08 April 2025   17:06:09
Cambodia



ហេតុអ្វីលោក ស៊ី ជីនពីង ជ្រើសយកម៉ាឡេស៊ី វៀតណាមនិងកម្ពុជាសម្រាប់ទស្សនកិច្ចខែមេសា ២០២៥?

ប្រសិនមិនមានអ្វីប្រែប្រួលទេ លោក ស៊ី ជីនពីង ប្រធានាធិបតីចិននឹងធ្វើទស្សនកិច្ចក្នុងតំបន់អាស៊

លោកដូណាល់ ត្រាំ អះអាងថាអាមេរិក​បាន​ “ចរចាដោយផ្ទាល់” ជាមួយអ៊ីរ៉ង់ស្តីពីកម្មវិធីនុយក្លេអ៊ែរ

កាលពីល្ងាចថ្ងៃចន្ទទី​៧មេសា លោក​ដូណាល់ ត្រាំ បាន​បញ្ជាក់ថា សហរដ្ឋអាមេរិក​បានចាប់ផ្តើម “ចរច�

លោកដូណាល់ ត្រាំ អះអាងថាអាមេរិក​បាន​ “ចរចាដោយផ្ទាល់” ជាមួយអ៊ីរ៉ង់ស្តីពីកម្មវិធីនុយក្លេអ៊ែរ

កាលពីល្ងាចថ្ងៃចន្ទទី​៧មេសា លោក​ដូណាល់ ត្រាំ បាន​បញ្ជាក់ថា សហរដ្ឋអាមេរិក​បានចាប់ផ្តើម “ចរចាដោយ​ផ្ទាល់” ជាមួយអ៊ីរ៉ង់ ស្តីពីកម្មវិធីនុយក្លេអ៊ែរ​។ លោកដូណាល់ ត្រាំ បានប្រកាសដំណឹងនេះ ក្នុងពេលជួបជាមួយ​លោកនេតាន់យ៉ាហ៊ូ នៅទីក្រុង​វ៉ាស៊ីនតោន​។ នេះគឺជាដំណឹង​ដ៏គួរ​ឲ្យភ្ញាក់​ផ្អើល ព្រោះថាកាលពីសប្តាហ៍​កន្លងទៅ ភាគីអ៊ីរ៉ង់បាន​អះអាងថា គេមិនចរចដោយ​ផ្ទាល់ជាមួយ​អាមេរិកជាដាច់ខាត​។

លោក សម រង្ស៊ី និងលោក ហ៊ុន សែន វាយប្រហារគ្នាតាមបណ្តាញសង្គមខណៈអាមេរិកតម្លើងពន្ធ

នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥នេះ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានយកឯកសារស្តីពីប្រវត្ត

លោក សម រង្ស៊ី និងលោក ហ៊ុន សែន វាយប្រហារគ្នាតាមបណ្តាញសង្គមខណៈអាមេរិកតម្លើងពន្ធ

នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥នេះ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានយកឯកសារស្តីពីប្រវត្តិក្បត់របស់ឪពុកលោក សម រង្ស៊ី មកផុសលើបណ្តាញទំនាក់ទំនងសង្គម និងស្នើឲ្យមានការចែករំលែក។ ជាមួយគ្នានេះ លោក សម រង្ស៊ី ក៏ប្រើបណ្តាញសង្គមដូចគ្នាដែរដើម្បីផ្សព្វផ្សាយព័ត៌មានបង្អាប់បង្អោនរដ្ឋាភិបាលទីក្រុងភ្នំពេញទាក់ទងទៅនឹងបញ្ហា ដែលកម្ពុជាកំពុងប្រឈមនឹងការដាក់ពន្ធខ្ពស់របស់រដ្ឋបាលលោក ដូណាល់ ត្រាំ លើទំនិញកម្ពុជានាំចូលអាមេរិកជាដើម។

លោកនង ចាន់ផល៖ អតីតកុមារដែលរួចរស់ជីវិតពីមន្ទីរស-២១ ហៅគុកទួលស្លែង

លោកនង ចាន់ផល គឺជាអតីតកុមារម្នាក់ដែលរួចរស់ជីវិតពីមន្ទីរឃុំឃាំងស-២១ ឬហៅថាគុកទូលស្លែង។ លោកមា�

លោកនង ចាន់ផល៖ អតីតកុមារដែលរួចរស់ជីវិតពីមន្ទីរស-២១ ហៅគុកទួលស្លែង

លោកនង ចាន់ផល គឺជាអតីតកុមារម្នាក់ដែលរួចរស់ជីវិតពីមន្ទីរឃុំឃាំងស-២១ ឬហៅថាគុកទូលស្លែង។ លោកមានអាយុទើបតែ៩ឆ្នាំ នៅពេលដែលខ្មែរក្រហមចាប់បញ្ជូនតាមរថយន្តពីខេត្តកំពង់ស្ពឺជាមួយម្តាយនិងប្អូនប្រុសមកមន្ទីរសន្តិសុខពិសេស ស-២១។ ឪពុករបស់លោកនង ចាន់ផលក៏ត្រូវជាប់ឃុំឃាំងនៅ គុកស២១ មុននឹងត្រូវពួកខ្មែរក្រហមយកទៅ​សម្លាប់។ ជាសាក្សីម្នាក់ក្នុងចំណោមកុមារបួននាក់ដែលនៅរស់រានមានជីវិតក្រោយឆ្នាំ១៩៧៩ លោកនង ចាន់ផល ក៏បានស្វែងរកយុត្តិធម៌និងផ្តល់សក្ខីកម្មរបស់ខ្លួននៅសាលាក្តីខ្មែរក្រហម។ សព្វថ្ងៃនេះ លោកនង ចាន់ផល បន្តលក់សៀវភៅជីវប្រវត្តិរបស់លោកនិងបន្តផ្សព្វផ្សាយអប់រំពីឧក្រិដ្ឋកម្មនេះទៅដល់ភ្ញៀវជាតិ អន្តរជាតិ និងជាពិសេសទៅដល់ក្មេងៗជំនាន់ក្រោយ។

ចិនថា​នឹងតស៊ូប្រយុទ្ធដល់ដំណាក់កាលចុងក្រោយ បន្ទាប់ពី​លោកដូណាល់ ត្រាំ​គំរាមដំឡើងពន្ធ​ដល់​១០៤%

នៅចំពោះមុខ​ការគំរាមកំហែង​ដំឡើងពន្ធបន្ថែមទៀត​របស់ប្រធានាធិបតីអាមេរិក ចិនបាន​ប្រកាស​​ប្តេ

ចិនថា​នឹងតស៊ូប្រយុទ្ធដល់ដំណាក់កាលចុងក្រោយ បន្ទាប់ពី​លោកដូណាល់ ត្រាំ​គំរាមដំឡើងពន្ធ​ដល់​១០៤%

នៅចំពោះមុខ​ការគំរាមកំហែង​ដំឡើងពន្ធបន្ថែមទៀត​របស់ប្រធានាធិបតីអាមេរិក ចិនបាន​ប្រកាស​​ប្តេជ្ញាតស៊ូ​ប្រយុទ្ធរហូត​ដល់​ដំណាក់កាលចុងក្រោយ។ នេះបើយោង​តាម​អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​ចិន នៅថ្ងៃ​អង្គារ​ទី ៨​មេសា។ ប៉េកាំង​ប្រកាន់​ជំហរ​ដាច់ណាត់​របស់ខ្លួន នៅបន្ទាប់ពី​លឺ​លោកដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ  ​និយាយ​គំរាមដំឡើង​ពន្ធ​៥០%បន្ថែមទៀត​លើ​ទំនិញចិន បើសិន​ប៉េកាំង​មិន​ប្តូរចិត្ត​លុបចោល​អត្រាដំឡើងពន្ធ​៣៤%លើទំនិញអាមេរិក​​ដើម្បីសងសឹក​នឹង​រនាំងពន្ធថ្មី​របស់ដូណាល់ ត្រាំ។ ការណ៍នេះនឹង​ធ្វើ​ឲ្យ​អត្រាពន្ធរបស់អាមេរិក​លើទំនិញចិនឡើងសរុប​ដល់​១០៤%​​។

តើកម្ពុជាគួរធ្វើអ្វីខ្លះដើម្បីជៀសកុំជួបបញ្ហាដូចវៀតណាមក្នុងករណីក្លែងបន្លំផលិតផលនាំចូលអាមេរិក?

