Cambodia



កម្មវិធីព័ត៌មានប្រចាំថ្ងៃចន្ទ ទី ៧ ខែមេសា ឆ្នាំ ២០២៥

.....

សង្គ្រាមអ៊ុយក្រែន៖ អាមេរិក និង រុស្ស៊ី គ្រោងជួបពិភាក្សាគ្នាម្តងទៀត ក្នុងពេលដ៏ខ្លីខាងមុខ

ថ្ងៃអាទិត្យ ទី ៦ ខែមេសា ឆ្នាំ ២០២៥ លោក Kirill Dmitriev ប្រេសិតពិសេសជំនាញសេដ្ឋកិច្ច របស់វិមានក្រេមឡាំង ប

សង្គ្រាមអ៊ុយក្រែន៖ អាមេរិក និង រុស្ស៊ី គ្រោងជួបពិភាក្សាគ្នាម្តងទៀត ក្នុងពេលដ៏ខ្លីខាងមុខ

ថ្ងៃអាទិត្យ ទី ៦ ខែមេសា ឆ្នាំ ២០២៥ លោក Kirill Dmitriev ប្រេសិតពិសេសជំនាញសេដ្ឋកិច្ច របស់វិមានក្រេមឡាំង បានថ្លែងឲ្យដឹងថា ការជួបសន្ទនាគ្នារវាងថ្នាក់ដឹកនាំធំៗ នៃប្រទេសរុស្ស៊ី​ និង សហរដ្ឋអាមេរិក នឹងអាចធ្វើឡើងជាថ្មីម្តងទៀត នៅរវាង ១ សប្តាហ៍ខាងមុខ។ នេះបើផ្អែកតាម ទីភ្នាក់ងារព័ត៌មានផ្លូវការ របស់  រដ្ឋាភិបាលរុស្ស៊ី។ ត្រឡប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅទីក្រុងវ៉ាស៊ីនតោន កាលពីសប្តាហ៍មុន លោក Kirill Dmitriev នៅមិនទាន់បានលម្អិតទេថា តើប្រធានបទណាខ្លះ ដែលភាគីទាំងពីរ គ្រោងលើកយកពិភាក្សាគ្នា នៅក្នុងការភ្ជាប់ទំនាក់ទំនងថ្មីនេះ។

រវាងតម្លៃដីច្រើនលានដុល្លារ និងសុខមាលភាពពលរដ្ឋតើរដ្ឋគួរវិនិយោគមួយណា?

នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានអាកាសក្បាលថ្នល់(ស្ពានមរតកតេជោ) នៅថ្ងៃទី៧ ខែមេសា ឆ្

រវាងតម្លៃដីច្រើនលានដុល្លារ និងសុខមាលភាពពលរដ្ឋតើរដ្ឋគួរវិនិយោគមួយណា?

នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានអាកាសក្បាលថ្នល់(ស្ពានមរតកតេជោ) នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថារដ្ឋាភិបាលត្រៀមផ្ទៃដីជាង៧០ហិចតា នៅតំបន់កប់ស្រូវ ដើម្បីធ្វើជាសួនសាធារណៈសម្រាប់ប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញកម្សាន្តសប្បាយ។ ការប្រែក្លាយដីធ្លីតម្លៃរាប់លានដុល្លារទៅជាទីតាំងសួនសាធារណៈ ផ្ទៃបៃតងនេះ ត្រូវអ្នកតាមដានសង្គម បរិស្ថាន និងទេសចរណ៍នានាមើលឃើញថាជារបត់ថ្មីមួយដែលរដ្ឋាភិបាលចាំបាច់ត្រូវតែបង្កើតឲ្យមាន ដើម្បីសុខមាលភាពពលរដ្ឋជាជាងការយកដីទៅវិនិយោគផ្សេងពីនេះ។

លោកដូណាល់ ត្រាំ មិនប្តូ​រចិត្ត​ ទោះបី​​​ព្យុះសង្ឃរា​អត្រាពន្ធ​កំពុង​​​បោកផ្តួល​​ផ្សារមូលបត្រពិភពលោក

អត្រាពន្ធ​ដ៏សែនធ្ងន់ ដែល​​រដ្ឋបាល​លោកដូណាល់ ត្រាំ បានប្រកាសដាក់ទៅលើប្រទេសជាច្រើននៅទូទាំង

លោកដូណាល់ ត្រាំ មិនប្តូ​រចិត្ត​ ទោះបី​​​ព្យុះសង្ឃរា​អត្រាពន្ធ​កំពុង​​​បោកផ្តួល​​ផ្សារមូលបត្រពិភពលោក

អត្រាពន្ធ​ដ៏សែនធ្ងន់ ដែល​​រដ្ឋបាល​លោកដូណាល់ ត្រាំ បានប្រកាសដាក់ទៅលើប្រទេសជាច្រើននៅទូទាំងពិភពលោក បាន​ធ្វើ​ឲ្យ​រញ្ជួយ​ទីផ្សារមូលបត្រ​អន្តរជាតិ​។ តម្លៃភាគ​ហ៊ុន​នៅ​​ផ្សារមូលបត្រ​អាមេរិក នៅអឺរ៉ុប និងជាពិសេសនៅអាស៊ី បានធ្លាក់ដាំក្បាលចុះជាបន្តបន្ទាប់ នៅព្រឹកថ្ងៃចន្ទទី​៧​មេសា​។ តែទោះបីជាយ៉ាងនេះ​ក្តី​ លោកដូណាល់ ត្រាំ បានប្រកាសជំហរ​នៅតែមិនប្តូរចិត្ត​ ហើយអះអាងថា អ្វីដែល​រដ្ឋបាល​លោកកំពុងតែធ្វើ នឹងនាំសហរដ្ឋអាមេរិក ឲ្យ​ក្លាយ​ជាមហា​អំណាចដ៏ធំ សង្កត់គ្រប់គ្រងសេដ្ឋកិច្ច​​ពិភពលោក​ទាំងមូល​។

វៀតណាម៖ សន្ទុះវឌ្ឍភាពសេដ្ឋកិច្ចយឺត ក្នុងត្រីមាសទី១ ឆ្នាំ២០២៥

ទិន្នន័យស្ថិតិសេដ្ឋកិច្ចវៀតណាម នៅត្រីមាសទី១ ឆ្នាំនេះ បង្ហាញថាកំណើនសេដ្ឋកិច្ចថយចុះបន្តិច ប

វៀតណាម៖ សន្ទុះវឌ្ឍភាពសេដ្ឋកិច្ចយឺត ក្នុងត្រីមាសទី១ ឆ្នាំ២០២៥

ទិន្នន័យស្ថិតិសេដ្ឋកិច្ចវៀតណាម នៅត្រីមាសទី១ ឆ្នាំនេះ បង្ហាញថាកំណើនសេដ្ឋកិច្ចថយចុះបន្តិច បើប្រៀបធៀបនឹងត្រីមាសទី៣ ឆ្នាំមុន ដោយសារក្តីបារម្ភនិង​ភាព​រំជើប​រំជួល​ចរន្ត​វិនិយោគទុន​ជុំវិញការដំឡើងពន្ធរបស់ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ។ ប្រមុខដឹកនាំវៀតណាមបានសុំឲ្យភាគីអាមេរិកពន្យារពេល ៤៥ថ្ងៃ កុំទាន់​អនុវត្ត​វិធានការដំឡើងពន្ធគយចំនួន ៤៦% ចំពោះទំនិញវៀតណាមនាំចូលអាមេរិក​​។ ការ​សុំ​ពន្យារពេល​នេះ គឺដើម្បីស្នើសុំបើកផ្លូវ​ចរចា និង ស្វែងរកដំណោះស្រាយទ្វេភាគី។

ក្រុមប្រឹក្សាជាតិតស៊ូស្នើឲ្យអាមេរិកបញ្ចុះការយកពន្ធទំនិញពីកម្ពុជាឲ្យទាបបំផុត

ក្រុម​ប្រឹក្សា​ជាតិ​តស៊ូ​របស់ លោក សម រង្ស៊ី សរសេរ​លិខិត​មួយ​នៅ​ថ្ងៃ​ទី​៦ ខែ​មេសា ឆ្នាំ២០២៥

