សង្គ្រាមអ៊ុយក្រែន៖ អាមេរិក និង រុស្ស៊ី គ្រោងជួបពិភាក្សាគ្នាម្តងទៀត ក្នុងពេលដ៏ខ្លីខាងមុខ
newsare.net
ថ្ងៃអាទិត្យ ទី ៦ ខែមេសា ឆ្នាំ ២០២៥ លោក Kirill Dmitriev ប្រេសិតពិសេសជំនាញសេដ្ឋកិច្ច របស់វិមានក្រេមឡាំង បសង្គ្រាមអ៊ុយក្រែន៖ អាមេរិក និង រុស្ស៊ី គ្រោងជួបពិភាក្សាគ្នាម្តងទៀត ក្នុងពេលដ៏ខ្លីខាងមុខ
ថ្ងៃអាទិត្យ ទី ៦ ខែមេសា ឆ្នាំ ២០២៥ លោក Kirill Dmitriev ប្រេសិតពិសេសជំនាញសេដ្ឋកិច្ច របស់វិមានក្រេមឡាំង បានថ្លែងឲ្យដឹងថា ការជួបសន្ទនាគ្នារវាងថ្នាក់ដឹកនាំធំៗ នៃប្រទេសរុស្ស៊ី និង សហរដ្ឋអាមេរិក នឹងអាចធ្វើឡើងជាថ្មីម្តងទៀត នៅរវាង ១ សប្តាហ៍ខាងមុខ។ នេះបើផ្អែកតាម ទីភ្នាក់ងារព័ត៌មានផ្លូវការ របស់ រដ្ឋាភិបាលរុស្ស៊ី។ ត្រឡប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅទីក្រុងវ៉ាស៊ីនតោន កាលពីសប្តាហ៍មុន លោក Kirill Dmitriev នៅមិនទាន់បានលម្អិតទេថា តើប្រធានបទណាខ្លះ ដែលភាគីទាំងពីរ គ្រោងលើកយកពិភាក្សាគ្នា នៅក្នុងការភ្ជាប់ទំនាក់ទំនងថ្មីនេះ។ Read more