ទីប្រឹក្សា​កំពូល​ផ្នែក​ពាណិជ្ជ​កម្ម​របស់​លោក ដូណាល់ ត្រាំ គឺ​លោក Peter Navarro បាន​ប្រាប់​ប្រព័ន្ធ�

តើកម្ពុជាគួរធ្វើអ្វីខ្លះដើម្បីជៀសកុំជួបបញ្ហាដូចវៀតណាមក្នុងករណីក្លែងបន្លំផលិតផលនាំចូលអាមេរិក?

ទីប្រឹក្សា​កំពូល​ផ្នែក​ពាណិជ្ជ​កម្ម​របស់​លោក ដូណាល់ ត្រាំ គឺ​លោក Peter Navarro បាន​ប្រាប់​ប្រព័ន្ធផ្សព្វ​ផ្សាយ​ព័ត៌​មាន​ Fox News នៅថ្ងៃ​ទី​៧​ខែ​មេសា​ថា អាមេរិក​មិន​យល់​ព្រម​បញ្ចុះ​ពន្ធ​ដល់​វៀត​ណាម​នោះ​ទេ បើ​ទោះ​ជា​ប្រទេស​កំម្មុយ​នីស្ត​មួយ​នេះ​ខំ​ទម្លាក់​ពន្ធ​លើ​ទំនិញ​អាមេរិក​ដែល​នាំ​ចូល​វៀត​ណាម​ដល់​សូន្យ​ភាគ​រយ​ក៏ដោយ​។​ ហេតុ​ផល​ធំ​ទី​១​ គឺ​វៀត​ណាមបាន​បន្លំ​នាំ​ទំនិញ​ចិន​ទៅ​អាមេរិក​ ជ្រក​ក្រោម​ស្លាក​ផលិត​ផល​វៀត​ណាម និង​ទី២ គឺ​ដោយ​សារ​តែ​ទម្ងន់​ជញ្ជីង​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​ទាំង​ពីរ​ឃ្លាត​គ្នា​ច្រើន​ពេក​ដល់​ទៅ ​១២០​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​។​ ចុះ​កម្ពុជា​វិញ តើ​កម្ពុជា​គួរ​ធ្វើអ្វី​ខ្លះ​ដើ​ម្បី​បញ្ចៀស​ កុំឲ្យ​ករណី​ទាំង​អស់​នេះកើត​ឡើង​ចំពោះ​កម្ពុជា​?​

ចិន​នឹងតស៊ូប្រយុទ្ធដល់ដំណាក់កាលចុងក្រោយ បន្ទាប់ពី​លោកដូណាល់ ត្រាំ​គំរាមដំឡើងពន្ធ​ ​៥០%​បន្ថែមទៀត

នៅចំពោះមុខ​ការគំរាមកំហែង​ដំឡើងពន្ធបន្ថែមទៀត​របស់ប្រធានាធិបតីអាមេរិក ចិនបាន​ប្រកាស​​ប្តេ

ចិន​នឹងតស៊ូប្រយុទ្ធដល់ដំណាក់កាលចុងក្រោយ បន្ទាប់ពី​លោកដូណាល់ ត្រាំ​គំរាមដំឡើងពន្ធ​ ​៥០%​បន្ថែមទៀត

នៅចំពោះមុខ​ការគំរាមកំហែង​ដំឡើងពន្ធបន្ថែមទៀត​របស់ប្រធានាធិបតីអាមេរិក ចិនបាន​ប្រកាស​​ប្តេជ្ញាតស៊ូ​ប្រយុទ្ធរហូត​ដល់​ដំណាក់កាលចុងក្រោយ។ នេះបើយោង​តាម​អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​ចិន នៅថ្ងៃ​អង្គារ​ទី ៨​មេសា។ ប៉េកាំង​ប្រកាន់​ជំហរ​ដាច់ណាត់​របស់ខ្លួន នៅបន្ទាប់ពី​លឺ​លោកដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ  ​និយាយ​គំរាមដំឡើង​ពន្ធ​៥០%បន្ថែមទៀត​លើ​ទំនិញចិន បើសិន​ប៉េកាំង​មិន​ប្តូរចិត្ត​លុបចោល​អត្រាដំឡើងពន្ធ​៣៤%លើទំនិញអាមេរិក​​ដើម្បីសងសឹក​នឹង​រនាំងពន្ធថ្មី​របស់ដូណាល់ ត្រាំ។ ការណ៍នេះនឹង​ធ្វើ​ឲ្យ​អត្រាពន្ធរបស់អាមេរិក​លើទំនិញចិនឡើងសរុប​ដល់​១០៤%​​។

ពិភពលោក​ប្រឈមនឹង​លំហូរទំនិញរបស់ចិន ដែលធ្វើ​សង្រ្គាមពាណិជ្ជកម្មសងសឹកអាមេរិក

មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​ទាំងពីរ អាមេរិក និង​ចិនបានផ្ទុះសង្រ្គាមពាណិជ្ជកម្ម​ ដោយ​ការប�

ពិភពលោក​ប្រឈមនឹង​លំហូរទំនិញរបស់ចិន ដែលធ្វើ​សង្រ្គាមពាណិជ្ជកម្មសងសឹកអាមេរិក

មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​ទាំងពីរ អាមេរិក និង​ចិនបានផ្ទុះសង្រ្គាមពាណិជ្ជកម្ម​ ដោយ​ការប្រកាសដំឡើង​​ពន្ធសងសឹកគ្នាទៅវិញ ទៅមក។ នៅពេល​អត្រាដំឡើងពន្ធ​របស់​រដ្ឋបាល​អាមេរិក​ចំពោះទំនិញគ្រប់ប្រទេស​ចាប់ពី​១០%ឡើងទៅ នឹង​ចូលជាធរមាន​នៅ​ថ្ងៃពុធទី ៩មេសា អត្រាពន្ធ​របស់​ចិន​ចំនួន​៣៤%​ទៅលើ​ទំនិញអាមេរិក​នឹង​ចាប់អនុវត្ត​នៅ មួយថ្ងៃក្រោយ គឺ​ថ្ងៃព្រហស្បតិ៍ទី ១០​មេសា។ ដោយ​ប្រកាស​ដំឡើងពន្ធ​លើ​គ្រប់ទំនិញនាំចូលទៅអាមេរិក លោកដូណាល់​ ត្រាំ​ចង់​ការពារ​សេដ្ឋកិច្ចអាមេរិក ប៉ុន្តែ ផលវិបាក​នៃរនាំងពន្ធគយរបស់​ដូណាល់ ត្រាំ​មាន​ច្រើនអនេក។ ដោយ​មិននិយាយវិបត្តិអតិផរណា ទំនិញឡើងថ្លៃនៅទឹកដីអាមេរិក រនាំងពន្ធគយ​របស់​អាមេរិកលើ​ទំនិញចិន​តែមួយមុខ​កំពុង​ធ្វើ​ឲ្យពិភពលោក​ឈឺក្បាល​រួចទៅហើយ នោះ គឺ​ការប្រឈម​នឹង​លំហូរទំនិញចិន​រាប់ពាន់លាន​ដុល្លារ​ដែល​ត្រូវ​បង្វែរចេញពីអាមេរិក ដោយសារ​តែនយោបាយ​របាំងពន្ធគយ​របស់​រដ្ឋបាលលោកដូណាល់ ត្រាំ។   ​​

