នៅអេហ្ស៊ីប លោកម៉ាក្រុងប្រកាសជំហរប្រឆាំងនឹងផែនការ “បណ្តេញជនប៉ាឡេស្ទីនចេញពីហ្កាហ្សា”
newsare.net
លោកម៉ាក្រុង ប្រធានាធិបតីបារាំង បានធ្វើដំណើរទៅទស្សនកិច្ចនៅទីក្រុងគែរ ប្រទេសអេស្ប៊ីប កាលពីនៅអេហ្ស៊ីប លោកម៉ាក្រុងប្រកាសជំហរប្រឆាំងនឹងផែនការ “បណ្តេញជនប៉ាឡេស្ទីនចេញពីហ្កាហ្សា”
លោកម៉ាក្រុង ប្រធានាធិបតីបារាំង បានធ្វើដំណើរទៅទស្សនកិច្ចនៅទីក្រុងគែរ ប្រទេសអេស្ប៊ីប កាលពីថ្ងៃចន្ទទី៧មេសា។ ក្នុងពេលជួបជាមួយលោកអាល់ស៊ីស៊ី ប្រធានាធិបតីអេហ្ស៊ីប លោកម៉ាក្រុងបានថ្លែងប្រកាសគោលជំហរ ថាមិនខុសពីក្រុមប្រទេសអារ៉ាប់ គឺបារាំងប្រឆាំងដាច់ខាត ចំពោះផែនការរបស់លោកដូណាល់ ត្រាំ ដែលចង់បណ្ដេញប្រជាជនប៉ាឡេស្ទីនចេញពីតំបន់ហ្កាហ្សា ដើម្បីយកតំបន់នេះ អភិវឌ្ឍន៍ធ្វើជាឋានសួគ៌អចលនទ្រព្យ។ លោកម៉ាក្រុងក៏បានអំពាវនាវផងដែរ ឲ្យមានបទឈប់បាញ់នៅហ្កាហ្សា ដោះលែងចំណាប់ខ្មាំងទាំងអស់ ហើយថាអនាគតហ្កាហ្សា ត្រូវតែផ្តាច់ឲ្យបាន អំពីកណ្តាប់ដៃរបស់ក្រុមហាម៉ាស។ Read more