ក្រុមប្រឹក្សាជាតិតស៊ូស្នើឲ្យអាមេរិកបញ្ចុះការយកពន្ធទំនិញពីកម្ពុជាឲ្យទាបបំផុត

ក្រុម​ប្រឹក្សា​ជាតិ​តស៊ូ​របស់ លោក សម រង្ស៊ី សរសេរ​លិខិត​មួយ​នៅ​ថ្ងៃ​ទី​៦ ខែ​មេសា ឆ្នាំ២០២៥ ដោយ​ស្នើ​ឲ្យ លោក ដូណាល់ ត្រាំ ប្រធានា​ធិបតី​អាមេរិក​បញ្ចុះការ​យក​ពន្ធ​ទំនិញ​របស់​កម្ពុជា​ដែល​នាំ​ទៅ​ទីផ្សារ​អាមេរិក​ឲ្យបាន​ទាប​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។​ បើតាម​ក្រុម​ប្រឹក្សា​ជាតិ​តស៊ូ ការ​តម្លើង​ពន្ធ​របស់​រដ្ឋបាល​អាមេរិក​ចំនួន ៤៩​ភាគ​រយ​លើ​ទំនិញ​របស់​កម្ពុជា ដែលត្រូវ​អនុវត្ត​ចាប់​ពី​ថ្ងៃទី​៩ មេសា ខាង​មុខ​នឹង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា ប្រឈម​វិបត្តិ​ដួល​រលំ បណ្តាល​ឲ្យពលរដ្ឋ​ខ្មែរ​រាប់​សែន​នាក់​បាត់​បង់​ការ​ងារ និង​មនុស្ស​រាប់​សែន​គ្រួសារ​ជួប​គ្រោះ​ទុរ​ភិក្ស​។

IDE៖ សេវាប្រមូលសំរាមកំពុងត្រូវបានពង្រីកទៅទីជនបទដើម្បីឆ្លើយតបនឹងតម្រូវការបន្ទាន់

នៅ​ថ្ងៃ​ទី​៧ ខែ​មេសា អង្គការ​អាយ​ឌីអ៊ី​កម្ពុជា(IDE)​ដែលធ្វើ​ការ​លើក​ផ្នែក​អនាម័យ​និង​បញ្ចប់

IDE៖ សេវាប្រមូលសំរាមកំពុងត្រូវបានពង្រីកទៅទីជនបទដើម្បីឆ្លើយតបនឹងតម្រូវការបន្ទាន់

នៅ​ថ្ងៃ​ទី​៧ ខែ​មេសា អង្គការ​អាយ​ឌីអ៊ី​កម្ពុជា(IDE)​ដែលធ្វើ​ការ​លើក​ផ្នែក​អនាម័យ​និង​បញ្ចប់​ភាព​ក្រីក្រ ​នៅ​ប្រទេស​កម្ពុជា ​បាន​អះអាង​ថា​ សេវា​កម្ម​ប្រមូល​សំរាម​ថ្មី​ត្រូវ​បាន​ពង្រីក​ទៅ​កាន់​ភូមិ​តាម​ជនបទ ក្នុង​ស្រុកបរិបូរណ៍​ខេត្ត​កំពង់​ឆ្នាំង តាម​រយៈ​គម្រោង​ពន្លឿន​ទីផ្សារ​គ្រប់​គ្រង​កាក​សំណល់​រឹង ដែល​គាំទ្រ​ដោយ​អង្គការ​អាយ​ឌីអ៊ី​។ ​ជាក់​ស្តែង ត្រឹម​រយៈ​ពេល​មួយ​ខែ​ដំបូង​ សេវា​ប្រមូល​សំរាម​ថ្មី បាន​យក​សំរាម​ពី​ផ្ទះ​ប្រជា​ជនប្រមាណ​២​ពាន់​គ្រួសារ​ជា​រៀង​រាល់​សប្តាហ៍ ពោល​កើន​ឡើង​ជាង​៤០០%​។

លោក ហ៊ុន ម៉ាណែតប្រាប់ឱ្យអាជ្ញាធរបន្តត្រួតពិនិត្យសំណង់អគារចាស់ៗ ក្រោយទទួលចំហាយរញ្ជួយដីកម្រិតទាប

នៅព្រឹកថ្ងៃចន្ទទី៧ ខែមេសា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យមន្ត្រីជំ

លោក ហ៊ុន ម៉ាណែតប្រាប់ឱ្យអាជ្ញាធរបន្តត្រួតពិនិត្យសំណង់អគារចាស់ៗ ក្រោយទទួលចំហាយរញ្ជួយដីកម្រិតទាប

នៅព្រឹកថ្ងៃចន្ទទី៧ ខែមេសា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យមន្ត្រីជំនាញចុះត្រួតពិនិត្យសំណង់អគារចាស់ៗឡើងវិញ បន្ទាប់ពីកម្ពុជាទទួលចំហាយគ្រោះរញ្ជួយដីក្នុងកម្រិតទាបពីប្រទេសជិតខាង។ ទន្ទឹមនឹងនេះ លោកក៏ណែនាំឱ្យ ក្រុមហ៊ុនម៉ៅការសំណង់ទាំងអស់មិនត្រូវធ្វើសំណង់ដែលខ្វះគុណភាព ហើយកិបកេងសម្ភារៈសំណង់ឡើយ។ ការណែនាំយ៉ាងដូច្នេះរបស់លោកនាយករដ្ឋមន្ត្រី ធ្វើឡើងបន្ទាប់ពីលោកសង្កេតឃើញសោកនាដកម្មស្លាប់មនុស្សជាច្រើននាក់ក្នុងហេតុការណ៍បាក់រលំអគារនៅប្រទេសថៃ និងនៅភូមាកាលពីសប្តាហ៍មុន ដោយសារតែគ្រោះរញ្ជួយដី។

អតីតទីបញ្ជាការយុទ្ធសាស្ត្រសង្គ្រាមត្រូវបានក្លាយទៅជាមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង

មជ្ឈមណ្ឌលឯកសារកម្ពុជានៅឆ្នាំ​ ២០១៤ បានយកអតីតទីបញ្ជាការយុទ្ធសាស្ត្រសង្គ្រាមរបស់មេដឹកនាំខ

អតីតទីបញ្ជាការយុទ្ធសាស្ត្រសង្គ្រាមត្រូវបានក្លាយទៅជាមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង

មជ្ឈមណ្ឌលឯកសារកម្ពុជានៅឆ្នាំ​ ២០១៤ បានយកអតីតទីបញ្ជាការយុទ្ធសាស្ត្រសង្គ្រាមរបស់មេដឹកនាំខ្មែរក្រហម ស្ថិតលើភ្នំដងរែកធ្វើជាការិយាល័យធ្វើការដោយដាក់ឈ្មោះថា “មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង”។ លោក សួន វិចិត្រ មន្ត្រីប្រចាំការនៅមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង បានបញ្ជាក់ថា  មជ្ឈមណ្ឌលនេះ តំណាងឲ្យគំរូនៃសន្តិភាព និងការផ្សះផ្សាថ្នាក់មូលដ្ឋាន តាមរយៈការចងក្រង រក្សាទុកឯកសារប្រវត្តិសាស្រ្ត និងអភិរក្សតំបន់ប្រវត្តិសាស្រ្តទាំង១៤កន្លែង នៅស្រុកអន្លង់វែង ដែលជាតំបន់តស៊ូចុងក្រោយរបស់ខ្មែរក្រហម។

នៅក្បែរ​នឹងភ្លើងសង្គ្រាម​អ៊ុយក្រែន ប៉ូឡូញខំ​​ប្រឹង​ហ្វឹកហាត់​ទាហាន​និង​បង្វឹក​ជន​ស៊ីវិល