នៅអេហ្ស៊ីប លោក​ម៉ាក្រុងប្រកាស​ជំហរប្រឆាំងនឹងផែនការ “បណ្តេញ​ជនប៉ាឡេស្ទីនចេញពីហ្កាហ្សា​”

លោកម៉ាក្រុង ប្រធានាធិបតី​បារាំង បានធ្វើដំណើរទៅទស្សនកិច្ចនៅទីក្រុងគែរ ប្រទេសអេស្ប៊ីប កាលពី

នៅអេហ្ស៊ីប លោក​ម៉ាក្រុងប្រកាស​ជំហរប្រឆាំងនឹងផែនការ “បណ្តេញ​ជនប៉ាឡេស្ទីនចេញពីហ្កាហ្សា​”

លោកម៉ាក្រុង ប្រធានាធិបតី​បារាំង បានធ្វើដំណើរទៅទស្សនកិច្ចនៅទីក្រុងគែរ ប្រទេសអេស្ប៊ីប កាលពីថ្ងៃចន្ទទី​៧មេសា​។ ក្នុងពេលជួបជាមួយ​លោក​អាល់ស៊ីស៊ី ប្រធានាធិបតីអេហ្ស៊ីប លោក​ម៉ាក្រុងបានថ្លែងប្រកាសគោលជំហរ ថាមិនខុសពីក្រុម​​​ប្រទេសអារ៉ាប់ គឺបារាំង​ប្រឆាំងដាច់ខាត ចំពោះ​ផែនការរបស់​លោកដូណាល់ ត្រាំ ដែល​ចង់បណ្ដេញប្រជាជនប៉ាឡេស្ទីនចេញពីតំបន់ហ្កាហ្សា ដើម្បី​​​យក​តំបន់​នេះ ​​អភិវឌ្ឍន៍​ធ្វើជាឋានសួគ៌អចលនទ្រព្យ។ លោកម៉ាក្រុងក៏បានអំពាវនាវផងដែរ ឲ្យ​មានបទឈប់បាញ់នៅហ្កាហ្សា ដោះលែង​​ចំណាប់ខ្មាំងទាំងអស់ ហើយ​ថាអនាគតហ្កាហ្សា ត្រូវតែ​ផ្តាច់ឲ្យ​បាន​ អំពីកណ្តាប់ដៃរបស់​ក្រុមហាម៉ាស។

សង្គ្រាមអ៊ុយក្រែន៖ អាមេរិក និង រុស្ស៊ី គ្រោងជួបពិភាក្សាគ្នាម្តងទៀត ក្នុងពេលដ៏ខ្លីខាងមុខ

ថ្ងៃអាទិត្យ ទី ៦ ខែមេសា ឆ្នាំ ២០២៥ លោក Kirill Dmitriev ប្រេសិតពិសេសជំនាញសេដ្ឋកិច្ច របស់វិមានក្រេមឡាំង ប

សង្គ្រាមអ៊ុយក្រែន៖ អាមេរិក និង រុស្ស៊ី គ្រោងជួបពិភាក្សាគ្នាម្តងទៀត ក្នុងពេលដ៏ខ្លីខាងមុខ

ថ្ងៃអាទិត្យ ទី ៦ ខែមេសា ឆ្នាំ ២០២៥ លោក Kirill Dmitriev ប្រេសិតពិសេសជំនាញសេដ្ឋកិច្ច របស់វិមានក្រេមឡាំង បានថ្លែងឲ្យដឹងថា ការជួបសន្ទនាគ្នារវាងថ្នាក់ដឹកនាំធំៗ នៃប្រទេសរុស្ស៊ី​ និង សហរដ្ឋអាមេរិក នឹងអាចធ្វើឡើងជាថ្មីម្តងទៀត នៅរវាង ១ សប្តាហ៍ខាងមុខ។ នេះបើផ្អែកតាម ទីភ្នាក់ងារព័ត៌មានផ្លូវការ របស់  រដ្ឋាភិបាលរុស្ស៊ី។ ត្រឡប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅទីក្រុងវ៉ាស៊ីនតោន កាលពីសប្តាហ៍មុន លោក Kirill Dmitriev នៅមិនទាន់បានលម្អិតទេថា តើប្រធានបទណាខ្លះ ដែលភាគីទាំងពីរ គ្រោងលើកយកពិភាក្សាគ្នា នៅក្នុងការភ្ជាប់ទំនាក់ទំនងថ្មីនេះ។

រវាងតម្លៃដីច្រើនលានដុល្លារ និងសុខមាលភាពពលរដ្ឋតើរដ្ឋគួរវិនិយោគមួយណា?

នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានអាកាសក្បាលថ្នល់(ស្ពានមរតកតេជោ) នៅថ្ងៃទី៧ ខែមេសា ឆ្�

រវាងតម្លៃដីច្រើនលានដុល្លារ និងសុខមាលភាពពលរដ្ឋតើរដ្ឋគួរវិនិយោគមួយណា?

នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានអាកាសក្បាលថ្នល់(ស្ពានមរតកតេជោ) នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថារដ្ឋាភិបាលត្រៀមផ្ទៃដីជាង៧០ហិចតា នៅតំបន់កប់ស្រូវ ដើម្បីធ្វើជាសួនសាធារណៈសម្រាប់ប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញកម្សាន្តសប្បាយ។ ការប្រែក្លាយដីធ្លីតម្លៃរាប់លានដុល្លារទៅជាទីតាំងសួនសាធារណៈ ផ្ទៃបៃតងនេះ ត្រូវអ្នកតាមដានសង្គម បរិស្ថាន និងទេសចរណ៍នានាមើលឃើញថាជារបត់ថ្មីមួយដែលរដ្ឋាភិបាលចាំបាច់ត្រូវតែបង្កើតឲ្យមាន ដើម្បីសុខមាលភាពពលរដ្ឋជាជាងការយកដីទៅវិនិយោគផ្សេងពីនេះ។

លោកដូណាល់ ត្រាំ មិនប្តូ​រចិត្ត​ ទោះបី​​​ព្យុះសង្ឃរា​អត្រាពន្ធ​កំពុង​​​បោកផ្តួល​​ផ្សារមូលបត្រពិភពលោក

អត្រាពន្ធ​ដ៏សែនធ្ងន់ ដែល​​រដ្ឋបាល​លោកដូណាល់ ត្រាំ បានប្រកាសដាក់ទៅលើប្រទេសជាច្រើននៅទូទាំង�

លោកដូណាល់ ត្រាំ មិនប្តូ​រចិត្ត​ ទោះបី​​​ព្យុះសង្ឃរា​អត្រាពន្ធ​កំពុង​​​បោកផ្តួល​​ផ្សារមូលបត្រពិភពលោក

អត្រាពន្ធ​ដ៏សែនធ្ងន់ ដែល​​រដ្ឋបាល​លោកដូណាល់ ត្រាំ បានប្រកាសដាក់ទៅលើប្រទេសជាច្រើននៅទូទាំងពិភពលោក បាន​ធ្វើ​ឲ្យ​រញ្ជួយ​ទីផ្សារមូលបត្រ​អន្តរជាតិ​។ តម្លៃភាគ​ហ៊ុន​នៅ​​ផ្សារមូលបត្រ​អាមេរិក នៅអឺរ៉ុប និងជាពិសេសនៅអាស៊ី បានធ្លាក់ដាំក្បាលចុះជាបន្តបន្ទាប់ នៅព្រឹកថ្ងៃចន្ទទី​៧​មេសា​។ តែទោះបីជាយ៉ាងនេះ​ក្តី​ លោកដូណាល់ ត្រាំ បានប្រកាសជំហរ​នៅតែមិនប្តូរចិត្ត​ ហើយអះអាងថា អ្វីដែល​រដ្ឋបាល​លោកកំពុងតែធ្វើ នឹងនាំសហរដ្ឋអាមេរិក ឲ្យ​ក្លាយ​ជាមហា​អំណាចដ៏ធំ សង្កត់គ្រប់គ្រងសេដ្ឋកិច្ច​​ពិភពលោក​ទាំងមូល​។

