទីតម្កល់អដិ្ឋធាតុជនរងគ្រោះ។ គណបក្សក្រៅរដ្ឋាភិបាលមួយចំនួនដែលមានវត្តមាននៅក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធលើកឡើងថា ពួកគេមិនអាចភ្លេចព្រឹត្តិការណ៍ថ្ងៃទី៣០ មីនា ឆ្នាំ ១៩៩៧ និងបន្តអំពាវនាវឲ្យរដ្ឋាភិបាលស្វែងរកឃាតករទៅកាត់ទោស។ 

ភ្លើងឆេះព្រៃនៅកូរ៉េខាងត្បូង សម្លាប់មនុស្សជាច្រើននាក់ អាជ្ញាធរសង្ស័យថាជាស្នាដៃរបស់បុរសចំណាស់ម្នាក់

គិតមកត្រឹមថ្ងៃអាទិត្យ ទី៣០ មីនា ភ្លើងឆេះព្រៃនៅភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង ដែលបានចាប់ ឆ

ភ្លើងឆេះព្រៃនៅកូរ៉េខាងត្បូង សម្លាប់មនុស្សជាច្រើននាក់ អាជ្ញាធរសង្ស័យថាជាស្នាដៃរបស់បុរសចំណាស់ម្នាក់

គិតមកត្រឹមថ្ងៃអាទិត្យ ទី៣០ មីនា ភ្លើងឆេះព្រៃនៅភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង ដែលបានចាប់ ឆាបឆេះកាលពីថ្ងៃសៅរ៍ ទី២២ មីនា បានសម្លាប់មនុស្សអស់ប្រមាណ ៣០នាក់ និង ដុតបំផ្លាញផ្ទះសម្បែងជាច្រើនសិបខ្នង រួមទាំងសំណង់បុរាណមួយចំនួន។ អាជ្ញាធរមូលដ្ឋានបានបើកការស៊ើបអង្កេតជាបឋម និងសង្ស័យលើបុរសជនជាតិកូរ៉េមានវ័យចំណាស់ម្នាក់ ថាជាអ្នកបង្កគ្រោះមហន្តរាយនេះ។

អ្នកឧកញ៉ា សំ សុខនឿន៖ ភាពជោគជ័យផ្នែកអចលនទ្រព្យរបស់ខ្ញុំចាប់ផ្តើមតាំងពីជិះទូកដើរទិញដី

អ្នក​ឧក​ញ៉ា សំ សុខនឿន​ គឺ​ជា​ប្រធាន​សម្ព័ន្ធ​ក្រុម​ហ៊ុន​ SAM SN Group ​ដែល​វិនិយោគ​លើ​អចន​ទ្រព្យ​

អ្នកឧកញ៉ា សំ សុខនឿន៖ ភាពជោគជ័យផ្នែកអចលនទ្រព្យរបស់ខ្ញុំចាប់ផ្តើមតាំងពីជិះទូកដើរទិញដី

អ្នក​ឧក​ញ៉ា សំ សុខនឿន​ គឺ​ជា​ប្រធាន​សម្ព័ន្ធ​ក្រុម​ហ៊ុន​ SAM SN Group ​ដែល​វិនិយោគ​លើ​អចន​ទ្រព្យ​នៅកម្ពុជា​។​ លោក​ចាប់​ផ្តើម​ចូល​ប្រឡូក​ក្នុង​វិស័យ​នេះ ​តាំង​ពី​អំឡុង​ឆ្នាំ​២០០៨​ ពោល​តាំង​ពី​នៅ​សិក្សា​ថ្នាក់​បរិញ្ញា​បត្រ​នៅ​ឡើយ​។ ​មាន​អាយុ​៣៨​ឆ្នាំ ​លោក សំ សុខនឿន បាន​បញ្ចប់​ថ្នាក់​បណ្ឌិត​ពី​ប្រទេស​អង់​គ្លេស ​និង​ទទួល​បាន​ជោគ​ជ័យ​ផ្នែក​អចលន​ទ្រព្យ​ ដោយ​ចាប់​ផ្តើម​តាំង​ពី​ជិះ​ទូក​ដើរ​ទិញ​ដី​។

ប្រជាជនតួកគីជាង ២លាននាក់ បានបន្តធ្វើបាតុកម្មទាមទារឲ្យដោះលែងអភិបាលក្រុងអ៊ីស្តង់ប៊ូល

នៅថ្ងៃសៅរ៍ ទី២៩ មីនា ប្រជាជនតួកគីរាប់សែននាក់ បានប្រមូលផ្តុំគ្នាបន្តធ្វើបាតុកម្មនៅទីក្រុងអ

ប្រជាជនតួកគីជាង ២លាននាក់ បានបន្តធ្វើបាតុកម្មទាមទារឲ្យដោះលែងអភិបាលក្រុងអ៊ីស្តង់ប៊ូល