សង្គ្រាម​រុស្ស៊ី​ឈ្លាន​ពាន​អ៊ុយក្រែន បង្កជា​ក្តី​បារម្ភ​ចំពោះ​សន្តិសុខ​ប៉ូឡូ​ញ​ ដែលនៅ​ក

នៅក្បែរ​នឹងភ្លើងសង្គ្រាម​អ៊ុយក្រែន ប៉ូឡូញខំ​​ប្រឹង​ហ្វឹកហាត់​ទាហាន​និង​បង្វឹក​ជន​ស៊ីវិល

សង្គ្រាម​រុស្ស៊ី​ឈ្លាន​ពាន​អ៊ុយក្រែន បង្កជា​ក្តី​បារម្ភ​ចំពោះ​សន្តិសុខ​ប៉ូឡូ​ញ​ ដែលនៅ​ក្បែរ​ខាង​។ រដ្ឋាភិបា​ល​ប៉ូឡូញ​ខំប្រឹង​បង្កើន​ថវិកា​ការពារ​ជាតិ​ និង​បណ្តុះ​បណ្តាល​យោធា។ ពលរដ្ឋ​ប៉ូឡូញ​ក៏​នាំគ្នា​ចាប់អារម្មណ៍​ច្រើន​ឡើងៗនិងស្ម័គ្រចិត្តចូលរួម​វគ្គសិក្សាឈ្វេង​យល់​ពី​របៀប​ប្រយុទ្ធ​និងការពារខ្លួនតាមបែប​កងទ័ព​។ អភិបាល​រដ្ឋធានី​វ៉ាសូវី​ ក៏​ទើបតែ​បញ្ចប់​វគ្គសិក្សាខ្លី​ស្តីពី​ការហ្វឹកហាត់​ទាហាន​សម្រាប់ជន​ស៊ីវិល។​  

សំណុំរឿងនុយក្លេអ៊ែរ៖ អ៊ីរ៉ង់ ត្រៀមខ្លួនចរចាជាមួយអាមេរិក ដោយស្មើភាពគ្នា

លោកប្រធានាធិបតីអ៊ីរ៉ង់បានប្រកាស ថារដ្ឋាភិបាលទីក្រុងតេហេរ៉ង់បានត្រៀមខ្លួនហើយ ដើម្បីពិភាក

សំណុំរឿងនុយក្លេអ៊ែរ៖ អ៊ីរ៉ង់ ត្រៀមខ្លួនចរចាជាមួយអាមេរិក ដោយស្មើភាពគ្នា

លោកប្រធានាធិបតីអ៊ីរ៉ង់បានប្រកាស ថារដ្ឋាភិបាលទីក្រុងតេហេរ៉ង់បានត្រៀមខ្លួនហើយ ដើម្បីពិភាក្សាដោយស្មើភាពគ្នាជាមួយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ជុំវិញកិច្ចព្រមព្រៀងថ្មី​ស្តីពី​កម្មវិធីនុយក្លេអ៊ែរ​របស់អ៊ីរ៉ង់។ ប៉ុន្តែថ្នាក់ដឹកនាំអ៊ីរ៉ង់មិនបានបញ្ជាក់ច្បាស់ ថាតើអ៊ីរ៉ង់យល់ព្រមចរចាដោយផ្ទាល់ជាមួយអាមេរិក តបតាមបំណងរបស់របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ឬយ៉ាងណា។

លោក ហ៊ុន​ ម៉ាណែត បញ្ជាឱ្យពិនិត្យ និងកំណត់កោះមួយចំនួនធ្វើជាទីតាំងការពារជាតិ

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានបញ្ជាឱ្យក្រសួងការពារជាតិពិភាក្សាជាមួយក្រុមប្រឹក

លោក ហ៊ុន​ ម៉ាណែត បញ្ជាឱ្យពិនិត្យ និងកំណត់កោះមួយចំនួនធ្វើជាទីតាំងការពារជាតិ

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានបញ្ជាឱ្យក្រសួងការពារជាតិពិភាក្សាជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ដើម្បីកំណត់ និងដកហូតយកកោះមួយចំនួនដែលគ្មានសកម្មភាពអភិវឌ្ឍន៍ មកធ្វើជាទីតាំងបម្រើដល់វិស័យការពារជាតិ។ ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រីយ៉ាងដូច្នេះ ធ្វើឡើងក្នុងពិធីសម្ពោធមូលដ្ឋានកងទ័ពជើងទឹករាមនាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥។ តាមលោក ហ៊ុន ម៉ាណែត កន្លងមក រដ្ឋាភិបាលបានដកហូតកោះមួយចំនួនពីវិស័យឯកជន ក្រោយមើលឃើញថា ក្រុមហ៊ុនទាំងនោះស្នើសុំអាជ្ញាប័ណ្ណរួច តែទុកចោលមិនអភិវឌ្ឍន៍។

អាមេរិកបញ្ចប់សុពលភាពទិដ្ឋាការនិងមិនផ្តល់វីសាថ្មីឲ្យជនជាតិស៊ូដង់ខាងត្បូង

សហរដ្ឋអាមេរិក​ ប្រកាស​លុប​ចោល​ទិដ្ឋាការទាំងអស់ដែល​ធ្លាប់​បាន​ចេញ​ឲ្យ​ ពលរដ្ឋ​ស៊ូដង់ខាងត

អាមេរិកបញ្ចប់សុពលភាពទិដ្ឋាការនិងមិនផ្តល់វីសាថ្មីឲ្យជនជាតិស៊ូដង់ខាងត្បូង

សហរដ្ឋអាមេរិក​ ប្រកាស​លុប​ចោល​ទិដ្ឋាការទាំងអស់ដែល​ធ្លាប់​បាន​ចេញ​ឲ្យ​ ពលរដ្ឋ​ស៊ូដង់ខាងត្បូង​ កាល​ពីមុន​មក។ ទន្ទឹម​នឹង​​ការ​ប្រកាស​បញ្ចប់​សុពល​ភាព​ទិដ្ឋាការ​នេះ​ រដ្ឋាភិបាល​អាមេរិក ​ក៏បញ្ជាក់ថា នឹងមិន​ព្រម​ផ្តល់​វីសាថ្មីឲ្យ​ ពលរដ្ឋ​ស៊ូដង់​ខាងត្បូង ទៀត​នោះឡើយ។ ចំណាត់​ការ​ដ៏តឹងរឹង​របស់​អាមេរិកទៅលើ​​​​ប្រទេស​ដ៏​ក្រីក្រ​មួយ​នេះ ក៏ព្រោះតែ​អាជ្ញាធរ​ស៊ូដង់ខាងត្បូង បាន​បដិសេធ​ពុំព្រម​ទទួល​ពលរដ្ឋ​ដែល​អាមេរិក​ត្រៀម​បណ្តេញ​ចេញ​ពីប្រទេស។ 

លោក ជា មុនី ត្រូវបានសមាជវិសាមញ្ញបោះឆ្នោតជាប្រធានគណបក្សកម្លាំងជាតិ

លោក ជា មុនី អតីតប្រធានស្តីទីគណបក្សកម្លាំងជាតិ ត្រូវបានសមាជវិសាមញ្ញ​ផ្តល់​សេចក្តីទុកចិត្ត​

លោក ជា មុនី ត្រូវបានសមាជវិសាមញ្ញបោះឆ្នោតជាប្រធានគណបក្សកម្លាំងជាតិ

លោក ជា មុនី អតីតប្រធានស្តីទីគណបក្សកម្លាំងជាតិ ត្រូវបានសមាជវិសាមញ្ញ​ផ្តល់​សេចក្តីទុកចិត្ត​ឲ្យធ្វើ​ជាប្រធាន​គណបក្ស​នៅថ្ងៃទី​៦ ខែ​មេសា ​ឆ្នាំ​២០២៥នេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់បក្សកម្លាំងជាតិ ស្តីពីលទ្ធផលសមាជវិសាមញ្ញនៅក្នុងខេត្តសៀមរាប ដោយមានការចូលរួមពីសមាជិកខ្លួនប្រមាណ ២ពាន់នាក់។