វៀតណាម៖ សន្ទុះវឌ្ឍភាពសេដ្ឋកិច្ចយឺត ក្នុងត្រីមាសទី១ ឆ្នាំ២០២៥

ទិន្នន័យស្ថិតិសេដ្ឋកិច្ចវៀតណាម នៅត្រីមាសទី១ ឆ្នាំនេះ បង្ហាញថាកំណើនសេដ្ឋកិច្ចថយចុះបន្តិច ប

វៀតណាម៖ សន្ទុះវឌ្ឍភាពសេដ្ឋកិច្ចយឺត ក្នុងត្រីមាសទី១ ឆ្នាំ២០២៥

ទិន្នន័យស្ថិតិសេដ្ឋកិច្ចវៀតណាម នៅត្រីមាសទី១ ឆ្នាំនេះ បង្ហាញថាកំណើនសេដ្ឋកិច្ចថយចុះបន្តិច បើប្រៀបធៀបនឹងត្រីមាសទី៣ ឆ្នាំមុន ដោយសារក្តីបារម្ភនិង​ភាព​រំជើប​រំជួល​ចរន្ត​វិនិយោគទុន​ជុំវិញការដំឡើងពន្ធរបស់ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ។ ប្រមុខដឹកនាំវៀតណាមបានសុំឲ្យភាគីអាមេរិកពន្យារពេល ៤៥ថ្ងៃ កុំទាន់​អនុវត្ត​វិធានការដំឡើងពន្ធគយចំនួន ៤៦% ចំពោះទំនិញវៀតណាមនាំចូលអាមេរិក​​។ ការ​សុំ​ពន្យារពេល​នេះ គឺដើម្បីស្នើសុំបើកផ្លូវ​ចរចា និង ស្វែងរកដំណោះស្រាយទ្វេភាគី។

ក្រុមប្រឹក្សាជាតិតស៊ូស្នើឲ្យអាមេរិកបញ្ចុះការយកពន្ធទំនិញពីកម្ពុជាឲ្យទាបបំផុត

ក្រុម​ប្រឹក្សា​ជាតិ​តស៊ូ​របស់ លោក សម រង្ស៊ី សរសេរ​លិខិត​មួយ​នៅ​ថ្ងៃ​ទី​៦ ខែ​មេសា ឆ្នាំ២០២៥

ក្រុមប្រឹក្សាជាតិតស៊ូស្នើឲ្យអាមេរិកបញ្ចុះការយកពន្ធទំនិញពីកម្ពុជាឲ្យទាបបំផុត

ក្រុម​ប្រឹក្សា​ជាតិ​តស៊ូ​របស់ លោក សម រង្ស៊ី សរសេរ​លិខិត​មួយ​នៅ​ថ្ងៃ​ទី​៦ ខែ​មេសា ឆ្នាំ២០២៥ ដោយ​ស្នើ​ឲ្យ លោក ដូណាល់ ត្រាំ ប្រធានា​ធិបតី​អាមេរិក​បញ្ចុះការ​យក​ពន្ធ​ទំនិញ​របស់​កម្ពុជា​ដែល​នាំ​ទៅ​ទីផ្សារ​អាមេរិក​ឲ្យបាន​ទាប​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។​ បើតាម​ក្រុម​ប្រឹក្សា​ជាតិ​តស៊ូ ការ​តម្លើង​ពន្ធ​របស់​រដ្ឋបាល​អាមេរិក​ចំនួន ៤៩​ភាគ​រយ​លើ​ទំនិញ​របស់​កម្ពុជា ដែលត្រូវ​អនុវត្ត​ចាប់​ពី​ថ្ងៃទី​៩ មេសា ខាង​មុខ​នឹង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា ប្រឈម​វិបត្តិ​ដួល​រលំ បណ្តាល​ឲ្យពលរដ្ឋ​ខ្មែរ​រាប់​សែន​នាក់​បាត់​បង់​ការ​ងារ និង​មនុស្ស​រាប់​សែន​គ្រួសារ​ជួប​គ្រោះ​ទុរ​ភិក្ស​។

IDE៖ សេវាប្រមូលសំរាមកំពុងត្រូវបានពង្រីកទៅទីជនបទដើម្បីឆ្លើយតបនឹងតម្រូវការបន្ទាន់

នៅ​ថ្ងៃ​ទី​៧ ខែ​មេសា អង្គការ​អាយ​ឌីអ៊ី​កម្ពុជា(IDE)​ដែលធ្វើ​ការ​លើក​ផ្នែក​អនាម័យ​និង​បញ្ចប់

IDE៖ សេវាប្រមូលសំរាមកំពុងត្រូវបានពង្រីកទៅទីជនបទដើម្បីឆ្លើយតបនឹងតម្រូវការបន្ទាន់

នៅ​ថ្ងៃ​ទី​៧ ខែ​មេសា អង្គការ​អាយ​ឌីអ៊ី​កម្ពុជា(IDE)​ដែលធ្វើ​ការ​លើក​ផ្នែក​អនាម័យ​និង​បញ្ចប់​ភាព​ក្រីក្រ ​នៅ​ប្រទេស​កម្ពុជា ​បាន​អះអាង​ថា​ សេវា​កម្ម​ប្រមូល​សំរាម​ថ្មី​ត្រូវ​បាន​ពង្រីក​ទៅ​កាន់​ភូមិ​តាម​ជនបទ ក្នុង​ស្រុកបរិបូរណ៍​ខេត្ត​កំពង់​ឆ្នាំង តាម​រយៈ​គម្រោង​ពន្លឿន​ទីផ្សារ​គ្រប់​គ្រង​កាក​សំណល់​រឹង ដែល​គាំទ្រ​ដោយ​អង្គការ​អាយ​ឌីអ៊ី​។ ​ជាក់​ស្តែង ត្រឹម​រយៈ​ពេល​មួយ​ខែ​ដំបូង​ សេវា​ប្រមូល​សំរាម​ថ្មី បាន​យក​សំរាម​ពី​ផ្ទះ​ប្រជា​ជនប្រមាណ​២​ពាន់​គ្រួសារ​ជា​រៀង​រាល់​សប្តាហ៍ ពោល​កើន​ឡើង​ជាង​៤០០%​។

លោក ហ៊ុន ម៉ាណែតប្រាប់ឱ្យអាជ្ញាធរបន្តត្រួតពិនិត្យសំណង់អគារចាស់ៗ ក្រោយទទួលចំហាយរញ្ជួយដីកម្រិតទាប

នៅព្រឹកថ្ងៃចន្ទទី៧ ខែមេសា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យមន្ត្រីជំ�

លោក ហ៊ុន ម៉ាណែតប្រាប់ឱ្យអាជ្ញាធរបន្តត្រួតពិនិត្យសំណង់អគារចាស់ៗ ក្រោយទទួលចំហាយរញ្ជួយដីកម្រិតទាប

នៅព្រឹកថ្ងៃចន្ទទី៧ ខែមេសា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យមន្ត្រីជំនាញចុះត្រួតពិនិត្យសំណង់អគារចាស់ៗឡើងវិញ បន្ទាប់ពីកម្ពុជាទទួលចំហាយគ្រោះរញ្ជួយដីក្នុងកម្រិតទាបពីប្រទេសជិតខាង។ ទន្ទឹមនឹងនេះ លោកក៏ណែនាំឱ្យ ក្រុមហ៊ុនម៉ៅការសំណង់ទាំងអស់មិនត្រូវធ្វើសំណង់ដែលខ្វះគុណភាព ហើយកិបកេងសម្ភារៈសំណង់ឡើយ។ ការណែនាំយ៉ាងដូច្នេះរបស់លោកនាយករដ្ឋមន្ត្រី ធ្វើឡើងបន្ទាប់ពីលោកសង្កេតឃើញសោកនាដកម្មស្លាប់មនុស្សជាច្រើននាក់ក្នុងហេតុការណ៍បាក់រលំអគារនៅប្រទេសថៃ និងនៅភូមាកាលពីសប្តាហ៍មុន ដោយសារតែគ្រោះរញ្ជួយដី។