នៅថ្ងៃសៅរ៍ ទី២៩ មីនា ប្រជាជនតួកគីរាប់សែននាក់ បានប្រមូលផ្តុំគ្នាបន្តធ្វើបាតុកម្មនៅទីក្រុងអ៊ីស្តង់ប៊ូល ដើម្បីទាមទារឲ្យដោះលែងលោក អ៊ីក្រេម អ៊ីម៉ាម៉ូគ្លូ ក្រោយពីមានការអំពាវនាវរបស់មេបក្សប្រឆាំង។ ការចាប់ខ្លួនអភិបាលក្រុងមកពីគណបក្សប្រឆាំងរូបនេះ បង្កឲ្យមានចលនាបាតុកម្មប្រជាជនទូទាំងប្រទេស ដ៏ធំបំផុតនៅតួកគី ដែលមិនធ្លាប់មានពីមុនមក បើគិតចាប់តាំងពីឆ្នាំ​២០១៣។​

អ្នក​ជំនាញថា​ រញ្ជួយ​ដី​នៅ​ភូមា​ ប្រជុំ​គ្រប់​លក្ខខណ្ឌដែល​អាច​សម្លាប់​មនុស្ស​ដល់​ម៉ឺន​នាក់

អាជ្ញាធរ​ភូមា បាន​ផ្តល់​តុល្យការ​ថ្មី​ ថា​ការ​រញ្ជួយដី​បាន​សម្លាប់​មនុស្ស​ជាង​១៦០០នាក់ គ

អ្នក​ជំនាញថា​ រញ្ជួយ​ដី​នៅ​ភូមា​ ប្រជុំ​គ្រប់​លក្ខខណ្ឌដែល​អាច​សម្លាប់​មនុស្ស​ដល់​ម៉ឺន​នាក់

អាជ្ញាធរ​ភូមា បាន​ផ្តល់​តុល្យការ​ថ្មី​ ថា​ការ​រញ្ជួយដី​បាន​សម្លាប់​មនុស្ស​ជាង​១៦០០នាក់ គិត​ត្រឹម​​​រសៀល​ថ្ងៃ​សៅរ៍​ទី​២៩​មីនា​២០២៥។ ហើយ​ការ​សង្គ្រោះ​និង​រុក​រក​ជន​បាត់​ខ្លួន​ក្នុង​គំនរ​បែកបាក់ នៅ​តែ​បន្ត។ ប៉ុន្តែ​សម្រាប់​​អ្នក​ជំនាញ​អាមេរិក និង​អង់គ្លេស ដោយ​យោង​តាម​រូបមន្ត​​វិភាគមហន្តរាយវិញ ជន​រងគ្រោះស្លាប់​ ក្នុង​ហេតុ​​​ការណ៍​​រញ្ជួយ​ដី​ដ៏​កំណាច​ខ្លាំងនៅ​ភូមា​កាលពី​ថ្ងៃ​សុក្រទី​២៨​មីនា​ អាច​មាន​ចំនួន​​ដល់​​​រាប់​ម៉ឺន​នាក់។ ហេតុអ្វី​​អ្នក​ជំនាញ​​គិត​ឃើញ​ច្រើន​ម្ល៉េះ? តើអ្នក​ជំនាញ​​ពន្យល់​យ៉ាងដូច​ម្តេច​ខ្លះ? 

ជប៉ុន និង អាមេរិក ប្រារព្ធខួប៨០ឆ្នាំនៃការប្រយុទ្ធបង្ហូរឈាមនៅសមរភូមិលើកោះអ៊ីយូជីម៉ា

នៅជប៉ុន នាថ្ងៃសៅរ៍ ទី២៩ មីនា ក្នុងឱកាសពិធីរំលឹកខួប ៨០ឆ្នាំ នៃសមរភូមិប្រយុទ្ធបង្ហូរឈាមគ្នារ

ជប៉ុន និង អាមេរិក ប្រារព្ធខួប៨០ឆ្នាំនៃការប្រយុទ្ធបង្ហូរឈាមនៅសមរភូមិលើកោះអ៊ីយូជីម៉ា

នៅជប៉ុន នាថ្ងៃសៅរ៍ ទី២៩ មីនា ក្នុងឱកាសពិធីរំលឹកខួប ៨០ឆ្នាំ នៃសមរភូមិប្រយុទ្ធបង្ហូរឈាមគ្នារវាងជប៉ុន និង សហរដ្ឋអាមេរិក នៅលើកោះ Iwo Jima អំឡុងសង្រ្គាមលោកលើកទី២ រដ្ឋាភិបាលនៃប្រទេសទាំងពីរបានប្រកាសបន្តពង្រឹង​កិច្ចសហប្រតិបត្តិការ​យោធា។

Get more results via ClueGoal