អាជ្ញាធរអូស្ត្រាលី​ ជម្លៀសប្រជាជនរាប់ពាន់នាក់ ចេញពីតំបន់រងគ្រោះទឹកជំនន់

នៅអូស្ត្រាលី គ្រោះមហន្តរាយទឹកជំនន់ដ៏កំណាច ដែលមិនធ្លាប់ជួបពីមុនមក បានជន់លិចរដ្ឋ Queensland នៅតំបន

អាជ្ញាធរអូស្ត្រាលី​ ជម្លៀសប្រជាជនរាប់ពាន់នាក់ ចេញពីតំបន់រងគ្រោះទឹកជំនន់

នៅអូស្ត្រាលី គ្រោះមហន្តរាយទឹកជំនន់ដ៏កំណាច ដែលមិនធ្លាប់ជួបពីមុនមក បានជន់លិចរដ្ឋ Queensland នៅតំបន់ប៉ែកឦសានប្រទេស។ រដ្ឋ Queensland មានផ្ទៃដីធំជាងប្រទេសបារាំងនិងអាល្លឺម៉ង់បញ្ចូលគ្នា និងធំជាងរដ្ឋ Texas នៅអាមេរិក។ គ្រោះមហន្តរាយនេះ បណ្តាលមកពីភ្លៀងធំធ្លាក់ជាច្រើនថ្ងៃជាប់ៗគ្នា ហើយបានបំផ្លាញផ្ទះសម្បែងជ្រាច្រើនខ្នង និង បានសម្លាប់សត្វពាហនៈ ជាង ១ សែនក្បាល។ អាជ្ញាធរអូស្ត្រាលី បានជម្លៀសប្រជាជនរាប់ពាន់នាក់ចេញពីផ្ទះសម្បែង ទៅរកទីកន្លែងសុវត្ថិភាព។

មនុស្សជិត ២០នាក់ ស្លាប់ក្នុងការវាយប្រហារគ្រាប់ប្លោងរបស់រុស្ស៊ី លើស្រុកកំណើតរបស់លោក ហ្សេឡេនស្គី

យប់ថ្ងៃសុក្រ ទី៤ មេសា ឆ្លងចូលថ្ងៃសៅរ៍ រុស្ស៊ីបានវាយប្រហារដ្រូននិងគ្រាប់ប្លោងទៅលើទីតាំងជាច

មនុស្សជិត ២០នាក់ ស្លាប់ក្នុងការវាយប្រហារគ្រាប់ប្លោងរបស់រុស្ស៊ី លើស្រុកកំណើតរបស់លោក ហ្សេឡេនស្គី

យប់ថ្ងៃសុក្រ ទី៤ មេសា ឆ្លងចូលថ្ងៃសៅរ៍ រុស្ស៊ីបានវាយប្រហារដ្រូននិងគ្រាប់ប្លោងទៅលើទីតាំងជាច្រើនកន្លែង នៅអ៊ុយក្រែន រួមទាំងស្រុកកំណើតរបស់លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី។ ការវាយប្រហារនេះ បានបណ្តាលឲ្យមនុស្សស្លាប់ជិត ២០នាក់ ក្នុងនោះមានកុមារ ជិត១០នាក់។ ទង្វើរបស់រុស្ស៊ី ធ្វើឲ្យប្រធានាធិបតីអ៊ុយក្រែនចោទថា រុស្ស៊ីមិនចង់ចរចា ធ្វើឈប់បាញ់ទេ។

ការបញ្ចុះពន្ធរបស់កម្ពុជាមកត្រឹម៥%លើទំនិញអាមេរិក អាចធ្វើឲ្យអាមេរិកព្រមបន្ថយពន្ធពី៤៩%បានឬទេ?

ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត នៅថ្ងៃទី៤មេសា បានបោះដៃរកការចរចាជាមួយប្រធានាធិបតីអ

ការបញ្ចុះពន្ធរបស់កម្ពុជាមកត្រឹម៥%លើទំនិញអាមេរិក អាចធ្វើឲ្យអាមេរិកព្រមបន្ថយពន្ធពី៤៩%បានឬទេ?

ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត នៅថ្ងៃទី៤មេសា បានបោះដៃរកការចរចាជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជុំវិញការត្រៀមដំឡើងពន្ធ៤៩% ដែលកម្ពុជាត្រូវនាំចូលទំនិញទៅអាមេរិក។ ជាការបើកផ្លូវស្វែងរកការចរចា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជានឹងទម្លាក់ពន្ធពី៣៥%មកត្រឹម៥%ចំពោះទំនិញ១៩មុខ។ អ្នកជំនាញសេដ្ឋកិច្ច យល់ថា ការបន្ថយពន្ធរបស់កម្ពុជាលើទំនិញអាមេរិក ជាជំហានដ៏ប្រសើរដើម្បីបន្ធូរភាពតានតឹងនៃលំហូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ តើការបញ្ចុះពន្ធរបស់កម្ពុជាមកត្រឹម៥%សម្រាប់ទំនិញអាមេរិក១៩មុខ ជាឱកាសឲ្យអាមេរិកព្រមបន្ថយពន្ធពី៤៩%លើទំនិញកម្ពុជា?

កម្ពុជាទម្លាក់អត្រាពន្ធលើទំនិញអាមេរិក១៩មុខ ពីកម្រិតខ្ពស់៣៥% មកនៅត្រឹម៥%

រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងពាណិជ្ជកម្មនៅថ្ងៃទី៤ ខែមេសា បានប្រកាសពីការទម្លាក់អត្រាពន្ធ

កម្ពុជាទម្លាក់អត្រាពន្ធលើទំនិញអាមេរិក១៩មុខ ពីកម្រិតខ្ពស់៣៥% មកនៅត្រឹម៥%

រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងពាណិជ្ជកម្មនៅថ្ងៃទី៤ ខែមេសា បានប្រកាសពីការទម្លាក់អត្រាពន្ធគយលើទំនិញនាំចូលពីអាមេរិកមកកម្ពុជាចំនួន១៩មុខពីអត្រាពន្ធអតិបរមា៣៥% មកនៅត្រឹម៥%។ ការបន្ធូរបន្ថយអត្រាពន្ធពីភាគីកម្ពុជានាពេលនេះ ធ្វើឡើងក្រោយរដ្ឋបាលលោក ដូ ណាល់ត្រាំ ថ្មីៗនេះ បានប្រកាសដំឡើងពន្ធលើទំនិញនាំចូលពីកម្ពុជាចំនួន៤៩% ដែលជាកម្រិតពន្ធមួយខ្ពស់ជាងគេបំផុតក្នុងតំបន់អាស៊ាន។ ជាមួយនឹងការបន្ថយពន្ធលើទំនិញអាមេរិក នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ក៏បានផ្ញើលិខិតមួយទៅកាន់លោក ដូ ណាល់ត្រាំ​ ដើម្បីស្នើបើកការចរចាលើការដំឡើងពន្ធពីកម្ពុជានេះ។  

មេដឹកនាំចលនាប្រឆាំង លោក សម សេរី ប្រកាសរំលាយរដ្ឋាភិបាលនិរទេស

លោក សម សេរី នៅថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០២៥​ បាន​ប្រកាស​រំលាយ​ចោល​នូវ​«រណសិរ្យ​រំដោះជាតិ​ខ្

មេដឹកនាំចលនាប្រឆាំង លោក សម សេរី ប្រកាសរំលាយរដ្ឋាភិបាលនិរទេស

លោក សម សេរី នៅថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០២៥​ បាន​ប្រកាស​រំលាយ​ចោល​នូវ​«រណសិរ្យ​រំដោះជាតិ​ខ្មែរ ​និង​រដ្ឋា​ភិបាល​ជាតិ​ខ្មែរ​និរទេស»​ ដែល​លោក​ជា​ប្រធាន ​និង​សុំ​ការ​លើក​លែង​ទោស​ពី ​លោក ហ៊ុន សែន និង​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត​។​ ការ​ប្រកាស​រំលាយ​ចោល ​ចលនា​ប្រ​ឆាំង​នៅ​ក្រៅ​ប្រទេស​នេះ​ត្រូវ​បាន​ លោក សម សេរី អះអាង​ថា ​ធ្វើ​ឡើង​ក្នុង«​ស្មារតី​រួម​សាមគ្គី​ការពារ​សន្តិភាព»។