អតីតទីបញ្ជាការយុទ្ធសាស្ត្រសង្គ្រាមត្រូវបានក្លាយទៅជាមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង

មជ្ឈមណ្ឌលឯកសារកម្ពុជានៅឆ្នាំ​ ២០១៤ បានយកអតីតទីបញ្ជាការយុទ្ធសាស្ត្រសង្គ្រាមរបស់មេដឹកនាំខ�

អតីតទីបញ្ជាការយុទ្ធសាស្ត្រសង្គ្រាមត្រូវបានក្លាយទៅជាមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង

មជ្ឈមណ្ឌលឯកសារកម្ពុជានៅឆ្នាំ​ ២០១៤ បានយកអតីតទីបញ្ជាការយុទ្ធសាស្ត្រសង្គ្រាមរបស់មេដឹកនាំខ្មែរក្រហម ស្ថិតលើភ្នំដងរែកធ្វើជាការិយាល័យធ្វើការដោយដាក់ឈ្មោះថា “មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង”។ លោក សួន វិចិត្រ មន្ត្រីប្រចាំការនៅមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង បានបញ្ជាក់ថា  មជ្ឈមណ្ឌលនេះ តំណាងឲ្យគំរូនៃសន្តិភាព និងការផ្សះផ្សាថ្នាក់មូលដ្ឋាន តាមរយៈការចងក្រង រក្សាទុកឯកសារប្រវត្តិសាស្រ្ត និងអភិរក្សតំបន់ប្រវត្តិសាស្រ្តទាំង១៤កន្លែង នៅស្រុកអន្លង់វែង ដែលជាតំបន់តស៊ូចុងក្រោយរបស់ខ្មែរក្រហម។

នៅក្បែរ​នឹងភ្លើងសង្គ្រាម​អ៊ុយក្រែន ប៉ូឡូញខំ​​ប្រឹង​ហ្វឹកហាត់​ទាហាន​និង​បង្វឹក​ជន​ស៊ីវិល

សង្គ្រាម​រុស្ស៊ី​ឈ្លាន​ពាន​អ៊ុយក្រែន បង្កជា​ក្តី​បារម្ភ​ចំពោះ​សន្តិសុខ​ប៉ូឡូ​ញ​ ដែលនៅ​ក�

នៅក្បែរ​នឹងភ្លើងសង្គ្រាម​អ៊ុយក្រែន ប៉ូឡូញខំ​​ប្រឹង​ហ្វឹកហាត់​ទាហាន​និង​បង្វឹក​ជន​ស៊ីវិល

សង្គ្រាម​រុស្ស៊ី​ឈ្លាន​ពាន​អ៊ុយក្រែន បង្កជា​ក្តី​បារម្ភ​ចំពោះ​សន្តិសុខ​ប៉ូឡូ​ញ​ ដែលនៅ​ក្បែរ​ខាង​។ រដ្ឋាភិបា​ល​ប៉ូឡូញ​ខំប្រឹង​បង្កើន​ថវិកា​ការពារ​ជាតិ​ និង​បណ្តុះ​បណ្តាល​យោធា។ ពលរដ្ឋ​ប៉ូឡូញ​ក៏​នាំគ្នា​ចាប់អារម្មណ៍​ច្រើន​ឡើងៗនិងស្ម័គ្រចិត្តចូលរួម​វគ្គសិក្សាឈ្វេង​យល់​ពី​របៀប​ប្រយុទ្ធ​និងការពារខ្លួនតាមបែប​កងទ័ព​។ អភិបាល​រដ្ឋធានី​វ៉ាសូវី​ ក៏​ទើបតែ​បញ្ចប់​វគ្គសិក្សាខ្លី​ស្តីពី​ការហ្វឹកហាត់​ទាហាន​សម្រាប់ជន​ស៊ីវិល។​  

សំណុំរឿងនុយក្លេអ៊ែរ៖ អ៊ីរ៉ង់ ត្រៀមខ្លួនចរចាជាមួយអាមេរិក ដោយស្មើភាពគ្នា

លោកប្រធានាធិបតីអ៊ីរ៉ង់បានប្រកាស ថារដ្ឋាភិបាលទីក្រុងតេហេរ៉ង់បានត្រៀមខ្លួនហើយ ដើម្បីពិភាក�

សំណុំរឿងនុយក្លេអ៊ែរ៖ អ៊ីរ៉ង់ ត្រៀមខ្លួនចរចាជាមួយអាមេរិក ដោយស្មើភាពគ្នា

លោកប្រធានាធិបតីអ៊ីរ៉ង់បានប្រកាស ថារដ្ឋាភិបាលទីក្រុងតេហេរ៉ង់បានត្រៀមខ្លួនហើយ ដើម្បីពិភាក្សាដោយស្មើភាពគ្នាជាមួយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ជុំវិញកិច្ចព្រមព្រៀងថ្មី​ស្តីពី​កម្មវិធីនុយក្លេអ៊ែរ​របស់អ៊ីរ៉ង់។ ប៉ុន្តែថ្នាក់ដឹកនាំអ៊ីរ៉ង់មិនបានបញ្ជាក់ច្បាស់ ថាតើអ៊ីរ៉ង់យល់ព្រមចរចាដោយផ្ទាល់ជាមួយអាមេរិក តបតាមបំណងរបស់របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ឬយ៉ាងណា។

លោក ហ៊ុន​ ម៉ាណែត បញ្ជាឱ្យពិនិត្យ និងកំណត់កោះមួយចំនួនធ្វើជាទីតាំងការពារជាតិ

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានបញ្ជាឱ្យក្រសួងការពារជាតិពិភាក្សាជាមួយក្រុមប្រឹក

លោក ហ៊ុន​ ម៉ាណែត បញ្ជាឱ្យពិនិត្យ និងកំណត់កោះមួយចំនួនធ្វើជាទីតាំងការពារជាតិ

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានបញ្ជាឱ្យក្រសួងការពារជាតិពិភាក្សាជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ដើម្បីកំណត់ និងដកហូតយកកោះមួយចំនួនដែលគ្មានសកម្មភាពអភិវឌ្ឍន៍ មកធ្វើជាទីតាំងបម្រើដល់វិស័យការពារជាតិ។ ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រីយ៉ាងដូច្នេះ ធ្វើឡើងក្នុងពិធីសម្ពោធមូលដ្ឋានកងទ័ពជើងទឹករាមនាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥។ តាមលោក ហ៊ុន ម៉ាណែត កន្លងមក រដ្ឋាភិបាលបានដកហូតកោះមួយចំនួនពីវិស័យឯកជន ក្រោយមើលឃើញថា ក្រុមហ៊ុនទាំងនោះស្នើសុំអាជ្ញាប័ណ្ណរួច តែទុកចោលមិនអភិវឌ្ឍន៍។

អាមេរិកបញ្ចប់សុពលភាពទិដ្ឋាការនិងមិនផ្តល់វីសាថ្មីឲ្យជនជាតិស៊ូដង់ខាងត្បូង

សហរដ្ឋអាមេរិក​ ប្រកាស​លុប​ចោល​ទិដ្ឋាការទាំងអស់ដែល​ធ្លាប់​បាន​ចេញ​ឲ្យ​ ពលរដ្ឋ​ស៊ូដង់ខាងត�

អាមេរិកបញ្ចប់សុពលភាពទិដ្ឋាការនិងមិនផ្តល់វីសាថ្មីឲ្យជនជាតិស៊ូដង់ខាងត្បូង

សហរដ្ឋអាមេរិក​ ប្រកាស​លុប​ចោល​ទិដ្ឋាការទាំងអស់ដែល​ធ្លាប់​បាន​ចេញ​ឲ្យ​ ពលរដ្ឋ​ស៊ូដង់ខាងត្បូង​ កាល​ពីមុន​មក។ ទន្ទឹម​នឹង​​ការ​ប្រកាស​បញ្ចប់​សុពល​ភាព​ទិដ្ឋាការ​នេះ​ រដ្ឋាភិបាល​អាមេរិក ​ក៏បញ្ជាក់ថា នឹងមិន​ព្រម​ផ្តល់​វីសាថ្មីឲ្យ​ ពលរដ្ឋ​ស៊ូដង់​ខាងត្បូង ទៀត​នោះឡើយ។ ចំណាត់​ការ​ដ៏តឹងរឹង​របស់​អាមេរិកទៅលើ​​​​ប្រទេស​ដ៏​ក្រីក្រ​មួយ​នេះ ក៏ព្រោះតែ​អាជ្ញាធរ​ស៊ូដង់ខាងត្បូង បាន​បដិសេធ​ពុំព្រម​ទទួល​ពលរដ្ឋ​ដែល​អាមេរិក​ត្រៀម​បណ្តេញ​ចេញ​ពីប្រទេស។ 

លោក ជា មុនី ត្រូវបានសមាជវិសាមញ្ញបោះឆ្នោតជាប្រធានគណបក្សកម្លាំងជាតិ

លោក ជា មុនី អតីតប្រធានស្តីទីគណបក្សកម្លាំងជាតិ ត្រូវបានសមាជវិសាមញ្ញ​ផ្តល់​សេចក្តីទុកចិត្ត​

លោក ជា មុនី ត្រូវបានសមាជវិសាមញ្ញបោះឆ្នោតជាប្រធានគណបក្សកម្លាំងជាតិ

លោក ជា មុនី អតីតប្រធានស្តីទីគណបក្សកម្លាំងជាតិ ត្រូវបានសមាជវិសាមញ្ញ​ផ្តល់​សេចក្តីទុកចិត្ត​ឲ្យធ្វើ​ជាប្រធាន​គណបក្ស​នៅថ្ងៃទី​៦ ខែ​មេសា ​ឆ្នាំ​២០២៥នេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់បក្សកម្លាំងជាតិ ស្តីពីលទ្ធផលសមាជវិសាមញ្ញនៅក្នុងខេត្តសៀមរាប ដោយមានការចូលរួមពីសមាជិកខ្លួនប្រមាណ ២ពាន់នាក់។

អាជ្ញាធរអូស្ត្រាលី​ ជម្លៀសប្រជាជនរាប់ពាន់នាក់ ចេញពីតំបន់រងគ្រោះទឹកជំនន់

នៅអូស្ត្រាលី គ្រោះមហន្តរាយទឹកជំនន់ដ៏កំណាច ដែលមិនធ្លាប់ជួបពីមុនមក បានជន់លិចរដ្ឋ Queensland នៅតំបន�

អាជ្ញាធរអូស្ត្រាលី​ ជម្លៀសប្រជាជនរាប់ពាន់នាក់ ចេញពីតំបន់រងគ្រោះទឹកជំនន់

នៅអូស្ត្រាលី គ្រោះមហន្តរាយទឹកជំនន់ដ៏កំណាច ដែលមិនធ្លាប់ជួបពីមុនមក បានជន់លិចរដ្ឋ Queensland នៅតំបន់ប៉ែកឦសានប្រទេស។ រដ្ឋ Queensland មានផ្ទៃដីធំជាងប្រទេសបារាំងនិងអាល្លឺម៉ង់បញ្ចូលគ្នា និងធំជាងរដ្ឋ Texas នៅអាមេរិក។ គ្រោះមហន្តរាយនេះ បណ្តាលមកពីភ្លៀងធំធ្លាក់ជាច្រើនថ្ងៃជាប់ៗគ្នា ហើយបានបំផ្លាញផ្ទះសម្បែងជ្រាច្រើនខ្នង និង បានសម្លាប់សត្វពាហនៈ ជាង ១ សែនក្បាល។ អាជ្ញាធរអូស្ត្រាលី បានជម្លៀសប្រជាជនរាប់ពាន់នាក់ចេញពីផ្ទះសម្បែង ទៅរកទីកន្លែងសុវត្ថិភាព។

មនុស្សជិត ២០នាក់ ស្លាប់ក្នុងការវាយប្រហារគ្រាប់ប្លោងរបស់រុស្ស៊ី លើស្រុកកំណើតរបស់លោក ហ្សេឡេនស្គី

យប់ថ្ងៃសុក្រ ទី៤ មេសា ឆ្លងចូលថ្ងៃសៅរ៍ រុស្ស៊ីបានវាយប្រហារដ្រូននិងគ្រាប់ប្លោងទៅលើទីតាំងជាច

មនុស្សជិត ២០នាក់ ស្លាប់ក្នុងការវាយប្រហារគ្រាប់ប្លោងរបស់រុស្ស៊ី លើស្រុកកំណើតរបស់លោក ហ្សេឡេនស្គី

យប់ថ្ងៃសុក្រ ទី៤ មេសា ឆ្លងចូលថ្ងៃសៅរ៍ រុស្ស៊ីបានវាយប្រហារដ្រូននិងគ្រាប់ប្លោងទៅលើទីតាំងជាច្រើនកន្លែង នៅអ៊ុយក្រែន រួមទាំងស្រុកកំណើតរបស់លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី។ ការវាយប្រហារនេះ បានបណ្តាលឲ្យមនុស្សស្លាប់ជិត ២០នាក់ ក្នុងនោះមានកុមារ ជិត១០នាក់។ ទង្វើរបស់រុស្ស៊ី ធ្វើឲ្យប្រធានាធិបតីអ៊ុយក្រែនចោទថា រុស្ស៊ីមិនចង់ចរចា ធ្វើឈប់បាញ់ទេ។

ការបញ្ចុះពន្ធរបស់កម្ពុជាមកត្រឹម៥%លើទំនិញអាមេរិក អាចធ្វើឲ្យអាមេរិកព្រមបន្ថយពន្ធពី៤៩%បានឬទេ?

ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត នៅថ្ងៃទី៤មេសា បានបោះដៃរកការចរចាជាមួយប្រធានាធិបតីអ�

ការបញ្ចុះពន្ធរបស់កម្ពុជាមកត្រឹម៥%លើទំនិញអាមេរិក អាចធ្វើឲ្យអាមេរិកព្រមបន្ថយពន្ធពី៤៩%បានឬទេ?

ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត នៅថ្ងៃទី៤មេសា បានបោះដៃរកការចរចាជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជុំវិញការត្រៀមដំឡើងពន្ធ៤៩% ដែលកម្ពុជាត្រូវនាំចូលទំនិញទៅអាមេរិក។ ជាការបើកផ្លូវស្វែងរកការចរចា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជានឹងទម្លាក់ពន្ធពី៣៥%មកត្រឹម៥%ចំពោះទំនិញ១៩មុខ។ អ្នកជំនាញសេដ្ឋកិច្ច យល់ថា ការបន្ថយពន្ធរបស់កម្ពុជាលើទំនិញអាមេរិក ជាជំហានដ៏ប្រសើរដើម្បីបន្ធូរភាពតានតឹងនៃលំហូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ តើការបញ្ចុះពន្ធរបស់កម្ពុជាមកត្រឹម៥%សម្រាប់ទំនិញអាមេរិក១៩មុខ ជាឱកាសឲ្យអាមេរិកព្រមបន្ថយពន្ធពី៤៩%លើទំនិញកម្ពុជា?

កម្ពុជាទម្លាក់អត្រាពន្ធលើទំនិញអាមេរិក១៩មុខ ពីកម្រិតខ្ពស់៣៥% មកនៅត្រឹម៥%

រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងពាណិជ្ជកម្មនៅថ្ងៃទី៤ ខែមេសា បានប្រកាសពីការទម្លាក់អត្រាពន្ធ�

កម្ពុជាទម្លាក់អត្រាពន្ធលើទំនិញអាមេរិក១៩មុខ ពីកម្រិតខ្ពស់៣៥% មកនៅត្រឹម៥%

រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងពាណិជ្ជកម្មនៅថ្ងៃទី៤ ខែមេសា បានប្រកាសពីការទម្លាក់អត្រាពន្ធគយលើទំនិញនាំចូលពីអាមេរិកមកកម្ពុជាចំនួន១៩មុខពីអត្រាពន្ធអតិបរមា៣៥% មកនៅត្រឹម៥%។ ការបន្ធូរបន្ថយអត្រាពន្ធពីភាគីកម្ពុជានាពេលនេះ ធ្វើឡើងក្រោយរដ្ឋបាលលោក ដូ ណាល់ត្រាំ ថ្មីៗនេះ បានប្រកាសដំឡើងពន្ធលើទំនិញនាំចូលពីកម្ពុជាចំនួន៤៩% ដែលជាកម្រិតពន្ធមួយខ្ពស់ជាងគេបំផុតក្នុងតំបន់អាស៊ាន។ ជាមួយនឹងការបន្ថយពន្ធលើទំនិញអាមេរិក នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ក៏បានផ្ញើលិខិតមួយទៅកាន់លោក ដូ ណាល់ត្រាំ​ ដើម្បីស្នើបើកការចរចាលើការដំឡើងពន្ធពីកម្ពុជានេះ។  

មេដឹកនាំចលនាប្រឆាំង លោក សម សេរី ប្រកាសរំលាយរដ្ឋាភិបាលនិរទេស

លោក សម សេរី នៅថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០២៥​ បាន​ប្រកាស​រំលាយ​ចោល​នូវ​«រណសិរ្យ​រំដោះជាតិ​ខ្�

មេដឹកនាំចលនាប្រឆាំង លោក សម សេរី ប្រកាសរំលាយរដ្ឋាភិបាលនិរទេស

លោក សម សេរី នៅថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០២៥​ បាន​ប្រកាស​រំលាយ​ចោល​នូវ​«រណសិរ្យ​រំដោះជាតិ​ខ្មែរ ​និង​រដ្ឋា​ភិបាល​ជាតិ​ខ្មែរ​និរទេស»​ ដែល​លោក​ជា​ប្រធាន ​និង​សុំ​ការ​លើក​លែង​ទោស​ពី ​លោក ហ៊ុន សែន និង​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត​។​ ការ​ប្រកាស​រំលាយ​ចោល ​ចលនា​ប្រ​ឆាំង​នៅ​ក្រៅ​ប្រទេស​នេះ​ត្រូវ​បាន​ លោក សម សេរី អះអាង​ថា ​ធ្វើ​ឡើង​ក្នុង«​ស្មារតី​រួម​សាមគ្គី​ការពារ​សន្តិភាព»។

កម្ពុជាស្វាគមន៍ការចូលចតរបស់នាវាបរទេសនៅមូលដ្ឋានសមុទ្ររាម បន្ទាប់ពីសម្ពោធនៅថ្ងៃនេះ

មូលដ្ឋាន​កង​ទ័ព​ជើង​ទឹក​សមុទ្រ​រាម​របស់​កម្ពុជា​ ដែល​ត្រូវ​បាន​សាង​សង់​ឡើង​វិញ​នៅ​ក្រោម

កម្ពុជាស្វាគមន៍ការចូលចតរបស់នាវាបរទេសនៅមូលដ្ឋានសមុទ្ររាម បន្ទាប់ពីសម្ពោធនៅថ្ងៃនេះ

មូលដ្ឋាន​កង​ទ័ព​ជើង​ទឹក​សមុទ្រ​រាម​របស់​កម្ពុជា​ ដែល​ត្រូវ​បាន​សាង​សង់​ឡើង​វិញ​នៅ​ក្រោម​ជំនួយ​របស់​ចិន ត្រូវ​បាន​សម្ពោធ​ជាផ្លូវការ​នៅ​ថ្ងៃទី​៥​ខែ​មេសា​ឆ្នាំ​២០២៥​។​ ក្នុង​ពិធី​សម្ពោធ​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ លោក ហ៊ុន ម៉ាណែត បាន​ប្រកាស​ស្វា​គមន៍​ដល់​នាវា​របស់​កងទ័ព​បរទេស​ឲ្យ​ចូល​សំចត​នៅទី​នោះ​បាន​ដោយ​គ្មាន​ការ​លាក់​បាំង​អ្វី​នោះឡើយ​។​ តែ​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​បាន​បញ្ជាក់ថា កម្ពុជា​មិន​ត្រូវ​ការ​ឲ្យ​កងទ័ព​បរទេស​ដាក់​មូលដ្ឋាន​នៅ​លើ​ទឹក​ដី​កម្ពុជា​នោះទេ​។

រនាំងពន្ធ​របស់​លោកដូណាល់​ត្រាំ ធ្វើឲ្យមាសឡើងថ្លៃ លុយដុល្លារ​អាមេរិកធ្លាក់ចុះ

វិធានការរបស់​រដ្ឋបាល​លោកដូណាល់ ត្រាំ​ក្នុងការដំឡើងពន្ធ​លើ​ទំនិញនាំចូលពីគ្រប់ប្រទេស​ដៃគូ

រនាំងពន្ធ​របស់​លោកដូណាល់​ត្រាំ ធ្វើឲ្យមាសឡើងថ្លៃ លុយដុល្លារ​អាមេរិកធ្លាក់ចុះ

វិធានការរបស់​រដ្ឋបាល​លោកដូណាល់ ត្រាំ​ក្នុងការដំឡើងពន្ធ​លើ​ទំនិញនាំចូលពីគ្រប់ប្រទេស​ដៃគូពាណិជ្ជកម្ម​របស់អាមេរិកបាន​ធ្វើ​ឲ្យតម្លៃភាគហ៊ុន​នៅ​ទីផ្សារ​មូលប័ត្រ​អន្តរជាតិ​ធ្លាក់ចុះដាំដូងជាបន្តបន្ទាប់គ្នា​ មិនថា នៅអាមេរិក អាស៊ី និងអឺរ៉ុប តាំង​ពីថ្ងៃពុធទី ២​មេសា។ សង្រ្គាមពាណិជ្ជកម្ម​របស់​លោកដូណាល់ ត្រាំ​ប្រឆាំង​នឹង​ពិភពលោក​តាមរយៈ​ការដំឡើង​អត្រាពន្ធ​ដ៏ខ្ពស់ ជាទូទៅ ​នៅ​បាន​ទាញទម្លាក់​រូបិយបណ្ណដុល្លា​អាមេរិក​ និងតម្លៃ​ប្រេង​ឆៅ​នៅទីផ្សារ​អន្តរជាតិ​​។ ប៉ុន្តែ មាស កំពុងឡើង​កូដខ្លាំង​នៅក្នុង​កាលៈទេសៈដែល​ពិភពលោកកំពុង​មាន​សេដ្ឋកិច្ច​មិន​ច្បាស់លាស់។

សង្គ្រាម​ពាណិជ្ជកម្ម៖ ចិន​សងសឹក​​អាមេរិកក្នុង​ការ​ដំឡើងពន្ធគយ ​ និង​ប្តឹងទៅ​អង្គការ​ WTO

សង្គ្រាម​ពាណិជ្ជកម្ម​ រវាង​មហាអំណាច​​សេដ្ឋកិច្ចលេខ​១ និងលេខ២ កាន់តែ​រំជើបរំជួល​។ ក្រោយ​សហ

សង្គ្រាម​ពាណិជ្ជកម្ម៖ ចិន​សងសឹក​​អាមេរិកក្នុង​ការ​ដំឡើងពន្ធគយ ​ និង​ប្តឹងទៅ​អង្គការ​ WTO