កម្ពុជាស្វាគមន៍ការចូលចតរបស់នាវាបរទេសនៅមូលដ្ឋានសមុទ្ររាម បន្ទាប់ពីសម្ពោធនៅថ្ងៃនេះ

មូលដ្ឋាន​កង​ទ័ព​ជើង​ទឹក​សមុទ្រ​រាម​របស់​កម្ពុជា​ ដែល​ត្រូវ​បាន​សាង​សង់​ឡើង​វិញ​នៅ​ក្រោម

កម្ពុជាស្វាគមន៍ការចូលចតរបស់នាវាបរទេសនៅមូលដ្ឋានសមុទ្ររាម បន្ទាប់ពីសម្ពោធនៅថ្ងៃនេះ

មូលដ្ឋាន​កង​ទ័ព​ជើង​ទឹក​សមុទ្រ​រាម​របស់​កម្ពុជា​ ដែល​ត្រូវ​បាន​សាង​សង់​ឡើង​វិញ​នៅ​ក្រោម​ជំនួយ​របស់​ចិន ត្រូវ​បាន​សម្ពោធ​ជាផ្លូវការ​នៅ​ថ្ងៃទី​៥​ខែ​មេសា​ឆ្នាំ​២០២៥​។​ ក្នុង​ពិធី​សម្ពោធ​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ លោក ហ៊ុន ម៉ាណែត បាន​ប្រកាស​ស្វា​គមន៍​ដល់​នាវា​របស់​កងទ័ព​បរទេស​ឲ្យ​ចូល​សំចត​នៅទី​នោះ​បាន​ដោយ​គ្មាន​ការ​លាក់​បាំង​អ្វី​នោះឡើយ​។​ តែ​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​បាន​បញ្ជាក់ថា កម្ពុជា​មិន​ត្រូវ​ការ​ឲ្យ​កងទ័ព​បរទេស​ដាក់​មូលដ្ឋាន​នៅ​លើ​ទឹក​ដី​កម្ពុជា​នោះទេ​។

រនាំងពន្ធ​របស់​លោកដូណាល់​ត្រាំ ធ្វើឲ្យមាសឡើងថ្លៃ លុយដុល្លារ​អាមេរិកធ្លាក់ចុះ

វិធានការរបស់​រដ្ឋបាល​លោកដូណាល់ ត្រាំ​ក្នុងការដំឡើងពន្ធ​លើ​ទំនិញនាំចូលពីគ្រប់ប្រទេស​ដៃគូ

រនាំងពន្ធ​របស់​លោកដូណាល់​ត្រាំ ធ្វើឲ្យមាសឡើងថ្លៃ លុយដុល្លារ​អាមេរិកធ្លាក់ចុះ

វិធានការរបស់​រដ្ឋបាល​លោកដូណាល់ ត្រាំ​ក្នុងការដំឡើងពន្ធ​លើ​ទំនិញនាំចូលពីគ្រប់ប្រទេស​ដៃគូពាណិជ្ជកម្ម​របស់អាមេរិកបាន​ធ្វើ​ឲ្យតម្លៃភាគហ៊ុន​នៅ​ទីផ្សារ​មូលប័ត្រ​អន្តរជាតិ​ធ្លាក់ចុះដាំដូងជាបន្តបន្ទាប់គ្នា​ មិនថា នៅអាមេរិក អាស៊ី និងអឺរ៉ុប តាំង​ពីថ្ងៃពុធទី ២​មេសា។ សង្រ្គាមពាណិជ្ជកម្ម​របស់​លោកដូណាល់ ត្រាំ​ប្រឆាំង​នឹង​ពិភពលោក​តាមរយៈ​ការដំឡើង​អត្រាពន្ធ​ដ៏ខ្ពស់ ជាទូទៅ ​នៅ​បាន​ទាញទម្លាក់​រូបិយបណ្ណដុល្លា​អាមេរិក​ និងតម្លៃ​ប្រេង​ឆៅ​នៅទីផ្សារ​អន្តរជាតិ​​។ ប៉ុន្តែ មាស កំពុងឡើង​កូដខ្លាំង​នៅក្នុង​កាលៈទេសៈដែល​ពិភពលោកកំពុង​មាន​សេដ្ឋកិច្ច​មិន​ច្បាស់លាស់។

សង្គ្រាម​ពាណិជ្ជកម្ម៖ ចិន​សងសឹក​​អាមេរិកក្នុង​ការ​ដំឡើងពន្ធគយ ​ និង​ប្តឹងទៅ​អង្គការ​ WTO

សង្គ្រាម​ពាណិជ្ជកម្ម​ រវាង​មហាអំណាច​​សេដ្ឋកិច្ចលេខ​១ និងលេខ២ កាន់តែ​រំជើបរំជួល​។ ក្រោយ​សហ

សង្គ្រាម​ពាណិជ្ជកម្ម៖ ចិន​សងសឹក​​អាមេរិកក្នុង​ការ​ដំឡើងពន្ធគយ ​ និង​ប្តឹងទៅ​អង្គការ​ WTO

សង្គ្រាម​ពាណិជ្ជកម្ម​ រវាង​មហាអំណាច​​សេដ្ឋកិច្ចលេខ​១ និងលេខ២ កាន់តែ​រំជើបរំជួល​។ ក្រោយ​សហរដ្ឋ​អាមេរិក​ប្រកាស​ដាក់ពន្ធគយ​៣៤%បន្ថែមចំពោះ​ទំនិញចិន រដ្ឋអំណាច​​ទីក្រុង​ប៉េកាំង​បាន​ប្រកាស​សងសឹកយ៉ាង​ចាស់ដៃ​ និងថែមទាំងប្តឹង វ៉ាស៊ីនតោន ទៅកាន់​អង្គការពាណិជ្ជកម្មពិភពលោក ទៀត​ផង។​ 

អង្គភាពអាជ្ញាសាលាត្រូវបានដាក់ឲ្យដំណើរការឡើងវិញក្រោយអវត្តមាន ៥ទសវត្សរ៍

អង្គភាពអាជ្ញាសាលាដែលជាអង្គភាពច្បាប់ថ្មីមួយត្រូវបានក្រសួងយុត្តិធម៌ដាក់ឲ្យដំណើរការនៅតាមប

អង្គភាពអាជ្ញាសាលាត្រូវបានដាក់ឲ្យដំណើរការឡើងវិញក្រោយអវត្តមាន ៥ទសវត្សរ៍

អង្គភាពអាជ្ញាសាលាដែលជាអង្គភាពច្បាប់ថ្មីមួយត្រូវបានក្រសួងយុត្តិធម៌ដាក់ឲ្យដំណើរការនៅតាមបណ្តាសាលាដំបូងរាជធានី ខេត្ត ចំនួន៨។ អង្គភាពច្បាប់ថ្មីនេះនឹងត្រូវចាប់ផ្តើមដំណើរការការងាររបស់ខ្លួននៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ។ នេះបើតាមការប្រកាសរបស់ក្រសួងយុត្តិធម៌ដែលត្រូវបានផ្សព្វផ្សាយដល់សារព័ត៌មាននៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥។

តើកម្ពុជាគួរត្រៀមសេណារីយ៉ូអ្វីខ្លះដើម្បីចរចារឿងពន្ធជាមួយរដ្ឋបាលអាមេរិក?

នៅថ្ងៃទី៩ ខែមេសាខាងមុខ វិធានការដំឡើងពន្ធលើសពី ១០% របស់រដ្ឋបាលអាមេរិកទៅលើប្រទេសមួយចំនួននឹង

តើកម្ពុជាគួរត្រៀមសេណារីយ៉ូអ្វីខ្លះដើម្បីចរចារឿងពន្ធជាមួយរដ្ឋបាលអាមេរិក?

នៅថ្ងៃទី៩ ខែមេសាខាងមុខ វិធានការដំឡើងពន្ធលើសពី ១០% របស់រដ្ឋបាលអាមេរិកទៅលើប្រទេសមួយចំនួននឹងត្រូវចូលជាធរមាន។ មានប្រទេសជាច្រើនបានផ្តើមការចរចាជាមួយរដ្ឋបាលលោក ដូ ណាល់ត្រាំដើម្បីសម្រួលរឿងតម្លៃពន្ធលើទំនិញរបស់ពួកគេនាំចូលអាមេរិក។ ចំណែកកម្ពុជាត្រូវបានមន្ត្រីក្រសួងពាណិជ្ជកម្មបញ្ជាក់ថា ក្រុមការងារជំនាញកំពុងពិនិត្យ និងកំណត់យកវិធីសាស្ត្រជាក់លាក់ដែលមានប្រសិទ្ធភាពដើម្បីជជែកជាមួយភាគីអាមេរិក។ អ្នកជំនាញសេដ្ឋកិច្ចខ្លះចង់ឃើញកម្ពុជារួសរាន់ចរចាជាមួយអាមេរិកដោយប្រើវិធីលួងលោម និងស្តាប់តាមការចង់បានរបស់អាមេរិក ដើម្បីទទួលបាននូវការបន្ធូរបន្ថយពន្ធ។ ចំណែកអ្នកជំនាញសេដ្ឋកិច្ចខ្លះទៀតស្នើឲ្យកម្ពុជាបើកការចរចាក្រោមក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក ឬប្រមូលផ្តុំសំឡេងជាមួយប្រទេសដែលត្រូវបានអាមេរិកដំឡើងពន្ធដូចជាសមាជិកអាស៊ានខ្លះ។

TAFTAC គ្រោងធ្វើការជាមួយរដ្ឋាភិបាលកម្ពុជាដើម្បីដោះស្រាយរឿងអាមេរិកដំឡើងពន្ធ

នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយថ្ងៃទី៣ មេសា ឆ្នាំ២០២៥ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែ

TAFTAC គ្រោងធ្វើការជាមួយរដ្ឋាភិបាលកម្ពុជាដើម្បីដោះស្រាយរឿងអាមេរិកដំឡើងពន្ធ

នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយថ្ងៃទី៣ មេសា ឆ្នាំ២០២៥ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា ឬ TAFTAC បានអំពាវនាវដល់កម្មករនិយោជិត និងសាធារណៈជនទាំងអស់ឱ្យរក្សាភាពស្ងប់ស្ងាត់ បន្ទាប់ពីអាមេរិកប្រកាសដំឡើងពន្ធដ៏ច្រើនលើទំនិញកម្ពុជា។ ទន្ទឹមនេះ សមាគម TAFTAC បានអះអាងថា ខ្លួនគ្រោងធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាដំឡើងពន្ធរបស់អាមេរិកនាពេលនេះ។

ផ្សារភាគហ៊ុន​ធ្លាក់ដាំក្បាលចុះគ្រប់កន្លែង ដោយសារ​អត្រាពន្ធគយថ្មី​របស់​លោកដូណាល់ ត្រាំ

អត្រាពន្ធថ្មី​របស់ប្រធានាធិបតីអាមេរិក​នៅបន្ត​បោកបក់​ពិភពលោក។ បន្ទាប់ពី ទីផ្សារភាគហ៊ុន​ន

ផ្សារភាគហ៊ុន​ធ្លាក់ដាំក្បាលចុះគ្រប់កន្លែង ដោយសារ​អត្រាពន្ធគយថ្មី​របស់​លោកដូណាល់ ត្រាំ

អត្រាពន្ធថ្មី​របស់ប្រធានាធិបតីអាមេរិក​នៅបន្ត​បោកបក់​ពិភពលោក។ បន្ទាប់ពី ទីផ្សារភាគហ៊ុន​នៅអាមេរិកជ្រួលច្របល់​នៅថ្ងៃ​ប្រកាស​ដំឡើង​ពន្ធ​របស់​លោកដូណាល់ ត្រាំ កាលពីថ្ងៃ​ពុធ និង​ទីផ្សារភាគហ៊ុន​នៅអឺរ៉ុប ដល់វេន​ទីផ្សារភាគហ៊ុននៅអាស៊ី​ដែល​ធ្លាក់ដាំក្បាលចុះបន្តបន្ទាប់គ្នាដោយសារតែដំណឹង​អាក្រក់​ពី​សេតវិមាន។ នៅជប៉ុន តម្លៃភាគហ៊ុននៅផ្សារមូលប័ត្រ​ជប៉ុន​Nikkei បានធ្លាក់ចុះ​យ៉ាងគំហុកអស់ ៣,២៣%។ នៅសភាជប៉ុននៅថ្ងៃសុក្រនេះ លោកនាយករដ្ឋមន្រ្តី Shigeru Ishiba ចាត់ទុក​របាំងពន្ធគយថ្មី​របស់​លោកដូណាល់ ត្រាំ​មកលើ​ប្រទេស​ជប៉ុន​ថា ជា​វិបត្តិជាតិ។ 

និវត្តន៍ជននិងគ្រួសារបុគ្គលិកCMACពលីជាង១០០នាក់ទទួលបា្រក់បំណាច់សរុបជិត៥០ម៉ឺនដុល្លារ

កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) បានជួបសំណេះសំណាល និងបើ

និវត្តន៍ជននិងគ្រួសារបុគ្គលិកCMACពលីជាង១០០នាក់ទទួលបា្រក់បំណាច់សរុបជិត៥០ម៉ឺនដុល្លារ

កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) បានជួបសំណេះសំណាល និងបើកប្រាក់បំណាច់ដល់បុគ្គលិកចូលនិវត្តន៍ និងគ្រួសារបុគ្គលិកនៃមជ្ឈមណ្ឌលCMAC ដែលបានពលីជីវិតចំនួន ១៥៤នាក់។ ពិធីសំណេះសំណាល និងបើកប្រាក់បំណាច់នេះធ្វើឡើង១ថ្ងៃ មុនទិវាអន្តរជាតិយល់ដឹងអំពីមីនដែលត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥នេះ។ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាបានថ្លែងថា ទិវាអន្តរជាតិស្តីពីការយល់ដឹងអំពីមីននេះមានសារៈសំខាន់សម្រាប់កម្ពុជា និងបណ្តារដ្ឋនៃអនុសញ្ញាអូតាវ៉ា។ ជាមួយគ្នានេះ លោក ហេង រតនា ក៏បានអំពាវនាវឲ្យមហាជនបន្តប្រុងប្រយ័ត្ន ដោយហេតុថា គ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅតែបន្តគំរាមកំហែងដល់អាយុជីវិតមនុស្ស។ សូមស្តាប់ការលើកឡើងរបស់លោក ហេង រតនា ដែលរៀបចំដោយ ញឹម សុផល៖

លោក​ ហ៊ុន ដារិន ពីទាហានលន់ នល់ ទៅជា​ទាហាន​បារាំង légion étrangère

នៅក្នុង​ឱកាស​ខួប​៥០ឆ្នាំ​នៃ​ការធ្លាក់ទីក្រុង​ភ្នំពេញ​ទៅក្នុង​ដៃ​របស់ទាហាន​ខ្មែរ​ក្រហម ១