សង្គ្រាម​ពាណិជ្ជកម្ម​ រវាង​មហាអំណាច​​សេដ្ឋកិច្ចលេខ​១ និងលេខ២ កាន់តែ​រំជើបរំជួល​។ ក្រោយ​សហរដ្ឋ​អាមេរិក​ប្រកាស​ដាក់ពន្ធគយ​៣៤%បន្ថែមចំពោះ​ទំនិញចិន រដ្ឋអំណាច​​ទីក្រុង​ប៉េកាំង​បាន​ប្រកាស​សងសឹកយ៉ាង​ចាស់ដៃ​ និងថែមទាំងប្តឹង វ៉ាស៊ីនតោន ទៅកាន់​អង្គការពាណិជ្ជកម្មពិភពលោក ទៀត​ផង។​ 

អង្គភាពអាជ្ញាសាលាត្រូវបានដាក់ឲ្យដំណើរការឡើងវិញក្រោយអវត្តមាន ៥ទសវត្សរ៍

អង្គភាពអាជ្ញាសាលាដែលជាអង្គភាពច្បាប់ថ្មីមួយត្រូវបានក្រសួងយុត្តិធម៌ដាក់ឲ្យដំណើរការនៅតាមប�

អង្គភាពអាជ្ញាសាលាត្រូវបានដាក់ឲ្យដំណើរការឡើងវិញក្រោយអវត្តមាន ៥ទសវត្សរ៍

អង្គភាពអាជ្ញាសាលាដែលជាអង្គភាពច្បាប់ថ្មីមួយត្រូវបានក្រសួងយុត្តិធម៌ដាក់ឲ្យដំណើរការនៅតាមបណ្តាសាលាដំបូងរាជធានី ខេត្ត ចំនួន៨។ អង្គភាពច្បាប់ថ្មីនេះនឹងត្រូវចាប់ផ្តើមដំណើរការការងាររបស់ខ្លួននៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ។ នេះបើតាមការប្រកាសរបស់ក្រសួងយុត្តិធម៌ដែលត្រូវបានផ្សព្វផ្សាយដល់សារព័ត៌មាននៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥។

តើកម្ពុជាគួរត្រៀមសេណារីយ៉ូអ្វីខ្លះដើម្បីចរចារឿងពន្ធជាមួយរដ្ឋបាលអាមេរិក?

នៅថ្ងៃទី៩ ខែមេសាខាងមុខ វិធានការដំឡើងពន្ធលើសពី ១០% របស់រដ្ឋបាលអាមេរិកទៅលើប្រទេសមួយចំនួននឹង�

តើកម្ពុជាគួរត្រៀមសេណារីយ៉ូអ្វីខ្លះដើម្បីចរចារឿងពន្ធជាមួយរដ្ឋបាលអាមេរិក?

នៅថ្ងៃទី៩ ខែមេសាខាងមុខ វិធានការដំឡើងពន្ធលើសពី ១០% របស់រដ្ឋបាលអាមេរិកទៅលើប្រទេសមួយចំនួននឹងត្រូវចូលជាធរមាន។ មានប្រទេសជាច្រើនបានផ្តើមការចរចាជាមួយរដ្ឋបាលលោក ដូ ណាល់ត្រាំដើម្បីសម្រួលរឿងតម្លៃពន្ធលើទំនិញរបស់ពួកគេនាំចូលអាមេរិក។ ចំណែកកម្ពុជាត្រូវបានមន្ត្រីក្រសួងពាណិជ្ជកម្មបញ្ជាក់ថា ក្រុមការងារជំនាញកំពុងពិនិត្យ និងកំណត់យកវិធីសាស្ត្រជាក់លាក់ដែលមានប្រសិទ្ធភាពដើម្បីជជែកជាមួយភាគីអាមេរិក។ អ្នកជំនាញសេដ្ឋកិច្ចខ្លះចង់ឃើញកម្ពុជារួសរាន់ចរចាជាមួយអាមេរិកដោយប្រើវិធីលួងលោម និងស្តាប់តាមការចង់បានរបស់អាមេរិក ដើម្បីទទួលបាននូវការបន្ធូរបន្ថយពន្ធ។ ចំណែកអ្នកជំនាញសេដ្ឋកិច្ចខ្លះទៀតស្នើឲ្យកម្ពុជាបើកការចរចាក្រោមក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក ឬប្រមូលផ្តុំសំឡេងជាមួយប្រទេសដែលត្រូវបានអាមេរិកដំឡើងពន្ធដូចជាសមាជិកអាស៊ានខ្លះ។

TAFTAC គ្រោងធ្វើការជាមួយរដ្ឋាភិបាលកម្ពុជាដើម្បីដោះស្រាយរឿងអាមេរិកដំឡើងពន្ធ

នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយថ្ងៃទី៣ មេសា ឆ្នាំ២០២៥ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែ�

TAFTAC គ្រោងធ្វើការជាមួយរដ្ឋាភិបាលកម្ពុជាដើម្បីដោះស្រាយរឿងអាមេរិកដំឡើងពន្ធ

នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយថ្ងៃទី៣ មេសា ឆ្នាំ២០២៥ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា ឬ TAFTAC បានអំពាវនាវដល់កម្មករនិយោជិត និងសាធារណៈជនទាំងអស់ឱ្យរក្សាភាពស្ងប់ស្ងាត់ បន្ទាប់ពីអាមេរិកប្រកាសដំឡើងពន្ធដ៏ច្រើនលើទំនិញកម្ពុជា។ ទន្ទឹមនេះ សមាគម TAFTAC បានអះអាងថា ខ្លួនគ្រោងធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាដំឡើងពន្ធរបស់អាមេរិកនាពេលនេះ។

ផ្សារភាគហ៊ុន​ធ្លាក់ដាំក្បាលចុះគ្រប់កន្លែង ដោយសារ​អត្រាពន្ធគយថ្មី​របស់​លោកដូណាល់ ត្រាំ

អត្រាពន្ធថ្មី​របស់ប្រធានាធិបតីអាមេរិក​នៅបន្ត​បោកបក់​ពិភពលោក។ បន្ទាប់ពី ទីផ្សារភាគហ៊ុន​ន�

ផ្សារភាគហ៊ុន​ធ្លាក់ដាំក្បាលចុះគ្រប់កន្លែង ដោយសារ​អត្រាពន្ធគយថ្មី​របស់​លោកដូណាល់ ត្រាំ

អត្រាពន្ធថ្មី​របស់ប្រធានាធិបតីអាមេរិក​នៅបន្ត​បោកបក់​ពិភពលោក។ បន្ទាប់ពី ទីផ្សារភាគហ៊ុន​នៅអាមេរិកជ្រួលច្របល់​នៅថ្ងៃ​ប្រកាស​ដំឡើង​ពន្ធ​របស់​លោកដូណាល់ ត្រាំ កាលពីថ្ងៃ​ពុធ និង​ទីផ្សារភាគហ៊ុន​នៅអឺរ៉ុប ដល់វេន​ទីផ្សារភាគហ៊ុននៅអាស៊ី​ដែល​ធ្លាក់ដាំក្បាលចុះបន្តបន្ទាប់គ្នាដោយសារតែដំណឹង​អាក្រក់​ពី​សេតវិមាន។ នៅជប៉ុន តម្លៃភាគហ៊ុននៅផ្សារមូលប័ត្រ​ជប៉ុន​Nikkei បានធ្លាក់ចុះ​យ៉ាងគំហុកអស់ ៣,២៣%។ នៅសភាជប៉ុននៅថ្ងៃសុក្រនេះ លោកនាយករដ្ឋមន្រ្តី Shigeru Ishiba ចាត់ទុក​របាំងពន្ធគយថ្មី​របស់​លោកដូណាល់ ត្រាំ​មកលើ​ប្រទេស​ជប៉ុន​ថា ជា​វិបត្តិជាតិ។ 

Get more results via ClueGoal