លោក​ ហ៊ុន ដារិន ពីទាហានលន់ នល់ ទៅជា​ទាហាន​បារាំង légion étrangère

នៅក្នុង​ឱកាស​ខួប​៥០ឆ្នាំ​នៃ​ការធ្លាក់ទីក្រុង​ភ្នំពេញ​ទៅក្នុង​ដៃ​របស់ទាហាន​ខ្មែរ​ក្រហម ១៧ មេសា ឆ្នាំ ១៩៧៥ វិទ្យុបារាំង​អន្តរជាតិ​មាន​សេចក្តីរាយការណ៍ បទសម្ភាសន៍​និង​បទយកការណ៍​នានា​ផ្តោតទៅលើ​ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដ៏សំខាន់មួយនេះ។ នៅក្នុងបទយកការណ៍​ខ្មែរ​នៅប្រទេស​បារាំង​នៅថ្ងៃនេះ ឈាង បុប្ផា​ណែនាំ​លោកអ្នកនាង​ឲ្យបាន​ស្គាល់​លោក ហ៊ុន ដារិន អតីត​ទាហាន​លន់ នល់ ដែលបានរត់គេចខ្លួន​ចេញពីប្រទេស​កម្ពុជា ​នៅថ្ងៃ​ដែល​ទាហាន​ខ្មែរ​ក្រហម​ចាប់ផ្តើម​ជម្លៀសប្រជាជន​ចេញពីទីក្រុង​ភ្នំពេញ។ លោក ហ៊ុនដារិន​បានធ្វើដំណើរ​ទៅដល់​ប្រទេស​បារាំង នៅខែ តុលា ឆ្នាំ ១៩៧៥ ប៉ុន្មានខែ​ក្រោយ​ ខ្មែរក្រហម​ចូលកាន់អំណាច​នៅ​ប្រទេស​កម្ពុជា។ នៅ​ឆ្នាំ​ដដែល លោក​បាន​ចុះឈ្មោះ​បម្រើក្នុងជួរកងទ័ពបារាំង ក្នុង​អង្គភាព légion étrangère ក្នុងនាមជា​ជនបរទេស​ដែលប្រយុទ្ធបូជាជីវិត​ដើម្បី​ជាតិ​បារាំង។

សង្គម​ស៊ីវិលឥណ្ឌូណេស៊ី ​រិះគន់​ច្បាប់ថ្មី​ដែល​តម្រូវ​ឲ្យ​អ្នកកាសែតបរទេស ​សុំ​ច្បាប់​ជាមុន

រដ្ឋអំណាចឥណ្ឌូណេស៊ី បាន​ចេញ​ច្បាប់​ថ្មី តម្រូវ​​ឲ្យ​អ្នក​សារព័ត៌មានបរទេស​ ​ដាក់​លិខិត​សុ

សង្គម​ស៊ីវិលឥណ្ឌូណេស៊ី ​រិះគន់​ច្បាប់ថ្មី​ដែល​តម្រូវ​ឲ្យ​អ្នកកាសែតបរទេស ​សុំ​ច្បាប់​ជាមុន

រដ្ឋអំណាចឥណ្ឌូណេស៊ី បាន​ចេញ​ច្បាប់​ថ្មី តម្រូវ​​ឲ្យ​អ្នក​សារព័ត៌មានបរទេស​ ​ដាក់​លិខិត​សុំការអនុញ្ញាតពី​ប៉ូលិស​ជាមុន​សិន មុននឹង​ចុះ​យកព័ត៌មាន។​ អង្គការ​សង្គមស៊ីវិល​នៅ​ឥណ្ឌូណេស៊ី បាន​រិះគន់ថា ចំណាត់​ការ​ថ្មី​នេះ រឹតបន្តឹងសិទ្ធិបញ្ចេញមតិ និង បិទខ្ទប់​សេរីភាព​សារព័ត៌មាន​។​

លោកដូណាល់ ត្រាំប្រកាសសង្រ្គាមពាណិជ្ជកម្ម​នឹងប្រទេស​ជាង១០០ ក្នុង​ពិភពលោក

ប្រតិកម្ម​ធ្លាក់ព្រោងព្រាត ទីផ្សារហិរញ្ញវត្ថុអាស៊ី អឺរ៉ុប អាមេរិក​ចាប់ជ្រួលច្របល់ នៅបន្ទា

លោកដូណាល់ ត្រាំប្រកាសសង្រ្គាមពាណិជ្ជកម្ម​នឹងប្រទេស​ជាង១០០ ក្នុង​ពិភពលោក

ប្រតិកម្ម​ធ្លាក់ព្រោងព្រាត ទីផ្សារហិរញ្ញវត្ថុអាស៊ី អឺរ៉ុប អាមេរិក​ចាប់ជ្រួលច្របល់ នៅបន្ទាប់ពី​ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ កាលពីថ្ងៃពុធទី ២មេសា ប្រកាស​ដំឡើងពន្ធ​លើទំនិញនាំចូលទឹកដីអាមេរិក។ ពីទ្វីបអាស៊ី ទៅអឺរ៉ុប អាមេរិកខាងត្បូង និងអូស្រ្តាលី ប្រទេស​ជាង​១០០​ក្នុងពិភពលោក​ ជាប់ក្នុងបញ្ជីបង់ពន្ធ​របស់​លោកដូណាល់ ត្រាំ យ៉ាងតិច​១០% និង​ខ្ពស់បំផុត ។ ដោយ​ប្រកាស​សង្រ្គាមពាណិជ្ជកម្ម​ជាមួយគ្រប់គ្នា​ក្នុងពិភពលោក ប្រធានាធិបតីអាមេរិក​បានថ្លែងចាត់ទុកថ្ងៃដំឡើងពន្ធ​វាយបកវិញថា ជា​ថ្ងៃរំដោះ របស់សហរដ្ឋអាមេរិក​ដែលត្រូវប្រទេស​ដទៃ មិនថា សម្ព័ន្ធមិត្ត ឬ​ប្រទេសគូប្រជែង តែងយកប្រៀប កេងចំណេញរហូតមក។

សហភាពអឺរ៉ុបត្រៀមខ្លួនឆ្លើយតបនិងចាត់វិធានការតបវិញ ចំពោះអត្រាពន្ធថ្មីរបស់លោកដូណាល់ ត្រាំ

បន្ទាប់ពីបាន​ដំឡើងពន្ធចំនួន​២៥% លើ​ដែកថែបនិងអាលុយមីញ៉ូមអឺរ៉ុប លោកដូណាល់ ត្រាំ បាន​ដាក់សំព

សហភាពអឺរ៉ុបត្រៀមខ្លួនឆ្លើយតបនិងចាត់វិធានការតបវិញ ចំពោះអត្រាពន្ធថ្មីរបស់លោកដូណាល់ ត្រាំ

បន្ទាប់ពីបាន​ដំឡើងពន្ធចំនួន​២៥% លើ​ដែកថែបនិងអាលុយមីញ៉ូមអឺរ៉ុប លោកដូណាល់ ត្រាំ បាន​ដាក់សំពង​អត្រាពន្ធថ្មីមួយទៀត ចំនួន​២០%​ ទៅលើទំនិញគ្រប់មុខ​របស់​អឺរ៉ុប​។ វិធានការដំឡើងពន្ធអាមេរិក អាចនឹងធ្វើបាបសេដ្ឋកិច្ចរបស់អឺរ៉ុបជាខ្លាំង ព្រោះ​សហរដ្ឋអាមេរិកគឺជាទីផ្សារធំបំផុត​នៃទំនិញអឺរ៉ុប។ ប្រតិកម្ម​ទៅនឹង​អត្រាពន្ធដ៏ខ្ពស់របស់អាមេរិក​នេះ គណកម្មការអឺរ៉ុបអះអាងថា គេកំពុងពិចារណា កំណត់គោលដៅ​ ថាតើអឺរ៉ុបអាច​វាយ​តបវិញ​ ទៅលើ​ផ្នែក​ណាខ្លះ​នៃទំនិញរបស់អាមេរិក​ ដែលនាំចូលមកអឺរ៉ុប​។​

កូរ៉េខាងត្បូងផ្តល់ប្រាក់ចំនួន ១១,៧លានដុល្លារដើម្បីកំណែទម្រង់អភិបាលកិច្ចនៅកម្ពុជា

រដ្ឋាភិបាលកូរ៉េខាងត្បូងតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA បានសម្រេចផ្តល់ថ

កូរ៉េខាងត្បូងផ្តល់ប្រាក់ចំនួន ១១,៧លានដុល្លារដើម្បីកំណែទម្រង់អភិបាលកិច្ចនៅកម្ពុជា

រដ្ឋាភិបាលកូរ៉េខាងត្បូងតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA បានសម្រេចផ្តល់ថវិកាចំនួន ១១,៧ លានដុល្លារឲ្យក្រសួងមុខងារសាធារណៈកម្ពុជាសម្រាប់ធ្វើកំណែទម្រង់អភិបាលកិច្ចនៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានលើទំព័រហ្វេសប៊ុកផ្លូវការរបស់ KOICA នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ដោយបន្ថែមថា ថវិកានេះប្រើក្នុងគោលដៅលើកកម្ពស់ប្រសិទ្ធភាព និងប្រសិទ្ធផលរដ្ឋបាលសាធារណៈរបស់កម្ពុជា។

តើសេដ្ឋកិច្ចកម្ពុជាអាចប្រឈមកម្រិតណានឹងវិធានការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក?

នៅព្រឹកថ្ងៃទី៣ ខែមេសា រដ្ឋបាលអាមេរិករបស់លោក ដូ ណាល់ត្រាំបានប្រកាសដំឡើងពន្ធកម្រិត ៤៩% លើទំនិ

តើសេដ្ឋកិច្ចកម្ពុជាអាចប្រឈមកម្រិតណានឹងវិធានការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក?

នៅព្រឹកថ្ងៃទី៣ ខែមេសា រដ្ឋបាលអាមេរិករបស់លោក ដូ ណាល់ត្រាំបានប្រកាសដំឡើងពន្ធកម្រិត ៤៩% លើទំនិញកម្ពុជានាំទៅទីផ្សារអាមេរិក។ ពន្ធនេះនឹងចូលជាធរមាននៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ តែរដ្ឋបាលអាមេរិកទុកពេលឲ្យកម្ពុជារកផ្លូវចរចាត្រឹមថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥។ ខណៈនេះ មន្ត្រីរដ្ឋាភិបាលកម្ពុជានៅមិនទាន់អាចវាយតម្លៃពីកម្រិតផលប៉ះពាល់ដល់សេដ្ឋកិច្ច ការវិនិយោគ និងការធ្វើពាណិជ្ជកម្មជាមួយអាមេរិកបាននៅឡើយទេ។ តែអ្នកវិភាគសេដ្ឋកិច្ចមើលឃើញពីកម្រិតហានិភ័យធ្ងន់ធ្ងរដល់សេដ្ឋកិច្ចកម្ពុជា ពិសេសបាត់បង់ការប្រកួតប្រជែង ការបាត់បង់ឱកាសវិនិយោគពីបរទេស និងការប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋខ្មែរ។

ប្រាក់ខែឯកអគ្គរាជទូតខ្មែរប្រទេសប្រភេទ «ក» គឺ ៣៦០០ដុល្លារ និង៣២០០ដុល្លារប្រទេសប្រភេទ «ខ»

រដ្ឋាភិបាលកម្ពុជាចេញអនុក្រឹត្យនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ស្តីពីការកែប្រែដំឡើងប្រាក់បៀវត្

ប្រាក់ខែឯកអគ្គរាជទូតខ្មែរប្រទេសប្រភេទ «ក» គឺ ៣៦០០ដុល្លារ និង៣២០០ដុល្លារប្រទេសប្រភេទ «ខ»

រដ្ឋាភិបាលកម្ពុជាចេញអនុក្រឹត្យនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ស្តីពីការកែប្រែដំឡើងប្រាក់បៀវត្សរ៍ប្រចាំ និងការឧបត្ថម្ភផ្សេងៗសម្រាប់មន្ត្រីរាជការ និងបុគ្គលិកបំពេញភារកិច្ចនៅតាមស្ថានតំណាងកម្ពុជានៅបរទេស។ តាមអនុក្រឹត្យ ឯកអគ្គរាជទូតខ្មែរ មន្រ្តីរាជការ រួមទាំងបុគ្គលិកបំពេញការងារនៅបណ្តាប្រទេសជឿនលឿនក្នុងតំបន់អឺរ៉ុប រួមនិងអាស៊ីមួយចំនួនផងទទួលបានប្រាក់បៀវត្សរ៍ច្រើនជាងគេ។

អាមេរិកប្រកាសដំឡើងពន្ធ ៤៩ភាគរយលើទំនិញនាំចូលពីកម្ពុជា

នៅថ្ងៃទី៣ មេសា រដ្ឋបាលអាមេរិករបស់លោក ដូណាល់ ត្រាំបានប្រកាសដំឡើងពន្ធលើទំនិញនាំចូលពីប្រទេសក

អាមេរិកប្រកាសដំឡើងពន្ធ ៤៩ភាគរយលើទំនិញនាំចូលពីកម្ពុជា

នៅថ្ងៃទី៣ មេសា រដ្ឋបាលអាមេរិករបស់លោក ដូណាល់ ត្រាំបានប្រកាសដំឡើងពន្ធលើទំនិញនាំចូលពីប្រទេសកម្ពុជាដល់ទៅ ៤៩ភាគរយដើម្បីឆ្លើយតបទៅនឹងពន្ធទំនិញដែលកម្ពុជានាំចូលពីអាមេរិកចំនួន ៩៧ភាគរយ។ ជាមួយនឹងការដំឡើងពន្ធរបស់រដ្ឋបាលអាមេរិកពេលនេះ កម្ពុជាជាប្រទេសដែលរងការដំឡើងពន្ធខ្ពស់ពីសហរដ្ឋអាមេរិកច្រើនជាងគេបំផុតនៅក្នុងតំបន់អាស៊ាន។ តាមការប្រកាសរបស់រដ្ឋបាលលោកត្រាំ ការដំឡើងពន្ធ ៤៩% សម្រាប់ទំនិញកម្ពុជានាំចូលសហរដ្ឋអាមេរិកនឹងចាប់ចូលជាធរមាននៅក្នុងសប្តាហ៍ក្រោយ។

ហុងគ្រីដកខ្លួន​ពីតុលាការព្រហ្មទណ្ឌអន្តរជាតិ និង​ស្វាគមន៍នាយករដ្ឋមន្ត្រីអ៊ីស្រាអែល

​ទោះបីជាកំពុងតែ​ជាប់ដីកាតាមចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិក្តី ក៏​នាយករដ្ឋមន្ត្

ហុងគ្រីដកខ្លួន​ពីតុលាការព្រហ្មទណ្ឌអន្តរជាតិ និង​ស្វាគមន៍នាយករដ្ឋមន្ត្រីអ៊ីស្រាអែល

​ទោះបីជាកំពុងតែ​ជាប់ដីកាតាមចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិក្តី ក៏​នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមិន នេតាន់យ៉ាហ៊ូ បានធ្វើ​ដំណើរទៅដល់​ប្រទេស​ហុងគ្រី​​ នៅយប់​ថ្ងៃ​ពុធ ទី​២មេសា។ លោក​គ្រោងនឹង​​​បំពេញទស្សនកិច្ច​ផ្លូវ​ការ​រយៈ​​ពេល​ ៣ ថ្ងៃ​ តប​តាម​ការ​អញ្ជើញ​របស់​នាយករដ្ឋមន្ត្រី​ហុងគ្រី ដែល​ជា​ជន​ស្តាំ​និយមជ្រុល​ដូចគ្នា​​។ ទស្សនកិច្ចរបស់​​មេដឹកនាំអ៊ីស្រាអែល​នៅទឹកដី​អឺរ៉ុប​ខាងកើត ពេល​នេះ ជាការចំអកនឹង​តុលាការព្រហ្មទណ្ឌអន្តរជាតិ​។ មិនត្រឹមតែ​ចំអក រដ្ឋាភិបាល​ហុងគ្រី​បាន​សម្រេច​ដកខ្លួន​ចេញពីតុលាការព្រហ្មទណ្ឌអន្តរជាតិ ថែមទៀត។​​ ​

Get more results via ClueGoal